ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដៃទ្វាលឹបចូលក្នុងអាចនឹងលែងមានវត្តមាននៅលើឡានអគ្គិសនីរបស់ចិនពេលអនាគត ខណ:ចិនកំពុងព្រាងច្បាប់ថ្មី

[ប្រទេសចិន] ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ប្រទេសចិន (MIIT) បានចេញផ្សាយសេចក្តីព្រាងច្បាប់ថ្មី “តម្រូវការបច្ចេកទេសសម្រាប់សុវត្ថិភាពនៃដៃទ្វារថយន្ត” សម្រាប់មតិសាធារណៈ សម្រាប់ការកែលម្អរ និងការផ្លាស់ប្តូរទៅកាន់ក្រុមហ៊ុនផលិតរថយន្តសម្រាប់រថយន្តអគ្គិសនី ទៅលើការរចនាអ្វីមួយដែលសាមញ្ញ ប៉ុន្តែចាំបាច់និងសុវត្ថិភាព ជាក់ស្តែងដូចជាដៃទ្វារថយន្តតែម្តង។

ក្នុងនោះតម្រូវការសំខាន់ៗនៅក្នុងសេចក្តីព្រាងដែលបានចេញផ្សាយនោះរួមមាន:

  • ទ្វារទាំងអស់ (មិនរាប់បញ្ចូលទ្វាឃ្លុបក្រោយ) ត្រូវមានចំណុចចាប់ខាងក្រៅដែលមានមុខងារបើកដោយប្រព័ន្ធមេកានិច (mechanical release)។
  • ក្នុងករណីគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងការឆេះទ្វារដែលមិនទាន់ប៉ះពាល់ ត្រូវតែអាចបើកបានតាមរយៈចំណុចចាប់ខាងក្រៅ ដោយមិនចាំបាច់ប្រើឧបករណ៍។
  • ចំណុចចាប់ខាងក្រៅត្រូវប្រឡោះសមរម្យសម្រាប់ប្រើប្រាស់ដែលមានទំហំអប្បបរមា ៦០ម.ម  × ២០ម.ម x ២៥ម.ម ទោះបីជាទីតាំងនៃចំណុចចាប់នោះនៅទីតាំងណាក៏ដោយ។
  • ទ្វារនីមួយៗត្រូវមានចំណុចចាប់ខាងក្នុងដែលមានសមត្ថភាពបើកដោយប្រព័ន្ធមេកានិច ដោយមិនចាំបាច់ប្រើឧបករណ៍ខាងក្រៅ
  • ប្រសិនបើមានការដំឡើងចំណុចចាប់ខាងក្នុងដោយថាមពលអេឡិចត្រូនិច ត្រូវផ្តល់ជម្រើសបម្រុងមួយទៀតដែលអាចបើកដោយប្រព័ន្ធមេកានិច ផងដែរ
  • ចំណុចចាប់ខាងក្នុងត្រូវមានការរកឃើញងាយ និងច្បាស់ ព្រមទាំងត្រូវមានទីតាំងប្រហែល ៣០០ មីលីម៉ែត្រពីស៊ុមទ្វារ ហើយត្រូវមានទីតាំងជាក់លាក់ជាប់នឹងទីតាំងនៃកៅអី។

ជាមួយគ្នានេះ ប្រសិនបើសេចក្តីព្រាងច្បាប់នេះក្លាយជាច្បាប់ ដៃទ្វាលឹបចូលក្នុង (​Flush Door) អាចនឹងត្រូវបានដកចេញពីរថយន្តអគ្គិសនីម៉ូឌែលក្រោយៗ រួមជាមួយការបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសចិន ត្រូវគិតគូរឡើងវិញនូវការរចនាដៃទ្វាថ្មីសម្រាប់ឡានអគ្គិសនីរបស់ពួកគេផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz CLA តួរវែងចាប់ផ្តើមលក់សាកល្បងនៅចិន បើកបានជាង ៨០០គ.មសាកពេញម្តង តម្លៃជាង ៣ម៉ឺនដុល្លារ

[ប្រទេសចិន] ក្រុមហ៊ុន Mercedes-Benz បានធ្វើប្រកាសចាប់ផ្តើមបើកលក់សាកល្បង (Pre-sale) នៃរថយន្តអគ្គិសនី CLA L ប្រភេទតួវែង ជំនាន់ថ្មីជាផ្លូវការ ក្នុងប្រទេសចិន ជាមួយជម្រើសចំនួន ២ម៉ូឌែលគឺ CLA 300 L Ultra-Long Range Edition មានតម្លៃ ៣៦ ០០០ដុល្លារ និង CLA 300 L Ultra-Long Rang Intelligent Edition មានតម្លៃ ៤១ ៦០០ដុល្លារ។

សម្រាប់ CLA ប្រភេទតួវែងបានបង្ហាញខ្លួនដំបូងក្នុងពិពណ៌យានយន្ត Shanghai Auto Show 2025 ជាមួយប្រវែងនៃគម្លាតកង់វែងជាងម៉ូឌែលធម្មតា ៤០ម.ម។ បើនិយាយពីវិមាត្រវិញ សម្រាប់ម៉ូឌែលផលិតនៅប្រទេសចិន មានប្រវែង ៤ ៧៦៣ ម.ម, ទទឹង ១ ៨៥៦ម.ម, និងកម្ពស់ ១ ៤៦៩ម.ម, ជាមួយនឹងប្រវែងគម្លាតកង់ ២ ៨៣០មម។

ក្នុងនោះ CLA ដំណើរការដោយ ២ជម្រើសសម្រាប់ជ្រើសរើស គឺជម្រើសបំពាក់ម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ២៦៨សេះ និងជម្រើសបំពាក់ម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៣៤៩សេះ។ ថាមពលទទួលបានពីកញ្ចប់អាគុយ Ternary Lithium ទំហំ ៨៥​គីឡូវ៉ាត់ម៉ោង អាចផ្តល់នូវចម្ងាយបើកបរបានខ្ទង់ ៨៦៦គ.ម ពេលសាកពេញម្តង។ បន្ថែមពីនេះរថយន្តអគ្គិសនីនេះក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 800V ដែលសាកត្រឹម ១០នាទីអាចបើកបានចម្ងាយ ៣២៥គ.ម។

ចំណែកលក្ខណ:ពិសេសផ្សេងៗរួមមាន កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ, អេក្រង់កណ្តាកទំហំ ១៤,៦អ៊ីញ, អេក្រង់សម្រាប់អ្នករទមដំណើរទំហំ ១៤អ៊ីញ រួមជាមួយប្រព័ន្ធជំនួយការបើកបរ ​L2++ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បង្ហាញចេញស្ថានីយរក្សាទុកថាមពល ដែលមានសមត្ថភាពលើស Magapack របស់ Tesla ស្ទើរគុណនឹង​៣

[បរទេស] ក្រុមហ៊ុន BYD បានធ្វើការបង្ហាញចេញនូវស្ថានីយរក្សាថាមពលរបស់ខ្លួន ដែលអោយឈ្មោះថា HaoHan ដែលត្រូវបានរចនាឡើងដើម្បីប្រជែងជាមួយ Megapack 3 របស់ក្រុមហ៊ុន Tesla ដែលវាមានសមត្ថភាពក្នុងការផ្ទុកលើស Megapack 3 ស្ទើរតែគុណនឹង៣។

ត្រឡប់ក្រោយបន្តិច កាលពីដើមខែនេះ Tesla បានបង្ហាញចេញនូវ Megapack 3 ដែលជំនាន់ថ្មីរបស់ខ្លួន ជាមួយការបង្កើននូវសមត្ថភាពក្នុងការផ្ទុកថាមពលពី ៣,៩ MWh មកដល់ ៥ MWh។ ជាមួយគ្នានេះ  Tesla ក៏បានបញ្ចេញនូវ Megablock ប្រៀបដូចជាសំំណុំនៃ Megapack ចំនួន៤ បញ្ជូលគ្នា ជាមួយឧបករណ៍ក្នុងការបន្លែង(Transform) និងប្តូរ(Switching)។

ខណ:ពេលនេះ BYD ក៏បានធ្វើព្យុះភ្លៀង ជាមួយ HaoHan របស់ខ្លួន ដែលវាមានសមត្ថភាពក្នុងការផ្ទុកថាមពលបាន ១៤,៥MWh សម្រាប់ប្រភេទ Standard និងប្រភេទ Container មានប្រវែង ២០ហ្វីត ឬប្រហែល ៦ម៉ែត្រ មានសមត្ថភាពក្នុងការផ្ទុកថាមពលបាន ១០MWh ។

ក្នុងនោះ HaoHan ប្រើប្រាស់បន្ទះអាគុយ Blade Battery ទំហំ 2,710 Ah របស់ BYD ជាសមាសធាតុច្រើនជាងក្នុងប្រព័ន្ធផ្ទុកថាមពលនេះ។ បន្ថែមពីនេះ BYD ក៏បញ្ចេញនូវ GC Flux ដែលជាប្រព័ន្ធបន្លែងថាមពល(Inverter) និង GC Master EMS ដែលជាប្រព័ន្ធគ្រប់គ្រងថាមពល ដែលមានមុខងារស្រដៀងគ្នាទៅនឹង Auto Bidder របស់ Tesla ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi ប្រកាសប្រមូលឡានអគ្គិសនី SU7 ប្រភេទ Standard Edition ជាង ១០ម៉ឺនគ្រឿងមកវិញ ព្រោះបញ្ហាមួយនេះ…

ក្រុមហ៊ុន Xiaomi Automobile Technology Co., Ltd. បានធ្វើការប្រកាសប្រមូលមកវិញនូវរថយន្តអគ្គិសនី SU7 ប្រភេទ Standard Edition ចំនួន ១១៦ ៨៨៧គ្រឿង ដែលផលិតនៅចន្លោះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ដោយសារបញ្ហាដែលអាចកើតឡើងនៃប្រព័ន្ធជំនួយការបើកបរលើផ្លូវហាយវេ L2 (L2 Highway Autopilot Assistance)។

ការ​ប្រមូល​មក​វិញ​នេះ​ទំនង​ជា​អាច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​លើ​ផ្លូវ​ហាយវ៉េ​កាលពី​ខែ​មីនា ដែល​និស្សិត​សាកលវិទ្យាល័យ​បី​នាក់​បាន​បាត់​បង់​ជីវិត​បន្ទាប់​ពី​រថយន្ត​របស់​ពួក​គេ​បាន​ប៉ះ​នឹង​របាំង​ចែក​ផ្លូវ​ក្នុង​ពេល​មាន​ស្ថានភាព​ធ្វើ​ផ្លូវ។

Xiaomi គ្រោងនឹងដោះស្រាយបញ្ហានេះតាមរយៈការអាប់ដេតកម្មវិធី OTA ដោយមិនគិតថ្លៃដល់ម្ចាស់យានយន្ត។ ក្រុមហ៊ុននឹងជូនដំណឹងដល់អតិថិជនដែលរងផលប៉ះពាល់តាមរយៈសារជាអក្សរ និងតាមរយៈកម្មវិធីទូរស័ព្ទរបស់ខ្លួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បូកបញ្ចូលរោងចក្រដំឡើងរថយន្ដ GAC មួយទៀត! បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិត និងដំឡើង រថយន្ដសរុបចំនួន១០ ហើយ

[ក្នុងស្រុក] ក្រោយមើលពីឃើញពីសន្ទុះនៃការគាំទ្រលើរថយន្ដ GAC នៅកម្ពុជាកាន់ផុសផុល ពេលនេះក្រុមហ៊ុន GAC International Co., Ltd​. បានផ្ដល់អាជ្ញាបណ្ណបើកដំណើរការរោងចក្រដំឡើងរថយន្ដ GAC ជូនក្រុមហ៊ុន TH Automovtie Manufacturing ដើម្បីដំណើរការតំឡើងនៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាបំពេញតម្រូវការរបស់ពលរដ្ឋកម្ពុជា។

នេះគឺជាដំណឹងដ៏ជាទីមោទនមួយបន្ថែមគិតត្រឹមចុងឆ្នាំ២០២៥នេះ បើបូកបញ្ចូលរោងចក្រដំឡើងរថយន្ដ GAC មួយទៀតបច្ចុប្បន្នកម្ពុជាមានរោងចក្រផលិត បង្គុំនិងដំឡើងរថយន្ដសរុបចំនួន១០ ហើយ ដោយក្នុងនោះរោងចក្រចំនួន៧ កំពុងដំណើរការ ខណៈរោងចក្រ ៣ទៀតនឹងលេចចេញរូបរាងឆាប់ៗនៅពេលខាងមុខ។ ខាងក្រោមនេះជាបញ្ជីឈ្មោះរោងចក្ររផលិត បង្គុំនិងដំឡើងរថយន្ដនៅកម្ពុជាទាំង១០៖

GAC Aion opens its 1st overseas plant in Thailand - CnEVPost
រូបតំណាង
  • រោងចក្រទី១ រោងចក្រដំឡើងរថយន្ដ GAC របស់ក្រុមហ៊ុន TH Automovtie Manufacturing បច្ចុប្បន្នស្ដិតក្នុងគម្រោងសាងសង់

សម្រាប់គម្រោងរោងចក្រតំឡើងរថយន្ដ GAC នៅកម្ពុជាបានវិនិយោគទុនប្រមាណជាង១៩ លានដុល្លារ មានទីតាំងស្ថិតបណ្ដេយផ្លូវជាតិលេខ៥ ក្នុងនៅខេត្ដកំពង់ឆ្នាំ។ បើតាមការគ្រោងទុករោងចក្រមានសមត្ថភាពដំឡើងរថយន្ដបានចំនួន ១ ៥០០គ្រឿងក្នុងមួយឆ្នាំ ជាពិសេសនិងបង្កើនឧកាសការងារចន្លោះពី ៤០០ ទៅ ៦០០កន្លែងសម្រាប់ប្រជាជនកម្ពុជា។

Where Are Chevy Trucks Made?
រូបតំណាង
  • រោងចក្រទី២ រោងចក្រដំឡើងរថយន្ដ CHEVROLET របស់ក្រុមហ៊ុន TH AUTOMOTIVE MANUFACTURING and GENERAL MOTORS ស្ថិតក្នុងគម្រោងសាងសង់

សម្រាប់ TH AUTOMOTIVE MANUFACTURING and GENERAL MOTORS ក្រុមហ៊ុនទទួលបានសិទ្ធិតម្លើងរថយន្ដម៉ាក CHEVROLET។ រោងចក្រនេះគ្រោងនឹងចាប់ផ្ដើមប្រតិបត្ដិការនៅឆ្នាំ២០២៦ខាងមុខនេះ តាមការគ្រោងទុករោងចក្រនេះមានលិទ្ធភាពតម្លើងរថយន្ដបានពីចន្លោះ ១០ ០០០មុឺន ទៅ ១៥ ០០០គឿងក្នុងមួយឆ្នាំ ផ្ដល់ឪកាសការងារពី ៤០០ ទៅ ៦០០នាក់។

BYD Eyes Cambodia for New Automotive Assembly Factory - Seasia.co
រូបតំណាង
  • រោងចក្រទី៣ រោងដំឡើងរថយន្ដ BYD កំពុងដំណើរសាងសង់គ្រោង និងបញ្ចប់នៅខែតុលាខាងមុខនេះ

បច្ចុប្បន្នពួកគេកំពុងសាងរោងចក្រតម្លើងរថយន្ដ BYD នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ នៅលើផ្ទៃដី ១២ហិកតា។ ត្រូវបានគ្រោងបញ្ចប់នៅខែតុលា ឆ្នាំ២០២៥ ហើយការផលិតរថយន្តនឹងចាប់ផ្តើមនៅដើមខែវិច្ឆិកា ឆ្នាំ២០២៥ បើតាមការគ្រោងទុក។ រោងចក្រនេះត្រូវបានរំពឹងថានឹងអាចតម្លើងរថយន្តបានដល់ទៅ ១០ ០០០គ្រឿងក្នុងមួយឆ្នាំ។

US Car Assembly Plant Inaugurated in Pursat Province - Construction & Property News
ប្រភពរូបភាព Construction & Property News
  • រោងចក្រទី៤ រោងចក្រផលិតរថយន្ដ Ford របស់ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd.

RMA Cambodia ជាក្រុមហ៊ុនទទួលបានសិទ្ធិផលិតរថយន្ដ Ford ដូចជា Ford Ranger (ប្រភេទ Wildtrak, XLT, XL) និង Ford Everest (ប្រភេទ Titanium, Sport) និង Ford Territory។ អ្វីដែលកាន់តែពិសេសរថយន្ដផលិតនៅរោងចក្រផលិត Ford មានមូលដ្ឋាននៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានវាយស្លាក Made In Cambodia។

GTV MOTOR CO LTD | Advan Auto - The Best Auto News In Cambodia
រូបតំណាង
  • រោងចក្រទី៥ រោងចក្រដំឡើងរថយន្ដ GTV របស់ក្រុមហ៊ុន GTV Motor Co., Ltd.

សម្រាប់ GTV Motor Co., Ltd. ជាក្រុមហ៊ុនតំណាងជាតិ បានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០២២ ហើយរថយន្ដទទួលបានការគាំទ្រខ្លាំងគឺរថយន្ដភីកអាប់ គោព្រៃ និង GTV Kian។ រោងចក្រតំឡើងរថយន្ដមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 

Toyota's assembly plant plans to assemble more than 1,300 vehicles in Cambodia - Khmer Times
ប្រភពរូបភាព Khmer Times
  • រោងចក្រទី៦ រោងបង្គុំនិងដំឡើងរថយន្ដ Toyota របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd.

សម្រាប់ Toyota Tsusho Manufacturing (Cambodia) Co., Ltd. ជាក្រុមហ៊ុនទទួលបានសិទ្ធិផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ រថយន្តម៉ាក Toyota ត្រូវបានផ្គុំនិងតំឡើងនៅកម្ពុជាមានដូចជា Toyota Hilux និង Toyota Fortuner។

ប្រភពរូបភាព Cambodia Automotive Industry Federation
  • រោងចក្រទី៧ រោងចក្រដំឡើងរថយន្ដប្រភេទដឹក ISUZU របស់ក្រុមហ៊ុន K Cambodia Co., Ltd.

រោងចក្រតម្លើងរថយន្តប្រភេទ ISUZU ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយរោងចក្រផ្គុំដំឡើងរថយន្តនេះ មានទុនវិនិយោគ ៧,៣លានដុល្លារ អាចបង្កើតការងារបានចំនួន ១៦៦កន្លែង បើកដំណើរការនៅដើមខែមេសា ឆ្នាំ២០២៣។

Hyundai to invest $2.7 billion in Georgia factory hit by ICE raid | The Verge
រូបតំណាង
  • រោងចក្រ៨ រោងចក្រដំឡើងរថយន្ដ Hyundai របស់ក្រុមហ៊ុន Camko Motor Co., Ltd. 

សម្រាប់ Camko Motor Co., Ltd. ជាក្រុមហ៊ុនទទួលបានសិទ្ធិដំឡើងរថយន្តម៉ាក Hyundai នៅកម្ពុជា មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុង និងបើកដំណើរការក្នុងឆ្នាំ២០១១។

THACO exports global-quality KIA passenger cars
រូបតំណាង
  • រោងចក្រ៩ រោងចក្រដំឡើងរថយន្ដ Kia របស់ក្រុមហ៊ុន HGB Motors Assembly Co., Ltd.

សម្រាប់ HGB Motors Assembly Co., Ltd. ជាក្រុមហ៊ុនតម្លើងរថយន្តម៉ាក Kia មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

No photo description available.
ប្រភពរូបភាព Discover ASEAN
  • រោងចក្រទី១០ រោងចក្រដំឡើងរថយន្ដ  Ssangyong, Daehan និង Sino របស់ក្រុមហ៊ុន Daehan Auto (Cambodia) Co., Ltd.

សម្រាប់ Daehan Auto (Cambodia) Co., Ltd. ជាក្រុមហ៊ុនតម្លើងរថយន្តម៉ាក Ssangyong និង Daehan និង Sino ដោយរោងចក្ររបស់ពួកគេបានបើកដំណើរការក្នុងឆ្នាំ២០១៨ និងមានទីតាំងស្ថិតនៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សមិទ្ធិផលថ្មីលើទឹកដីកម្ពុជា! ក្រុមហ៊ុនរថយន្តដ៏ធំរបស់ចិន GAC ត្រៀមបើករោងចក្រដំឡើងរថយន្ត ក្នុងខេត្តសំណាងមួយនេះ

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅអាគារតាំងបង្ហាញរថយន្ត GAC Cambodia ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. ដែលមាន TH Group ជាក្រុមហ៊ុនមេ បានសម្រេចនូវសមិទ្ធិផលដ៏ធំធេងជាប្រវត្តិសាស្ត្រ ជូនប្រជាជនកម្ពុជាចំនួនពីរក្នុងថ្ងៃតែមួយ នោះគឺជាការប្រកាសអំពីការទទួលបានអាជ្ញាបណ្ណដំណើរការរោងចក្រដំឡើងរថយន្ត និងពិធីចុះអនុស្សរណៈទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន GAC International Co., Ltd. ក្នុងការដំឡើងរថយន្តម៉ាក GAC ក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីដ៏ឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់វត្តមាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Yu Jun (យូ​ ជុន) អនុប្រធានក្រុមហ៊ុន Guangzhou Automobile Group Co., Ltd. ព្រមជាមួយវត្តមានលោក ណម តុង អគ្គនាយកក្រុមហ៊ុន TH Group លោក ណម ហាវ នាយកប្រតិបត្តិជាន់ខ្ពស់ TH Group ក៏ដូចជាការអញ្ជើញចូលរួមពីសិល្បករ សិល្បការនី Influencer, Content Creator និងបណ្តាអង្គភាពសារព័ត៌មានជាច្រើនស្ថាប័ន។

ការឈានទៅសម្រេចបង្កើតរោងចក្រដំឡើងរថយន្តម៉ាក GAC នៅកម្ពុជានេះ អាចចាត់ទុកបានថា​ កម្ពុជា ដែលនិយាយជារួម និង TH Group និយាយដោយឡែក គឺជាមជ្ឈមណ្ឌល ឬជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និងមានទំនុកចិត្តបំផុត ក្នុងការកសាងម៉ាកយីហោ GAC ឲ្យកាន់តែល្បីល្បាញរាប់រយឆ្នាំទៅមុខ ពិសេសគឺជាចំណែកផ្តល់ឱកាសការងាររាប់រយកន្លែង និងផ្តល់លទ្ធភាពជូនប្រជាជនកម្ពុជា អាចប្រើប្រាស់រថយន្តថ្មីកាន់តែច្រើន។ ម្យ៉ាងវិញទៀត ភាពជោគជ័យទាំងអស់នេះហើយ ស្តែងឲ្យឃើញបានតាមរយៈចក្ខុវិស័យដ៏វែងឆ្ងាយ របស់ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន TH Group កំពុងខិតខំមិនសំចៃជំរុញកំណើនសេដ្ឋកិច្ច តាមលំនាំយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រេចឲ្យបានចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។

សូមជម្រាបថា រោងចក្រដំឡើងរថយន្ត GAC ក្រោមការសហការរវាងក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. នេះ គឺនឹងសម្រេចការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១៩លានដុល្លារអាមេរិក ក្រោមទំហំផ្ទៃដី ១១ហិកតានៅខេត្តកំពង់ឆ្នាំង ដែលអាចបង្កើតឱកាសការងារចំនួន ៤០០នាក់ ទៅ ៦០០នាក់ ជាមួយខ្សែចង្វាក់ផលិតកម្មរថយន្តបានចាប់ពីចំនួន ១ម៉ឺន ទៅ ១ម៉ឺន ៥ពាន់គ្រឿងនៅក្នុងមួយឆ្នាំ។

គួរឲ្យដឹងផងដែរថា រយៈពេលជាងពាក់កណ្តាលទស្សវត្សរ៍ ក្នុងនាមជាអ្នកនាំចូល និងចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០២០ GAC Cambodia ក្រោមដំបូលក្រុមហ៊ុនយក្ស TH Group បាននិងកំពុងពង្រីកខ្លួនយ៉ាងលឿនរហ័ស ដោយបច្ចុប្បន្ន GAC កំពុងឈរនៅលំដាប់លេខរៀងទី១ ជាម៉ាកយីហោប្រ៊ែនចិនដ៏ធំបំផុតនៅកម្ពុជា ក្នុងឆ្នាំ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើកផ្លូវណាទៅ? លេចវត្តមានម៉ូឌែលថ្មីនៃ Supercar អគ្គិសនីរបស់ BYD កម្លាំងជិត ៣ពាន់សេះ

ក្នុងវីដេអូប្រូម៉ូសិននៃរឿង Fast and Furious បានបង្ហាញចេញនូវម៉ូឌែលសាកល្បងថ្មីរបស់ BYD នោះគឺ Yangwang U9 02 ដែល BYD បានលើកឡើងថា Supercar អគ្គិសនីថ្មីរបស់ខ្លួនមានកម្លាំងសេះខ្លាំងបំផុតក្នុងពិភពលោកគឺ ៣ ០០០Ps ឬ ២ ៩៥៩សេះ។

សម្រាប់វត្តមាន U9 02 នេះកើតឡើង បន្ទាប់ពី Yangwang U9 Track Edition បានបំបែកកំណត់ត្រាកាលពីខែមុនកន្លងទៅ ទៅលើល្បឿនដែលអាចរត់ស្ទុះដល់ទៅ ៤៧២.៤១គ.ម/ម៉ោង ដែលជាវាកំណត់ត្រាពិភពលោកដំបូងគេរបស់ម៉ាកយីហោចិន។ 

សម្រាប់ព័ត៌មានសំខាន់ៗ BYD ពុំទាន់បញ្ចេញនៅឡើយនោះទេ ដោយគ្រាន់តែបាននិយាយថាប្រព័ន្ធម៉ូទ័រទាំង៤ (Quad-motor) របស់ខ្លួនគឺជាប្រព័ន្ធដំបូងគេក្នុងពិភពលោកដែលមានល្បឿនរង្វិលជុំ ៣០ ០០០rpm ដែលផ្តល់នូវកម្លាំងសេះលើសពី ២ ៩៥៩សេះ។ ដូច្នេះសម្រាប់ព័ត៌មានលម្អិតបន្ថែមអំពី Yangwang U9 02 រួមទាំងថ្ងៃចេញលក់ជាផ្លូវការ លក្ខណៈបច្ចេកទេស និងតម្លៃ យើងនឹងរង់ចាំការប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះ។ សូមបញ្ជាក់ផងដែរថា Yangwang U9 ធម្មតាមានតម្លៃខ្ទង់ ២៣៣ ០០០ដុល្លារ នៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រាន់ឈានជើងចូលវិស័យឡានអគ្គិសនីភ្លាម ក្រុមហ៊ុនផលិតម៉ាស៊ីនបូមធូលីនេះ​ ហ៊ានប្រកាសថាម៉ូឌែលដំបូងខ្លួននឹងប្រជែងជាមួយ Bugatti Veyron ភ្លាម!

ក្រុមហ៊ុនបច្ចេកវិទ្យា Dreame បាននិងកំពុងបង្កើតព្យុះភ្លៀង នារយ:ពេលប៉ុន្មានសប្តាហ៍​នេះ ជាពិសេសជាមួយនឹងមហិច្ឆតារបស់ខ្លួនចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនី ជាមួយការមហិច្ចតាប្រជែងជាមួយ Bentley​ និង Bugatti ពិសេសប្រកាសថារថយន្តអគ្គិសនិប្រណីតដំបូងរបស់ខ្លួននឹងប្រកួតប្រជែងជាមួយ Bugatti Veyron ហើយគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ២០២៧។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Sina Tech ក្រុមហ៊ុន Dreame កំពុងបោះឆ្នោតប្រចាំសប្តាហ៍លើសំណើររចនារថយន្ត ដែលគិតមកដល់ឥឡូវនេះវាជាសប្តាហ៍ទី៣៨ របស់ពួកគេ។ នេះបង្ហាញថាក្រុមហ៊ុននេះបានមានផែនការទៅលើការផលិតរថយន្តរបស់ខ្លួនតាំងពីចុងឆ្នាំ ២០២៤។ ហើយជីវកម្មរថយន្តនេះនឹងបែងចែកជា ២ម៉ាកយីហោដាច់ដោយឡែកពីគ្នាគឺ Dreame Automotive និង Starry Automotive ។ 

ក្នុងនោះ Sina Tech បានបន្ថែមថា Dreame បានជ្រើសរើសក្រុមការឆ្នើមៗ និងសំខាន់ៗ ចូលរួមជាមួយខ្លួនផងដែរ។ ក្នុងនោះ Starry Plan Automotive Technology Co.,Ltd បានចុះបញ្ជីជាមួយដើមទុន​ ១៣៩លានដុល្លារ ជាមួយទីស្នាក់ការនៅ Lingang ទីក្រុងសៀងហៃ ដោយក្នុងនោះ លោក Yu Hao ស្ថាបនិក Dreame កាន់កាប់ភាគហ៊ុន ៨០%​។ យោងតាមរបាយការណ៍បង្ហាញថានៅចុងឆ្នាំ២០២៤ Dreame បានដាក់ពាក្យសុំប៉ាតង់ចំនួន ៦ ៣៧៩ នៅទូទាំងពិភពលោកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គោលដៅថ្មី! Hyundai នឹងបញ្ចេញរថយន្តថ្មីៗជាច្រើនរបស់ខ្លួន ដើម្បីបង្កើនការលក់ទៅ ៥,៥៥លានគ្រឿង ក្នុងមួយឆ្នាំ

ជាមួយនឹងការបង្ហាញចេញនូវចក្ខុវិស័យរបស់ខ្លួន ក្រុមហ៊ុន Hyundai ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងរបស់ប្រទេសកូរ៉េខាងត្បូងក៏បានបង្ហាញចេញនូវផែនការក្នុងការបង្ហាញចេញនូវរថយន្តថ្មីៗជាច្រើនរបស់ខ្លួនផងដែរ ដោយក្នុងនោះ ពួកគេនឹងប្រកាសដាក់បង្ហាញចេញនូវរថយន្តថ្មីៗជាច្រើនដែលមានទាំងម៉ូឌែលភីកអាប់, SUV និង EV ចាប់ពីឆ្នាំ២០២៥ នេះ រហូតដល់ឆ្នាំ២០៣០។

ក្នុងនោះ រថយន្តទាំងនេះ រួមមានរថយន្តភីកអាប់ថ្មី, Ioniq 6 N ថ្មី ក៏ដូចជារថយន្ត EV ថ្មីៗជាច្រើនដូចជា Ioniq 3 និង Elexio SUV ផងដែរ។ ខណៈរថយន្តក្នុងម៉ូឌែល ឬត្រកូល N និងកូនកាត់ផ្សេងៗវិញ នឹងពង្រីកដល់ចំនួន ១៨ម៉ូឌែល។ លើសពីនេះ ក៏មានគម្រោងផលិតរថយន្ត EV ថ្មីៗ ដែលអាចបើកបរបានចម្ងាយដល់ ១ពាន់គីឡូម៉ែត្រផងដែរ។

សរុបមក ចំពោះគោលបំណងរបស់ក្រុមហ៊ុន Hyundai គឺចង់បង្កើនការលក់ទូទាំងពិភពលោករបស់ខ្លួនទៅចំនួន ៥,៥៥ លានគ្រឿង នៅក្នុងមួយឆ្នាំ ក្នុងឆ្នាំ ២០៣០ ឬមុននេះ និងផលិតរថយន្តនៅសហរដ្ឋអាមេរិកជាង ៨០% ក្នុងចំណោមម៉ូដែលដែលបានលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan នឹងបញ្ឈប់ការលក់រថយន្ត Ariya EV របស់ខ្លួន ដើម្បីជំរុញទីផ្សាររថយន្ត Nissan Leaf វិញ

បន្ទាប់ពីប្រកាសដាក់លក់អស់ជាច្រើនឆ្នាំ ពេលនេះ ក្រុមហ៊ុន Nissan បានប្រកាសសម្រេចឈប់លក់នូវរថយន្ត Nissan Ariya ប្រភេទអគ្គិសនី crossover របស់ខ្លួននៅក្នុងទីផ្សារអាមេរិកហើយ ដោយក្នុងនោះ នឹងជំនួសមកវិញដោយម៉ូឌែលអគ្គិសនីថ្មីជាច្រើន។

ជាក់ស្តែង ក្នុងនោះ ចំពោះមូលហេតុមួយនៃការបញ្ឈប់ការលក់រថយន្ត Ariya ​ប្រភេទអគ្គិសនីរបស់ក្រុមហ៊ុន Nissan នេះ ក៏ដើម្បីជំរុញការលក់រថយន្ត Nissan Leaf ម៉ូដែលថ្មីឆ្នាំ ២០២៦ ដែលគ្រោងនឹងប្រកាសដាក់លក់ជាផ្លូវការនៅចុងឆ្នាំ២០២៥ នេះផងដែរ។

ជាមួយគ្នានេះ ការផ្លាស់ប្តូរនេះក៏អាចនឹងបណ្តាលមកពីការផ្លាស់ប្តូរនៃតម្រូវការរបស់អតិថិជននៅក្នុងទីផ្សាររថយន្ត EV នៅអាមេរិក ទាក់ទងនឹងបញ្ហាពន្ធ ក៏ដូចជាតម្លៃផងដែរ ខណៈនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះ ការលក់រថយន្ត Ariya នេះ គឺមានចំនួនតែ ១១ ៦១៩គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+