ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Teslas ឥឡូវនេះ អាចទាយដឹងពីកន្លែងមានផ្លូវពិបាក ហើយសារ៉េបូមដោយស្វ័យប្រវត្តិ

ជាផ្នែកមួយនៃការអាប់ដេតសម្រាប់ Version 2022.20 របស់ក្រុមហ៊ុន Tesla ក្នុងនោះមុខងារថ្មីៗជាច្រើនត្រូវបានបន្ថែម រួមទាំងមុខងារមួយដែលអនុញ្ញាតឲ្យរថយន្ត ធ្វើការទស្សន៍ទាយនៅពេលផ្លូវលំបាកៗនឹងត្រូវឆ្លងកាត់ ដោយប្រើទិន្នន័យដែលប្រមូលបានដោយរថយន្ត Tesla ផ្សេងទៀត ហើយវានឹងសារ៉េប្រព័ន្ធបូមឡើងតាមនោះតែម្តង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រព័ន្ធបូម Tesla Adaptive Suspension នឹងកែតម្រូវកម្ពស់រថយន្ត នៅពេលមានផ្លូវរដិរដុប ដោយវានឹងប្រើទិន្នន័យដែលប្រមូលបានដោយរថយន្ត Tesla ផ្សេងទៀត។

ជាមួយគ្នានេះដែរ អ្នកបើកបរនឹងទទួលបានការជូនដំណឹងនៅលើកុងទ័រអំពីកម្ពស់នៃបូម ហើយអាចបើកមុខងារនេះ ដោយចុចលើ Controls > Suspension > Adaptive Suspension Damping ហើយជ្រើសរើសការកំណត់ Comfort ឬ Auto។

ទោះបីជាយ៉ាងណាក៏ដោយ មុខងារនេះនឹងមានតែសម្រាប់ម៉ូដែល Model S និង Model X ប៉ុណ្ណោះ ព្រោះថាម៉ូដែល Model 3 និង Model Y គ្មានប្រព័ន្ធបូម Adaptive Suspension ឡើយ។

បន្ថែមពីលើមុខងារនេះ កម្មវិធី Tesla ក៏នឹងនាំមកនូវមុខងារ Tire Configuration ដែលអាច reset ការកំណត់សំបកកង់ឡើងវិញ បន្ទាប់ពីអ្នកបើកបរបានត្រលប់, ប្តូរ ឬ ផ្លាស់ប្តូរសំបកកង់ថ្មី។

ជាចុងក្រោយ ការអាប់ដេតថ្មីក៏បាននាំយកនូវមុខងារ Green Traffic Light Chime ដែលនឹងពន្លឺសំឡេងដោយស្វ័យប្រវត្តិ នៅពេលភ្លើងនៅផ្លូវប្រសព្វ ដែលអ្នកកំពុងរង់ចាំមានពណ៌បៃតង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Teramont X ថ្មី បង្ហាញខ្លួនជាផ្លូវការ ឌីហ្សាញរឹតតែកាច

ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត Teramont X ថ្មីរបស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសចិន។ រថយន្តនេះត្រូវបានឌីហ្សាញចេញពីម៉ូដែល Volkswagen Atlas Cross Sport ហើយផលិតដោយក្រុមហ៊ុន SAIC សម្រាប់ទីផ្សារប្រទេសចិន។

Teramont X បានចេញលក់ដំបូងកាលពីឆ្នាំ២០១៩ ហើយចំពោះស៊េរីថ្មីនេះ វាបានទទួលការអាប់ដេតលើរូបរាងមួយចំនួន មើលទៅកាន់តែកាចជាងមុន ជាពិសេសគឺការបំពាក់យ៉ាន់កង់ពណ៌ខ្មៅរលោង ទំហំ ២១អ៊ីញ និង គម្របហ្វ្រាំងពណ៌ក្រហម។ ចំណែកឯផ្នែកខាងក្រោយ SUV នេះក៏បានបំពាក់ចង្កៀងក្រោយ LED លាតកាត់ពេញផ្ទៃខាងក្រោយ មើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន។

រថយន្តនេះមានប្រវែងសរុប ៤,៩១ម៉ែត្រ ទទឹង ១,៩៨ម៉ែត្រ កម្ពស់ ១,៧២ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៩៨ម៉ែត្រ។ ផ្នែកខាងក្នុងវាបានបំពាក់កុងទ័រឌីជីថលទំហំ ១០,២អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ១២អ៊ីញ និង ដៃចង្កូត ៣កាំ យកតាមម៉ូដែល Volkswagen ID។

Volkswagen Teramont X បំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩៥សេះ ប្រើប៉ុងពីរ និងប្រអប់លេខអូតូ ៧វគ្គ សម្រាប់ម៉ូដែល 530 V6។ វាក៏មានជម្រើសម៉ាស៊ីនតូច គឺចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២១៧សេះ សម្រាប់ម៉ូដែល 380 TSI និង កម្លាំង ១៨៣សេះ សម្រាប់ម៉ូដែល 330 TSI ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនទាន់បានបង្ហាញចេញនូវតម្លៃ និងថ្ងៃចេញលក់របស់វាឡើយ ប៉ុន្តែគេរំពឹងថា វានឹងមកដល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hummer អគ្គិសនីបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតច្រើនជាងឡាន Toyota Corolla

[ទីផ្សារបរទេស] រថយន្តអគ្គិសនីត្រូវបានគេយល់ឃើញថាជារថយន្តដែល​ជួយ​បរិស្ថាន ដោយសារតែរថយន្តប្រភេទនេះ​មិន​សាយ​ភាយ​ឧស្ម័នពុលចូលក្នុងបរិយាកាសឡើយ។ យ៉ាងណាក្ដី ការសិក្សារបស់ស្ថាប័ន ACEEE បែរ​ជា​ទទួលបានលទ្ធផលមួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល។

ស្ថាប័នខាងលើបានចេញផ្សាយការសិក្សាដែលរកឃើញថា​ការ​បំប្លែងថាមពលអគ្គិសនី​សម្រាប់​ផ្ដល់កម្លាំងដល់រថយន្តអគ្គិសនីនោះ បានបង្កើតឲ្យមានជាឧស្ម័នកាបូនឌីអុកស៊ីត ហើយករណីសម្រាប់រថយន្តអគ្គិសនី Hummer EV គឺបញ្ចេញឧស្ម័ន​កាបូន​ឌីអុកស៊ីត​ទម្ងន់ ៣៤១ក្រាម ក្នុងចម្ងាយមួយម៉ាយ (ប្រមាណ ១,៦គ.ម)។

កម្រិតឧស្ម័នពុលនៃរថយន្តអគ្គិសនី Hummer EV គឺខ្ពស់ជាងរថយន្តដែលប្រើម៉ាស៊ីនសាំងមួយចំនួនទៀត ដូចជារថយន្ត Toyota Corolla ដែលផលិតឧស្ម័នចំនួន ២៦៩ក្រាម ក្នុងមួយម៉ាយ និងរថយន្ត Chevrolet Malibu ដែល​ផលិត​ឧស្ម័ន​ចំនួន ៣២០ក្រាម ក្នុងមួយម៉ាយ។

ការដែលផលិតឧស្ម័នច្រើនបែបនេះគឺដោយសារតែ Hummer EV ជារថយន្តដែលមានទម្ងន់ធ្ងន់គឺរហូតដល់ ៤១១១គីឡូក្រាម និងមាន​រាងជាជ្រុងៗ ដែលតម្រូវឲ្យម៉ូទ័រ​ប្រឹងធ្វើការខ្លាំងដើម្បីរុញច្រានទម្ងន់ដ៏សែនធ្ងន់នេះទៅមុខរួច។ យ៉ាងណា​កម្រិតឧស្ម័ននេះគឺនៅ​ទាបជាងរថយន្ត Hummer ប្រើម៉ាស៊ីនប្រេងឥន្ធនៈដែលផលិតឧស្ម័ន ៨៨៩ក្រាម ក្នុងមួយម៉ាយ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla វ៉ាដាច់ម៉ាកឡានប្រណីតធំៗ គ្រងតំណែងលេខមួយនៅអាមេរិក

[ទីផ្សារបរទេស] តាមទិន្នន័យ​របស់ Experian បានឲ្យដឹងថា Tesla គឺជា​ក្រុមហ៊ុនដែលលក់រថយន្តប្រណីតបាន​ច្រើនជាងគេក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២នេះ ប្រចាំទីផ្សារសហរដ្ឋអាមេរិក ដោយលក់បានសរុប ១៧៩ ៥៧៤គ្រឿង កើនឡើង ៦៦%។

BMW ស្ថិតនៅចំណាត់ថ្នាក់លេខពីរ ជាមួយចំនួនលក់រថយន្តប្រណីតមានសរុប ១៣៣ ២០៩គ្រឿង ជាការធ្លាក់ចុះ ១១% ចំណែក Lexus ធ្លាក់មកនៅ​ចំណាត់ថ្នាក់លេខបីជាមួួយចំនួនលក់សរុប ១១២ ២៩៦គ្រឿង ដែលជាការថយចុះរហូតដល់ ១៩% និង Mercedes-Benz នៅលេខបួន ជាមួយចំនួនលក់ ១១០ ៥៨៤គ្រឿង ថយចុះ ១៧% ហើយម៉ាក Audi ធ្លាក់ចុះ​ខ្លាំងជាង​គេរហូតដល់ ៣៥% ជាមួយចំនួនលក់សរុប ៦៧ ៩៨៦គ្រឿង។

បើគិតតែរថយន្តអគ្គិសនីប្រណីតវិញ Tesla គ្រងតំណែងលេខមួយ តាមពីក្រោយដោយ Audi លក់បាន ៦ ៦១៧គ្រឿង, Porsche លក់បាន ៣ ៦២៧គ្រឿង ស្ថិតនៅចំណាត់​ថ្នាក់​លេខបី និង Mercedes លក់បាន ៣ ២៥០គ្រឿង ស្ថិតនៅចំណាត់ថ្នាក់លេខបួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាប់តែឃើញឡានដឹកឡាន ឥឡូវរថភ្លើងដឹកឡានម្តង! (មានវីដេអូ)

[ទីផ្សារក្នុងស្រុក] មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែមានការដឹករថយន្តថ្មីជាច្រើនគ្រឿងប្រមាណ ៧៥គ្រឿងរបស់ក្រុមហ៊ុន Ford Cambodia តាមរយៈរថភ្លើង ដោយសារតែកន្លងមកយើងឃើញមានតែការដឹករថយន្តថ្មីតាមរយៈរថយន្តដឹកឡាន ដែលអាចផ្ទុកបានត្រឹមតែ ៤គ្រឿង ឬ៥គ្រឿងប៉ុណ្ណោះ។

រូបភាពពីវីដេអូ

ការដឹកជញ្ជូនលើកនេះ អាចចាត់ទុកថាជាលើកដំបូងហើយ ដែលមានក្រុមហ៊ុនលក់រថយន្តថ្មី ដឹកជញ្ជូនរថយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់តាមរថភ្លើង ហើយទិដ្ឋាភាពវីដេអូជាច្រើនបានចែកចាយយ៉ាងច្រើនផងដែរ។ បើមើលតាមរូបរាងនៃរថយន្តឃើញថា នោះជាម៉ូដែលរបស់ Ranger គឺប្រភេទ XLT ឆ្នាំ២០២៣។ ចង់ដឹងយ៉ាងណា នៅខាងក្រោមនេះជាវីដេអូដែលបានថតដោយគណនីហ្វេសប៊ុកឈ្មោះ Tam BIT

គួរបញ្ជាក់ផងដែរថា ចាត់តាំងពីបើកកក់ និងសម្ពោធលក់ជាផ្លូវការនូវរថយន្តស៊េរីថ្មីចុងក្រោយរបស់ម៉ូដែល Ford Ranger ជំនាន់ថ្មីឆ្នាំ២០២៣រួចមក ឃើញថាមានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន បើទោះបីជាមានការដឹកមកជាយូរហែរតាមរយៈរថយន្តដឹកឡាន ហើយលើកនេះមកតាមរថភ្លើងក៏ដោយ ក៏រថយន្ត Ford ម៉ូដែលផ្សេងទៀតដែលមានដូចជា Ford Ranger Wildtrak, Ranger XLT Bi-Turbo, Ranger XLT Si-Turbo (ទ័កប៊ូចំនួន១) និង Ranger XL នៅតែមានការរង់ចាំទៅតាមលេខរៀងផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតិថិជននៅតែមានការជាជឿជាក់លើរថយន្ត MG ហើយពួកគេរីករាយក្នុងការរង់ចាំរថយន្តដោយទទួលបានការកក់ទិញលើសពីការរំពឹងទុកនាឆ្នាំ២០២២

កាលពី ២ឆ្នាំមុននៅពេលដែលជំងឺរាតត្បាតកូវីដ១៩បានចាប់ផ្តើមបង្កើនល្បឿនយ៉ាងលឿននៅជុំវិញពិភពលោក មនុស្សជាច្រើនមិនរំពឹងក្នុងការទិញរថយន្តថ្មីនោះទេ។ វាពិតជាមានបញ្ហាជាច្រើនដែលបានជួបប្រទះដូចជា: កង្វះខាតបន្ទះឈីប semiconductor, បញ្ហាដឹកជញ្ជូន, ការឆ្លងជំងឺ និងបញ្ហារក្សាគម្លាត ដែលមានផលប៉ះពាល់ដល់អ្នកផលិតរថយន្ត និងមានការរាំងស្ទះដល់ដំណើរការផលិតរបស់ពួកគេផងដែរ។ ទីផ្សាររថយន្តលើពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនខាងលើ ដែលនាំឱ្យមានបញ្ហាដល់ការផ្គត់ផ្គង់រថយន្ត ការពន្យារពេលដឹកជញ្ជូន និងកង្វះខាតរថយន្តជាដើម។

រោងចក្រនៅទូទាំងពិភពលោកកំពុងបន្តរងនូវផលប៉ះពាល់ដោយកង្វះបុគ្គលិក ដោយសារតម្រូវការរក្សារគម្លាត, ការបិទខ្ទប់ និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែតានតឹងដែលបណ្តាលមកពីជំងឺរាតត្បាត។ បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ទាំងអស់នោះគឺមានន័យថារថយន្តនៅក្នុងផលិតកម្មមិនអាចបញ្ចប់បានដោយសារការពន្យារពេលគ្រឿងបន្លាស់ ដែលនាំឱ្យមានការពន្យារពេលប្រគល់រថយន្ត និងការផ្លាស់ប្តូរកាលបរិច្ឆេទនៃការដឹកជញ្ជូន។ បញ្ហាមកពីរោងចក្រផ្គត់ផ្គង់រថយន្តទូទាំងពិភពលោកបានមានផល់ប៉ះពាល់ជាខ្លាំងដល់យីហោរថយន្តជាច្រើននៅកម្ពុជាដែលធ្វើឱ្យការប្រគល់រថយន្តមានការយឺតយ៉ាវ។ ក្នុងករណីនេះរថយន្តជាច្រើន ត្រូវចំណាយពេលជាងប្រាំមួយខែដើម្បីលក់ចេញ។ ប៉ុន្តែទោះបីជាការរង់ចាំយូរបន្តិចក៏ដោយ ក៏អតិថិជននៅតែទទួលយក និងរង់ចាំជាមួយនឹងក្តីស្រមៃរថយន្តរបស់ពួកគេដែរ។

យោងតាមក្រុមហ៊ុន MG Cambodia ដែលកំពុងដំណើរការយ៉ាងប្រកួតប្រជែងលើទីផ្សារក្នុងចំណោមទីផ្សាររថយន្តល្បី អំពីការផ្គត់ផ្គង់ និងចែកចាយរថយន្ត MG ជាពិសេសលើផ្នែកដឹកជញ្ជូន ប៉ុន្តែក្រុមហ៊ុន MG នៅតែអាចគ្រប់គ្រងការដឹកជញ្ជូនបានល្អដោយរថយន្តជិត ៥០០ គ្រឿងបានប្រគល់ជូនអតិថិជនក្នុង២ត្រីមាសនៃឆ្នាំ២០២២នេះ រួមជាមួយនឹងការកក់ទុកជាង ៤០០ គ្រឿង ហើយគ្រោងនឹងបន្តការដឹកជញ្ចូន និងចែកចាយបរិមាណស្រដៀងគ្នានេះរហូតដល់ចុងឆ្នាំ។ លទ្ធផលខ្ពស់នៃការលក់ចេញរថយន្ត MG ដល់អតិថិជន និងការបញ្ផាទិញក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះ គឺបង្ហាញពីការតស៊ូជំនៈរបស់ MG ដោយរិះរកគ្រប់មធ្យោបាយជាច្រើន ជាមួយការបន្ថែមលើថ្លៃដឹកជញ្ផូន និងថ្លៃពលកម្ម ដើម្បីទទួលបានរថយន្តសម្រាប់ប្រគល់ដល់អ្នកទិញអោយបានឆាប់រហ័ស។ ការផលិតរថយន្តក៏កំពុងបន្តចាប់ផ្តើម ហើយ MG អាចរំពឹងថាស្ថានភាពល្អនឹងអាចវិលត្រឡប់មកភាពដើមវិញនាពាក់កណ្តាលឆ្នាំ២០២២នេះ។

ទោះជាយ៉ាងណាក៏ដោយ អតិថិជននៅតែទទួលយកហេតុផលនៃការពន្យារពេលប្រគល់រថយន្ត និងរីករាយក្នុងការរង់ចាំ ដោយផ្តល់តម្លៃដល់រថយន្ត MG ជារថយន្តដែលមានគុណភាពល្អ និងតម្លៃសមរម្យ។ ទន្ទឹមនឹងនេះ MG ក៏ជាក្រុមហ៊ុនដែលផ្តល់ជូននូវរថយន្តប្រភេទ SUV ទំនើបៗចុងក្រោយបង្អស់ជាច្រើនប្រភេទ ជាមួយនឹងតម្លៃដ៏សមរម្យជាងគេនៅក្នុងប្រទេសកម្ពុជា និងបង្កើតការរចនាបែបស្ព័រដ៏ស៊ីវិល័យសម្រាប់ម៉ូឌែលថ្មីៗជំនាន់ក្រោយសម្រាប់អតិថិជនរបស់ពួកគេផងដែរ។ បើនិយាយពីតម្លៃលក់ចេញសម្រាប់រថយន្តប្រើហើយវិញ មនុស្សភាគច្រើនតែងតែត្រូវការរថយន្តដែលផ្តល់តម្លៃលក់បន្តខ្ពស់ ហើយរថយន្ត MG ក៏ផ្តល់ឱ្យអ្នកនូវតម្លៃល្អនៅលើទីផ្សារដែរ ជាមួយនឹងតម្លៃថេរពីក្រុមហ៊ុនចែកចាយផ្លូវការដែលធ្វើឱ្យតម្លៃលក់បន្តបន្ទាប់ពីប្រើប្រាស់ហើយនៅតែខ្ពស់ដែលជាតម្លៃទីផ្សារល្អ ហើយរថយន្ត MG ក៏ផ្តល់ឱ្យអ្នកនូវគំរូស្តង់ដារនៃម៉ូឌែលឆ្នាំរថយន្តដែរ។ ម៉ូឌែលឆ្នាំរថយន្តស្តង់ដារដែលមានន័យថាអ្នកទិញរថយន្តនៅឆ្នាំ២០២១គឺទទួលបានរថយន្តឆ្នាំ២០២១ ហើយទិញនៅឆ្នាំ២០២២ទទួលបានរថយន្ត២០២២ ចំណុចនេះក៏សំខាន់ផងដែរសម្រាប់ការពិចារណារបស់អ្នកទិញរថយន្ត ដែលធ្វើឱ្យតម្លៃរថយន្តនៅតែខ្ពស់ល្អ។

ដូច្នេះ ការរង់ចាំរថយន្តក្នុងក្តីស្រមៃរបស់អ្នក ហើយជ្រើសរើសការសម្រេចចិត្តដ៏ត្រឹមត្រូវគឺជារឿងសំខាន់ ប្រសិនបើអ្នកមិនចង់ខកខាននូវរថយន្តល្អនិងពេញនិយម ដោយគ្រាន់តែការទិញរថយន្តភ្លាមបានភ្លាម ប៉ុន្តែអាចមានគុណវិបត្តិនាពេលខាងមុខ ដូចជាតម្លៃរថយន្តហាងឆេងទាប និងបញ្ហាគ្រឿងបន្លាស់នានា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla កំពុងកាក់កបខ្លាំងនៅចិន ការលក់កើនឡើងជាង ១០០%

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla កំពុងតែកាក់កបឡើងវិញជាមួយការលក់លើទីផ្សារប្រទេសចិន ដោយផ្អែកតាម​សមាគមន៍រថយន្ត​ចិន​ បាន​បង្ហាញថាកាលពីខែមិថុនា Tesla អាចលក់រថយន្តបានសរុប ៧៨ ៩០៦គ្រឿង។

តួលេខខាងលើនេះគឺជាកំណើន ១៤៥% ធៀបនឹងខែឧសភា ហើយក៏ជាកំណើន ១៣៨% ផងដែរ បើធៀបនឹងខែមិថុនា ឆ្នាំមុន ហើយ​តួលេខនេះក៏បានយកឈ្នះកំណត់ត្រាចាស់ដែលសាងបានកាលពីខែធ្នូឆ្នាំ ២០២១ (លក់បាន ៧០ ៨៤៧គ្រឿង) ថែមទៀតផង។

អំឡុងពេលនៃការផ្ទុះកូវីដ១៩រលកថ្មីនៅប្រទេសចិន បានធ្វើឲ្យការលក់របស់ Tesla ប្រចាំខែមេសា ធ្លាក់ចុះនៅ​ត្រឹម ១ ៥១២គ្រឿង ហើយក្រោយមកនៅខែឧសភា ក៏ចាប់ផ្ដើមល្អប្រសើរវិញ ដោយអាចលក់រថយន្តបាន ៣២ ១៦៥គ្រឿង។

រថយន្ត Tesla Model Y បានក្លាយជារថយន្តអគ្គិសនីលក់ដាច់ជាងគេរបស់ Tesla ដែលអាចលក់ចេញបាន ៥២ ៥៥៧គ្រឿង កាល​ពី​ខែមិថុនា កើនឡើង ៧៩៤,៦% ធៀបនឹងខែឧសភា និងកើនឡើង ៣៥២,១% ធៀបនឹងឆ្នាំមុន។ ចំណែក Tesla Model 3 លក់ចេញបាន ២៦ ៣៤៩គ្រឿង កើនឡើង ៥៦៧% ធៀបខែមុន និងកើន ៥៩,៥% ធៀបឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី XPeng សាកភ្លើង៥នាទី ជិះបាន២០០គ.ម សាកពេញជិះបាន ៧០០គ.ម

[ទីផ្សារបរទេស] រថយន្តអគ្គិសនី XPeng G9 បានបង្ហាញវត្តមានកាលពីអំឡុងចុងឆ្នាំ២០២១ ហើយពេលនេះ​លក្ខណៈ​សម្បត្តិ​នៃ​អាគុយ​និងចម្ងាយរបស់វាត្រូវបានបែកធ្លាយលើអនឡាញ តាមរយៈ​ក្រសួង​ឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន។

តាមព័ត៌មានបែកធ្លាយ បង្ហាញថារថយន្ត G9 អាចបើកបរបានចម្ងាយពី ៦៥០គីឡូម៉ែត្រ ដល់ ៧០២គីឡូម៉ែត្រ ពេលសាក​ភ្លើង​ពេញ ខណៈដែលអាគុយគឺមានចំណុះ ៩៦kWh។ គួររំលឹកថារថយន្ត G9 នេះមានប្រើប្រាស់បច្ចេកវិទ្យា​អាគុយ XPower 3.0 ដែល​មាន​សមត្ថភាព​អាច​សាក​ភ្លើងលឿន ដោយសាកភ្លើង៥នាទី អាចឲ្យរថយន្តបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ។

រថយន្ត XPeng G9 មានចែកចេញជាពីរប្រភេទ ដោយប្រភេទទីមួយគឺប្រើប្រាស់​ម៉ូទ័រអគ្គិសនីមួយ​នៅ​ផ្នែក​ខាង​ក្រោយ ដែល​អាច​ផលិតកម្លាំងបាន ៣១៣សេះ។ មួយទៀតគឺជាប្រភេទ Performance ដែល​ប្រើប្រាស់ម៉ូទ័រអគ្គិសនីពីរ អាចផលិត​កម្លាំងបាន ៥៥១សេះ ដោយរថយន្តកម្លាំងខ្លាំង​មានចម្ងាយបើកបរ ៦៥០គ.ម ខណៈដែលរថយន្តកម្លាំងខ្សោយជាង មានចម្ងាយបើកបរ ៧០២​គ.ម​។

XPeng និយាយថារថយន្ត G9 អាចនឹងបើកលក់មុននៅក្នុងខែសីហា ឆ្នាំ២០២២នេះ ហើយ​នៅ​ខែកញ្ញានឹងចាប់​ផ្ដើម​មាន​វត្តមាន​នៅ​តាម​ទីផ្សារ។ ចំពោះតម្លៃ គេនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែ XPeng ធ្លាប់បានហៅរថយន្ត G9 ថាជា SUV អគ្គិសនី​ល្អ​ដាច់​គេដែលមានតម្លៃក្រោម ៥០ម៉ឺនយ័ន ឬស្មើប្រមាណ ៧៤ ៧០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត TOYOTA HILUX REVO V-Edition ស៊េរី​ឆ្នាំ ២០២៣ ទទួលកក់ហើយ តម្លៃត្រឹមតែ ៤២ ៩០០ដុល្លារ កាន់តែពិសេសជាងមុន

ទីបំផុតអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំនោះបានមកដល់ហើយ! TOYOTA HILUX REVO V-Edition ស៊េរី​ឆ្នាំ ២០២៣ ចាប់ផ្តើមទទួលកក់ហើយពីថ្ងៃសៅរ៍នេះតទៅ នេះបើយោងតាម ការបង្ហោះតាមរយៈហ្វេសប៊ុកផេកផ្លូវការ Toyota Cambodia ។

គ្រប់គ្នាបានដឹងហើយថា TOYOTA HILUX REVO V-Edition ជារថយន្តដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលរថយន្តរបស់តូយ៉ូតា ដែលល្បីបំផុតខាងធន់ រឹងមាំ ទំនុកចិត្ត និងសុវត្ថិភាព ដោយសារ​រថយន្ត​នេះ ជា​ប្រភេទ​រថយន្ត Pick-Up ឈានមុខ​គេ ទាំង​គុណភាព និងកម្លាំង​ពី​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក អស់​រយៈពេល​ជាង ៥០​ឆ្នាំ​មកហើយ​។

ព័ត៌មានលម្អិត

https://www.toyota.com.kh/en/models/hilux-revo.html?fbclid=IwAR0KkR3s8QMeMtYQHohJSjNRBw2l3_8IYe0K2e5CYvaJHXdY7lm-UBsf_H0

បន្ទាប់ពីឃើញការប្រកាសនៅលើផេកផ្លូវការ តូយ៉ូតា ខាងសារព័ត៌មាន ខេមបូ​ អូតូ បានហៅទូរស័ព្ទសាកសួរ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ថាតើ រថយន្តនេះនឹងមានវត្តមានក្នុងកម្ពុជានៅពេលណា? តើ Toyota Hilux Revo V-Edition ២០២៣ មានលក្ខណៈពិសេសនិងខុសគ្នាដូចម្តេចខ្លះធៀបទៅនឹងសេរ៊ីឆ្នាំ ២០២២?

ទាក់ទិននិង ចម្ងល់នេះ ខាងក្រុមហ៊ុន តូយ៉ូតា បានបង្ហាញឱ្យដឹងថា៖ “ រថយន្ត TOYOTA HILUX REVO V-Edition ស៊េរី​ឆ្នាំ ២០២៣ ទទួលកក់ជាមួយតម្លៃ ៤២​​ ៩០០ដុល្លារ ដែលតម្លៃនេះមិនមានការកែប្រែឡើយ បើធៀបទៅនឹងតម្លៃប្រកាសនៅក្នុងឆ្នាំ ២០២២ បើទោះបីជារថយន្ត ត្រូវបានឡើងសេរ៊ីទៅឆ្នាំ ២០២៣ រួមជាមួយនឹងការបំពាក់បន្ថែមក៏ដូចជាធ្វើឱ្យកាន់តែប្រើសើរនូវប្រព័ន្ធ សុវត្ថិភាពសំខាន់ៗមួយចំនួន។  ក្រុមហ៊ុន ក៏បានបង្ហើបឱ្យដឹងផងដែរថា ក្រុមហ៊ុនបានសម្រេចរក្សាតម្លៃឱ្យនៅដដែល ដោយមូលហេតុចម្បងនោះគឺផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា បានប្រើប្រាស់រថយន្តថ្មី ពោរពេញទៅដោយសុវត្ថិភាពនិង ការសន្សំសំចៃ នៅក្នុងកាលៈទេសៈដែលកំពុងតែទទួលផលប៉ះពាល់ជាសកលជាមួយតម្លៃទំនិញឡើងថ្លៃ (ជាពិសេសប្រេងឥន្ធនៈ)។ ចំណែកឯរយៈពេលនៃការមកដល់របស់រថយន្ត គឺនៅក្នុងខែ សីហា ដ៏ខ្លីខាងមុខនេះ។ ដូច្នេះសារព័ត៌មាន ខេមបូ​ អូតូ និងបន្តចុះផ្សាយនូវព័ត៌មានថ្មីៗជាពិសេសអំពីព័ត៌មានពីការផ្លាស់ប្តូរទៅលើម៉ូឌែល ២០២៣ នេះ នៅលេខក្រោយៗទៀត។ សូមរង់ចាំតាមដាននៅលើទំព័រផេក ផ្លូវការសារព័ត៌មាន និងផេកផ្លូវការ ក្រុមហ៊ុន តូយ៉ូតា ទាំងគ្នា។  មួយវិញទៀតប្រសិនជាអតិថិជនចង់ដឹងកាន់តែច្បាស់នោះ អិតិថិជនអាចអញ្ជើញមក អគារតាំងបង្ហាញរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ទាំង៥ សាខាទូទាំង រាជធានីខេត្ត។”

សម្រាប់ Hilux Revo V-Edition ២០២៣ នៅកម្ពុជា លោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook​  Telegram Youtube Website Instagram  ឬក៏អាចអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទបានតាមរយៈ 017 333 503 /​ 086 333 503 / 017 222 408 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដឹកទំនិញ ISUZU ស៊េរីថ្មី ម៉ូដែល QMR77F ចំណុះ ១.៥ តោន របស់ប្រទេសជប៉ុន បានសម្ពោធដាក់លក់ជាផ្លូវការ

រថយន្ត អ៊ីស៊ូហ្ស៊ុ គឺជាម៉ាកយីហោដ៏ល្បីល្បាញរបស់ជប៉ុន ដែលមានប្រវត្តិជោគជ័យក្នុងការបម្រើអាជីវកម្ម នៅប្រទេសជប៉ុនជាង១០០ឆ្នាំមកហើយ ជាអ្នកជំនាញក្នុងការផលិតម៉ាស៊ីនម៉ាស៊ូត ជាង ២៦ លានគ្រឿង ហើយដែលមានចំណែកទីផ្សារ លេខ១ នៅ៣៩ប្រទេសជុំវិញពិភពលោក។

ក្នុងនោះដែរ ក្រុមហ៊ុន ខេ (ខេមបូឌា) ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិជាផ្លូវការពី ក្រុមហ៊ុន Isuzu Motors Limited នៅប្រទេសជប៉ុន ក្នុងការនាំចូល និងចែកចាយរថយន្ដដឹកទំនិញម៉ាក ISUZU ផលិតនៅប្រទេសជប៉ុន និងនាំចូលពីប្រទេសជប៉ុនផ្ទាល់ មកលក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។  ដែលនៅថ្ងៃទី ០៨ កក្កដា ២០២២ នេះ ​ក្រុមហ៊ុន ខេ (ខេមបូឌា) បានសម្ពោធដាក់លក់ជាផ្លូវការ រថយន្ត ISUZU​​​ ប្រភេទដឹកទំនិញ ចំណុះ ១.៥តោន ស៊េរីថ្មី២០២២ ម៉ូដែល QMR77F នៅអគារតាំងបង្ហាញរបស់ខ្លួន នៅតាមបណ្ដោយសហពន្ធ័រុស្សី ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោក ជា ​ហ៊ុយ អនុប្រធានក្រុមហ៊ុន ខេ(ខេមបូឌា)

តាមប្រសាសន៍​របស់ លោក ជា ​ហ៊ុយ អនុប្រធានក្រុមហ៊ុន ខេ(ខេមបូឌា) ក្នុងថ្ងៃសម្ភោធដាក់លក់ជាផ្លូវការនោះ លោក បានបញ្ជាក់ថា រថយន្ត ISUZU​​​ ដឹកទំនិញ ១.៥តោន ​​​​​​ស៊េរីថ្មី ម៉ូដែល QMR77F  នេះមានលក្ខណះពិសេសជាង ម៉ូដែល ១.៥តោន បច្ចុប្បន្នដូចជា៖ ការឌីហ្សាញរូបរាងថ្មីទាំងស្រុង កាប៊ីនធំទូលាយជាងមុន​ អាចកាច់បាន​៥៥ដឺក្រេ កាន់តែស្អាតជាងមុន កៅអីអង្គុយទន់ និងធំជាងមុន ផ្ដល់ផាសុកភាពដល់អ្នកបើកបរ ម៉ាស៊ីនត្រជាក់អូរីហ្ស៊ីន ពីរោងចក្រ ISUZU ទំហំយ៉ាន់កង់ និងសំបកកង់ ធំជាងមុន ងាយស្រួលរកទិញ លើទីផ្សារក្នុងស្រុកខ្មែរ សំបកកង់មានកំរាស់ក្រាស់ជាងមុន ប្រើបានយូរ ប្រើម៉ាស៊ីនសេរីថ្មី ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ ISUZU មានកំលាំងខ្លាំង ១០៥សេះ ស៊ីប្រេងតិច និងមានសំលេងស្ងាត់ល្អ សុវត្ថិភាពខ្ពស់ ធន់នៅក្នុងការដឹកទំនិញធ្ងន់គ្រប់ប្រភេទ និងគ្រប់ស្ថានភាពផ្លូវ។

សូមប​ញ្ជាក់ថា រថយន្ដដឹកទំនិញ ISUZU គ្រប់ម៉ូដែលទាំងអស់ ដែលនាំចូលមកលក់នៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនខេ (ខេមបូឌា) គឺត្រូវបានផលិតឡើងទាំងស្រុងនៅប្រទេសជប៉ុន ១០០% ។

រថយន្ត ISUZU ម៉ូដែលថ្មីនេះ មានលក់ជាប្រភេទ ក្បាលឡាននិងសាក់ស៊ី ​ប្រភេទទ្រុងដឹកទំនិញ ប្រភេទទូស្ងួត និងប្រភេទទូក្លាសេជាដើម​ ដែលសមស្របគ្រប់បែបយ៉ាងតាមតំរូវការរបស់អតិថិជន។

រថយន្ត​ អ៊ីស៊ូហ្ស៊ុ ដឹកទំនិញស៊េរីថ្មី ចំណុះ ១.៥តោន (១តោនកន្លះ) ម៉ូដែល QMR77F សំរាប់តំលៃ ក្បាលឡាន​និងសាក់ស៊ី ត្រឹមតែ ៣៤,៥០០ ដុល្លា ប៉ុណ្ណោះ រួមទាំងមានប្រូម៉ូសិនពិសេសៗ ដូចខាងក្រោម៖

  • គូប៉ុង បញ្ចុះតម្លៃរហូតដល់ ១,០០០ ដុល្លា​ (មានសុពលភាព រហូតដល់ ៣ ខែ)
  • កាតប្រេងម៉ាស៊ូត មានតំលៃ ៨៨៨ ដុល្លា
  • កញ្ចប់សេវាថែទាំរថយន្ត ដោយឥតគិតថ្លៃ រយៈពេល ១ ឆ្នាំ
  • ស្លាកលេខ ក្បាល ២A មួយឈុត
  • ថែមជូនការបង្រៀនពីមូលដ្ឋានគ្រឹះនៃការបើកបររថយន្ត អោយស៊ីប្រេងតិច ថែទាំអស់លុយតិច និងសុវត្ថិភាព និងរបៀបថែទាំរថយន្តដឹកទំនិញប្រចាំថ្ងៃ

លើសពីនេះទៅទៀត ក្រុមហ៊ុន ខេ(ខេមបូឌា) ក៏មានយានដ្ធាន ថែទាំជួសជុល រថយន្តដឹកទំនិញដ៏ធំទូលាយ មានឧបករណ៍ជួសជុលទំនើបៗ គ្រប់គ្រាន់ មានប៉ុងដែលអាចលើករថយន្តបានរហូតដល់ ៣០តោន មានគ្រឿងបន្លាស់សុទ្ធ ម៉ាកអ៊ីស៊ូហ្ស៊ុ ជាង១,០០០មុខ​ ​ដែលសុទ្ធសឹងតែនាំចូលពីបរទេស មានតម្លៃសមរម្យ និងមានអ្នកបច្ចេកទេស យន្តការី ដែលមានចំណេះ ជំនាញច្បាស់លាស់ដែលបានបង្ហាត់បង្រៀនពីអ្នកបច្ចេកទេសពី វិស្ករ ISUZU ប្រទេសជប៉ុនផ្ទាល់ផងដែរ។

ពត៌មានលម្អិត អតិថិជនទាំងអស់ អាច​ទាក់ទងតាមទូរស័ព្ទលេខ៖ 012 858 013 / 023 901 368 ឬ Facebook Page: Isuzu Trucks Cambodia ដែលអគារតាំងបង្ហាញរបស់ក្រុមហ៊ុន​ ខេ (ខេមបូឌា) មានទីតាំងនៅតាមបណ្តោយផ្លូវ ​វេងស្រេង ជាប់រោងចក្រដំឡើងម៉ូតូហុងដា។ ​​ សូមអរគុណ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+