ផ្ទាំងផ្សាយពាណិជ្ជកម្ម

Deepal បញ្ចេញឡានអគ្គិសនីថ្មីរបស់ខ្លួន អាចបើកបរបានចម្ងាយ ៧០០គ.ម ឯណ្ណោះ!

បន្ទាប់ពីបានបង្ហាញចេញនូវព័ត៌មានអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុន Deepal បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Deepal L06 ប្រភេទ mid-size sedan របស់ខ្លួនហើយ ដោយក្នុងនោះ គឺបានបំពាក់មកជាមួយប្រព័ន្ធ LiDAR និងបន្ទះឈីប 3nm ជាស្តង់ដារតែម្តង។

ក្នុងនោះ រថយន្តនេះ មានប្រវែង ៤ ៨ ៣០ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៤៨០ ម.ម និងប្រវែងគម្លាតកង់់ ២ ៩០០ ម.ម ។ វាដំណើរការដោយ៖

  • (EV) ម៉ូទ័រអគ្គិសនីចំនួន ១​ ផលិតកម្លាំងបាន ២៦៨សេះ ផ្គួបជាមួយអាគុយទំហំ ៥៦ និង ៦៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ និង ៦៧០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • (EREV) ម៉ាសុីនចំណុះ ១,៥លីត្រ ផលិតកម្លាំងបាន ៩៦សេះ និងម៉ូទ័រអគ្គិសនីចំនួន ១​ ផលិតកម្លាំងបាន ២៣៥សេះ ផ្គួបជាមួយអាគុយទំហំ ២៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៨០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។

ចំពោះការរចនាវិញ មានការរចនាជាមួួយភាសារចនាចុងក្រោយបង្អស់ ហើយក៏ទទួលបាននូវបច្ចេកវិទ្យាជាច្រើនដូចជាអេក្រង់ AR-HUD ទំហំ ៥០អ៊ីញ, ប្រព័ន្ធ LiDAR លើដំបូល និងបន្ទះឈីប 3nm ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែមានរូបរាងស្អាតប៉ុណ្ណោះនោះទេ តែការរចនាវិញ ក៏តាន់ផងដែរ!

បន្ទាប់ពីបង្ហាញចេញលក្ខណៈពិសេសជាច្រើនមិនថាទាំងរូបរាង ក៏ដូចជា Option នោះឡើយ គឺថាល្អឥតខ្ចោះតែម្តង ប៉ុន្តែបើគិតពីកម្រិតសុវត្ថិភាពវិញ ក៏មានភាពរឹងមុាំមិនធម្មតាផងដែរ ពោលគឺរថយន្ត Mazda EZ-60 ត្រូវបានប្រកាសថា បានជាប់ជារថយន្តកំពូលប្រចាំឆ្នាំទាំង ១០ របស់ប្រទេសចិនដែលត្រូវបានរចនាឡើងយ៉ាងល្អបំផុតក្នុងឆ្នាំ ២០២៥ ទាំងគុណភាព និងសម្ភារៈ។ ក្នុងនោះ រថយន្តនេះ គឺបានទទួលបាននូវពានរង្វាន់ China Top 10 Car Body awards និង Best Material Award ។​

បើនិយាយពីការរចនាតួខ្លួនរបស់រថយន្តនេះវិញ គឺត្រូវបានផលិតឡើងដោយប្រើប្រាស់នូវសមាសធាតុសំខាន់ៗជាច្រើន រួមមានដែក high-strength steel ចំនួន ៨៦,៥% និងដែកថែប 2,000 MPa (hot-formed steel) ចំនួន ២៧,៤៥% ។ លើសពីនេះ ក៏ទទួលបាននូវពោងសុវត្ថិភាពចំនួន ៤ចំណុច និងប្រព័ន្ធការពារថ្មដែលអាចធន់នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការច្រេះផងដែរ។

ជាមួយគ្នានេះ រថយន្តនេះទៀតសោត ក៏បានឆ្លងកាត់នូវការសាកល្បងជាច្រើនមុនពេលប្រកាសដាក់លក់ជាផ្លូវនៅចុងខែកញ្ញានេះ រួមទាំងការបុកប៉ះផ្នែកខាងមុខ, ការធ្លាក់ពីកម្ពស់ ៣៥ម៉ែត្រ និង​ការត្រាំក្នុង​ទឹក​រយៈ​ពេល ៣០នាទី ដើម្បីធានានូវសុវត្ថិភាពជូនដល់អតិថិជនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Leapmotor D16 បំពាក់ជាមួយបន្ទះឈីប Qualcomm Snapdragon 8797 ចំនួន២ ត្រៀមបង្ហាញខ្លួនជាផ្លូវការ

យោងតាមសារព័ត៌មាន Autohome បានឲ្យដឹងថារថយន្ត SUV Leapmotor D16 ស្ថិតក្រោមម៉ាកយីហោត្រកូល D កំពុងត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមចិន ហើយអាចមានតម្លៃប្រហែល ៣០០ ០០០ យ័ន ឬស្មើរនិងប្រមាណ ៤២ ១០០ដុល្លារ។

ចំពោះរបាយការណ៍មុនៗបានបង្ហាញថា រថយន្ដស៊េរីថ្មីនេះនឹងមាន២ម៉ូឌែលគឺជារថយន្តប្រភេទ MPV និងរថយន្ត SUV ។ សម្រាប់រថយន្ត Leapmotor D16 ត្រូវបានគេរំពឹងថា នឹងផលិតទ្រង់ទ្រាយធំនៅត្រីមាសទីមួយនៃឆ្នាំ ២០២៦ និងចែកចាយនៅឆមាសទីមួយនៃឆ្នាំ ២០២៦។ បច្ចុប្បន្ន មិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ថាតើរថយន្តនេះនឹងមានឈ្មោះថា Leapmotor D16 ឬ D19 នោះទេ។ នៅថ្ងៃទី ១៦ ខែតុលាខាងមុខនេះ ក្រុមហ៊ុន Leapmotor នឹងរៀបចំសន្និសីទបច្ចេកវិទ្យាមួយ ហើយរថយន្ត D16 ទំនងជានឹងត្រូវបានបង្ហាញជាផ្លូវការនៅពេលនោះ។

យ៉ាងមិញកាលពីខែធ្នូឆ្នាំមុន ស្ថាបនិកក្រុមហ៊ុន Leapmotor លោក Zhu Jiangming បានបង្ហាញថា ក្រុមហ៊ុននឹងបញ្ចេញរថយន្តចំនួនបួនស៊េរីគឺ A, B, C, និង D ក្នុងរយៈពេលបីឆ្នាំខាងមុខ ដែលគ្របដណ្តប់ទីផ្សារតម្លៃចន្លោះពី ៦០ ០០០ ទៅ ៣០០ ០០០យ័ន ឬស្មើនិងប្រមាណពី ៨ ៤០០ ទៅ ៤២ ១០០ដុល្លារ។ សម្រាប់ម៉ូឌែលក្នុងត្រកូល D អាចនិងមានតម្លៃចន្លោះពី ២០០ ០០០ ទៅ ៣០០ ០០០យ័ន ឬស្មើនិងប្រមាណ ២៨ ១០០ ទៅ ៤២ ១០០ដុល្លារ។

បន្ទាប់មកនៅខែកក្កដាឆ្នាំនេះ អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Leapmotor លោក Cao Li ក៏បានថ្លែងផងដែរថា រថយន្ត SUV ត្រកូល D គឺជាម៉ូឌែលកំពូលដំបូងគេរបស់ក្រុមហ៊ុនដែលឈានដល់កម្រិតតម្លៃ ៣០០,០០០ យ័ន ហើយបានបញ្ចប់ការធ្វើតេស្តនៅរដូវក្តៅរួចហើយ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Leapmotor បានបញ្ចេញរូបថតជាក្រុមមួយនៃម៉ូឌែល រថយន្តរបស់ខ្លួនដែលកំពុងធ្វើតេស្តនៅរដូវក្តៅក្នុងទីក្រុង Turpan ប្រទេសចិន ដែលត្រូវបានគេដាក់រហ័សនាមថាជាកន្លែងក្តៅបំផុតនៅប្រទេសចិន។ នៅក្នុងនោះមានរថយន្តរហូតដល់ទៅ ២០ គ្រឿងនៅក្នុងរូបថតនោះ រួមទាំងម៉ូដែលថ្មីៗដែលមានការបិទបាំងលាក់រូបរាង (camouflage) ច្រើនកម្រិត ដែលគ្របដណ្តប់លើប្រភេទរថយន្ត sedan, hatchbacks, SUVs និង MPVs។

ចំណុចពិសេសមួយនៃត្រកូល D គឺមានបំពាក់ជាមួយបន្ទះឈីប Qualcomm Snapdragon 8797 ចំនួន ដែលមួយសម្រាប់បន្ទប់អ្នកបើកបរឆ្លាតវៃ (intelligent cockpit) និងមួយទៀតសម្រាប់ប្រព័ន្ធជំនួយការបើកបរទំនើប (advanced driving assistance )៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តជប៉ុនដែលរត់ជុំវិញ Nürburgring ដោយចំណាយពេលតិចជាងគេបំផុត

Nurburgring ដែលជាទីលានប្រណាំងរថយន្តមួយដែលមានប្រវែង ២០.៧ គីឡូម៉ែត្រនៅក្នុងប្រទេសអាល្លឺម៉ង់ បានក្លាយជាកន្លែងវាស់ស្ទង់សមត្ថភាពរថយន្តដែលមានល្បឿនលឿនបំផុតមួយ ។ ជាឧទាហរណ៍ ក្រុមហ៊ុន Ford បានបើករថយន្ត Ford Mustang GTD កម្លាំង ៨០០ សេះ របស់ខ្លួនបានក្នុងរយៈពេលក្រោម ៧ នាទី។ ក្រុមហ៊ុនផលិតរថយន្តនេះបានចំណាយលុយរាប់លានដុល្លារដើម្បីសម្រេចគោលដៅមួយនេះ ដែលធ្វើឱ្យ Ford ក្លាយជាក្រុមហ៊ុនអាមេរិកដំបូងគេដែលសម្រេចបានជោគជ័យនេះ ។ ចុះចំណែកឯរថយន្តជប៉ុនវិញ? តើមាន ក្រុមហ៊ុនរថយន្តជប៉ុនណាមួយបានបំបែកកំណត់ត្រា ៧ នាទីនេះដែរឬទេ? ចម្លើយគឺមាន ដែលមានរថយន្តរបស់ប្រទេសជប៉ុន ៥ Models អាចបើកបរបានក្រោម ៨នាទី និងក្នុងនោះក៏មានមួយគ្រឿងផងដែរដែលអាចបើកបរបាន ក្រោមរយះពេល ៧ នាទី ។ ក្នុងអត្ថបទនេះយើងនិងមកស្គាល់ពីរថយន្តរបស់ប្រទេសជប៉ុនទាំងអស់នោះ 

GR Supra track day – non-stop to the Nürburgring - Toyota UK Magazine

៥. Toyota GR Supra (៧នាទី ៥២វិនាទី) 

Toyota Supra គឺជាប្រភេទរថយន្តមួយដែលត្រូវបានកែច្នៃឡើងដោយផ្នែកខ្លះនៃ BMW របស់អាល្លឺម៉ង់ រួមមានទាំងផ្នែកម៉ាស៊ីន និងគ្រឿងខាងក្នុងមួយចំនួន។ ប៉ុន្តែ ក្រុមវិស្វករ GR របស់ក្រុមហ៊ុន Toyota បានចំណាយពេលយ៉ាងច្រើនដើម្បីកែលម្អទៅលើការបើកបរឱ្យបានល្អប្រសើរនៅលើផ្លូវប្រណាំង The Ring ដែលធ្វើឱ្យ Supra មានភាពលេចធ្លោជាងរថយន្ត Z4 M40i ដែលជាបងប្អូនជីដូនមួយរបស់វា ។ រយះពេល ៧.៥២ នាទី ត្រូវបានកំណត់ក្នុងពេលធ្វើតេស្ត Hot Lap Supertest របស់ទស្សនាវដ្តីអាល្លឺម៉ង់ Sport Auto នៅឯ The Green Hell ហើយរថយន្ត Supra វាអាចបើកបរបានលឿនជាងរថយន្ត BMW Z4 ប្រហែល ៣ វិនាទី ។ Supra ប្រើប្រាស់ម៉ាស៊ីន ៦ ស៊ីឡាំងចំណុះ ៣,០ លីត្រ Single Twin-Scroll Turbo និងផលិតកម្លាំងបាន ៣៨២ សេះ។ លក្ខណៈពិសេសមួយរបស់ Supra គឺប្រព័ន្ធជើងក្រោម Adaptive Variable Sport (AVS) ដែលធ្វើការរួមគ្នាជាមួយប្រព័ន្ធបូម Active Rear Sport និងប្រព័ន្ធហ្រ្វាំង Brembo ។ ប្រព័ន្ធ AVS នេះអាចកែសម្រួលដុំបូមដោយស្វ័យប្រវត្តិទៅតាមស្ថានភាពផ្លូវដែលផ្តល់ឱ្យរថយន្តនេះមានភាពបើកបរយ៉ាងងាយស្រួលមិនថាតែនៅលើផ្លូវធម្មតា ឬ នៅលើផ្លូវប្រណាំងនោះទេ ។ ដែលរយះពេល ៧នាទី ៥២វិនាទី នេះត្រូវបានកំណត់ដោយអ្នកបើកបរសាកល្បងរបស់ទស្សនាវដ្តី Sport Auto ឈ្មោះ Christian Gebbert ក្នុងអំឡុងពេលបើកបរមួយជុំនៃ Nürburgring ។

2023 Honda Civic Type R Sets New FWD Lap Record at Nurburgring - The Car Guide

៤. Honda Civic Type R (៧នាទី ៤៤វិនាទី)

នៅឆ្នាំ ២០២៣ ក្រុមហ៊ុន Honda បាននាំយករថយន្ត Honda Civic Type R របស់ខ្លួនទៅបង្កើតកំណត់ត្រាថ្មីសម្រាប់រថយន្តដែលជាប្រភេទរថយន្តដែលដំណើរការដៅយកង់ខាងមុខ វាបានដណ្តើមបានតំណែងពី Renault Megane RS Trophy R ដែលមានកម្លាំង ៣០០ សេះ ត្រឹមតែមួយវិនាទីកន្លះប៉ុណ្ណោះ ។ រថយន្តនេះដំណើរការដោយម៉ាស៊ីន ចំណុះ ២ លីត្រ Inline-4 VTEC Turbocharged ដែលមានកម្លាំង ៣២៥ សេះ ។ ក្រុមហ៊ុន Honda បាននិយាយថារថយន្ត Type R ជំនាន់ចុងក្រោយនេះត្រូវបានធ្វើការកែលម្អទៅលើប្រព័ន្ធ Aerodynamic ប្រព័ន្ធបញ្ចុះកំដៅ និងផ្ដោតយ៉ាងសំខាន់ទៅលើកម្លាំងសង្កត់ (Downforce) របស់រថយន្ត ។ លើសពីនេះ ប្រព័ន្ធបញ្ចុះកម្ដៅថាសហ្រ្វាំងក៏ត្រូវបានកែលម្អរ ហើយសំបកកង់ដ៏ពិសេស Michelin Pilot Sport Cup 2 ក៏ត្រូវបានបំពាក់ដូចគ្នា ។ ក្រុមហ៊ុនក៏បាននិយាយផងដែរថា រថយន្តជំនាន់នេះគឺត្រូវបានផលិតមកអោយមាន ទម្ងន់ស្រាល ដែលគេបានដាក់ឈ្មោះថា Type R S ។ ប៉ុន្តែការកំណត់យកពេលវេលារបស់វាមានភាពចម្រូងចម្រាស ។ ដែលម្ចាស់រថយន្ត Honda Civic Type R មួយចំនួនដែលតែងតែបើកបរនៅ The Ring ក៏ដូចជា Misha Charoudin ដែលជា YouTuber ដែលល្បីម្នាក់ខាងបើកបររថយន្តនៅ Nürburgring ក៏បានអះអាងថា ហាក់ដូចជាមានភាពមិនប្រក្រតីមួយចំនួន ។ ទោះជាយ៉ាងណា​ក៏ដោយ កំណត់ត្រានេះនៅតែយកជាផ្លូវការ ដដែល ដូចដែលបានកំណត់ដោយការកំណត់ម៉ោងផ្លូវការរបស់ Nürburgring ។ ដែលវាអាចធ្វើបានរយៈពេល ៧.៤៤នាទី ។

What made the Lexus LFA Nürburgring edition so special? - Lexus UK Magazine

៣. Lexus LFA Nürburgring Edition (៧នាទី ១៤វិនាទី) 

Lexus LFA V10 គឺជារថយន្តជប៉ុនដ៏ល្បីល្បាញមួយ ដែលចំណាយពេលដល់ទៅ ១០ ឆ្នាំដើម្បីអភិវឌ្ឍរថយន្តមួយគ្រឿងនេះ ។ ម៉ាស៊ីន V10 ទំហំ ៤.៨ លីត្រ​ របស់វាផលិតកម្លាំងបាន ៥៥៣ សេះដែលអាចឱ្យរថយន្ត LFA នេះមានល្បឿនអតិបរមាដល់ ៣២៥ គីឡុម៉ែត្រក្នុងមួយម៉ោង ។ តួខ្លួនរបស់រថយន្តនេះមានទម្ងន់ស្រាល ដោយសារតែការប្រើប្រាស់វត្ថុធាតុដូចជា Carbon Fiber-Reinforced Polymer ដែលរួមផ្សំឡើងពី Aluminum Titanum និង Magnesium ជាដើមដែលជាហេតុ នាំអោយរថយន្តនេះមានទំងន់សរុបមានត្រឹមតែជាង ១៣៦០ គីឡូក្រាមប៉ុណ្ណោះ ។ ស្ទើរតែគ្រប់វីស និងប៊ូឡុងទាំងអស់នៅលើរថយន្ត Lexus នេះគឺត្រូវបានផលិតឡើងដោយខ្លួនឯងផ្ទាល់ ។ ប្រអប់លេខនេះគឺជា គ្រឿងបង្គុំពិសេសដែលផលិតដោយក្រុមហ៊ុន Aisin ដែលជាប្រអប់លេខ Single-Clutch ប្រាំមួយវគ្គ Automated Manual និងមានភ្ជាប់ជាមួយនិង Paddle Shifters ផងដែរ ។ ដែលដំបូងឡើយក្រុមការងាររបស់ក្រុមហ៊ុន Lexus ក៏បានពិចារណាលើប្រអប់លេខ Dual-Clutch ដែល ។ ក្រុមហ៊ុន Lexus បានបង្កើត Nürburgring Package ដែលមានចំនួនកំណត់។ វាមានកម្លាំងសេះខ្លាំងជាងមុន ១០សេះ ការចូលឬដូរលេខលឿនជាងមុន ០.០៥វិនាទី ។ វាមាន រន្ធសម្រាប់ចូលខ្យល់នៅខាងមុខ និង Active Rear Wing ឬក៏ជា ស្លាបខាងក្រោយនិង ដែលជួយទៅដល់កម្លាំងសង្កត់ Downforce សម្រាប់រថយន្តខ្លាំងជាងមុន ៣៣% និងមានប្រព័ន្ធបូមដែលធ្វើការបានល្អជាងមុន ជាមួយនិងយ៉ាន់កង់ Magnesium ដែលមានទម្ងន់ស្រាលជាងមុនផងដែរ ។ នៅក្នុងឆ្នាំ ២០១១ អ្នកបើកបររបស់ក្រុមហ៊ុន Lexus គឺលោក Akira lida បានបើករថយន្ត LFA នេះជុំវិញ The Ring ដោយចំណាយពេលត្រឹម ៧នាទី និង ១៤វិនាទី ។

Probamos el Nissan GT-R Nismo en Nürburgring

២. Nissan GT-R Nismo (៧នាទី ០៨វិនាទី)

ក្នុងឆ្នាំ ២០១៣ អ្នកបើកបររថយន្តប្រណាំងជនជាតិអាល្លឺម៉ង់ម្នាក់គឺលោក Michael Krumm បានបើកបររថយន្ត Nissan  GT-R Nismo ដែលមានកម្លាំង ៥៩២ សេះ ជុំវិញផ្លូវ The Ring ដោយប្រើរយៈពេល ៧នាទី និង ០៨វិនាទី ដែលនេះជាពេលវេលាដ៏គួរឲ្យភ្ញាក់ផ្អើលមួួយដែលស្ទើរតែបំបែកកំណត់ត្រា ៧នាទី នៅជុំវិញ Nurburgring ទៅហើយ ។ ដោយ Krumm បានបើកបរជាមួយនិង NIssan GT-R Nismo នេះជាមួយនិងការយកចិត្តទុកដាក់បំផុត ព្រោះរថយន្តនេះគឺមានទម្ងន់មិនស្រាលប៉ុន្មានទេ ដែលគាត់បានបើកបរនៅក្នុងល្បឿនលឿនដើម្បីឆ្ពោះទៅកាន់ ផ្លូវកោងមួយកន្លែង (Foxhole Corner) ។ ដោយសាររថយន្តមានល្បឿនលឿនខ្លាំង និងមានទម្ងន់ធ្ងន់ វាក៏ទាមទារហ្វ្រាំងដែលមានប្រសិទ្ធភាពខ្លាំងផងដែរដើម្បីបន្ថយល្បឿនរថយន្តនៅត្រង់ផ្លូវកោងនោះ ។ ដែលរថយន្តមួយគ្រឿងនេះក៏បានបំពាក់មកជាមួយនិងបច្ចេកវិទ្យាទំនើបៗមួយចំនួនផងដែរដូចជា ប្រព័ន្ធ Limited Slip Differential ដែលវាជំនួយទៅកាន់កង់រថយន្តដែលនៅលើអក្សដូចគ្នា បង្វិលល្បឿនខុសគ្នានៅពេលបត់ឬរអិល ដែលប្រសិនបើកង់មួយរអិលនោះវានិងបញ្ជូនកម្លាំងបង្វិលទៅកាន់កង់ម្ខាងទៀតដែលនៅជាប់លើផ្លូវ ដែលវាដើរតួរយ៉ាងសំខាន់នៅលើផ្លូវរអិល និងជួយអោយរថយន្តបត់បែនមានស្ថេរភាពល្អ ។ វាក៏បានបំពាក់ប្រព័ន្ធបូមពិសេសម៉ាក Bilstein ដែលជួយឱ្យរថយន្តរត់បានរលូន និងមានលំនឹងល្អ និងត្រូវបានរចនាឡើងឱ្យមានកម្លាំងសង្កត់ ខ្លាំងជាងរថយន្ត GT-R ធម្មតា ដែលជួយឱ្យរថយន្តរត់ជាប់នឹងផ្លូវបានល្អ ពេលបើកបរក្នុងល្បឿនលឿន កាងខាងមុខនិងស្លាបខាងក្រោយត្រូវបានកែច្នៃឡើងសារជាថ្មីដើម្បីសម្រួលដល់ប្រព័ន្ធ Aerodynamic រថយន្ត ចំណែកដំបូលរថយន្តត្រូវបានធ្វើឡើងពីសរសៃ Carbon Fiber និងវាបានបំពាក់ដោយកៅអីកៅអីប្រណាំងម៉ាក Recaro ផងដែរ ។ ម៉ាស៊ីន V6 Twin-Turbocharged ចំណុះ ៣.៨ លីត្រនេះត្រូវបានផលិតដោយដៃដោយអ្នកបច្ចេកទេសជំនាញ ហើយកម្លាំងត្រូវបានបញ្ជូនទៅកង់ក្រោយតាមរយៈ ប្រអប់លេខ Dual-Clutch Sequential ប្រាំមួយវគ្គ ។ រថយន្ត GT-R នៅតែជាប្រភេទរថយន្តដែលមានសមត្ថភាពខ្ពស់ បំផុត ទាំងនៅលើទីលានប្រណាំង ឬផ្លូវសាធារណៈ ។ ប៉ុន្តែពេលវេលាដែលរថយន្តនេះរត់បាននៅលើទីលានប្រណាំងគឺមានភាពចម្រូងចម្រាសខ្លាំងជាងលទ្ធផលរបស់រថយន្ត Honda Civic Type R ទៅទៀត។ ដែលក្រុមហ៊ុនរថយន្តផ្សេងទៀតបានអះអាងថា វាគឺជាតួលេខដែលមិនអាចទៅរួច ទោះបីជាមានភស្តុតាងជាវីដេអូដែលផ្តល់ដោយក្រុមហ៊ុន Nissan ក៏ដោយ ។ ក្រោយមក វាត្រូវបានគេលាតត្រដាងថារថយន្ត Nismo ដែលត្រូវបានប្រើប្រាស់សម្រាប់ការរត់ល្បឿននៅលើ Nurburgring ដែលមានរយៈពេលត្រឹម ៧នាទី និង ០៨វិនាទីនេះគឺបានប្រើប្រាស់ម៉ាស៊ីនដែលមិនមែនជាស្តង់ដារដែលគឺជាម៉ាសុីនដែលត្រូវបានកែសម្រួលជាពិសេស សម្រាប់ទីលាន Nürburgring ដែលមានទាំងកម្លាំងសេះ និងកម្លាំងបង្វិលជុំ (torque) កាន់តែប្រសើរជាងមុន ។ ប៉ុន្តែរឿងនេះសូម្បីតែ Admin ផ្ទាល់ក៏អត់ដឹងពីរឿងនេះច្បាស់ដែរ ។ និងចូលមកដល់កំពូលរថយន្តដែលបំបែកកំណត់ ត្រាលឿនជាង ៧នាទី នោះគឹកំពូលរថយន្ត

Subaru WRX STI Type RA NBR Special Sets Sub-Seven Minute Nurburgring Lap - Willowdale Subaru

១. Subaru WRX STI Type RA NBR Special (៦នាទី ៥៧វិនាទី)

នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Subaru នៃសហរដ្ធអាមេរិកបានបញ្ជូនក្រុមប្រណាំងមួយរបស់ពួកគេទៅកាន់ Nürburgring Nordschleife ជាមួយនិងរថយន្ត Subaru Impreza WRX STi (AWD) ដែលជាកំពូលរថយន្តប្រណាំងរបស់ខ្លួនមាន កម្លាំង ៦០០ សេះ ។ រថយន្ត Subaru នេះបានបំបែកឯកទគ្គកម្មល្បឿននៅ Isle of Man TT និងទទួលបានចំណាត់ថ្នាក់លេខ ៣ នៅក្នុងព្រឹត្តិការណ៍ Goodwood Festival of Speed hill climb ផងដែរ ។ រថយន្តប្រណាំងដែលត្រូវបានកែច្នៃឡើងវិញ ដោយប្រើប្រព័ន្ធបើកបរកង់ទាំងបួន (AWD) នេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Prodrive ដោយប្រើតួខ្លួនរបស់រថយន្ត WRX ស៊េរីឆ្នាំ ២០១៧ ។ គ្រឿងបង្គុំផ្សេងទៀតត្រូវបានកែច្នៃ និងរៀបចំឡើងយ៉ាងពិសេស ដើម្បីប្រែក្លាយរថយន្ត នេះទៅជារថយន្តប្រណាំងដ៏អស្ចារ្យមួយគ្រឿង ។  វាប្រើម៉ាស៊ីន Subaru WRC ចំណុះ ២.០ លីត្រដែលត្រូវបានកែបន្ថែមអោយមានកម្លាំងជាង ៦០០ សេះ ។ វាមានប្រអប់លេខប្រណាំង WRC ដែលអាចប្តូរលេខបានក្នុងរយៈពេលត្រឹម ២៥ មីលីវិនាទី។ លើសពីនេះទៅទៀតរថយន្តនេះបានទៅ The Ring ជាមួយនឹងការកែប្រែបន្ថែមទៅលើប្រព័ន្ធ aerodynamic ដែលនៅល្បឿនកំពូល ២៨៩ គីឡូម៉ែត្រក្នុងមួយម៉ោង វាមានកម្លាំងសង្កត់ Downforce ដល់ទៅ ៦៥០ ផោន ។ ស្លាបក្រោយដ៏ធំរបស់វា ក៏បានរួមបញ្ចូលជាមួយនិងបច្ចេកវិទ្យា (DRS) ឬក៏ Drag Reduction System ដើម្បីកាត់បន្ថយកម្លាំង Drag ដែលដូចគ្នាទៅនឹងរថយន្ត Formula One ដែរ ។ រថយន្តនេះត្រូវបានគ្រប់គ្រង ដោយប្រព័ន្ធ Computer ដែលប្រព័ន្ធកុំព្យូទ័រនេះវាមាន Sensors សម្រាប់កំណត់ទៅលើ ល្បឿនរថយន្ត ទីតាំង និងកម្លាំងសង្កត់ Downforce របស់រថយន្តជាដើម ។ ដែលនៅលើផ្លូវត្រង់វានិងធ្វើការបើក Gurney flap នៅលើស្លាបរបស់រថយន្ត ដែលជួយទៅដល់ការរត់ល្បឿនបន្ថែម ។ ដែលនៅលើផ្លូវកោង ឬក៏ពេល Corner វានិងធ្វើ ការបិទ Gurney flap វិញបានយ៉ាងលឿនដែលការបិទនេះបានបង្កើតកម្លាំងសង្កត់ដែលជួយអោយរថយន្តជាប់លើផ្លូវល្អ ។ ការបិទបើកនេះវាធ្វើឡើងក្នុងរយៈពេលត្រឹមតែ ២០ មីលីវិនាទី តែប៉ុណ្ណោះ ។ ដែលនៅក្នុងឆ្នាំ ២០១៣ ពេលវេលានេះគឺជាពេលវេលាដ៏លឿនបំផុតដែលមិនធ្លាប់មានសម្រាប់រថយន្តប្រភេទ Sedan ទ្វារបួន ។ ដែលបានបើកបរដោយលោក Richie Stanaway ដែលជាអ្នកបើកបរអាជីព និងមានបទពិសោធន៍ច្រើនម្នាក់ ។ ថ្វីត្បិតតែល្បឿននេះមិនត្រូវបានរាប់ជាផ្លូវការនៅក្នុងកំណត់ត្រាពិភពលោក (ព្រោះរថយន្តនេះត្រូវបានកែច្នៃពិសេសនិងមិនមានសម្រាប់ដាក់លក់)  ប៉ុន្តែតាមបច្ចេកទេស រថយន្តនេះត្រូវបានចាត់ទុកថាជារថយន្តជប៉ុនដែលរត់លឿនបំផុត ដែលមិនធ្លាប់មាននៅទីនេះ ។

Is This Ultra-Rare 1996 Honda NSX-R Worth $450,000? We're Not So Sure | Carscoops

ដែលមានរថយន្តជប៉ុនមួយគ្រឿងទៀត ក៏ធ្វើបានល្អដែរដែលយើងមិនបាននិយាយពីវាក្នុងអត្ថបទនេះ គឺជារថយន្ត Honda NSX Type R ដែលវាចាយពេល ៧នាទី ៥៦វិនាទី នៅជុំវិញ Nurburgring នេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដលំដាប់កំពូលរបស់ BYD ត្រកូល Yangwang ដាក់លក់ជាផ្លូវការជាមួយតម្លៃជិត១៨មុឺនដុល្លារ

ក្រុមហ៊ុន BYD បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត SUV ប្រណីតលំដាប់ខ្ពស់ Yangwang U8L របស់ខ្លួន ក្នុងតម្លៃ ១.២៨ លានយ័ន ឬស្មើនិងប្រមាណ ១៧៩,៨០០ ដុល្លារ។ រថយន្តនេះបំពាក់បច្ចេកវិទ្យាទំនើបៗរបស់ BYD រួមមាន ប្រព័ន្ធជំនួយការបើកបរទំនើបលំដាប់ខ្ពស់ “God’s Eye” A បច្ចេកវិទ្យា e4 និងប្រព័ន្ធគ្រប់គ្រងតួរថយន្តឆ្លាតវៃ DiSus-P+។

រថយន្ត Yangwang U8L មានទំហំតួរថយន្ត ៥ ៤០០មម ទទឹង ២ ០៤៩មម កម្ពស់ ១ ៩២១មមនិងប្រវែងគម្លាតកង់មុខក្រោយ ៣ ២៥០មម។ រថយន្ដនេះបានផលិតឡើងជាមួយគ្រោងឆ្អឹង e4 (Yisifang) របស់ក្រុមហ៊ុន BYD អនុញ្ញាតឲ្យរថយន្ដនេះអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣.៥ វិនាទី។ អ្វីកាន់តែពិសេសរថយន្ដនេះមានមុខងារគាំទ្រការគ្រប់គ្រងលំនឹងកង់ក្នុងករណីផ្ទុះកង់សូម្បីតែក្នុងល្បឿនលឿន ព្រមទាំងមានមុខងារ tank turn (បត់ដូចរថក្រោះ), crab walk (ដំណើរក្ដាម) និងមុខងារបើកបរលើទឹកពេលមានអាសន្ន។ រថយន្ត Yangwang U8L ផ្តល់ជូនរបៀបបើកបរសរុប ១៣ប្រភេទ រួមទាំងការបើកបរលើព្រិល លើដីខ្សាច់ និងក្នុងស្ថានភាពទឹកជំនន់។

ចូលមកដល់កម្រិតសមត្ថភាពវិញរថយន្ដ BYD Yangwang U8L EREV ដំណើរការដោយម៉ាស៊ីនចំណុះ 2.0 បំពាក់មកជាមួយកញ្ចប់អាគុយ Blade ទំហំ 55.53 kWh រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន៤ ដែលផ្តល់កម្លាំងសរុប ៨៨០ គីឡូវ៉ាត់ (១,១៨០ សេះ) និងកម្លាំងបង្វិល ១ ៥២០ ញូតុនម៉ែត្រ។ ចំពោះចម្ងាយបើកបរដោយអគ្គិសនីសុទ្ធគឺ ២០០ គីឡូម៉ែត្រ ហើយរយៈចម្ងាយសរុបគឺ ១ ១៦០ គីឡូម៉ែត្រពេលប្រើអគ្គិសនីលាយសាំង។ សម្រាប់ការសាកថ្មវាប្រើពេល ១៣.៥ នាទី ដើម្បីសាកថ្មពី ៣០% ទៅ ៨០% ជាមុខងារសាកថ្មល្បឿនលឿន ខណៈធុងសាំងរបស់វាមានចំណុះ ៩០ លីត្រ។

សម្រាប់ប្រព័ន្ធបើកបរ “God’s Eye” A (DiPilot 600) របស់ក្រុមហ៊ុន BYD ដំណើរការដោយឧបករណ៍ចាប់សញ្ញា lidar ចំនួនបី, រ៉ាដារលកមីលីម៉ែត្រ (millimeter-wave radars) ចំនួនប្រាំ, រ៉ាដា ultrasonic ចំនួន ១៤ និងកាមេរ៉ាចំនួន ១៨ ដើម្បីគាំទ្រមុខងារបើកបរដោយស្វ័យប្រវត្តិ Navigate on Autopilot លើផ្លូវល្បឿនលឿននិងនៅទីក្រុង, ប្រព័ន្ធជំនួយការចូលចតរថយន្តដោយស្វ័យប្រវត្តិ និងប្រព័ន្ធជំនួយចតរថយន្តពីចម្ងាយ។

ផ្នែកខាងក្នុងរថយន្តត្រូវបានរចនាបែប 2+2+2 មានកៅអីចំនួនប្រាំមួយ។ ទំហំនៅផ្នែកខាងក្នុងរបស់ Yangwang U8L មានទំហំ ៥.៣ ម៉ែត្រគូប ហើយមានគម្លាតកន្លែងដាក់ជង្គង់នៅកៅអីជួរទី២ទំហំ ២៨០ ម.ម ហើយទំហំផ្ទុកអីវ៉ាន់អតិបរមាគឺ ១,១១៥ លីត្រ។

រថយន្ដនេះបានបំពាក់ប្រព័ន្ធបញ្ជា DiLink 300 របស់ក្រុមហ៊ុន BYD ដំណើរការដោយបន្ទះឈីប 3nm។ ចំពោះអេក្រង់កម្សាន្ដជាប្រភេទ OLED បែបកោងមានទំហំ 12.8 អុីញ, អេក្រង់កុងទ័រទំហំ 23.6 អុីញ បន្ដែមពីនេះវាក៏មានបន្ថែមមកជាមួយអេក្រង់សម្រាប់អ្នកដំណើរនៅផ្នែកខាងមុខនិងអេក្រង់កម្សាន្ដសម្រាប់អ្នកដំណើរនៅផ្នែកខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចុងឆ្នាំនេះ! Xpeng នឹងបញ្ចេញរថយន្ត Xpeng X9 EREV របស់ខ្លួនហើយ

បន្ទាប់ពីប្រកាសចេញលក់នូវជម្រើសអគ្គិសនីសុទ្ធរបស់ខ្លួនកាលពីពេលថ្មីនេះ នៅចុងឆ្នាំ២០២៥ នេះ ក្រុមហ៊ុន Xpeng នឹងធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្ត Xpeng X9 EREV របស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើឡើងនៅក្នុងប្រទេសចិន។

ក្នុងនោះ សម្រាប់រថយន្ត Xpeng X9 EREV នេះ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី SEPA 3.0 មានប្រវែង​ ៥ ៣១៦ ម.ម ទទឹង ១ ៩៨៨ ម.ម កម្ពស់ ១ ៧៨៥ ម.ម និងប្រវែងគម្លាតកង់ ៣ ១៦០ ម.ម ។

ទាក់ទងនឹងផ្នែកម៉ាសុីន និងថាមពល វាដំណើរការដោយបច្ចេកវិទ្យា EREV ផ្គួបជាមួយម៉ាសុីន 1.5T ផលិតកម្លាំងបាន ១៤៨ សេះ និងអាគុយទំហំ ៦៣,៣គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៦០០គីឡូម៉ែត្រ។ លើសពីនេះ ក៏គាំទ្រនូវការសាកល្បឿនលឿន 5C ផងដែរ ប៉ុន្តែសម្រាប់ម៉ូទ័រអគ្គិសនី ក៏ដូចជាព័ត៌មានលម្អិតផ្សេងៗទៀតវិញ មិនទាន់បង្ហាញព័ត៌មាននៅឡើយទេ។

ជាមួយគ្នានេះ សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅវិញ ក៏ទំនងជានឹងរក្សាដូចគ្នានឹងម៉ូឌែល EV ផងដែរ ពោលគឺប្រើប្រាស់នូវការរចនាបែបយានអាវកាស (Starship) និងអនាគតដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr បង្ហាញឡាន EV ថ្មីរបស់ខ្លួន ត្រៀមប្រកាសដាក់លក់ឆាប់ៗនេះនៅចិន

បន្ទាប់ពីបានប្រកាសបង្ហាញចេញលក់នូវរថយន្តអគ្គិសនីសុទ្ធ Zeekr X ស៊េរីឆ្នាំ២០២៥ របស់ខ្លួនកាលពីចុងឆ្នាំមុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ Zeekr X ជំនាន់ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ គ្រោងនឹងបង្ហាញចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៥០ ម.ម ទទឹង ១ ៨៣៦ ម.ម កម្ពស់ ១ ៥៧២ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ វាដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣៣៥ សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ១៥៤ និង ៣៣៥ សេះ

សម្រាប់ការរចនាវិញ គឺបន្តរក្សាការរចនាដដែល ពោលគឺបានភ្ជាប់មកជាមួយភ្លើងបំភ្លឺពេលថ្ងៃមានអំពូល LED ចំនួន ៥៦គ្រាប់, ដំបូល Panoramic Sunroof ទំហំ ១,២១ម៉ែត្រការ៉េ និងចង្កៀងផ្នែកខាងក្រោយប្រវែង ១,៥ម៉ែត្រ មានអំពូល LED ចំនួន ២២៩គ្រាប់ ជាដើម ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ជាតម្លៃ ទំហំអាគុយ និងចម្ងាយបើកបរ មិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota bZ7 ជារថយន្ដដំបូងបំពាក់មកជាមួយប្រព័ន្ធបញ្ជាឆ្លាតវៃរបស់ក្រុមហ៊ុន Xiaomi

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា GAC-Toyota បានចេញផ្សាយរូបភាពផ្លូវការនៃរថយន្ត sedan ប្រើអគ្គិសនីសុទ្ធ ម៉ូឌែលថ្មីរបស់ខ្លួន bZ7 ដែលនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។ រថយន្តនេះនឹងបំពាក់ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ក្រុមហ៊ុន Huawei។ រថយន្ដម៉ូឌែលថ្មីនេះនឹងក្លាយជារថយន្តដំបូងគេដែលត្រូវបានបំពាក់ជាមួយប្រព័ន្ធបញ្ជាឆ្លាតវៃរបស់ក្រុមហ៊ុន Xiaomi ផងដែរ។

កាលពីខែមិថុនានេះ ក្រុមហ៊ុន GAC-Toyota បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន Huawei, Momenta និង Xiaomi។ រថយន្ត bZ7 នឹងក្លាយជារថយន្តដំបូងគេដែលត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធបញ្ជាឆ្លាតវៃ (Human x Car x Home) របស់ក្រុមហ៊ុន Xiaomi។ អតិថិជននឹងអាចបញ្ជាបើកម៉ាសុីននៅផ្ទះពីចម្ងាយ តាមរយៈការប្រើប្រាស់អេក្រង់បញ្ជាក្នុងរថយន្តបាន។

រថយន្ដនេះបំពាក់មកជាមួយ ម៉ូទ័រអគ្គិសនីដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Huawei អាចផលិតកម្លាំងអតិបរមាបាន ២០៧ គីឡូវ៉ាត់ (២៧៨ សេះ) និងអាចបើកបរល្បឿនអតិបរមា ១៨០ គីឡូម៉ែត្រ/ម៉ោង ភ្ជាប់ជាមួយអាគុយ lithium iron phosphate ពីក្រុមហ៊ុន CALB-Tech។ ចំណែកសមត្ថភាពអាគុយជាក់លាក់ និងព័ត៌មានអំពីចម្ងាយបើកបរមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

នៅខាងក្នុងកាប៊ីនរថយន្ត មានចង្កូតបីកំណាត់ ផ្ទាំងកុងទ័ររាងចតុកោណកែង ប្រព័ន្ធកុងត្រូលអេក្រង់កណ្តាល ភ្លើងបំភ្លឺជុំវិញ (ambient lighting) និងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែ។ ព័ត៌មានលម្អិតអំពីទំហំអេក្រង់ និងលក្ខណៈពិសេសផ្សេងៗនៅមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Voyah បានដាក់បង្ហាញរថយន្ត SUV PHEV ថ្មីដើម្បីប្រជែងជាមួយ Zeekr 9X

ក្រុមហ៊ុន Voyah ដែលជាម៉ាករថយន្តថាមពលថ្មីលំដាប់ខ្ពស់ក្រោមក្រុមហ៊ុន Dongfeng Motor Corporation បានដាក់បង្ហាញជាផ្លូវការនូវរូបភាពដំបូងនៃរថយន្ត SUV កំពូលថ្មីរបស់ខ្លួន មានឈ្មោះកូដ Taishan ដើម្បីប្រជែងជាមួយ Zeekr 9X។

រថយន្ដម៉ូឌែលថ្មីនេះនឹងមានប្លង់កៅអីចំនួន៦ និងដំណើរការដោយប្រព័ន្ធ hybrid ដ៏ឆ្លាតវៃរបស់ Voyah។ រថយន្ដនេះនឹងត្រូវបានបំពាក់មកជាមួយអាគុយលីចូមបីស្រទាប់ (ternary lithium battery) ទំហំ ៦៥ kWh ស្តង់ដារផ្តល់ចម្ងាយផ្លូវដោយអគ្គិសនីសុទ្ធបាន ៣៧០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC ហើយនៅពេលប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយសរុប ១៤០០គីឡូម៉ែត្រ។ Voyah Taishan ក៏គាំទ្រការសាកថ្មលឿនបំផុត 5C ដែលអនុញ្ញាតឲ្យសាកថ្មពី ២០% ទៅ ៨០% ចំណាយពេលត្រឹមតែ ១២ នាទីប៉ុណ្ណោះ។

បន្ថែមពីនេះរថយន្ត SUV ថ្មីនេះក៏នឹងបំពាក់នូវឧបករណ៍ចាប់សញ្ញា LiDAR ចំនួនបួន ដែលរួមបញ្ចូលជាមួយប្រព័ន្ធ Huawei Qiankun ADS 4 ព្រមទាំងបំពាក់មកជាមួយប្រព័ន្ធបូម air suspension និង rear-wheel steering។ នៅផ្នែកចំហៀង រថយន្ត Voyah Taishan រចនាមជាមួយពណ៍ two-tone មើលទៅកាន់តែស្រស់ស្អាតនិងប្រណីត។ លក្ខណៈពិសេសបែបប្រណិឲីតៗផ្សេងទៀត រួមមានដងចាប់ទ្វាររាងស្ទ្រីមឡាញ (streamlined) និងកន្លែងឈ្នាន់ជើង បែប (wing-style welcome pedals)។

ទោះបីជាឈ្មោះផ្លូវការរបស់វាមិនទាន់ត្រូវបានប្រកាសក៏ដោយ ប៉ុន្តែយោងតាមព័ត៌មានពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានបង្ហាញថា រថយន្ដនេះអាចនឹងមានឈ្មោះថា Voyah 9L Taishan នៅពេលដាក់លក់នៅលើទីផ្សារ។ រថយន្ដម៉ូឌែលកំពូលថ្មីនេះត្រូវបានគេរំពឹងថានឹងក្លាយជាគូប្រជែងជាមួយម៉ូដែលលំដាប់ខ្ពស់ដទៃទៀតដូចជា Aito M9 និង Zeekr 9X។ យោងតាមគេហទំព័រ CarNewsChina បានប៉ាន់ស្មានថា តម្លៃរបស់វាអាចនឹងចាប់ផ្តើមពីប្រហែល ៤៥០ ០០០ យ័ន ឬស្មើនិងប្រមាណ ៦២ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញ FCB Tai 7 PHEV របស់ខ្លួន តម្លៃតែ ២មុឺនដុល្លារ ប៉ុន្តែគ្រឿងក្នុងទំនើបណាស់

បន្ទាប់ពីមានការចែកចាយនូវរូបភាពជាច្រើននៅក្នុងបណ្តាញសង្គម ពេលនេះ ក្រុមហ៊ុន BYD បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី Fang Cheng Bao Tai 7 របស់ខ្លួនហើយ ដោយក្នុងនោះ មានតម្លៃលក់ចាប់ពីតែ ២៥ ២០០ដុល្លារ ដល់ ៣០ ៨០០ដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ រថយន្ត Fang Cheng Bao Tai 7 នេះ មានប្រវែង ៤ ៩៩៩ ម.ម ទទឹង ១ ៩៩៥ ម.ម កម្ពស់ ១ ៨៦៥ ម.ម និងប្រវែងគម្លាតកង់ ២ ៩២០ ម.ម។ វាមានការរចនាមកជាមួយរូបរាងបែប Off-Roads និងអំណាច ដែលរួមបញ្ជូលជាមួយកាងធំៗ ក៏ដូចជាសំបកកង់ប្រភេទ Off-Roads និងថាសកង់ទំហំ ២០អ៊ីញ ជាដើម។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការបើកបរ God Eye B ក៏ដូចជាប្រព័ន្ធ Double wishbone នៅផ្នែកខាងមុខ, ប្រព័ន្ធ five-link rear suspension system នៅផ្នែកខាងក្រោយ, ប្រព័ន្ធ DiSus-C Intelligent Body Control System និងមុខងារ TSC (Tire Stability Control) ដែលអាចឱ្យរថយន្តបន្តធ្វើដំណើរដោយសុវត្ថិភាពក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង បានចម្ងាយដល់ ៣០គីឡូម៉ែត្រ ក្នុងករណីមានការផ្ទុះសំបកកង់ផងដែរ។

សម្រាប់ផ្នែកថាមពលវិញ គឺដំណើរការដោយ៖

  • ម៉ាស៊ីន ១,៥ លីត្រ Turbo ផលិតកម្លាំងបាន ១៥៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ (AWD) ផលិតកម្លាំងបាន ២១៥ និង ២៦៩សេះ ផ្គួបជាមួយអាគុយទំហំ ៣៥,៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៩០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៣០០គីឡូម៉ែត្រ។
  • ម៉ាស៊ីន ១,៥ លីត្រ Turbo ផលិតកម្លាំងបាន ១៥៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ (RWD) ផលិតកម្លាំងបាន ២៦៩សេះ ផ្គួបជាមួយអាគុយទំហំ ២៦,៦ និង ៣៥,៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៣៥ និង ២០០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៣០០គីឡូម៉ែត្រ។

ចំពោះផ្នែកខាងក្នុង គឺទទួលបាននូវអេក្រង់កម្សាន្តទំហំ ១៥,៦អ៊ីញ, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់ W-HUD ទំហំ ២៦អ៊ីញ, អេក្រង់បញ្ជាម៉ាស៊ីនត្រជាក់ចំនួន២, បាសចំនួន ២០គ្រាប់, កន្លែងសាកថ្មឥតខ្សែ និងអេក្រង់ទំហំ ១៣អ៊ីញ ចំនួន២ នៅផ្នែកខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+