ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Highlander ឆ្នាំ២០២៣ អាប់ដេតកាន់តែទំនើប ហើយថែមជម្រើសម៉ាស៊ីនទាក់បូទៀត

រយៈពេលប៉ុន្មានខែបន្ទាប់ពីបង្ហាញខ្លួននៅលើទីផ្សារសហរដ្ឋអាមេរិក ឥឡូវនេះរថយន្ត Toyota Highlander ឆ្នាំ២០២៣ ត្រូវបានប្រកាសចេញជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប។

រថយន្ត SUV របស់ជប៉ុននេះ ទទួលបានការអាប់ដេតបច្ចេកវិទ្យាថ្មី, ជម្រើសពណ៌ខ្មៅ និង បន្ថែមជម្រើសម៉ាស៊ីន turbocharged ចំណុះ ២,៤លីត្រ ផ្តាច់មុខសម្រាប់តែទីផ្សារអឺរ៉ុប ទៀតផង។

សម្រាប់ស៊េរីឆ្នាំ២០២៣ អតិថិជននៅអឺរ៉ុបនឹងទទួលបានជម្រើសពណ៌ថ្មី ហៅថា Cypress Green Metallic, យ៉ាន់កង់ Alloy ទំហំ ២០អ៊ីញ ពណ៌ខ្មៅរលោង ព្រមទាំង ពូកស្បែកពណ៌ Beige និង Ochre ទៀតផង។

អ្វីដែលរឹតតែពិសេសនោះគឺ Highlander ទទួលបានកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ដែលអាចផ្លាស់ប្តូរ Interface បានចំនួន ៤ ប្រភេទ គឺ Casual, Smart, Tough និង Sport ជាមួយនឹងអេក្រង់ Touchscreen ទំហំ ១២,៣អ៊ីញ ផងដែរ។ វាផ្តល់នូវមុខងារ cloud-based navigation, Apple CarPlay ឥតប្រើខ្សែ, Android Auto ប្រើខ្សែ, Toyota Smart Connect+ ដែលបង្ហាញឲ្យឃើញផែនទីទីក្រុងបែប 3D និង មុខងារសម្គាល់ស្លាកសញ្ញាចរាចរណ៍ ជាដើម។

ចំពោះ Highlander ឆ្នាំ២០២៣ សម្រាប់ទីផ្សារអឺរ៉ុបនេះ ប្រើម៉ាស៊ីនថ្មី turbocharged ចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៥សេះ និងកម្លាំងរមួល ៤១៨ញ៉ូតុនម៉ែត្រ។ ទោះជាយ៉ាងណា វាក៏នៅតែផ្តល់ជម្រើសម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ២៤៥សេះ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្រូវការខ្ពស់ ប៉ុន្តែការលក់របស់ Honda នៅអាមេរិក ថយចុះ ៥០%

[ទីផ្សារបរទេស] Honda បានបង្ហាញចេញរបាយការណ៍លក់ប្រចាំត្រីមាសទីពីរ លើទីផ្សារអាមេរិកខាងជើង​របស់​ខ្លួន ដែល​ឃើញ​ចំនួនលក់​ថយចុះសរុប ៥១,២% ដោយតួលេខនេះរួមបញ្ចូលជាមួយម៉ាក Acura ផងដែរ។

គិតចាប់ពីដើមឆ្នាំ មកទល់ចុងខែមិថុនា Honda Civic បានថយចុះចំនួនលក់ ៥៤% ធៀបនឹងឆ្នាំមុន ដោយលក់​បាន​ត្រឹម ៩ ៦៣៣គ្រឿង ថយចុះពី ៣២ ៦៦៧គ្រឿង ដែលលក់បានកាលពីឆ្នាំ២០២១  ហើយរថយន្ត Odyssey ឯណោះកាន់តែដុនដាប​ដោយ​ថយ​ចុះ​ការ​លក់ ៥៦,៦% មកនៅត្រឹម ២ ៧២១គ្រឿង។

គួរដឹងដែរថាការលក់របស់ម៉ាក Acura សរុបជារួមថយចុះចំនួនលក់ ៥០,៦% នៅត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ដោយ​ក្នុង​នោះ​ Acura TLX បានថយចុះការលក់រហូតដល់ ៥៣,៨% មកនៅត្រឹមចំនួន ៧ ១២២គ្រឿងប៉ុណ្ណោះ។

ទៅថ្ងៃខាងមុខ Honda រំពឹងថារថយន្តម៉ូដែលថ្មីៗនឹងជួយបង្កើនចំនួនលក់ឡើងវិញ ព្រោះថា​ក្រុមហ៊ុននឹង​សម្រុកប្រកាស​ចេញ​រថយន្ត​ថ្មីៗ​ជាច្រើន ហើយកន្លងមកក៏មានរថយន្តថ្មីៗជាច្រើនបានបង្ហាញវត្តមានរួមមាន Honda HR-V និង Acura Integra ស៊េរីថ្មីៗជាដើម។

ទោះជាការលក់ថយចុះ ប៉ុន្តែ Honda ក៏មានរឿងជោគជ័យមួយចំនួនដែរ ដោយរថយន្ត Integra បានប្រកាសចេញដោយ​ជោគជ័យ ខណៈដែលការលក់របស់រថយន្ត NSX បានកើនឡើង ១៥៣% នៅឆ្នាំលក់ចុងក្រោយរបស់វា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ជាក់ច្បាស់ៗពីថ្ងៃប្រកាសចេញឡាន Crown ជំនាន់ថ្មី

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានបញ្ជាក់ជាផ្លូវការថារថយន្តម៉ូដែល Crown ថ្មី នឹង​ត្រូវបង្ហាញ​វត្តមាន​ជា​ផ្លូវ​ការនៅ​ថ្ងៃ​ទី១៥ ខែកក្កដា ហើយក្រុមហ៊ុនក៏បានបង្ហើបអំពីការរួមបញ្ចូលគ្នារវាងរថយន្ត Sedan និងរថយន្ត SUV លើរថយន្តថ្មី​នេះ​ដែរ។

រូបភាព Teaser នៃរថយន្តថ្មី បានចាប់ផ្ដើមជាមួយសំនួរដែលសួរជុំវិញប្រភេទតួខ្លួននៃរថយន្ត បន្ទាប់មកគេក៏​ឃើញ​ការ​បង្ហាញ​ឡូហ្គោ​ថ្មី ជាមួយ​អក្សរដែលសរសេរថា “Discover your Crown”។ ក្រៅពីព័ត៌មានទាំងនេះ Toyota នៅមិនទាន់​ផ្ដល់​ព័ត៌មាន​អ្វីបន្ថែមនោះឡើយ។

រូបភាព Teaser និងរូបភាព Render ដែលលេចចេញកន្លងមក

បើផ្អែកតាមការចុះផ្សាយកន្លងមក បានអះអាងថា Toyota Crown ថ្មីនឹងប្រើប្រាស់​គ្រោង​ឆ្អឹងប្រភេទ SUV ដែល​រំពឹងថា​ដាក់​លក់​នៅ​ជប៉ុន ចិន និងនៅអាមេរិកខាងជើង។ បើតាម​ឯកសារបែកធ្លាយ​ពីហាងលក់​បាន​សន្និដ្ឋានថារថយន្តនេះអាចនឹង​មាន​លក់​នៅ​សហរដ្ឋអាមេរិក ឆាប់បំផុតគឺនៅខែតុលា ឆ្នាំ២០២២។

សារព័ត៌មានជប៉ុន​រាយការណ៍ដែរថារថយន្ត Crown ថ្មីនឹងប្រើគ្រោងឆ្អឹង TNGA-K ហើយមានជម្រើសប្រព័ន្ធ​បើកបរ FWD ជាមួយ AWD និងមាន​ម៉ាស៊ីន Hybrid លាយជាមួយជម្រើសប្រើថាមពលអគ្គិសនីសុទ្ធថែមទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស៊េរីចាស់ Land Rover Defender ឆ្នាំ ៩៦ ជើងខ្លាំង Off-Road កែកុនថ្មី កំពុងត្រូវបានដាក់ដេញថ្លៃ

[បរទេស] បច្ចុប្បន្ននេះ រថយន្ត Land Rover Defender អាចនិយាយបានថាជារថយន្តដែលផលិតឡើងដោយរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាពរឹងមាំ សមត្ថភាព និងភាពប្រណិត។ ខណៈដែរ រថយន្តសម្រាប់ដំណើរផ្សងព្រេង Off-Road Defender ស៊េរីចាស់ ឆ្នាំ ១៩៩៦ នេះត្រៀមខ្លួនរួចជាស្រេចក្នុងបើកបរលើផ្លូវលំបាក Off-Road។

សម្រាប់ម៉ូដែលឆ្នាំ ១៩៩៦ ដែលត្រូវបានទិញពីប្រទេសអាហ្វ្រិកខាងត្បូងក្នុងខែមីនា ឆ្នាំ ២០២១ មុនពេលឆ្លងកាត់ការកែលម្អមេកានិច និងគ្រឿងតែងខ្លួន មុនពេលត្រូវបាននាំចូលទៅសហរដ្ឋអាមេរិកក្នុងខែមីនានេះ។ វាត្រូវបានចុះបញ្ជីសម្រាប់លក់នៅលើ Bring a Trailer ហើយកំពុងត្រូវបានដាក់លក់ដេញថ្លៃជាមួយនឹងកំណត់ត្រាសេវាកម្ម ឯកសារនាំចូល និងកាត់ឈ្មោះរបស់អ្នកលក់។

រឿងដំបូងដែលអាចទាក់ទាញការចាប់អារម្មណ៍របស់ Defender នេះគឺជាម៉ូដែលឆ្នាំ ៩០ ទ្វារពីរ មានពណ៌តួខ្លួនក្រហម Firenze Red Pearl ជាមួយនឹងគម្របភក់ពណ៌ខ្មៅ ថាសកង់ប្រភេទ sawtooth ទំហំ ១៦ អ៊ីញដែលស្រោបដោយសំបកកង់ 267/75 Cooper Discoverer STT ហើយជាផ្នែកមួយនៃការកែលម្អ មានផ្នែកខាងលើដំបូលពណ៌ខ្មៅដែលបានដំឡើងជាមួយនឹងអំពូល LED, ប៉ាណាមុខប្រភេទ KBX ជាដើម។

ចំណែកផ្នែកខាងក្នុងរបស់ Defender ឆ្នាំ ១៩៩៦ នេះ គឺមានភាពទាក់ទាញដូចផ្នែកខាងក្រៅ ដោយមាន​បំពាក់​ដោយ​ស្បែក​ឲ្យឈ្មោះថា diamond-quilted នៅ​កន្លែង​ដាក់ឥវ៉ាន់​ខាងមុខ កៅអី​លោត​ខាងក្រោយ កុងសូល​កណ្តាល និង​បន្ទះ​ទ្វារ។ បន្ថែមពីនេះកន្លែងម៉ាស៊ីនកម្តៅត្រូវបានជំនួសដោយប្រអប់កង្ហារ ប៊ូតុង និងកុងតាក់ផ្សេងៗ គម្របឈ្នាន់ វាក៏មានបំពាក់នូវប្រព័ន្ធម៉ាស៊ីនត្រជាក់ថ្មី JVC CD/Bluetooth stereo រន្ធសាកថ្ម 12-volt ចំនួនពីរ រន្ធ USB និងកុងសូលកណ្តាល។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៥ ​លីត្រ  turbodiesel ទំហំ ៤ស៊ីឡាំង ​ភ្ជាប់ជាមួយប្រអប់​លេខ​ដៃ​ ៥វគ្គ ​ប្រភេទបើកបរវិល​កង់​ទាំង​បួន។ បន្ថែមពីនេះ ការចុះបញ្ជីបង្ហាញថា រថយន្ត Land Rover Defender ឆ្នាំ ១៩៩៦ នេះ ត្រូវប្រើប្រាស់បានចម្ងាយ ២៤៧ ០០០ គីឡូម៉ែត្រ ចាប់តាំងពីចាកចេញពីរោងចក្រ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Qashqai ឆ្នាំ២០២៣ ចេញផ្លូវការ ជិះ១០០គ.ម ស៊ីសាំង៦លីត្រ តម្លៃចាប់ពី ២,៣ម៉ឺនដុល្លារ

រថយន្ត Nissan Qashqai ជំនាន់ចុងក្រោយបង្អស់ ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

រថយន្ត SUV ខ្នាតកណ្តាលថ្មីនេះ នឹងផ្តល់ជម្រើសចំនួន ៤ ម៉ូដែលសម្រាប់ទីផ្សារខាងលើ គឺ ST តម្លៃចាប់ពី ២៣ ២៧០ដុល្លារ, ST+ តម្លៃចាប់ពី ២៦ ០០០ដុល្លារ, ST-L តម្លៃចាប់ពី ២៨ ៩០០ដុល្លារ និង Ti តម្លៃចាប់ពី ៣២ ៥០០ដុល្លារ។

គ្រប់ម៉ូដែល Qashqai ឆ្នាំ២០២៣ ទាំងអស់ នឹងប្រើម៉ាស៊ីនសាំងចំណុះ ១,៣លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៧សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ ពោលគឺខ្លាំងជាងស៊េរីឆ្នាំមុន ៥សេះ។ រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ X-Tronic ដែលទទួលបានការអាប់ដេតថ្មី ហើយមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦លីត្រ/១០០គីឡូម៉ែត្រ។

ជាស្តង់ដារ រថយន្ត Nissan Qashqai ឆ្នាំ២០២៣ នឹងមាន option ពិសេសៗមួយចំនួន ដូចជា កាមេរ៉ាក្រោយ, សេនស័រចូលចតខាងក្រោយ, មុខងារ Forward Collision Warning ជាមួយ Forward Emergency Braking, Lane Departure Warning ជាមួយ Intelligent Lane Intervention, Intelligent Blind Spot Intervention, Traffic Sign Recognition, Rear Cross-Traffic Alert ជាមួយ AEB, Intelligent Cruise Control និង High Beam Assist ព្រមទាំង អេក្រង់កម្សាន្តទំហំ ៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-60 ឆ្នាំ២០២៣ ចេញជម្រើសម៉ាស៊ីនម៉ាស៊ូតថ្មី ខ្លាំង និងស៊ីប្រេងតិច

ក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងតែងាកឆ្ងាយចេញពីម៉ាស៊ីនម៉ាស៊ូត ប៉ុន្តែក្រុមហ៊ុន Mazda ឯណេះវិញ ទើបតែប្រកាសចេញជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ ទំហំ ៦ស៊ីឡាំងថ្មី សម្រាប់ម៉ូដែល CX-60 របស់ខ្លួន។

ជម្រើសម៉ាស៊ីនម៉ាស៊ូតថ្មី ដែលមានឈ្មោះថា e-Skyactiv D នេះ នឹងចូលរួមជាមួយម៉ាស៊ីន Plug-in Hybrid ចំណុះ ៣,០លីត្រ លើរថយន្ត CX-60 សម្រាប់ទីផ្សារអឺរ៉ុប ដែលក្រុមហ៊ុន Mazda ហៅថា “Multi Solution Approach” ដើម្បីឲ្យត្រូវតាមតម្រូវការអតិថិជនផ្សេងៗគ្នា។

ម៉ាស៊ីនម៉ាស៊ូតថ្មីនេះនឹងមាន ២ ប្រភេទ គឺ​ កម្លាំង ១៩៧សេះ សម្រាប់ម៉ូដែលប្រើប៉ុងក្រោយ និង ២៥១សេះ សម្រាប់ម៉ូដែលប្រើប៉ុងពីរ i-Activ AWD។

ពួកវាទទួលបានជំនួយពីប្រព័ន្ធ mild hybrid កម្លាំង ៤៨វ៉ុល ជួយឲ្យពួកវាកាន់តែស៊ីប្រេងតិច។ ចំពោះម៉ូដែលកម្លាំង ២៥១សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៤វិនាទី ហើយមានកម្រិតស៊ីប្រេងជាមធ្យមជាង ៥លីត្រ/១០០គីឡូម៉ែត្រ ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Mazda មិនទាន់បានបង្ហាញតម្លៃ និងថ្ងៃចេញលក់សម្រាប់ម៉ូដែល CX-60 ប្រើម៉ាស៊ីនម៉ាស៊ូតនេះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ផ្តួលក្រុមហ៊ុន TESLA នៅពាក់កណ្តាលឆ្នាំ ២០២២ ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD ដែលជាក្រុមហ៊ុនរថយន្តយក្សរបស់ចិន បានផ្តួលម្ចាស់ជើងឯករថយន្តអគ្គិសនីរបស់ Elon Musk Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកដែលមានការលក់កាន់តែច្រើននៅក្នុងប្រាំមួយខែដំបូងនៃឆ្នាំ ២០២២។

ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ BYD លក់បាន ៦៤១ ៣៥០ គ្រឿង ដែលជាចំណាត់ថ្នាក់នៃរថយន្តដែលប្រើផ្តាច់មុខនៅក្នុងប្រទេសចិនដែលរួមបញ្ចូលរថយន្តអគ្គិសនី, Plug-in hybrid និងរថយន្តអ៊ីដ្រូសែន។ នេះតំណាងឱ្យការកើនឡើង ៣១៤,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយដាក់ក្រុមហ៊ុនផលិតរថយន្តចិននាំមុខក្រុមហ៊ុន Tesla ដែលបានលក់រថយន្តអគ្គិសនី ៥៦៤ ០០០ នៅឆមាសទីមួយនៃឆ្នាំនេះ ដែលជាការកើនឡើងគួរឲ្យកត់សម្គាល់ ៤៦ ភាគរយ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

ថ្មីៗនេះ BYD បានបង្ហាញនៅក្នុងសន្និសិទវិនិយោគិនថា ខ្លួនកំពុងស្ថិតនៅលើផ្លូវក្នុងការលក់រថយន្តអគ្គិសនី (NEV) ចន្លោះពី ១,១ លាន ទៅ ១,២ លានគ្រឿងនៅឆ្នាំនេះ ដោយកត់សម្គាល់ថាតួលេខនេះទំនងជាមានរថយន្តអគ្គិសនីចំនួន ៦០០ ០០០​ គ្រឿង និងរថយន្ត Plug-in hybrid ចន្លោះពី ៥០០ ០០០ គ្រឿង ទៅ ៦០០ ០០០ គ្រឿង។ ខែមិថុនា បានបង្ហាញថាជាខែដ៏រឹងមាំជាពិសេសសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ដោយសារវាបានលក់បានចំនួន ១៣៤ ០៣៦ គ្រឿងនៃរថយន្តអគ្គិសនី (NEVs) ដែលតំណាងឲ្យការកើនឡើង ២២៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយផលិតបាន ១៣៤ ៧៧១ គ្រឿង ក្នុងអំឡុងពេលនៃខែនេះ។

យោងតាមគេហទំព័រ Car News China រាយការណ៍ថា BYD Song គឺជាម៉ូដែលដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុនផលិតរថយន្តនៅក្នុងខែមិថុនា ជាមួយនឹងចំនួន ៣២ ០៧៧ គ្រឿង។

BYD Qin លក់បានចំនួន ២៦ ៦២៣ គ្រឿង

BYD Han លក់បានចំនួន ២៥ ៤៣៩ គ្រឿង

BYD Yuan លក់បានចំនួន ១៩ ៧៣១ គ្រឿង

BYD Dolphin លក់បានចំនួន ១០ ៣៧៦ គ្រឿង

BYD Tang លក់បានចំនួន ៨ ១៣៤  គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកស្រលាញ់ការងារផ្នែកយានយន្ត កុំភ្លេចយក CV ទៅដាក់នៅពិពរណ៌ការងារ

សម្រាប់បងប្អូនដែលមានបំណងចង់បានឱកាសការងារជាមួយក្រុមហ៊ុនរថយន្ត កុំភ្លេចទៅចូលរួមពិពរណ៌ការងារនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅក្នុងពិពរណ៌ការងារនេះ យើងឃើញមានការចូលរួមពីក្រុមហ៊ុនជាច្រើន ពីគ្រប់វិស័យ ដោយឡែកសម្រាប់វិស័យយានយន្តក៏ឃើញមានការចូលរួមពីក្រុមហ៊ុនរថយន្តជប៉ុន ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុនផ្ទាល់។

ប្រភព៖ Toyota Cambodia Human Resource Department

ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៌ សូមត្រៀមខ្លួន និងរៀបចំប្រវត្តិរូបសង្ខេប (CV) ឲ្យបានល្អ ដើម្បីដាក់ពាក្យធ្វើការជាមួយនឹងក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ទាំងអស់គ្នានៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨ព្រឹកតទៅ នៅស្តង់លេខ B.15 និង B.16។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង : 017 333 521/086 333 198

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ES ២០២៣ បំពាក់ប្រព័ន្ធអេក្រង់កំសាន្តថ្មី បច្ចេកវិទ្យាកាន់តែទំនើបៗ សម្រាប់ទីផ្សារអឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការប្រកាសពីការអាប់ដេតជាបន្តបន្ទាប់សម្រាប់ម៉ូដេល ES ប្រភេទ sedan នៅអឺរ៉ុប រួមទាំងព័ត៌មានកម្សាន្តថ្មីៗ លក្ខណៈពិសេសបច្ចេកវិទ្យាជាច្រើន និងម៉ូឌែល F Sport Design ថ្មី។

Lexus ES ជំនាន់ទីប្រាំមួយត្រូវបានដាក់បង្ហាញនៅក្នុងឆ្នាំ ២០១៨ និងទទួលបានការកែមុខមាត់នៅឆ្នាំ ២០២១។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗបានផ្លាស់ប្តូរតាំងពីលើផ្នែកបច្ចេកវិទ្យា ដោយ Lexus បានដាក់ចេញនៅប្រព័ន្ធអេក្រង់កំសាន្តចុងក្រោយបំផុតរបស់ខ្លួននៅក្នុងម៉ូដែលដូចជា RX, NX និង UX ។ ដូច្នេះ ES អ៊ឺរ៉ុបទទួលបានអត្ថប្រយោជន៍ពីទិន្នន័យលឿនជាងមុន ដែលងាយស្រួលប្រើ និងមានមុខងារជាច្រើនទៀតផង។

ជាមួយគ្នានេះ Lexus មិន​បាន​បង្ហាញ​ពី​ទំហំ​អេក្រង់​កំសាន្ត touchscreen ថ្មីនេះ​ទេ ប៉ុន្តែ​វា​ទំនង​ជា​មាន​ទំហំ ១២,៣ អ៊ីញ ដូច​នឹង​ម៉ូដែល​ផ្សេង​ទៀត​ក្នុង​ត្រកូល​របស់​ខ្លួន។ ប្រព័ន្ធនេះនាំមកនូវការភ្ជាប់ Apple CarPlay ឥតខ្សែ ខណៈ Android Auto នៅតែទាមទារការតភ្ជាប់ខ្សែ។ វាក៏មានប្រព័ន្ធ cloud-based navigation ដែលបង្ហាញព័ត៌មានបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្តែងអំពីចរាចរណ៍ តម្លៃប្រេងឥន្ធនៈ និងកន្លែងចតរថយន្ត។ ប្រព័ន្ធសម្គាល់សំឡេងក៏ត្រូវបានកែលម្អផងដែរ ដែលអាចប្រើបានជាមួយភាសាអឺរ៉ុបចំនួន ១៩ ផ្សេងៗគ្នា។

ក្នុងនោះ DCM1 នៅលើម៉ូដែល ES អាចភ្ជាប់បណ្តាញទូរស័ព្ទចល័ត និងអ៊ីនធឺណិត ក៏ដូចជារួមបញ្ចូលមុខងារ e-Care ដែលត្រួតពិនិត្យរថយន្ត 24/7 និងជូនដំណឹងដល់ម្ចាស់នៅពេលដែលត្រូវការសេវាកម្ម។

គួរបញ្ជាក់ផងដែរ មិនមានការផ្លាស់ប្តូរផ្នែកខាងក្រៅចំពោះ ES ទេ ចាប់តាំងពីម៉ូដែលនេះត្រូវបានកែមុខមាត់ថ្មីអនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ Lexus កំពុងផ្តល់ជូននៅការរចនាម៉ូដ F Sport ដែលត្រូវបានសម្គាល់ដោយថាសកង់ស្ព័រទំហំ ១៩ អ៊ីញពណ៌ខ្មៅ និងឡូហ្គោ F Sport Design នៅលើកញ្ចក់ខាងមុខ។

ក្នុងនោះការផលិតរថយន្ត Lexus ES ស៊េរីឆ្នាំ ២០២៣ នៅអឺរ៉ុប នឹងចាប់ផ្តើមនៅក្នុងខែសីហា ជាមួយនឹងការចែកចាយដំបូងដែលគ្រោងនឹងដាក់លក់នៅខែតុលា៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយម្ចាស់ឡានចង្កូតស្តាំអាចបង់ពន្ធ ដោយពុំចាំបាច់កែចង្កូតឡើយ

នាព្រឹកថ្ងៃទី០៦ កក្កដានេះ ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែពីចង្កូតស្ដាំ​ទៅចង្កូតឆ្វេងនោះឡើយ ដូច្នេះអ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។ (ចុចទីនេះ https://fb.watch/e4KUZyLDaF/ ដើម្បីទស្សនាវីដេអូពេញ)

ក្នុងនោះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ នេះ មិនអនុញ្ញាតដាច់ខាតនូវ​ការនាំចូលបន្តនូវឡានចង្កូតស្ដាំនេះ ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+