ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទះឃើញនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏មានប្រើ Scooter ដើម្បីជួយសម្រួលដល់ការងារមន្រ្ដីជំនាញ

[ក្នុងស្រុក] បើនិយាយពី Scooter បងប្អូនភាគច្រើនច្បាស់ជាស្គាល់ជាឧបករណ៍ ប្រើសម្រាប់ជិះកម្សាន្ដឬជួយសម្រួលក្នុងការធ្វើដំណើរជំនួយការថ្មើរជាដើម។ ប៉ុន្តែបើយើងក្រឡែកទៅមើលនៅប្រទេសចិន Scooter ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងការជួយសម្រួលការងារដល់ក្រុមមន្រ្ដីប៉ូលីសរបស់ពួកគេ។ ងាកមកកម្ពុជាយើង យោងតាមរយៈរូបភាពបង្ហោះដោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺបានប្រទះឃើញក្រុមមន្រ្ដីជំនាញរបស់ប្រើប្រាស់ Scooter ក្នុងការជួយសម្រួលការងារ ដូចទៅនិងប្រទេសជឿនលឿនដ៏ទៀតដែរ។

រូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ក្រោយឃើញការបង្ហោះរូបភាពបែបនេះបានធ្វើឲ្យពលរដ្ឋកម្ពុជាយើង ភ្ញាក់ផ្អើលហើយលាន់ថាធ្លាប់តែឃើញនៅក្នុងបរទេសហើយនៅក្នុងរឿង TVB ឥលូវខ្មែរយើងក៏មានដែរ ពិតធម្មតា។ តោះឥឡូវមកដឹងមូលហេតុអ្វីបានគេកងកម្លាំងរបស់យើងត្រូវប្រើ Scooter គឺងាយយល់បំផុតដោយសារ អាកាសយានដ្ឋានអន្តរជាតិតេជោ មានទំហំដច្នេះ Scooter ជួយសម្រួលក្នុងការធ្វើដំណើររបស់ក្រុមមន្រ្ដីជំនាញ អ្វីកាន់តែពិសេសវាគ្មានផ្សែងពុល សំឡេងរំខាន មានរូបរាងតូចល្មម ស័ក្ដិបំផុតក្នុងការប្រើប្រាស់នៅក្នុង អាកាសយានដ្ឋានអន្តរជាតិតេជោ។

បិទបញ្ចប់រឿង Scooter ប៉ុណ្ណឹង បង្វែអារម្មណ៍បងប្អូនឲ្យដឹងពីព័ត៌មានខ្លះៗរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោនឹងដាក់ឲ្យដំណើរការជាផ្លូវការថ្ងៃទី៩ ខែកញ្ញានេះ។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រលានយន្ដហោះដំបូងនៅកម្ពុជា ដែលប្រើប្រាស់ ច្រកទ្វារឆ្លាតវៃ (Smart Gates): អនុញ្ញាតឲ្យបងប្អូនស្កេនលិខិតឆ្លងដែន  ដើម្បីសម្រួលដំណើរការអន្តោប្រវេសន៍។ បន្ថែមពីនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏មានម៉ាស៊ីន E-Check-in សម្រាប់ឱ្យអ្នកដំណើរអាចពិនិត្យជើងហោះហើរដោយខ្លួនឯងបានដែលហៅថា (Self-service)។

រូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ មានតម្លៃ ១,៥ ពាន់​លាន​ដុល្លារ បានបញ្ចប់ការសាងសង់​ជាផ្លូវការ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាន​នាក់​ក្នុងមួយឆ្នាំ។ សម្រាប់ដំណាក់​កាល​ទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួល​បានអ្នក​ដំណើរ​ប្រមាណជា ៣០ លាន​នាក់​ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួល​បានអ្នក​ដំណើរ​រហូត​ដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើមិនមានអ្វីប្រែប្រួលទេរោងចក្រតម្លើងរថយន្ដ BYD នៅខេត្ដព្រះសីហនុនឹងចាប់ផ្ដើមដំណើរការនៅខែតុលាខាងមុខនេះ

[ក្នុងស្រុក] បើនិយាយពីរោងចក្រ ផលិត, ផ្គុំនិងតម្លើងរថយន្ដ នៅកម្ពុជាកំពុងតែវិវត្ដន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្ដែង រោងច្រកតម្លើងរថយន្ដ BYD របស់ប្រទេសចិន កំពុងមមាញឹកក្នុងការសាងសង់ ដើម្បីបញ្ចប់ដំណាក់កាលដំបូង  ដើម្បីឈានចូលក្នុងដំណើរការសង្វាក់ផលិតកម្មតម្លើងរថយន្ដតែម្ដង។

រូបភាព៖ BYD Cambodia

យោងតាមការលើកឡើងពីប្រធានតំណាងអាជីវកម្មរបស់ក្រុមហ៊ុន BYD Hamony Auto លោក Yang Chao បាននិយាយថា៖«រោងងចក្រផ្គុំនិងតម្លើងរថយន្ដរបស់ក្រុមហ៊ុន BYD និងចាប់ផ្ដើមដំណើរនៅខែតុលា ខាងមុខនេះដូច្នេះប្រជាជានអាចបើកបររថយន្ដប្រើប្រាស់ថាមពលផ្គុំនិងតម្លើងនៅទឹកដីកម្ពុជា»។

ការលើករបស់លោកគឺនៅឡើងក្នុងកម្មវិធីប្រគល់រថយន្ដទី ២៥០០គ្រឿង ដែលខ្លួនលក់បានក្នុងឆ្នាំ២០២៥ ជាផ្លូវការជូនអតិថិជន កាលពីថ្ងៃសៅរ៌ ទី២៣ ខែសីហា ឆ្នាំ២០២៥។

រូបភាព៖ BYD Cambodia

ដូច្នេះបើមិនអ្វីប្រែប្រួលទេ មានន័យថានៅខែតុលា ឆ្នាំ២០២៥ នេះរោងចក្រតម្លើងរថយន្ដ BYD នៅខេត្ដព្រះសីហនុនឹងចាប់ផ្ដើមដំណើរ ក្នុងការតម្លើងរថយន្ដ BYD ប្រើប្រាស់ថាមពលថ្មីគឺរថយន្តអគ្គិសនីសុទ្ធ (EV) និងរថយន្តប្រភេទ Plug-in Hybrid (PHEV) ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញទៅក្រៅប្រទេសផងដែរ។

គួបញ្ជាក់ផងដែរថា ក្រុមហ៊ុន BYD CAMBODIA បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥។ គម្រោងនេះមានទុនវិនិយោគដំបូងប្រមាណ ៣២ លានដុល្លារ និងមានផ្ទៃដីសរុប ១២ ហិកតា ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ គម្រោង​នេះនឹង​ផ្ដល់ការងារ​ដល់​ប្រជា​ពល​រដ្ឋ​ជាង​២០០​កន្លែង។

រូបភាព៖ Fresh News

បើតាមគ្រោងទុកការសាងសង់រោងចក្រគ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ ២០២៥ ហើយនឹងចាប់ផ្តើមដំណើរការដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជានៅអំឡុងដើមខែវិច្ឆិកា ឆ្នាំ ២០២៥។ រោងចក្រនេះគឺជាប្រភេទ CKD (Completely Knocked Down) ដែលនឹងនាំចូលគ្រឿងបន្លាស់មកដំឡើងនៅទីនេះ។ ក្នុងដំណាក់កាលដំបូង វាមានសមត្ថភាពផលិតរថយន្តបានប្រហែល ១០,០០០ គ្រឿង ក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បង្ហាញរថយន្ត PHEV ថ្មីរបស់ខ្លួន អាចបើកបរបានចម្ងាយ ១២៥គ.ម ដោយអគ្គិសនីសុទ្ធ

ទីបំផុត! ក្រុមហ៊ុន Geely បានប្រកាសដាក់បង្ហាញចេញនូវរថយន្ត Galaxy Starshine 6 EM-i ដែលជារថយន្ត Plug-in Hybrid ប្រភេទ Sedan ខ្នាតកណ្តាលជំនាន់ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ វាគឺត្រូវបានបំពាក់ដោយប្រព័ន្ធកូនកាត់ Thor EM-i ជំនាន់ថ្មី ដែលអាចផ្តល់នូវចម្ងាយបើកបរដោយអគ្គិសនីសុទ្ធដល់ ១២៥ គីឡូម៉ែត្រ ឯណ្ណោះ (CLTC) ។

ចំពោះការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះវិញ គឺត្រូវបានរចនាឡើងដោយប្រើប្រាស់នូវភាសារចនា “Ripple Aesthetics” ថ្មី ដោយរួមបញ្ចូលនូវប៉ាណារាងចតុកោណ មាន chrome បែបបញ្ឈរ ចង្កៀងមុខ-ក្រោយរាងស្លីម និងជម្រើសថាសកង់ទំហំ ១៦ និង ១៧ អ៊ីញ។

ចំណែកនៅផ្នែកខាងក្នុងកាប៊ីនវិញ គឺទទួលបាននូវកុងទ័រឌីជីថលទំហំ ១០,២អ៊ីញ, អេក្រង់កម្សាន្តទំហំ ១៤,៦អ៊ីញ, កៅអីស្បែក,​ កន្លែងសាកទូរសព្ទឥតខ្សែ,​ ប្រព័ន្ធកាមេរ៉ា Panoramic 360° និងប្រព័ន្ធប្រតិបត្តិការ Flyme Auto ។ លើសពីនេះ ក៏ទទួលបាននូវមុខងារសុវត្ថិភាពដូចជា APA parking និង CNOA urban navigation ផងដែរ។

ជាមួយគ្នានេះ សម្រាប់ផ្នែកម៉ាសុីនរបស់រថយន្ត Galaxy Starshine 6 EM-i នេះ គឺដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១០សេះ រួមជាមួយកញ្ចប់ថ្ម LFP ទំហំ ៨,៥ និង ១៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០ ដល់ ១២៥គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ដូចជាតម្លៃគឺមិនទាន់បានបង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CATL បញ្ចេញថ្ម EV ថ្មីរបស់ខ្លួន អាចបើកបរបានចម្ងាយ ៨០០គីឡូម៉ែត្រ!

បន្ទាប់ពីមានការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនជាច្រើន និងដើម្បីបំពេញតម្រូវការទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំ ពេលនេះ ក្រុមហ៊ុនផលិតថ្មឈានមុខលើពិភពលោក CATL បានប្រកាសបង្ហាញចេញនូវថ្មថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ គឺមានឈ្មោះថា Shenxing Pro ។

ក្នុងនោះ សម្រាប់ថ្ម Shenxing Pro នេះ គឺជាថ្មប្រភេទ LFP ហើយចែកចេញជា ២ប្រភេទគឺ Long Life & Long Range Battery និង Super-Fast Charging Battery ។

  • សម្រាប់ប្រភេទ Long Range វាគឺអាចបើកបរបានចម្ងាយខ្ទង់ ៧៥៨ គីឡូម៉ែត្រ (WLTP) ឯណ្ណោះ នៅពេលសាកពេញម្តង និងមានអាយុកាលរហូតដល់ ១២ឆ្នាំ ឬ ១ ០០០ ០០០គីឡូម៉ែត្រ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់ ថ្មនេះ គឺមានការបាត់បង់សមត្ថភាពត្រឹមតែ ៩% ប៉ុុណ្ណោះ បន្ទាប់ពីការប្រើប្រាស់ ២០០ ០០០គីឡូម៉ែត្រ។

  • សម្រាប់កំណែ Super-Fast Charging វិញ គឺអាចជិះបានចម្ងាយខ្ទង់ ៤៧៨ គីឡូម៉ែត្រ ដោយគ្រាន់តែសាកក្នុងរយៈពេលត្រឹមតែ ១០នាទី ប៉ុណ្ណោះ ហើយវាក៏គាំទ្រការសាកកម្លាំងដល់ ៨៣០គីឡូវ៉ាត់ ទោះបីស្ថិតនៅកម្រិតថ្មត្រឹមតែ ២០% ផងដែរ។ វាមានការធានា ១០ ឆ្នាំ ឬ ២៤០ ០០០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា ក្រៅពីសមត្ថភាពទាំងនេះ ថ្មទាំងពីរប្រភេទខាងលើនេះ ក៏ទទួលបាននូវប្រព័ន្ធបច្ចេកវិទ្យា NP 3.0 (No Propagation 3.0) ដែលអាចការពារការឆេះនៅពេលមានកម្ដៅខ្លាំងផងដែរ ហើយនៅពេលកើតមានបញ្ហាខូចវិញ វាក៏អាចបន្តផ្គត់ផ្គង់ថាមពលឲ្យរថយន្តរត់បានលើស ១ម៉ោង ផងដែរ ពោលគឺវាមិនផ្ទុះ ឬខូចភ្លាមៗនោះឡើយ ដូច្នេះ អ្នកបើកបរគឺអាចមានពេលគ្រប់គ្រាន់ក្នុងការបើកបរទៅកាន់ទីតាំងសុវត្ថិភាព និងយានដ្ឋានសម្រាប់ជួសជុល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដប្រភេទ Sedan របស់ក្រុមហ៊ុន Changan បំពាក់មកជាមួយអាគុយ 6C គ្រោងនឹងដាក់លក់នៅចុងឆ្នាំនេះ

ក្រុមហ៊ុន Changan បាន​ប្រកាស​ដាក់បង្ហាញ​រថយន្ត​ប្រភេទ​ (Sedan) ម៉ូឌែល Nevo A06 ជាផ្លូវការ។ រថយន្ដនេះមានទាំង​ជម្រើស​ប្រើអគ្គិសីនសុទ្ធ (BEV) និងប្រើសាំងលាយអគ្គិសនី (EREV)។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​រថយន្ត Nevo A06 នេះ​បំពាក់​មកជាមួយ​អាគុយ 6C ដែល​ក្រុមហ៊ុន​បាន​អះអាង​ថា អាច​សាក​បាន​លឿន​បំផុត​ក្នុង​ល្បឿន ​មួយ​គីឡូម៉ែត្រ​ ក្នុង​មួយ​វិនាទី។តាមរំពឹងទុករថយន្ត​នេះ​អាច​នឹង​ចេញ​លក់​ជាផ្លូវការលើ​ទីផ្សារក្នុងប្រទេសចិន​នៅ​ចុង​ឆ្នាំ​នេះ។

រថយន្ត Nevo A06 ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផ្អែក​គ្រោងឆ្អឹង SDA (Super DNA) របស់​ក្រុមហ៊ុន Changan។ សម្រាប់រូបរាងខាងក្រៅរថយន្ត​នេះ​មានប្រវែងតួខ្លួនសរុប ៤ ៨៨៥មម ទទឹង ១ ៩១៦មម កម្ពស់ ១ ៤៩៦មម ប្រវែងគម្លាត ២ ៩២២មម និងមានគុណកកិតជាមួយខ្យល់ ០.២១៧ Cd។ Nevo A06 បានបំពាក់មកជាមួយបូម​អាលុយមីញ៉ូម​ប្រភេទ double wishbone នៅ​ខាង​មុខ និង​ប្រភេទ five-link នៅ​ខាង​ក្រោយ។

ចំណុចពិសេសរបស់ Nevo A06 គឺវាមានបំពាក់ដោយឧបករណ៍ចាប់សញ្ញា LiDAR មួយនៅលើដំបូល ហើយបន្ថែមជាមួយរ៉ាដា millimeter-wave ចំនួន៣ ឧបករណ៍ចាប់សញ្ញា ultrasonic ១២ និងកាមេរ៉ា ១១ ដើម្បីគាំទ្រប្រព័ន្ធជំនួយការបើកបរទំនើបកម្រិត ២។ គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្នែក​ខាង​មុខ​មាន​អំពូល​ហ្វា​វែង​ទំហំ ២២៥៨ ម.ម ​មាន​អំពូល LED សរុប​ចំនួន ២៣៦គ្រាប់​ ដើម្បីបង្កើត​បាន​ជា​រូបរាងដូច “មុខ​ញញឹម”។

សម្រាប់ម៉ូឌែលប្រើអគ្គិសនីសុទ្ធ (BEV) ផ្ដល់ជូនជាមួយជម្រើស​២​ម៉ូឌែល។ ម៉ូឌែលខ្ពស់បំផុតអាចផលិត​កម្លាំង​អតិបរមា ២១០ kW (២៨២ hp) ខណៈ​ម៉ូឌែលមូលដ្ឋានអាចផលិត​កម្លាំងបាន ១២០ kW (១៦១ hp)។ រថយន្ត​នេះបានបំពាក់មកជាមួយ​អាគុយ​លីចូម​ផូស្វាត​ផ្ដល់ជូនជាមួយជម្រើសទំហំអាគុយ៣ផ្សេងគ្នាក្នុងនោះរួមមានទំហំ ៤២.១២ kWh, ៥១.៤៨ kWh, និង ៦៣.១៨ kWh អាចបើកបរបានចម្ងាយ ៤២០ គ.ម, ៥១០ គ.ម, និង ៦៣០ គ.ម គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ សម្រាប់ម៉ូឌែលខ្ពស់បំផុតអាចបង្កើនល្បឿនពី ០ ដល់ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេល ៦ វិនាទី និងភ្ជាប់មកជាមួយនូវប្រព័ន្ធ 800V high-voltage SiC។

ចំពោះម៉ូឌែល EREV ដំណើរការដោយម៉ាស៊ីនសាំងធម្មតា ១.៥ លីត្រ អាចកម្លាំងអតិបរមា ៧២ kW (៩៧ hp) ជាម៉ាស៊ីនពង្រីករយៈចម្ងាយបើកបរ (range-extender) ផ្គូផ្គងជាមួយម៉ូទ័រកម្លាំង ១២០ kW និងអាគុយទំហំ ២៨.៣៩ kWh។ វាអាចធ្វើដំណើរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ១៨០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ WLTC។ សម្រាប់សាកថ្មលឿន 6C វាមានសមត្ថភាពអាចសាកថ្មពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ៩នាទី និងសាកពី ១០% ទៅ ៨០% ប្រើពេល ១២ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រោយបាត់មុខតាំងពីឆ្នាំ២០០១ ទីបំផុត Honda Prelude បានត្រឡប់មកវិញហើយ

បើនិយាយពីរថយន្ដ Honda Prelude ជាម៉ូឌែល Iconic ហើយមានអាយុកាលចំណាស់មួយរបស់ក្រុមហ៊ុនជប៉ុន Honda។ រថយន្ដនេះត្រូវបានផលិតតាំងពីឆ្នាំ ១៩៧៨ មកម្ល៉េះ។ វត្ដមានចុងក្រោយបំផុតរបស់ Honda Prelude​ ជាម៉ូឌែលត្រូវបានផលិតក្នុងឆ្នាំ២០០១។

2026 Honda Prelude - New and Exciting Hybrid Coupeមូលហេតុដែលធ្វើឲ្យ Honda បញ្ឍប់ការផលិតរថយន្ដនេះគឺដោយសារការធ្លាក់ចុះនៃការលក់រថយន្តបែប coupe និងការកើនឡើងប្រជាប្រិយភាពនៃរថយន្ត SUV ជាហេតុធ្វើឲ្យពួកគេសម្រេចចិត្តបញ្ឈប់ការផលិតរថយន្ត Prelude នៅឆ្នាំ ២០០១តែម្ដង។

ការវិលត្រឡប់មកវិញនេះគឺមកដើម្បីបង្ហាញថាខ្លួនជាពិតជារថយន្ដ Iconic របស់ Honda។ អ្វីកាន់តែពិសេសវាបានបំពាក់មកជាមួយម៉ាសុីន, ប្រព័ន្ធបូម សុទ្ធតែរបស់រថយន្ដកំពូលរបស់ Honda តែម្ដង។ សម្រាប់ Honda Prelude ២០២៦ ជារថយន្ដជំនាន់ទី៦ ត្រូវបានបំពាក់មកជាមួយប្រព័ន្ធម៉ាស៊ីន hybrid រថយន្ដ Civic Hybrid ហើយប្រើប្រាស់តួរថយន្ត (chassis) និងប្រព័ន្ធរបស់ Civic Type R យកមកប្រើប្រាស់។

2026 Honda Prelude Returns. This Is Why You'll Want One - A Girls Guide to Carsរថយន្ត Prelude ត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធន៍ ‘Grand Touring’។ រថយន្តនេះក៏បានបំពាក់មគជាមួយប្រព័ន្ធជំនួយការបើកបរ “Honda S+ Shift” ដែលជាមុខងារបើកបរថ្មីមួយ រួមបញ្ចូលជាមួយបទពិសោធន៍ប្រអប់លេខកម្រិតខ្ពស់ ដើម្បីបង្កើនភាពទាក់ទាញដល់អ្នកបើកបរ។ រថយន្ត Prelude ២០២៦ ជាម៉ូឌែលដំបូងប្រើប្រាស់ប្រព័ន្ធ Hybrid ដំណើរដោយម៉ាសុីនចំណុះ ២.0 Atkinson cycle direct injection ជាមួយបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ២០០សេះ និងកម្លាំងរមួល ៣១៤ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចុងឆ្នាំក្រោយ! Smart នឹងប្រកាសបញ្ចេញនូវរថយន្ត EV ថ្មីរបស់ខ្លួនហើយ

បន្ទាប់ពីចំណាយពេលអភិវឌ្ឈន៍អស់រយៈពេលជាច្រើនខែ​ ពេលនេះ ក្រុមហ៊ុន Smart បានប្រកាសគ្រោងនឹងបង្ហាញចេញនូវរថយន្តគ្គិសនីថ្មីរបស់ខ្លួនគឺ Smart #2 EV ហើយ ដោយក្នុងនោះ នឹងធ្វើឡើងនៅក្នុងប្រទេសចិននៅចុងឆ្នាំ ២០២៦ ខាងមុខនេះ។

ក្នុងនោះ សម្រាប់រថយន្តថ្មីនេះ គឺត្រូវបានបង្កើតឡើងក្រោមការសហការគ្នា 50:50 រវាងក្រុមហ៊ុន Geely និង Mercedes-Benz ដែលក្រុមហ៊ុន Geely ទទួលខុសត្រូវចំពោះផ្នែកបច្ចេកវិទ្យា និងគ្រោងឆ្អឹង ចំណែកក្រុមហ៊ុន Mercedes-Benz វិញ នឹងទទួលខុសត្រូវខាងផ្នែករចនា។

បើនិយាយពីការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ គឺមានប្រវែង ២ ៦៩៥ ម.ម ទទឹង ១ ៦៦៣ ម.ម កម្ពស់ ១ ៥៥៥ ម.ម និងប្រវែងគម្លាតកង់ ១ ៨៧៣ ម.ម។ ចំណែការចនាផ្នែកខាងក្នុងវិញ គឺមានចំនួនតែ ២កៅអី ប៉ុណ្ណោះ ពោលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង។

គួរបញ្ជាក់ថា ក្រៅពីប្រកាសចេញនៅក្នុងទីផ្សារប្រទេសចិន រថយន្តស៊េរីថ្មីនេះក៏នឹងប្រកាសចេញលក់នៅក្នុងទីផ្សារតំបន់អឺរ៉ុបផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បានបង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីផ្សារប្រកួតប្រជែង! អតីតប្រធានផ្នែករចនារបស់ Lamborghini លោក Fabian Schmölz ប្រកាសចូលរួមជាមួយ Xiaomi

បើយោងតាមការរាយការណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយចិន Sanyan Tech បានប្រកាសឲដឹងថា លោក Fabian Schmölz ដែលអតីតប្រធានផ្នែករចនារបស់ក្រុមហ៊ុន Lamborghini គឺបានចូលរួមជាមួយក្រុមហ៊ុន Xiaomi Auto ជាផ្លូវការហើយ ដោយក្នុងនោះ លោកនឹងកាន់តួនាទីជាប្រធានផ្នែករចនាសម្រាប់ក្រុមហ៊ុន Xiaomi Auto Europe ។

គួរបញ្ជាក់ថា ក្នុងកំឡុងពេលកាន់តំណែងនៅក្រុមហ៊ុន Lamborghini, លោក Schmölz គឺមានតួនាទីជាអ្នករចនារថយន្តជាច្រើន ដែលក្នុងនោះក៏រួមបញ្ចូលនូវម៉ូឌែល Temerario ផងដែរ។ ចំណែកពេលកាន់តំណែងនៅក្នុងក្រុមហ៊ុន Porsche វិញ ក៏ធ្លាប់បានរចនារថយន្ត 718 Boxster ក៏ដូចជាគំរូរថយន្ត Vision GT និង Mission E ផងដែរ។

ក្នុងនោះ ចំពោះការមូលហេតុនៃការនាំយកអតីតប្រធានផ្នែករចនារបស់ក្រុមហ៊ុន Lamborghini ក៏ដូចជាក្រុមហ៊ុន Porsche របស់ក្រុមហ៊ុន Xiaomi នេះ គឺដើម្បីបង្កើននូវការរចនារថយន្តថ្មីៗរបស់ខ្លួនសម្រាប់ប្រកួតប្រជែងជាមួយម៉ាករថយន្តប្រណិតរបស់អឺរ៉ុបដូចជា Porsche, Ferrari និង Lamborghini ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឃើញទីផ្សារនៃការលក់ឡាន EV របស់ខ្លួនធ្លាក់ចុះខ្លាំង! Tesla គ្រោងនឹងងាកទៅផលិតមនុស្សយន្តវិញ

បន្ទាប់ពីឃើញទីផ្សារនៃការលក់រថយន្តរបស់ខ្លួនកំពុងជួបប្រទះនឹងការប្រកួតប្រជែងជាខ្លាំងពីសំណាក់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ព្រមទាំងមានការលក់ធ្លាក់ចុះនៅក្នុងទីផ្សារជាច្រើន ពេលនេះ ក្រុមហ៊ុន Tesla ដែលក្រុមហ៊ុនល្បីល្បាញក្នុងការផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក បាន និងកំពុងផ្លាស់ប្ដូរទិសដៅថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ នៅក្នុងពេលអនាគតពួកគេនឹងផ្តោតទៅលើការផលិត និងការអភិវឌ្ឈន៏មនុស្សយន្ត Optimus humanoid ជាចម្បងវិញ នេះបើយោងតាមសម្តីរបស់់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាស។

ក្នុងនោះ ចំពោះមូលហេតុនៃការផ្លាស់ប្តូរទិសដៅថ្មីរបស់ក្រុមហ៊ុន Tesla នេះ គឺដើម្បីបង្ហាញពីសមត្ថភាពបច្ចេកវិទ្យាឆ្លាតវៃថ្មីៗរបស់ខ្លួន និងមានគោលបំណងដោះស្រាយនូវបញ្ហានៃការលក់រថយន្តអគ្គិសនីរបស់ខ្លួនដែលកំពុងតែមានធ្លាក់ចុះ។

គួរបញ្ជាក់ថា សម្រាប់នៅក្នុងឆមាសទី១ នៃឆ្នាំ ២០២៥ នេះ ការលក់រថយន្តជាសកលរបស់់ក្រុមហ៊ុន Tesla គឺបានធ្លាក់ចុះដល់ទៅ ១៣% ឯណ្ណោះ ជាពិសេសនៅស្ថិតនៅក្នុងតំបន់អឺរ៉ុប ដែលក្នុងនោះ បារាំងគឺបានធ្លាក់ ៤៧% ហើយស៊ុយអែតគឺបានធ្លាក់ចុះ ៨៤% ។

ជាមួយគ្នានេះ សម្រាប់ក្រុមហ៊ុន Tesla ផ្ទាល់ ក៏គ្រោងនឹងប្រកាសចាប់ផ្តើមដាក់ឲប្រើប្រាស់នូវមនុស្សយន្ត Optimus humanoid របស់ខ្លួននេះ នៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះផងដែរ ពោលគឺរំពឹងថាមនុស្សយន្ត Optimus នេះ នឹងអាចក្លាយជាផ្នែកសំខាន់បំផុតរបស់ក្រុមហ៊ុនដោយមានចំនួនដល់ទៅ ៨០% ឯណ្ណោះ នៃតម្លៃសរុបរបស់ក្រុមហ៊ុន Tesla ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្ពាធទីផ្សារធំ! BYD កាត់បន្ថយគោលដៅលក់ពី ៥,៥ មក ៤,៦ លានគ្រឿងវិញ

បន្ទាប់ពីបំបែកកំណត់ត្រាលក់ដាច់បំផុតជាប់ៗគ្នាអស់រយៈពេល ៥ឆ្នាំ ពេលនេះ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងរបស់ប្រទេសចិន បានប្រកាសកាត់បន្ថយគោលដៅលក់សម្រាប់ឆ្នាំ ២០២៥ របស់ខ្លួនហើយ ដោយក្នុងនោះ បានទម្លាក់មកត្រឹមចំនួន ៤,៦ លានគ្រឿង ប៉ុណ្ណោះ បន្ទាប់ពីកំណត់គោលដៅកាលពីដើមឆ្នាំចំនួន ៥,៥ លានគ្រឿង។

ក្នុងនោះ ចំពោះមូលហេតុនៃការកាត់បន្ថយគោលដៅលក់សម្រាប់ឆ្នាំ ២០២៥ របស់ក្រុមហ៊ុន BYD នេះ គឺដោយសារមានការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនក្នុងស្រុកដូចជា Geely និង Leapmotor ។ ជាមួយគ្នានេះ វាក៏អាចនឹងបណ្តាលមកពីបញ្ហាសេដ្ឋកិច្ច និងវិបត្តិអចលនទ្រព្យ ឬកំណើនសេដ្ឋកិច្ចយឺតរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកផងដែរ ខណៈព័ត៌មានផ្លូវការនៃការផ្លាស់ប្តូរនេះ ខាងក្រុមហ៊ុនផ្ទាល់មិនបានបញ្ជាក់នោះឡើយ។

គួរបញ្ជាក់ថា ចំពោះការកាត់បន្ថយគោលដៅលក់នៅក្នុងឆ្នាំ២០២៥ នេះ នឹងនាំឲ្យកំណើនប្រចាំឆ្នាំរបស់ BYD មានប្រហែលតែ ៧% ប៉ុណ្ណោះ ពោលគឺមានកំណត់ត្រាយឺតបំផុតក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ ខណៈនៅក្នុងត្រីមាសថ្មីៗនេះវិញ ក្រុមហ៊ុន BYD ផ្ទាល់ ក៏បានជួបប្រទះនូវការធ្លាក់ចុះប្រាក់ចំណេញចំនួន ៣០% ជាលើកដំបូងក្នុងរយៈពេលជាង ៣ឆ្នាំមកនេះផងដែរ ចំណែកការលក់រថយន្តក្នុងស្រុកស្ទើរតែ ៨០% នៃទិន្នផលសរុបគឺទទួលការប៉ះពាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+