ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានប្រភេទ Coupe SUV ទាំង ១០ម៉ូដែល មានតម្លៃធូរថ្លៃបំផុត ប្រចាំឆ្នាំ២០២២

បច្ចុប្បន្ននេះ រថយន្តប្រភេទ Coupe SUV កំពុងតែទទួលបានភាពលេចធ្លោយ៉ាងខ្លាំង នៅលើទីផ្សាររថយន្តប្រណីត ដែលមានន័យថា ប្រណីតភាព ក៏ចាំបាច់ត្រូវការភាពស្ព័រ និងស៊ីវីល័យដែរ។

ខាងក្រោមនេះគឺជារថយន្តប្រភេទ Coupe SUV ទាំង ១០ម៉ូដែល មានតម្លៃធូរថ្លៃបំផុត ប្រចាំឆ្នាំ២០២២ (តម្លៃនៅបរទេស)៖

១) Mercedes-AMG GLE 53 Coupe៖ តម្លៃ ៧៨ ៤៥០ដុល្លារ មានកម្លាំង ៤២៩សេះ

២) Audi Q8៖ តម្លៃ ៧០ ៨០០ដុល្លារ មានកម្លាំង ៣៣៥សេះ

៣) Audi e-tron Sportback៖ តម្លៃ ៦៩ ១០០ដុល្លារ មានកម្លាំង ៤០២សេះ

៤) BMW X6 xDrive40i៖ តម្លៃ ៦៧ ៣៥០ដុល្លារ មានកម្លាំង ៣៣៥សេះ

៥) Volvo C40 Recharge៖ តម្លៃ ៥៨ ៧៥០ដុល្លារ មានកម្លាំង ៤០២សេះ

៦) Audi Q4 Sportback e-tron៖ តម្លៃ ៥២ ៧០០ដុល្លារ មានកម្លាំង ២៩៥សេះ

៧) Mercedes-Benz GLC 300 4MATIC Coupe៖ តម្លៃ ៥២ ៥០០ដុល្លារ មានកម្លាំង ២៥៥សេះ

៨) BMW X4 xDrive30i៖ តម្លៃ ៥១ ៨០០ដុល្លារ មានកម្លាំង ២៤៨សេះ

៩) Audi Q5 Sportback៖ តម្លៃ ៥០ ១០០ដុល្លារ មានកម្លាំង ២៦១សេះ

១០) Infiniti QX55៖ តម្លៃ ៤៦ ៥០០ដុល្លារ មានកម្លាំង២៦៨សេះ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានតួខ្ពស់ទាំង ១០ម៉ូដែល មានកន្លែងដាក់ជើងផ្នែកខាងក្រោយធំទូលាយបំផុត ប្រចាំឆ្នាំ២០២២

ចំពោះអ្នកប្រើប្រាស់រថយន្តជាលក្ខណៈគ្រួសារ ច្បាស់ណាស់ប្រាកដជាចង់បានរថយន្តដែលមានកាប៊ីនធំទូលាយ ហើយអ្វីដែលពិសេសនោះគឺ ទំហំកៅអីជួរទី២ ធំទូលាយ ដើម្បីឲ្យសមាជិកគ្រួសារមានផាសុកភាពក្នុងការធ្វើដំណើរ។

ខាងក្រោមនេះគឺជារថយន្តតួខ្ពស់ទាំង ១០ម៉ូដែល មានកន្លែងដាក់ជើងផ្នែកខាងក្រោយធំទូលាយបំផុត ប្រចាំឆ្នាំ២០២២៖

១) រថយន្តប្រភេទCity Crossover៖ Kia Soul មានកន្លែងដាក់ជើងផ្នែកខាងក្រោយ ទំហំ ៩៨,៥សង់ទីម៉ែត្រ

២) រថយន្តប្រភេទ Subcompact Crossover៖ Chevrolet Trailblazer មានកន្លែងដាក់ជើងផ្នែកខាងក្រោយ ទំហំ ១០០សង់ទីម៉ែត្រ

៣) រថយន្តប្រភេទ Compact Crossover៖ Hyundai Tucson មានកន្លែងដាក់ជើងផ្នែកខាងក្រោយ ទំហំ ១០៤,៩សង់ទីម៉ែត្រ

៤) រថយន្តប្រភេទ Midsize Crossover/SUV៖ Hyundai Santa Fe មានកន្លែងដាក់ជើងផ្នែកខាងក្រោយ ទំហំ ១០៥,៩សង់ទីម៉ែត្រ

៥) រថយន្តប្រភេទ Wagon Crossover៖ Subaru Outback មានកន្លែងដាក់ជើងផ្នែកខាងក្រោយ ទំហំ ១០០,៣សង់ទីម៉ែត្រ

៦) រថយន្តប្រភេទ Three-Row Crossover៖ Kia Telluride មានកន្លែងដាក់ជើងផ្នែកខាងក្រោយ ទំហំ ១០៧,៦សង់ទីម៉ែត្រ

៧) រថយន្តប្រភេទ Full-Size SUV៖ Range Rover Long Wheelbase មានកន្លែងដាក់ជើងផ្នែកខាងក្រោយ ទំហំ ១២១,៩សង់ទីម៉ែត្រ

៨) រថយន្តប្រភេទ Off-Road SUV៖ Mercedes-Benz G-Class មានកន្លែងដាក់ជើងផ្នែកខាងក្រោយ ទំហំ ១០០,៣សង់ទីម៉ែត្រ

៩) រថយន្តប្រភេទ SUV Coupe៖ Aston Martin DBX មានកន្លែងដាក់ជើងផ្នែកខាងក្រោយ ទំហំ ១០៣,៨សង់ទីម៉ែត្រ

១០) រថយន្តប្រភេទ Electric SUV៖ Tesla Model Y មានកន្លែងដាក់ជើងផ្នែកខាងក្រោយ ទំហំ ១០២,៨សង់ទីម៉ែត្រ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ford Ranger ប្រភេទអគ្គិសនី នឹងដាក់ឈ្មោះថា Ranger Lightning

[ទីផ្សារបរទេស] ការចុះផ្សាយរបស់ CarBuzz កាលពីថ្មីៗនេះ បាន​ឲ្យដឹងអំពីឈ្មោះរថយន្តអគ្គិសនីថ្មីរបស់ Ford ដោយ​គេ​អាច​ដឹង​តាម​រយៈ​ការ​ចុះ​កម្មសិទ្ធិបញ្ញានៃឈ្មោះ​រថយន្ត​ពីសំណាក់​ក្រុមហ៊ុន Ford ជាមួយ​ការិយាល័យកម្មសិទ្ធិបញ្ញា​នៃសហភាព​អឺរ៉ុប។

ឈ្មោះរថយន្តអគ្គិសនីថ្មីរបស់ Ford ហាក់បានដើរបានគន្លងរថយន្ត F-150 Lightning ដោយក្នុងនោះ​គេឃើញ​មាន​ការ​ស្នើ​សុំ​ឈ្មោះ Ranger Lightning និងឈ្មោះ Maverick Lightning ដោយមួយគឺជាប្រភេទអគ្គិសនីនៃរថយន្ត Ranger និងមួយ​ទៀត​គឺសម្រាប់រថយន្ត Maverick។

កន្លងមកគេធ្លាប់បានដឹងរួចមកហើយថារថយន្ត Ranger និង Maverick គឺអាចនឹងមានជាប្រភេទអគ្គិសនី ប៉ុន្តែ​នេះ​គឺ​ជា​លើក​ដំបូង​ដែលគេ​បាន​ឃើញ​ឈ្មោះ​រថយន្តទាំងពីរ។

តាមការលើកឡើងរបស់នាយកប្រតិបត្តិ Ford អំឡុងពេលប្រកាសចេញរថយន្ត F-150 Lightning លោកបានឲ្យ​ដឹង​ថា​ Ford កំពុងតែធ្វើតេស្តរថយន្តភីកអាប់អគ្គិសនីមួយទៀតដែលខុសពីរថយន្ត F-150 Lightning ទាំងស្រុង។ យ៉ាងណា មកទល់ពេលនេះ គេនៅមិនទាន់ទទួលបានដំណឹងបន្ថែមជុំវិញរថយន្តអគ្គិសនីថ្មីរបស់ Ford នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Haval ប្រកាសចេញឡាន SUV ខ្នាតតូចតម្លៃជាង ១ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនចិន Haval បានប្រកាសចេញរថយន្ត SUV ខ្នាតតូចថ្មីសម្រាប់ទីផ្សារប្រទេសចិន ដែលមានឈ្មោះថា​ Cool Dog គឺជាបងប្អូនរបស់រថយន្ត Haval Big Dog ដែលមានរូបរាងស្រដៀងគ្នា។

រថយន្តនេះមានប្រវែង ៤៥២០.ម មានទទឹង ១៨៧៥ម.ម កម្ពស់ ១៧៤៥ម.ម និងកង់មុខទៅកង់ក្រោយមានប្រវែង ២៧១០ម.ម។ ទំហំ​នេះ​ធ្វើឲ្យ​វា​ខ្លី​ជាងរថយន្ត Big Dog ប្រវែង ១០០ម.ម ប៉ុន្តែវែងជាងរថយន្ត Ford Bronco Sport ប្រវែង ១៣៣ម.ម។

រថយន្ត SUV ខ្នាតតូចនេះមានរចនាដោយ​អំពូលភ្លើង LED រាងមូលនៅផ្នែកខាងមុខ អមជាមួយផ្ទាំងប៉ាណារាងជ្រុង រួមផ្សំជាមួយកាងមុខពណ៌ខ្មៅ ធ្វើឲ្យរថយន្តកាន់តែមានអំណាចត្បិតថាវាជារថយន្តខ្នាតតូចក្ដី។ ចំណែក​ផ្នែក​ខាង​ក្រោយ​ក៏​មាន​បំពាក់​ដោយ​អំពូល​ឲ្យសញ្ញាជាប្រភេទ LED ផងដែរ។

នៅផ្នែកខាងក្នុងរថយន្តតម្លៃធូរថ្លៃនេះ មានបំពាក់ដោយកុងទ័រឌីជីថល, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, ចង្កូតមាន​ស្ទីលដូច​ជា​ Land Rover និង ប្រព័ន្ធ​សំឡេង JVC ដែលមានឧបករណ៍បំពងសំឡេងចំនួន១៨។

រថយន្តនេះដែរដំណើរការដោយម៉ាស៊ីន turbocharged ចំណុះ១,៥លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១សេះ។ កម្លាំង​នេះ​បញ្ជូន​ទៅ​កង់ខាងមុខ ឬ​អាចបញ្ជូនទៅកាន់កង់រថយន្តទាំងបួន តាមរយៈប្រអប់លេខស្វ័យប្រវត្តិ៧វគ្គ។

តាមការចុះផ្សាយរបស់ Autohome រថយន្ត Haval Cool Dog នឹងចេញ​លក់​នៅ​ប្រទេសចិន​នៅ​ត្រីមាសទីបីនៃឆ្នាំ​២០២២ ដោយ​មាន​តម្លៃ​ចន្លោះពីប្រមាណ ១៧ ៨៦០ដុល្លារ ទៅ ២២ ៣០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆមាសទី១ ឆ្នាំនេះ ការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងស្លាកលេខពិសេស កើនឡើង ២៥% បើធៀបនឹងឆ្នាំមុន

[ក្នុងស្រុក] យោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ក្រោមវត្តមាន លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត នាថ្ងៃទី១១ កក្កដាកន្លងទៅនេះ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) បានចំនួន ១៩ ៧៦៦ លេខ ទទួលបានចំណូលថវិកាប្រមាណ ៤០ ៦៤១ ១៨៧ ៤០០ រៀល ឬប្រមាណជាង ១០លានដុល្លារ ដោយកើនឡើង២៥% ប្រៀបធៀបនឹងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នា ក្នុងនោះ

  • ផ្លាកលេខពិសេសផ្ទាល់ខ្លួន(លេខកម្ពុជា) លក់បានចំនួន ៣ ២៧១ លេខ ទទួលបានចំណូលថវិកាប្រមាណ ២១ ៣៦៥ ៤០៧ ០០០ រៀល កើនឡើងចំនួន១៨%
  • ផ្លាកលេខពិសេស (រាជធានី-ខេត្ត) លក់បាន ១៦ ៤៩៥ លេខ ទទួលបានចំណូលថវិកាប្រមាណ ១៩ ២៧៥ ៧៨០ ៤០០ កើនឡើង៣២%

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីដំណើរវិវឌ្ឍន៍ប្រកប ដោយភាពវិជ្ជមានចាប់តាំងពីការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាំងពីឆ្នាំ២០១៦ រហូត ឈានដល់ការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពី គំនិតបង្កើតថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពល រដ្ឋប្រកបដោយភាពសម្បូរបែប ក្រោមការដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋន្ត្រី ស៊ុន ចាន់ថុល

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការប្រធានអង្គប្រជុំបានជំរុញលើកទឹកចិត្តឱ្យសមាជិកសមាជិកាផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូលលើការជ្រើសរើសប្រធានបទសម្រាប់កម្មវិធី MPWT Live Show ដើម្បីផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងអំពីលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) និង លេខពិសេសចុះបញ្ជីរថយន្ត គ្រួសារ និងរថយន្តធុនស្រាល ដែលកម្មវិធីនេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាពេលខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG VS ប្រភេទ Hybrid កាន់តែសន្សំសំចៃ គ្រោងបង្ហាញខ្លួនជាផ្លូវការនៅថៃខែក្រោយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន MG Motor Thailand ប្រចាំនៅប្រទេសថៃ ដែលជាទីផ្សារផ្តោតលើរថយន្ត SUV និង Crossover សេរ៊ីចុងក្រោយ បានត្រៀមធ្វើការដាក់បង្ហាញចេញនៅរថយន្តស៊េរីថ្មី NEW MG VS ឬហៅថា Roewe Totoro SUV ខ្នាតតូចនៅក្នុងប្រទេសចិន ដើម្បីដាក់លក់នៅក្នុងទីផ្សាររបស់ខ្លួននៅខែក្រោយនេះ។

សម្រាប់រថយន្ត MG VS ផ្តោតលើការរចនាទំនើបចុងក្រោយរបស់ម៉ាកយីហោ ដោយមានតួខ្លួនពីរពណ៌ ប៉ាណាមុខរចនាឲ្យឈ្មោះថា borderless design grills ចង្កៀងមុខប្រភេទ LED ថ្មីរំលេចដោយខ្សែពណ៌ខៀវតូចអូសកាត់ពេញផ្នែកខាងមុខ កាងខាងមុខរចនាថ្មី, ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ, ចង្កៀងខាងក្រោយ LED រួមជាមួយនឹងឡូហ្គោ Hybrid និងទ្វារខាងក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ផ្នែកខាងក្នុងត្រូវបានរចនាយ៉ាងប្រណិត និងផាសុកភាព​ ដោយមានបំពាក់ជាមួយអេក្រង់ភ្លោះដោយមានកុងទ័រព័ត៌មានទំហំ​ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត ជាមួយនឹងដៃចង្កូតពហុមុខងារប្រភេទ 3-spoke, ឧបករណ៍បំពងសំឡេងម៉ាក Yamaha, ដំបូលកញ្ចក់ panoramic sunroof និងប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច EPB និងមុខងារ Auto Brake Hold។

ចូលទៅកាន់ផ្នែកម៉ាស៊ីវិញ រថយន្តនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំង Hybrid ចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលអាចកម្លាំងបាន ១៨២ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ E-CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic Hatchback e:HEV បង្ហាញខ្លួនជាផ្លូវការ តម្លៃជិត ៣មុឺនដុល្លារ ក្នុងទីផ្សារប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុមផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Civic Hatchback នៅក្នុងទីផ្សារប្រទេសជប៉ុន ជាមួយនឹងតម្លៃចាប់ពី ២៣ ២៤៣ ដុល្លារ ដល់ ២៥ ៧៩២ ដុល្លារ និងតម្លៃសម្រាប់ម៉ូដែល e:HEV ចាប់ពី ២៨ ៧១១ ដុល្លារ។

សម្រាប់រថយន្តនេះ បំពាក់ជាមួយប៉ាណាខាងមុខរចនាឡើងវិញ រាងជាសំណាញ់សំបុកឃ្មុំ រន្ធខ្យល់ចេញ-ចូលធំជាងមុន ជាមួយចង្កៀងមុខប្រភេទ Full LED ការរចនាផ្នែកខាងមុខមិនខុសពី CIVIC SEDAN ថ្មីដែលទើបនឹងដាក់លក់នោះទេ ភាពខុសគ្នាតែមួយគត់គឺកាងខាងមុខ ។ Civic Hatchback មាន​រូបរាង​តូច​ជាង​ដោយសារ​ផ្នែក​ខាង​ក្រោយ ហើយ​ប្រវែង​រួម​គឺ​ខ្លី​ជាង​រថយន្ត Sedan ១២ សង់ទីម៉ែត្រ​ និង​មាន​ថាសកង់​​ទំហំ ១៨ អ៊ីញ។

ចំនែកផ្នែកខាងក្នុងស្រដៀងទៅនឹងរថយន្ត CIVIC ប្រភេទ Sedan ដែលមានកុងទ័រមានឌីជីថលទំហំ ១០,២ អ៊ីង អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Android Auto និង Apple CarPlay និង HONDA Connect ឧបករណ៍បំពងសំឡេងម៉ាក Bose ១២ចំនុច ។ កៅអីអ្នកបើកបរដែលអាចលៃតម្រូវបាន ៨ ទិសដៅ អ្នកដំណើរខាងមុខ ៤ ទិសដៅ កៅអីខាងក្រោយអាចបត់ចុះក្រោម ដើម្បីបង្កើតកន្លែងដាក់អីវ៉ាន់បានកាន់តែច្រើន។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះមានជម្រើសម៉ាស៊ីន ២ប្រភេទ រួមមាន៖

  • ម៉ាស៊ីន Hybrid ចំណុះ ២,០ លីត្រ Atkinson ទំហំ ៤ ស៊ីឡាំង មានម៉ូទ័រអគ្គិសនីពីរ និងអាគុយលីចូមអ៊ីយ៉ុង 72V ដែលមានកម្លាំងសរុប ១៨៤ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT, ប៉ុង ១ វិលកង់ខាងមុខ។
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៨០ សេះ និងកម្លាំងរមួល ២៣៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អគ្គនាយកដ្ឋានគយទុកពេលម្ចាស់ឡានចង្កូតស្ដាំគ្មានពន្ធទៅចុះបញ្ជីត្រឹមចុងខែនេះ បើមិនទាន់នឹងបង្ក្រាប និងរឹបអូស

[ក្នុងស្រុក] យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយចុះនៅថ្ងៃទី​ ១៣​ ខែកក្កដា ឆ្នាំ ២០២២ នេះ បានធ្វើការប្រកាសទុកពេលឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ ទៅចុះបញ្ជីត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ នេះ ដោយហួសរយៈពេលក្នុងលិខិតនេះនឹងត្រូវបង្ក្រាប និងរឹបអូស។

ក្នុងនោះដោយយោងតាមប្រសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ស្តីពីការអនុគ្រោះឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធស្រាប់ក្នុងប្រទេសដែលនៅសេសសល់ចូលមកបំពេញកាតព្វកិច្ចនិងអាករ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រុសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ បានជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រាប ដូចខាងក្រោម៖

  • ម្ចាស់រថយន្តចង្កូតស្ដាំ ដែលបានកក់ប្រាក់ពន្ធនិងអាកររួចតែពុំទាន់កែចង្កូតអាចមើលទទួលយកបង្កាន់ដៃបង់ពន្ធ ដោយមានជម្រើសក្នុងការកែឬមិនកែចង្កូតដើម្បីចុះទៅដើម្បីយកទៅចុះបញ្ជីធ្វើស្លាកលេខ។
  • ម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធដែលនៅសេសសល់ (ពុំទាន់បានកក់ប្រាក់ពន្ធនិងអាករ) ត្រូវមកបង់ពន្ធនិងអាករ ឬប្រកាសស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដើម្បីបង់ពន្ធនិងអាករជាក្រោយដោយមិនតម្រូវឲ្យកែចង្កូតនៅអង្គភាពគយនិងរដ្ឋាករដែលនៅជិតបំផុតតាមកាលបរិច្ឆេទ។
    • ការស្នើសុំចុះបញ្ជីរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវចាប់ផ្តើមពីពេលនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ផុតរយៈពេលនេះរថយន្តដែលខកខានមិនបានចុះបញ្ជីនឹងត្រូវចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស (ទើបរត់ពន្ធចូលមកថ្មី) និងជាមុខសញ្ញានៃការបង្ក្រាបនិងរឹបអូសតាមបទប្បញ្ញត្តិជាធរមាន។
    • ការបង់ពន្ធនិងអាករនិងមានរយៈពេល ៩០ថ្ងៃ ដោយគិតចាប់ពីថ្ងៃនេះរហូតទៅដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២។
  • ទន្ទឹមនឹងនេះម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេសក៏អាចមកបង់ពន្ធនិងអាករចាប់ពីពេលនេះរហូតទៅដល់ថ្ងៃប្រាំបីតុលាឆ្នាំពីរពាន់ម្ភៃពីរដោយមិនរងការពិន័យផងដែរ។

គួរបញ្ជាក់ផងដែរថាសម្រាប់ការអនុវត្តការអនុគ្រោះខាងលើ មិនអនុវត្តចំពោះរថយន្តដែលមានឆ្នាំចាប់ពីឆ្នាំ២០២១ ឡើងឡើយ ដូច្នេះសម្រាប់ម្ចាស់រថយន្តគ្មានពន្ធទាំងអស់សូមរួសរាន់ទៅចុះបញ្ជី និងបំពេញកាតព្វកិច្ចពន្ធអាករឱ្យបានទាន់តាមកាលបរិច្ឆេទដែលកំណត់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្តៅៗ! ក្រសួងសម្រេចផ្អាកការធ្វើដំណើររបស់រថយន្តគ្រប់ប្រភេទលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ពីពេលនេះទៅ

[ក្នុងស្រុក] ដោយនាពេលបច្ចុប្បន្នការធ្វើចរាចរណ៍យានយន្តរបស់សាធារណជន និងប្រជាពលរដ្ឋមួយចំនួនបានចូលប្រើប្រាស់ផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលពុំទាន់បានបញ្ចប់ការសាងសង់ និងបំពាក់គ្រឿងបរិក្ខាចរាចរណ៍នៅឡើយនោះ មានការកើនឡើងគួរឲ្យកត់សម្គាល់ និងបានបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់។

ក្នុងនោះដែរ ដើម្បីចៀសវាងការរំខានដល់ការដំណើរការសាងសង់បញ្ចប់គម្រោងទាន់តាមពេលវេលាដែលបានគ្រោងទុក និងចៀសវាងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ក្រសួងសាធារណការនិងដឹកជញ្ជូនបានសម្រេចឲ្យក្រុមហ៊ុនសាងសង់ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) បិទច្រកចេញចូលដោយមិនអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើការឲ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ដែលមានការអនុញ្ញាតពីក្រសួងសាធារណការនិងដឹកជញ្ជូនចាប់ពីពេលនេះតទៅ៕

ដើម្បីជ្រាប់កាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីចំនុចផ្លាស់ប្តូរថ្មីនៅលើរថយន្ត Mitsubishi Xpander និង Xpander Cross ដែលទើបសម្ភោធហើយក្តៅៗ

កាលពីល្ងាចថ្ងៃទី ០៩ កក្កដា ក្រុមហ៊ុន Mitsu (Cambodia) Co.,Ltd. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Mitsubishi គ្រប់ប្រភេទនៅក្នុងទីផ្សារប្រទេសកម្ពុជា បានធ្វើការប្រារព្ធពិធីសម្ភោធជាផ្លូវការនូវរថយន្តប្រភេទ MPV ចំនួន ២ម៉ូឌែលគឺរថយន្ត Xpander និង Xpander Cross សេរ៊ីថ្មីចុងក្រោយ ២០២២ ដោយបានធ្វើឡើងនៅ Aeon Hall Sen Sok ជាន់ទី៣ ក្រោមការចូលរួមពីសំណាក់គណៈគ្រប់គ្រង់ បុគ្គលិក ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

ជាមួយការសម្ភោធថ្មីនេះ យើងឃើញថារថយន្តទាំង ២ម៉ូឌែលនេះ ទទួលបាននូវការអភិវឌ្ឍន៍ថ្មីជាច្រើន ជាក់ស្តែងនៅលើ

  • រថយន្ត Mitsubishi Xpander ២០២២

ត្រូវបានឌីស្សាញថ្មីទាំងស្រុងដោយឌីស្សាញឡើងផ្អែកលើ Concept Advance Dynamic Shield ដែលជួយអោយការជ្រែកខ្យល់បានកាន់តែល្អ និងកាត់បន្ថយកំរិតគ្រោះថ្នាក់នៅពេលប៉ះទង្គិច។ ចំណែកចង្កៀងមុខក៏ត្រូវបានផ្លាស់ប្តូរថ្មី ដោយប្រើប្រាស់ជាមួយចង្កៀងប្រភេទLED និងមានការរចនាថ្មីទាំងស្រុងលក្ខណៈ T-Shape ។ កញ្ចក់ជំហៀងភ្ជាប់ដោយក្រូម៉េ និងមុខងារក្តោបអូតូ, ថាសកង់ទំហំធំជាងមុន ប្រភេទ Alloy Wheel ទំហំ ១៧អ៊ីញ បន្ថែមជាមួយអង់តែព្រុយត្រីឆ្លាមនៅលើដំបូល និងផ្នែកខាងក្រោយប្រើប្រាស់ជាមួយអំពូល LED ជាមួយនឹងការរចនាថ្មីទាំងស្រុងលក្ខណៈ T-Shapeផងដែរ។

ចំណែកឯផ្នែកខាងក្នុងក៏ត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុងផងដែរ នៅលើតាឡូបានឌីស្សាញជាមួយស្បែក និងលាយជាមួយពណ៌ដ៌ស្រស់ស្អាត, ដៃចង្កូតឌីស្សាញថ្មីភ្ជាប់ដោយប៊ូតុងមុខងា, អេក្រង់កម្សាន្តទំហំ ៧អ៊ីញភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ប្រព័ន្ធកំណត់មុខងារសេរ៉េម៉ាស៊ីនត្រជាក់ប្រភេទឌីជីថល, ប្រព័ន្ធហ្វ្រាំងដៃប្រភេទអេឡិចត្រូនិច Electronic Parking Brake និងប្រព័ន្ធហ្រ្វាំងជំនួយនៅពេលឈប់ស្តុប Auto Hold, ទម្រដៃប្រភេទស្បែក អាចដាក់កែវ និងសម្ភារៈបានច្រើន, កៅអីជួរទី២&៣អាចបត់រាបស្មើ និងប្រព័ន្ធសុវត្ថិភាពបន្ថែមថ្មី ដូចជា ប្រព័ន្ធទប់លំនឹងពេលបើកបរផ្លូវកោង ឬរអិល, ប្រព័ន្ធផ្តល់សញ្ញាអាសន្ននៅពេលជាន់ហ្វ្រាំងបន្ទាន់, ប្រព័ន្ធជំនួយពេលឡើងចំណោត និងប្រព័ន្ធហ្វ្រាំង ABS, EBD និង BA។

  • រថយន្ត Mitsubishi Xpander Cross ២០២២

គឺបានរក្សាការរចនាដូចទៅនឹងឆ្នាំមុនច្រើនដោយឌីស្សាញឡើងផ្អែកលើ Concept Advance Dynamic Shield ដែលជួយអោយការជ្រែកខ្យល់បានកាន់តែល្អ និងរូបរាងកាន់តែស្ព័រ។ ចង្កៀងមុខជាប្រភេទ LED, កញ្ចក់ជំហៀងភ្ជាប់ដោយក្រូម៉េ និងមុខងារក្តោបអូតូ, ថាសកង់ទំហំធំ ប្រភេទ Alloy Wheel ទំហំ ១៧អ៊ីញ, អង់តែព្រុយត្រីឆ្លាមនៅលើដំបូល និងប្រើប្រាស់ជាមួយអំពូល LED នៅផ្នែកខាងក្រោយ។

ចំណែកឯផ្នែកខាងក្នុងក៏ត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុងដូចគ្នាដែរ ហើយអ្វីដែលគួរអោយកត់សម្គាល់បន្ថែមទៀតនៅលើម៉ូឌែល Xpander Cross មានដូចជាកៅអីប្រភេទស្បែក, ប៊ូតុង Start/Stop Engine ងាយស្រួលក្នុងការពន្លត់ ឬបញ្ឆេះម៉ាស៊ីន, អេក្រង់កម្សាន្ត Touchscreenទំហំ ៧អ៊ីញភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ប្រព័ន្ធកំណត់មុខងារសេរ៉េម៉ាស៊ីនត្រជាក់ប្រភេទឌីជីថល, ប្រព័ន្ធហ្វ្រាំងដៃប្រភេទអេឡិចត្រូនិច Electronic Parking Brake និងប្រព័ន្ធហ្រ្វាំងជំនួយនៅពេលឈប់ស្តុប Auto Hold, រន្ធសាកថ្មនៅផ្នែកខាងមុខ និងរន្ធសាកថ្ម USB Type C នៅជួរទី២ &៣។

រថយន្ត Mitsubishi Xpander និង Xpander Cross សេរ៊ីឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនជំនាន់ថ្មី ម៉ាស៊ីនសាំង MIVEC DOHC ចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១០៥P.S និងកម្លាំងរមួល ១៤១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៤វគ្គ និងមានកម្រិតស៊ីសាំងចន្លោះពី​៥-៦លីត្រ ក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

រថយន្ត Mitsubishi Xpander សេរ៊ីឆ្នាំ២០២២ មានតម្លៃ ៣៣ ៥០០ដុល្លារ និងតម្លៃ ៣៥  ៥០០ដុល្លារ សម្រាប់ Mitsubishi Xpander Cross ២០២២។ ដូច្នោះសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទាក់ទងទៅកាន់ទំព័រផ្លូវការ Mitsubishi Motor Cambodia និងលេខទូរស័ព្ទ 011 999 892 និង 010 999 892៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+