បន្ទាប់ពីប្រកាសបង្ហាញចេញលក់នូវជម្រើសអគ្គិសនីសុទ្ធរបស់ខ្លួនរួច ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Xpeng G7 ប្រភេទ EREV របស់ខ្លួនហើយ ដោយក្នុងនោះ គ្រោងនឹងប្រកាសចេញជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះរថយន្ត Xpeng G7 ប្រភេទ EREV នេះ ដំណើរការដោយម៉ាសុីនចំណុះ ១,៥លីត្រ ផលិតកម្លាំងបាន ១៤៨សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩២សេះ ផ្គួបជាមួយអាគុយ LFP ទំហំ ៥៥,៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២៥គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងមានល្បឿនអតិបរមា ២០២គ.ម/ម៉ោង។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩១៨ ម.ម ទទឹង ១ ៩២៥ ម.ម កម្ពស់ ១ ៦៥៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម ។ វាមានការឌីស្សាញជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ទ្វារប្រភេទ hidden door handles និងជម្រើសថាសកង់ស្ព័រទំហំ ១៩ និង ២០ អ៊ីញ ជាដើម ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ដូចជាតម្លៃមិនទាន់បង្ហាញចេញនៅឡើយទេ៕






















រថយន្ត Lynk & Co 10 EM-P ត្រូវបានផលិតឡើងនៅលើស្ថាបត្យកម្មថាមពលថ្មី CMA Evo ហើយដំណើរការដោយប្រព័ន្ធ plug-in hybrid ហៅថា EM-P។ ប្រព័ន្ធនេះដំណើរការរួមបញ្ចូលគ្នានូវម៉ាស៊ីន hybrid 1.5 រួមបញ្ចូលជាមួយនឹងប្រព័ន្ធ DHT Evo hybrid electric drive អាចផលិតកម្លាំងបា ៣៩០គីឡូវ៉ាត់ (៥២៣ សេះ) និងកម្លាំងបង្វិលអតិបរមា ៧៥៥ញូតុនម៉ែត្រ។ រថយន្តនេះមានបំពាក់ប្រព័ន្ធបូម double wishbone នៅខាងមុខ និង five-link independent នៅខាងក្រោយ ព្រមទាំងមានប្រព័ន្ធបើកបរកង់បួនទាំង៤ (AWD) ជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់៕




ក្នុងនោះ ចំពោះមូលហេតុនៃការបណ្តេញលោក Thomas Wang របស់ក្រុមហ៊ុន Xiaomi នេះ គឺកើតឡើងចំពេលដែលក្រុមហ៊ុនបានរកឃើញថា លោក Thomas Wang បានចែករំលែកព័ត៌មានអាជីវកម្មដ៏រសើបរបស់ក្រុមហ៊ុន Xiaomi Auto ជាមួយភាគីខាងក្រៅសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំពោះការសម្រេចចិត្តនេះ ត្រូវបានប្រកាសដោយគណៈកម្មាធិការក្រមសីលធម៌វិជ្ជាជីវៈរបស់ក្រុមហ៊ុន Xiaomi ។





Avatr ជាម៉ាកយីហោលំដាប់ខ្ពស់ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Changan និង CATL។ ក្រុមហ៊ុន Huawei ដើរតួជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗ និងប្រព័ន្ធប្រតិបត្តិការ ដោយមិនមានចំណែកណាមួយនៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះទេ។ រថយន្តម៉ូដែលដំបូងដែលមានយីហោ Avatr បានចូលទីផ្សារប្រទេសចិនក្នុងឆ្នាំ ២០២២។ បច្ចុប្បន្នមានរថយន្ដ៤ប្រភេទដល់លក់នៅលើទៅផ្សារក្នុងនោះរថយន្ដចំនួន ១១ម៉ូឌែល ជាប្រភេទ fastback crossover, រថយន្តចំនួន១២ម៉ូឌែល ជាប្រភេទ liftback, រថយន្តចំនួន ៧ម៉ូឌែល ជាប្រភេទ SUV និងរថយន្តចំនួន ៦ម៉ូឌែលជាប្រភេទ sedan។

ចំណុចពិសេសមួយទៀតរបស់រថយន្ត Avatr Vision Xpectra វាក៏មិនមានសសរ B (B-pillars) ដូចទៅនិងរថយន្តគំរូទូទៅដែរ ព្រោះវាមិនតម្រូវឲ្យបំពេញតាមលក្ខខណ្ឌសុវត្ថិភាព និងភាពរឹងមាំរបស់តួឡើយ។ ទ្វារក្រោយរបស់វាអាចបើកបញ្រ្ជាសបាន បង្កើតជាចន្លោះដ៏ធំទូលាយសម្រាប់ងាយស្រួលឡើងចូលទៅក្នុងរថយន្ត។ នៅខាងក្នុង រថយន្ត Avatr Vision Xpectra មានបំពាក់កៅអីបួន និងមានភ្លើងបំភ្លឺជុំវិញ (ambient lighting) ជាច្រើន។








