ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន MG នឹងប្រើទុនវិនិយោគ ១,៤ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍រថយន្ដថ្មីចំនួន១៣ម៉ូឌែល

យោងតាមការបញ្ជាក់ពីនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន MG បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តដឹកអ្នកដំណើរ MG ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន SAIC មានដើមកំណើតនៅចក្រភពអង់គ្លេស នឹងបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន ១៣ ម៉ូឌែលទៅក្នុងទីផ្សារពិភពលោកក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ ក្រុមហ៊ុននេះគ្រោងនឹងវិនិយោគទឹកប្រាក់ ១០ ពាន់លានយន់ ឬស្មើប្រមាណ ១,៤ ពាន់លានដុល្លារ ទៅក្នុងដំណើរការអភិវឌ្ឍយានយន្តដែលប្រើប្រាស់ថាមពលថ្មីជាច្រើនប្រភេទ រួមមានទាំងប្រភេទអគ្គិសនីសុទ្ធ ប្រភេទពង្រីកចម្ងាយធ្វើដំណើរ និងប្រភេទ Plug-in Hybrid ផងដែរ។

MG offers even more at Geneva 2024 | MG MOTOR UKក្រុមហ៊ុន MG គឺជារោងចក្រផលិតរថយន្តអង់គ្លេសដ៏ល្បីល្បាញមួយ ដែលត្រូវបានក្រុមហ៊ុនរដ្ឋរបស់ចិន SAIC ទិញយកកាលពីឆ្នាំ២០០៥។ ក្រុមហ៊ុននេះបានក្លាយជាកម្លាំងចលករនៃការលក់របស់ SAIC នៅក្រៅប្រទេស ដោយបានលក់ចេញចំនួន ១៥៣ ១០០ គ្រឿងនៅអឺរ៉ុប ក្នុងឆមាសទី១ ឆ្នាំ២០២៥។

ទោះជាយ៉ាងណា បរិមាណលក់របស់ MG នៅក្នុងប្រទេសចិនមិនទាន់ខ្ពស់នោះទេ ដោយយោងតាមទិន្នន័យពី China EV DataTracker បានបង្ហាញថា ក្រុមហ៊ុននេះលក់បានត្រឹមតែ ៥៧ ២៥៤ គ្រឿងប៉ុណ្ណោះ ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២៥។ តម្រូវការទាបសម្រាប់រថយន្ត MG នេះគឺបណ្តាលមកពីកង្វះផលិតផលរថយន្តប្រើប្រាស់ថាមពលថ្មី។ ឥឡូវនេះ ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសនេះបានត្រៀមខ្លួនរួចរាល់ហើយដើម្បីដោះស្រាយបញ្ហានេះ។

យោងតាមកាសែត The 21st Century News បានរាយការណ៍ថា លោក Chen Cui នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន MG បានចែករំលែកទស្សនវិស័យមួយចំនួនសម្រាប់ម៉ាកយីហោនេះ។ លោកបានគូសបញ្ជាក់ថា រថយន្តម៉ាស៊ីនសាំងម៉ាក MG មានតម្រូវការខ្លាំងនៅក្នុងប្រទេសចិន ជាពិសេសរថយន្តប្រភេទ Sedan ម៉ូឌែល MG5 ដោយបានកំណត់គោលដៅលើអ្នកទិញវ័យក្មេង និងអ្នកចូលចិត្តការកែច្នៃរថយន្ត។ ទោះជាយ៉ាងណា លោក Chen Cui បានបញ្ជាក់ថា MG មិនត្រឹមតែផ្តោតលើរថយន្តប្រើប្រាស់ប្រេងឥន្ធនៈនោះទេ ប៉ុន្តែម៉ាកយីហោនេះនឹងស្វែងយល់យ៉ាងសកម្មលើទីផ្សាររថយន្តប្រើប្រាស់ថាមពលថ្មី។

នាពេលខាងមុខក្រុមហ៊ុននឹងប​ញ្ចេញរថយន្តប្រើប្រាស់ថាមពលថ្មីចំនួន ១៣ ម៉ូឌែល ចូលទៅក្នុងទីផ្សារទូទាំងពិភពលោកក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ។ ក្រុមហ៊ុននឹងប្រើប្រាស់យ៉ាងពេញលេញនូវបច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនមេ SAIC។ យើងសូមរំលឹកថា ក្រុមហ៊ុន SAIC មានការចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងគម្រោងរថយន្តអគ្គិសនីរួមគ្នាជាមួយក្រុមហ៊ុន Audi (តាមរយៈម៉ាកយីហោ AUDI) និង Huawei (តាមរយៈម៉ាកយីហោ Shangjie)។

រថយន្តប្រើប្រាស់ថាមពលថ្មីទាំង ១៣ ម៉ូឌែលដែលនឹងមកដល់នេះ រួមមានទាំងប្រភេទ BEV (អគ្គិសនីសុទ្ធ), EREV (អគ្គិសនីពង្រីកចម្ងាយធ្វើដំណើរ), និង PHEV (Plug-in Hybrid)។ ក្រុមហ៊ុន MG បានចែករំលែកថា ពួកគេនឹងជំរុញយ៉ាងសកម្មនូវដំណោះស្រាយការតភ្ជាប់រថយន្តជាមួយក្រុមហ៊ុនទូរស័ព្ទ Oppo និងលើបច្ចេកវិទ្យាអាគុយប្រភេទ semi-solid state។

មហិច្ឆតាដ៏ធំរបស់ក្រុមហ៊ុននេះ គឺដើម្បីក្លាយជាម៉ាកយីហោរថយន្តថាមពលថ្មីរបស់ចិនឈានមុខគេនៅលើពិភពលោក។ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តនេះ ក្រុមហ៊ុន MG គ្រោងនឹងវិនិយោគទឹកប្រាក់ ១០ ពាន់លានយន់ ឬស្មើនិងប្រមាណ ១,៤ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍផលិតផល និងបច្ចេកវិទ្យាថ្មីៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចង់ទិញ Bugatti ពីក្រុមហ៊ុន? ត្រូវចាំយូរបន្តិចហើយ ទាល់ឆ្នាំ២០២៩ ទើបអាចទិញបាន

[បរទេស] ម៉ូឌែលរបស់ Bugatti ត្រូវបានលក់អស់ពីស្តុក (Sold Out) ដូច្នេះប្រសិនបើចង់ទិញរថយន្ត Hypercar គឺត្រូវរង់រហូតដល់ឆ្នាំ២០២៩។ នៅក្នុងព្រឹត្តិការណ៍ Monterey Car Week 2025 ប្រធានផ្នែកឌីហ្សាញ Bugatti លោក Frank Heyl បានបញ្ជាក់ថា ក្រុមហ៊ុន Bugatti ស្ថិតក្នុងស្ថានភាពមានស្ថេរភាពខ្លាំង។ “យើងកំពុងផលិត Tourbillons ចំនួន ២៥០គ្រឿង ព្រមទាំងកំពុងរៀបចំចែកចាយនូវម៉ូដែលចុងក្រោយនេះ រួមជាមួយនឹង Bolide ដែលរឿងទាំងនេះនឹងធ្វើឱ្យយើងរវល់រហូតដល់ឆ្នាំ២០២៩។ 

សម្លឹងឆ្ពោះទៅមុខឆ្នាំ២០២៩ វាពិបាកក្នុងការទស្សន៍ទាយថាតើឧស្សាហកម្មរថយន្តនឹងវិវឌ្ឍលឿនយ៉ាងណានោះទេ ខណ:ម៉ាកយីហោមួយចំនួនកំពុងខិតខំអភិវឌ្ឍរថយន្តអគ្គិសនី អាគុយ ព្រមទាំងបច្ចេកវិទ្យាថ្មី ដើម្បីប្រជែងយកទីផ្សារ និងដើរអោយទាន់ការវិវឌ្ឍន៍នៃវិសយ័យានយន្ត ប៉ុន្តែ Bugatti ហាក់ដូចជាមិនចាំបាច់ប្រញាប់ប្រញាល់ដូចគេនោះឡើយ។ 

ប៉ុន្តែជាក់ស្តែង ការរង់ចាំជាច្រើនឆ្នាំដើម្បីជាម្ចាស់រថយន្ត Bugatti មិនមែនជារឿងចម្លែកទេនៅក្នុងពិភពនៃរថយន្តប្រណីត។ សូម្បីតែនៅពេលទិញនាឡិការដ៏មានតម្លៃមួយតក៏ដោយ អតិថិជនត្រូវរង់ចាំជាច្រើនឆ្នាំ ហើយថែមទាំងត្រូវការ “ជ្រើសរើស” យ៉ាងសម្រឹតសម្រាំងផងដែរ។

គួររំលឹកផងដែរថា នៅក្នុងខែមិថុនា ឆ្នាំ២០២៤ Bugatti បានបើកទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ម៉ាកយីហោរបស់ខ្លួន ជាមួយម៉ូឌែលកូនកាត់ Bugatti Tourbillon បំពាក់ជាមួយម៉ាស៊ីន V16 ចំណុះ ៨,៤លីត្រ ដំណើរការរួមគ្នាជាមួយម៉ូទ័រអគ្គិសនីចំនួន៣ ដែលអាចស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ចាយពេលត្រឹម ២វិនាទីប៉ុណ្ណោះ និងមានតម្លៃខ្ទង់ ៤លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Voyah បង្ហាញរូបភាពកំពូលរថយន្ដ SUV របស់ខ្លួនដំណើរដោយប្រព័ន្ធ ADAS របស់ Huawei

ក្រុមហ៊ុន Voyah ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Dongfeng Motor បានចេញផ្សាយជាផ្លូវការនូវរូបភាពរថយន្តគំរូប្រភេទ SUV លំដាប់កំពូលនៃយុគសម័យថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Taishan។ រថយន្តថ្មីនេះនឹងត្រូវបានបំពាក់មកជាមួយ ប្រព័ន្ធបើកបរ Huawei Qiankun ADS 4.0 Ultra  ដំណើរកាដោយ LiDAR ចំនួនបួន គាំទ្រមុខងារបើកបរស្វ័យប្រវត្តិកម្រិត៣ រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 800V high-voltage system

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន រថយន្ដនេះនឹងត្រូវការដាក់លក់ជាផ្លូវការនៅត្រីមាសទី៤ ឆ្នាំនេះ។ រថយន្ត Voyah Taishan ត្រូវបានចាត់ថ្នាក់ជាប្រភេទរថយន្ត SUV ៦កៅអី ពេញលេញ។ រថយន្ដនេះមានប្រវែងប្រហែល ៥,៣ ម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយប្រហែល ៣,១ ម៉ែត្រ។

រថយន្ត Voyah Taishan ត្រូវបានបង្កើតឡើងប្រើប្រាស់គ្រោងឆ្អឹង Tianyuan ហើយភ្ជាប់មកជាមួយនូវប្រព័ន្ធគ្រប់គ្រងយានយន្តដែលក្រុមហ៊ុន Dongfeng។ ចំពោះរូបរាងវិញ នៅផ្នែកខាងមុខរថយន្តនេះរចនាបែបតាមបែបគ្រួសាររបស់ Voyah ស្រដៀងទៅនឹងរថយន្ត Voyah Passion L ដោយមានប៉ាណាខាងមុខរាងបញ្ឈរនៅចំកណ្តាល រន្ធខ្យល់តូចៗពីរនៅផ្នែកខាងក្រោម និងភ្លើងខាងមុខរាងស្តើង។ ឧបករណ៍ចាប់សញ្ញា LiDAR មួយក៏ត្រូវបានបំពាក់នៅផ្នែកខាងមុខលើដំបូលផងដែរ។

មកទល់ពេលនេះ ព័ត៌មានលម្អិតអំពីការរៀបចំកៅអីបីជួរ (៦ កៅអី) នៅខាងក្នុង និងលក្ខណៈបច្ចេកទេសនៃប្រព័ន្ធម៉ាស៊ីន (powertrain) មិនទាន់ត្រូវបានបង្ហាញជាផ្លូវការនៅឡើយទេ។ យ៉ាងណាមិញកាលពីមុន លោក Lu Fang ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Voyah បានបង្ហើបថា រថយន្ត Taishan កំពុងស្ថិតក្រោមការធ្វើតេស្តរដូវក្តៅនៅតំបន់ Xinjiang ប្រទេសចិន ហើយបានសហការជាមួយក្រុមហ៊ុន Huawei ដើម្បីធ្វើតេស្តពាក់ព័ន្ធនឹងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ និងបច្ចេកវិទ្យា Smart Cockpit។

លើសពីនេះ បើតាមប្រភពព័ត៌មានចិន Sohu បានឲ្យដឹងថា រថយន្តនេះទំនងជានឹងមានជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និងប្រើអគ្គិសនីលាយសាំង (PHEV)។ រថយន្តម៉ូឌែល BEV ត្រូវបានគេរំពឹងថានឹងបំពាក់ប្រព័ន្ធ dual-motor ដំណើរការដោយកង់បួន អាចផលិតកម្លាំងសរុប ៦៧១សេះនិងអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងបានក្នុងរយៈពេលតិចជាង ៤ វិនាទី ព្រមទាំងបំពាក់មកជាមួយអាគុយទំហំធំ អាចបើបបានម្ងាយ ៧០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Nissan ត្រៀមដាក់លក់រថយន្ដប្រភេទ Kei Car ថ្មីក្នុងតម្លៃ១មុឺនដុល្លារ

ក្រុមហ៊ុន Nissan បានកែលម្អរថយន្តប្រភេទ Kei Car ម៉ូឌែល Roox របស់ខ្លួនសម្រាប់ជំនាន់ទី៤ ដោយបាននាំមកនូវរូបរាងដែលបានធ្វើបច្ចុប្បន្នភាព និងបន្ថែមមកជាមួយលក្ខណៈពិសេសថ្មីៗជាច្រើនទៀត។ ថ្វីត្បិតតែរថយន្ត Roox មានលក់តែនៅក្នុងប្រទេសជប៉ុនពិតមែន ប៉ុន្តែសម្រាប់រថយន្ដស៊េរីថ្មីនេះនឹងធ្វើឱ្យអ្នកចូលចិត្តរថយន្តប្រភេទ Kei Car ពីបរទេសមួយចំនួនប្រាថ្នាចង់បានវា ដោយសារតែការរចនាដ៏ស្រស់ស្អាតនិងជាមួយរូបរាងជ្រុងរបស់វា។


ដូចទៅនឹងរថយន្ត Kei Car ផ្សេងៗទៀត រថយន្តម៉ូឌែល Roox ថ្មីត្រូវបានរចនាឡើងដើម្បីផ្តល់កន្លែងទំនេរឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដោយអនុលោមតាមបទប្បញ្ញត្តិក្នុងស្រុកសម្រាប់រថយន្តតូចៗទាំងនេះ។ ថ្វីត្បិតតែវាមានរូបរាងរួមស្រដៀងទៅនឹងម៉ូដែលចាស់ក៏ដោយ ក៏ក្រុមហ៊ុន Nissan បានរៀបចំផ្នែកខាងមុខរបស់រថយន្ត Roox ឡើងវិញទាំងស្រុងជាមួយនឹងភ្លើងខាងមុខថ្មី និងរបារភ្លើង LED ដែលរុំព័ទ្ធជុំវិញ។

ទោះបីជាតួរថយន្តផ្នែកខាងក្រៅមានលក្ខណៈថ្មីទាំងស្រុងក៏ដោយ ក៏រថយន្ត Roox នៅតែបន្តប្រើប្រាស់ទ្វាររុញខាងក្រោយ ដែលជាលក្ខណៈពិសេសជាក់ស្តែងដែលត្រូវបានបន្តពីម៉ូដែលមុន។


បន្ថែមពីនេះក្រុមហ៊ុន Nissan បានពង្រីកកាប៊ីនររបស់់ថយន្តនេះបន្ថែមចំនួន ៤,៥ អុីញ (១១៥ ម.ម) ដើម្បីធានាថាវាធំទូលាយគ្រប់គ្រាន់សម្រាប់មនុស្សពេញវ័យបួននាក់។ កៅអីខាងក្រោយដែលអាចរុញបានដល់ទៅ ១២,៥ អ៊ីញ (៣២០ ម.ម) បានជួយបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ ចំណែកឯកន្លែងដាក់ឥវ៉ាន់ឥឡូវនេះអាចផ្ទុកវ៉ាលីចំណុះ ៤៨ លីត្របានរហូតដល់ទៅបួន។ លើសពីនេះ នេះគឺជាជំនាន់រថយន្ត Roox ដែលបំពាក់បច្ចេកវិទ្យាទំនើបបំផុតមិនធ្លាប់មានពីមុនមក។

កាប៊ីនរថយន្តនេះមានបំពាក់នូវអេក្រង់កម្សាន្ត infotainment ទំហំ ១២,៣ អ៊ីញ ដែលជាអេក្រង់ធំបំផុតដែលមិនធ្លាប់មានបំពាក់លើរថយន្ត Kei Car ពីក្រុមហ៊ុនផលិតណាមួយឡើយ។ លើសពីនេះ ក៏មានប្រព័ន្ធ Intelligent Around View Monitor ជាមួយនឹងមុខងារ Invisible Hood View ដែលផ្តល់ឱ្យអ្នកបើកបរនូវរូបភាពនិម្មិតឆ្លងកាត់ម៉ាស៊ីនរថយន្ត ធ្វើឱ្យការចាប់វត្ថុគ្រោះថ្នាក់កាន់តែងាយស្រួលជាងមុន។

អ្នកទិញនឹងមានជម្រើសក្នុងការជ្រើសរើសការតុបតែងលម្អរថយន្តជាច្រើនផងដែរ ដោយរថយន្តមានពណ៍សរុបចំនួន ១៧ ក្នុងនោះមានជម្រើសពណ៍ two-tone ចំនួន៦ និងពណ៌ធម្មតាចំនួន ៧ សម្រាប់ទាំងម៉ូឌែល Standard និងម៉ូដែល Highway STAR មានលក្ខណៈបែបស្ព័រ។

តម្លៃសម្រាប់រថយន្ត Roox ស៊េរីថ្មីនេះនឹងចាប់ផ្ដើមដាក់លក់ជាមួយតម្លៃចាប់ពី ១,៦ លានយ៉េន ឬស្មើនិងប្រមាណ ១០ ៧៦០ ដុល្លារ។ ថ្វីដ្បិតតែលក្ខណៈបច្ចេកទេសលម្អិតនឹងត្រូវប្រកាសឆាប់ៗនេះក្តី ប៉ុន្តែតាមការប៉ាន់ស្មាន វាទំនងជានៅតែរក្សាម៉ាស៊ីនចំណុះ ៦៥៨ សេសេ អាចផលិតកម្លាំងបាន ៥២ សេះ និងកម្លាំងបង្វិល ៦០ញូតុនម៉ែត្រ ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីកម្ពុជា! BYD បោះទុនសងរោងចក្រតម្លើង និងផ្គុំរថយន្តនៅម៉ាឡេស៊ីបន្ថែមទៀត

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ចិន BYD បានប្រកាសនឹងបោះទុនសាងសងរោងចក្រថ្មីសម្រាប់តម្លើង និងផ្គុំរថយន្ត (CKD) នៅក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ពង្រីកទីផ្សាររថយន្តរបស់ខ្លួនបន្ថែមទៀតនៅអាស៊ីអាគ្នេយ៍ ជាមួយផែនការបើកដំណើរការសង្វាក់ផលិតកម្មនៅឆ្នាំ២០២៦។

ក្នុងដំណាក់កាលដំបូងនេះ BYD នឹងសាងសងរោងចក្រនេះនៅក្នុងទីក្រុង Tanjong Malim Perak នៅលើផ្ទៃដី ១៥០ហិចតាដែលជួលពី KLK TechParK។ ក្នុងនោះ លោក Liu Xue Liang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន BYD នៅអាស៊ីប៉ាស៊ីហ្វិក បាននិយាយថា “ម៉ាឡេស៊ីតែងតែជាទីផ្សារដ៏សំខាន់បំផុតមួយរបស់ BYD នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយការប្រកាស អំពីការបោះទុនសាងសងរោងចក្រតម្លើង និងផ្គុំរថយន្ត (CKD) គឺជាទំព័រថ្មីមួយនៃដំណើររបស់យើងនៅទីនេះ”។

សូមបញ្ជាក់ផងដែរថានៅអាស៊ីអាគ្នេយ៍ ក្រៅពីរោងចក្រដែលកំពុងមានផែនការនឹងសាងសងនៅម៉ាឡេស៊ីនេះ BYD ក៏មានរោងចក្រផលិតរថយន្តក្នុងប្រទេសថៃ ដែលបានចាប់ផ្តើមដំណើរការកាលពីចុងឆ្នាំ២០២៤ និងរោងចក្រផ្គុំ និងតម្លើងកំពុងសាងសងនៅកម្ពុជាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei បង្ហាញស្ថានីយ៍សាកថ្ម 100MW ដំបូងរបស់ខ្លួន អាចប្រើសាករថយន្តបានដល់ ៧០០គ្រឿង ឯណ្ណោះ នៅក្នុងមួយថ្ងៃ

ទីបំផុត! ក្រុមហ៊ុន Huawei បានប្រកាសបើកដំណើរការនូវស្ថានីយ៍សាកថ្ម 100MW ដំបូងបំផុតនៅលើពិភពលោករបស់ខ្លួនហើយ ដោយក្នុងនោះ ស្ថានីយ៍សាកថ្មថ្មីនេះ គឺមានឈ្មោះថា Huawei Megawatt Supercharging និងមានទីតាំងស្ថិតនៅក្នុងទីក្រុង Sichuan ប្រទេសចិន។

បើនិយាយពីសមត្ថភាពវិញ គឺមានកម្លាំងសរុបដល់ទៅ 100MW ឯណ្ណោះ ប៉ុន្តែនៅក្នុងដំណាក់កាលទី១ នេះ ក្រុមហ៊ុនគឺបានដាក់ឲ្យដំណើរការតែ 50MW ប៉ុណ្ណោះ ពោលគឺអាចផ្គត់ផ្គង់ការសាកថ្មរបស់រថយន្តដឹកទំនិញខ្នាតធំប្រភេទអគ្គិសនីបានប្រហែល ៧០០ គ្រឿង ឯណ្ណោះ នៅក្នុងមួយថ្ងៃ។

សម្រាប់ការរចនារបស់ស្ថានីយ៍នេះ គឺមានការរចនាចែកចេញជា ៣ផ្នែកធំៗ ពោលគឺក្បាលសាកចំនួន ១៨គ្រឿង មាន កម្លាំង 1.44MW, ក្បាលសាកចំនួន ១០៨ គ្រឿង មានកម្លាំង 600kW និង ៧២ គ្រឿង មានកម្លាំង 720kW ។ ក្នុងនោះ ក្រុមហ៊ុនផ្ទាល់បានបញ្ជាក់ថា នៅពេលប្រើក្បាលសាកទាំងនេះ រថយន្តដែលមានថ្ម 400kWh គឺអាចសាកបាន 80% ក្នុងរយៈពេលត្រឹមតែ ១៥ នាទី ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Honda ប្រកាសចាប់ដៃគ្នាជាមួយក្រុមហ៊ុនអាមេរិក ត្រៀមបង្កើតប្រព័ន្ធបើកបរដោយខ្លួនឯង សម្រាប់ប្រកួតប្រជែងជាមួយប្រព័ន្ធ Autopilot របស់ Tesla 

បន្ទាប់ពីបានចំណាយពេល និងថវិការនៅក្នុងការអភិវឌ្ឈន៍អស់ជាច្រើន ពេលនេះ ក្រុមហ៊ុន Honda ផ្ទាល់បានប្រកាសចាប់ដៃគ្នាជាមួយក្រុមហ៊ុន AI ថ្មីមួយរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Helm.ai ហើយ ដោយក្នុងនោះ ពួកគេនឹងបង្កើតប្រព័ន្ធបើកបរដោយខ្លួនឯង សម្រាប់ដាក់ឱ្យប្រើប្រាស់នៅក្នុងរថយន្ត Honda គ្រប់ម៉ូឌែលទាំងអស់ នៅក្នុងឆ្នាំ២០២៧។

គួរឲដឹងថា ក្រុមហ៊ុន Helm.ai គឺក្រុមហ៊ុន AI startup ថ្មីមួយរបស់សហរដ្ឋអាមេរិកដែលមានតម្លៃវិនិយោគសរុបជាង ១០០ លានដុល្លារ ឯណ្ណោះ ហើយមានសមត្ថភាពខ្លាំងទៅលើផ្នែក AI camera-based perception និង simulation technologies ។ ជាមួយគ្នានេះ ក្រុមហ៊ុន Honda ផ្ទាល់ ក៏បានកាន់កាប់ភាគហ៊ុនខ្លះៗនៅក្នុងក្រុមហ៊ុននេះចាប់តាំងពីឆ្នាំ ២០២១ មក ជាមួយការវិនិយោគ ៣០ លានដុល្លារ ផងដែរ។

គួរបញ្ជាក់ថា ចំពោះគោលបំណងរបស់ក្រុមហ៊ុន Honda នៅក្នុងបង្កើតប្រព័ន្ធបើកបរដោយខ្លួនឯងនេះ គឺដើម្បីប្រកួតប្រជែងជាមួយប្រព័ន្ធ SuperCruise របស់ GM និង Autopilot របស់ Tesla ។ លើសពីវាក៏ជាផ្នែកមួយដើម្បីបង្កើនទីផ្សារលក់រថយន្ត និងបង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងវិស័យបច្ចេកវិទ្យា AI ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន BYD Cambodia ធ្វើការប្រគល់គ្រឿងទី ២៥០០ ក្នុងឆ្នាំនេះ ព្រមទាំងដាក់បង្ហាញម៉ូដែលថ្មីក្នុងពេលដំណាលគ្នា

នៅខែសីហា ឆ្នាំ២០២៥ ក្នុងទីក្រុងភ្នំពេញ ពិធីដ៏សាមញ្ញមួយ ប៉ុន្តែពោរពេញដោយភាពកក់ក្តៅ បាននាំយកទំនាក់ទំនងរវាងក្រុមហ៊ុន BYD និងទីផ្សារកម្ពុជា ឈានដល់ដំណាក់កាលថ្មីមួយ។​ នៅយប់នោះ រថយន្ត BYD គ្រឿងទី ២៥០០ ក្នុងឆ្នាំ ២០២៥ ត្រូវបានប្រគល់ជូនម្ចាស់រថយន្តជាផ្លូវការ។

តួលេខខ្លួនវាមិនស្មុគស្មាញទេ ប៉ុន្តែអត្ថន័យដែលវាបានតំណាងគឺសំខាន់ជាង ២៥០០ ទៅទៀត។នេះគឺជាចម្លើយវិជ្ជមាន ២៥០០ ក្នុងឆ្នាំ ២០២៥, ជាការចាប់ផ្តើមនៃទំនុកចិត្ត ២៥០០ ដង និងជាជំហានមួយឆ្ពោះទៅកាន់អនាគតសម្រាប់២៥០០គ្រួសារ  នៅពេលដែលពួកគេប្រឈមមុខនឹងជម្រើសនៃការធ្វើដំណើរ។ លើសពីនេះទៅទៀត វាគឺជាការចាក់ឫស និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន BYD នៅលើទឹកដីកម្ពុជា។


ការប្រគល់រថយន្តនីមួយៗគឺជាការចាប់ផ្តើមនៃទំនាក់ទំនងមួយ “Every Sale, A New Friendship” ដែលជាបាវចនាដែលបានបោះពុម្ពនៅលើជញ្ជាំងខាងក្រោយនៃព្រឹត្តិការណ៍នេះ មើលទៅសាមញ្ញជាពិសេសនៅក្រោមពន្លឺភ្លើង។ វាមិនមែនជាពាក្យស្លោកទីផ្សារទេ ប៉ុន្តែវាជាការសន្យាមួយ។

នៅក្នុងពិធីនេះ អតិថិជនចាស់ៗជាច្រើននាក់បានឡើងលើឆាក។ ពួកគេមិនបានប្រើពាក្យស្មុគស្មាញទេ ប៉ុន្តែបានចាប់ផ្តើមនិយាយពីរឿងតូចតាចក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ – អ្នកខ្លះនិយាយថា BYD ធ្វើឱ្យការធ្វើដំណើររបស់គាត់កាន់តែងាយស្រួល។ អ្នកខ្លះទៀតនិយាយថា ស្ថានីយប្រេងឥន្ធនៈលែងជាកន្លែងដែលត្រូវទៅរៀងរាល់សប្តាហ៍ទៀតហើយ។ ហើយអ្នកខ្លះទៀតនិយាយថា ភាពស្ងៀមស្ងាត់ និងស្ថិរភាពធ្វើឱ្យការធ្វើដំណើររបស់គ្រួសារមានភាពកក់ក្តៅ និងសុវត្ថិភាព។

ពួកគេបានចែករំលែកមិនមែនអំពីផលិតផលទេ ប៉ុន្តែជាបំណែកនៃជីវិតដែលពួកគេបានចំណាយជាមួយ BYD – ការធ្វើដំណើរទៅធ្វើការ ការធ្វើដំណើរកម្សាន្តនៅថ្ងៃបុណ្យ និងការទៅលេងមិត្តភក្តិ និងក្រុមគ្រួសារ។ មានតែនៅពេលដែលម៉ាកយីហោមួយបានចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះ ទើបវាអាចប្រែក្លាយពី ‘ជម្រើស’ ទៅជា ‘ការពឹងផ្អែក’ និងអាចប្រែក្លាយពី ‘ទង្វើនៃការទិញរថយន្ត’ ទៅជា ‘ទំនាក់ទំនងទំនុកចិត្ត’ ដ៏ជ្រាលជ្រៅ។


ពីភ្នំពេញទៅទូទាំងប្រទេស ក្រុមហ៊ុន BYD កំពុងកសាងប្រព័ន្ធសេវាកម្មក្រោយពេលលក់ថ្មី

ការប្រគល់រថយន្ត ២៥០០ គ្រឿងគឺជាការទទួលស្គាល់ផលិតផល ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការបន្តនៃសេវាកម្ម និងទំនុកចិត្ត។​ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅពេលដែលចំនួនអ្នកប្រើប្រាស់បន្តកើនឡើង សម្ពាធនៃសេវាកម្មក្រោយពេលលក់ក៏បានកើនឡើងផងដែរ។ ក្រុមហ៊ុន BYD Cambodia របស់ Harmony Auto មិនបានគេចវេសពីបញ្ហានេះទេ ប៉ុន្តែបានជ្រើសរើសប្រឈមមុខនឹងបញ្ហាប្រឈម និងពន្លឿនការកសាងប្រព័ន្ធសេវាកម្មថ្មី។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងពង្រីកបណ្ដាញចែកចាយយ៉ាងសកម្ម ហើយគ្រោងនឹងបង្កើនចំនួនហាងសរុបដល់ ១៣ កន្លែងនៅត្រឹមចុងឆ្នាំនេះ ដើម្បីឱ្យការទិញរថយន្ត និងការប្រឹក្សាយោបល់កាន់តែងាយស្រួលសម្រាប់អតិថិជន។ នៅភ្នំពេញ ក្រុមហ៊ុនក៏នឹងបន្ថែមមណ្ឌលសេវាកម្មចំនួន ៣ ទៀតនៅចុងឆ្នាំ ដែលនឹងធ្វើឱ្យចំនួនមណ្ឌលសេវាកម្មក្រោយពេលលក់នៅភ្នំពេញកើនដល់ ៤ កន្លែង។

បណ្ដាញសេវាកម្មក្រោយពេលលក់ក៏កំពុងត្រូវបានពង្រឹងផងដែរ ដែលរួមមានទាំងគម្រោងសាងសង់ថ្មីៗដូចជាហាងលក់រថយន្ត Flagship នៅតាមបណ្ដោយផ្លូវសម្ដេចតេជោ ហ៊ុន សែន មណ្ឌលសេវាកម្មនៅសៀមរាប និងមណ្ឌលសេវាកម្មនៅក្រុងព្រះសីហនុ។ គម្រោងទាំងនេះនឹងបើកដំណើរការនៅក្នុងត្រីមាសទី ៤។

បន្ថែមពីនេះ ក្រុមហ៊ុនក៏កំពុងពន្លឿនការរៀបចំបណ្ដាញសេវាកម្មនៅខេត្តបាត់ដំបងផងដែរ ដើម្បីធានាថាវាអាចដាក់ឱ្យដំណើរការផ្លូវការនៅចុងឆ្នាំនេះ ក្នុងគោលបំណងផ្ដល់សេវាកម្មគាំទ្របានទាន់ពេលវេលា និងនៅកៀកបំផុតសម្រាប់ម្ចាស់រថយន្តនៅក្នុងបណ្ដាខេត្តផ្សេងៗទៀត។

ទន្ទឹមនឹងនេះដែរ រោងចក្រផលិតរថយន្តរបស់ BYD ដែលពិតជាជាកម្មសិទ្ធិរបស់កម្ពុជាក៏កំពុងសាងសង់ផងដែរ ហើយវាត្រូវបានរំពឹងថានឹងចាប់ផ្តើមផលិតនៅក្នុងឆ្នាំនេះ។ នេះមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពនៃការប្រគល់រថយន្តក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជំរុញការងារក្នុងស្រុក និងការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលថ្មីផងដែរ។ ក្រុមហ៊ុន BYD បានផ្លាស់ប្តូរពី ‘ការនាំចូលរថយន្ត’ ទៅជា ‘ការផលិតក្នុងស្រុក’ ដែលបានចាក់ឫសយ៉ាងជ្រៅនៅលើទឹកដីកម្ពុជា។ ចំនួននៃការប្រគល់កំពុងកើនឡើង ហើយការរំពឹងទុករបស់អតិថិជនក៏កំពុងកើនឡើងផងដែរ។ ក្រុមហ៊ុន BYD យល់ច្បាស់ថា៖ សមត្ថភាពនៃសេវាកម្មត្រូវតែផ្គូផ្គងនឹងទំនុកចិត្តរបស់ម៉ាកយីហោ។

ការបង្ហាញផលិតផលថ្មី នាំមកនូវជំពូកថ្មីនៃការធ្វើដំណើរបៃតង

នៅក្នុងព្រឹត្តិការណ៍ថ្លែងអំណរគុណអតិថិជននេះ ក្រុមហ៊ុន BYD បានណែនាំនូវម៉ូដែលថ្មីពីរគឺ BYD Sealion 7 និង BYD M9 ដែលបង្ហាញពីភាពខ្លាំងនៃនវានុវត្តន៍របស់ខ្លួននៅក្នុងវិស័យថាមពលថ្មី និងបំពេញតម្រូវការទីផ្សាររបស់កម្ពុជាសម្រាប់ការធ្វើដំណើរបៃតង។

BYD Sealion 7 គឺជាប្រភេទរថយន្ត SUV អគ្គិសនីសុទ្ធទំនើបថ្មីស្រឡាង ដែលអាចបើកបរបានចម្ងាយឆ្ងាយបំផុតដល់ទៅ ៥២០ គីឡូម៉ែត្រ។ រីឯ BYD M9 វិញ គឺជាប្រភេទរថយន្ត MPV ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប និងភាពប្រណីត ដោយបំពាក់បច្ចេកវិទ្យា Super Hybrid ដែលអាចជួយឱ្យរថយន្តបើកបរបានចម្ងាយកាន់តែឆ្ងាយនៅពេលចាក់ប្រេងពេញ និងសាកភ្លើងពេញ។

រថយន្តម៉ូដែលថ្មីទាំងពីរនេះ គ្រោងនឹងចេញលក់ជាបន្តបន្ទាប់នៅក្នុងខែតុលាខាងមុខ ដែលមិនត្រឹមតែជួយបំពេញបន្ថែមជម្រើសផលិតផលរបស់ BYD នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ជូននូវជម្រើសនៃការធ្វើដំណើរដ៏ប្រណីត ឆ្លាតវៃ និងបៃតងដល់អតិថិជនផងដែរ។ នេះសបញ្ជាក់ឱ្យឃើញពីភាពលេចធ្លោរបស់ BYD ក្នុងការដឹកនាំនិន្នាការថ្មីនៃការធ្វើដំណើរដ៏បៃតង និងឆ្លាតវៃនៅក្នុងប្រទេសកម្ពុជា។

កម្ពុជាកំពុងក្លាយជាទីផ្សារអាទិភាពរបស់ក្រុមហ៊ុន BYD

ក្រុមហ៊ុន BYD បានចាត់ទុកកម្ពុជាជាទីផ្សារយុទ្ធសាស្ត្រដែលតម្រូវឱ្យមានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។ វាគឺជាទីផ្សារអាទិភាពដែលក្រុមហ៊ុនពិតជាសង្ឃឹមថានឹងធ្វើការអភិវឌ្ឍន៍រយៈពេលវែង និងផ្តល់សេវាកម្មស៊ីជម្រៅ។ នៅក្នុងជម្រើសផលិតផល ក្រុមហ៊ុន BYD បានសម្រេចការគ្របដណ្តប់ពេញលេញចាប់ពីការធ្វើដំណើរប្រចាំថ្ងៃ រហូតដល់រថយន្តអាជីវកម្មខ្នាតមធ្យម និងធំ និងពីអគ្គិសនីសុទ្ធទៅ Super Hybrid ៖ ម៉ូដែលអគ្គិសនីសុទ្ធចំនួនបួនគឺ Seagull, ATTO2, ATTO3, HAN និងម៉ូដែល Super Hybrid បីគឺ Sealion 5, Sealion 6, Shark 6 ដែលបំពេញតម្រូវការផ្សេងៗដូចជា៖ ក្នុងក្រុង គ្រួសារ អាជីវកម្ម និងក្រៅផ្ទះ។

នាពេលអនាគត ក្រុមហ៊ុន BYD នឹងបន្តពង្រីកការណែនាំផលិតផល ការវិនិយោគសេវាកម្ម និងកិច្ចសហប្រតិបត្តិការក្នុងស្រុក ដើម្បីធ្វើឱ្យ ‘រថយន្តថាមពលថ្មី’ មិនត្រឹមតែជាជម្រើសមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជា ‘ផ្នែកមួយនៃជីវិតប្រចាំថ្ងៃ’ របស់ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ។

២៥០០ គ្រឿង គឺជាតួលេខមួយ ក៏ជាចម្លើយផងដែរ

វាតំណាងឱ្យមនុស្ស ២៥០០ នាក់ដែល “មានឆន្ទៈក្នុងការជឿ”; វាក៏ជាដំណើរការដែលក្រុមហ៊ុន BYD បានរីកចម្រើនពីមនុស្សមិនស្គាល់គ្នានៅក្នុងទីផ្សារមួយ ក្លាយទៅជាអ្នកចូលរួមក្នុងជីវិតរបស់ប្រជាជន។ វាថែមទាំងមានន័យថា លទ្ធភាពនៃការប្រគល់រហូតដល់ ៤០០០, ៥០០០, ឬ ១០០០០ គ្រឿងនាពេលអនាគតបានត្រៀមរួចជាស្រេចដើម្បីកើតឡើង។​

នៅក្នុងនិន្នាការដ៏ធំនៃការនាំចេញរថយន្តថាមពលថ្មីទៅកាន់បរទេស ក្រុមហ៊ុន BYD មិនបានជ្រើសរើសផ្លូវកាត់ដើម្បី ‘ទទួលបានប្រាក់ចំណេញរហ័ស’ នោះទេ ប៉ុន្តែបានដើរលើផ្លូវដ៏វែងឆ្ងាយនៃការ ‘កសាងទំនុកចិត្ត’។ នៅកម្ពុជា ផ្លូវនេះទើបតែចាប់ផ្តើមប៉ុណ្ណោះ។​​ យើងដឹងយ៉ាងច្បាស់ថា ភាពជោគជ័យរហ័សគឺងាយស្រួលសម្រេចបាន ប៉ុន្តែទំនុកចិត្តយូរអង្វែងគឺពិបាកនឹងទទួលបាន។ ហើយផ្លូវដែលយើងត្រូវដើរ គឺជាផ្លូវដ៏វែងឆ្ងាយដែលត្រូវការការអត់ធ្មត់ និងភាពស្មោះត្រង់ – ដើម្បីសម្រេចបាននូវភាពយូរអង្វែងពិតប្រាកដនៅក្នុងផលិតផល សេវាកម្ម    ការផលិត និងទំនាក់ទំនងអារម្មណ៍។

យើងតែងតែជឿថា រាល់ការប្រគល់រថយន្តនីមួយៗ គឺជាការចាប់ផ្តើមនៃសាច់រឿងមួយ។ Every Sale, A New Friendship. នេះគឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន BYD ចំពោះទីផ្សារ និងជាចម្លើយចំពោះអនាគត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Skyline GT-R R34 ត្រូវបានហាមឃាត់មិនអោយនាំចូលសហរដ្ឋអាមេរិក

1999 Nissan Skyline R34 GTR VSpec from Global Auto - Prestige Motorsport

រថយន្ត R34 ដែលជាជំនាន់ទីត្រូវបានចាប់កំណើតមកចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០២ វាត្រូវបានផលិតមកសម្រាប់តែទីផ្សារក្នុងស្រុកនឹងនាំចេញទៅលក់នៅឯប្រទេសមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែ វាជារថយន្តដ៏ iconic នៅក្នុងវប្បធម៌របស់ JDM ដែលមានបំពាក់មកជាមួយនឹងម៉ាសុីន RB26DETT ចំណុះ 2.0L inline-6 twin-turbo នេះវាបានធ្វើអោយមនុស្សជាច្រើននៅជុំវិញពិភពលោកមានការស្រលាញ់នឹងចង់ ក្លាយជាម្ចាស់របស់រថយន្តមួយគ្រឿងនេះ ប៉ុន្តែសូមចូលរួមសោកស្ដាយចំពោះអ្នកស្រឡាញ់រថយន្តមួយគ្រឿងនេះដែលរស់នៅឯសហរដ្ធអាមេរិកនាពេលនោះផង។ ដែលកាលនោះ រថយន្តមួយគ្រឿងនេះត្រូវបានខុសពីស្តង់ដាររថយន្តដែលអាចរាចណ៍បាន នឹងជាប់ឈ្មោះជារថយន្តខុសច្បាប់នៅក្នុងបញ្ជីរបស់សហរដ្ធអាមេរិកដែលមិនអាចនាំចូលទៅបាន វាធ្វើអោយបងប្អូនដែលស្រលាញ់រថយន្តមួយគ្រឿងនេះនៅឯសហរដ្ធអាមេរិកខូចចិត្តមិនស្ទើទេ ហើយទាំងនេះ  ជាកត្តាដែលធ្វើអោយរថយន្តមួយគ្រឿងនេះខុសច្បាប់។

File:Osaka Auto Messe 2014 (149) PIT ROAD M - Nissan SKYLINE GT-R (BNR34).JPG - Wikimedia Commons

ហេតុផលដំបូងគេនោះ R34 គឺបំពាក់មកជាម៉ាស៊ីនដែលមានថាមពលខ្លាំង ដែលម៉ាស៊ីននោះអាចមានកម្លាំងចន្លោះពី ២៧៦Hp ទៅ ៤៩៦Hp ព្រមទាំងអាច Tune ឡើងកម្លាំងបានផងដែរ ហើយប្រសិនបើ Tune បន្ថែមកម្លាំង ៩៨៦Hp នោះមានន័យថារថយន្តនេះអាចបើកល្បឿនអតិបរមា ៤០២km/h ដែលល្បឿននេះសូម្បីតែឡានប៉ូលីសរបស់អាមេរិចក៏ពុំអាចបើកទាន់វានោះទេគឺបានត្រឹមហឹតផ្សែងវាប៉ុណ្ណោះ។

Inside The Secret Japanese Hangar Holding $10 Million Of Ready-To-Import Nissan Skyline GT-Rs

ហេតុផលបន្ទាប់នោះគឺនៅកំឡុងពេលនោះ Skyline R34 មិនបានបំពេញនូវស្តង់ដារសុវត្ថិភាព និងបទបញ្ញាត្តិរបស់សហពន្ធរថយន្ត ដែលហៅកាត់ថា FMVSS ដែលបានចេញក្នុងឆ្នាំ១៩៨៨ និងច្បាប់ ២៥ឆ្នាំ ឬ 25-year rule របស់សហរដ្ធអាមេរិកទេ។ ខណ:ច្បាប់រយះពេល ២៥ឆ្នាំរថយន្តដែលមានអាយុកាលក្រោម ២៥ឆ្នាំ ដូចជា Skyline R34 ត្រូវតែបំពេញទៅតាមស្តង់ដារ សុវត្ថិភាព នឹងស្តង់ដារ បរិស្ថាន ជាមុនសិនទើបអាចនាំយករថយន្តចូលទៅបាន។ ហើយចំពោះរថយន្តដែលមានអាយុ ២៥ ឆ្នាំ ឬច្រើនជាងនេះ អាចនាំចូលទៅអាមេរិកបានដោយសេរី ដោយមិនចាំបាច់បំពេញតាមស្តង់ដារសុវត្ថិភាពរបស់ NHTSA នោះទេ។ ដូច្នេះដើម្បីនាំចូលរថយន្តចូលទៅក្នុងទីផ្សារសហរដ្ធអាមេរិកបាន គឺត្រូវតែបំពេញទៅតាមស្តង់ដារសុវត្ថិភាព នឹងស្តង់ដារបរិស្ថាន ជាមុនសិនទើបអាចនាំយករថយន្តចូលទៅបាន។ ដោយយោងតាម NHTSA រថយន្តភាគច្រើនដែលនាំចូលទៅកាន់សហរដ្ឋអាមេរិច ត្រូវបានហាមឃាត់ដោយសារតែមិនបំពេញបាននូវស្តង់ដាសុវត្ថិភាព, មានល្បឿនលឿន និងបំនៃការបំភាយឧស្ម័ន។

1999 Nissan Skyline R34 GTR - Global Motor Traders

ដូច្នេះបើសិនជាយើងចង់នាំ Skyline R34 ចូលទៅកាន់សហរដ្ធអាមេរិកដោយមិនចាំបាច់បំពេញទៅតាមស្តង់ដារខាងលើនេះ និងមិនចង់កែកុនអ្វីនោះ នោះយើងនឹងត្រូវរងចាំដល់មកដល់ឆ្នាំមុននេះគឺឆ្នាំ២០២៤ ទើបវាស្របច្បាប់អាច នាំចូលបានសម្រាប់ម៉ូដែលឆ្នាំ១៩៩៩ ព្រោះវាលើសពីអាយុ ២៥ឆ្នាំហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឧស្សាហកម្មរថយន្តអគ្គិសនីចិនផ្លាស់ប្តូរយុទ្ធសាស្ត្រ ផ្តោតលើការវិនិយោគនៅបរទេសច្រើនជាងទីផ្សារប្រទេសកំណើតខ្លួន

[បរទេស] បន្ទាប់ពីទីផ្សារក្នុងស្រុកចិនបានឈានដល់ចំណុចមួយដែលម៉ាករថយន្តមានច្រើនពេក ហើយមិនមានអ្នកទិញគ្រប់គ្រាន់ បើទោះបីខ្លួនជាប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោកក៏ដោយ ដោយបានបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តចិនងាកទៅរកទីផ្សារអន្តរជាតិ ហើយការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ អាចនឹងធ្វើអោយមានផលប៉ះពាល់ដល់ឧស្សាហកម្មរថយន្តពិភពលោក។

យោងតាមក្រុមហ៊ុន Rhodium Group ដែលជាក្រុមហ៊ុនស្រាវជ្រាវដែលបានចេញផ្សាយរបាយការណ៍ថ្មីមួយដែលបង្ហាញពី “ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ” នៅក្នុងការវិនិយោគ​ទៅលើរថយន្តអគ្គិសនីរបស់ប្រទេសចិនសម្រាប់ឆ្នាំ ២០២៤ បានបង្ហាញថា បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំនៃការវិនិយោគរបស់ខ្លួនក្នុងស្រុកគឺមានប្រមាណ ៨០%  ប៉ុន្តែចាប់ពីឆ្នាំ២០២៤មក ក្រុមហ៊ុនរបស់ចិនប្រហែល ៣០% ឈានទៅកាន់ការវិនិយោគនៅបរទេសច្រើនជាងនៅក្នុងប្រទេសកំណើរ ជាក់ស្តែងបានបោះទុន ១៦ ពាន់លានដុល្លារនៅក្រៅប្រទេស ខណ:បោះទុនត្រឹម ១៥ពាន់លានដុល្លារប៉ុណ្ណោះទៅក្នុងទីផ្សាររបស់ខ្លួន។ របាយ​ការណ៍​នេះបានបង្ហាញថាប្រហែល​ ៣/៤ ​នៃ​ការ​វិនិយោគ​នៅ​បរទេស​បាន​មក​ពី​ក្រុមហ៊ុន​ផលិត​អាគុយ ជាក់ស្តែងដូចជា CATL គឺធ្វើតាមតម្រូវការអតិថិជនរបស់ពួកគេ ក្នុងការបោះជំហានខ្លួនទៅកាន់ទីផ្សាររបស់ពួកគេ រួមទាំងពន្ធសម្រាប់ផលិតកម្មក្នុងស្រុក និងតម្លៃដឹកជញ្ជូនទាបផងដែរ។

សូមបញ្ជាក់ផងដែរថា ចំពោះរឿងនេះរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានបង្ហាញនូវក្តីព្រួយបារម្ភផង អំពីការផ្ទេរបច្ចេកវិទ្យាទៅប្រទេសផ្សេងទៀត រួមទាំងការបាត់បង់ការងារ និងការធ្លាក់ចុះឧស្សាហកម្ម (Industrial Hollowing)។ ហើយ​បើ​យោង​តាម​ Rhodium អាច​នាំ​ឱ្យ​មាន​ការ​គ្រប់​គ្រល​កាន់​តែ​តឹងរ៉ឹង​លើ​ការ​វិនិយោគពី​បរទេស។

ជាមួយការផ្លាស់ប្តូររបស់ប្រទេសចិនក្នុងការកសាងអនាគតសម្រាប់រថយន្តអគ្គិសនីនៅខាងក្រៅទឹកដីរបស់ខ្លួនអាចនិយាយបានវាជាជំហានដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរពិភពលោកពីម៉ាស៊ីនចំហេះក្នុងទៅជារថយន្តអគ្គិសនី។ ប៉ុន្តែការវិនិយោគទាំងនេះនៅតែប្រឈមមុខនឹងហានិភ័យ និងឧបសគ្គជាច្រើន ហើយលើសពីនេះ ឧស្សាហកម្មរថយន្តអគ្គិសនី ក៏លែងគ្រាន់តែជាការប្រកួតប្រជែងក្នុងស្រុកទៀតហើយ ប៉ុន្តែជាការប្រគួតប្រជែងនៅលើទីផ្សារជុំវិញពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+