ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺថា! Tesla Model 3 សេរ៊ីថ្មី នឹងទទួលបានការកែប្រែថ្មីលើចំណុចសំខាន់២ តាមការស្នើសុំរបស់អ្នកប្រើ

យោងតាមឯកសារអនុម័តយានយន្តនៅក្នុងសហភាពអឺរ៉ុបថ្មីៗនេះ បានបង្ហាញថា រថយន្ត Tesla Model 3 នឹងទទួលបានការកែប្រែថ្មីទៅលើចំនួនមួយចំនួន ហើយនឹងជាចំនុចដែលអ្នកប្រើប្រាស់បានស្នើសុំជាយូរមកហើយ។ ការផ្លាស់ប្តូរដែលត្រូវបានអនុម័តរួមមាន ការបន្ថែមកាមេរ៉ានៅកាងខាងមុខ ដូចទៅនឹងរថយន្ត Tesla ម៉ូដែលថ្មីផ្សេងទៀត ហើយក៏មានការបំពាក់ត្រឡប់មកវិញនូវកន្លែងដងកាច់សញ្ញាភ្លើងស៊ីញ៉ូ ដូចទៅនឹងរថយន្ត Model Y សេរ៊ីថ្មីផងដែរ។

សម្រាប់កាមេរ៉ានៅលើកាងខាងមុខ ម្ចាស់រថយន្តរបស់ Tesla បានធ្វើការស្នើសុំចាប់តាំងពីមានការផ្លាស់ប្តូរពី Ultrasonic សេនស័រ ទៅប្រើប្រាស់ Tesla Vision ដោយសារតែកាំមេរ៉ាលើកញ្ចក់ មិនអាចមើលឃើញពីទិដ្ឋភាពនៅខាងមុខកាងបានច្បាស់ល្អ ជាពិសេសពេលចតនៅកន្លែងចង្អៀត។ ដូច្នេះការបន្ថែមកាមេរ៉ាទៅលើសេរ៊ីថ្មីត្រូវបានគេរំពឹងថានឹងជួយអ្នកបើកបរមើលបានច្បាស់ល្អ។ 

ចំណែការវិលត្រឡប់មកវិញនូវកន្លែងដងកាច់សញ្ញាភ្លើងស៊ីញ៉ូក្រោមដៃចង្កូច វានឹងដូចទៅនឹងរថយន្ត Model Y សេរ៊ីថ្មីផងដែរ ដោយវានឹងផ្តល់នូវភាពងាយស្រួលក្នុងការកាច់ស៊ីញ៉ូ។ ប៉ុន្តែទោះជាយ៉ាង មុខងារផ្សេងៗដូច ប៊ូតុងបញ្ជាផ្លិតទឹក ប៊ូតុងតម្លើង-ទម្លាក់កម្ពស់ភ្លើងនៅរក្សានៅលើដៃចង្កូតដដែល។

ក្រៅពីចំណុចដែលបានលើកឡើងនេះ Tesla Model 3 សេរ៊ីថ្មីក៏ត្រូវបានរំពឹងថានឹងមានការកែប្រែទៅលើរូបរាងនៃការរចនាផងដែរ ប៉ុន្តែទោះជាយ៉ាងណាវាដំណឹងដ៏ល្អមួយសម្រាប់អតិថិជន Tesla ដែល Tesla បានស្តាប់តាមការស្មើរសុំរបស់អតិថិជនខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គោលដៅនិងម៉ោងចេញដំណើររបស់រថយន្ដក្រុងរដ្ឋាបាលរាជធានីភ្នំពេញ ដឹកបងប្អូនទៅស្រុកកំណើតដោយឥតគិតថ្លៃអំឡុងពេលបុណ្យភ្ជុំបិណ្ឌ

មិនខុសពីពេលច្រើនឆ្នាំកន្លងមកនេះទេ ជាការសម្រួលបន្ទុកមួយផ្នែករបស់បងប្អូនខ្មែរយើង នាពេលរដូវភ្ជុំបិណ្ឌ ដែលនឹងខិតចូលមកដល់ក្នុងពេលខាងមុខនេះ សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងរយៈពេល៦ថ្ងៃ គិតចាប់តាំងពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។​

 

សម្រាប់រថយន្ដក្រុងចំនួន ៤៩៧គ្រឿងបានបែងចែកជា៧គោដៅធំៗដើម្បីពលរដ្ឋទៅស្រុកកំណើត ខណៈម៉ោងចេញដំណើរចាប់ពីម៉ោង 6:30ព្រឹក ដល់ម៉ោង 11:30ថ្ងៃត្រង់។ តោះបងឲ្យខាតពេលខ្ញុំប្រាប់អំពីគោលដៅទាំង៧ធំៗចែកជូនបងប្អូន៖

-គោលដៅទី១ ទីតាំង ស្ថានីយរថយន្ដក្រុងវាលស្បៅ (ផ្លូវជាតិលេខ១ ច្រកចូលបុរីតារាសំណាង) ក្នុងនោះរថយន្ដក្រុងចំនួន៥គ្រឿង មានទិសដៅធ្វើពីភ្នំពេញទៅព្រៃវេង ខណៈរថយន្ដក្រុងចំនួន១៥គ្រឿង មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅស្វាយរៀង

-គោលដៅទី២ ទីតាំង ស្ថានីយរថយន្ដក្រុងចាក់អង្រែលើ ក្នុងនោះរថយន្ដក្រុងចំនួន៣គ្រឿង មានទិសដៅធ្វើពីភ្នំពេញទៅខេត្តកណ្ដាលនិងតាកែវ

-គោលដៅទី៣ ទីតាំង ស្ថានីយរថយន្ដក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានទ័ពអាកាស) ក្នុងនោះរថយន្ដក្រុងចំនួន៩គ្រឿង មានទិសដៅធ្វើពីភ្នំពេញទៅកែប ខណៈរថយន្ដក្រុងចំនួន៩គ្រឿង មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅកំពត ចំណែករថយន្ដក្រុងចំនួន១៤គ្រឿង មានទិសដៅធ្វើដំណើរពីភ្នំពេញទៅកំពង់ស្ពឺនិងព្រះសីហនុ ចំណែករថយន្ដកក្រុង៥គ្រឿងទៀត មានទិសដៅធ្វើដំណើរពីភ្នំពញទៅកំពង់ស្ពឺនិងកោះកុង

-គោលដៅទី៤ ទីតាំង ស្ថានីយរថយន្ដក្រុងសួនច្បារឬស្សីកែវ ក្នុងនោះរថយន្ដក្រុងចំនួន ១០គ្រឿង មានទិសដៅធ្វើពីភ្នំពេញទៅកំពង់ឆ្នាំង ខណៈរថយន្ដក្រុងចំនួន២០គ្រឿង មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅពោធិ៍សាត់

-គោលដៅទី៥ ទីតាំង ស្ថានីយរថយន្ដក្រុងសួនច្បារឬស្សីកែវ ក្នុងនោះរថយន្ដក្រុងចំនួន៧៥គ្រឿង មានទិសដៅធ្វើពីភ្នំពេញទៅបាត់ដំបង ខណៈរថយន្ដក្រុងចំនួន៦៥គ្រឿង មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅបន្ទាយមានជ័យ ចំណែករថយន្ដក្រុងចំនួន២០គ្រឿង មានទិសដៅធ្វើដំណើរពីភ្នំពេញទៅខេត្តប៉ៃលិន

-គោលដៅទី៦ ទីតាំង ដីឡូត៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) ក្នុងនោះរថយន្ដក្រុងចំនួន១៥គ្រឿង មានទិសដៅធ្វើពីភ្នំពេញទៅកំពង់ធំ ខណៈរថយន្ដក្រុងចំនួន១១២គ្រឿង មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅសៀមរាប ចំណែករថយន្ដក្រុងចំនួន១៥គ្រឿង មានទិសដៅធ្វើដំណើរពីភ្នំពេញទៅឧត្ដរមានជ័យ និងរថយន្ដក្រុងចំនួន១០គ្រឿង  មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅព្រះវិហារ

-គោលដៅទី៧ ទីតាំង ស្ដានីយរថយន្ដក្រុងរង្វង់មូលកួចកាណុង ក្នុងនោះរថយន្ដក្រុងចំនួ១៨គ្រឿង មានទិសដៅធ្វើពីភ្នំពេញទៅកំង់ចាម ខណៈរថយន្ដក្រុងចំនួន១២គ្រឿង មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅត្បូងឃ្មុំ ចំណែករថយន្ដក្រុងចំនួន២៥គ្រឿង មានទិសដៅធ្វើដំណើរពីភ្នំពេញទៅក្រចេះ រីឯរថយន្ដក្រុងចំនួន២០គ្រឿង  មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅស្ទឹងត្រែង ស្របពេលរថយន្ដក្រុង១០គ្រឿងទៀត មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅមណ្ឌលគិរីនិងចុងលក្រោយរថយន្ដក្រុង១០គ្រឿងទៀត មានទិសដៅធ្វើដំណើរពី ភ្នំពេញទៅរតនៈគិរី។

កុំភ្លេចជួយស៊ែរវីដេអូនេះ ដើម្បីចែកចាយជាព័ត៌មានបន្ដដល់បងប្អូនដែលមានបំណងជិះរថយន្ដក្រុងឥតគិតថ្លៃទៅស្រុកកំណើតនៅពេលឪកាសបុណ្យភ្ជុំបណ្ឌិខាងមុខនេះ សូម្បីបញ្ជាក់ម្ដងទៀត ម៉ោងចេញដំណើរគឺចាប់ពីម៉ោង 6:30ព្រឹក ដល់ម៉ោង 11:30ថ្ងៃត្រង់។ ជាចុងក្រោយសូមជូនបងប្អូនជនជាតិខ្មែរទាំងអស់ ធ្វើដំណើរប្រកបដោយសុវត្ដិភាពនាឪកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Wuling បង្ហាញរថយន្ត EV ថ្មី តម្លៃក្រោយ ១មុឺនដុល្លារ តែជិះបាន ៤០០គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ Wuling Binguo S ដែលជាគូរប្រកួតប្រជែងថ្មីរបស់ Geely Xingyuan ជាមួយតម្លៃលក់ចាប់ពី ៩ ៥០០ ដុល្លារ ដល់ ១១ ៣០០ ដុល្លារ នៅទីផ្សារប្រទេសចិន និងត្រៀមប្រកាសចេញលក់ជាផ្លូវការនៅក្នុងថ្ងៃទី ២៧ ខែកញ្ញានេះ។

រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣១,៩ និង ៤១,៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២៥ និង ៤៣០ គីឡូម៉ែត្រ នៅពេលាកថ្មពេញម្តង។

ទាក់ទងទៅនឹងរូបរាងការឌីស្សាញនៅផ្នែកខាងក្រៅ រថយន្តនេះ មានបំពាក់ប៉ាណាមុខបិទជិត ចង្កៀងមុខរាងអក្សរ C រួមទាំងថាសកង់ត្រូវបានឌីស្សាញថ្មី។ វាមានប្រវែង ៤ ២៦៥មម ទទឹង ១ ៧៨៥មម កម្ពស់ ១ ៦០០មម និងប្រវែងគម្លាតកង់ ២ ៦១០មម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨អុីញ, អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨អុីញ, កន្លែងសាកថ្មឥតខ្សែកម្លាំង 50W,​ ប្រព័ន្ធអូឌីយ៉ូចំនួន ៦គ្រាប់ និងកាមេរ៉ាជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SAIC Roewe M7 ប្រភេទ PHEV ចេញលក់ជាផ្លូវការ អាចជិះបាន ២ពាន់គីឡូម៉ែត្រ តម្លៃខ្ទង់ ១មុឺនដុល្លារ

ក្រុមហ៊ុន SAIC បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Roewe M7 DMH របស់ខ្លួន ជាមួយតម្លៃលក់ចាប់ពី ១២ ១០០ ដល់ ១៤ ៥០០ ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Roewe M7 DMH មានប្រវែងតួខ្លួនសរុប ៤ ៩៤០មម ទទឹង ១ ៨៩០មម កម្ពស់ ១ ៥១០មម  ប្រវែងគម្លាតកង់មុខក្រោយ ២ ៨២០មម និងមានទម្ងន់ ១ ៦៧០គីឡូក្រាម។ វាដំណើរការដោយម៉ាស៊ីនចំណុះ ១.៥លីត្រ ផលិតកម្លាំងបាន ១១០ សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៨៤ សេះ ផ្គួបជាមួយអាគុយទំហំ ១៩,៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦០គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងសរុប ២ ០៥០គីឡូម៉ែត្រ។

សម្រាប់ការរចនាវិញ ទទួលបាននូវកុងទ័រឌីជីថលទំហំ ១០.២៥អុីញ និងអេក្រង់កម្សាន្ដទំហំ ១៥.៦អុីញ ក៏ដូចជាមុខងារ AI Doubao របស់ក្រុមហ៊ុន ByteDance និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery Fulwin X3L មានកម្លាំង ៤២២សេះ ដាក់លក់នៅចិនតម្លៃតែជាង១មុឺនដុល្លារ

ក្រុមហ៊ុន Chery បាន​ប្រកាស​ដាក់​លក់​រថយន្ត Fulwin X3L បំពាក់​មកជាមួយប្រព័ន្ធ​ពង្រីក​ចម្ងាយ Kunpeng Golden CEM-S ជាផ្លូវការននៅប្រទេសចិន។ រថយន្ត​ថ្មី​នេះ​មាន ៤ជម្រើស​ផ្សេងគ្នា ​មាន​តម្លៃ​ចន្លោះ​ពី ១១៩ ៩០០ ដល់ ១៥៩ ៩០០ យ័ន ឬស្មើនិងប្រមាណ ១៦ ៥០០ ដល់ ២២ ០០០ដុល្លារ​។ 

រថយន្ត Fulwin X3L រក្សា​ទម្រង់​ការ​រចនា​បែប​ប្រអប់​ដូច​គ្នា​នឹង​រថយន្ត iCar (iCaur) 03T។ រថយន្ដនេះបំពាក់មកជាមួយប្រព័ន្ធ​ពង្រីក​ចម្ងាយបើកបរ Kunpeng Golden CEM-S ដំណើរ​រួម​បញ្ចូល​គ្នា​ជាមួយម៉ាស៊ីន​ចំណុះ ១.៥ និង​ម៉ូទ័រ​អគ្គិសនី។ សម្រាប់ម៉ាស៊ីន​ចំ​ណុះ ១.៥ អាចផលិត​កម្លាំង​អតិបរមា ១១៥ kW។

  • ម៉ូឌែលបំពាក់មកជាមួយ​ម៉ូទ័រ​១: អាចផលិតកម្លាំងបាន ១៨៥ គីឡូវ៉ាត់ម៉ោង (២៤៨ សេះ) និង​កម្លាំង​រមួល ៣០០ញ៉ូតុនម៉ែត្រ។
  • ម៉ូឌែលបំពាក់មកជាមួយម៉ូទ័រ​២: អាចផលិតកម្លាំងបាន ៣១៥ គីឡូវ៉ាត់ម៉ោង (៤២២ សេះ) និង​កម្លាំង​រមួល ៥០៥ញ៉ូតុនម៉ែត្រ អាច​បង្កើន​ល្បឿន​ពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលតែ​ ៤.៧ វិនាទី។

សម្រាប់ម៉ាស៊ីនរបស់រថយន្ដ​នេះ​សម្រេច​បាន​ប្រសិទ្ធភាព​កម្ដៅ​ ៤៥.៧៩% ជាមួយ​នឹង​ប្រសិទ្ធភាព​បម្លែង​ប្រេង​ទៅ​ជា​អគ្គិសនី 3.7 kWh/L។ ចំពោះរយៈចម្ងាយបើកបរប្រើ​អគ្គិសនី​សុទ្ធ​អាចបើកបាន ១៣៥គីឡូម៉ែត្រ និង ២១៥ គីឡូម៉ែត្រ តែប្រើអគ្គិសនីលាយសាំង អាចបើកបាន ១ ២០០គីឡូម៉ែត្រ។

សម្រាប់ម៉ូឌែល AWD ​ផ្តល់​ជូន​ជម្រើសនៃការបើកបរ​ចំនួន ៩របៀប។ សម្រាប់រថយន្ត Fulwin X3L បានភ្ជាប់ជាស្រេចជាមួយទម្ពក់អូសសណ្ដោងមានសមត្ថភាពអាចអូសបានទម្ងន់ ១.៦ តោន។ ចូលមកដល់ផ្នែកខាងក្នុងរថយន្តនេះ បានបំពាក់មកជាមួយកុងទ័រប្រភេទ LCD និងអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនជួលរថយន្តដ៏ល្បីមួយរបស់អាមេរិកនៅកម្ពុជា កំពុងមានប្រូម៉ូសិនពិសេសក្នុងរដូវកាលភ្ជុំបិណ្ឌ

ក្រុមហ៊ុន Asia Vehicle Rental (AVR) ជាក្រុមហ៊ុនជួលរថយន្តដែលត្រូវបានបង្កើតឡើងនៅឆ្នាំ2010 ក្រោមក្រុមហ៊ុន RMA Cambodia ​បើគិតមកដល់ពេលនេះគឺមានអាយុកាល 15 ឆ្នាំហើយ។

សព្វថ្ងៃនេះ ក្រុមហ៊ុន AVR បាននឹងកំពុងដាក់ដំណើរការម៉ាកសេវាកម្មជួលរថយន្ត AVIS ដែលជាម៉ាកសេវាកម្មលំដាប់អន្តរជាតិដ៏ល្បីមួយនៅលើពិភពលោកដែលមានប្រមាណ 5,500 ទីតាំងនៅក្នុង 175 ប្រទេសនៅទូទាំងពិភពលោក។

សេវាកម្មដែល AVIS កំពុងផ្តល់ជូនអតិថិជនកម្ពុជាមានជាច្រើនដូចជា ការជួលរថយន្តសំរាប់បើកបរដោយខ្លួនឯង ការជួលរថយន្តជាមួយអ្នកបើកបរ ការជួលរយៈពេលខ្លី ការជួលរយៈពេលវែង និងសេវាជូនទៅមកព្រលានយន្តហោះផងដែរ។

ជាពិសេស សំរាប់រដូវកាលបុណ្យភ្ជុំបិណ្ឌនេះ​ ក្រុមហ៊ុន AVIS ដែលជាក្រុមហ៊ុនជួលរថយន្តឈានមុខគេនៅកម្ពុជា ក៏កំពុងមានការផ្តល់ជូនពិសេស សំរាប់អតិថិជន ដែលមានគម្រោងក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ទីវត្តអារាម ឬធ្វើដំណើរកម្សាន្តបែបគ្រួសារ។

តាមការបង្ហោះជាផ្លូវការរបស់ផេកហ្វេសប៊ុក AVIS Cambodia បានឲ្យដឹងថាពីថ្ងៃទី 9-30 ខែកញ្ញា ឆ្នាំ2025 ក្រុមហ៊ុនមានការផ្តល់ជូនប្រូម៉ូសិនពិសេសដូចជា:

បញ្ជុះតម្លៃ 30% លើសេវាកម្មជួលរថយន្តបើកបរដោយខ្លួនឯង

បញ្ជុះតម្លៃ 15% លើសេវាកម្មជួលរថយន្តរួមជាមួយអ្នកបើកបរ

ការផ្តល់ជូននេះ ធ្វើតាមលក្ខខណ្ឌដូចជា:

+ សំរាប់ការជួលប្រើប្រាស់លក្ខណៈគ្រួសារ/បុគ្គល

+ សំរាប់ការកក់ក្នុងខែកញ្ញា

+ សំរាប់ការធ្វើដំណើរក្នុងខែកញ្ញា

កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី30 កញ្ញា 2025។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន អេវីស ខេមបូឌា (Avis Cambodia) តាមរយៈលេខទូរស័ព្ទ៖ 095 666 557 | 012 699 210 | 078 555 605 | 078 999 847

ឬតាមរយៈហ្វេសប៊ុកផេក Avis Cambodia។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Seal 07 DM-i ប្រភេទ PHEV ឆ្នាំ២០២៦ ចេញលក់ជាផ្លូវការ តម្លៃខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់ចេញលក់ជាផ្លូវការនូវរថយន្ត BYD Seal 07 DM-i ស៊េរីថ្មីចុងក្រោយ ឆ្នាំ២០២៦ ជាមួយតម្លៃលក់ចាប់ពី ២០ ៨០០ ដុល្លារ ដល់ ២៦ ០០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

BYD Seal 07 ដំណើរការដោយបច្ចេកវិទ្យា DM-i ជំនាន់ទី ៥ ដែលជាបច្ចេកវិទ្យា PHEV ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ អាចផលិតជម្រើសកម្លាំងបាន ៩៩,២ និង ១៥៤,២សេះ អបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតជម្រើសកម្លាំងបាន ២១៥ និង ២៦៨សេះ អាចបើករបានចម្ងាយ ១៣៥ និង ២៣០គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅវិញ ទទួលបានការឌីស្សាញថ្មីជាមួយផ្នែកខាងមុខ ហើយក៏ទទួលបាននូវប្រព័ន្ធ lidar នៅលើដំបូល ក៏ដូចជាប្រព័ន្ធ God’s Eye-B” (DiPilot 300) intelligent driving assistance system ផងដែរ។ ចំណែកផ្នែកខាងក្នុង គឺបានបំពាក់មកជាមួយអេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥ អ៉ីញ, អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែកម្លាំង 50W ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan បញ្ចេញឡាន EV ថ្មីរបស់ខ្លួន តម្លៃតែ ១មុឺនដុល្លារប៉ុណ្ណោះ!

ដើម្បីបំពេញតម្រូវការទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំរបស់អតិថិជន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី Changan Nevo A05 របស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើការប្រកាសចេញជាផ្លូវការនៅក្នុងខែតុលាខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ខ្ទង់ ១៥ ៤៥០ដុល្លារ តែប៉ុណ្ណោះ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៣៥ ម.ម ទទឹង ១ ៨៥៥ ម.ម កម្ពស់ ១ ៦០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៣៥ ម.ម ។ វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦១សេះ ផ្គួបជាមួយអាគុយទំហំ ៤០,៣ និង ៥១,៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ និង ៥០៦គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំណែកការឌីស្សាញវិញ ក៏បានភ្ជាប់់មកជាមួយការរចនាថ្មី Digital Wing 2.0 ក៏ដូចជាប្រព័ន្ធ LiDAR នៅលើដំបូល និងប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ (Smart Cabin) ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Galaxy M9 PHEV អាចបើកបានចម្ងាយជាង១ពាន់គម ដាក់លក់ជាមួយតម្លៃចាប់ពីជាង២មុឺនដុល្លារ

រថយន្ត Geely Galaxy M9 ត្រូវបានដាក់លក់ជាផ្លូវការ ផ្ដល់មកជាមួយមានជម្រើសចំនួន ៦ម៉ូឌែលផ្សេងគ្នា ដោយបំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរបែបធម្មតានិងប្រព័ន្ធជំនួយការបើកបរទំនើប G-Pilot H5។ រថយន្តនេះអាចបើកបរបានចម្ងាយសរុបអតិបរមារហូតដល់ ១ ៥០៥គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង។

Geely Galaxy debuts M9 hybrid SUV as brand exceeds 1 million sales -  CnEVPostខាងក្រោមនេះជាតម្លៃរបស់រថយន្ដ Geely Galaxy M9 ទាំង៦ម៉ូឌែលដាក់លក់នៅប្រទេសចិន៖

  • ម៉ូឌែលប្រើអគ្គិសនីបើកបាន 100km 2WD មានតម្លៃ ២៥ ៨០០ ដុល្លារ
  • ម៉ូឌែលប្រើអគ្គិសនីបើកបាន 230km 2WD មានតម្លៃ ២៧ ៩០០ ដុល្លារ
  • ម៉ូឌែលប្រើអគ្គិសនីបើកបាន 100km 2WD Smart Navigation Edition មានតម្លៃ ២៧ ១០០ដុល្លារ
  • ម៉ូឌែលប្រើអគ្គិសនីបើកបាន 230km 2WD Smart Navigation Edition មានតម្លៃ ២៩ ២០០ដុល្លារ
  • ម៉ូឌែលប្រើអគ្គិសនីបើកបាន 230km 2WD Exploration Edition មានតម្លៃ ៣១ ៩០០ដុល្លារ
  • ម៉ូឌែលប្រើអគ្គិសនីបើកបាន 210km 4WD Pilot Edition មានតម្លៃ ៣៥ ០០០ ដុល្លារ

Cut-price Maybach GLS? Geely Galaxy M9 PHEV revealedរថយន្ត Geely Galaxy M9 ដំណើរការប្រព័ន្ធ NordThor (Leishen) AI hybrid 2.0 ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីខាងមុខមួយនិងម៉ូទ័រអគ្គិសនីចំនួន២នៅផ្នែកខាងក្រោយ។ សម្រាប់ម៉ាស៊ីនអាចកម្លាំងអតិបរមាបា ១៦៣ kW (២១៩ សេះ) និងកម្លាំងរមូួល ២៥៥ញ៉ូតុនម៉ែត្រ។

ចំពោះម៉ូទ័រអគ្គិសនីខាងមុខអាចផលិតកម្លាំង ១៨០ kW (២៤១ សេះ) និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ ម៉ូឌែលបុងមួយនេះ បំពាក់មកជាមួយកញ្ចប់២ផ្សេងគ្នាក្នុងនោះជាមួយអាគុយទំហំ ១៨.៤ kWh ប្រើអគ្គិសនីសុទ្ធបើកបានចម្ងាយ ១០០គីឡូម៉ែត្រ តែបើប្រើអគ្គិសនីលាយសាំងអាចបើកបាន ១ ៣២៥គីឡូម៉ែត្រ គិតតាមតាមស្តង់ដារវាស់ចម្ងាយ CLTC។ ខណៈអាគុយទំហំ ៤១.៤៦ kWh វិញ ប្រើអគ្គិសនីសុទ្ធចម្ងាយអគ្គិសនីសុទ្ធ ២៣០គីឡូម៉ែត្រ តែបើប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ៥០៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

Full-size 2026 Geely Galaxy M9 PHEV priced - carsales.com.auសម្រាប់ម៉ូឌែលកំពូលត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីបន្ថែមចំនួនពីរទៀតនៅខាងក្រោយ ក្នុងនោះម៉ូទ័រអគ្គិសនីនីមួយៗអាចផលិតកម្លាំង ១៧០ kW (២២៨ សេះ) និងកម្លាំងបង្វិល ២៨០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយកញ្ចប់អាគុយទំហំ ៤១.៤៦ kWh ប្រើអគ្គិសនីសុទ្ធអាចបើកបរបាន ២១០គីឡូម៉ែត្រ តែប្រើអគ្គីសនីលាយសាំងអាចបើកបាន ១ ៣០០គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

សម្រាប់មួយអាគុយរបស់រថយន្ដ Geely Galaxy M9 បានបំពាក់មកជាមួយអាគុយលីចូម-ដែក-ផូស្វាត (lithium iron phosphate) ពីក្រុមហ៊ុន CATL។ សម្រាប់ការសាកថ្ម 3C វាអាចសាកថ្មពី 30% ទៅ 80% ប្រើពេលត្រឹមតែ១៥នាទី៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម

Stelato S9T បំពាក់មកជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង ដាក់លក់ក្នុងតម្លៃជាង៤មុឺនដុល្លារ

រថយន្ត Stelato S9T របស់ក្រុមហ៊ុន Huawei ត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិន ជាមួយតម្លៃចាប់ពី ៣០៩ ៨០០យ័ន ឬស្មើនិងប្រហែល ៤២ ៨០០ដុល្លារ។ រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១៦០មម ទទឹងង ២ ០០៥មម កម្ពស់ ១ ៤៩២មមនិងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៥០មម។

Huawei-backed Stelato launches S9T wagon, securing 5,000 orders within 1st  hour - CnEVPostចូលមកដល់ផ្នែកខាងក្នុងកៅអីខាងក្រោយរបស់វាអាចបត់រាបស្មើ ដើម្បីបង្កើតកន្លែងដាក់ឥវ៉ាន់ ស័ក្តិសមសម្រាប់អ្នកចូលចិត្តការបោះតង់លក្ខណៈកម្សាន្ដ លើសពីនេះក៏មានជម្រើសបំពាក់បន្ថែមនូវទម្រដាក់ឥវ៉ាន់លើដំបូល អាចផ្ទុកទម្ងន់បានរហូតដល់ ៥០គីឡូក្រាម និងប្រអប់ដាក់ឥវ៉ាន់ដែលអាចផ្ទុកបានរហូតដល់ ៣៥គីឡូក្រាម។ ចំពោះម៉ូឌែលប្រើអគ្គិសនីសុទ្ធ មានឃ្លុបមុខទំហំ ៣៨លីត្រ ជាមួយបានបំពាក់មុខងារបើកដោយគ្រាន់តែគោះ។

រថយន្ត Stelato S9T ផ្ដល់ជូនមកជាមួយជម្រើស២ម៉ូឌែលមានទាំងប្រើអគ្គិសនីលាយសាំង (extended-range) និងប្រើអគ្គិសនីសុទ្ធ (pure electric)។

  • សម្រាប់ម៉ូឌែលប្រើអគ្គិសនីលាយសាំង បានបំពាក់ដោយប្រព័ន្ធពង្រីកចម្ងាយឆ្លាតវៃរបស់ Huawei ជាមួយនឹងជម្រើសអាគុយទំហំ ៣៧ kWh ឬ ៥៣.៤ kWh អាចបើកបរបានចម្ងាយអតិបរមារហូតដល់ ១ ៣០៥ គីឡូម៉ែត្រ គិតតាមស្តង់ដារ CLTC។
  • ចំណែកម៉ូឌែលប្រើអគ្គិសនីសុទ្ធ បំពាក់ដោយអាគុយទំហំ ១០០kWh អាចបើកបបរបានរហូតដល់ ៨០១ គីឡូម៉ែត្រ គិតតាមស្តង់ដារ CLTC។ គួរ​បញ្ជាក់​ផង​ដែរ​ថា ទាំង​ពីរ​ម៉ូឌែល​នេះ អាច​សាក​ថ្ម​ពី ៣០% ទៅ ៨០% ក្នុង​រយៈ​ពេល​ប្រហែល ១៥នាទី។

នៅខាងក្នុង រថយន្ត S9T បំពាក់ដោយបច្ចេកវិទ្យាពេញលេញរបស់ក្រុមហ៊ុន Huawei រួមមាន៖

  • អេក្រង់កម្សាន្ដទំហំ ១៦.១ អុីញ
  • អេក្រង់កុងទ័រទំហំ ១២.៣ អុីញ
  • អេក្រង់កម្សាន្តសម្រាប់អ្នកដំណើរនៅផ្នែកខាងក្រោយទំហំ ១២.៣ អុីញ

បច្ចេកវិទ្យារបស់រថយន្តដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS រួមបញ្ចូលកម្មវិធី DeepSeek។ បន្ថែមពីនេះ រថយន្តនេះបានបំពាក់មកជាមួយកៅអីអ្នកដំណើរខាងមុខមានមុខងារទំនាញសូន្យ (zero-gravity) ស្តង់ដារ ដែលអាចបង្វិលបានដោយគ្រាន់តែចុចប៊ូតុង ខណៈកៅអីខាងក្រោយអាចសារ៉េបានដោយប្រព័ន្ធថាមពលអគ្គិសនី។ គ្រប់ម៉ូឌែលទាំងអស់ក៏មានបំពាក់នូវពូកស្បែក Nappa ទ្វារអគ្គិសនីឆ្លាតវៃ និងភ្លើងស្វាគមន៍ផងដែរ។

សម្រាប់ប្រព័ន្ធជំនួយអ្នកបើកបរ រថយន្ត S9T ប្រើប្រាស់៖

  • LiDAR ចំនួន ១ គ្រាប់ (១៩២ ខ្សែ)
  • LiDAR ប្រភេទ solid-state ដមានភាពជាក់លាក់ខ្ពស់ ចំនួន ៣ គ្រាប់
  • រ៉ាដា​រលក​មីល្លីម៉ែត្រ ចំនួន ៥
  • កាមេរ៉ា ចំនួន ១១
  • រ៉ាដា Ultrasonic ចំនួន ១២
  • មីក្រូហ្វូន ចំនួន ៤

ឧបករណ៍ទាំងនេះគាំទ្រដល់មុខងារជំនួយការរុករកពីចំណុចមួយទៅចំណុចមួយ (point-to-point navigation assistance) ការចាប់វត្ថុ (object detection) និងបង្កើនប្រសិទ្ធភាពក្នុងការបើកបរក្នុងលក្ខខណ្ឌអាកាសធាតុមិនល្អ។

អ្វីកាន់តែពិសេស Stelato S9T បានបំពាក់ប្រព័ន្ធបូមខ្យល់ (air suspension) និងប្រព័ន្ធទប់លំនឹង (continuously variable dampers) ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង Tuling 3.0 របស់ Huawei។ សម្រាប់កម្ពស់រថយន្តពីដីអាចត្រូវបានសារ៉េចន្លោះពី ១១៣-១៦៣ ម.ម ហើយមានសមត្ថភាពបើកឆ្លងកាត់ទឹកក្នុងស្ថានភាពបន្ទាន់រហូតដល់ ៤៣០ មម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+