ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្រើនពេកទប់អត់ជាប់ ឥឡូវ Lexus LX និង Toyota Land Cruiser ត្រូវផ្អាកទទួលការកុម្ម៉ង់នៅជប៉ុន

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Toyota Land Cruiser និង Lexus LX ជំនាន់ថ្មី ត្រូវបានផ្អាកទទួលការកុម្ម៉ង់ នៅក្នុងប្រទេសជប៉ុនហើយ។

ទាំងក្រុមហ៊ុន Toyota និង Lexus បានចេញសេចក្តីថ្លែងការណ៍នៅលើគេហទំព័រជប៉ុនរៀងៗខ្លួន ដោយជូនដំណឹងដល់អតិថិជនឲ្យដឹងថា តម្រូវការនៃរថយន្តទាំងពីរកើនឡើងយ៉ាងខ្លាំង រហូតហួសដែនកំណត់នៃចំនួនផ្គត់ផ្គង់ ដូច្នេះហើយការបញ្ជាទិញមិនត្រូវបានទទួលយកទៀតនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីទីផ្សារប្រទេសជប៉ុន ក្រុមហ៊ុននៅតែទទួលយកការកុម្ម៉ង់ធម្មតា ជាក់ស្តែងដូចជានៅសហរដ្ឋអាមេរិកជាដើម។

គួរឲ្យដឹងផងដែរថា រថយន្ត Lexus LX ជំនាន់ថ្មី ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៨៦ ៩០០ដុល្លារ ដោយមានប្រើម៉ាស៊ីន twin-turbocharged V6 មានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Haval H6 GT ២០២២ បន្ថែមរូបរាងកាន់តែស្ព័រ បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសអូស្ត្រាលី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Haval បានធ្វើការដាក់បង្ហាញចេញជាផ្លូវនៅរថយន្ត Haval H6 GT ស៊េរីឆ្នាំ ២០២២ ថ្មី​ ដែលមាន ២ ម៉ូដែលដូចជា LUX និង Ultra ជាមួយនឹងតម្លៃលក់ចាប់ពី ២៨ ០៦៦ ដុល្លារ ដល់ ៣១ ៧៤៣ ដុល្លារ នៅ​ក្នុងទីផ្សារ​ប្រទេស​អូស្ត្រាលី ។

Haval H6 GT ភ្ជាប់មកជាមួយចង្កៀងមុខប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ LED ចង្កៀងខាងក្រោយLED។ បន្ថែមពីលើរូបរាងនៃផ្នែកខាងក្រោយរបស់ Haval H6 GT ដែលត្រូវបានខុសពីកំណែធម្មតាដើម្បីឲ្យមានភាពកាន់តែស្ព័រ ដូចជាកាងខាងមុខត្រូវបានរចនាឡើងវិញទាំងស្រុង ជាមួយ​នឹង​ការ​ដោយ​កញ្ចក់​ចំហៀង​ពណ៌​ខ្មៅ ស៊ុម​កញ្ចក់​ទ្វារ​ពណ៌​ខ្មៅ និង​​យ៉ាន់កង់ស្ព័រ​ពណ៌​ខ្មៅ​ទំហំ ១៩ អ៊ីញ បង្កើនប្រសិទ្ធភាពនៃការបញ្ឈប់រថយន្តជាមួយនឹងប្រព័ន្ធហ្វ្រាំងពី Brembo ។

ចំនែកផ្នែកខាងក្នុងមានបំពាក់ជាមួយកុងទ័រព័ត៌មានប្រភេទ LED ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,២៥ អ៊ីញ គ្រឿងសង្ហារិម កៅអីគ្របដណ្តប់ដោយស្បែក Comfor-Tek, ដៃចង្កូតស្រោបដោយស្បែក, ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ Dual-zone, ប្រព័ន្ធជំនួយពេលបើកបរឆ្លាតវៃជាមួយមុខងារ Stop and Go, ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិ, Lane Keep Warning and Assist system និង​កាំមេរ៉ា​មើល ៣៦០ ដឺក្រេជាដើម ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្ត​ Haval H6 GT ស៊េរីឆ្នាំ ២០២២ ត្រូវបានបង្កើតឡើងនៅលើមូលដ្ឋានដូចគ្នាទៅនឹង Haval H6 ដោយត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,០​ លីត្រ turbocharged ផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ដែលភ្ជាប់ជាមួយប្រអប់លេខអូតូ ៧ វគ្គ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វីបានជា ម៉ាកយីហោរ GAC Motor (ជី អេ ស៊ី ម៉ូទ័រ) ទទួលបានទំនុកចិត្តខ្ពស់ពីអ្នកប្រើប្រាស់?

និយាយអំពីទីផ្សាររថយន្តនាពេលបច្ចុន្នទីផ្សារប្រទេសចិនគឺជាទីផ្សារមួយធំបំផុត លំហូនៃក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនទៅកាន់ទីផ្សារជុំវិញពិភពលោក គឺមានការកើនឡើងយ៉ាងខ្លាំង ជាក់ស្តែងដូចនៅលើទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺមានក្រុមហ៊ុនផលិតរថយន្តល្បីៗរបស់ប្រទេសចិនជាច្រើនបាននឹងកំពុងមានវត្តមានជាមួយការគាំទ្រយ៉ាងខ្លាំង ក្នុងនោះដូចយើងទាំងអស់គ្នាបានឃើញផ្ទាល់ពីវត្តមានរបស់ក្រុមហ៊ុន GAC Motor Cambodia កំពុងមានសន្ទុះនៃការគាំទ្រខ្លាំងពីប្រជាជនកម្ពុជា។ ជាមួយនឹងកំណើននៃការគាំទ្រនេះ គឺមានការចូលរួមនូវកត្តាជាច្រើនដូចជា គុណភាពរបស់រថយន្ត  បច្ចេកវិទ្យា ប្រព័ន្ធសុវត្ថិភាពគ្រប់ជ្រុងជ្រោយ ផាសុកភាពខ្ពស់ ភាពងាយស្រួលក្នុងការប្រើប្រាស់របស់អតិថិជន រួមបន្ថែមជាមួយកត្តាជាច្រើនទៀត។

សម្រាប់ក្រុមហ៊ុន GAC Motor មានអាយុកាល ៦៧ឆ្នាំរួចមកហើយ ដោយចាប់ដើមកំណើតតាំងពីឆ្នាំ១៩៥៥ ដែលមានទីស្នាក់ការធំនៅទីក្រុងគ័ងចូវ ប្រទេសចិន ជាមួយបទពិសោធន៍ក្នុងការផលិតរថយន្តជាច្រើនប្រភេទដូចជាប្រភេទរថយន្តពាណិជ្ជកម្ម, រថយន្តលក្ខណៈគ្រួសារ, រថយន្តអគ្គិសនី និងរថយន្តក្រុង រួមបន្ថែមជាមួយការផលិតផ្នែកសំខាន់ៗ និងគ្រឿងបន្លាស់ សម្រាប់ដៃគូបណ្តាក់ទុន ដែលជាម៉ាកយីហោរល្បីៗជាច្រើន ដូចជា៖  Honda, Mitsubishi, Toyota, Lexus, Jeep និងFiat ផងដែរ។

បើក្រឡេកទៅមើលរថយន្តរបស់ GAC Motor វាត្រូវបានផលិតឡើងស្របតាមកំរិតស្តង់ដារគុណភាពជប៉ុន (ដោយយកគំរូតាមការផលិតរថយន្តរបស់ Toyota និង Honda) ដោយអ្នកជំនាញដែលមានបទពិសោធន៍ក្នុងការផលិតរថយន្តយូរឆ្នាំ និងជាក្រុមហ៊ុនរបស់ប្រទេសចិនដែលមានសមត្ថភាពក្នុងការរចនាគំរូរថយន្ត ផលិតម៉ាស៊ីន តួរ និងគ្រឿងបង្គុំរបស់រថយន្តដោយខ្លួនឯង។ ទន្ទឹមនឹងនេះ GAC Motor គឺជានិម្មិតសញ្ញានៃរថយន្តដែលមានគុណភាពខ្ពស់របស់ប្រទេសចិន  ដោយរាល់ការផលិតរថយន្តនីមួយ​ត្រូវគោរពទៅលើគោលការណ៍ស្នូល Q/D/R ៖

  • Q: Quality : រក្សាកំរិតគុណភាពរថយន្តដូចទៅហ្នឹងរថយន្ត Toyota និង Honda របស់ជប៉ុន
  • D: Durability : គ្រប់ម៉ូដែលថ្មីរបស់រថយន្ត GAC Motor ត្រូវឆ្លងកាត់ការធ្វើតេស្តបើកបរសាកល្បងចំងាយ៤លានគីឡូម៉ែត្រ ដើម្បីបញ្ជាក់ថារថយន្តនីមួយៗអាចប្រើបា្រស់បានលើសពី ១០ឆ្នាំ
  • R: Reliability : សហការណ៍យ៉ាងជិតស្និតជាមួយអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ធំៗ ចំនួន ១៨ ដែលបានផ្គត់ផ្គង់គ្រឿងបន្លាស់អោយក្រុមហ៊ុនផលិតរថយន្តល្បីៗដូចជា Toyota និង Honda ជាដើម

ជាក់ស្តែង GAC Motor គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនតែមួយគត់ ដែលទទួលបានពានរង្វាន់ J.D Power ០៨ឆ្នាំជាប់ៗគ្នា៖ លើផ្នែកគុណភាព, រយៈពេលប្រើប្រាស់បានយូរ និងទំនុកចិត្តពីអតិថិជនក្នុងការប្រើប្រាស់។

ងាកមកមើលនៅលើទីផ្សារកម្ពុជាវិញ GAC Motor បានឈានជើងមកកាន់ទីផ្សារប្រទេសកម្ពុជារយៈពេលជាង ២ឆ្នាំ មកហើយ ក្រោមការនាំចូលជាផ្លូវការដោយក្រុមហ៊ុន TH Group ដែលជាក្រុមហ៊ុននាំចូលយីហោរថយន្តល្បីៗដូចជា Chevrolet របស់សហរដ្ឋអាមេរិច និង Peugeot របស់បារាំង។ សម្រាប់ទីផ្សារប្រទេសកម្ពុជា GAC Motor បានផ្តល់ជូននូវជម្រើសរថយន្តរបស់ខ្លួនចំនួនរហូតទៅដល់ ០៥ជម្រើស ដែលមានដូចជារថយន្ត GS4, GS5, GS8, GN8 និងចុងក្រោយ ទើបតែប្រកាសនូវម៉ូដែលថ្មី GS3។

ផ្តល់ជូននូវទំនុកចិត្តទាំងអ្នកផលិត និងអ្នកប្រើប្រាស់ រាល់ការទិញរថយន្តពី GAC Motor Cambodia លោកអ្នកនឹងទទួលបាននូវការធានារហូតទៅដល់ ៥ឆ្នាំ ឬ ១៥ម៉ឺនគីឡូម៉ែត្រ ដើម្បីអោយប្រាកដថាអតិថិជនរបស់ខ្លួនមានទំនុកចិត្តខ្ពស់ គ្មានការព្រួយបារម្ភអំពីគុណភាពនៃការប្រើប្រាស់ដែលតែងបានលឺពីការនិយាយតៗគ្នា។

បទពិសោធន៍នៃការផលិត អាយុកាលដ៏យូឆ្នាំ គុណភាពនៃផលិតផលមានស្តង់ដា បច្ចេកវិទ្យាទំនើបៗ និងសុវត្ថិភាព ទាំងនេះគឺកត្តាដែលធ្វើអោយ GAC ជាម៉ាកយីហោរមួយដែលកំពុងទទួលបានទំនុកចិត្តខ្ពស់ក្នុងការជ្រើសរើស និងប្រើប្រាស់ពីអតិថិជននៅកម្ពុជា ក៏ដូចជាអតិថិជនជុំវិញពិភពលោក៕

ដូច្នេះដើម្បីកាន់តែជ្រាបច្បាស់ បងប្អូនអាចទំនាក់ទំនងតាមរយៈ

  • ទំនាក់ទំនងផ្នែកលក់៖ ??? ??? ???
  • ទីតាំង៖ អគារ #711 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ
  • Facebook:GAC Motor Cambodia
  • YouTube:GAC Motor Cambodia
  • Telegram:GACCambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW គ្រោងចេញលក់ឡានអគ្គិសនីពាសដែក

[ទីផ្សារបរទេស] BMW បានប្រកាសអំពីផែនការប្រកាសចេញរថយន្ត i7 ពាសដែក ដែលគ្រោងនឹង​ប្រកាស​ចេញ​នៅ​ឆ្នាំ​ក្រោយ​នេះ ហើយសន្យាថានឹងផ្ដល់​ជូនការការពារបែបថ្មី និងមិនត្រូវលះបង់ប្រណីតភាពដើម្បី​ទទួលការការពារនេះឡើយ។

ប្រធានក្រុមហ៊ុន BMW លោក Oliver Zipse និយាយថាក្រុមហ៊ុននឹង​បង្ហាញ​ចេញ​រថយន្ត​អគ្គិសនីសុទ្ធដែល​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ជា​លើក​ដំបូង ហើយ​រថយន្ត​ថ្មីនេះនឹងជាការបង្ហាញថា​ប្រណីតភាព និង​សុវត្ថិភាពអាចដើរទន្ទឹមគ្នាតាមរបៀបណា។

ចម្ងល់មួយចំនួននៅមិនទាន់បកស្រាយនៅឡើយទេ ប៉ុន្តែរថយន្ត i7 xDrive60 មានបំពាក់​ម៉ូទ័រអគ្គិសនី​ភ្លោះ​ដែល​អាច​ផលិត​កម្លាំង​បានសរុប ៥៣៦សេះ។ កម្លាំងនេះអាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល​ប្រមាណ ៤,៥វិនាទី និងមាន​ចម្ងាយ​បើកបរ​ប៉ាន់ស្មានប្រមាណ ៤៨៣គីឡូម៉ែត្រ។

រង់ចាំមើលថាតើរថយន្ត BMW i7 ពាសដែក នឹង​ជះឥទ្ធិពលដល់​ចម្ងាយបើកបរកម្រិតណា ប៉ុន្តែអ្វីដែលមិនមែន​ជា​រឿង​គួរ​ព្រួយ​បារម្ភ​នោះគឺ​កម្រិតសុវត្ថិភាពនៃរថយន្តព្រោះថា BMW មានបទពិសោធន៍ច្រើនឆ្នាំមកហើយជាមួយ​សុវត្ថិភាពនេះ។

កន្លងមករថយន្តពាសដែករបស់ BMW គឺស្ថិតនៅកម្រិត VR6 និង VR7 ដោយជាមួយរថយន្ត X5 កម្រិត VR6 មាន​ពាស​ដែក​លើ​គ្រោង​ឆ្អឹង, មាន​កញ្ចក់ការពារគ្រាប់កម្រាស់ ៣៣ម.ម ហើយ​វា​មាន​ធុងសាំងដែលអាចធន់នឹង​ការ​ធ្លុះបាន​ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Amarok រូបរាងថ្មី ប្រកាសចេញជាផ្លូវការ

[ទីផ្សារបរទេស] Volkswagen បានប្រកាសចេញជាផ្លូវការនូវរថយន្តភីកអាប់ Amarok ជំនាន់ទីពីរ ដែល​មាន​ការ​ផ្លាស់​ប្ដូររូបរាង​ថ្មី ហើយវាមានប្រើប្រាស់គ្រោងឆ្អឹងដូចដែលប្រើលើរថយន្ត Ford Ranger ជំនាន់ថ្មីដែរ។

ក្រុមការងារឌីហ្សាញរបស់ Volkswagen បានខិតខំប្រឹងប្រែង​បង្កើតការឌីហ្សាញឲ្យរថយន្ត Amarok មានភាព​ខុស​ប្លែក​ពី Ford Ranger ដោយ​បាន​បំពាក់​នូវ​កាងមុខរាងជាអក្សរ X, មានបំពាក់មកជាស្តង់ដារនូវអំពូល LED Matrix ហើយមាន​ឌីហ្សាញ​អក្សរ “AMAROK” ធំៗនៅផ្នែកខាងក្រោយផងដែរ។

រថយន្ត Amarok ថ្មីនេះ​បាន​ពង្រីក​ប្រវែងកង់មុខទៅកង់ក្រោយប្រមាណ ១៧៣ម.ម ឡើងដល់ ៣២៧០ម.ម ដែល VW និយាយថា​វា​នឹង​ជួយ​ផ្ដល់​ទំហំ​ធំ​ទូលាយជាងមុនសម្រាប់អ្នកអង្គុយជួរខាងក្រោយ។ ប៉ុន្តែប្រវែងសរុប​គឺមាន​​ការ​កើនឡើង​ត្រឹម ៩៦ម.ម ហើយ​វា​មាន​សមត្ថភាពលុយទឹកដល់ជម្រៅ ៨០០ម.ម កាន់តែខ្លាំងក្លាសម្រាប់ការបើកបរ​ Off-Road ជាមួយ​មុខងារ 4-Motion ផងដែរ។

ចំពោះប្រភេទម៉ាស៊ីន មានភាពខុសគ្នាទៅតាមទីផ្សារ ដោយទីផ្សារអាហ្វ្រិក​គឺ​មាន​ចាប់ពីម៉ាស៊ីនម៉ាស៊ូត ២,០លីត្រ កម្លាំង ១៤៨សេះ ខណៈដែលទីផ្សារដទៃមាន​ចាប់ពីម៉ាស៊ីនម៉ាស៊ូតកម្លាំង ១៦៨សេះ ហើយ​អតិថិជនក៏អាចរើសយកម៉ាស៊ីន Bi-Turbo ដែល​អាច​ផលិត​កម្លាំងបាន ២០៦សេះ។ ម៉ាស៊ូតខ្លាំងជាងគេគឺមានចំណុះ ៣,០លីត្រ ដែលផលិតកម្លាំងបាន ២៣៨សេះ ឬ ២៤៧សេះ អាស្រ័យ​តាម​ទីផ្សារ។

យ៉ាងណាក្ដី ម៉ាស៊ីនដែលខ្លាំងជាងគេ ហើយជាម៉ាស៊ីនសាំងតែមួយគត់គឺម៉ាស៊ីន Ford EcoBoost ចំណុះ ២,៣លីត្រ ប្រភេទ Turbocharged ដែល​ផលិតកម្លាំងបាន ២៩៨សេះ។ ចំពោះម៉ាស៊ីនដែលមាន​កម្លាំងចាប់ពីជាង ២០០សេះឡើង នឹងមានប្រអប់​លេខ​ស្វ័យប្រវត្តិ១០វគ្គ ខណៈដែលម៉ាស៊ីនកម្លាំងក្រោមនេះនឹងមាន​ជម្រើស​ប្រអប់លេខដៃ។

ការផ្លាស់ប្ដូរធំបំផុតលើរថយន្ត Amarok គឺស្ថិតនៅ​លើ​ផ្នែកខាងក្នុង ដោយ​មាន​ប្រណីតភាពខ្ពស់ជាងមុន។ ជាក់ស្ដែង​គឺវា​បាន​បំពាក់​នូវ​កុងទ័រ​ឌីជីថលថ្មី និងមានប្រព័ន្ធកម្សាន្តទំហំ ១២អ៊ីញ អមជាមួយ​មុខងារ​ជំនួយដល់​ការបើកបរចំនួន ២០ មុខងារ​ថែម​ទៀត​ផង។

រថយន្ត Volkswagen Amarok ជំនាន់ថ្មី នឹងចាប់ផ្ដើមមានលក់លើទីផ្សារចាប់ពីចុងឆ្នាំ២០២២នេះ ដោយនឹង​ចេញ​លក់​ជា​ម៉ូដែល​ឆ្នាំ​២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចាប់ដៃ MUJI ចេញកង់អាគុយ MS01 បំពាក់បច្ចេកវិទ្យាទំនើប សាកថ្មម្តងជិះបាន ៦៥គីឡូម៉ែត្រ តម្លៃខ្ទង់​ ៨០០ ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានសហការគ្នាជាមួយក្រុមហ៊ុន MUJI ដែលជាម៉ាកយីហោសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ល្បីរបស់ជប៉ុន ដើម្បីបញ្ចេញកង់អាគុយ MS01 ដែលមានលក្ខណៈពិសេសនិងកាន់តែទំនើប។​ ថ្វីត្បិតតែ Honda និង MUJI ជាម៉ាកជប៉ុន ប៉ុន្តែ Honda MS01 ត្រូវបានលក់ក្នុងប្រទេសចិនក្នុងចំនួនកំណត់ត្រឹមតែ ៥ ០០០ គ្រឿងប៉ុណ្ណោះ ដែលមានតម្លៃ ៧៤៦ ដុល្លារ។

Honda MS01 ត្រូវ​បាន​គេ​និយាយ​ថា​ត្រូវ​បាន​បំផុស​គំនិត​ដោយ​កង់​ប្រភេទ H របស់ MUJI ដោយ​ផ្តោត​លើ​ការ​រចនា​ដ៏​សាមញ្ញ​ប៉ុន្តែ​មាន​លក្ខណៈ ergonomic មានកៅអីចំនួន ១ ជាមួយនឹងមុខងារទំនើបៗ ដូចជាជាកុងទ័របង្ហាញព័ត៌មានប្រភេទ LCD, ចង្កៀងមុខ-ក្រោយប្រភេទ LED, សោរបញ្ជារពីចម្ងាយ, ដៃចង្កូតធ្វើពីអាលុយមីញ៉ូមទម្ងន់ស្រាល និងកង់ធំរហូតដល់ទំហំ ១៧ អ៊ីញ។

កង់អាគុយ Honda MS01 ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីកម្លាំង ៤០០ វ៉ាត់ គួបផ្សំជាមួយនឹងអាគុយទំហំ ៤៨ វ៉ុល វាអាចបើកបរក្នុងល្បឿនអតិបរមា ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយបើកបរ ៦៥ គីឡូម៉ែត្រក្នុងការសាកម្តង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតបញ្ជាក់ថាការសាកថ្មត្រឹមតែមួយឬពីរដងក្នុងមួយសប្តាហ៍គឺគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Suzuki Swift GL PLUS លេងខ្លួនកាន់តែស្ព័រ ជាមួយតម្លៃតែ ១ម៉ឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញនៅម៉ូដែលម៉ូពិសេស Suzuki Swift GL PLUS Limitless Edition ជាមួយនឹងគ្រឿងស្ព័រមួយជុំរថយន្ត ផ្តោតលើអតិថិជនដែលចង់ប្ដូរតាមបំណងតាមស្ទីលផ្ទាល់ខ្លួន ជាមួយនឹងតម្លៃលក់ ១៥ ៨១៧ ដុល្លារ ។

Suzuki Swift GL Plus Special Edition Limitless Edition ដែលបង្ហាញក្នុងរូបភាពគឺជាតួខ្លួនពណ៌ខៀវ (Speedy Blue Metallic) និងពណ៌ស (Star Pure White Pearl) តុបតែងដោយស្ទីគ័រ GL PLUS ភ្ជាប់មកជាមួយឈុតតួខ្លួនថ្មី ការរចនាកាងថ្មី នឹងកាង spoiler ខាងក្រោយ អង់តែនព្រុយត្រីឆ្លាម និងថាសកង់ទំហំ ១៥ អ៊ីញពណ៌។

គ្រឿងបរិក្ខាស្តង់ដាររបស់ Suzuki Swift GL Plus Limited Edition រួមមានចង្កៀងមុខប្រភេទ halogen multi-reflector អំពូលបំភ្លឺពេល LED អមនៅកាងខាងមុខ កញ្ចក់ចំហៀងក្តោបអូតូ ថាសកង់ទំហំ ១៥ អ៊ីញ។  កាប៊ីនត្រូវបានបំពាក់ដោយដៃចង្កូតពហុមុខងារ D-Shape អាចលៃតម្រូវបាន ៤ ទិសដៅ ប្រព័ន្ធបើកទ្វារឆ្លាតវៃជាមួយនឹងប្រព័ន្ធ Keyless push start កៅអីអ្នកបើកបរអាចលៃតម្រូវកម្ពស់បាន ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ម៉ាស៊ីនចាក់វិទ្យុ CD/MP3 ជាមួយ បណ្តាញតភ្ជាប់ USB/AUX និងឧបករណ៍បំពងសម្លេងចំនួន ២ចំនុច។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Dualjet 4 ស៊ីឡាំងដែលផលិតកម្លាំងបាន ៨៣ សេះ កម្លាំងរមួល ១០៨​ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ជាមួយកម្រិតស៊ីប្រេងជាមធ្យម ២៣គីឡូម៉ែត្រ/លីត្រ៕

ខណៈពេលដែលប្រព័ន្ធសុវត្ថិភាពស្ដង់ដាររបស់ GL PLUS Limitless Edition រួមមាន ការគ្រប់គ្រងលំនឹងពេលបើកបរ (Stability Control), ការត្រួតពិនិត្យការអូសទាញ (Traction Control), ជំនួយពេលឡើងចំណោត (Hill Start Assist), ប្រព័ន្ធចាក់សោរហ្វ្រាំង (Anti-lock Braking System) និងពោងសុវត្ថិភាពខាងមុខចនួន២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM រាយការណ៍ពីការលក់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសចិន តាំងពីមានបិទខ្ទប់ដោយកូវីដ

[ប្រទេសចិន] កាលពីថ្ងៃពុធ ក្រុមហ៊ុន General Motors បានរាយការណ៍ពីការលក់ប្រចាំត្រីមាសដ៏អាក្រក់បំផុតរបស់ខ្លួននៅក្នុងប្រទេសចិនចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលកំពុងបន្ត។

ក្រុមហ៊ុនផលិតរថយន្តនៃក្រុង Detroit បាននិយាយថា ខ្លួនបានលក់រថយន្តចំនួន ៤៨៤ ២០០ គ្រឿងចាប់ពីខែមេសាដល់ខែមិថុនានៅក្នុងប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួននៅទូទាំងពិភពលោក។ ការលក់បានធ្លាក់ចុះ ៣៥,៥% ធៀបនឹងឆ្នាំមុន និងទាបបំផុត ៤៦១ ៧០០គ្រឿងក្នុងកំឡុងត្រីមាសទីមួយនៃឆ្នាំ២០២០ នៅពេលដែលការរឹតបន្តឹងរបស់រដ្ឋាភិបាលអំពីកូវីដ ដែលបាននាំឱ្យផលិតកម្មរបស់ប្រទេសចិនមានភាពជាប់គាំង។

ភាគហ៊ុនរបស់ក្រុមហ៊ុន GM បានធ្លាក់ចុះជាង ៤% ក្នុងអំឡុងពេលនៃការជួញដូរថ្ងៃនេះកាលពីថ្ងៃពុធ ហើយភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តបានធ្លាក់ចុះប្រហែល ៤៧% ក្នុងឆ្នាំ ២០២២។

នៅក្នុងការចេញផ្សាយមួយ GM បាននិយាយថាម៉ាករបស់ខ្លួននៅក្នុងប្រទេសចិនគឺ “ផ្តោតលើការបន្តផលិតកម្ម និងប្រតិបត្តិការឡើងវិញ” ។ ការលក់នៅប្រទេសចិនរបស់ក្រុមហ៊ុនត្រូវបានចេញតិចជាងមួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន GM បានព្រមានវិនិយោគិនថាបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រាក់ចំណូលត្រីមាសទីពីររបស់ខ្លួន ខណៈពេលដែលរក្សាបាននូវការណែនាំពីមុនសម្រាប់ឆ្នាំ២០២២។

ការលក់របស់ក្រុមហ៊ុន GM នៅក្នុងប្រទេសចិនរួមមានក្រុមហ៊ុនតាមរយៈការបណ្តាក់ទុនរួមគ្នា និងម៉ាកយីហោ Buck, Cadillac និង Chevrolet ដ៏ល្បីរបស់ខ្លួន ដែលទាំងអស់នេះមានការថយចុះគួរឱ្យកត់សម្គាល់ចន្លោះពី ២២% ទៅ ៧៩% ។

ការលក់នៅត្រីមាសទីពីររបស់ GM នៅក្នុងប្រទេសចិនធ្វើតាមក្រុមហ៊ុនផលិតរថយន្តកាលពីថ្ងៃសុក្រដែលរាយការណ៍ពីការធ្លាក់ចុះ ១៥,៤% នៃការលក់នៅសហរដ្ឋអាមេរិកក្នុងអំឡុងពេលនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi RS3 Sportback ២០២២ ម៉ាស៊ីន ៥ស៊ីឡាំង តម្លៃខ្ទង់ ១៥មុឺនដុល្លារ ចេញលក់ក្នុងទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុន Micester Technic Co., Ltd. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ត Audi ផ្លូវការនៅក្នុងប្រទេសថៃ បានធ្វើការដាក់បង្ហាញនៅរថយន្ត Audi RS3 Sportback ស៊េរីឆ្នាំ ២០២២ ជំនាន់ទី៣ ជាមួយនឹងតម្លៃលក់ ១៤៩ ០០៣ ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ។

រថយន្ត Audi RS3 Sportback ត្រូវបានបំពាក់ដោយផ្នែកខាងក្រៅពណ៌ខ្មៅរលោង ឬហៅថា Glossy Black និងឈ្មោះម៉ូដែល ព្រមទាំងភ្ជាប់មកជាមួយចង្កៀងមុខប្រភេទ Matrix LED ជាមួយនឹងភ្លើង Staging, ភ្លើងបំភ្លឺពេលថ្ងៃ RS3 Signature LED, ចង្កៀងក្រោយប្រភេទ LED, ដំបូលកញ្ចក់បែប Panoramic បើក-បិទដោយថាមពលអគ្គិសនី និងថាសកង់ស្ព័រ Y-spoke ទំហំ ១៩ អ៊ីញ តុបតែងដោយឡូហ្គោ RS ជាមួយដុំហ្រ្វាំង RS brake callipers ពណ៌ក្រហម។

ផ្នែកខាងក្នុងត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារចនាម៉ូដ RS ជាមួយនឹងកៅអីខាងមុខស្រោបដោយស្បែក របស់ RS Sports ប្រភេទ diamond-encrusted អាចលៃ​តម្រូវ​ដោយ​ដោយថាមពលអគ្គិសនី​ជាមួយ​នឹង​ការ​រុញ​ថយ​ក្រោយ និង​មុខងារ​ចងចាំ​ទីតាំង​អ្នក​បើកបរ ដៃ​ចង្កូត​​ស្បែកបែបស្ព័រ​ជាមួយ​​ឡូហ្គោ RS កុងទ័រព័ត៌មានទំហំ ១២,៣ អ៊ី ប្រព័ន្ធ MMI Radio plus ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ MMI Bang & Olufsen 3D, រន្ធ USB-C ខាងមុខចំនួន ២ និងក្រោយចំនួន ២ និងភ្លើងលម្អផ្នែកខាងក្នុងដែលអាចលៃតម្រូវពណ៌បានផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ​ រថយន្ត Audi RS3 Sportback ដំណើរការដោយម៉ាស៊ីនចំណុះ ២,៥​ លីត្រ turbocharged ទំហំ ៥ស៊ីឡាំង ផលិតកម្លាំងបាន ៤០០ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ S Tronic និងប៉ុង២ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/មួយម៉ោង ក្នុងរយៈពេល ៣,៨ វិនាទី និងអាចបង្កើនល្បឿនដល់ទៅ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Cadillac Escalade-V មួយគ្រឿងដំបូងបង្អស់ លក់ដេញថ្លៃបានកន្លះលានដុល្លារ

Cadillac Escalade-V គឺជារថយន្ត SUV ខ្នាតធំមានកម្លាំងខ្លាំងបំផុតនៅលើពិភពលោក ដែលប្រាកដជាត្រូវចិត្តសម្រាប់អ្នកចូលចិត្តលេងល្បឿន។

រថយន្ត SUV កៅអី ៣ជួរនេះ ត្រូវបានដាក់បង្ហាញកាលពីខែឧសភា ជាមួយនឹងម៉ាស៊ីនផលិតដោយដៃ (handbuilt) ចំណុះ ៦,២លីត្រ supercharged V8 មានកម្លាំងសរុប ៦៨២សេះ។

ជាមួយគ្នានេះ ក្រុមហ៊ុន Cadillac អះអាងថា Escalade-V អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៤វិនាទីប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះ រថយន្ត Cadillac Escalade-V ស៊េរីឆ្នាំ២០២៣ មួយគ្រឿងដំបូងបង្អស់ ត្រូវបានដាក់លក់ដេញថ្លៃ បានចំនួនជាងកន្លះលានដុល្លារឯណោះ។ ទោះជាយ៉ាងណា លុយនោះនឹងត្រូវបរិច្ចាគដើម្បីជួយសិស្សឲ្យបង្កើនចំណេះដឹង និងជំនាញរបស់ពួកគេតាមរយៈ “កម្មវិធីសិក្សាដែលពឹងផ្អែកខ្លាំងក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ជីវិតពិត ទាក់ទងនឹងមុខវិជ្ជារបស់ពួកគេ”។

ក្រៅពីមានម៉ាស៊ីនខ្លាំងហើយ Escalade-V ក៏​មាន​បំពាក់​កាងមុខដែលអង់អាច និងមានប្រព័ន្ធបំពង់ស៊ីមាំង​ចំនួន​បួន ហើយ​មាន​ប្រើ​យ៉ាន់​អាលុយមីញ៉ូមទំហំ ២២អ៉ីញ ដែល​អម​ដោយ​ដុំ​ហ្វ្រាំង​កម្លាំង​ខ្លាំង Edge Red ផងដែរ។ រថយន្ត SUV នេះ​ក៏​មាន​នូវ​បូម​ខ្យល់ និងមានមុខងារ Magnetic Ride Control 4.0 ដ៏ទំនើបទៀតផង។

នៅផ្នែកខាងក្នុង​មាន​បំពាក់ឈើប្រភេទ Zebra និងអេក្រង់ OLED រាងកោង ដែល​សរុបតំបន់អេក្រង់ចូលគ្នាគឺមាន​ទំហំរហូត​ដល់ ៣៨អ៉ីញ ហើយមានទៅដោយប្រព័ន្ធសំឡេង AKG Studio Reference ដែលមាន​រន្ធ​បំពងសំឡេង​ចំនួន​៣៦។

យ៉ាងណាមិញ ​រថយន្ត​ Escalade-V គ្រឿងក្រោយៗទៀត នឹងមាន​តម្លៃ​ចាប់ពី ១៤៩ ៩៩០​ដុល្លារ ជារថយន្ត Cadillac ដែល​មានតម្លៃខ្ពស់ជាងគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+