ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដ Jetour X70L នឹងបើកទទួលការបញ្ជាទិញទុកនៅចិនក្នុងពេលឆាប់ៗខាងមុខនេះ

ក្រុមហ៊ុន Jetour នឹងចាប់ផ្តើមទទួលការបញ្ជាទិញមុន លើរថយន្ត SUV ដំណើរការដោយម៉ាស៊ីនសាំងម៉ូឌែល Jetour X70L ស៊េរីថ្មីរបស់ខ្លួន នៅថ្ងៃទី ១០ ខែកញ្ញា ក្នុងប្រទេសចិន។ រថយន្ដនេះទទួលបានការរចនាម៉ូដ “Family Face” ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Jetour។​

បច្ចុប្បន្ន រថយន្តត្រកូល Jetour X70 មានចំនួន៥ម៉ូឌែលនៅលើទីផ្សាររួមមាន៖

  • 2025 Jetour X70 Plus Champion Edition
  • 2026 Jetour X70 Plus
  • new generation Jetour X70 Plus
  • new generation Jetour X70 Plus C-DM
  • Jetour X70 Beyond Edition

អ្វីគួរឱ្យកត់សម្គាល់ថា ក្នុងចំណោមរថយន្ត SUV ៧ កៅអីខ្នាតធំចំនួន៣គ្រឿង ដែលត្រូវបានលក់នៅទូទាំងពិភពលោក ក្នុងនោមានមួយគ្រឿងជាម៉ូឌែល Jetour X70។ គិតត្រឹមចុងខែសីហា ការលក់សរុបទូទាំងពិភពលោកនៃរថយន្ដម៉ូឌែលបាននេះបានឈានដល់ជាង ៩៦០ ០០០គ្រឿង។

នៅផ្នែកខាងមុខ បានបំពាក់មកជាមួយប៉ាណារចនាជាបន្ទះ លេងបន្ថែមជាមួយនឹងចង្កៀងមុខមានរាងជាអក្សរ “J” និង “T” នៅពេលបញ្ចេញពន្លឺ។ នៅផ្នែកខាងបានបំពាក់មកជាមួយចង្កៀងបែពបញ្ឈរនៅសងខាងត្រូវបានភ្ជាប់គ្នាដោយបន្ទះអំពូលភ្លើង LED អូសកាត់ពេញទទឹងផ្នែកខាងក្រោយ។

សម្រាប់ទំហំរូបរាងរថយន្ត Jetour X70L មានប្រវែងតួខ្លួនសរុប ៤ ៨១០មម ទទឹង ១ ៩៣០មម កម្ពស់ ១ ៧០៥មម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨២០មម។  បន្ថែមពីនេះរថយ្ដនេះបានផ្តល់ជូននូវជម្រើសប្លង់កៅអីចំនួន ៥ និង ៧ កៅអីផងដែរ។

ចំពោះកម្រិតសមត្ដភាពវិញ Jetour X70L ផ្តល់ជូននូវជម្រើសម៉ាស៊ីន២ប្រភេទក្នុងនោះរួមមានម៉ាស៊ីនចំណុះ 1.5 ឬ 2.0 ភ្ជាប់ជាមួយប្រអប់លេខ 8AT។ សម្រាប់ម៉ាស៊ីនចំណុះ 1.5 អាចផលិតកម្លាំងអតិបរមា ១៨១សេះ និងមានកម្រិតស៊ីប្រេង ៧.៤១ លីត្រក្នុង១០០គីឡូម៉ែត្រ។ ចំណែកម៉ាស៊ីនចំណុះ 2.0 អាចកម្លាំងអតិបរមាបាន ២៥១សេះ។

ចូលមកដល់ផ្នែកខាងក្នុងរថយន្តបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155។ ប្រព័ន្ធប្រតិបត្តិការរបស់រថយន្តដំណើរការដោយប្រព័ន្ធ TOUR OS 3.0 មានមុខងារជំនួយការសំឡេង AI Doubao របស់ក្រុមហ៊ុន ByteDance។

លក្ខណៈពិសេសផ្សេងទៀតរួមមានការសាកថ្មទូរស័ព្ទឥតខ្សែល្បឿនលឿន 50W, ឧបករណ៍បំពងសម្លេងចំនួន ១២គ្រាប់និងកន្លែងផ្ទុកចំនួន ៤៣កន្លែងនៅផ្នែកខាងក្នុង។ សម្រាប់កន្លែងផ្ទុកឥវ៉ាន់ ពេលបត់ជួរកៅអីខាងក្រោយ មានទំហំ ១៧០៨លីត្រ។ លើសពីនេះ កៅអីទាំងអស់គាំទ្រគាំទ្រការបញ្ជាដោយថាមពលអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមែនចិន! តែក្រុមហ៊ុនកូរ៉េមួយនេះនឹងផ្គត់ផ្គង់អាគុយដល់រថយន្តអគ្គិសនីរបស់ Mercedes-Benz AG

បន្ទាប់ពីមានការប្រកួតប្រជែងជាច្រើនពីសំណាក់ក្រុមហ៊ុនរបស់ប្រទេសចិន ពេលនេះ ក្រុមហ៊ុន LG Energy Solution (LGES) របស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសចុះនូវកិច្ចព្រមព្រៀងថ្មីមួយជាមួយក្រុមហ៊ុន Mercedes-Benz AG ហើយ ដោយក្នុងនោះ ពួកគេនឹងផ្គត់ផ្គង់អាគុយសម្រាប់ក្រុមហ៊ុនមួយនេះ។

ក្នុងនោះ បើយោងតាមការបញ្ជាក់ពីខាងក្រុមហ៊ុនផ្ទាល់គឺបានឲដឹងថា ក្រុមហ៊ុន LGES នឹងផ្គត់ផ្គង់អាគុយសរុបចំនួន ៣២ ជីហ្គាវ៉ាត់ម៉ោង ដល់ក្រុមហ៊ុន Mercedes-Benz នៅចុងឆ្នាំ ២០៣៥ បន្ទាប់មកនៅឆ្នាំ ២០៣៧ ក៏នឹងផ្គត់ផ្គង់បន្ថែមទៀតចំនួន ៧៥ ជីហ្គាវ៉ាត់ម៉ោង ផងដែរ ខណៈព័ត៌មានលម្អិតអំពីតម្លៃនៃការវិនិយោគនេះវិញ គឺមិនត្រូវបានបង្ហាញចេញនោះឡើយ។

គួរបញ្ជាក់ថា ក្រៅពីការវិនិយោគថ្មីនេះ ក្រុមហ៊ុន LGES ផ្ទាល់ ក៏កំពុងពង្រីកនូវការសាងសង់រោងចក្រថ្មីៗរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបផងដែរ ពោលគឺដើម្បីបន្តប្រកួតប្រកួតប្រជែង និងជួយឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុបអាចកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនផលិតអាគុយរបស់ប្រទេសចិន និងដើម្បីទាក់ទាញអតិថិជនធំៗដូចជា Tesla, General Motors និង Mercedes-Benz ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រំលស់ឥតការប្រាក់ ០% អីចឹង! តើគួរយក «ឡានតូយ៉ូតាថ្មីខ្លាញ់គោ» ម៉ូដែលណា?

ពិសេសមិនធ្លាប់មាន! សម្រាប់បងប្អូនកំពុងមានចំណាប់អារម្មណ៍ទៅលើរថយន្តរបស់តូយ៉ូតា ឬមានតម្រូវការទិញរថយន្តថ្មីដើម្បីប្រើប្រាស់ ពេលនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) កំពុងមានការផ្តល់ជូនពិសេស ដើម្បីអបអរសាទរពីធីបុណ្យភ្ជុំបិណ្ឌកំពុងខិតជិតមកខាងមុខនេះ រាល់ពេលបងប្អូនទិញរថយន្តម៉ូឌែលណាមួយរបស់តូយ៉ូតា បងប្អូននឹងចំណេញសរុបរហូតដល់ ២ ០០០ដុល្លារភ្លាមៗ។

សម្រាប់ការផ្តល់ជូនពិសេសពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលបងប្អូននឹងទទួលបានមានដូចជា៖

  • ការបង់ពន្ធផ្លូវដោយគិតថ្លៃ (០$) ​
  • សេវាកម្មថែទាំរថយន្តដោយឥតគិតថ្លៃ (០$) 
  • ការរំលស់ដោយឥតការប្រាក់ ០%

ការផ្តល់ជូនពិសេសនេះ គឺផ្តល់ជូនទៅលើម៉ូឌែលរបស់តូយ៉ូតាដូចជា Toyota Wigo, Toyota Raize, Toyota Veloz, Toyota Yaris Cross & Toyota Yaris Cross Hybrid និង Toyota Corolla Cross & Toyota Corolla Cross Hybrid។ លើសពីនេះរាល់ការទិញភ្លាមបានរថយន្តភ្លាមៗ ដោយពុំចាំបាច់រង់ចាំយូរនោះឡើង បានទាំងប្រម៉ូសិន បានទាំងរថយន្តជិះទៅភ្ជុំបិណ្ឌភ្លាមៗ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងជាមួយ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) គ្រប់សាខា ដែលនៅជិតអ្នកបំផុត ឬទំនាក់ទំនងតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • ផ្នែកលក់ក្រៅ៖ 017 222 407 / 017 222 386 / 017 222 937
  • ផ្នែកលក់អនឡាញ៖ 017 222 451 / 017 333 503 / 086 333 503 / 017 222 408 / 017 222 439
  •  សាខាទឹកថ្លា៖ 017 222 524 / 017 222 829 / 017 222 955
  •  សាខាបឹងកេងកង៖ 017 333 730
  •  សាខាទួលសង្កែ៖ 017 333 011
  •  សាខាមានជ័យ៖ 017 222 389
  •  សាខាខេត្តសៀមរាប៖ 017 222 557
  •  សាខាខេត្តបាត់ដំបង៖ 017 333 241
  •  សាខាខេត្តកំពង់ចាម៖ 017 222 049
  •  ផ្នែកលក់ដុំ ពន្ធអាករជាបន្ទុករបស់រដ្ឋ និងជួល 017 333 609 / 017 222 437
  •  Telegram Channel: https://t.me/toyotacambodiakh
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi បង្ហាញគម្រូរថយន្ដអគ្គិសនីប្រភេទ Roadster ថ្មីភ្ជាប់មកជាមួយមុខងារអាចលាក់អេក្រង់កម្សាន្ដបាន

ក្រុមហ៊ុន Audi បានបង្ហាញរថយន្តប្រភេទ Sport Car ប្រើអគ្គិសនីទ្វារ២ ប្រភេទ Roadster ដែលមានការរចនាស្រដៀងទៅនឹងរថយន្ត TT និងរថយន្តប្រណាំង Auto Union។ រថយន្ត Audi Concept C roadster ដែលក្រុមហ៊ុនបានដាក់បង្ហាញនេះឃើញនេះនឹងមានការកែប្រែទេនឹងត្រូវផលិតនាពេលខាងមុខ។

audi concept c roadsterបើតាមប៉ាន់ស្មានរូបរាងរថយន្ដដែលបានថតនៅក្នុងស្ទូឌីយ៉ូ រថយន្ដនេះមានអាចនឹងមានប្រវែងតួខ្លួនសរុប ៤ ៥២១មម ទទឹង ១ ៩៧១មម និងគម្លាតកង់មុខក្រោយ ២ ៥៦៧មម ។ ជាមួយប្រវែងរូបរាងប៉ុណ្ណឹងវាធ្វើឲ្យរថយន្ដនេះកាន់ធំហើយវែង ជាងរថយន្ត TT ដើម និងរថយន្ត R8 របស់ពួកគេដែលបានបញ្ឈប់ការផលិត។ រថយន្ដ Audi Concept C ផ្ដល់មកជាមួយជម្រើសពណ៌ Titanium ស្រអាប់។ ចំណុចពិសេសនៅផ្នែកខាងក្រោយគឺការរចនាដំបូលរាង fastback គ្មានបង្អួចខាងក្រោយ ហើយត្រូវបានជំនួសដោយបន្ទះ louvers មួយចំនួន។ នៅផ្នែកខាងមុខ ភាពភ្លឺរលោងដូចប្រាក់ និងចង្កៀងមុខតូចៗ ផ្តល់នូវរូបរាងដូចមួកសុវត្ថិភាព Robocop។

audi concept c roadsterទោះបីជារថយន្ត Concept C មានទំហំតូចក៏ដោយ ក៏វាមានរូបរាងមាំមួនជាមួយការបន្ថែមគែមកង់ (fender) និងគម្របម៉ាស៊ីន (hood) ដែលមានខ្សែបន្ទាត់ច្បាស់ៗ និងផ្នែកខាងក្រោយ។ ចំណុចដែលពិសេសមួយទៀតគឺរថយន្ដបានបំពាក់មកជាមួយដំបូលរឹងដែលអាចបត់ចូលទៅក្នុងឃ្លុបក្រោយរថយន្តបាន ធ្វើឲ្យកាប៊ីនខាងក្នុងចំហរ ផ្ដល់ភាពងាយស្រួលពេលបងប្អូនត្រូវការជិះស្រូបយកខ្យល់អាកាស។

audi concept c roadsterនៅខាងក្នុង កៅអីត្រូវបានគ្របដណ្ដប់ដោយក្រណាត់ wool twill អ្នករចនាដោយលោក Tiziana Mauri ប្រធានផ្នែកពណ៌និងការលម្អ។ ចំពោះប្រភេទស្បែកនិងកៅអីបានរចនាមក ជួយសម្រួលក្នុងការដកដង្ហើម និងផ្តល់នូវផាសុកភាព ដល់អ្នកធ្វើដំណើរ។
នៅផ្នែកខាងក្នុងឧបករណ៍ប្តូរលេខទៅបានបំពាក់នៅដៃចង្កូត ចំណុចពិសេសខ្លាំងគឺអេក្រង់ទំហំ ១០.៤អុីញរបស់រថយន្ដនេះ អាចបញ្ជាលាក់ចូលក្នុងបាន ការសម្រេចធ្វើបែបនេះគឺដើម្បីការពារការរំខាន នៅពេលបងប្អូនគ្មានតម្រូវការប្រើប្រាស់។ លើសពីនេះ កន្លែងផ្ទុកសម្ភារៈក៏ត្រូវបានលាក់នៅក្រោមគម្របកុងសូលថ្លាមួយផងដែរ៕

audi concept c roadster

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន MG Cambodia បន្តការលក់ចេញកាន់តែជោគជ័យជាមួយការលក់ចេញលើស 200 គ្រឿងក្នុងខែសីហា ដែលជម្រុញដោយប្រម៉ូសិនសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ – ក្រុមហ៊ុន MG Cambodia បានបន្តបង្ហាញពីឥទ្ធិពលដ៏មានសក្តានុពលរបស់ខ្លួនក្នុងទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជាកាន់តែខ្លាំងឡើងៗ ជាមួយការសម្រេចនូវការលក់ចេញដ៏ធំសម្បើមក្នុងខែសីហាដោយប្រគល់រថយន្តជូនអតិថិជនច្រើនជាង 200 គ្រឿងដែលជាជំហានដ៏សំខាន់ក្នុងទីផ្សាររថយន្តថ្មីនាពេលបច្ចុប្បន្ន។ ភាពជោគជ័យមួយនេះបានបញ្ជាក់ថាក្រុមហ៊ុន MG ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗ និង នៅតែបន្តការពេញនិយមពីសំណាក់ប្រជាជនកម្ពុជា ដែលទាក់ទាញដោយរថយន្តថ្មីដែលមានតម្លៃសមរម្យ និង ការផ្តល់នូវប្រូម៉ូសិនពិសេសដ៏ចំណេញសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ដើម្បីអបអរសាទរពិធីបុណ្យភ្ផំបិណ្ឌប្រពៃណីខ្មែរខាងមុខនេះ ក្រុមហ៊ុន MG Cambodia បានប្រកាសអំពីកម្មវិធីប្រូម៉ូសិនពិសេសរបស់ខ្លួនគឺ «Pchum Ben Promotion Campaign» ក្នុងគោលបំណងផ្តល់ភាពអត្ថប្រយោជន៏កាន់តែច្រើន និងផ្តល់ជម្រើសកាន់តែល្អសម្រាប់អតិថិជនក្នុងការទិញរថយន្តថ្មីសម្រាប់ដំណើរកម្សាន្តនៃពិធីកាន់បិណ្ឌ និង រដូវកាលបុណ្យភ្ជុំបិណ្ឌដល់អតិថិជន។ ប្រូម៉ូសិនពិសេសទាំងនោះរួមមានដូចជា៖

  • Pchum Ben Happy Hour Sale៖ អតិថិជនដែលធ្វើការកក់រថយន្ត MG ក្នុងម៉ោងកំណត់ ចាប់ពីម៉ោង 7:00 ព្រឹក ដល់ 10:00 ព្រឹក នឹងទទួលបានការថែមជូនកាតសាំង $200 បន្ថែមពីលើប្រូម៉ូសិនប្រចាំខែដែលកំពុងមានស្រាប់ ដើម្បីជួយឱ្យអតិថិជនដែលទិញរថយន្ត MG ធ្វើដំណើរទៅភ្ជុំបិណ្ឌ គឺគ្មានការព្រួយបារម្ភអំពីការចំណាយលើប្រេងឥន្ធនៈឡើយ។
  • ថែមជូនចានស្រាក់ MG ៖ ជាការគោរពតាមទំនៀមទំលាប់ប្រពៃណីក្នុងការយកចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាមនានា ហើយក្រុមហ៊ុន MG Cambodia បានគិតគូរនិងផ្តល់ជូននូវចានស្រាក់មានឡូហ្គោ MG ដ៏ស្រស់ស្អាតដល់អតិថិជនដែលអញ្ផើញមកទទួលរថយន្តក្នុងខែកញ្ញាដើម្បីជាការរួមចំណែកក្នុងការអបអរពិធីបុណ្យភ្ជំបិណ្ឌ។ ការផ្តល់ជូនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។
  • ហ្រ្វីជូនក្រមា MG ៖ រាល់អតិថិជនទាំងអស់ដែលអញ្ជើញទស្សនានិងបើកបរសាកល្បងរថយន្ត MG នៅគ្រប់សាខាទាំងអស់នឹងទទួលបានក្រមា MG យ៉ាងស្រស់ស្អាត ១ ភ្លាមៗ ដើម្បីបន្ថែម stylish ផ្សារភ្ផាប់ជាមួយវប្បធម៌ខ្មែរដ៏ស្រស់ផូរផង់។

យុទ្ធសាស្ត្រទីផ្សារដ៏មានអត្ថន័យ និង មានអត្ថប្រយោជន៏ទាំងនេះ គឺមិនត្រឹមតែបានបង្កើនភាពទាក់ទាញពីសំណាក់អតិថិជនទេ ប៉ុន្តែថែមទាំងបញ្ជាក់ថាក្រុមហ៊ុន MG Cambodia ជាម៉ាកយីហោរថយន្តមួយដែលជួយលើកតម្កើនតម្លៃវប្បធម៌ខ្មែរ ផ្សារភ្ជាប់ជាមួយនឹងការផ្ដល់ជូនកាដូរដែលចាំបាច់សម្រាប់អតិថិជនរបស់ខ្លួនបានចំគោលដៅ។

ជាមួយនឹងសេវាកម្មក្រោយការលក់ after-sale service ដ៏មានស្តង់ដារ, មជ្ឈមណ្ឌលសេវាកម្មចំនួន 3 ទីតាំងធំៗ ព្រមទាំងមានអ្នកជំនាញផ្នែកបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពីរោងចក្រអន្តរជាតិរបស់ MG និង មានអគារតាំងបង្ហាញរថយន្ត MG រហូតដល់ 4 សាខានៅទូទាំងប្រទេសកម្ពុជា អមដោយម៉ូឌែលរថយន្តទំនើបៗដែលកំពុងពេញនិយម និងមានសន្ទុះការគាំទ្រខ្លាំងលើទីផ្សារដូចជា MG ZS, MG RX5, MG RX9, MG GT, MG7 និង MG G50 បានធ្វើឱ្យក្រុមហ៊ុន MG Cambodia នៅតែបន្តជឿជាក់ថាខ្លួននៅតែជាជម្រើសល្អដែលអតិថិជនអាចទុកចិត្តបាន ទាំងគុណភាព តម្លៃ​ និង រចនាបថដ៏ទាន់សម័យ។

កំណត់ត្រាលក់ដ៏អស្ចារ្យក្នុងខែសីហានេះ បានបង្ហាញម្តងទៀតហើយអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន MG ក្នុងការផ្តល់ជូននូវរថយន្តថ្មីដែលមានគុណភាពខ្ពស់ ទំនើប មានភាពច្នៃប្រឌិត តម្លៃសមរម្យ និងការយកចិត្តទុកដាក់លើសេវាកម្មថែទាំក្រោយពេលលក់ជាពិសេសផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីក្រុមហ៊ុនផ្សេងៗកំពុងជួបបញ្ហាក៏ដោយ តែ Toyota នឹងផលិតរថយន្ត EV ដំបូងរបស់ខ្លួននៅអឺរ៉ុប!

បន្ទាប់ពីបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះ ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ពិភពលោក បានប្រកាសដាក់ចេញនូវផែនការថ្មីរបស់ខ្លួន ដើម្បីផលិតរថយន្តអគ្គិសនីសុទ្ធ (EV) ដំបូងរបស់ខ្លួននៅក្នុងតំបន់អឺរ៉ុបហើយ ដោយក្នុងនោះនឹងធ្វើឡើងនៅក្នុងរោងចក្រនៅក្នុងសាធារណរដ្ឋឆេក។

ក្នុងនោះ សម្រាប់ការវិនិយោគនេះ ក្រុមហ៊ុន Toyota ផ្ទាល់ នឹងវិនិយោគនូវទឹកប្រាក់ដល់ទៅ ៧៩៦ លានដុល្លារ ឯណ្ណោះ។ ជាមួយគ្នានេះ សម្រាប់ការវិនិយោគនេះទៀតសោត ក៏នឹងរួមបញ្ចូលនូវការពង្រីករោងចក្រ ក៏ដូចជា ការសាងសង់រោងចក្រដំឡើងអាគុយផងដែរ ខណៈនៅក្នុងពេលបច្ចុប្បន្ននេះ រោងចក្រនេះគឺត្រូវបានប្រើប្រាស់សម្រាប់ ផលិតរថយន្ត Aygo X និង Yaris Hybrid ពោលគឺអាចផលិតរថយន្តបានប្រហែល ២២០ ០០០គ្រឿង នៅក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ក្រៅពីសកម្មភាពទាំងនេះ កាលពីដើមឆ្នាំកន្លងទៅ ក្រុមហ៊ុន Toyota ផ្ទាល់ ក៏ធ្លាប់បានប្រកាសគ្រោងនឹងបង្ហាញចេញលក់នូវរថយន្តអគ្គិសនីសុទ្ធ (EV) ចំនួន ៩ម៉ូឌែល នៅក្នុងទីផ្សារតំបន់អឺរ៉ុបក្នុងឆ្នាំ ២០២៥ និង ២០២៦ សម្រាប់ម៉ាក Toyota និង Lexus ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឃើញទីផ្សារនៃការលក់ឡាន EV ក្នុងតំបន់អឺរ៉ុបធ្លាក់ចុះខ្លាំង! CATL សម្រេចលក់ភាគហ៊ុនដែលខ្លួនបានទិញចោលទាំងអស់

បន្ទាប់ពីឃើញទីផ្សារនៃការលក់រថយន្តអគ្គិសនីនៅក្នុងតំបន់អឺរ៉ុបកំពុងប្រឈមមុខនឹងការធ្លាក់ចុះខ្លាំង ពេលនេះ ក្រុមហ៊ុនផលិតអាគុយដ៏ធំរបស់ចិន Contemporary Amperex Technology (CATL) បានសម្រេចលក់ភាគហ៊ុនចំនួន ២០,៦% របស់ខ្លួននៅក្នុងក្រុមហ៊ុនផលិតរថយន្តហ្វាំងឡង់ Valmet Automotive ទៅឱ្យរដ្ឋាភិបាលហ្វាំងឡង់ និងម្ចាស់ភាគហ៊ុនផ្សេងៗហើយ។

គួរបញ្ជាក់ឲដឹងថា កាលពីឆ្នាំ ២០១៧ កន្លងទៅ ក្រុមហ៊ុន CATL គឺធ្លាប់បានទិញភាគហ៊ុនចំនួន ២០,៦% នៅក្នុងក្រុមហ៊ុន Valmet Automotive ដើម្បីពង្រឹងទីផ្សាររបស់ខ្លួននៅក្នុងតំបន់អឺរ៉ុប។

ក្នុងនោះ បន្ទាប់ពីមានការផ្លាស់ប្តូរ ឬទិញនេះ រដ្ឋាភិបាលហ្វាំងឡង់ផ្ទាល់ក៏នឹងវិនិយោគ ឬបញ្ចូលដើមទុនថ្មីរបស់ខ្លួនចំនួន ៤០,៩៦ លានដុល្លារ បន្ថែមផងដែរ ពោលគឺកាន់កាប់ភាគហ៊ុនសរុបចំនួន ៧៩% នៅក្នុងក្រុមហ៊ុន Valmet Automotive ខណៈក្រុមហ៊ុនវិនិយោគឯកជន Pontos នឹងកាន់កាប់ភាគហ៊ុនចំនួន ២១% ។

ជាមួយគ្នានេះ សម្រាប់ក្រុមហ៊ុន Ioncor ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផលិតអាគុយរបស់ក្រុមហ៊ុន Valmet Automotive ទៀតសោត ក៏នឹងធ្វើការផ្លាស់ប្តូរថ្មីផងដែរ ពោលគឺរដ្ឋាភិបាលហ្វាំងឡង់នឹងកាន់កាប់ភាគហ៊ុនសរុបចំនួន ៧០% តាមរយៈក្រុមហ៊ុន Finnish Minerals Group ។

គួរបញ្ជាក់ថា សម្រាប់ប្រវត្តិរបស់ក្រុមហ៊ុន Valmet Automotive ក៏ធ្លាប់បានផលិតរថយន្តឲ្យក្រុមហ៊ុន Porsche, Saab និង Mercedes-Benz ផងដែរ ខណៈនៅក្នុងពេលបច្ចុប្បន្ននេះ គឺកំពុងពង្រីកខ្លួនទៅក្នុងវិស័យការពារជាតិសម្រាប់ផលិតយានយន្ត និងគ្រឿងចក្រធុនធ្ងន់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងកាន់តែទំនើប Buick Electra L7 បំពាក់មកជាមួយ Speakers ២៨គ្រាប់និងកៅអីមានមុខងារ Zero-Gravity

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន Buick បានបង្ហាញព័ត៌មានលម្អិតអំពីផ្ទៃខាងក្នុងរថយន្ត Electra L7 ជាប្រភេទរថយន្ត sedan របស់ខ្លួន។ ចំពោះផ្ទៃខាងក្នុងរបស់ Electra L7 នឹងត្រូវបំពាក់នូវកៅអីមានមុខងារ zero-gravity អាចអាចបត់បាន ១២០° ហើយដំណើរការជាមួយប្រព័ន្ធអូឌីយ៉ូ Buick Sound រួមបញ្ចូលជាមួយឧបករណ៍បំពងសំឡេងចំនួន ២៧គ្រាប់។

សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅរថយន្ត Electra L7 មានប្រវែងតួខ្លួនសរុប ៥ ០៣២ម.ម, ទទឹង ១ ៩៥២ម.ម, កម្ពស់ ១ ៥០០ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០០០ម.ម។ ផ្នែកខាងក្នុងរថយន្ដបានបំពាក់មកជាមួយអេក្រង់កុងទ័រ LCD ទំហំ ១០.២៥ អុីញនិងអេក្រង់កម្សាន្ដទំហំ ១៥.៦អុីញ ជាមួយនឹងខ្សែបន្ទាត់លម្អ “Starlight Gold Sand” ដែលតភ្ជាប់ប្រព័ន្ធគ្រប់គ្រងទៅជញ្ជាំងទ្វារ។

រថយន្ត sedan ថ្មីនេះបំពាក់ដោយកៅអី ៤ រចនាតាមបែប suspended-layer។ កៅអីជួរទីពីរក៏បានបំពាក់មកជាមួយស្បែក Nappa leather សម្រាប់មានការរចនាបែប suspended-layer បានប្រើប្រាស់កប្បាសគុជដ៏ទន់ពិសេសស័ក្ដិសមបំផុតសម្រាប់ម្តាយនិងទារក។

ចំណុចពិសេសរបស់រថយន្ត Electra L7 គឺកៅអី zero-gravity ត្រូវបានបំពាក់នៅក្នុងថ្នាក់រថយន្តនេះ ស្ថិតនៅទីតាំងកៅអីអ្នកដំណើរខាងមុខ។ កៅអីនេះរួមបញ្ចូលទាំងកន្លែងដាក់ជើងដែលអាចបញ្ជាដោយប្រើប្រាស់ថាមពលអគ្គិសនីបាន ៤របៀប ដែលអាចពង្រីកបាន ១០៣ម.ម អនុញ្ញាតឲ្យអ្នកដំណើរអាចប្រើប្រាស់មុខងារ zero-gravity មុំរវាងភ្លៅទៅនឹងដងខ្លួន និងមុំរវាងកំភួនជើងទៅនឹងភ្លៅគឺ ១២០°។ សម្រាប់បញ្ជាមុខងារ zero-gravity គឺដំណើរការយ៉ាងងាយស្រួលតាមរយៈបញ្ជាដោយសំឡេង, អេក្រង់កម្សាន្ដ ឬប៊ូតុងបញ្ជាធម្មតា។

រថយន្ត Electra L7 នឹងក្លាយជារថយន្ដដំបូងបំពាក់នូវប្រព័ន្ធអូឌីយ៉ូឌីជីថល Buick Sound រួមបញ្ចូលជាមួយឧបករណ៍បំពងសំឡេងចំនួន ២៧គ្រាប់ជាមួយនឹងកម្លាំងអតិបរមា ២០០០W។ ក្នុងនោះរួមមានឧបករណ៍បំពងសំឡេង sky speakers ចំនួន៤ និង subwoofer hat-rack ចំនួន២ បង្កើតបានជា “សំឡេងពីលើដំបូល” មានលក្ខណៈល្អិតល្អន់ និងប្រាកដនិយមតាមទិសដៅបញ្ឈរ ខណៈឧបករណ៍បំពងសំឡេងដែលនៅសេសសល់ចំនួន ២១ ទៀតត្រូវបានដាក់ដោយយុទ្ធសាស្ត្រនៅផ្ទាំងគ្រប់គ្រង, ទ្វារខាងមុខនិងខាងក្រោយនិងកន្លែងក្បាលកៅអី ដើម្បីបង្កើតបានជាវាលសំឡេង 360°។

ប្រព័ន្ធអូឌីយ៉ូនៅក្បាលកៅអីផ្តល់ជូននូវរបៀបចាក់សំឡេងចំនួនបី ខណៈសំឡេងទាំងអស់ត្រូវបានបញ្ជូនតាមរយៈក្បាលកៅអី។ ប្រព័ន្ធអូឌីយ៉ូនៅក្បាលកៅអីអ្នកបើកបរអាចដោះស្រាយការរុករក (navigation), ការហៅទូរស័ព្ទ និងការចាក់មេឌៀដោយឯករាជ្យ ដែលការពារការរំខានពីការការប្រើប្រាស់ការបញ្ជាលើផ្ទាំងព័ត៌មានលើអេក្រង់កម្សាន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វីនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ រថយន្តរបស់ប្រទេសជប៉ុនត្រូវបានកំណត់កម្លាំងអោយមានត្រឹម ២៧៦សេះ និងល្បឿនត្រឹមតែ ១៨០គីឡូម៉ែត្រ/ម៉ោង?

កាលពីសម័យកាលដ៏រុងរឿងរបស់ JDM Legendary នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ នៅប្រទេសជប៉ុន ហេតុអ្វីបានជាគេត្រូវកំណត់អោយរថយន្តរបស់ពួកគេមានកម្លាំងត្រឹមតែ ២៧៦Hp នឹងល្បឿនមិនអោយលើសពី ១៨០Km/h ក្នុងអត្ថបទនេះយើងនឹងលើកយកហេតុផលទាំងអស់នោះមកធ្វើការបង្ហាញជូន :

កម្លាំងម៉ាស៊ីន ២៧៦Hp និងល្បឿនអតិបរមា ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់រថយន្តជប៉ុនមិនមែនជាច្បាប់ដែលបានចែងផ្លូវការនោះទេ។ គឺវាគ្រាន់តែជាកិច្ចព្រមព្រៀងដោយស្ម័គ្រចិត្តរវាងក្រុមហ៊ុនផលិតរថយន្តធំៗនៅជប៉ុនប៉ុណ្ណោះដែលមានឈ្មោះថា “Gentleman’s agreement” កិច្ចព្រមព្រៀងនេះបានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ដើម្បីទប់ស្កាត់ទៅនឹងកត្តាជាច្រើនដូចជា ៖

Is street racing still a thing in Japan?

ប្រព័ន្ធសុវត្ថិភាពចរាចរណ៍ ៖ ផ្លូវថ្នល់ក្នុងប្រទេសជប៉ុនកាន់តែមានការកកស្ទះហើយប្រជាជននិងរដ្ឋាភិបាលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីចំនួនគ្រោះថ្នាក់ចរាចរណ៍និងអ្នកស្លាប់ដែលកើនឡើងជាលំដាប់ ។ដែលគ្រោះថ្នាក់ទាំងនេះតែងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រណាំងរថយន្តតាមដងផ្លូវនិងកម្លាំងម៉ាស៊ីនរថយន្តថ្មីៗដែលបានផលិតមកអោយមានកម្លាំងខ្លាំង ។

ជៀសវាង “ការប្រណាំងប្រជែងកម្លាំងម៉ាសុីនដែលគ្មានទីបញ្ចប់” ៖ ក្រុមហ៊ុនផលិតរថយន្តទាំងអស់នោះចង់ទប់ស្កាត់ការប្រណាំងប្រជែងកម្លាំងម៉ាស៊ីនដែលកើនឡើងឥតឈប់ឈរ ។ ដោយសាតែការធ្វើបែបនេះនឹងបង្កើនការចំណាយលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ដោយមិនចាំបាច់ព្រោះគេគិតថាវាគ្មានប្រយោជន៍នៅលើដងផ្លូវរបស់ប្រទេសជប៉ុនដែលមានការកំណត់ល្បឿនត្រឹមត្រូវនិង ផ្លូវមានសភាពតូចចង្អៀតជាដើម ។

Why Japan's Notorious Mid Night Club Story Is A Lie

នឹងការទប់ស្កាត់ទុកជាមុន ៖ ដែលក្រុមហ៊ុនផលិតរថយន្តទាំងនោះមានគោលបំណងជៀសវាងពីបទប្បញ្ញត្តិរបស់រដ្ឋាភិបាលដែលមានភាពតឹងរ៉ឹងនឹងអាចបង្កការលំបាកខ្លាំងជាងនេះដែលអាចនឹងត្រូវដាក់ចេញមកប្រសិនបើអត្រានៃការគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឡើង ។ ខណៈដែលមានការកំណត់ទៅលើកម្លាំងម៉ាសុីនដែលយើងស្គាល់ថាជាកិច្ចព្រមព្រៀង Gentleman’s agreement ដែលបានកំណត់ល្បឿនមិនអោយលើសពី ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោងគឺជាវិធានការសុវត្ថិភាពដែលមានភាពជាក់លាក់មួយ ។ ដែលជាក់ស្តែងរថយន្តជាច្រើនត្រូវបានបំពាក់ឧបករណ៍កំណត់ល្បឿនអេឡិចត្រូនិកដើម្បីទប់ស្កាត់កុំឱ្យរថយន្ត បើកលើសពីល្បឿនដែលបានកំណត់នោះ ។

JDM Gentleman's Agreement: Why Iconic Japanese Cars Are Limited To 276 HP

ប៉ុន្តែការកំណត់ល្បឿននឹងកម្លាំងម៉ាសុីនទាំងនោះគ្រាន់តែជាការកុហកទេដោយក្រុមហ៊ុនជាច្រើនបានធ្វើការកុហកនឹងប្រកាសពីកម្លាំងម៉ាស៊ីនរថយន្តរបស់ពួកគេដែលទាបជាងការពិត ។ ដែលជាឧទាហរណ៍ : ចំពោះរថយន្តដែលលក់នៅទីផ្សារផ្សេងទៀតដែលស្រាប់តែមានកម្លាំងបន្ថែម 50hp ដោយគ្មានការផ្លាស់ប្តូរផ្នែកម៉ាស៊ីនអ្វីទាំងអស់ ។ ឧទាហរណ៍រថយន្ត Mitsubishi 3000GT/GTO/Dodge Stealth ដែលមានកម្លាំង ២៧៦Hp នៅក្នុងប្រទេសដើមរបស់វាប៉ុន្តែមានដល់ទៅ ៣២០Hp នៅអាមេរិក (សម្រាប់ម៉ូដែល Twin-Turbo ក្នុងឆ្នាំ ១៩៩៤-១៩៩៧)។ រថយន្ត Honda NSX ជំនាន់ទីមួយដែលបាននាំចេញទៅលក់នៅឯតំបន់ Europe ក៏ត្រូវបានគេរកឃើញថាវាមានកម្លាំងខ្លាំងជាងពេលដែលវានៅប្រទេសជប៉ុនដែរ ។ នឹងតាមរយៈការធ្វើតេស្តកម្លាំងម៉ាសុីននៅលើ Engine Dyno រថយន្តល្បីៗពីសម័យនោះដូចជា Nissan Skyline GT-R, Toyota Supra, និង Mazda RX-7 តែងតែបង្ហាញថាពួកវាមានកម្លាំងលើសពី ២៧៦Hp ។ ដែលនាំអោយមានការប្រកួតប្រជែងកម្លាំងម៉ាសុីននេះនៅតែបន្តទៅមុខដោយក្រុមហ៊ុននានាបានបង្កើតម៉ាស៊ីនដែលមានកម្លាំងកាន់តែខ្លាំងបន្ថែមទៀតខណៈពេលដែលពួកគេនៅតែគោរពតាមកិច្ចព្រមព្រៀងនោះជាសាធារណៈ ។

2005 Acura RL Debut on Stage

នឹងជាចុងក្រោយកិច្ចព្រមព្រៀង Gentleman’s agreement រវាងក្រុមហ៊ុនផលិតរថយន្តទាំងនោះត្រូវបានបំពានជាផ្លូវការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០០០ នៅពេលដែលក្រុមហ៊ុន Honda បានចេញលក់រថយន្ត Acura Legend (ដែលគេស្គាល់ថា Honda Legend នៅប្រទេសជប៉ុន) ដែលមានកម្លាំងដល់ទៅ ២៩៦Hp បំពាក់ដោយម៉ាស៊ីនចំណុះ ៣.៥ លីត្រ ប្រភេទ V6 ។ ចំណែកឯក្រុមហ៊ុនផលិតផ្សេងទៀតក៏បានធ្វើតាមនៅក្នុងពេលមិនយូរប៉ុន្មាន ។ ទោះជាយ៉ាងណាក៏ដោយការកំណត់ល្បឿន ១៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោងសម្រាប់រថយន្តទីផ្សារក្នុងស្រុកប្រទេសជប៉ុននៅតែជាស្តង់ដារជាក់ស្តែងសម្រាប់រថយន្តជាច្រើន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce បញ្ចេញម៉ូឌែលពិសេសនៃរថយន្តអគ្គិសនី Spectres បំផុសគំនិតពីរដូវផ្ការីក

[បរទេស] ក្រុមហ៊ុនផលិតរថយន្តប្រណិតលំដាប់អភិជន Rolls-Royce បានបង្ហាញចេញនូវម៉ូឌែលពិសេសនៃរថយន្តអគ្គិសនី Spectres អោយឈ្មោះថា Inspired by Primavera ដែលត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងសម្រាប់អតិថិជនខ្លួន ដែលត្រូវបានបំផុសគំនិតចេញពីរដូវផ្ការីក ឬនិទាឃរដូវ (Spring Time) ត្រឹមចំនួនកំណត់ ៣គ្រឿងប៉ុណ្ណោះ។

សម្រាប់ឈ្មោះ “Primavera” ជាភាសាអ៊ីតាលីមានន័យថា ‘និទាឃរដូវ ឬ Spring’។ ក្នុងនោះ Rolls-Royce បានបង្កើតនូវម៉ូឌែលពិសេសនេះជាមួយពណ៌តួរខ្លួនចំនួន ៣ពណ៌ផ្សេងៗគ្នា Evanescent, Reverie និង Blossom។ រួមបន្ថែមជាមួយនូវលក្ខណ:ពិសេសដែលត្រូវបានតុបតែងដោយដៃផ្ទាល់ពុំថាផ្នែកខាងក្រៅ និងខាងក្នុង។ ជាពិសេសផ្នែកខាងក្នុងដោយមានរំលេចនូវរូបផ្កាទៅលើកន្លែងសំខាន់ៗផង ដើម្បីបង្ហាញថាម៉ូឌែលពិសេសនេះ ត្រូវបានផលិតឡើងដោយបំផុសគំនិតពីរដូវផ្ការីក។

Rolls-Royce និយាយថា Spectre Inspired by Primavera គឺអាចបញ្ជាទិញបានរហូតដល់ដើមឆ្នាំក្រោយ ហើយការដឹកជញ្ជូនសម្រាប់ម្ចាស់នឹងផ្តើមមុនរដូវផ្ការីកឆ្នាំ២០២៦។ ចំពោះតម្លៃវិញគឺពុំមានព័ត៌មាននោះទេថាម៉ូឌែលពិសេសនេះមានតម្លៃប៉ុន្មាន ប៉ុន្តែកត់សម្គាល់ថាវានឹងមានតម្លៃថ្លៃលើសពី Spectre ធម្មតាដែលមានតម្លៃចាប់ពី ៣៩៧ ៧៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+