ផ្ទាំងផ្សាយពាណិជ្ជកម្ម

XPENG បង្ហាញចេញការអាប់ដេត OTA ធំលើកទី៣ របស់ខ្លួន មានចំណុចថ្មីៗច្រើនណាស់

ទីបំផុត! ក្រុមហ៊ុន XPENG Motors បានប្រកាសបង្ហាញចេញនូវកំណែអាប់ឌែតផ្លូវការ XOS 5.8.0 ដែលជាការអាប់ដេត OTA ធំលើកទី៣ សម្រាប់ឆ្នាំនេះរបស់ខ្លួនហើយ ដោយក្នុងនោះការអាប់ដេតថ្មីនេះមិនត្រឹមតែបង្ហាញពីភាពការច្នៃប្រឌិតរបស់ XPENG ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានរួមបញ្ជូលនូវមុខងារ និងចំនុចថ្មីៗជាច្រើនផងដែរ។

ក្នុងនោះ ការអាប់ដេត XOS 5.8.0 នេះ គឺចែកចេញជា ៣ផ្នែកធំៗគឺ៖

  • ផ្នែក Smart Cabin៖ មកលើកនេះគឺទទួលបាននូវមុខងារ Pet Mode ដែលមុខងារថ្មីនេះគឺធានាថាសត្វចិញ្ចឹមដែលនៅក្នុងឡានមានសុវត្ថិភាព និងមានសុខភាពល្អ ពោលគឺវាមានប្រព័ន្ធចាក់សោ បិទកញ្ចក់ ឫទ្វារ និងគ្រប់គ្រងខ្យល់អូតូ។ ជាមួយគ្នានេះ ក៏ទទួលបាននូូវមុខងារ Hands-Free Karaoke ក្នុង KaraFun និងការអាប់់ឌែតផ្នែកម៉ាស៊ីនត្រជាក់ផងដែរ។

  • ផ្នែកសុវត្ថិភាព និងប្រព័ន្ធគ្រប់គ្រង៖ សម្រាប់ផ្នែកនេះ គឺមានការកែលម្អទៅលើ Dashcam និងប្រព័ន្ធ XCOMBO ថ្មីដែលគាំទ្រភាសាដល់ទៅ ២១ ភាសា ឯណ្ណោះ។
  • ផ្នែកប្រព័ន្ធបើកបរឆ្លាតវៃ៖ ចំពោះផ្នែកនេះ គឺបានអាប់ឌែតថ្មីទៅលើ Lane Centering Control (LCC) និង Adaptive Cruise Control (ACC) ពោលគឺអាចដំណើរការ និងគ្រប់គ្រងបានល្អជាងមុនទ្វេដង។

គួរបញ្ជាក់ថា សម្រាប់ក្រុមហ៊ុន XPENG Motors ផ្ទាល់ ក៏មានគម្រោងបង្ហាញចេញកំណែអាប់ឌែតថ្មីៗជាច្រើន ក៏ដូចជាមុខងារថ្មីៗជាច្រើនរបស់ខ្លួននៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ពោលគឺអាចនឹងបង្ហាញចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៦ ឬ២០២៧ ខាងមុខនេះហើយ ខណៈព័ត៌មានលម្អិតមិនទាន់បានបង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុង១ខែស្ថានីយសាកថ្មរថយន្តអគ្គិសនីសរុបនៅចិនប្រើប្រាស់ថាមអស់ ៧,៧១ ពាន់លានគីឡូវ៉ាត់ម៉ោង

ប្រទេសចិនបានពង្រឹងជំហររបស់ខ្លួនជាប្រទេសឈានមុខគេលើពិភពលោកផ្នែកហេដ្ឋារចនាសម្ព័ន្ធ លើស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV) ដោយបច្ចុបប្បន្នមានកន្លែងសាកថ្មសរុបចំនួន ១៦,៧ លាន កន្លែងគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៥ កើនឡើង ៥៣% បើធៀបនឹងឆ្នាំមុន។

China, Chile energy chiefs meet to talk renewables ...លោក Wang Hongzhi នាយករដ្ឋបាលថាមពលជាតិ បានប្រកាសនៅថ្ងៃទី២៦ ខែសីហា ថាប្រទេសចិនបានសម្រេចសមាមាត្របង្គោលសាកថ្មពីរដើម សម្រាប់រថយន្តអគ្គិសនីប្រាំគ្រឿង។ កំណើននេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទិន្នន័យចុងក្រោយបង្អស់៖ ចំនួនសរុបនៃហេដ្ឋារចនាសម្ព័ន្ធកន្លែងសាកថ្មបានកើនឡើងដល់ ១៦,៦៩៦ លានកន្លែង គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៥ ដែលជាការកើនឡើងដល់ទៅ ១០ដង បើធៀបនឹងឆ្នាំ២០២០។

ត្រឹមតែប្រាំពីរខែដំបូងនៃឆ្នាំ ២០២៥ ចំនួនកន្លែងសាកថ្មបានកើនឡើងដល់ ៣,៨៧៨ លាន កន្លែង កើនឡើង ៩៣,២% បើធៀបនឹងឆ្នាំមុន។ កន្លែងសាកថ្មសាធារណៈបានកើនឡើង ៦២៣ ០០០ កន្លែង (កើនឡើង ២៨,៩%) ខណៈកន្លែងសាកថ្មឯកជនបានកើនឡើងដល់ ៣,២៥៥ លាន កន្លែង (កើនឡើង ១១៣,៦%)។ ការកើនឡើងយ៉ាងគំហុកនៃការប្រើប្រាស់រថយន្តអគ្គិសនីក៏បានជំរុញឱ្យមានការកើនឡើងយ៉ាងសំខាន់ក្នុងការប្រើប្រាស់ថាមពលអគ្គិសនីផងដែរ។

យោងតាមការបញ្ជាក់របស់លោក Du Zhongming នាយកដ្ឋានអគ្គិសនី NEA ដោយដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយចិន CNR បានឱ្យដឹងថា ការប្រើប្រាស់អគ្គិសនីសម្រាប់សេវាកម្មសាកថ្ម និងប្តូរអាគុយរថយន្តអគ្គិសនីបានកើនឡើងជាង ៤០% ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ។

តែក្នុងខែកក្កដា ឆ្នាំ២០២៥ មួយខែប៉ុណ្ណោះ ការប្រើប្រាស់អគ្គិសនីសម្រាប់ការសាកថ្មនៅទូទាំងប្រទេសបានកើនឡើងដល់ប្រហែល ៧,៧១ ពាន់លានគីឡូវ៉ាត់ម៉ោង កើនឡើង ១,០ ពាន់លានគីឡូវ៉ាត់ម៉ោង ពីខែមុន។ តួលេខនេះតំណាងឲ្យការកំណើនឡើង ៥៣,៩% បើធៀបនឹងឆ្នាំមុន និងកើនឡើង ១៤,៩% បើធៀបនឹងខែមុន។ អគ្គិសនីនេះត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់រថយន្តក្រុងនិងរថយន្តដឹកអ្នកដំណើរ ខណៈដែលយានយន្តអនាម័យ/ដឹកជញ្ជូន និងតាក់ស៊ីមានចំណែកប្រើប្រាស់តិចជាង។

គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុនប្រតិបត្តិការធំៗទាំង ១៥ បានគ្រប់គ្រង ៨៤,១% នៃបង្គោលសាកថ្មសាធារណៈសរុប។ ក្រុមហ៊ុនឈានមុខគេមាន៣គឺ៖

  • TELD មាន ៨០៧ ០០០ គ្រឿង
  • Star Charge មាន ៧០៣ ០០០ គ្រឿង
  • Yunkuai Charge មាន ៦៥៦ ០០០ គ្រឿង
ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានរថយន្តចាស់ ចង់ផ្លាស់ប្ដូរយករថយន្តថ្មី លែងជារឿងពិបាកទៀតហើយ! ជាមួយសេវាកម្មថ្មី និងឆ្លាតវៃផ្តល់ជូនពី MG Cambodia

ក្រុមហ៊ុន MG បច្ចុប្បន្នបានផ្ដល់នូវសេវាកម្ម trade-in ប្ដូររថយន្តចាស់ផ្លាស់យករថយន្តថ្មី ដើម្បីឱ្យម្ចាស់រថយន្តដែលកំពុងប្រើប្រាស់រថយន្តចាស់ៗនាពេលបច្ចុប្បន្នអាចធ្វើការប្ដូរនិងឡើងស៊េរីរថយន្តទំនើប MG បានយ៉ាងងាយស្រួល និងជាជម្រើសដ៏ឆ្លាតវៃបំផុត។ កម្មវិធីនេះអនុញ្ញាតអោយអតិថិជនអាចយករថយន្ត​ MG ស៊េរីចាស់ ឬ​ម៉ាកផ្សេងក៏បាន មកវៃដូរដើម្បីទិញរថយន្តថ្មី MG បាននៅគ្រប់សាខាផ្លូវការរបស់ក្រុមហ៊ុន MG Cambodia ទូទាំងប្រទេស។


ចំណុចសំខាន់ៗនៃសេវាកម្ម trade-in ក្នុងការប្ដូររថយន្តចាស់ផ្លាស់យករថយន្តថ្មី MG ៖

  • MG នឹងធ្វើការវាយតម្លៃ និង ទទួលយករថយន្តស៊េរីចាស់ៗរបស់អ្នកមិនថាជារថយន្ត MG ឬ ម៉ាកផ្សេងក៏ដោយ ដើម្បីប្ដូរយករថយន្តថ្មីម៉ាក MG គ្រប់ម៉ូឌែល។
  • តម្លៃរថយន្តចាស់របស់អ្នកនឹងត្រូវធ្វើការប្ដូរយករថយន្តថ្មីដោយផ្ទាល់ ឬ​​ ប្រើសម្រាប់ជាប្រាក់ចូលរួមមុនសម្រាប់បង់រំលោះទិញរថយន្តថ្មី។
  • កម្មវិធីនេះធ្វើអោយការផ្លាស់ប្តូររថយន្តចាស់ទៅប្រើរថយន្ត MG កាន់តែងាយស្រួល ប្រកបដោយទំនុកចិត្ត ទទួលបានរថយន្តថ្មីដែលមានតម្លៃសមរម្យ និងភាពត្រឹមត្រូវក្នុងកិច្ចប្រតិបត្តិការនៃសេវាកម្មនានា។


ក្រុមហ៊ុន MG គឺជាម៉ាករថយន្តថ្មីមួយដែលមានប្រជាប្រិយភាពនៅលើទីផ្សារកម្ពុជា និងជាផ្នែកមួយនៃម៉ាករថយន្តដែលមានតម្លៃសមរម្យ ប៉ុន្តែផ្ដល់ជូននូវមុខងារប្រើប្រាស់ទំនើបៗ​បំពាក់ដោយបច្ចេកវិទ្យាថ្មីចុងក្រោយ។ ម៉ូឌែលរថយន្ត MG មានដូចជា៖ MG ZS តម្លៃត្រឹមតែ $26,000 , រថយន្ត MG RX5 តម្លៃ $35,990 , MG GT តម្លៃ $29,500 , រថយន្ត MG7 1.5T តម្លៃចាប់ពី $39,xxx , រថយន្ត MG G50 ប្រភេទ​ MPV 8-កៅអី​តម្លៃត្រឹមតែ $34,500 និង រថយន្តប្រភេទ SUV 7-កៅអីម៉ូឌែ MG RX9 តម្លៃត្រឹមតែ $5x,xxx ដែលសុតសឹងតែមានតម្លៃប្រកួតប្រជែងខ្លាំងក្នុងទីផ្សារ។

 រថយន្ត MG គ្រប់ម៉ូឌែលភាគច្រើនបំពាក់ដោយមុខងារទំនើបៗដូចជា៖ ប្រព័ន្ធកម្សាន្តដែលមានអេក្រង់ធំៗងាយស្រួលមើលពត៌មានរថយន្តផ្សេងៗ, ប្រព័ន្ធ Apply CarPlay, ប្រព័ន្ធសោរ smart key, ប្រភេទកុងទ័រតាប់ឡូឌីជីថល, ការរចនាជាមួយភ្លើង LED, ដំបូលលើប្រភេទ Panoramic Sunroof, បំពាក់ដោយម៉ាស៊ីនប្រភេទ Turbo ដែលផ្តល់កម្លាំងខ្លាំង, ស៊ីប្រេងឥន្ធនៈទាប ព្រមទាំងមានប្រព័ន្ធសុវត្ថិភាព និង ប្រព័ន្ធជំនួយពេលបើកបរជាច្រើនទៀតដែលផ្តល់អោយការបើកបរមានផាសុកភាពខ្ពស់ និងទិញបានក្នុងតម្លៃសមរម្យបំផុត។


ក្រុមហ៊ុន MG Cambodia ដំណើរការដោយសាខាផ្ទាល់ខ្លួនជាច្រើនដែលអាចទុកចិត្តបានខ្ពស់

នៅទូទាំងប្រទេសកម្ពុជា MG បច្ចុប្បន្នដំណើរការចំនួន ៤ ទីតាំងទាំងផ្នែកលក់ និង មណ្ឌលសេវាកម្មថែទាំជួសជុល៖

  • MG សាខាទឹកថ្លា (មានសេវាកម្មផ្នែកលក់ និង មណ្ឌលសេវាកម្មថែទាំជួសជុល)
  • MG សាខាផ្លូវ60ម៉ែត្រ (មានសេវាកម្មផ្នែកលក់)
  • MG Service Centre មណ្ឌលសេវាកម្មថែទាំនិងជួសជុលរថយន្ត MG សាខាផ្លូវ50ម៉ែត្រ
  • MG សាខាខេត្តសៀមរាប (មានសេវាកម្មផ្នែកលក់ និង មណ្ឌលសេវាកម្មថែទាំជួសជុល)
  • MG សាខាខេត្តបាត់ដំបង (មានសេវាកម្មផ្នែកលក់)


គួរបញ្ផាក់ផងដែរថា មជ្ឈមណ្ឌលសេវាកម្មផ្លូវការទាំងអស់របស់ MG ត្រូវបានផ្តល់សេវាកម្មដោយអ្នកជំនាញបច្ចេកទេស, បំពាក់ដោយគ្រឿងបរិក្ខារស្ដង់ដារ និងមានឧបករណ៍វិភាគកំហូចរថយន្តត្រឹមត្រូវបំផុត។ ចំណុចនេះបានបញ្ជាក់ពីការប្តេជ្ញារបស់ក្រុមហ៊ុនចំពោះការផ្តល់សេវាជូនអតិថិជនក្រោយពេលលក់ ដោយធ្វើអោយអតិថិជនមានទំនុកចិត្តខ្ពស់ក្នុងការថែទាំ និងជួសជុលរថយន្ត។ ជាពិសេស MG ក៏ផ្ដល់ការធានាជូនរយៈពេល 5 ឆ្នាំ ឬ 150,000Km ដែលលើសដៃគូប្រកួតប្រជែងមួយចំនួនដែលក្រុមហ៊ុនមួយចំនួនផ្តល់ត្រឹមតែ 3 ឆ្នាំប៉ុណ្ណោះ។

 ក្រុមហ៊ុន MG Cambodia មានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់រួមមាន dealership ផ្លូវការនៃផ្នែកលក់, មានជាងជំនាញបច្ចេកទេស និង មានមណ្ឌលសេវាកម្មថែទាំជួសជុលរថយន្តដែលធានាបាននូវបទពិសោធន៍ក្នុងការប្រើប្រាស់រថយន្តថ្មីយ៉ាងល្អបំផុត។ បន្ថែមលើសពីនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពី MG ដូចជា៖ ទទួលបានគ្រឿងបន្លាស់រថយន្តសុទ្ធ original មានការធានាត្រឹមត្រូវ, ទទួលបានការថែទាំជាប្រចាំ, ការធានាលើគុណភាពរថយន្តរយៈពេល៥ឆ្នាំ, និង មានសេវាកម្ម trade-in ប្តូររថយន្តចាស់ផ្លាស់រថយន្តថ្មី។



ការបន្ថែមកម្មវិធី trade-in ប្ដូរចាស់ផ្លាស់យករថយន្តថ្មីរបស់ MG Cambodia បានបង្កើតឱកាសអោយអ្នកទិញរថយន្តនៅកម្ពុជា អាចផ្លាស់ប្តូរមកជិះរថយន្ត MG ស៊េរីថ្មី ដែលមានតម្លៃសមរម្យ មានបំពាក់បច្ចេកវិទ្យាថ្មីទំនើបៗ ដោយមានភាពងាយស្រួល និងឆ្លាតវៃបំផុត។ ជាមួយនឹងបណ្តាញសាខាផ្នែកលក់ចំនួន 4 និងមជ្ឈមណ្ឌលសេវាកម្ម 3 ទីកន្លែងផ្សេងទៀតដែលមានបុគ្គលិកជំនាញផ្នែកបច្ចេកទេស និងមានគ្រឿងបរិក្ខារស្ដង់ដារ បានធ្វើឱ្យ MG កាន់តែល្បីល្បាញ ដោយមិនត្រឹមតែផ្ដល់នូវការលក់រថយន្តថ្មីមានគុណភាពប៉ុណ្ណោទេ ប៉ុន្តែផ្ដល់នូវទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ លើផ្នែកសេវាកម្ម និង ធ្វើអោយរថយន្ត​ MG ស៊េរីចាស់ៗមានតម្លៃលក់ចេញក៏ល្អផងដែរ។ សម្រាប់អ្នកកំពុងស្វែងរកការឡើងស៊េរីរថយន្ត ឬ ចង់ទិញរថយន្តថ្មីដែលអាចប្រើបានយូរ និង មានទំនុកចិត្តខ្ពស់ ហើយមានតម្លៃសមរម្យ នោះរថយន្ត MG គឺជាជម្រើសដ៏ល្អបំផុត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនចាញ់ Tesla! ឡាន Xpeng ក៏អាចបើកចេញពីរោងចក្រ ទៅកន្លែងដឹកជញ្ជូនខ្លួនឯង

កាលពីថ្ងៃទី២៦ ខែសីហានេះ អនុប្រធានក្រុមហ៊ុន Xpeng លោក Yu Tao បានចែករំលែកវីដេអូមួយនៅលើ Weibo ដែលបង្ហាញពីរថយន្ត Xpeng P7 ដែលទើបចេញពីផលិតកម្មហើយបើកបរដោយស្វ័យប្រវត្តិ គឺពុំមានអ្នកបើកបរឡើយពីកន្លែងខ្សែច្រវាក់​ផលិតកម្ម​ទៅ កន្លែងដឹកជញ្ជូនក្នុងតំបន់ដែលមានកំណត់ក្នុងរោងចក្រ Guangzhou របស់ខ្លួន។

រថយន្តអគ្គិសនី Xpeng P7 អាច​បើកបរ​ដោយ​ស្វ័យ​ប្រវត្តិ​នេះបានដោយសារតែរថយន្តនេះបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរដោយស្វ័យប្រវត្តិ (Full Autonomous Driving) ដែកប្រើប្រាស់នូវបន្ទះ​ឈីប Turing AI ចំនួន​បី​ដែល​បង្កើត​ឡើង​ដោយ Xpeng ផ្ទាល់ ​ដែលមានសម្ថភាពដំណើរការ ២ ២៥០ TOPS ដែលខ្លាំងជាង AI4 ដែលបំពាក់នៅលើ Tesla Model Y ប្រហែល ៣ដង។ លើសពីនេះ Xpeng P7 គាំទ្រដោយ AI សម្រាប់ជួយដូច VLA (Vision-Language-Action) និង VLM (Vision-Language Models) ដែលអនុញ្ញាតអោយរថយន្តទទួលយក និងឆ្លើយតបទៅនឹងឥរិយាបទនៃការបើកបរផ្សេងៗគ្នា។

រថយន្តនេះផ្ដល់ជូនជាមួយរយៈចម្ងាយបើកបរ៣ផ្សេងគ្នាក្នុងនោះរួមមាន៖ រយៈចម្ងាយ ៧០២ គីឡូម៉ែត្រ, ៧៥០ គីឡូម៉ែត្រ, ៨២០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ CLTC និងផ្ដល់មកជាមួយជម្រើសប្រព័ន្ធបើកបរកង់ក្រោយ (RWD) និងប្រព័ន្ធបើកបរកង់ទាំង៤ (AWD) ផងដែរ។ Xpeng P7 អាចជាន់ស្ទុះពីកុងទ័រ ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣.៧ វិនាទី ហើយគាំទ្រការសាកថ្មលឿនបំផុតកម្រិត ៥C ផ្តល់នូវចម្ងាយបើកបរ ៥២៥ គីឡូម៉ែត្រ ក្រោយសាកថ្មតែ ១០នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan R35 GT-R ត្រូវបានបញ្ចប់ជីវិតជាផ្លូវការ ក្រោយអង្រួនទីផ្សារអស់រយៈពេល១៨ឆ្នាំ

ក្រុមហ៊ុន Nissan បានប្រកាសបញ្ចប់ជាផ្លូវការក្នុងការផលិតរថយន្ត R35 GT-R ក្រោយពីរថយន្តចុងក្រោយបានចេញពីខ្សែសង្វាក់ផលិតកម្ម ផ្គុំនៅរោងចក្រ Tochigi ក្នុងប្រទេសជប៉ុន។

AXED: Nissan's legendary R35 GT-R reaches end of the lineបើនិយាយពីរថយន្ត Nissan R35 GT-R ប្រៀបដូចរឿងព្រេងនិទានមួយ ដែលបិទបញ្ចប់ទំព័រសាច់រឿងដ៏អស្ចារ្យ ក្រោយរថយន្ដនេះចាយពេលអស់ ១៨ឆ្នាំក្នុងការបម្រើអារម្មណ៍បងប្អូនស្រឡាញ់ឡានស្ព័រ។ សម្រាប់រថយន្ត R35 GT-R ចុងក្រោយត្រូវបានផ្គុំនៅរោងចក្រ Tochigi ក្នុងប្រទេសជប៉ុនគឺជាប្រភេទ Premium edition T-Spec ដែលមានពណ៌ Midnight purple។ ជាការលាគ្នាចុងក្រោយក្រុមហ៊ុន Nissan ក៏បានប្រារព្ធពិធីបញ្ចប់ការផលិតរថយន្ត R35 GT-R ហើយវានឹងក្លាយជារថយន្ដចុងក្រោយតែត្រូវបានលក់នៅលើទីផ្សារ ក្រោយបម្រើអារម្មណ៍ជូនបងប្អូនអ្នកស្រឡាញ់ឡានស្ព័រអស់រយៈពេល ១៨ឆ្នាំនៅលើទីផ្សារ

ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ២០០៧ មក R35 បានក្លាយជារថយន្ដនៅក្នុងក្ដីស្រមៃបុរសគ្រប់គ្នាលើពិភពលោក ដោយសាររថយន្ដបែបស្ព័រមួយនេះរចនាមកស្ទើរគ្មានកន្លែងទាស់ចិត្តទាំងកម្រិតសមត្ថភាពនិងរូបរាង។ គិតចាប់តាំងពីពេលបង្ហាញខ្លួនលើកដំបូង រថយន្ដនេះត្រូវបានផលិតប្រហែល ៤៨ ០០០ គ្រឿងនិងចាយចែកពាសពេញពិភពលោក។

Nissan bids fond farewell to R35 GT-R as final vehicle rolls off the lineលោក Ivan Espinosa នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nissan បានមានប្រសាសន៍ថា៖«ក្រោយរយៈពេល ១៨ ឆ្នាំ ដ៏អស្ចារ្យ រថយន្ត R35 GT-R បានបន្សល់ទុកនូវការចងចាំជារៀងរហូតក្នុងប្រវត្តិសាស្ត្ររថយន្ត។ កេរដំណែលរបស់វាគឺជាសក្ខីភាពមួយដែលបញ្ជាក់ពីចំណង់ចំណូលចិត្តរបស់ក្រុមការងារយើង និងភាពស្មោះត្រង់របស់អតិថិជនយើងនៅទូទាំងពិភពលោក។ សូមអរគុណដែលបានក្លាយជាផ្នែកមួយនៃដំណើរដ៏ពិសេសនេះ។ ខ្ញុំចង់ប្រាប់អ្នកគាំទ្រ GT-R ជាច្រើននៅទូទាំងពិភពលោកថា នេះមិនមែនជាការលារហូតទេ គោលដៅរបស់យើងគឺនឹងអាចនាំយកឈ្មោះ GT-R ត្រឡប់មកវិញនៅថ្ងៃណាមួយ»។

Nissan appoints Ivan Espinosa as new CEO - Nikkei Asia មេរៀនដែលយើងបានរៀនពី R35 នឹងក្លាយជាផ្នែកសំខាន់នៃ GT-R ជំនាន់ក្រោយ ដែលធានាថាកេរដំណែលរបស់វានឹងបន្តវិវត្ត ខណៈដែលកំពុងលើកកម្ពស់ស្តង់ដារសមត្ថភាព។

លោក Espinosa បានបន្ថែមថា៖«យើងយល់ថាការរំពឹងទុកគឺខ្ពស់ ឈ្មោះ GT-R មិនមែនជាអ្វីដែលអាចអនុវត្តបានចំពោះយានយន្តណាមួយនោះទេ វាត្រូវបានរក្សាទុកសម្រាប់អ្វីដែលពិតជាពិសេស ហើយ R35 បានកំណត់ស្តង់ដារខ្ពស់។ ដូច្នេះ អ្វីដែលខ្ញុំអាចស្នើសុំបានគឺការអត់ធ្មត់របស់អ្នក។ ខណៈពេលដែលយើងមិនទាន់មានផែនការជាក់លាក់នៅថ្ងៃនេះ GT-R នឹងវិវត្តនិងលេចចេញជាថ្មីនៅថ្ងៃអនាគត»៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jetour ប្រកាសដាក់លក់ឡាន PHEV ថ្មីរបស់ខ្លួន តម្លៃតែ ១មុឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត! ក្រុមហ៊ុន Jetour បានប្រកាសដាក់លក់នូវរថយន្ត SUV ថ្មីរបស់ខ្លួន Jetour Shanhai L7 Plus PHEV  ហើយ ដោយក្នុងនោះ គឺមានតម្លៃខ្ទង់ ១៦ ៧០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះការរចនារបស់រថយន្ត Jetour Shanhai L7 Plus នេះ គឺមានការរចនាបែបថ្មីស្រឡាងតែម្តង ដោយផ្នែកខាងមុខមានការរចនាជាមួយចង្កៀងរាងជាអក្សរ “J” ចំណែកនៅផ្នែកខាងក្រោយវិញ លេងមកជាមួយបន្ទាត់ LED អូសកាត់ពេញទទឹងនិងស្ដុបរាងជាអក្សរ “T” ។

រថយន្ត Jetour Shanhai L7 Plus នេះ មានប្រវែង ៤ ៨១០ មីលីម៉ែត្រ ទទឹង ១ ៩៣០ មីលីម៉ែត្រ កម្ពស់ ១ ៧០៥ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨២០ មីលីម៉ែត្រ ដំណើរការដោយម៉ាស៊ីន ១.៥លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងសរុប ៣៥៥ សេះ ផ្គួបជាមួយអាគុយអាចបើកបានចម្ងាយ ១២១ និង ២២០ គីឡូម៉ែត្រ ពេលប្រើថាមពលអគ្គិសនីសុទ្ធ តែប្រើអគ្គិសនីលាយសាំង អាចបើកបរបាន ១ ៧០០ គីឡូម៉ែត្រ។

ចំណែកនៅខាងផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កម្សាន្តទំហំ ១៥.៦ អុីញ អាចបង្វិលឆ្លាតវៃទៅឆ្វេងស្ដាំបាន ១០ ដឺក្រេ, Speaker ចំនួន ១២ គ្រាប់, កន្លែសាកថ្មឥតខ្សែកម្លាំង ៥០វ៉ាត់ និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមអាប់ដេត Software! Tesla ត្រៀមចេញ V2025.32 មាន Mode សម្រាប់សន្សំថាមពល

[បច្ចេកវិទ្យា] Tesla ត្រៀ​មចេញកំណែទម្រង់នៃប្រព័ន្ធ Software V2025.32 ដែលម្ចាស់រថយន្ត Tesla ទាំងអស់អាចធ្វើការអាប់ដេត ជាមួយការទទួលបាននូវមុខងារថ្មីៗ និងការជួសជុលទៅលើប្រព័ន្ធសុវត្ថិភាពមួយចំនួន ជាពិសេស Low Power Mode ដែលរំពឹងថានឹងចេញផ្លូវការនាខែកញ្ញា ខណ:ពេលនេះ Tesla កំពុងអោយក្រុមការងាររបស់ខ្លួនធ្វើការសាកល្បងប្រើប្រាស់។

សម្រាប់មុខងារ Low Power Mode នឹងជួយការបន្ថយការប្រើប្រាស់ថាមពលរបស់រថយន្តនៅពេលចតស្ងៀម ដោយវានឹងធ្វើការបិទទៅលើមុខងារមួយចំនួនណាដែលទាញថាមពលយកទៅប្រើខ្ចះខ្ចាយ ដើម្បីជួយសន្សំសំចៃថ្មឡាន។ ក្នុងនោះអ្នកប្រើប្រាស់រថយន្ត Tesla អាចធ្វើការកំណត់អោយមុខងារនេះដំណើរនៅត្រឹមកម្រិតភាគរយនៃថាមពលមួយ ឬកំណត់ភ្លាមៗនៅពេលចតលរថយន្តក៏បាន ដោយគ្រាន់តែចូលទៅកាន់ Control > Charging > Low Power Mode។

បន្ថែមពីនេះ Tesla ក៏បានធ្វើការអាប់ដេតបន្ថែមមួយចំនួន៖

  • អាចកំណត់ Dog Mode ដល់សីតុណ្ហភាពអប្បបរមា ១៨អង្សា
  • ការ Custom និងកំណត់ស្លាកលេខផ្ទាល់ខ្លួននៅលើផ្ទាំងអេក្រង់ សម្រាប់ Tesla Cybertruck (Custom Wraps & License Plate Visualization)

  • ការជួសជុល និងការកែលម្អទៅប្រព័ន្ធសុវត្ថិភាពសំខាន់ៗ
  • ការជួសជុលទៅលើ Performance ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei បញ្ចេញតម្លៃរថយន្តដំបូងក្នុងប្រេនថ្មីរបស់ខ្លួន មានតម្លៃតែ ២មុឺនដុល្លារប៉ុណ្ណោះ!

បន្ទាប់ពីបានប្រកាសបង្ហាញចេញអស់រយៈពេលជាង ១ខែ ពេលនេះ ក្រុមហ៊ុន Huawei ផ្ទាល់ បានប្រកាសបើកទទួលកក់នូវរថយន្តដំបូងគេនៅក្នុងត្រកូល ម៉ាក ឬប្រនថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ រថយន្ត Shangjie H5 នេះ គឺមានតម្លៃលក់ចាប់ពី ២៣ ៦០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

Huawei Shangjie H5 មានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៩១០ ម.ម កម្ពស់ ១ ៦៥៧ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៤០ ម.ម ។ ក្នុងនោះ រថយន្តនេះ គឺទទួលបាននូវជម្រើសថាមពលដល់ទៅ ២ ឯណ្ណោះ ពោលគឺសម្រាប់ប្រភេទអគ្គិសនីសុទ្ធគឺដំណើរការដោយអាគុយទំហំ ៨០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥៥គីឡូម៉ែត្រ ចំណែកប្រភេទអគ្គិសនីលាយសាំងវិញ គឺអាចបើកបរបានចម្ងាយ ២៣៥គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៣៦០គីឡូម៉ែត្រ។

ចំពោះការរចនារបស់រថយន្តនេះវិញ គឺមានការរចនាបែបអនាគត លាយលំជាមួយភាពស្ព័រ និងឆើតឆាយ ដែលមានភ្ជាប់មកជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជាប្រព័ន្ធបច្ចេកវិទ្យា LiDAR នៅលើដំបូល, ប្រព័ន្ធជំនួយការបើកបរ Huawei Qiankun ADS 4.0 និងប្រព័ន្ធកាប៊ីនឆ្លាតវៃដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS និងប្រព័ន្ធ AI សម្រាប់បញ្ជាសម្លេង និងអេក្រង់ជាដើម ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aito M8 សាកថ្មមួយពេញបើកបាន ៧០៥គ.ម ដាក់លក់ក្នុងតម្លៃ៥ម៉ឺនដុល្លារ

នៅក្នុងព្រឹត្តិការណ៍ HarmonyOS Smart Mobility Autumn New Product Launch Event របស់ម៉ាកយីហោ Aito ដែលជារថយន្ដកើតចេញពីកិច្ចសហការរវាងក្រុមហ៊ុន Huawei និង Seres បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Aito M8 អគ្គិសនីរបស់ខ្លួន។

រថយន្តប្រភេទ SUV អគ្គិសនីសុទ្ធនេះ ដាក់លក់ជាមួយតម្លៃចាប់ពី ៥០ ០០០ ដល់ ៦២ ៥០០ ដុល្លារ។ រថយន្តនេះបានបំពាក់អាគុយស្តង់ដារទំហំ ១០០គីឡូវ៉ាត់ម៉ោង ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ផ្តល់នូវចម្ងាយបើកបរអតិបរមាបាន ៧០៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

រថយន្ត Aito M8 EV រក្សាបាននូវការរចនាបែបគ្រួសាររបស់ម៉ាកយីហោនេះ ដោយមានបំពាក់ប្រព័ន្ធភ្លើង Nebula និងភ្លើងខាងក្រោយរាងស្តើងដែលអូសកាត់ទទឹងផ្នែកខាងក្រោយ។ រថយន្តនេះមានមេគុណកកិតជាមួយខ្យល់ (aerodynamic drag coefficient) ត្រឹមតែ ០,២៥៥។ ចំពោះទំហំរូបរាងផ្នែកខាងក្រៅវាប្រវែងតួខ្លួនសរុប ៥១៩០ ម.ម ទទឹង ១៩៩៩ ម.ម កម្ពស់ ១៧៩៥ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ៣១០៥ ម.ម។ Aito M8 មានគម្លាតពីដី ២២០ ម.ម និងជម្រៅក្នុងការបើកបរឆ្លងកាត់ទឹកមានជម្រៅ ៧០០ ម.ម។

នៅផ្នែកខាងក្នុង Aito M8 មានបំពាក់អេក្រង់ចំនួនបី, មានទូទឹកកកនិងកន្លែងដាក់ឥវ៉ាន់សរុបចំនួន ២៦កន្លែង។ បន្ថែមពីរថយន្ដនេះបានបំពាក់មកជាមួួប្រព័ន្ធបើកបរឆ្លាតវៃរបស់ក្រុមហ៊ុន Huawei ដែលរួមមាន៖

  • ឧបករណ៍ចាប់សញ្ញា LiDAR ប្រភេទ 192-line ចំនួនមួយ
  • ឧបករណ៍ចាប់សញ្ញា LiDAR ប្រភេទ solid-state ដែលមានភាពជាក់លាក់ខ្ពស់នៅផ្នែកខាងក្រោយ ចំនួនមួយ
  • រ៉ាដា 4D millimetre-wave ចំនួនប្រាំ

យោងតាមក្រុមហ៊ុន Huawei កាប៊ីនរថយន្ត Aito M8 EV មានកម្រិតសំឡេងរំខានចូលមកកាន់ផ្នែកខាងក្នុងត្រឹមតែ ៦០,៨ dBA នៅពេលបើកបរក្នុងល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ត Aito M8 ម៉ូឌែលមូលដ្ឋាន ដំណើរដោយការដោយម៉ូទ័រអគ្គិសនីតែមួយនៅផ្នែកខាងក្រោយ អាចផលិតកម្លាំងបាន ៣០៤សេះ។ ចំណែកឯម៉ូឌែល 4WD អាចផលិតកម្លាំងបានដល់ ៥១៩សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Tesla ចាប់ដៃជាមួយ DeepSeek និង ByteDance បង្កើតប្រព័ន្ធជំនួយការបញ្ជាតាមសំឡេង AI ថ្មី នៅចិន ត្រៀមប្រជែងជាមួយ Huawei

ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅទីផ្សារចិន ពេលនេះ ក្រុមហ៊ុន Tesla បានប្រកាសចាប់ដៃគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនហើយ ដោយក្នុងនោះរួមមានក្រុមហ៊ុន DeepSeek និង ByteDance ។

ចំពោះគោលបំណងនៃការសហការគ្នានេះ គឺដើម្បីបង្កើតប្រព័ន្ធជំនួយការបញ្ជាតាមសំឡេង AI ថ្មី ដែលមានឈ្មោះថា “Hey Tesla” ។

ក្នុងនោះ សម្រាប់ប្រព័ន្ធជំនួយការថ្មីនេះ គឺត្រូវបានរចនាឡើងសម្រាប់ផ្តល់បទពិសោធន៍ប្រើប្រាស់ឆ្លាតវៃ និងងាយស្រួលជាងមុន ដោយអាចប្រើសំឡេងសម្រាប់គ្រប់គ្រងមុខងារជាច្រើននៅក្នុងរថយន្ត Tesla ។ ជាក់ស្តែង សម្រាប់ការបែងចែកតួនាទីវិញ បច្ចេកវិទ្យា Doubao LLM របស់ ByteDance នឹងប្រើប្រាស់សម្រាប់ការគ្រប់គ្រងការបញ្ជាទាក់ទងនឹងផ្នែកម៉ាស៊ីនត្រជាក់ ប្រព័ន្ធបើកបរ និងប្រព័ន្ធកម្សាន្ត ចំណែកបច្ចេកវិទ្យា DeepSeek chatbot វិញ គឺប្រើប្រាស់សម្រាប់ជាជាដៃគូសន្ទនា ដែលអាចឆ្លើយសំណួរ និងបង្ហាញព័ត៌មានជាដើម។

លើសពីនេះទៅទៀត សម្រាប់ប្រព័ន្ធដំណើរការទាំងនេះ ក៏នឹងដំណើរការនៅលើ Volcano Engine របស់ ByteDance ផ្ទាល់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+