ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដអាចបើកលើទឹកបាន Jetour Zongheng G700 បើកទទួលការកក់ជាផ្លូវការ

ក្រុមហ៊ុន Chery បានបើកលក់មុននូវរថយន្ត SUV ប្រភេទ off-road plug-in hybrid ម៉ូឌែល Jetour Zongheng G700 របស់ខ្លួននៅឯកម្មវិធី Chengdu Auto Show ឆ្នាំ 2025 ដោយតម្រូវឲ្យកក់ប្រាក់ចំនួន 700 យន់ឬស្មើនិងប្រមាណ 98 ដុល្លារ។ ចំណុចពិសេសឈ្នះអស់មាសត្រូវរបស់រថយន្តនេះគឺអាចជិះក្នុងទឹកបានក្នុងរយៈពេល ៤០នាទី ជាមួយនឹងកាប៊ីនដែលធន់នឹងទឹក។ ចំណែកឯតម្លៃផ្លូវការមិនទាន់ត្រូវបានប្រកាសនៅពេលនេះទេ។ គួរបញ្ជាក់ផងដែរថា Zongheng គឺជាស៊េរីរថយន្ត off-road ថ្មីមួយក្រោមយីហោ Jetour។

រថយន្ត Jetour Zongheng G700 រក្សាបាននូវការរចនាខាងក្រៅបែបប្រអប់ដ៏បុរាណ និងបំពាក់មកជាមួយកង់សាគួរនៅខាងក្រោយ ដូចទៅនឹងរថយន្ត SUV សម្រាប់បើកបរក្រៅផ្លូវ (off-road) ទូទៅដែរ។ ក្រៅពីនេះ វាក៏មានទំពក់អូស (towing hooks) ចំនួន២ នៅផ្នែកខាងមុខ និងខាងក្រោយ។ រថយន្ដនេះបានបំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរទំនើប (advanced driving assistance system)  Falcon 500 របស់ក្រុមហ៊ុន Chery មានសមត្ថភាពបើកបរដោយស្វ័យប្រវត្តិ (NOA) ក្នុងល្បឿនលឿន និងសមត្ថភាពជំនួយក្នុងការចូលចត។

បើមើលពីរូបរាងខាងក្រៅរបស់ Jetour Zongheng G700 មើលទៅកាចហើយហាប់ណែនស័ក្ដិសមជារថយន្ដប្រភេទ Off-Road ។ សម្រាប់ទំហំរូបរាងខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួសរុប ៥ ១៩៨មម ទទឹង ២ ០៥០មម កម្ពស់ ១ ៩៥៦មម ខណៈប្រវែងគម្លាតកង់មុខក្រោយ ២ ៨៧០មម និងមានកម្ពស់ពីដីអតិបរមា ៣២០មម មានសមត្ថភាពជិះកាត់ទឹកបានជម្រៅអតិបរមា ៩៧០មម។ ក្រុមហ៊ុនបានអះអាងថា រថយន្ត Jetour Zongheng G700 អាចបើកបរក្នុងទឹកបានរយៈពេល ៤០ នាទី ក្នុងល្បឿនយានយន្តអតិបរមា 4.5knots។ កាប៊ីនរបស់នេះក៏ធន់នឹងសម្ពាធទឹករហូតដល់ 20kPa និងលំហូរទឹក ៥ម៉ែត្រ/វិនាទីផងដែរ។

Jetour Zongheng Amphibious Off-road SUV Demonstrationចូលមកដល់មកម្រិតសមត្ថភាពវិញម្ដង Jetour Zongheng G700 បំពាក់មកជាមួយប្រព័ន្ធ hybrid Kunpeng super-performance CDM-O របស់ក្រុមហ៊ុន Chery ដំណើរដោយម៉ាស៊ីនចំណុះ 2.0 រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនី២ អាចផលិតកម្លាំងបាន ៥៦០ គីឡូវ៉ាត់ (៧៥១ សេះ) និងកម្លាំងបង្វិលជុំ ៧៩៥ញ៉ូតុនម៉ែត្រ។ សម្រាប់ម៉ាស៊ីនចំណុះ 2.0 មានសមត្ថភាពអាចកម្លាំងអតិបរមាបាន ១៥៥ គីឡូវ៉ាត់ (២០៨ សេះ), កម្លាំងបង្វិលបាន ៣៤០ញ៉ូតុនម៉ែត្រ។ Jetour Zongheng G700 អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើ ៤.៦ វិនាទី។ ឃើញមាឌធំកាចចឹងតែ អត្រាស៊ីប្រេងត្រឹម ១.៣៩ លីត្រ ក្នុង ១០០គីឡូម៉ែត្រ ដោយសារវារថយន្ដប្រភេទ PHEV។

Jetour Zongheng G700 ក៏បានបំពាក់មកជាមួយអាគុយ 4C Shenxing ផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL រថយន្ត អាចបើកបរបានចម្ងាយ ១ ៤០០គីឡូម៉ែត្រពេលប្រើអគ្គិសនីសាំង។ សម្រាប់ល្បឿននៃការសាកថ្មវិញក៏មិនធម្មតា អាចសាកពី ៣០% ទៅ ៨០% ប្រើពេលតែ១០នាទី។

ចំពោះផ្នែកខាងក្នុងរថយន្ត ការរចនាទ្វារបែបប្រអប់បានបង្កើតភាពរឹងមាំ ប្រើប្រាស់ស្បែក/suede ជាមួយនឹងការតុបតែងដោយដែក/rivet លេងបន្ដែមជាមួយការរចនារន្ធម៉ាស៊ីនត្រជាក់រាងការ៉េ, បំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ។ អ្វីកាន់តែពិសេសនៅតាបឡូបបានបំពាក់មកជាមួយអេក្រង់ទំហំ ៣៥.៤ អុីញ។ គ្រឿងបរិក្ខារពេញនិយមផ្សេងទៀតរួមមានអេក្រង់បំពាក់ពិដានខាងក្រោយទំហំ ១៧.៣ អុីញ និងទូទឹកកកមានសីតុណ្ហភាពចាប់ពី -៦℃ ដល់ ៥០℃។ កៅអីក៏គាំទ្រមុខងារបញ្ចេញខ្យល់ (ventilation), កម្តៅ (heating) និងម៉ាស្សា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Voyah Dream ស៊េរីឆ្នាំ២០២៦ បំពាក់មកជាមួយមុខងារ Tank Turn ដាក់លក់ក្នុងតម្លៃជាង៥មុឺនដុល្លារ

ក្រុមហ៊ុន Dongfeng បានបើកលក់មុននូវរថយន្ត MPV Voyah Dream 2026 ផ្ដល់ជូនជាមួយជម្រើសម៉ូឌែលប្រើអគ្គិសនីលាយសាំង (PHEV) និងប្រើអគ្គិសនីសុទ្ធ (BEV) ជាមួយតម្លៃចន្លោះពី ៥៤ ៥០០ ទៅ ៦៤ ៣០០ ដុល្លារ។ ចំពោះម៉ូឌែលឆ្នាំ២០២៦ នេះចំណុចដែលគួរឲ្យចាប់អារម្មណ៍រថយន្ដបានអាគុយកាន់តែធំទំហំ ៦២.៥ kWh, ប្រព័ន្ធសាកថ្ម 800V និងការសាកថ្មលឿនកម្រិត 5C សម្រា់ម៉ូឌែលប្រើអគ្គិសនីលាយសាំង (PHEV) ប្រើអគ្គិសនីសុទ្ធបើកបានចម្ងាយ ៣៥០គីឡូម៉ែត្រ គិតស្ដង់ដារវាស់ចម្ងាយ CLTC ខណៈប្រើអគ្គិសនីលាយសាំងអាចបើកបានចម្ងាយ ១ ៥៣០ គីឡូម៉ែត្រ។ ចំណែកឯម៉ូឌែលប្រើអគ្គិសនីសុទ្ធ (BEV) សាកថ្មមួយពេញបើកបានចម្ងាយ ៧០០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ សម្រាប់ការដាក់លក់ជាផ្លូវការនឹងធ្វើឡើងនៅខែកញ្ញាខាងមុខនេះ។

អ្វីដែលពិសេសក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីការចាប់ផ្តើមបើកទទួលការបញ្ជាទិញទុកមុន រថយន្ដនេះទទួលការកក់ដល់ទៅចំនួន ១០ ០០០ គ្រឿង។ រូបរាងរបស់រថយន្ត Voyah Dream ឆ្នាំ 2026 នៅតែស្រដៀងនឹងម៉ូឌែលដែលកំពុងលក់បច្ចុប្បន្ន ដោយរក្សាបាននូវប៉ាណាខាងមុខរចនាបថទឹកធ្លាក់ (waterfall-style front grille) ដ៏ធំនិងការតុបតែងដោយក្រូមនៅជុំវិញផ្នែកខាងក្រៅ។ ប៉ុន្ដែអ្វីដែលថ្មីមួយទៀតគឺរថយន្ដនេះបានបន្ថែមមកជាមួយពណ៌ខាងក្រៅមួយទៀតគឺ “Golden Red”។

ចំណុចដែលលេចធ្លោមួយទៀត Voyah Dream ស៊េរីឆ្នាំ២០២៦ បានបំពាក់មកជាមួយប្រព័ន្ធបត់កង់ក្រោយឆ្លាតវៃអាចគាំទ្រមុំបង្វិលអតិបរមា ៥° និងមុខងារបត់ដូចរថក្រោះ (tank turns)។ ចំពោះប្រព័ន្ធជំនួយការបើកបរក៏កាន់តែទំនើប រថយន្តនេះបំពាក់នូវប្រព័ន្ធ Huawei Qiankun ADS 4.0 គាំទ្រដោយសេនស័រចំនួន ២៧គ្រាប់ រួមទាំង LiDAR ប្រភេទ ១៩២-line និងរ៉ាដា 4D millimeter-wave លើកមុខងារបើកបរស្វ័យប្រវត្តិ (NOA) ក្នុងទីក្រុង និងលើផ្លូវហាយវេ រួមទាំងមុខងារជំនួយពេលចូូលចតផងដែរ។ បើធៀបនឹងប្រព័ន្ធ ADS 3.0 ជំនាន់មុន ការចាប់ហ្វ្រាំងខ្លាំងត្រូវបានកាត់បន្ថយ ៣០% នេះបើយោងតាមការអះអាងរបស់ក្រុមហ៊ុន។

នៅក្នុងកាប៊ីន (cabin) ត្រូវបានបំពាក់អេក្រង់បញ្ជាកណ្តាលទំហំ ១៥.៦ អុីញ បន្ថែមកជាមួយមុខងារ AR-HUD ទំហំ ២៩ អុីញ, អេក្រង់កម្សាន្តភ្ជាប់នៅពិដានខាងក្រោយទំហំ ១៧.៣ អុីញនិងភ្ជាប់មកជាមួយទូទឹកកកទំហំ ១៣ លីត្រមួយក៏ត្រូវបានបង្កប់នៅក្នុងកុងសូលកណ្តាលផងដែ។ ប្រព័ន្ធបញ្ជានៅផ្នែកខាងក្នុងរថយន្ដនេះដំណើរការដោយប្រព័ន្ធ HarmonySpace 5 របស់ក្រុមហ៊ុន Huawei។ សម្រាប់កៅអីនៅជួរទី២ ក៏បំពាក់មកជាមួយមុខងារ zero-gravity, មុខងារម៉ាស្សាចំនួន ២៦ចំណុចគ្របដណ្តប់លើកញ្ចឹងក, ស្មា, ចង្កេះ, ត្រគាកនិងជើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដ PHEV បំពាក់មកជាមួយអាគុយធំជាងគេលើលោករបស់ Zeekr ដាក់លក់ជាមួយតម្លៃជាង៦មុឺនដុល្លារ

រថយន្តប្រភេទ SUV ប្រើអគ្គិសនីលាយសាំង Zeekr 9X របស់ក្រុមហ៊ុន Geely Automobile ដែលបំពាក់ដោយអាគុយធំជាងគេបំផុតក្នុងពិភពលោក បានចាប់ផ្តើមបើកទទួលការទិញមុននៅប្រទេសចិន ជាមួយនឹងតម្លៃចាប់ផ្តើម ៦៧ ០៨០ ដុល្លារ។ រថយន្តនេះផ្ដល់ជូនមកជាមួយជម្រើស៣ម៉ូឌែលគឺម៉ូឌែល Max, Ultra និង Hyper មានសមត្ថភាពខ្លាំងជាន់ហើបកង់ ជាមួយកម្លាំងរហូតដល់ ១,០៣០ គីឡូវ៉ាត់ (១,៣៨១ សេះ) និងអាចបើកបរបានចម្ងាយ ១ ២០០គីឡូម៉ែត្រ គិតតាមស្ដង់ដារ CLTC។

Zeekr គឺជាយីហោលំដាប់ខ្ពស់ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Geely Automobile ក្នុងឆ្នាំ ២០២១។ កន្លងមក ក្រុមហ៊ុននេះធ្លាប់បានលក់តែរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ Zeekr បានដើរតាមនិន្នាការរីកចម្រើនសម្រាប់រថយន្តបែប plug-in hybrid នៅក្នុងប្រទេសចិន។ ដើម្បីឲ្យអស្ចារ្យជាងគេទើបក្រុមហ៊ុន Zeekr បានបំពាក់អាគុយទំហំធំបំផុតលើម៉ូឌែល 9X ដែលធ្វើឲ្យរថយន្តនេះក្លាយ PHEV បំពាក់មកជាមួយអាគុយធំដំបូងបង្អស់របស់យីហោនិងនៅលើភពលោក។ រថយន្ដនេះបានចាប់ផ្តើមបើកទទួលការបញ្ជាទិញមុននៅក្នុងកម្មវិធី Chengdu Auto Show 2025។ 

រថយន្ត Zeekr 9X គឺជាប្រភេទ SUV ពេញលេញ វាប្រវែងតួខ្លួនសរុបដល់ទៅ ៥ ២៣៩មម ទទឹង ២ ០២៩មម កម្ពស់ ១ ៨១៩មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ១៦៩មម។  វាក៏ជារថយន្តដំបូងគេដែលត្រូវបានបង្កើតឡើងនៅលើស្ថាបត្យកម្មថ្មី SEA-S ហើយផ្ដល់ជាមួយជម្រើសប្រាំពណ៌រួមមាន៖ ខ្មៅ, ស, ប្រាក់, ប្រផេះ និងស្វាយ។

ចំពោះផ្ទៃខាងក្នុងរបស់រថយន្ត Zeekr 9X ផ្ដល់ជូនជាមួយជម្រើស៣ពណ៍ក្នុងនោះរួមមាន៖ ពណ៌ខៀវចាស់ (deep blue) ពណ៌ត្នោតខ្ចី (beige) និងពណ៌ត្នោតចាស់ (brown)។ រថយន្តនេះភ្ជាប់មកជាមួយកៅអីស្តង់ដារចំនួនប្រាំមួយ (រចនាប្លង់បែប 2+2+2)។ កុងសូលកណ្តាលរបស់វាមានអេក្រង់ធំ២ទំហំ ១៦ អុីញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ អតិថិជនអាចបដិសេធមិនយកអេក្រង់បន្ថែមសម្រាប់អ្នកដំណើរខាងមុខបាន ដើម្បីកាត់បន្ថយតម្លៃរថយន្ត 9X បានចំនួន 5 000យន់ ឬស្មើប្រមាណ ៧០០ដុល្លារ។ រថយន្ត Zeekr 9X ក៏បានបំពាក់មកជាមួយមុខងារ (head-up display) ទំហំ ៤៧ អុីញប្រភេទ augmented reality។ ហើយដែលខ្វះបាននៅកៅអីអ្នកដំណើរនៅផ្នែកខាងក្រោយក៏បានបំពាក់មកជាមួយអេក្រង់ទំហំ ១៧អុីញកម្រិត 3Kនៅលើពិដាន។

ខាងក្រោមនេះជាបញ្ជីនិងតម្លៃរបស់ Zeekr 9X ទាំង៣ម៉ូឌែល៖

  • Zeekr 9X Max មានតម្លៃ​ ៦៧ ០៨០ ដុល្លារ
  • Zeekr 9X Ultra មានតម្លៃ ៦៩ ៨៨០ ដុល្លារ
  • Zeekr 9X Hyper មានតម្លៃ ៧៩ ៦៦០ ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo បញ្ចេញតម្លៃរថយន្ត XC70 PHEV ផលិតនៅចិនរបស់ខ្លួន មានតម្លៃតែ ៤មុឺនដុល្លារប៉ុណ្ណោះ!

ក្នុងនោះ សម្រាប់តម្លៃរបស់រថយន្ត Volvo XC70 PHEV ដែលផលិតនៅប្រទេសចិនរបស់ក្រុមហ៊ុន Volvo នេះ គឺមានតម្លៃលក់ខ្ទង់តែ ៤១ ៩០០ដុល្លារ ដល់ ៤៦ ១០០ដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន ខណៈនៅក្នុងពេលបច្ចុប្បន្ននេះ រថយន្តនេះគឺត្រូវបានបើកកក់ឲទិញទុកមុនហើយ។

រថយន្ត XC70 នេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SMA មានប្រវែងសរុប ៤ ៨១៥ ម. ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៦៥០ ម.ម និងប្រវែងគម្លាតកង់ ២ ៨៩៥ ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥លីត្រ turbocharged អាចផលិតកម្លាំងបាន ១៦១សេះ រួមជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ៨០, ១៤៣ និង ២០៩សេះ។

  • សម្រាប់ជម្រើស 4WD ទទួលបានកញ្ចប់អាគុយទំហំ ៣៩,៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានបានចម្ងាយ ១៨០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ២០០គីឡូម៉ែត្រ។
  • សម្រាប់ជម្រើស 2WD ទទួលបានកញ្ចប់អាគុយទំហំ ២១,២២គីឡូវ៉ាត់ម៉ោង អាចបើកបរបានបានចម្ងាយ ១០០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេងត្រឹមតែ ៥,៨៥លីត្រ ប៉ុណ្ណោះ ក្នុង ១០០គីឡូម៉ែត្រ។

ចំពោះការរចនាវិញ ក៏ទទួលបាននូវថ្មីផងដែរ ពោលគឺនៅផ្នែកខាងមុខ ទទួលបាននូវអំពូលបំភ្លឺពេលថ្ងៃ Thor’s Hammer ចំណែកនៅផ្នែកខាងក្រោយវិញ មានការរចនាបែប Viking Ax ដដែល។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ដែលរួមបញ្ចូលនូវឧបករណ៍ចាប់សញ្ញាចំនួន ២៤ចំនុច ផងដែរ។

ចំណែកនៅផ្នែកខាងក្នុងវិញ គឺទទួលបាននូវអេក្រង់កម្សាន្តទំហំ ១៥,៤អ៊ីញ, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់ AR-HUD ទំហំ ៩២អ៊ីញ, ឧបករណ៍បំពងសំឡេង Harman Kardon ចំនួន ២៣ចំនុច, កន្លែងសាកឥតខ្សែកម្លាំង 50W និងពោងសុវត្ថិភាពចំនួន ៧ចំនុច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! សម្ធិផល Hypercar ថ្មី របស់ក្រុមហ៊ុនកកើតថ្មីរបស់ចិន ជិតបង្ហាញរូបរាងផ្លូវការហើយ

បន្ទាប់ពីចិញ្ចឹមចិត្តអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះ ក្រុមហ៊ុន Dreame Technology ដែលល្បីឈ្មោះក្នុងការផលិតម៉ាស៊ីនបូមធូលី និងមនុស្សយន្តរបស់ប្រទេសចិន បានប្រកាសចូលខ្លួននៅក្នុងទីផ្សាររថយន្ត EV ហើយ ដោយក្នុងនោះ ពួកគេនឹងបង្ហាញចេញរថយន្តអគ្គិសនីប្រណិតដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០២៧។

ជាមួយគ្នានេះ ការប្រកាសចូលខ្លួននៅក្នុងទីផ្សាររថយន្ត EV របស់ក្រុមហ៊ុន Dreame Technology នេះ​ ក៏មានគោលដៅប្រកួតប្រជែងជាមួយរថយន្តប្រណិតដ៏ល្បី Bugatti Veyron របស់ក្រុមហ៊ុុន Bugatti ផងដែរ។

ក្នុងនោះ បើយោងតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់គឺបានឲដឹងថា សម្រាប់បច្ចេកវិទ្យាដែលនឹងត្រូវយកមកអភិវឌ្ឍន៍សម្រាប់រថយន្តដ៏ប្រណិតនេះ គឺជាដែលបច្ចេកវិទ្យាដែលពួកគេកំពុងប្រើនៅក្នុងម៉ាស៊ីនបូមធូលី Z50 Station ។ លើសពីនេះ រថយន្តនេះ ក៏នឹងទទួលបាននូវបច្ចេកវិទ្យា AI Smart Companion ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Dreame Technology ផ្ទាល់ គឺបានប្រមូលក្រុមអ្នកឯកទេសជាង ១ពាន់នាក់ រួចហើយ សម្រាប់ការផលិត និងការអភិវឌ្ឈន៏នូវរថយន្តមួយនេះ ខណៈព័ត៌មានលម្អិតមិនទាន់បានបង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ប្រកាសតម្លៃផ្លូវការលើម៉ូឌែល Forester ស៊េរីឆ្នាំ២០២៦

ក្រុមហ៊ុន Subaru បានប្រកាសពីតម្លៃសម្រាប់រថយន្តម៉ូឌែល Forester ឆ្នាំ២០២៦ សម្រាប់រថយន្តប្រភេទ off-road ម៉ូឌែល Wilderness ជាម៉ូឌែលមួយតម្លើងថ្លៃលក់ច្រើនជាងគេ ឡើងរហូតដល់ ២ ១៣០ដុល្លារ។ សម្រាប់ម៉ូឌែល Forester ដែលមិនមែនជាប្រភេទ Hybrid ផ្សេងទៀតមានការកើនឡើងតម្លៃតិចតួចប៉ុណ្ណោះ។ សម្រាប់ Forester ស៊េរីឆ្នាំ២០២៦ នេះនឹងត្រូវដាក់រដូវស្លឹកឈើជ្រុះខាងមុខនេះ។

2026 Subaru Forester Wilderness revealedរថយន្ត Subaru Forester Wilderness ស៊េរីឆ្នាំ២០២៦ នឹងត្រូវដាក់លក់ជាមួយតម្លៃចាប់ពី ៣៩ ៨៣៥ដុល្លារ។ ជាមួយតម្លៃនេះគឺថ្លៃជាងម៉ូឌែលឆ្នាំ ២០២៥ ចំនួន ២ ១៣០ដុល្លារ ខណៈម៉ូឌែលចាស់នោះមិនមានការរចនា និងលក្ខណៈពិសេសថ្មីដូចម៉ូដែលថ្មីនេះទេ។ ក្រៅពីប្រើប្រាស់ពីការប្រើប្រាស់គ្រោងឆ្អឹងខុសគ្នា Wilderness ម៉ូឌែលថ្មីរចនាកម្ពស់តួរថយន្តខ្ពស់ជាងមុននិងបំពាក់បំពាក់ធំជាងមុន ដើម្បីងាយស្រួលក្នុងការបើកបរផ្លូវពិបាក។ សម្រាប់ម៉ូឌែលនេះមិនត្រូវបានផ្តល់ជូនជាមួយប្រព័ន្ធ Hybrid ដូចម៉ូឌែល Forester ផ្សេងទៀតឡើយ។ ផ្ទុយទៅវិញ ម៉ូឌែល Wilderness ត្រូវបានបំពាក់ដោយម៉ាស៊ីន ២.៥លីត្រ អាចផលិតកម្លាំងបាន ១៨០សេះ រួមជាមួយនឹងប្រអប់លេខ CVT និងប្រព័ន្ធបើកបរកង់ទាំងអស់ (all-wheel drive)។

The New 2026 Subaru Forester Wilderness Is About To Arrive! | Rally Subaruសម្រាប់អ្នកដែលចាប់អារម្មណ៍លើរថយន្ត Forester ក្រៅពីម៉ូឌែល Wilderness តម្លៃបានកើនឡើងតិចតួចប៉ុណ្ណោះសម្រាប់ម៉ូឌែលភាគច្រើន។ ក្នុងនោះមានការដំឡើងតម្លៃចំនួន៣០ដុល្លារ ត្រូវបានអនុវត្តចាប់ពីម៉ូឌែលមូលដ្ឋានមានតម្លៃ ៣១ ៤៤៥ រហូតដល់ម៉ូឌែល Touring ដែលមានតម្លៃខ្ពស់បំផុតដល់ ៤៣ ០៤៥ ដុល្លារ។ ចំណែកឯម៉ូឌែល Premium មានតម្លៃ ៣៤ ៨៣៥ដុល្លារ, Sport មានតម្លៃ ៣៧ ៥៥៥ដុល្លារ និង Limited មានតម្លៃ ៣៩ ១៤៥ដុល្លារ។ សម្រាប់ម៉ូឌែលឆ្នាំ ២០២៦ ទាំងអស់បានបំពាក់មកជាមួយមុខងារ Blind-spot monitor និង rear cross-traffic alert ឥឡូវនេះក៏មានមុខងារ lane-keeping assist ផងដែរ។

យ៉ាងមិញក្រុមហ៊ុន Subaru មិនទាន់បានប្រកាសពីតម្លៃសម្រាប់រថយន្ត Forester ម៉ូឌែល Hybrid ឆ្នាំ 2026 នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មាននោះគួរតែត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Voyah បញ្ចេញរថយន្ត EV ថ្មីរបស់ខ្លួន មានតម្លៃតែ ៣ម៉ឺនដុល្លារប៉ុណ្ណោះ!

បន្ទាប់ពីបានបង្ហាញចេញនៅក្នុងពិពណ៌រថយន្ត Chengdu ឆ្នាំ ២០២៥​ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Voyah បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Voyah Courage EV ស៊េរីថ្មីចុងក្រោយរបស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ២៨ ២០០ ដុល្លារ ដល់ ៣៣ ៨០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តប្រភេទ SUV ខ្នាតកណ្តាលនេះ មានប្រវែងតួខ្លួនសរុប ៤ ៨១០ ម.ម ទទឹង ១ ៩០០ ម.ម កម្ពស់ ១ ៦៣៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩២៥ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ (RWD) អាចផលិតកម្លាំងបាន ៣០៨ សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ២ (AWD) អាចផលិតកម្លាំងបាន ២៣៥ និង ៣០៨ សេះ

ក្នុងនោះ រថយន្តនេះក៏ទទួលបាននូវអាគុយទំហំ ៨១ គីឡូវ៉ាត់ម៉ោង ផងដែរ ពោលគឺអាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ លើសពីនេះ ក៏ទទួលបាននូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនផងដែរ ពោលគឺ សាកថ្មត្រឹម ១៥នាទី ប៉ុណ្ណោះ អាចបើកបរបានចម្ងាយខ្ទង់ ៥០០ គីឡូម៉ែត្រ ។

សម្រាប់ការរចនាផ្នែកខាងក្រៅវិញ ទទួលបាននូវអេក្រង់ Flashing Star River Smart Light Screen ទំហំ ៤៦,៧៥ អ៊ីញ នៅលើផ្នែកខាងមុខ ដែលប្រព័ន្ធនេះគឺគាំទ្រការបង្ហាញស្ថានភាពសាកថ្មជាដើម។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធ Huawei Qiankun ADS 4 intelligent driving និងប្រព័ន្ធ HarmonySpace 5 smart cockpit ដែលរួមបញ្ជូលនូវអេក្រង់កុងទ័រទំហំ ១០,២៥អ៊ីញ, អេក្រង់ AR-HUD និងអេក្រង់កម្សាន្ត Touchscreen ទំហំ ១៥,៦ អ៊ីញ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche បន្ថែមកម្មវិធីកម្សាន្ដជាច្រើនលើរថយន្ដអគ្គិសនី ដើម្បីកុំឲ្យអតិថិជនខ្លួនអផ្សុកពេលកំពុងសាកថ្មរថយន្ដ

រថយន្តអគ្គីសនី Porsche Macan ស៊េរីឆ្នាំ២០២៦ ទទួលបានការកែសម្រួលបន្ថែមកាន់តែពិសេសជាងមុន ដោយសារក្រុមហ៊ុនបានធ្វើការអាប់ដេតមុខងារថ្មីៗជាច្រើនក្នុងនោះមានការបំពាក់មកបញ្ញាសិប្បនិមិត្ម AI បច្ចេកវិទ្យា Digital Key, មុខងារបើកបរដោយស្វ័យប្រវត្តិ, សមត្ថភាពអូសសណ្តោងខ្លាំងជាងមុន និងអ្វីដែលពិសេសគឺមុខងារលេងហ្គេម AirConsole នៅក្នុងរថយន្ដ។

2026 Porsche Macan Electric Arrives This Summer at Lincolnwood Porsche – Loeber Motors Porsche Blogសម្រាប់បច្ចេកវិទ្យា Digital Key អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូរស័ព្ទ iPhone និង Android អាចដោះសោ និងបញ្ឆេះរថយន្តរបស់ពួកគេបានដោយស្វ័យប្រវត្តិ ខណៈដែលទូរស័ព្ទរបស់ពួកគេនៅតែដាក់ក្នុងហោប៉ៅ ឬកាបូប។ ជាមួយបច្ចេកវិទ្យានេះក៏បានផ្ដល់ភាពងាយស្រួល អនុញ្ញាតឱ្យម្ចាស់រថយន្តអាច “ចែករំលែក” សោរបានយ៉ាងងាយស្រួលទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀតរហូតដល់ប្រាំពីរនាក់។

បន្ថែមពីរថយន្តនេះក៏បំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរពិសេសជាច្រើនដូចជាមុខងារ 3D Surround View រួមបញ្ចូលជាមួយមុខងារ Transparent Hood ផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺមានមុខងារ Trained Parking ដែលអនុញ្ញាតឲ្យម្ចាស់រថយន្តអាចថតទុក ទម្លាប់នៃការចតរថយន្តតាមទីតាំងនីមួយៗ ដូចជាការបើកចូលទៅក្នុងយានដ្ឋានជាដើម។



មុខងារថ្មីមួយទៀតដែលបានបន្ថែមគឺ Reversing Assist (ជំនួយការថយក្រោយ) ដែលអនុញ្ញាតឲ្យ រថយន្ដនេះអាចបើកថយក្រោយដោយស្វ័យប្រវត្តិតាមដានកង់បើកបរចាស់។ រថយន្ត Porsche Macan  មានសមត្ថភាព អាចចងចាំផ្លូវបានរហូតដល់ ៤៨.៨ ម៉ែត្រ ខណៈក្រុមហ៊ុន Porsche បាននិយាយថា មុខងារនេះមានប្រយោជន៍សម្រាប់ការបើកថយក្រោយក្នុងស្ថានភាពផ្លូវតូចចង្អៀត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅពេលអ្នកកំពុងរង់ចាំការសាកថ្ម ឬសម្រាប់អ្នកចូលចិត្តលេងហ្គេម លោកអ្នកអាចលេងហ្គេមជាមួយនឹងប្រព័ន្ធ AirConsole ថ្មីអាចប្រើបានតាមរយៈកម្មវិធី Porsche App Center ដោយប្រើស្មាតហ្វូនជាប្រើជាឧបករណ៍បញ្ជា (controller) ហើយអាចលេងហ្គេមបានធម្មតានៅលើអេក្រង់សកម្សាន្ដ infotainment នៅកណ្ដាលនៅពេលរថយន្តចត។ ទោះជាយ៉ាងណាក៏ដោយ អេក្រង់សម្រាប់អ្នកដំណើរខាងមុខ ក៏អាចប្រើដើម្បីលេងហ្គេមបានផងដែរនៅពេលរថយន្តកំពុងធ្វើដំណើរ ហើយអ្នកបើកបរនឹងមិនមានការរំខានឡើយ ដោយសារមុខងារការពារឯកជនភាពអេក្រង់របស់ Porsche។

ក្រុមហ៊ុន AirConsole បាននិយាយថា ម្ចាស់រថយន្តអាចលេងហ្គេមធម្មតាៗជាច្រើនប្រភេទមានលក្ខណៈ ខ្លីៗនិងងាយស្រួលលេង ត្រូវបានបង្កើតឡើងសម្រាប់បង្កើនបរិយាកាសក្នុងរថយន្ត ក្នុងនោះរួមមានហ្គេមប្រណាំង និងហ្គេមសំណួរចម្លើយ និងហ្គេមទាក់ទងជាមួយកីឡា។ ក្នុងចំណោមហ្គេមទាំងអស់ ហ្គេមដែលពេញនិយមជាងគេគឺហ្គេម UNO និង Who Wants to Be a Millionaire៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តែ៧នាទី All-new Xpeng P7 ទទួលបានការបញ្ជាទិញទុកមុន១មុឺនគ្រឿង

រថយន្ត Xpeng P7 ប្រភេទ electric liftback ស៊េរីថ្មីដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ 4WD អាចផលិតកម្លាំង ៥៨៦ សេះ និងមានសមត្ថភាពគណនាថាមពល ២ ២៥០ TOPS បានចាប់ផ្តើមបើកទទួលការបញ្ជាទិញមុនជាផ្លូវការនៅក្នុងប្រទេសចិនជាមួយតម្លៃចាប់ពី ៣០ ៧៣០ដុល្លារ។

All-new Xpeng P7 started sales in China at 30,730 USD and got 10K orders in 7 minsរថយន្ត P7 ស៊េរីថ្មីនេះបានក្លាយជាយានយន្តដែលលក់ដាច់បំផុតនៅប្រទេសចិន ដោយទទួលបានការបញ្ជាទិញទុកមុន ១០ ០០០ គ្រឿង ត្រឹមតែរយៈពេល ៧ នាទី ប៉ុណ្ណោះ។ រថយន្ត Xpeng P7 ជំនាន់ទីមួយបានចូលទីផ្សារចិនក្នុងឆ្នាំ ២០២០។ យោងតាមទិន្នន័យពី China EV DataTracker ការលក់សរុបក្នុងស្រុកបានកើនដល់ ១៩០ ៩៣៥គ្រឿង។ រថយន្ត P7 បានក្លាយជាម៉ូឌែលអន្តរជាតិ ដោយបានដាក់លក់ទាំងនៅក្នុងអឺរ៉ុបនិងតំបន់ផ្សេងៗទៀត។ ៥ឆ្នាំក្រោយមក ក្រុមហ៊ុន Xpeng បានចាប់ផ្តើមការលក់រថយន្ត P7 ជំនាន់ថ្មី ដែលបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបជាងមុន និងការរចនាបែបថ្មី។

រថយន្ត P7 ស៊េរីថ្មីនេះគឺជារថយន្ត liftback រាងស្រឡូនដែលប្រើប្រាស់ការរចនាបែប Xmart Face ចុងក្រោយបំផុត។ ផ្នែកខាងមុខរបស់រថយន្តប្រើប្រាស់អំពូល LED រាងស្តើង និងមានឡូហ្គោ Xpeng ដែលមានភ្លើងបំភ្លឺ។ រថយន្តនេះមានរន្ធបញ្ចេញខ្យល់ដែលបិទបើកដោយស្វ័យប្រវត្តិនៅផ្នែកខាងមុខ ដើម្បីជួយសម្រួលដល់ប្រព័ន្ធលំហូរខ្យល់។

លក្ខណៈពិសេសផ្សេងទៀតនៃការរចនារបស់ P7 ជំនាន់ថ្មីនេះរួមមានដំបូលរាងស្រឡូន ដៃទ្វាររាបស្មើ និងបន្ថែមមកជាមួយ spoiler នៅផ្នែកខាងក្រោយ អាចផ្តល់កម្លាំងសង្កត់ចុះក្រោម (downforce) រហូតដល់ ៩០០N នៅពេលបើកបរក្នុងល្បឿន ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ត P7 ក៏មានទ្រុងមុខ (front trunk) នៅក្រោមគម្របម៉ាស៊ីន ដែលមានទំហំ ៥៦ លីត្រ ផងដែរ។។ រថយន្តអគ្គិសនីនេះមានមេគុណកកិតជាមួយខ្យល់ (drag coefficient) ត្រឹមតែ ០,២០១ Cd។

ចូលមកដល់ផ្នែកខាងក្នុង Xpeng P7 បានបំពាក់មកជាមួយ អេក្រង់កណ្តាលទំហំ ១៥,៦ អុីញ អាចបង្វិលបាន ១៥ ដឺក្រេ ទៅឆ្វេង-ស្តាំ និង ១០ ដឺក្រេ ឡើង-ចុះ, អេក្រង់កុងទ័រ LCD ទំហំ ៨,៨ អុីញ និងបន្ថែមមកជាមួយមុខងារ head-up display បង្ហាញរូបភាពជាក់ស្តែងលើកញ្ចក់ទំហំ ៨៧ អុីញ ផងដែរ។ អ្វីកាន់តែពិសេសរថយន្ដនេះបានបំពាក់មកជាមួយ Speaker រហូតដល់ ២៣គ្រាប់។ ចំពោះកន្លែងផ្ទុះឥវ៉ាន់នៅផ្នែកខាងក្រោយមានចំណុះ ៥៧៥ លីត្រ ប៉ុន្តែនៅពេលកៅអីជួរទីពីរត្រូវបានបត់ចុះ ទំហំផ្ទុកសរុបនឹងកើនឡើងដល់ ១៩២៩ លីត្រ។

អ្វីដែលពិេសេសខ្លាំងរថយន្ត Xpeng P7 ថ្មីនេះពឹងផ្អែកជាចម្បងលើកាមេរ៉ាសម្រាប់មុខងារជំនួយការបើកបរ។ កាមេរ៉ាទាំងនោះបញ្ជូនព័ត៌មានទៅកាន់បន្ទះឈីប Turing AI ចំនួន៣ ដែលបង្កើតឡើងដោយខ្លួនឯងដោយក្រុមហ៊ុន Xpeng។ បន្ទះឈីបនីមួយៗមានថាមពលគណនា ៧៥០ TOPS (Trillion Operations Per Second)។ រថយន្ត Xpeng P7 ប្រើប្រាស់បន្ទះឈីបទាំងបីនេះ មានសមត្ថភាពគណនាថាមពលគណនាសរុបឡើងដល់ ២ ២៥០ TOPS។ រថយន្ដក៏គាំទ្រមុខងារ AI ដូចជា៖ VLA (Vision-Language-Action) និង VLM (Vision-Language Models)។ 

All-new Xpeng P7 បានដាក់លក់នៅក្នុងប្រទេសចិនជាមួយនឹងជម្រើស ៤ម៉ូឌែលផ្សេងគ្នា ជាមួយតម្លៃចន្លោះពី ៣០ ៧៣០ ដល់ ៤១ ១៩០ ដុល្លារ។ ខាងក្រោមនេះគឺជាបញ្ជីម៉ូដែលនិងតម្លៃរបស់រថយន្ត P7 ថ្មី៖

  • Xpeng P7 720: មានតម្លៃ ៣០ ៧៣០ ដុល្លារ
  • Xpeng P7 820:  មានតម្លៃ ៣៣ ៥២០ ដុល្លារ
  • Xpeng P7 750 AWD: មានតម្លៃ. ៣៦ ៣២០ ដុល្លារ
  • Xpeng P7 750 AWD Scissor Doors: មានតម្លៃ ៤២ ១៩០ ដុល្លារ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាយពេលអភិវឌ្ឍអស់ជិត ១០ឆ្នាំ!​ ឡានហោះដំបូងគេរបស់អាមេរិក ចាប់ផ្តើមសាកល្បងដំណើរការហើយ

បន្ទាប់ពីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍអស់រយៈពេលជិត ១០ ឆ្នាំ ពេលនេះ ក្រុមហ៊ុន Alef Aeronautics ដែលជាក្រុមហ៊ុនផលិតឡានហោះដំបូងគេរបស់សហរដ្ឋអាមេរិក បានប្រកាសបើកប្រតិបត្តិការសាកល្បងនូវឡានហោះ Zero Ultralight ដំបូងរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេបានចុះកិច្ចព្រមព្រៀងជាមួយអាកាសយានដ្ឋាន Hollister និង Half Moon Bay ក្នុងតំបន់ Silicon Valley ដើម្បីចាប់ផ្តើមការសាកល្បងប្រតិបត្តិការនេះ។

ក្នុងនោះ បើនិយាយពីសមត្ថភាពរបស់ឡាននេះវិញ គឺអាចបើកបរបានទាំងលើដី និងហោះ ហើយវាគឺដំណើរការដោយថាមពលអគ្គិសនី ១០០% ពោលគឺអាចបើកបរបានចម្ងាយប្រហែល ៣២២គីឡូម៉ែត្រ នៅលើដី និងហោះ ១៧៧គីឡូម៉ែត្រ។ គួរបញ្ជាក់ថា សម្រាប់ឡាននេះគឺមានតម្លៃដល់ទៅ ៣០មុឺនដុល្លារ ឯណ្ណោះ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ខណៈនៅក្នុងពេលបច្ចុប្បន្ននេះ វាគឺត្រូវបានបញ្ជាទិញទុកមុនជាង ៣ ៣០០ គ្រឿង រួចហើយ។

ក្រៅពីនេះ ក្រុមហ៊ុន Alef Aeronautics ផ្ទាល់ ក៏មានផែនការផលិតម៉ូឌែល Model Zero និង Model A ដែលជាម៉ូឌែលសម្រាប់ធ្វើពាណិជ្ជកម្ម និងមានសមត្ថភាពខ្ពស់ជាងនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+