ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Galaxy M9 PHEV អាចបើកបានចម្ងាយជាង១ពាន់គម ដាក់លក់ជាមួយតម្លៃចាប់ពីជាង២មុឺនដុល្លារ

រថយន្ត Geely Galaxy M9 ត្រូវបានដាក់លក់ជាផ្លូវការ ផ្ដល់មកជាមួយមានជម្រើសចំនួន ៦ម៉ូឌែលផ្សេងគ្នា ដោយបំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរបែបធម្មតានិងប្រព័ន្ធជំនួយការបើកបរទំនើប G-Pilot H5។ រថយន្តនេះអាចបើកបរបានចម្ងាយសរុបអតិបរមារហូតដល់ ១ ៥០៥គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង។

Geely Galaxy debuts M9 hybrid SUV as brand exceeds 1 million sales -  CnEVPostខាងក្រោមនេះជាតម្លៃរបស់រថយន្ដ Geely Galaxy M9 ទាំង៦ម៉ូឌែលដាក់លក់នៅប្រទេសចិន៖

  • ម៉ូឌែលប្រើអគ្គិសនីបើកបាន 100km 2WD មានតម្លៃ ២៥ ៨០០ ដុល្លារ
  • ម៉ូឌែលប្រើអគ្គិសនីបើកបាន 230km 2WD មានតម្លៃ ២៧ ៩០០ ដុល្លារ
  • ម៉ូឌែលប្រើអគ្គិសនីបើកបាន 100km 2WD Smart Navigation Edition មានតម្លៃ ២៧ ១០០ដុល្លារ
  • ម៉ូឌែលប្រើអគ្គិសនីបើកបាន 230km 2WD Smart Navigation Edition មានតម្លៃ ២៩ ២០០ដុល្លារ
  • ម៉ូឌែលប្រើអគ្គិសនីបើកបាន 230km 2WD Exploration Edition មានតម្លៃ ៣១ ៩០០ដុល្លារ
  • ម៉ូឌែលប្រើអគ្គិសនីបើកបាន 210km 4WD Pilot Edition មានតម្លៃ ៣៥ ០០០ ដុល្លារ

Cut-price Maybach GLS? Geely Galaxy M9 PHEV revealedរថយន្ត Geely Galaxy M9 ដំណើរការប្រព័ន្ធ NordThor (Leishen) AI hybrid 2.0 ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីខាងមុខមួយនិងម៉ូទ័រអគ្គិសនីចំនួន២នៅផ្នែកខាងក្រោយ។ សម្រាប់ម៉ាស៊ីនអាចកម្លាំងអតិបរមាបា ១៦៣ kW (២១៩ សេះ) និងកម្លាំងរមូួល ២៥៥ញ៉ូតុនម៉ែត្រ។

ចំពោះម៉ូទ័រអគ្គិសនីខាងមុខអាចផលិតកម្លាំង ១៨០ kW (២៤១ សេះ) និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ ម៉ូឌែលបុងមួយនេះ បំពាក់មកជាមួយកញ្ចប់២ផ្សេងគ្នាក្នុងនោះជាមួយអាគុយទំហំ ១៨.៤ kWh ប្រើអគ្គិសនីសុទ្ធបើកបានចម្ងាយ ១០០គីឡូម៉ែត្រ តែបើប្រើអគ្គិសនីលាយសាំងអាចបើកបាន ១ ៣២៥គីឡូម៉ែត្រ គិតតាមតាមស្តង់ដារវាស់ចម្ងាយ CLTC។ ខណៈអាគុយទំហំ ៤១.៤៦ kWh វិញ ប្រើអគ្គិសនីសុទ្ធចម្ងាយអគ្គិសនីសុទ្ធ ២៣០គីឡូម៉ែត្រ តែបើប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ៥០៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

Full-size 2026 Geely Galaxy M9 PHEV priced - carsales.com.auសម្រាប់ម៉ូឌែលកំពូលត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីបន្ថែមចំនួនពីរទៀតនៅខាងក្រោយ ក្នុងនោះម៉ូទ័រអគ្គិសនីនីមួយៗអាចផលិតកម្លាំង ១៧០ kW (២២៨ សេះ) និងកម្លាំងបង្វិល ២៨០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយកញ្ចប់អាគុយទំហំ ៤១.៤៦ kWh ប្រើអគ្គិសនីសុទ្ធអាចបើកបរបាន ២១០គីឡូម៉ែត្រ តែប្រើអគ្គីសនីលាយសាំងអាចបើកបាន ១ ៣០០គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

សម្រាប់មួយអាគុយរបស់រថយន្ដ Geely Galaxy M9 បានបំពាក់មកជាមួយអាគុយលីចូម-ដែក-ផូស្វាត (lithium iron phosphate) ពីក្រុមហ៊ុន CATL។ សម្រាប់ការសាកថ្ម 3C វាអាចសាកថ្មពី 30% ទៅ 80% ប្រើពេលត្រឹមតែ១៥នាទី៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម

Stelato S9T បំពាក់មកជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង ដាក់លក់ក្នុងតម្លៃជាង៤មុឺនដុល្លារ

រថយន្ត Stelato S9T របស់ក្រុមហ៊ុន Huawei ត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិន ជាមួយតម្លៃចាប់ពី ៣០៩ ៨០០យ័ន ឬស្មើនិងប្រហែល ៤២ ៨០០ដុល្លារ។ រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១៦០មម ទទឹងង ២ ០០៥មម កម្ពស់ ១ ៤៩២មមនិងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៥០មម។

Huawei-backed Stelato launches S9T wagon, securing 5,000 orders within 1st  hour - CnEVPostចូលមកដល់ផ្នែកខាងក្នុងកៅអីខាងក្រោយរបស់វាអាចបត់រាបស្មើ ដើម្បីបង្កើតកន្លែងដាក់ឥវ៉ាន់ ស័ក្តិសមសម្រាប់អ្នកចូលចិត្តការបោះតង់លក្ខណៈកម្សាន្ដ លើសពីនេះក៏មានជម្រើសបំពាក់បន្ថែមនូវទម្រដាក់ឥវ៉ាន់លើដំបូល អាចផ្ទុកទម្ងន់បានរហូតដល់ ៥០គីឡូក្រាម និងប្រអប់ដាក់ឥវ៉ាន់ដែលអាចផ្ទុកបានរហូតដល់ ៣៥គីឡូក្រាម។ ចំពោះម៉ូឌែលប្រើអគ្គិសនីសុទ្ធ មានឃ្លុបមុខទំហំ ៣៨លីត្រ ជាមួយបានបំពាក់មុខងារបើកដោយគ្រាន់តែគោះ។

រថយន្ត Stelato S9T ផ្ដល់ជូនមកជាមួយជម្រើស២ម៉ូឌែលមានទាំងប្រើអគ្គិសនីលាយសាំង (extended-range) និងប្រើអគ្គិសនីសុទ្ធ (pure electric)។

  • សម្រាប់ម៉ូឌែលប្រើអគ្គិសនីលាយសាំង បានបំពាក់ដោយប្រព័ន្ធពង្រីកចម្ងាយឆ្លាតវៃរបស់ Huawei ជាមួយនឹងជម្រើសអាគុយទំហំ ៣៧ kWh ឬ ៥៣.៤ kWh អាចបើកបរបានចម្ងាយអតិបរមារហូតដល់ ១ ៣០៥ គីឡូម៉ែត្រ គិតតាមស្តង់ដារ CLTC។
  • ចំណែកម៉ូឌែលប្រើអគ្គិសនីសុទ្ធ បំពាក់ដោយអាគុយទំហំ ១០០kWh អាចបើកបបរបានរហូតដល់ ៨០១ គីឡូម៉ែត្រ គិតតាមស្តង់ដារ CLTC។ គួរ​បញ្ជាក់​ផង​ដែរ​ថា ទាំង​ពីរ​ម៉ូឌែល​នេះ អាច​សាក​ថ្ម​ពី ៣០% ទៅ ៨០% ក្នុង​រយៈ​ពេល​ប្រហែល ១៥នាទី។

នៅខាងក្នុង រថយន្ត S9T បំពាក់ដោយបច្ចេកវិទ្យាពេញលេញរបស់ក្រុមហ៊ុន Huawei រួមមាន៖

  • អេក្រង់កម្សាន្ដទំហំ ១៦.១ អុីញ
  • អេក្រង់កុងទ័រទំហំ ១២.៣ អុីញ
  • អេក្រង់កម្សាន្តសម្រាប់អ្នកដំណើរនៅផ្នែកខាងក្រោយទំហំ ១២.៣ អុីញ

បច្ចេកវិទ្យារបស់រថយន្តដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS រួមបញ្ចូលកម្មវិធី DeepSeek។ បន្ថែមពីនេះ រថយន្តនេះបានបំពាក់មកជាមួយកៅអីអ្នកដំណើរខាងមុខមានមុខងារទំនាញសូន្យ (zero-gravity) ស្តង់ដារ ដែលអាចបង្វិលបានដោយគ្រាន់តែចុចប៊ូតុង ខណៈកៅអីខាងក្រោយអាចសារ៉េបានដោយប្រព័ន្ធថាមពលអគ្គិសនី។ គ្រប់ម៉ូឌែលទាំងអស់ក៏មានបំពាក់នូវពូកស្បែក Nappa ទ្វារអគ្គិសនីឆ្លាតវៃ និងភ្លើងស្វាគមន៍ផងដែរ។

សម្រាប់ប្រព័ន្ធជំនួយអ្នកបើកបរ រថយន្ត S9T ប្រើប្រាស់៖

  • LiDAR ចំនួន ១ គ្រាប់ (១៩២ ខ្សែ)
  • LiDAR ប្រភេទ solid-state ដមានភាពជាក់លាក់ខ្ពស់ ចំនួន ៣ គ្រាប់
  • រ៉ាដា​រលក​មីល្លីម៉ែត្រ ចំនួន ៥
  • កាមេរ៉ា ចំនួន ១១
  • រ៉ាដា Ultrasonic ចំនួន ១២
  • មីក្រូហ្វូន ចំនួន ៤

ឧបករណ៍ទាំងនេះគាំទ្រដល់មុខងារជំនួយការរុករកពីចំណុចមួយទៅចំណុចមួយ (point-to-point navigation assistance) ការចាប់វត្ថុ (object detection) និងបង្កើនប្រសិទ្ធភាពក្នុងការបើកបរក្នុងលក្ខខណ្ឌអាកាសធាតុមិនល្អ។

អ្វីកាន់តែពិសេស Stelato S9T បានបំពាក់ប្រព័ន្ធបូមខ្យល់ (air suspension) និងប្រព័ន្ធទប់លំនឹង (continuously variable dampers) ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង Tuling 3.0 របស់ Huawei។ សម្រាប់កម្ពស់រថយន្តពីដីអាចត្រូវបានសារ៉េចន្លោះពី ១១៣-១៦៣ ម.ម ហើយមានសមត្ថភាពបើកឆ្លងកាត់ទឹកក្នុងស្ថានភាពបន្ទាន់រហូតដល់ ៤៣០ មម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ប្រកាសចេញជាផ្លូវការនូវរថយន្ត EV ថ្មីរបស់ខ្លួន តម្លែតែ ៣មុឺនដុល្លារប៉ុណ្ណោះ តែអាចជិះបាន ៨០០គ.ម

បន្ទាប់ពីប្រកាសដាក់បង្ហាញអស់រយៈពេលជាយូរ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Audi បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Audi E5 Sportback របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃចាប់ពី ៣២ ៥០០ដុល្លារ ដល់ ៤៤ ០០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង intelligent digital platform ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Audi និង SAIC ។ រថយន្តនេះ មានប្រវែង ៤ ៨៨១ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៤៧៩ ម.ម និងប្រវែងគម្លាតកង់ ២ ៩៥០ ម.ម ។ វាដំណើរការដោយ៖

  • ម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៩៩សេះ
  • ម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៤០៨សេះ
  • ម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥២៥សេះ
  • ម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៧៨៧សេះ

ជាមួយគ្នានេះ​ ក៏ទទួលបាននូវជម្រើសអាគុយទំហំ ៧៦, ៨៣ និង ១០០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៦១៨, ៦២៣, ៦៤៧ និង ៧៧៣គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តងផងដែរ។ ចំណែកការសាកថ្មវិញ គ្រាន់តែសាក ១០នាទីប៉ុណ្ណោះ គឺអាចជិះបានចម្ងាយ ៣៧០គីឡូម៉ែត្រ។

សម្រាប់ការរចនារូបរាងវិញ គឺមាន​ការឌីស្សាញ​ប្លែកបែបអនាគត ហើយវាក៏ទទួលបាននូវប្រព័ន្ធ LiDAR លើដំបូល ក៏ដូចជាប្រព័ន្ធ LiDAR ជាច្រើនជម្រើស និងប្រព័ន្ធកាមេរ៉ាចចំនួន ១១ចំនុចផងដែរ។ ចំពោះផ្នែកខាងក្នុង គឺទទួលបាននូវប្រព័ន្ធអេក្រង់ប្រភេទ “ultrawide” លាតពេញផ្ទៃតាបឡូតែម្តង ខណៈផ្នែកផ្សេងៗទៀត គឺត្រូវបានរចនាយ៉ាងប្រណិតជាស្បែក និងសម្ភារៈមានគុណភាពកម្រិតខ្ពស់ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Maxus D60 កំពុងមានប្រម៉ូសិនពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយថែមជូនកាតសាំងរហូតដល់ $800

ប្រទេសកម្ពុជាកំពុងត្រៀមរៀបចំអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យដ៏សំខាន់បំផុតមួយប្រចាំឆ្នាំ ហើយក្រុមហ៊ុន Maxus Cambodia ក៏កំពុងចូលរួមអបអរសាទរ តាមរយៈការផ្តល់ជូននូវប្រម៉ូសិនពិសេសសម្រាប់អតិថិជនដែលចង់បង្កើនបទពិសោធន៍ថ្មីជាមួយរថយន្ត Maxus ដ៏ទំនើប និង ការបើកបរកាន់តែទាន់សម័យ។

សម្រាប់អតិថិជនដែលកក់ទិញរថយន្ត Maxus D60 ដែលជារថយន្តប្រភេទ SUV 7កៅអីដ៏ទាន់សម័យ ព្រមទាំងមានការរចនាឡើងសម្រាប់គ្រួសារធំ ដោយផ្តល់ទាំងផាសុកភាពដល់អ្នកបើកបរនិងអ្នករួមដំណើរ ឱ្យទទួលបាននូវមធ្យោបាយធ្វើដំណើរសម្រាប់បែបផែនថ្មីក្នុងសម័យដ៏ទំនើប ដោយនឹងទទួលបានកាតសាំង $800 ដោយឥតគិតថ្លៃ។ ប្រម៉ូសិននេះមានគោលបំណងធ្វើឱ្យការធ្វើដំណើរក្នុងថ្ងៃសម្រាកនាឱកាសបុណ្យភ្ផំបិណ្ឌកាន់តែមានភាពងាយស្រួល សន្សំសំចៃ ចំណេញថវិការ ដើម្បីជួយក្រុមគ្រួសារក្នុងការបើកបរប្រកបដោយភាពរីករាយបំផុត និង មិនចំណាយថ្លៃសាំង។

ហេតុអ្វីបានជារថយន្ត Maxus D60 ក្លាយជាជម្រើសល្អបំផុតសម្រាប់ដំណើរកម្សាន្តនាបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៖

Maxus D60 បានក្លាយជារថយន្តប្រភេទ SUV ខ្នាតធំដ៏ទាក់ទាញបំផុតមួយនៅក្នុងផ្នែកនៃរថយន្តដែលមានតម្លៃត្រឹមតែ $35,xxx ដោយផ្តល់ជូនលក្ខណៈពិសេសជាច្រើនដូចជា៖

  • បំពាក់ដោយកៅអី3ជួរ ជាប្រភេទ 7 កៅអីដ៏ធំទូលាយ ៖ ពិតជាល្អសម្រាប់សមាជិកគ្រួសារច្រើនដែលធ្វើដំណើររួមគ្នាទៅកាន់ស្រុកកំណើត និងវត្តអារាមនាបុណ្យភ្ផំបិណ្ឌខាងមុខនេះ។
  • ការរចនាបែបទំនើបស៊េរីថ្មី និងមុខងារពិសេស៖ រួមបញ្ចូលគ្នាទាំងភាពស្រស់ស្អាត និង មានផាសុកភាពខ្ពស់។
  • ដំណើរការបើកបរមានប្រសិទ្ធភាពខ្ពស់ ៖ បំពាក់ដោយម៉ាស៊ីនសាំងចំណុះ 1.5T ប្រភេទតួបូ ផ្តល់នូវទំនុកចិត្តសម្រាប់ការបើកបរទាំងក្នុងទីក្រុង និងការធ្វើដំណើរផ្លូវឆ្ងាយ។
  • បច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់ ៖ ធានាថារាល់ការធ្វើដំណើរគឺមានសុវត្ថិភាពខ្ពស់ សូម្បីតែការបើកបរលើចង្អៀតដ៏មមាញឹក ជាមួយមុខងារជាច្រើនដូចជា៖ កាមេរ៉ា 360 ដឺក្រេនិងសេនស័រជំនួយពេលបើកបរ, ប្រព័ន្ធហ្វ្រាំងABS, ហ្វ្រាំងដៃអេឡិចត្រូចនិច, ប្រព័ន្ធជំនួយពេលបើកបរលើផ្លូវរអិល, ប្រព័ន្ធផ្តល់ដំណឹងពេលមានរថយន្តវារជែង, ពោងសុវត្ថិភាព…និងមុខងារផ្សេងៗទៀតជាច្រើន។

ម្យ៉ាងវិញទៀត ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាដែលក្រុមគ្រួសារទាំងអស់នឹងធ្វើដំណើរទៅស្រុកកំណើតដើម្បីជួបជុំយាយតា ពុកម៉ែ បងប្អូន នៅតាមបណ្តាខេត្តនានា។ ជាមួយរថយន្ត Maxus D60 លោកអ្នកអាចបើកបរបានយ៉ាងរីករាយ និង ដឹកសម្ភារៈបានច្រើន៖

  • ផ្នែកខាងក្នុងធំទូលាយ បំពាក់ដោយកៅអីបីជួរ ស័ក្តសម្រាប់គ្រួសារដែលមានសមាជិកច្រើន។
  • ទំហំឃ្លុបក្រោយធំទូលាយចំណុះ 500លីត្រ និងអាចបត់កៅអីជួរទី២ទី៣អោយរាបស្មើរដើម្បីទទួលបានទំហំកាន់តែធំរហូត 1,200លីត្រ។
  • ការបើកបរដ៏រលូន និង មានគ្រឿងក្រាមដ៏រឹងមាំ ដែលផ្តល់ការបើកបរមានលំនឹងល្អគ្រប់គ្រងការបើកបរបានល្អទាំងផ្លូវហាយវេ និងផ្លូវលំតាមបណ្តាខេត្ត។
  • កម្រិតស៊ីសាំងត្រឹមតែ 7.2L/100Km និង បង់ពន្ធផ្លូវត្រឹមតែ 150,000រៀលក្នុងមួយឆ្នាំ។
  • ប្រព័ន្ធកម្សាន្ត និង ការ connect ពីទូរស័ព្ទជាមួយរថយន្ត ដើម្បីរក្សាភាពងាយស្រួលក្នុងពេលបើកបរ។
  • បំពាក់ដោយម៉ាស៊ីនត្រជាក់គ្រប់ផ្នែកទាំងខាងមុខ ជួរទី 2 និង ជួរទី 3 ដែលផ្តល់ភាពត្រជាក់គ្រប់អ្នករួមដំណើរ។

លើសពីនេះទៅទៀត រាល់អតិថិជនដែលអញ្ផើញមកទទួលរថយន្ត Maxus មុនពិធីបុណ្យភ្ជុំបិណ្ឌនេះ នឹងទទួលបានកាដូរចានស្រាក់ដ៏ស្រស់ស្អាតដោយឥតគិតថ្លៃ ហើយរាល់អតិថិជនដែលគ្រាន់តែអញ្ផើញមកទស្សនារថយន្ត ឬ អ្នកបើកបរសាកល្បងនៅ​ showroom នឹងទទួលបានការថែមជូនក្រមា Maxus ដ៏ស្រស់ស្អាតដោយឥតគិតថ្លៃភ្លាមៗផងដែរ។ ជាមួយនឹងប្រម៉ូសិនពិសេសនេះ ក្រុមហ៊ុន Maxus Cambodia បានកំពុងធ្វើឱ្យអតិថិជនដែលទិញរថយន្តមុខបុណ្យភ្ជុំបិណ្ឌនេះកាន់តែរីករាយ និង ទទួលបានការសន្សំសំចៃខ្ពស់ចំណេញច្រើន។ Maxus D60 មិនត្រឹមតែជារថយន្តប្រភេទ SUV 7កៅអីដែលមានភាពធំទូលាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាដំណោះស្រាយសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារមានសមាជិកច្រើន ទៅលេងស្រុកកំណើតនាដំណើរកម្សាន្តខាងមុខនេះ៕



ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ក្រុមហ៊ុន Leapmotor បានកត់សម្គាល់ជាផ្លូវការនូវការចាប់ផ្តើមបោះជំហានដ៏រឹងមាំនៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជាជាមួយនឹងការលក់ចេញជាច្រើនគ្រឿងនូវរថយន្តទាំង2ម៉ូឌែលរបស់ខ្លួនរួមមានដូចជា Leapmotor C10 និង Leapmotor T03 ។ រថយន្តទាំងពីរនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទិញរថយន្តអគ្គិសនី ដោយសារការរចនារូបរាងដ៏ទំនើបទាន់សម័យ បំពាក់ដោយបច្ចេកវិទ្យាទំនើប និង មានតម្លៃប្រកួតប្រជែងខ្លាំងនៅលើទីផ្សារ។

ដើម្បីជាការអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុន Leapmotor Cambodia សូមណែនាំប្រម៉ូសិនពិសេសផ្តាច់មុខដែលផ្តល់ជូនក្នុងគោលបំណងនាំមកនូវអត្ថប្រយោជន៏បន្ថែមពីលើប្រម៉ូសិនប្រចាំខែជូនដល់អតិថិជនរបស់ខ្លួន។ ប្រម៉ូសិនពិសេសទី១គឺ Happy Hour Sale Promotion ដែលអតិថិជនធ្វើការកក់ទិញរថយន្ត Leapmotor ម៉ូឌែលណាមួយក្នុងអំឡុងពេលម៉ោងកំណត់ ចាប់ពីម៉ោង 7 ព្រឹក ដល់ម៉ោង 10 ព្រឹក នឹងទទួលបានប័ណ្ណទិញទំនិញនៅផ្សារទំនើប Aeon Supermarket ដែលមានទឹកប្រាក់ $168 ។



កាន់តែអស្ចារ្យ អតិថិជនដែលកក់ទិញរថយន្តអគ្គិសនីម៉ូឌែល Leapmotor T03 ដើម្បីជាមធ្យោបាយនៃការចាប់ផ្តើមជីវិតថ្មីសម្រាប់ការធ្វើដំណើរ នឹងទទួលបានកាដូរពិសេសគឺទូរស័ព្ទដៃទំនើប iPhone 16 ថ្មីមួយគ្រឿងភ្លាមៗ​ ជាមួយតម្លៃរថយន្តត្រឹមតែ $14,xxx ប៉ុណ្ណោះដែលធ្វើឲ្យរថយន្តនេះក្លាយជាជម្រើសដ៏ល្អ និង ចំណេញបំផុតសម្រាប់អតិថិជនទិញក្នុងពេលបច្ចុប្បន្ននេះ (ការផ្តល់ជូនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2025។ ម្យ៉ាងវិញទៀតរថយន្ត Leapmotor T03 ក៏បានក្លាយជាការពេញនិយមសម្រាប់អ្នកបើកបរក្នុងទីក្រុងដែលចង់ប្រើរថយន្តតូចល្មម ដែលមានតម្លៃសមរម្យ មានសុវត្ថិភាពខ្ពស់ និង បំពាក់ដោយបច្ចេកវិទ្យាដ៏ឆ្លាតវៃ។



ចំណែករថយន្តប្រភេទ​ SUV ដែលទទួលបានការគាំទ្រខ្លាំងផងដែរគឺ​ Leapmotor C10 ដែលលក់ចេញក្នុងតម្លៃត្រឹមតែ $29,xxx ព្រមទាំងផ្តល់នូវភាពទាន់សម័យ និង ភាពធំទូលាយ អមដោយរយៈចម្ងាយបើកបររហូតដល់ 530Km សម្រាប់ការសាកថ្មមួយពេញ ដែលត្រូវបានទទួលស្គាល់រួចហើយថាជារថយន្តអគ្គិសនីប្រទេស SUV ដែលមានតម្លៃល្អនិងសមរម្យក្នុងទីផ្សារប្រទេសកម្ពុជា ហើយរថយន្តនេះពិតជាទាក់ទាញដល់អតិថិជនដែលមានសមាជិកគ្រួសារ៤ទៅ៥នាក់ និង អតិថិជនដែលកំពុងស្វែងរករថយន្តថ្មីដែលមានទាំងផាសុកភាព មានថាមពលខ្លាំង និង មានការសន្សំសំចៃខ្ពស់ ប្រើប្រាស់ដោយមានប្រសិទ្ធភាពខ្ពស់។



ការឈានជើងចូលមកកាន់ទីផ្សារប្រទេសកម្ពុជារបស់ក្រុមហ៊ុន Leapmotor គឺមិនមែនគ្រាន់តែជាការបង្ហាញ ឬ​ លក់ចេញរថយន្តអគ្គិសនីថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកសាងទំនុកចិត្តជាមួយអតិថិជនក្នុងស្រុកតាមរយៈការបង្កើតនូវអគារតាំងបង្ហាញរថយន្តផ្ទាល់ខ្លួន, មានទាំងការធានាត្រឹមត្រូវរហូតដល់ 5 ឆ្នាំ, ផ្តល់នូវប្រម៉ូសិនដ៏ទាក់ទាញ និងការប្តេជ្ញាចិត្តលើចក្ខុវិស័យរយៈពេលវែងសម្រាប់ទីផ្សារកម្ពុជា។


ជាមួយជំហាននៃការកើនឡើងនៃអតិថិជនរបស់ខ្លួន និង ការផ្តល់ជូនប្រម៉ូសិនក្នុងឱកាសពិធីបុណ្យភ្ផំបិណ្ឌនេះ បានបន្ថែមនូវអត្ថប្រយោជន៏ និង ភាពរំភើបបន្ថែមពីក្រុមហ៊ុន Leapmotor ជូនដល់អតិថិជនរបស់ខ្លួន ក្នុងការចាប់ផ្តើមលើដំណាក់កាលដ៏រឹងមាំនៅក្នុងវិស័យរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់អាមេរិក ងាកមកវិភាគលើការផលិតអាគុយឡានអគ្គិសនី ដើម្បីរក្សាប្រភពចំណូល

ដោយសារតម្រូវការប្រេងសកលចាប់ផ្តើមថយចុះ ក្រុមហ៊ុន Exxon កំពុងបង្កើនការវិនិយោគលើការផលិតអាគុយឡានអគ្គិសនីឡើងវិញម្តងទៀត។ កាលពីថ្ងៃសុក្រ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយថា ខ្លួនបានបង្កើតក្រាហ្វិចសំយោគប្រភេទថ្មី ដែលអាចកែលម្អអាយុកាល និងដំណើរការរបស់អាគុយរថយន្តអគ្គិសនី នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg។

Oil giant ExxonMobil eyes data centre energy with carbon capture & natural  gas | Capacity Mediaក្រុមហ៊ុន Exxon អះអាងថា សមាសធាតុថ្មីនេះ ដែលត្រូវបានប្រើប្រាស់នៅក្នុងអេណូតរបស់ថ្មរថយន្តអគ្គិសនី អាចពន្យារអាយុកាលថ្មបាន ៣០%។ ជាក់ពេលនេះវាកំពុងត្រូវបានសាកល្បងដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើន ដែលមិនបញ្ចេញឈ្មោះ។ សមាសធាតុេនះក៏មានឥទ្ធិពលផ្ទាល់ទៅលើដំណើរការ និងប្រសិទ្ធភាពរបស់ថ្មផងដែរ ដូច្នេះគុណភាពកាន់តែប្រសើរ ក៏មានន័យថា រយៈចម្ងាយធ្វើដំណើរការកាន់តែឆ្ងាយ និងល្បឿនសាកកាន់តែលឿន។ ការសិក្សាបានបង្ហាញថា រថយន្តអគ្គិសនីកំពុងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ យ៉ាងច្រើនមួយថ្ងៃ។ ឥឡូវនេះក្រុមហ៊ុនប្រេងរបស់អាមេរិកមួយនេះ កំពុងព្យាយាមស្វែងរកប្រភពចំណូលជំនួសនិងត្រៀមខ្លួនសម្រាប់អនាគត។

Exxon Jumping in to Mexico Fuel Market With First U.S. Cargo - Bloomberg

កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Exxon បានប្រកាសថា ខ្លួនបានទិញយកក្រុមហ៊ុនមានឈ្មោះថា Superior Graphite ដើម្បី កសាងខ្សែសង្វាក់ផ្គត់ផ្គង់សមាសធាតុសំយោគដ៏រឹងមាំមួយនៅក្នុងសហរដ្ឋអាមេរិក។ សមាសធាតុនេះវាគឺជាវត្ថុធាតុដើមដែលត្រូវបានប្រើប្រាស់នៅក្នុងអេណូតរបស់ថ្មលីចូម-អ៊ីយ៉ុង ដែលជាផ្នែកមួយនៃការរក្សាទុកអេឡិចត្រុងក្នុងអំឡុងពេលសាកថ្ម។ ចំណែកឯកាតូតរបស់ថ្ម ដែលជាផ្នែកកំណត់ដង់ស៊ីតេថាមពលរបស់វា ត្រូវបានផលិតពីវត្ថុធាតុផ្សេងទៀតដែលអ្នកប្រហែលជាធ្លាប់បានឮ ដូចជាលីចូម-ដែក-ផូស្វាត (LFP) ឬនីកែល-ម៉ង់ហ្គាណែស-កូបាល់ (NMC)។

ក្រុមហ៊ុន Exxon បាននិយាយថា សមាសធាតុសំយោគមិនសូវត្រូវការកម្លាំងពលកម្មច្រើន ហើយមានគុណភាពល្អជាប់លាប់ជាង។ សមាសធាតុរបស់វាអាចត្រូវបានផលិតដោយប្រើប្រាស់ “វត្ថុធាតុដើមដែលសម្បូរដោយជាតិកាបូនពីខ្សែចម្រាញ់ដែលមានស្រាប់ នោះមានន័យថា មិនសូវមានការជីកយករ៉ែច្រើន ហើយអាចទាញយកប្រយោជន៍ជ័រធ្យូងថ្ម ដែលជាផលិតផលបន្ទាប់បន្សំនៃការផលិតប្រេង នេះបើយោងតាមការសិក្សាមួយដែលបានចេញផ្សាយនៅក្នុង Science Direct។

Republican-led House passes Trump agenda bill by a single vote - ABC News

ខណៈពេលដែលរដ្ឋបាលរបស់លោក Trump បានផ្តល់ផលចំណេញដល់ក្រុមហ៊ុនប្រេងតាមរយៈច្បាប់ “One Big Beautiful Act” ដែលកាត់បន្ថយការឧបត្ថម្ភធនសម្រាប់កម្មវិធីថាមពលថ្មី។ បច្ចុប្បន្នក្រុមហ៊ុន Exxon ក៏កំពុងវិនិយោគយ៉ាងខ្លាំងទៅលើការផលិតលីចូមក្នុងស្រុកផងដែរ។ គម្រោងដំបូងរបស់ខ្លួននៅរដ្ឋ Arkansas នឹងផ្គត់ផ្គង់លីចូមដល់ក្រុមហ៊ុនផលិតថ្មរបស់កូរ៉េគឺ SK On និង LG Energy Solution។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនប្រេងយក្សដូចជា Shell និង BP កំពុងអភិវឌ្ឍស្ថានីយ៍សាកថ្មរថយន្តអគ្គិសនី៕ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM បញ្ចេញរថយន្ត SUV Off-Road ថ្មីរបស់ខ្លួន មានតម្លៃតែ ២មុឺនដុល្លារប៉ុណ្ណោះ!

បន្ទាប់ពីធ្វើការរង់ចាំអស់ជាយូរ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Haval Big Dog Plus របស់ខ្លួនហើយ ដោយក្នុងនោះ​ គឺមានតម្លៃលក់ចាប់ពី ១៩ ១០០ដុល្លារ ដល់ ២៥ ៨០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ រថយន្តនេះ គឺទទួលបាននូវការរចនាថ្មីជាមួយប៉ាណាផ្នែកខាងមុខ មានចង្កៀងមុខ-ក្រោយរាងមូល និងទទួលបាននូវកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ ដែលដំណើរការដោយប្រព័ន្ធ Coffee OS 3 ជាដើម។

ទាក់ទងនឹងផ្នែកថាមពលវិញ វាដំណើរការដោយ៖

  • ម៉ាស៊ីន 1.5T ផលិតកម្លាំងបាន ១៨១សេះ និងកម្លាំងរមួល ២៧៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ DCT ចំនួន ៧វគ្គ។
  • ម៉ាស៊ីន 2.0T ផលិតកម្លាំងបាន ២៣៥សេះ និងកម្លាំងរមួល ៣៨៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ DCT ចំនួន ៩វគ្គ។
  • ម៉ាស៊ីន 1.5T ផលិតកម្លាំងបាន ១៥៤សេះ និងកម្លាំងរមួល ២៤៣ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ៩៤ និង ២០១សេះ ផ្គួបជាមួយអាគុយទំហំ ១៨,៧ និង ២៧,៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៥ និង ១៥០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចុងខែនេះ! Li Auto នឹងប្រកាសដាក់លក់នូវរថយន្ត EV ដែលជិះបាន ៧២០គ.ម របស់ខ្លួនហើយ

បន្ទាប់ពីបង្ហាញចេញកាលពីខែមិថុនា ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Li Auto បានប្រកាសគ្រោងនឹងប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធម៉ូដែលថ្មី Li i6 ប្រភេទ Mid-size SUV របស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើឡើងនៅក្នុងថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៥០ ម.ម ទទឹង ១ ៩៣៥ ម.ម កម្ពស់ ១ ៦៥៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។​ វាដំ​ណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ (RWD) អាចផលិតកម្លាំងបាន ៣៣៥ សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ២ (AWD) អាចផលិតកម្លាំងបាន ២០១ និង ៣៣៥ សេះ

ជាមួយគ្នានេះ ក៏គាំទ្រនូវបច្ចេកវិទ្យាសាកល្បឿនលឿន ដែលអាចសាកត្រឹមរយៈពេល ១០នាទី ជិះបានចម្ងាយ ៥០០គីឡូម៉ែត្រ និងអាគុយទំហំធំដែលអាចបើកបរបានចម្ងាយដល់ ៧២០គីឡូម៉ែត្រ ផងដែរ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅវិញ​ គឺមានការរចនាស្រដៀងទៅនឹងម៉ូដែល Li i8 ពោលគឺបានភ្ជាប់មកជាមួយប៉ាណាបិទជិត និងចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រព័ន្ធចាប់សញ្ញា LiDAR លើដំបូល និងទ្វារប្រភេទ hidden door handles ជាដើម។ ខណៈផ្នែកខាងក្នុង ក៏ដូចជាតម្លៃ និងលក្ខណៈផ្សេងៗទៀតវិញ មិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Voyah Dream PHEV ប្រើអគ្គិសនីសុទ្ធអាចបើកបាន ៣៥០គ.ម ដាក់លក់ក្នុងតម្លៃជាង៤មុឺនដុល្លារ

រថយន្ត minivan Voyah Dream ម៉ូឌែលឆ្នាំ ២០២៦ របស់ក្រុមហ៊ុន Dongfeng ដែលមានប្រវែងតួខ្លួន ៥.៣ ម៉ែត្រ ផ្ដល់មកជាមួយជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយសាំង (PHEV) និងបំពាក់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ត្រូវបានដាក់លក់នៅក្នុងប្រទេសចិន ក្នុងតម្លៃចាប់ពី ៣២៩ ៩០០យ័ន ឬស្មើនិងប្រមាណ ៤៦ ៣០០ដុល្លារ។ សម្រាប់ម៉ូឌែលប្រើអគ្គិសនីលាយសាំង (PHEV) ផ្តល់ជូនរយៈចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបាន ៣៥០គីឡូម៉ែត្រ ដោយបានបំពាក់ជាមួយអាគុយទំហំ ៦២.៥ គីឡូវ៉ាត់ម៉ោង។

Voyah Dream 5.3-meter MPV with 350 km of EV range launched in China for 46,300 USDរថយន្ត minivan Voyah Dream ត្រូវបានដាក់លក់ដំបូងនៅក្នុងប្រទេសចិនកាលពីឆ្នាំ ២០២២។ នៅខែសីហា ឆ្នាំ ២០២៤ ម៉ូឌែលនេះបានកែមុខ (facelifted) របស់វាបានចូលមកក្នុងទីផ្សារក្នុងស្រុកដោយបំពាក់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei។ Voyah Dream ដែលបានធ្វើបច្ចុប្បន្នភាពនេះ បានក្លាយជាម៉ូដែលពេញនិយមដោយលក់បាន ៨៥ ៦២៧ គ្រឿងក្នុងរយៈពេល១២ខែ នេះបើយោងតាមទិន្នន័យរបស់ China EV DataTacker។ នៅថ្ងៃទី ១៥ ខែកញ្ញា ក្រុមហ៊ុន Voyah បានដាក់លក់រថយន្ត minivan Dream ម៉ូឌែល ឆ្នាំ ២០២៦ ដើម្បីពង្រឹងជំហរទីផ្សាររបស់ខ្លួន។

រថយន្ត Voyah Dream មានប្រវែងតួខ្លួនសរុប ៥ ៣១៥មម ទទឹង ១ ៩៨០មម កម្ពស់ ១ ៨២០មមនិងមានប្រវែងគម្លាតកង់មុខក្រោយ ៣ ២០០មម។ នៅផ្នែកខាងក្នុងរបស់វាមានប្លង់កៅអី 2+2+3។ កុងសូលកណ្តាលរបស់រថយន្ត Dream ប្រើប្រាស់ការតុបតែងលម្អដោយឈើ ខណៈអេក្រង់កម្សាន្ដមានទំហំ ១៥.៦ អុីញ ដំណើរការដោយប្រព័ន្ធ HarmonyOS របស់ក្រុមហ៊ុន Huawei។ អ្វីកាន់តែពិសេសរថយន្ដនេះបានបំពាក់មកជាមួយមុខងារស្លាយកុងទ័រ (head-up display) ប្រភេទ AR ទំហំ ២៩ អុីញ។ នៅកៅអីជួរទី២ក៏បានបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ១៧.៣ អ៊ីញនៅលើពិដាន, ទូរទឹកកកចំណុះ ១៣ លីត្រ និងវាំងនាំងការពារកម្តៅថ្ងៃដែលអាចបញ្ជាដោយអគ្គិសនី។

សម្រាប់កៅអីជួរទី២ជាប្រភេទកៅអី captain chairs គាំទ្រមុខងារ zero-gravity  និងមានមុខងារម៉ាស្សាចំនួន ២៦ ចំណុច។ ចំណែកកៅអីជួរទីបីអាចរំកិលទៅមុខ-ថយក្រោយបាន ១៧៥ មម អាចទម្រេតបានរហូតដល់ ១២២ ដឺក្រេ។ ជាមួយនឹងលក្ខណៈពិសេសទាំងអស់នេះ រថយន្ត Voyah Dream ផ្តល់ជូនទំហំផ្ទុកអីវ៉ាន់ ៥០២ លីត្រ។ យោងតាមក្រុមហ៊ុន Voyah បានឱ្យដឹងថា វាគ្រប់គ្រាន់សម្រាប់ដាក់វ៉ាលីទំហំ ២០អុីញចំនួន៨។

រថយន្ត minivan Voyah Dream ២០២៦ ប្រើប្រព័ន្ធ air suspension និងប្រព័ន្ធគ្រប់គ្រងការបន្ថយល្បឿនជាបន្តបន្ទាប់ (continuous damping control system )។ សម្រាប់ម៉ូឌែលប្រើអគ្គិសនីលាយសាំង PHEV របស់រថយន្ត Dream MPV បំពាក់មកជាមួយអាគុយទំហំ ៦២.៥ គីឡូវ៉ាត់ម៉ោង ប្រើអគ្គិសនីសុទ្ធអាចបើកបាន ៣៥០គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ រថយន្ដនេះប្រើម៉ាស៊ីន turbocharged ចំណុះ ១.៥ លីត្រ អាចផលិតកម្លាំង ១១០គីឡូវ៉ាត់ រួមបញ្ចូលដោយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិត កម្លាំងសរុបបាន ៤៨០ គីឡូវ៉ាត់ (៦៤៤ សេះ)។ រថយន្តអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥.៩ វិនាទី។ រថយន្ត Voyah Dream ប្រើអគ្គិសនីសុទ្ធ (BEV) បំពាក់ជាមួយអាគុយ (NMC ternary) បីស្រទាប់ ទំហំ ១០៨.៧ គីឡូវ៉ាត់ម៉ោងអាចបើកបរបានបានចម្ងាយ ៧០០គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ CLTC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Deepal បញ្ចេញឡានអគ្គិសនីថ្មីរបស់ខ្លួន អាចបើកបរបានចម្ងាយ ៧០០គ.ម ឯណ្ណោះ!

បន្ទាប់ពីបានបង្ហាញចេញនូវព័ត៌មានអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុន Deepal បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Deepal L06 ប្រភេទ mid-size sedan របស់ខ្លួនហើយ ដោយក្នុងនោះ គឺបានបំពាក់មកជាមួយប្រព័ន្ធ LiDAR និងបន្ទះឈីប 3nm ជាស្តង់ដារតែម្តង។

ក្នុងនោះ រថយន្តនេះ មានប្រវែង ៤ ៨ ៣០ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៤៨០ ម.ម និងប្រវែងគម្លាតកង់់ ២ ៩០០ ម.ម ។ វាដំណើរការដោយ៖

  • (EV) ម៉ូទ័រអគ្គិសនីចំនួន ១​ ផលិតកម្លាំងបាន ២៦៨សេះ ផ្គួបជាមួយអាគុយទំហំ ៥៦ និង ៦៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ និង ៦៧០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • (EREV) ម៉ាសុីនចំណុះ ១,៥លីត្រ ផលិតកម្លាំងបាន ៩៦សេះ និងម៉ូទ័រអគ្គិសនីចំនួន ១​ ផលិតកម្លាំងបាន ២៣៥សេះ ផ្គួបជាមួយអាគុយទំហំ ២៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៨០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។

ចំពោះការរចនាវិញ មានការរចនាជាមួួយភាសារចនាចុងក្រោយបង្អស់ ហើយក៏ទទួលបាននូវបច្ចេកវិទ្យាជាច្រើនដូចជាអេក្រង់ AR-HUD ទំហំ ៥០អ៊ីញ, ប្រព័ន្ធ LiDAR លើដំបូល និងបន្ទះឈីប 3nm ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+