ផ្ទាំងផ្សាយពាណិជ្ជកម្ម

The All- New Hunter 350 ត្រូវបានដាក់សម្ពោធជាផ្លូវការក្នុងប្រទេសកម្ពុជា ពណ៌ថ្មី ស្អាតប្លែក ឡូយហ្មង!

  • ម៉ូឌែលលើកនេះមានពណ៌ប្លែកស្អាតដល់ទៅ ៣ពណ៌ ដែលបំផុសកំនិតមកពីបណ្តាលប្រទេសល្បីៗជាច្រើននៅជុំវិញពិភពលោក។ ម៉ូឌែលថ្មីនេះបំពាក់មកជាមួយកៅអីទាបល្មម បូមស៊េរីថ្មី ការឌីហ្សាញដោយបំពាក់បច្ចេកវិទ្យា ergonomics និងការអាប់ឌែតថ្មីប្លែកពីម៉ូឌែលផ្សេងៗក្នុងត្រកូល Hunter
  • 2025 Hunter 350 នឹងមានតម្លៃចាប់ពី 3,xxx ដុល្លារសម្រាប់ពណ៍ថ្មីៗទាំង៣
  • Royal Enfield សម្រេចបាននូវព្រឹត្ដិការណ៍ដ៏អស្ចារ្យនៃសហគមន៍អ្នកជិះម៉ូតូ Hunter 10ម៉ឺននាក់នៅទូទាំងពិភពលោក

ប្រទេសកម្ពុជា ថ្ងៃទី 30 ខែសីហា ឆ្នាំ 2025៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យម ថ្ងៃនេះបានបើកបង្ហាញនូវម៉ូតូ Hunter 350 ឆ្នាំ 2025 ដែលបន្ថែមនូវលក្ខណៈ និងស្ទីលកាន់តែពិសេសជាងស៊េរីមុនៗសម្រាប់អ្នកស្រលាញ់ និងចូលចិត្តជិះម៉ូតូនៅកម្ពុជា។ ដោយបំផុសគំនិត និងរចនាឡើងសម្រាប់ការរស់នៅដ៏ស្រស់បំព្រងបំផុតក្នុងពិភពលោក Hunter 350 ឆ្នាំ 2025 មកជាមួយនូវពណ៌ថ្មីដល់ទៅ ៣ពណ៌ និងការអាប់ឌែតបន្ថែមលក្ខណៈពិសេស និងកែលម្អឱ្យកាន់តែប្រសើរឡើងដូចជា ផ្នែកសុវត្ថិភាព ភាពរហ័សរហួន និងភាពទាន់សម័យ ឱ្យស័ក្កិសមនឹងទីក្រុងសម័យទំនើប។

បង្កើតឡើងសម្រាប់ផ្លូវក្នុងទីក្រុង ហើយរចនាឡើងដើម្បីអ្នកជិះបង្ហាញពីភាពជាខ្លួនឯង ម៉ូឌែល Hunter 350 ឥឡូវនេះកាន់តែផ្ដល់នូវផាសុកភាពពេលធ្វើដំណើរ និងសមត្ថភាពខ្លាំងជាងស៊េរីមុនៗទាំងអស់ ហើយឥលូវនេះ Hunter 350 ឆ្នាំ2025 នឹងមានលក់នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅទាំងសាខាភ្នំពេញនិងសាខាសៀមរាប។

អត្ថាធិប្បាយលើការសម្ពោធ Hunter 2025 ប្រធានផ្នែកពាណិជ្ជកម្ម Royal Enfield -លោក Yadvinder Singh Guleria បាននិយាយថា « Hunter 350 ឆ្នាំ 2025 គឺជាម៉ូតូដ៏លេចធ្លោមួយនៅក្នុងផលប័ត្ររបស់យើង ដែលមានភាពរហ័សរហួន ស្ទីលយុវវ័យ និងក្លាយជាម៉ូតូសំណព្វចិតតែម្ដងនៅពេលបានជិះលើកដំបូង និងអ្នកបើកបរក្នុងទីក្រុង។ យើងបានបន្ថែមការគិតគូរ និងបង្កើនសមត្ថភាពរបស់ម៉ូតូនេះ សម្រាប់អតិថិជននៅកម្ពុជា ដែលផ្ដល់ឱ្យអ្នកបើកបរនូវភាពរីករាយកាន់តែខ្លាំង នៅពេលក្លាយជាម្ចាស់ម់ូតូមួយ ឬនៅពេលបានជិះម៉ូតូមួយនេះ ប្រែក្លាយតំបន់នីមួយៗទៅជាសួនកម្សាន្ត ហើយបន្តធ្វើឱ្យផ្លូវដែលបានជិះមើលទៅមានភាពស្រស់បំព្រង»។

លក្ខណៈពិសេសថ្មីរបស់ Hunter 350 ឆ្នាំ 2025៖

  • ពណ៌ថ្មីរបស់ Hunter 350 ឆ្នាំ 2025 ត្រូវបានយកលំនាំតាម ខ្សាច់ពណ៌សនៃទីក្រុង Rio ,ផ្លូវឥដ្ឋក្រហមនៃទីក្រុងឡុងដ៍ និងផ្លូវកៅស៊ូពណ៌ខ្មៅនៃទីក្រុងតូក្យូ ដែលត្រូវបានហៅកាត់ថា- Rio White, Tokyo Black និង London Red និងត្រូវបានបំផុសគំនិតដោយ coolest zip codes នៅជុំវិញពិភពលោក។
  • ការគិតគូរទៅលើគម្លាតពីតួម៉ាស៊ីនមកផ្ទៃដី ការកែសម្រួលកែប និងបូម រួមការគិតគូរទៅទម្រង់អង្គុយរបស់អ្នកបើកបរទៅតាមស្តង់ដារ ergonomic ធ្វើឱ្យអ្នកបើកបរកាន់តែមានផាកសុភាព និងរីករាយក្នុងការធ្វើដំណើរជាងមុន។
  • Hunter ស៊េរីឆ្នាំ 2025 នឹងក្លាយជាម៉ូតូ 350 cc ដំបូងពី RE ដែលមាន slip-assist clutch
  • ចង្កៀងមុខ LED, tripper pod និងការសាកថ្មល្បឿនលឿន USB Type-C បង្កើនបទពិសោធន៍ដល់អ្នកជិះកាន់តែប្រសើរឡើង

ជាមួយនឹងការគិតគូរយ៉ាងល្អតល្អន់ទៅលើ geometry ម៉ាស៊ីន torquey 349cc J-series និងការរចនាប្លែក បង្រួម និង neo-retro ម៉ូតូ Hunter 350 ឆ្នាំ 2025 ថ្មីនេះ ត្រូវបានបង្កើតឡើងសម្រាប់អ្នកបើកបរសម័យថ្មី ហើយសម្រាប់គ្រប់ស្ថានភាពផ្លូវ មិនថាពួកគេជិះចូលច្រកផ្លូវតូចៗ ឬ ផ្លូវឌឿងហែម ដែលមានគេលក់ដូរច្រើនទេ​ ម៉ូតូនេះនៅតែផ្ដល់ភាពងាយស្រួលក្នុងការជិះ។ ចាប់តាំងពីការចេញលក់ ម៉ូតូនេះបានកសាងសហគមន៍អ្នកជិះដ៏ស្មោះត្រង់ និងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ហើយ Hunter ថ្មីនឹងបន្តបន្ថែមអ្នកជិះដ៏ស្មោះត្រង់បន្ថែមទៀតទៅក្នុងផ្នត់គំនិត «Pure motorcycling»។

ជាមួយគ្នានេះដែរ Hunter 350 ឆ្នាំ 2025 នេះមានស្តុកពេញៗគ្រប់ពណ៍ដែរលោកអ្នកអាចធ្វើការបញ្ជាទិញបាននៅក្រុមហ៊ុន Royal Enfield Cambodia.

ទិញបាននៅក្រុមហ៊ុន Royal Enfield Cambodia.

                           Variant          Pricing
Single Tone colours – Rio White and Dapper Grey 3, xxx USD
Dual Tone colours – Tokyo Black, London Red and Rebel Blue 4, xxx USD

 

Hunter 350 ផ្ដល់ភាពខុសប្លែកគ្នា ទៅតាមប្រភេទអ្នកបើកបរ មិនថាអ្នកជិះលើកដំបូង អ្នកបើកបរទីក្រុង ក៏ដូចជាអ្នកបើកបរដែលមានបទពិសោធន៍។

លើសពីនេះ រូបរាងរបស់ម៉ូតូ Hunter ស៊េរីថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីបង្កើតបទពិសោធន៍ថ្មីៗសម្រាប់អតិថិជនថ្មីៗ ដោយម៉ូឌែល Hunter របស់ Royal Enfield ត្រូវបានដាក់ឱ្យដំណើរការដើម្បីនាំយកអ្នកជិះម៉ូតូដែលស្រលាញ់ម៉ាក Royal Enfield ។ ជាក់ស្ដែង ម៉ូដទាន់សម័យ ការផ្ដល់ភាពរីករាយ និងភាពធន់ ដែលរចនាម៉ូដបែប retro-metro ត្រឹមរយៈពេលតែ ៦ខែ នៃការដាក់លក់ជាផ្លូវការ Hunter បានទទួលការស្រលាញ់ និងការកោតសរសើរពីអ្នកជិះរាប់មិនអស់នៅទូទាំងពិភពលោក។

ភាពជោគជ័យរបស់ Hunter 350 គឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ Royal Enfield ក្នុងការផ្តល់នូវម៉ូតូដែលរួមបញ្ចូលគ្នានូវរចនាប័ទ្ម ការដំណើរការ និងការច្នៃប្រឌិត។ វាគឺជាការកោតសរសើរ និងសេចក្តីស្រឡាញ់របស់សហគមន៍អ្នកជិះម៉ូតូ ដែលលើកទឹកចិត្តឱ្យ Royal Enfield ជំរុញខ្លួនឯងក្នុងការបង្កើតរចនាប័ទ្ម និងទម្រង់ថ្មី និងផ្ដល់បទពិសោធន៍ថ្មីៗក្នុងការជិះម៉ូតូ ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បន្តពង្រីកវិសាលភាពរបស់ខ្លួនទាំងក្នុងទីផ្សារប្រទេសឥណ្ឌា និងទីផ្សារអន្តរជាតិ ជាមួយនឹងម៉ូតូធុនមធ្យមដែលទាក់ទាញនៅទូទាំងពិភពលោក។

អំពី Royal Enfield

យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯងទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។

ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន Bear 650, Classic 650, Guerrilla 450 modern roadster, Hunter 350, Meteor 350, Super Meteor 650, Interceptor 650 និង Continental GT 650 twins, Shotgun 650, Himalayan 450, iconic Bullet 350, Classic 350 និង Goan Classic 350។ ហើយថ្មីៗនេះ ក្រុមហ៊ុនបានបង្ហាញពីម៉ាកម៉ូតូ City+ ថ្មីរបស់ខ្លួន – Flying Flea – ថ្មីស្រឡាងលើការចល័តទីក្រុង រួមបញ្ចូលគ្នានូវការរចនាពិតប្រាកដជាមួយនឹងបច្ចេកវិទ្យាទំនើប។

អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង 2000 នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត 850 នៅក្នុងប្រទេសជាង 60 ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួនប្រាំនៅក្នុងប្រទេសនេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន និងកូឡុំប៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Seal 06 DM-i Wagon នឹងបង្ហាញខ្លួននៅអឺរ៉ុបក្នុងពេលឆាប់ៗខាងមុខនេះ

យោងតាមប្រភពពី D-Auto រថយន្ត BYD Seal 06 DM-i Wagon នឹងត្រូវបានដាក់បង្ហាញនៅឯពិព័រណ៍រថយន្ត Munich ឆ្នាំ ២០២៥ (IAA Mobility 2025) នៅថ្ងៃទី ៨ ខែកញ្ញា ខាងមុខនេះ។ រថយន្ដនេះបានកំពុង ដាក់លក់នៅក្នុងប្រទេសចិន ជាមួយមានតម្លៃ ១០៩ ៨០០យន់ ឬស្មើនិងប្រមាណ ១៥ ៤០០ ដុល្លារ សម្រាប់ម៉ូឌែលស្ដង់ដារ Noble ផ្ដល់ជូនរយៈចម្ងាយបើកបរ ៨០គីឡូម៉ែត្រពេលប្រើអគ្គិសនី។ ខណៈម៉ូឌែល Flagship ផ្ដល់ជូនរយៈចម្ងាយបើកបរ ១៥០គីឡូម៉ែត្រ ពេលប្រើអគ្គីសនីសុទ្ធ មានតម្លៃ ១២៩ ៨០០យន់ ឬស្មើនិងប្រមាណ ១៨ ២០០ដុល្លារ។

រថយន្ត Seal 06 DM-i ប្រភេទ wagon បានរចនាឡើងតាមលំនាំរថយន្តប្រភេទ Sedan ម៉ូឌែល Seal 06 DM-i។  រថយន្ដនេះរចនាតាមបែប “Marine Aesthetics” របស់ក្រុមហ៊ុន BYD។ សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅ វាមានប្រវែងតួខ្លួនសរុប ៤ ៨៥០ម.ម, ទទឹង ១,៨៩០ម.ម, កម្ពស់ ១,៥០៥ម.ម, ប្រវែងគម្លាតកង់មុខក្រោយ (wheelbase) ២,៧៩០ម.មនិងមេគុណកកិតខ្យល់ (drag coefficient) ០.២៨៤។

នៅផ្នែកខាងក្រោយរថយន្ដនេះផ្តល់ជូនកន្លែងផ្ទុកឥវ៉ាន់ចំណុះ ៦៧០ លីត្រ ហើយអាចពង្រីកដល់ ១ ៥៣៥លីត្រ នៅពេលបត់កៅអីនៅផ្នែកខាងក្រោយ។ បន្ថែមពីនៅផ្នែកខាងក្នុងក៏បានបំពាក់មកជាមួយទូទឹកកក បន្ថែមមកជាមួយមុខងារកម្តៅនិងមានកន្លែងបំលែងថាមពលអគ្គិសនីយកទៅប្រើប្រាស់បានផងដែរ។

នៅផ្នែកខាងក្នុងសម្រាប់ម៉ូឌែលមូលដ្ឋាន បំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១២.៨ អុីញ, អេក្រង់កុងទ័រប្រភេទ LCD ទំហំ ៨.៨អុីញ, ឧបករណ៍បំពងសម្លេងចំនួន៦គ្រាប់, ពោងសុវត្ថិភាពចំនួន៦ និងមុខងារខ្យល់ក្ដៅ ខ្យល់ត្រជាក់កៅអីផ្នែកខាងមុខ។ចំណែកម៉ូដែលខ្ពស់ជាងនេះរួមមានអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ, ឧបករណ៍បំពងសម្លេងចំនួន៨គ្រាប់, ពោងសុវត្ថិភាពចំនួន៧ និងប្រព័ន្ធគ្រប់គ្រងលំនឹងតួរថយន្ត DiSus-C។ បន្ថែមពីវាក៏បំពាក់មកជាមួយឧបករណ៍ផ្សេងទៀតរួមបញ្ចូលទាំងប្រព័ន្ធកាមេរ៉ាជុំវិញរថយន្ត, មុខងារបើកបរច្រើនបៀបនិងដំបូលកញ្ចក់បើកបាន។

សម្រាប់រថយន្ដដែលបានដាក់លក់ក្នុងស្រុកទាំងអស់ត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរ DiPilot 100 របស់ក្រុមហ៊ុន BYD (ហៅថា “God’s Eye C”) រួមបញ្ចូលកាមេរ៉ាចំនួន ១២គ្រាប់, សេនស័រ ultrasonic ចំនួន ១២ និងរ៉ាដា millimetre-wave ចំនួន៥ គាំទ្រមុខងារបើកបរដោយស្វយ័តលើផ្លូវហាយវេ។ ទោះជាយ៉ាងណាក៏ដោយ ការកំណត់រចនាសម្ព័ន្ធសម្រាប់ទីផ្សារអឺរ៉ុបមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

New BYD Seal 06 DM-i hybrid wagon with a range from Kyiv to Amsterdam starting at $15,300រថយន្ត Seal 06 DM-i wagon នេះប្រើប្រាស់ប្រព័ន្ធ plug-in hybrid ជំនាន់ទី៥ របស់ក្រុមហ៊ុន BYD ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥ លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួនអាចផលិតកម្លាំងបាន ១២០ គីឡូវ៉ាត់, កម្លាំងរមួល ២១០ញ៉ូតុនម៉ែត្រ, អាចបង្កើនល្បឿនដល់ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៨.៧ វិនាទី និងមានកម្រិតស៊ីប្រេងប្រហែល ៣.១៥ លីត្រក្នុង ១០០ គីឡូម៉ែត្រ។ ជាមួយអាគុយ LFP ទំហំ ១០.០៨kWh រថយន្ដនេះអាចបើកបរបានចម្ងាយ ៨០គីឡូម៉ែត្រ នៅពេលប្រើប្រាស់អគ្គិសនីសុទ្ធ។

សម្រាប់ម៉ូឌែលខ្ពស់ជាងនេះដំណើរដោយម៉ូទ័រអគ្គិសនីចំនួន១ដូចគ្នា អាចផលិតកម្លាំងបាន ១៦០ គីឡូវ៉ាត់, កម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ, អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៧.៧ វិនាទី។ ជាមួយពីអាគុយ ១៨.៧១ kWh ផ្ដល់ជូននូវរយៈចម្ងាយបើកបរ ១៥០គីឡូម៉ែត្រ ពេលប្រើអគ្គិសនីសុទ្ធ ប៉ុន្តែបើប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ២ ០០០ គីឡូម៉ែត្រ។ សម្រាប់កម្រិតតស៊ីប្រេងរថយន្ដនេះសុីប្រេងតែ ៤.២៥ លីត្រក្នុង ១០០ គីឡូម៉ែត្រ។ ចំណែកការសាកថ្មវិញវាសាកពី ៣០% ទៅ ៨០% ក្នុងរយៈពេល ២៥ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆ្នាំក្រោយ Mercedes អាចនឹងបញ្ឈប់ការផលិតរថយន្តម៉ូឌែល EQE របស់ខ្លួនហើយ!

បន្ទាប់ពីទីផ្សារនៃការលក់រថយន្តម៉ូឌែល EQE និង EQE SUV របស់ខ្លួនមានការធ្លាក់ចុះខ្លាំង ក្រុមហ៊ុន Mercedes គឺត្រូវបានគេរាយការណ៍ថា អាចនឹងបញ្ឈប់នូវការផលិតរថយន្តទាំងនេះនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះហើយ ដោយក្នុងនោះ ពួកគេនឹងផលិតរថយន្តថ្មីៗជំនួសវិញ។

ក្នុងនោះ ចំពោះមូលហេតុនៃការបញ្ឈប់នូវការផលិតរថយន្ត EQE នេះ គឺដោយសារតែទីផ្សារនៃការលក់រថយន្តនេះមិនសូវល្អ មិនទទួលបានតាមការរំពឹងទុក និងមានចំនួនលក់ធ្លាក់ចុះ។ ជាមួយគ្នានេះ វាក៏អាចបណ្តាលមកពីការប្រកួតប្រជែងផ្សេងៗនៅក្នុងផែនការផលិតរថយន្តម៉ូឌែលថ្មីៗរបស់ក្រុមហ៊ុនផងដែរ។

គួរបញ្ជាក់ថា សម្រាប់នៅក្នុងឆ្នាំមុន ក្រុមហ៊ុន Mercedes គឺលក់រថយន្ត EQE របស់ខ្លួន បានត្រឹមតែ ១១ ៦៦០ គ្រឿង ប៉ុណ្ណោះ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ពោលគឺមានការធ្លាក់ចុះ ៣៩ភាគរយ។

ជាមួយគ្នានេះ ដើម្បីជំនួសម៉ូឌែល EQE ដែលគ្រោងនឹងឈប់ផលិតនៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Mercedes ផ្ទាល់ ក៏ត្រៀមនឹងបង្ហាញចេញនូវរថយន្តថ្មីៗជាច្រើនដូចជា​ C-Class, GLC EVs និង E-Class EV ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche នឹងប្រកាសបង្ហាញចេញ 911 ថ្មីរបស់ខ្លួន នៅសប្តាហ៍ក្រោយនេះ

បន្ទាប់់ពីរយៈចាំអស់រយៈពេលជាយូរ ទីបំផុត Porsche បានប្រកាសគ្រោងនឹងបង្ហាញចេញនូវរថយន្ត Porsche 911 ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើឡើងនៅក្នុងកម្មវិធី Munich Motor Show នៅក្នុងសប្តាហ៍ក្រោយ ក្នុងថ្ងៃទី ៧ ខាងមុខនេះ។

ក្នុងនោះ បើយោងតាមការបញ្ជាក់គឺបានឲដឹងថា សម្រាប់ម៉ូឌែល Turbo និង Turbo S នឹងដំណើរការដោយម៉ាស៊ីន twin-turbo ចំណុះ ៣,៧លីត្រ អាចផលិតកម្លាំងបានប្រហែលពី ៥៧០ ទៅ ៦៤០សេះ ចំណែកម៉ូឌែល hybrid និង GTS វិញ នឹងដំណើរការដោយម៉ាស៊ីនចំណុះ ៣,៦លីត្រ ទំហំ ៦សុីឡាំង អាចផលិតកម្លាំងបានប្រហែល ៥៣២សេះ ជាមួយអាគុយទំហំ ១,៩គីឡូវ៉ាត់ម៉ោង និងប្រអប់លេខ 8-speed dual-clutch ។

ជាមួយគ្នានេះ សម្រាប់ការរចនាវិញ ក៏នឹឈាំងទទួលបាននូវការរចនាថ្មីផងដែរ ពោលគឺមានការកែលម្អទៅលើកាងផ្នែខាងមុខថ្មី, កាងផ្នែកខាងក្រោយ, ភ្លើងលម្អ, កុងទ័រឌីជីថលទំហំ ១២,៦អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,៩អ៊ីញ ជាដើម។ លើសពីនេះ ក៏នឹងទទួលបាននូវ start button ថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនដល់១ខែផងក្រុមហ៊ុន Tesla នៅចិនបញ្ចុះតម្លៃរថយន្ត Model 3 Long Range ជាង១ពាន់ដុល្លារ

ក្រុមហ៊ុន Tesla ប្រចាំប្រទេសចិនបានប្រកាសកាត់បន្ថយតម្លៃរថយន្ត Tesla Model 3 Long Range (RWD) របស់ខ្លួនចំនួន ១០ ០០០យន់ ឬស្មើនិងប្រមាណ ១ ៤០០ដុល្លារ មកនៅត្រឹមតែតម្លៃ ២៥៩ ៥០០យន់ ស្មើនិងប្រមាណ ៣៦ ០៧០ដុល្លារ។ ការសម្រេចចិត្តនេះធ្វើឡើងបែបវាហាក់ដូចលឿនពេក ដោយសាររថយន្ដរបស់ពួកគេដាក់លក់មិនទាន់បានមួយខែផង។

Tesla China slashes Model 3 Long Range price by 1,400 USD less than a month after launchសម្រាប់រថយន្ត Model 3 Long Range RWD ផ្ដល់ជូនរយៈចម្ងាយបើកបរបាន ៨៣០គីឡូម៉ែត្រ ពេលសាកថ្មមួយពេញនិងអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេលត្រឹមតែ ៥.២ វិនាទី។ រថយន្ដនេះត្រូវបានដាក់លក់ដំបូងនៅថ្ងៃទី ១២ ខែសីហា ជាមួយនឹងតម្លៃចាប់ផ្តើម ២៦៩ ៥០០ យន់ ឬស្មើនិងប្រមាណ ៣៧ ៤៧០ដុល្លារ។ តម្លៃថ្មីដែលត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Tesla មានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។

Tesla launches new Model 3 variant with 830 km range in China - CnEVPost
ការកែសម្រួលតម្លៃចុងក្រោយនេះធ្វើឡើងស្របពេលជាមួយការបង្ហាញខ្លួនរបស់ម៉ូឌែល Model Y L នៅលើទីផ្សារប្រទេសចិននៅថ្ងៃទី ១៩ ខែសីហា។ រថយន្ត Model Y L ត្រូវបានដាក់លក់ជាមួយនឹងតម្លៃចាប់ផ្តើម ៣៣៩ ០០០ យន់ ឬស្មើនិងប្រមាណ ៤៧ ១២០ដុល្លារ។ អ្នកដែលស្គាល់ច្បាស់ពីក្រុមហ៊ុន Tesla ប្រចាំប្រទេសចិនម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិន National Business Daily ហៅកាត់ថា (NBD) បានថាលើកឡើងថា៖«ពិចារណាលើការកំណត់រចនាសម្ព័ន្ធបច្ចុប្បន្ន តម្លៃនេះនៅតែមានភាពទាក់ទាញខ្លាំង»។

យោងតាមសារព័ត៌មាន NBD ក្រុមហ៊ុន Tesla កំពុងប្រឈមមុខនិងទីផ្សារដែលកាន់តែមានការប្រកួតប្រជែងខ្លាំងឡើងនៅប្រទេសចិន។ ទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើររបស់ចិន (CPCA) បានបង្ហាញពីការធ្លាក់ចុះនៃការលក់ពីរោងចក្រ Shanghai Gigafactory របស់ក្រុមហ៊ុន Tesla។ នៅខែកក្កដា ឆ្នាំ ២០២៥ ការលក់បានឈានដល់ ៦៧ ០០០គ្រឿង ដែលជាការថយចុះ ៨.៤% បើប្រៀបធៀបនឹងចំនួនរថយន្ដ ៧៤ ០០០ គ្រឿងដែលបានលក់នៅខែកក្កដា ឆ្នាំ ២០២៤ និងធ្លាក់ចុះ ៥.២% ពីចំនួន ៧១ ០០០ គ្រឿងនៅខែមិថុនា ឆ្នាំ ២០២៥។ សរុបរួម ការលក់របស់ក្រុមហ៊ុន Tesla នៅប្រទេសចិនពីខែមករាដល់ខែកក្កដា ឆ្នាំ ២០២៥ មានចំនួនប្រហែល ៤៣២ ០០០គ្រឿង ដែលជាការថយចុះ ១៣.៦% ពីចំនួន ៥០០ ០០០ គ្រឿងក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤។

Tesla introduces long range Model 3 in China - Meroautoដើម្បីឆ្លើយតបទៅនឹងសម្ពាធទីផ្សារទាំងនេះ ក្រុមហ៊ុន Tesla បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការដាក់បង្ហាញរថយន្ដម៉ូឌែលថ្មីនិងយុទ្ធសាស្ត្រនៃការកំណត់តម្លៃ។ ក្រៅពីម៉ូឌែល Model 3 Long Range RWD និង Model Y L ទើបនឹងដាក់លក់ថ្មីៗនេះ ក្រុមហ៊ុនក៏កំពុងត្រៀមដាក់បង្ហាញ Model Y មានការះអាប់ដេតបន្ថែមធ្វើយ៉ាងណាមានតម្លៃសមរម្យជាងមុន។ ក្នុងអំឡុងពេលប្រកាសលទ្ធផលប្រចាំត្រីមាសទី ២ ឆ្នាំនេះ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានថ្លែងថា៖«រថយន្តដែលមានតម្លៃសមរម្យ ដែលគ្រោងនឹងដាក់លក់នៅដំណាច់ឆ្នាំនេះនឹងក្លាយជាម៉ូឌែល Model Y ទទួលបានអាប់ដេតថ្មី ដោយការផលិតទ្រង់ទ្រាយធំត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅពេលខាងមុខនេះ»៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Supercar របស់ប្រទេសជប៉ុនដែលលក់ចេញក្នុងតម្លៃថ្លៃជាងគេក្នុងប្រវត្តិសាស្រ្ត

ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានការជឿនលឿនទៅលើគ្រប់វិស័យទៅហើយ មិនរំលងសូម្បីតែវិស័យយានយន្ត ។ នោះបើយើងគ្រលែកទៅមើលកាលពីឆ្នាំ ១៩៦៧ វិញ ក្រុមហ៊ុនយក្ស Toyota របស់ប្រទេសជប៉ុន បានដាក់បង្ហាញនូវរថយន្ត Supercar ដំបូងគេរបស់ខ្លួនជាផ្លូវការ ប៉ុន្តែមកទល់នឹងឆ្នាំ ២០២២ ហេតុអ្វីបានជារថយន្តមួយគ្រឿងនេះអាចលក់បាននៅក្នុងតម្លៃមួយដែលថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ។ ក្នុងអត្ថបទនេះ Admin នឹងលើកយកមូលហេតុដែលនាំអោយរថយន្តមួយគ្រឿងនេះមានតម្លៃថ្លៃមកបង្ហាញជូន 

Toyota 2000 GT - The birth of the first Japanese supercarShelby2000GT ត្រូវបានគេចាត់ទុកថាជារថយន្តរបស់ប្រទេសជប៉ុនដែលមានតម្លៃថ្លៃបំផុតមួយក្នុងការលក់ចេញជាមួយនឹងហេតុផលដែលសមស្របរបស់វា ។ ត្រលប់ទៅក្នុងឆ្នាំ ១៩៦៧ វិញ ក្រុមហ៊ុន Toyota បានធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹង 2000GT ដែលជារថយន្ត Supercar ដំបូងរបស់ប្រទេសជប៉ុន នឹងមានចំនួនផលិតមកត្រឹមតែ ៣៥១ គ្រឿងតែប៉ុណ្ណោះ ។ ជាមួយនឹងការរចនាឡើងមកមានភាពស្រស់ស្អាតទាក់ទាញ Performance ខ្ពស់នឹង សិក្សាយ៉ាងល្អិតល្អន់ទៅលើ ប្រព័ន្ធ Aerodynamic របស់រថយន្តផងដែរ ដើម្បីជាដៃគូរប្រកួតប្រជែងជាមួយ Ferrari នឹង Porsche លើសពីនេះទៅទៀតវាក៏បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តដ៏ល្បីមួយផងដែរគឺខ្សែភាពយន្ត You Only Live Twice របស់ James Bond ។

Shelby Toyota 2000 GT : r/vintagejapaneseautos

ដើម្បីបង្ហាញពីភាពខ្លាំងក្លាក្នុងទីលានប្រណាំងរបស់គេក៏ដូចជាការផ្ដោតសំខាន់ទៅលើការប្រកួតប្រជែងជាមួយនឹង Porsche នៅក្នុងឆ្នាំ ១៩៦៨ Toyota ក៏បានបញ្ជូន 2000GT ចំនួន ៣ គ្រឿងទៅកាន់សហរដ្ឋអាមេរិចដើម្បីប្រគល់ទៅកាន់ Carroll Shelby ដែលជា Legendary Tuner នៅពីក្រោយការកែច្នៃរថយន្ត Cobra នឹង Mustang GT350 ។  Shelby បានកែប្រែរថយន្តទាំងនេះសម្រាប់ការប្រណាំង SCCA (Sports Car Club of America) ។ Shelby 2000GT គឺជារថយន្តប្រណាំងមួយគ្រឿងដែលបាន Modified បន្ថែមមកផ្ដោតសំខាន់ទៅលើការប្រណាំង SCCA តែម្ដង ដែលវាបានបំពាក់មកជាមួយនឹងម៉ាសុីនចំណុះ ២.០L Inline-6 នឹង Tuned បន្ថែមទៅដល់កម្លាំង ២០០Hp ជាងឯណោះ ប៉ុន្តែវាអត់ទទួលបានជ័យជំនះក្នុងការប្រណាំងនោះទេគឺ បានត្រឹមតែ បញ្ចប់ជាមួយនឹងចំណាត់ថ្នាក់លេខ ៤ ក្នុងការប្រកួតដណ្ដើមជើងឯក បើទោះបីជាវាទទួលបានជ័យជំនះក្នុងការប្រកួត ចំនួន ៤ ជុំក៏ដោយ ។

A Carroll Shelby-Tuned Toyota 2000 GT Sets a Record for Japanese Cars

ដោយមានត្រឹមតែ ៣ គ្រឿងនៃ Shelby 2000GT ប៉ុណ្ណោះនៅក្នុងពិភពលោកវាក៏បានក្លាយ ជារថយន្តរបស់ប្រទេសជប៉ុនដែលកម្រ នឹងមានតម្លៃថ្លៃបំផុតមួយ ។ មកដល់ឆ្នាំ ២០២២ មួយគ្រឿងក្នុងចំណោមរថយន្តទាំងនេះត្រូវបានលក់ក្នុងការដេញថ្លៃជាមួយនឹងតម្លៃដ៏អស្ចារ្យមួយដល់ទៅ ២.៥៣លានដុល្លារ ដែលវាបានបំបែកកំណត់ត្រាជារថយន្តរបស់ប្រទេសជប៉ុនដែលមានតម្លៃខ្ពស់បំផុតមួយដែលបានលក់ ។

លើសពីរថយន្តធម្មតាទៅទៀត Toyota Shelby 2000GT គឺជានិមិត្តសញ្ញាមួយរបស់ប្រទេសជប៉ុន ដែលបានបញ្ជាក់ថាពួកគេអាចប្រកួតប្រជែងលើឆាកអន្តរជាតិបាន ដែលជាហេតុនាំអោយ Collectors ជាច្រើនរូបចំណាយលុយ ខ្ទង់លានដុល្លារ ដើម្បីប្រជែងគ្នាក្លាយជាម្ចាស់រថយន្តមួយគ្រឿងនេះ ។ 

                                                                                                             

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពាក្យពេញឬភាសារបច្ចេកទេសរបស់ម៉ាសុីនរថយន្ត JDM ដ៏ល្បីទាំង ៥

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឃើញហើយអំពីម៉ាសុីនដែលវិស្វករបានបំពាក់ទៅលើរថយន្ត JDM កំពូលៗ ជាមួយនឹងឈ្មោះរបស់វានីមួយៗនឹង ប៉ុន្តែមានធ្លាប់បានដឹងអត់ថាពាក្យពេញឬក៏ភាសាបច្ចេកទេសរបស់វានឹងមានន័យយ៉ាងណាខ្លះ ក្នុងអត្ថបទនេះយើងនឹងមកដឹងពីពាក្យពេញឬក៏ភាសាបច្ចេកទេសរបស់វានីមួយៗនេះ

Toyota JZ engine - Wikipedia

១. ម៉ាសុីន 2JZ-GTE របស់ក្រុមហ៊ុន Toyota

  • 2 : ជំនាន់ទី ២ នៃម៉ាសុីននេះដែល Toyota បានធ្វើការ Upgrade មក
  • JZ : JZ Engine Family Series ដែលមាន ៦ សុីឡាំងតម្រៀបជាបញ្ឈរ Inline-6
  • G : Performance Oriented DOHC
  • T : Turbocharged , Twin-Turbo
  • E : Electronic Fuel Injection

Nissan RB engine - Wikipedia

២. ម៉ាសុីន RB26DETT របស់ក្រុមហ៊ុន Nissan

  • RB : RB Engine Family Series ដែលមាន ៦ សុីឡាំងតម្រៀបជាបញ្ឈរ Inline-6
  • 26 : ម៉ាសុីនចំណុះ ២.៦L
  •  D : Dual Overhead Camshaft (DOHC)
  •  E : Electronic Fuel Injection
  • TT : Twin-Turbo

Everything you need to know about the Mazda 13B Rotary

៣. ម៉ាសុីន 13B-REW របស់ក្រុមហ៊ុន Mazda

  • 13 : ម៉ាសុីនចំណុះ ១.៣L 
  •  B : ជំនាន់បន្ទាប់របស់ 13 Series
  •  R : Rotary
  •  E : Electronic Fuel Injection 
  • W : Sequential Twin-Turbo System

 

៤.  ម៉ាសុីន B16B របស់ក្រុមហ៊ុន Honda

  •  B : Engine Family B Series 
  • 16 : ម៉ាសុីនចំណុះ ១.៦L 
  • B : Variant High Performance ដែល Variant នេះវាសំដៅទៅលើការកែប្រែ អោយមានលក្ខណៈពិសេស នឹងសមត្ថភាព ខុសពីម៉ូដែលផ្សេងទៀត ដូចជា Civic type R Version ជាដើម

Mitsubishi's 4G63T: The Iconic Four-Cylinder at the Heart of Nine Evo Generations - autoevolution

៥. ម៉ាសុីន 4G63T របស់ក្រុមហ៊ុន Mitsubishi

  • 4 : ម៉ាសុីន ៤ សុីឡាំង Inline-4
  • G : ប្រភេទម៉ាសុីនសាំង
  • 63 : ប្រភេទម៉ាសុីនដែលមានចំណុះ ២.០L
  •  T : Turbocharged
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Leapmotor បង្ហាញរថយន្តថ្មីរបស់ខ្លួន ត្រៀមប្រកាសចេញនៅថ្ងៃទី ៩ ខាងមុខនេះ

បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ ទីបំផុត ក្រុមហ៊ុន Leapmotor បានប្រកាសបង្ហាញចេញនូវរថយន្តថ្មីរបស់ខ្លួនដែលមានឈ្មោះថា Leapmotor Lafa 5 ហើយ ដោយក្នុងនោះ គ្រោងនឹងប្រកាសចេញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ IAA Mobility 2025 នៅក្នុងទីក្រុង Munich ក្នុងថ្ងៃទី ៩ ខែកញ្ញា ខាងមុខនេះ។

ក្នុងនោះ សម្រាប់រថយន្ត hatchback តូចនេះ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង LEAP 3.5 មានប្រវែង ៤ ២៦២ ម.ម ទទឹង ១ ៨០៩ ម.ម និងកម្ពស់ ១ ៥៥២ ម.ម ។

ចំពោះការរចនារបស់រថយន្ត Lafa 5 នេះវិញ គឺមានការរចនាប្លែក ពោលគឺបានភ្ជាប់មកជាមួយការរចនាជាមួយចង្កៀងមុខ LED រាងកោង, ទ្វារប្រភេទ retractable door handles, sporty roof spoiler ជាប់ដំបូល និងចង្កៀងខាងក្រោយប្រភេទ single taillight ។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធ LiDAR នៅលើដំបូល ក៏ដូចជាកញ្ចក់មើលចំហៀងពណ៌ខ្មៅ និងកាមេរ៉ាមើលក្រោយផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បានបង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បាត់មុខអស់ ១០ឆ្នាំ! Chery QQ3 បង្ហាញខ្លួនសាជាថ្មី

បន្ទាប់ពីប្រកាសឈប់ផលិតនៅក្នុងឆ្នាំ២០១៤ ពេលនេះ ក្រុមហ៊ុនផលិតរថយន្តចិន Chery បានប្រកាសនាំយកនូវរថយន្ត All-new Chery QQ3 EV ថ្មីរបស់ខ្លួន មកបង្ហាញចេញជាលើកដំបូងនៅក្នុងពិព័រណ៍រថយន្ត Chengdu ឆ្នាំ ២០២៥ វិញហើយ ដោយក្នុងនោះគឺដើម្បីប្រកួតប្រជែងជាមួយរថយន្តអគ្គិសនី Geely Geome Xingyuan ។

ក្នុងការត្រលប់មកវិញនេះ Chery QQ3 ត្រូវបានរចនាឡើងដោយធ្វើឲ្យមានភាពទាន់សម័យជាងមុនជាមួយនឹងរូបរាងមូល ចង្កៀងមុខ-ក្រោយរាងពងក្រពើ និងថាសកង់ជាដើម។ លើសពីនេះ រថយន្តនេះ ក៏មានប្រវែងវែង ៤,២ ម៉ែត្រ និងប្រវែងគម្លាតកង់ ២,៧ម៉ែត្រ ផងដែរ និងដំណើរការម៉ូទ័រអគ្គិសនីចំនួន ១ (RWD) ផលិតកម្លាំងបាន ១២១សេះ។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ទំហំ ១៥,៦ អ៊ីញ អាចភ្ជាប់ CarPlay, HiCar និង CarLink, ភ្លើងបំភ្លឺចំនួន ២៥៦ពណ៌, កន្លែងសាកឥតខ្សែ 50W និងប្រព័ន្ធជំនួយបើកបរ Chery Falcon 500 ជាដើម ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SAIC បើកទទួលការបញ្ជាទិញទុកមុនលើរថយន្ដ PHEV ជិះបាន ២ពាន់គ.ម ជាមួយតម្លៃតែជាង១មុឺនដុល្លារ

រថយន្តប្រភេទ Sedan ផ្ដល់ជូននូវរយៈចម្ងាយបើកបរឆ្ងាយម៉ូឌែល Roewe M7 DMH របស់ក្រុមហ៊ុន SAIC បានបើកទទួលការបញ្ជាទិញទុកមុន ជាមួយជម្រើស ៣ម៉ូឌែលក្នុងតម្លៃចន្លោះ ៩៧ ៨០០ ដល់ ១១៤ ៨០០យន់ ឬស្មើនិងប្រមាណពី ១៣ ៧០០ ដល់ ១៦ ០០០ ដុល្លារ។ រថយន្តថ្មីនេះគឺជាម៉ូឌែលដំបូងរបស់ក្រុមហ៊ុន SAIC ត្រូវបានបង្កើតឡើងដោយលោក Josef Kabaň អតីតប្រធានផ្នែករចនានៅក្រុមហ៊ុន Rolls-Royce ផ្ដល់ជូនរយៈចម្ងាយដល់ ២ ០៥០ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង គិតតាមស្តង់ដារវាស់ចម្ងាយ CLTC ខណៈប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ១៦០គីឡូម៉ែត្រ។

រថយន្ត Roewe M7 DMH មានប្រវែងតួខ្លួនសរុប ៤ ៩៤០មម ទទឹង ១ ៨៩០មម កម្ពស់ ១ ៥១០មម  ប្រវែងគម្លាតកង់មុខក្រោយ ២ ៨២០មម និងមានទម្ងន់ ១ ៦៧០គីឡូក្រាម។ រថយន្តនេះផលិតឡើងផ្អែកលើរថយន្តគំរូ “Pearl” ផ្ដល់ជូនរំលេចដោយការតុបតែងប៉ាណាខងមុខប្រភេទក្រូមរចនាបថទឹកធ្លាក់ (waterfall-style) និងភ្ជាប់ជាមួយភ្លើង LED នៅសងខាង។ សម្រាប់ឡូហ្គោ “ROEWE” បង្កប់នៅប៉ាណាខាងមុខជាប្រភេទ LED អាចបញ្ចេញពន្លឺបានយ៉ាងស្រស់ស្អាតនៅពេលយប់។ ចំណុចពិសេសមួយទៀតរថយន្ដនេះបានបំពាក់មកជាមួយថាសកង់ប្រភេទ multi-spoke ជួយលើកសម្រស់រថយន្ដមើលទៅកាន់តែស្អាតនិងប្រណីត។ ចំពោះកម្រិតសមត្ថភាពវិញ Roewe M7 DMH បំពាក់មកជាមួយបច្ចេកវិទ្យា hybrid DMH ជំនាន់ទី៥ របស់ក្រុមហ៊ុន SAIC ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥លីត្រ និងម៉ូទ័រអគ្គិសនីនៅផ្នែកខាងមុខ។ សម្រាប់អាគុយវិញរថយន្ដនេះបានបំពាក់មកជាមួយអាគុយ lithium iron phosphate ទំហំ ១៩.៧ kWh ផ្តល់ជូនរយៈចម្ងាយបើកបរប្រើអគ្គិសនីសុទ្ធបាន ១៦០គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC ខណៈប្រើអគ្គិសនីលាយសាំងអាចបើកបាន ២ ០៥០គីឡូម៉ែត្រ។ ចំណែកធុងសាំងមានចំណុះស្តង់ដារ ៥៥លីត្រ។

សម្រាប់ម៉ាស៊ីនចំណុះ ១.៥ លីត្រ របស់ Roewe M7 DMH អាចផលិតកម្លាំងអតិបរមាបាន ៨២ គីឡូវ៉ាត់ (១១០ សេះ), កម្លាំងរមួល ១៣៥ញ៉ូតុនម៉ែត្រ ចំណែកឯម៉ូទ័រអគ្គិសនីនៅផ្នែកខាងមុខអាចផលិតកម្លាំងអតិបរមា ១៣៧ គីឡូវ៉ាត់ (១៨៤ សេះ) និងកម្លាំងរមួល ៣៣០ញ៉ូតុនម៉ែត្រ។ រថយន្តនេះអាចបើកបរ​ Top-Speed បាន ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង មានអត្រាស៊ីប្រេងត្រឹមតែ ២.៩១លីត្រ/១០០គីឡូម៉ែត្រ និងអាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងម៉ោងប្រើពេលតែ ៧.៩វិនាទី។

សម្រាប់ផ្នែកខាងក្នុងបាមរចនា មកជាមួយនឹងចង្កូតរាងអក្សរ D, កុងទ័រឌីជីថលទំហំ ១០.២៥អុីញ និងអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ កម្រិត 2.5K ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155។ បន្ថែមពីនេះរថយន្ដនេះក៏បំពាក់មកជាមួយប្រព័ន្ធជំនួយការសំឡេង AI គាំទ្រដោយមុខងារ AI Doubao របស់ក្រុមហ៊ុន ByteDance។ នៅផ្នែកខាងក្រោយវាបានផ្ដល់ជូននៅកន្លែងដាក់ឥវ៉ានចំណុះ ៥២៧លីត្រ ហើយមានកន្លែងផ្ទុករបស់របរផ្សេងទៀតចំនួន ២៨កន្លែងនៅផ្នែកខាងក្នុងនៃរថយន្តទាំងមូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+