ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បន្ថែមជម្រើសម៉ាសុីន PHEV លើរថយន្ដ Minivan របស់ខ្លួនដើម្បីជំរុញការលក់ទាំងក្នុងស្រុកនិងក្រៅស្រុក

ដើម្បីជំរុញការលក់ ក្រុមហ៊ុន Geely Group បានសម្រេចបានបន្ថែមមកជាមួយជម្រើសប្រើប្រាស់ម៉ាសុីន PHEV លើរថយន្ត Minivan LEVC L380 ដើម្បីប្រជែងទីផ្សារក្នុងស្រុកនិងទីផ្សារក្រៅ ដោយគ្រោងនាំយករបស់នេះទៅលក់នៅទីផ្សារចក្រភពអង់គ្លេសនៅឆ្នាំក្រោយ។

បច្ចុប្បន្នរថយន្ត LEVC L380 ម៉ូឌែលប្រើអគ្គិសនីសុទ្ធ បានដាក់លក់នៅក្នុងប្រទេសចិន ជាមួយតម្លៃចាប់ផ្តើមពី ២៩៩ ៩០០ យន់ ឬស្មើនិងប្រមាណ ៤១ ៧៧០ ដុល្លារ។ ដើម្បីតម្រូវការតាមទីផ្សារទីក្នុងនៅប្រទេសចិននិងនៅចក្រភពអង់គ្លេស ពួកគេនឹងត្រូវអាប់ដេតបន្ថែមនូវម៉ូឌែលប្រើប្រាស់ថាមពល Plug-in Hybrid ។ តាមការរំពឹងទុកនៅឆ្នាំ២០២៦ រថយន្ត LEVC L380 នឹងចូលទីផ្សារចក្រភពអង់គ្លេស។

ក្រុមហ៊ុន LEVC (London EV Company) គឺជាក្រុមហ៊ុនផលិតរថយន្តតាក់ស៊ីទីក្រុងឡុងដ៍ ស្ថិតនៅក្រោមក្រុមហ៊ុន Geely ហើយមានប្រភពមកពីក្រុមហ៊ុន The London Taxi Corporation Limited និងជាតួអង្គមួយសំខាន់ក្នុងដំណើរអភិវឌ្ឍរថយន្ដថ្មីនេះ។ កន្លងមកក្រុមហ៊ុននេះបានដាក់បង្ហាញរថយន្ដប្រើថាមពលថ្មីរបស់ខ្លួនក្នុងឆ្នាំ២០១៧ ដើម្បីឆ្លើយតបទៅនឹងបទប្បញ្ញត្តិថ្មីសម្រាប់រថយន្តតាក់ស៊ីនៅទីក្រុងឡុងដ៍។

Geely subsidiary LEVC starts selling L380 electric van - electrive.comកាលពីឆ្នាំមុន ក្រុមហ៊ុន LEVC បានចាប់ផ្តើមផលិតរថយន្តម៉ូដែលប្រើថាមពលថ្មីទី២ មានឈ្មោះថា L380 minivan។ ដំបូងឡើយ រថយន្តនេះបានចាប់ផ្តើមលក់នៅប្រទេសចិនក្នុងខែកក្កដា ឆ្នាំ២០២៤ ដាក់លក់ជាមួួតម្លៃចាប់ផ្តើមពី ៣៧៩ ០០០ យន់ ឬស្មើនិងប្រមាណ ៥២ ៣៩០ ដុល្លារ។ ទោះជាយ៉ាងណា រថយន្តនេះបានជួបប្រទះបញ្ហាការលក់យឺតយ៉ាវ ដោយលក់បានត្រឹមតែ ១ ៦៨៥ គ្រឿងប៉ុណ្ណោះ ពីខែកញ្ញា ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥ យោងតាមទិន្នន័យពី China EV DataTracker។

នៅក្នុងខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន Geely បានដាក់លក់រថយន្ត LEVC L380 ជាលើកទី២ នៅក្នុងប្រទេសចិន។ ការដាក់លក់ឡើងវិញនេះ បានបង្ហាញពីការផ្លាស់ប្តូរម៉ូឌែលទៅក្នុងម៉ាក់យីហោ Geely Galaxy។ រថយន្តនេះត្រូវបានប្តូរឈ្មោះទៅជា Geely Galaxy LEVC L380 ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺតម្លៃចាប់ផ្តើមរបស់វាបានធ្លាក់ចុះមកត្រឹមតែ ២៩៩ ៩០០ យន់ ឬស្មើនិងប្រមាណ ៤១ ៧៧០ ដុល្លារ។ ទោះជាបីយ៉ាងណា ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះមិនបានជួយបង្កើនបរិមាណលក់របស់ LEVC L380 នោះទេ ដោយសារតែរថយន្តនេះលក់បានត្រឹមតែ ៤៤០ គ្រឿងប៉ុណ្ណោះ ពីខែមីនាដល់ខែកក្កដា ក្រោមម៉ាក់យីហោ Geely Galaxy។

Geely Galaxy launches updated LEVC L380 MPV at lower prices - CnEVPost

ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន Geely នៅតែមិនបោះបង់ចោលគម្រោងក្នុងការពង្រីកការលក់រថយន្ដ LEVC នេះទេ ដោយសារថ្មីៗនេះគេបានប្រទះឃើញ រថយន្ដនេះនៅក្នុងប្រទេសចិនជាមួយជម្រើស EREV (Extended-Range Electric Vehicle)។ នេះបញ្ជាក់ថា Geely ចង់ផ្តល់ឱកាសមួយទៀតដល់ L380 ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ PHEV ក្នុងស្រុកដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លើសពីនេះ រថយន្ត minivan LEVC L380 ត្រូវបានគេគ្រោងនឹងដាក់លក់នៅចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៦។ ដូច្នេះ ក្រុមហ៊ុន Geely អាចនាំយករថយន្តនេះទៅកាន់ទីផ្សារចក្រភពអង់គ្លេសជាមួយនឹងជម្រើសម៉ាស៊ីនពីរប្រភេទ។

រថយន្ត LEVC L380 ម៉ូឌែលថ្មី ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសចិនកាលពីថ្ងៃទី២១ ខែសីហា។ រថយន្ដនេះអាចននឹងប្រើប្រាស់ប្រព័ន្ធថាមពលកូនកាត់ EM Hybrid 2.0 របស់ក្រុមហ៊ុន Geely បានបង្កើតឡើងដោយផ្ទាល់ ហើយប្រព័ន្ធនេះដំណើរដោយការរួមបញ្ចូលគ្នារឲរវាងម៉ាស៊ីនចំហេះខាងក្នុង (ICE) និងម៉ូទ័រអគ្គិសនីជាច្រើនប្រភេទ។

តាមការប៉ាន់ស្មានរថយន្ត LEVC L380 អាចនឹងប្រើប្រាស់ម៉ាស៊ីន PHEV របស់រថយន្ត Geely Galaxy M9 SUV ដែលនឹងចេញក្នុងពេលឆាប់ៗនេះ។ ម៉ាស៊ីននេះដំណើរការរួមបញ្ចូលគ្នាជាមួួម៉ាស៊ីនចំណុះ ១.៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបដល់ទៅ ៥២០ គីឡូវ៉ាត់ (៦៩៧ សេះ)។ ការប្តូរទៅប្រើម៉ាស៊ីន PHEV នឹងជួយឱ្យក្រុមហ៊ុន Geely កាត់បន្ថយការចំណាយលើរថយន្ត LEVC L380 ដោយប្រើប្រាស់អាគុយទំហំតូចជាងមុន។ ជំហាននេះនឹងជះឥទ្ធិពលដល់តម្លៃចាប់ផ្តើមនៃរថយន្ត minivan ដ៏ធំនេះនៅក្នុងប្រទេសចិន ហើយអាចនឹងធ្វើឱ្យការលក់កើនឡើងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nio ប្រកាសដាក់លក់រថយន្ត ES8 ជំនាន់ទី ៣ របស់ខ្លួននៅចិន មានតម្លៃតែ ៦មុឺនដុល្លារប៉ុណ្ណោះ!

បន្ទាប់ពីធ្វើការរង់ចាំអស់រយៈពេលជាយូរ ពេលនេះ ក្រុមហ៊ុន Nio បានប្រកាសបើកទទួលការកក់ជាផ្លូវការនូវរថយន្ត Nio ES8 ជំនាន់ទី ៣ របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ៥៧ ០០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តថ្មីនេះ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង NT3.0 មានប្រវែងតួខ្លួនសរុប ៥ ២៨០ ម.ម ទទឹង ២ ០១០ ម.ម កម្ពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់ ៣ ១៣០ ម.ម ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ២ ប៉ុង ២ (AWD) អាចផលិតកម្លាំងសរុបបានចំនួន ៦៩៧សេះ មានល្បឿនអតិបរមា ២២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ លើសពីនេះទៀត វាក៏គាំទ្រនូវការរសាកថ្មល្បឿនលឿន (5C) ដែលជិះបានចម្ងាយ ២៥០ គីឡូម៉ែត្រ ដោយគ្រាន់តែសាកក្នុងរយៈពេលត្រឹមតែ ៥ នាទី ផងដែរ។

ជាមួយគ្នានេះ ក៏ទទួលបាននូវថ្មទំហំ ១០២គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយខ្ទង់ ៦២៥គីឡូម៉ែត្រ ផងដែរ។

គួរបញ្ជាក់ថា សម្រាប់លក្ខណៈពិសេសរបស់រថយន្តនេះវិញ គឺទទួលបាននូវថាសកង់ទំហំ ២២អ៊ីញ, សំបកកង់ប្រភេទ Pirelli P Zero, ប្រព័ន្ធ LiDAR លើដំបូល, អេក្រង់ “Skyline Display” ទំហំ ៤៨អ៊ីញ, អេក្រង់កម្សាន្ត AMOLED ទំហំ ១៦,៤អ៊ីញ, អេក្រង់ AR-HUD ទំហំ ៣៨ អ៊ីញ, កន្លែង​សាក​ទូរសព្ទ​ឥត​ខ្សែ​ចំនួន២, កៅអី​ជួរ​ទី​២ ​អាច​បត់បាន​ដល់​ទៅ ១៥១ ដឺក្រេ មានមុខងារកំដៅ​ ខ្យល់ចេញចូល ម៉ាស្សា, មានតុបត់ ទូទឹកកក ធុងបាសចំនួន ២៧ចំនុច និងអេក្រង់ខាងក្រោយទំហំ ២១,៤អ៊ីញ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កុំពិបាកដល់អតិថិជនដែលចង់ជាវរថយន្ត EV របស់ខ្លួន! ចិន នឹងផ្តល់សេវាកម្មដឹកទៅដល់មុខផ្ទះតែម្តង

ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅជុំវិញពិភពលោក ពេលនេះ ក្រុមហ៊ុន China EV Marketplace ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មទិញ-លក់ និងដឹកជញ្ជូនរថយន្ត BEV, PHEV, និង EREV ពីប្រទេសចិនផ្ទាល់ទៅប្រទេសផ្សេងៗ បានប្រកាសបង្ហាញចេញនូវគម្រោងថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេនឹងផ្តល់សេវាកម្មដឹកជញ្ជូនរថយន្ត EV ពីប្រទេសចិនទៅទ្វីបអឺរ៉ុបផ្ទាល់តែម្តង។

ជាមួយគ្នានេះ ក្រុមហ៊ុនមួយនេះក៏នឹងផ្តល់សេវាកម្មដឹករថយន្តទៅដល់មុខទ្វារផ្ទះផងដែរ ពោលគឺមិនចាំបាច់ទៅយកនៅកំពង់ផែដូចមុននោះឡើយ។

ជាសរុប ចំពោះគោលបំណងរបស់ក្រុមហ៊ុន China EV Marketplace គឺធ្វើឡើងដើម្បីធ្វើឲ្យការទិញរថយន្តកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពជាមុន ដើម្បីពង្រីកទីផ្សាររថយន្ត EV របស់ខ្លួននៅក្នុងទីផ្សារជុំវិញពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM បញ្ចេញ Haval H9 ថ្មីរបស់ខ្លួន ត្រៀមប្រកាសចេញនៅចុងខែនេះ!

ស្របពេលដែលទីផ្សាររថយន្តនាពេលបច្ចុប្បន្ននេះកំពុងមានការកើនឡើងខ្លាំង ពេលនេះ ក្រុមហ៊ុន Great Wall Motor (GWM) បានប្រកាសបង្ហាញចេញនូវរថយន្ត Haval H9 ជំនាន់ទី២ ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ នឹងប្រកាសបង្ហាញចេញជាផ្លូវការនៅក្នុងពិព័រណ៍​រថយន្ត Chengdu ក្នុង​ថ្ងៃ​ទី ២៩ ខែ​សីហា​ ខាងមុខនេះ។

ក្នុងនោះ បើនិយាយពីការរចនារបស់រថយន្តជំនាន់ថ្មីនេះ គឺមិនមានការផ្លាស់ប្តូរថ្មីឡើយ ពោលគឺនៅតែរក្សាការរចនាដដែលទាំងផ្នែកខាងក្រៅ និងខាងក្នុងតែម្តង ពោលគឺទទួលបានចង្កៀងមុខមូល ការរចនាពណ៌ខ្មៅ និងកុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ ក៏ដូចជាអេក្រង់កម្សាន្តទំហំ ១៤,៦អ៊ីញ ជាដើម។

គួរបញ្ជាក់ថា សម្រាប់ផ្នែកម៉ាសុីន និងថាមពល ក៏ដូចជាតម្លៃវិញ គឺមិនទាន់បានបង្ហាញចេញនៅឡើយទេ ប៉ុន្តែគឺអាចទទួលបានទាំងជម្រើសម៉ាសុីនសាំង, ម៉ាសុីនម៉៉ាស៊ូត និងម៉ាសុីន PHEV តែម្តង ខណៈតម្លៃវិញ ក៏ទំនងជាមិនមានការផ្លាស់ប្តូរផងដែរ ពោលគឺមានតម្លៃលក់ខ្ទង់ ៣មុឺនដុល្លារ ដដែល នៅក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អស់បារម្ភរឿងសាកថ្មទូរស័ព្ទឡើងកម្តៅខ្លាំង! Tesla បន្ថែមរន្ធខ្យល់ជំនួយនៅកន្លែងសាកថ្មឥតប្រើខ្សែ

[បរទេស] ការសាកឥតខ្សែនៅក្នុងរថយន្តជារឿយៗអាចធ្វើឱ្យទូរស័ព្ទឡើងកំដៅ និងសាកថ្មយឺតពុំថារថយន្តណានោះឡើយ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ Tesla ជាច្រើនបានត្អូញត្អែរពេលនេះបានលឺដល់ត្រជាក់ Tesla ហើយ។ ដោយ Tesla Model Y L ដែលដាក់លក់នៅក្នុងប្រទេសចិនបានបន្ថែមមុខងារសំខាន់មួយដើម្បីដោះស្រាយបញ្ហានេះជាពិសេសតែម្តង បន្ថែមពីលើការកែលម្អខាងក្នុងដូចជាបន្ថែមនូវកៅអីបែប Captain, មុខងារសារ៉េបញ្ជាទៅលើ Headrest និងបន្ថែមរន្ធម៉ាស៊ីនត្រជាក់ជាដើម។

ដើម្បីដោះស្រាយបញ្ហាទូរស័ព្ទឡើងកំដៅ និងការសាកថ្មយឺត Tesla បានបន្ថែមរន្ធតូចមួយនៅចំកណ្តាលរវាងបន្ទះសាកឥតខ្សែសងខាង ដែលវានឹងបញ្ចេញខ្យល់ត្រជាក់មកលើទូរស័ព្ទ ដើម្បីការពារកុំឱ្យវាឡើងកំដៅ។ ការកែលម្អនេះជួយរក្សាទូរស័ព្ទរបស់អ្នកប្រើប្រាស់ពីការឡើងកំដៅខ្លាំង លើសពីនេះ Tesla ក៏បានអាប់ដេតទៅលើកន្លែងសាកឥតខ្សែនៅផ្នែកខាងអ្នកបើកបរ ដើម្បីទ្រទ្រង់ការសាកថ្មលឿនរហូតដល់ ៥០វ៉ាត់ ខណៈពេលដែលផ្នែកខាងអ្នកដំណើរនៅតែត្រឹមថាមពល ៣០វ៉ាត់ដដែល។

គួរបញ្ជាក់ផងដែរថា ការកែប្រែថ្មី គឺមានសារៈសំខាន់ និងជាការដោះស្រាយទៅលើការតវ៉ាជាបន្តបន្ទាប់ពីម្ចាស់រថយន្ត Tesla មុនៗផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aito M8 បានក្លាយជារថយន្តដែលមានសុវត្ថិភាពបំផុតនៅចិនទទួលស្គាល់ដោយ C-NCAP

យោងតាមរបាយការណ៍ថ្មីៗនេះ រថយន្ត Aito M8 របស់ក្រុមហ៊ុន Huawei បានក្លាយជារថយន្តដែលមានសុវត្ថិភាពបំផុតនៅក្នុងប្រទេសចិន ដោយបានយកឈ្នះរថយន្ត Xiaomi SU7 នៅក្នុងការធ្វើតេស្តបុកប៉ះពីស្ថាប័ន C-NCAP។

រថយន្ត SUV ប្រើអគ្គិសនីលាយសាំង Aito M8 កើតចេញពីការសហការផលិតដោយក្រុមហ៊ុន Huawei និង Seres បានទទួលចំណាត់ថ្នាក់ “ផ្កាយប្រាំ+” ជាមួយនឹងពិន្ទុសុវត្ថិភាពខ្ពស់បំផុត ៩៣.៧% នៅក្នុងការធ្វើតេស្តសុវត្ថិភាព និងការបុករបស់ស្ថាប័ន C-NCAP សម្រាប់ស្តង់ដារឆ្នាំ ២០២៤ ។ ពិន្ទុនេះបានវ៉ាដាច់រថយន្ត Xiaomi SU7 ដែលទទួលបានពិន្ទុត្រឹមតែ ៩៣.៥% ដោយការធ្វើតេស្តនេះត្រូវបានធ្វើឡើងដោយ មជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យារថយន្តចិន (CATARC) ដោយវាយតម្លៃលើលក្ខណៈសំខាន់ៗដូចជា៖

  • ការការពារអ្នកដំណើរក្នុងរថយន្ដ៖ Aito M8 ទទួលបានពិន្ទុខ្ពស់រហូតដល់ ៩៦.២៦%។
  • ការការពារអ្នកប្រើប្រាស់ផ្លូវងាយរងគ្រោះ (VRU)៖ រថយន្តនេះទទួលបាន ៨៦.០៣%។
  • ប្រព័ន្ធជំនួយសុវត្ថិភាព (Active Safety)៖ នេះជាផ្នែកដែលរថយន្ត Aito M8 ធ្វើបានល្អបំផុត ដោយទទួលបានពិន្ទុ ៩៦.៣៤% ជាមួយនឹងមុខងារ Automated Emergency Braking (AEB) ដែលទទួលបានពិន្ទុស្ទើរតែជិតល្អឥតខ្ចោះតែម្ដង។

ខាងក្រោមនេះជាបញ្ជីរាយនាមរថយន្តដែលមានពិន្ទុសរុបខ្ពស់បំផុតនៅក្នុងការធ្វើតេស្តវាយតម្លៃសុវត្ថិភាព និងការបុកប៉ះរបស់ស្ថាប័ន C-NCAP សម្រាប់ស្តង់ដារឆ្នាំ ២០២៤៖

  • Aito M8 EREV – ៩៣.៧%
  • Xiaomi SU7 – ៩៣.៥%
  • Zeekr Mix – ៩១.៨%
  • Mazda EZ-6 – ៩០.៨%
  • Li Auto L6 – ៩០.៥%

រថយន្ត Aito M8 EREV ដំណើរដោយម៉ាស៊ីនចំណុះ ១.៥ លីត្រ រួចបញ្ចូកជាមួយម៉ូទ័រអគ្គិសនីចំនួន២ 4WD អាចផលិតកម្លាំងអតិបរមាបាន ៣៩២ គីឡូវ៉ាត់ (៥២៦ សេះ)។ រថយន្ដនេះផ្ដល់មកជាមួយជម្រើសអាគុយពីរប្រភេទគឺ៖អាគុយ LFP ឬ ternary NMC មានទំហំ ៣៧ គីឡូវ៉ាត់ម៉ោង ឬ ៥៣.៤ គីឡូវ៉ាត់ម៉ោង ប្រើអគ្គិសនីសុទ្ធអាចបើកបានចម្ងាយ ២០១ គីឡូម៉ែត្រ និង ៣១០ គីឡូម៉ែត្រ គិតស្ដង់ដារវាស់ចម្ងាយ CLTC ។ តែនៅពេលប្រើអគ្គិសនីលាតសាំងអាចបើកបរបានចម្ងាយ ១៤០៥ គីឡូម៉ែត្រ ឬ ១៥២៦ គីឡូម៉ែត្រ អាស្រ័យតាមទំហំអាគុយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! សម្ធិផល Hypercar ថ្មី របស់ក្រុមហ៊ុនកកើតថ្មីរបស់អាមេរិច ជិតបង្ហាញរូបរាងផ្លូវការហើយ

បន្ទាប់ពីបានចំណាយពេលអភិវឌ្ឈន៍អស់រយៈពេលជាច្រើនឆ្នាំជាមួយក្រុមហ៊ុន Pininfarina ពេលនេះ ក្រុមហ៊ុន Vittori ដែលជាក្រុមហ៊ុនផលិតរថយន្ត Hypercar ថ្មីមួយរបស់សហរដ្ឋអាមេរិក បានប្រកាសគ្រោងនឹងបង្ហាញចេញនូវរថយន្ត Hypercar ដំបូងរបស់ខ្លួនដែលមានឈ្មោះថា Turbio ហើយ ដោយក្នុងនោះ នឹងធ្វើឡើងនៅក្នុងទីក្រុង Miami នៅក្នុងថ្ងៃទី ៤ ក្នុងខែតុលា ខាងមុខនេះ។

បើយោងតាមរូបភាព Teaser ដែលមានបង្ហាញចេញគឺបានឲដឹងថា រថយន្ត Turbio នេះ នឹងមានប្រវែងជិត ៥ម៉ែត្រ និងទម្ងន់ខ្ទង់ ១,៧តោន ឯណ្ណោះ ហើយការរចនា និងរូបរាងវិញ ក៏មានភាពស្ព័រ និងកាច មិនចាញ់រថយន្តរបស់ Bugatti និង Lamborghini ផងដែរ។

ទាក់ទងនឹងផ្នែកម៉ាសុីនវិញ គឺដំណើរការដោយម៉ាសុីន V12 ចំណុះ ៦,៨ លីត្រ និងម៉ូទ័រអគ្គិសនីនៅផ្នែកខាងមុខ ដែលអាចផលិតកម្លាំងសរុបបានដល់ ១ ១១០សេះ ឯណ្ណោះ ពោលគឺអាចរត់ពី ០ ទៅ ១០០គ.ម/ម៉ោង ក្នុងរយៈពេលត្រឹមតែ ២,៥វិនាទី ប៉ុណ្ណោះ និងមានលឿនអតិបរមា ២២០ គ.ម/ម៉ោង។

គួរបញ្ជាក់ថា សម្រាប់ការផលិតវិញ រថយន្ត Vittori Turbio នេះ នឹងផលិតត្រឹមតែ ៥០ គ្រឿង ប៉ុណ្ណោះ ដើម្បីប្រកួត ប្រជែងជាមួយរថយន្តរបស់ Lamborghini និង Bugatti ខណៈព័ត៌មានលម្អិតផ្សេងទៀត ក៏ដូចជាតម្លៃ មិនទាន់បានបង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមតែ២៥ម៉ោង Stelato S9T Wagon ទទួលបានបញ្ជាទិញទុកមុនចំនួន២មុឺនគ្រឿង

រថយន្តប្រភេទ Wagon ម៉ូឌែល Stelato S9T កើតចេញពីការសហការគ្នារវាងក្រុមហ៊ុន Huawei និង BAIC បានទទួលការបញ្ជាទិញទុកមុនចំនួន ២០ ០០០ គ្រឿង ក្នុងរយៈពេល ២៤ ម៉ោងនៅក្នុងប្រទេសចិន។ រថយន្តនេះបានបើកទទួលការបញ្ជាទិញទុកមុនក្នុងតម្លៃចន្លោះពី ៣២៨ ០០០ ដល់ ៣៨៨ ០០០យន់ ឬស្មើនិង ៤៦ ៥៧០ ដល់ ៥៤ ០២០ ដុល្លារ។

នៅថ្ងៃទី ១៩ ខែសីហា បណ្តាញលក់រថយន្តរបស់ក្រុមហ៊ុន Huawei គឺ HIMA (Harmony Intelligent Mobility Alliance) បានប្រកាសថា រថយន្ត Stelato S9T ទទួលបានការកក់ទុកចំនួន ២០ ០០០ គ្រឿង ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីការចាប់ផ្តើមបើកទទួលការបញ្ជាទិញទុកមុននៅប្រទេសចិន។ មន្រ្ដីក្រុមហ៊ុន Stelato បានបញ្ជាក់ថា រថយន្ត Wagon ទីមួយរបស់ពួកគេបានទទួលការកុម្ម៉ង់ចំនួន ១០ ០០០ គ្រឿងក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ អតិថិជនដែលចង់កក់រថយន្តនេះតម្រូវឱ្យដាក់ប្រាក់កក់ចំនួន ២ ០០០ យន់ឬស្មើនិងប្រហែល ២៨០ ដុល្លារ។

អ្វីដែលពិសេសខ្លាំងរថយន្ត Stelato S9T បានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរ Huawei ADS 4 គាំទ្រដោយឧបករណ៏ជំនួយការបើកបរចំនួន៣២ រួមទាំង LiDARs ចំនួនបួនគ្រាប់។ វាក៏មានជម្រើសបន្ថែមជាកាមេរ៉ាជំនួសកញ្ចក់មើលចំហៀងបែបធម្មតាផងដែរ។ប្រព័ន្ធបូមខ្យល់ (air suspension), និងកម្លាំងម៉ាស៊ីនអាចផលិតកម្លាំងបានរហូតដល់ ៥១៦សេះ។ បើនិយាយពីទំហំរូបរាងផ្នែកខាងក្រៅ រថយន្ដនេះមានតួខ្លួនសរុប ៥ ១៦០មម ទទឹង ២ ០០៥មម កម្ព​ស់ ១ ៤៩២មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៥០មម។

នៅផ្នែកខាងក្នុងបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៦.១ អុីញ, អេក្រង់កុងទ័រឌីជីថល LCD ទំហំ ១២.៣ អុីញ ស្ថិតនៅពីក្រោយដៃចង្កូតរាងពងក្រពើបីកំណាត់។ អេក្រង់ទីបីទំហំ ១២.៣ អុីញ ត្រូវបានបំពាក់សម្រាប់អ្នកដំណើរខាងមុខ។ ចំណុះកន្លែងដាក់ឥវ៉ាន់របស់រថយន្ត S9T មានរហូតដល់ ៦៦០ លីត្រ។ លក្ខណៈពិសេសផ្សេងទៀតនៃកាប៊ីនរថយន្ត S9T រួមមាន ប្រព័ន្ធបំពងសំឡេង Huawei Sound Speakers ចំនួន ២៥ គ្រាប់ និងទូរទឹកកកដែលមានស្រាប់នៅក្នុងរថយន្ត។

រថយន្ត Stelato S9T ប្រភេទ BEV ម៉ូឌែល RWD ដំណើរដោយម៉ូទ័រអគ្គិសនីតែមួយនៅកង់ក្រោយ អាចផលិតកម្លាំង ២២៧ គីឡូវ៉ាត់ (៣០៤ សេះ)។ ចំណែកម៉ូឌែល AWD ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន អាចផលិតមានកម្លាំង ៣៨៥ គីឡូវ៉ាត់ (៥១៦ សេះ)។ ម៉ូឌែលទាំង២នេះប្រើប្រាស់អាគុយ ternary NMC ផលិតដោយក្រុមហ៊ុន CATL មានទំហំ ១០០ គីឡូវ៉ាត់ម៉ោង។ សម្រាប់ RWD អាចបើកបរបានចម្ងាយ ៨០១ គីឡូម៉ែត្រ នៅពេលសាកថ្មមួយពេញគិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។

រថយន្ត Stelato S9T ប្រភេទប្រើអគ្គិសនីលាយសាំង EREV ផ្ដល់ជូនជាមួយជម្រើសអាគុយពីរប្រភេទគឺ៖អាគុយ LFP ទំហំ ៣៧ គីឡូវ៉ាត់ និង ៥៣.៤ គីឡូវ៉ាត់ម៉ោង។ ជាមួយអាគុយទំហំ ៥៣.៤ គីឡូវ៉ាត់ម៉ោង រថយន្ដនេះអាចបើកបរបានចម្ងាយរហូតដល់ ៣៥៤ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីសុទ្ធ តែប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ៣០៥គីឡូម៉ែត្រ។។ សម្រាប់ម៉ាស៊ីនប្រើសាំងចំណុះ ១.៥ លីត្រ អាចមានកម្លាំង ១១៨ គីឡូវ៉ាត់ (១៥៨ សេះ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត 10 ម៉ូដែលដែលថ្លៃជាងគេក្នុងឆ្នាំ 2025

សល់ត្រឹមតែ ៤ ខែទៀតតែប៉ុណ្ណោះឆ្នាំ ២០២៦ នឹងឈានចូលមកដល់ហើយ ប៉ុន្តែអ្នកទាំងអស់គ្នាធ្លាប់បានដឹងអត់ថាក្នុងឆ្នាំ ២០២៥ នេះមានកំពូល ម៉ូដែល រថយន្តរបស់ក្រុមហ៊ុនណាខ្លះដែលមានតម្លៃថ្លៃជាងគេ ក្នុងអត្ថបទនេះយើងនឹងមកដឹងពីកំពូលរថយន្តថ្លៃជាងគេទាំង ១០ ម៉ូដែលនេះ

777 Hypercar's 9K-RPM Engine Gets Even More Power

១០. 777 Hypercar របស់ក្រុមហ៊ុនផលិតឡានប្រណាំង Dallara របស់ប្រទេស Italy ដែលផលិតមកត្រឹមតែ ៧ គ្រឿងតែប៉ុណ្ណោះនៅលើពិភពលោក និងមានតម្លៃ 7.6 លានដុល្លារ នៅក្នុងមួយគ្រឿង

Maybach Exelero 2005 - Car Voting - FM - Official Forza Community Forums

៩. Mercedes Maybach Exelero ដែលផលិតមកត្រឹមតែ ១ គ្រឿងគត់ដែលរថយន្តមួយគ្រឿងនេះមានតម្លៃដល់ទៅ 8 លានដុល្លារ ឯណោះ

Bugatti Centodieci for sale for £12.5 million

៨. Bugatti Centodieci ដែលមានចំនួនផលិតមកត្រឹមតែ ១០ គ្រឿងតែប៉ុណ្ណោះនិងមានតម្លៃ 8.88 លានដុល្លារ ក្នុងមួយគ្រឿង

Bugatti Chiron Profilée Becomes Most Expensive New Car Sold at Auction - The Car Guide

៧. Bugatti Chiron Profilée ដែល Hypercar មួយគ្រឿងនេះត្រូវបានផលិតមកត្រឹមតែ ១ គ្រឿងតែប៉ុណ្ណោះនឹងវាមានតម្លៃ ដល់ទៅ 10.76 លានដុល្លារ

One-off Rolls-Royce Sweptail revealed | Autocar India

៦. Rolls-Royce Sweptails ដែលវាបានផលិតមកត្រឹមតែ ១ គ្រឿងតែប៉ុណ្ណោះដែលរថយន្តមួយគ្រឿងនេះមានតម្លៃដល់ទៅ 12.9 លានដុល្លារ

Greek Freak: Chaos Hypercar Revealed With 3,000 HP, $14.4M Price

៥. SP Automotive Chaos ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេស Greece និងរកឃើញនៅក្នុងឆ្នាំ ២០១៩ ដោយក្រុមវិស្វកររថយន្តរបស់ប្រទេស Greece ដែលស្គាល់ថាជា Ultra car ដំបូងគេនៅលើពិភពលោក ដែលវាមានជា Earth Version និង Zero Gravity Version ដែលតាមសេចក្ដីរាយការមករថយន្តនេះទើបតែលក់ចេញជាផ្លូវការត្រឹមតែ ១ គ្រឿងតែប៉ុណ្ណោះ ដែលក្រុមហ៊ុនគ្រោងនិងផលិតចំនួន ១០០ គ្រឿងនិងត្រឹម ១៥-២០ គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំដែលវាមានតម្លៃដល់ទៅ 14.4 លានដុល្លារ

Pagani Zonda HP Barchetta 2017

៤. Pagani Zonda HP Barchetta ដែលរថយន្តមួយប្រភេទនេះត្រូវបានក្រុមហ៊ុនផលិតមកត្រឹមតែ ៣ គ្រឿងប៉ុណ្ណោះ រីឯតម្លៃរបស់វាវិញដល់ទៅ 17.5 លានដុល្លារ ឯណោះក្នុងមួយគ្រឿង

Bugatti La Voiture Noire — Wikipédia

៣. Bugatti La Voiture Noire វាត្រូវបានក្រុមហ៊ុនផលិតមកត្រឹមតែ ១ គ្រឿងគត់ដែលរថយន្តមួយគ្រឿងនេះមានតម្លៃ 18 លានដុល្លារ

20m Rolls-Royce Boat Tail opens 'Coachbuild' - PistonHeads UK

២. Rolls-Royce Boat Tail ដែល ម៉ូដែល មួយនេះក្រុមហ៊ុនផលិតមកត្រឹមតែ ៣ គ្រឿងតែប៉ុណ្ណោះដែលជារថយន្តអាចបើកបរតាមដងផ្លូវបានដោយស្របច្បាប់ ដែលមានតម្លៃថ្លៃមួយនៅលើពិភពលោកដល់ទៅ 28 លានដុល្លារ ឯណោះ

$32 million Rolls-Royce La Rose Noire Droptail spotted yesterday in London : r/rollsroyce

១. Rolls-Royce La Rose Noire Droptail ដែលក្រុមហ៊ុនផលិតមកត្រឹមតែ ៤ គ្រឿងតែប៉ុណ្ណោះដែលតម្លៃវាលោតដល់ទៅ 30 លានដុល្លារ ឯណោះក្នុងមួយគ្រឿង

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជោគជ័យខ្លាំង! Leapmotor ដាក់គោលដៅលក់រថយន្តរបស់ខ្លួនចំនួន ១លានគ្រឿង នៅក្នុងឆ្នាំ២០២៦

បន្ទាប់ពីទទួលបានភាពជោគជ័យខ្លាំងនៅក្នុងការលក់រថយន្តរបស់ខ្លួន ដោយសម្រេចបាននូវប្រាក់ចំណេញសុទ្ធរហូតដល់ ៤,១៧លានដុល្លារ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះ ពេលនេះ ក្រុមហ៊ុន Leapmotor បានប្រកាសដាក់គោលដៅថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេគឺបានគោលដៅលក់រថយន្តប្រចាំឆ្នាំរបស់ខ្លួនដល់ចំនួន ១លានគ្រឿង ឯណ្ណោះ នៅក្នុងឆ្នាំ២០២៦។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងក្នុងប្រវត្តិរបស់ក្រុមហ៊ុន Leapmotor ហើយ ដែលបានទទួលបានប្រាក់ចំណេញសុទ្ធនៅក្នុងឆមាសទី ១ បន្ទាប់ពីមានមានការខាតបង់ជាច្រើន ពោលគឺនៅក្នុងឆមាសទី១ កាលពីឆ្នាំមុន ពួកគេគឺបានខាតបង់ដល់ទៅ ៣០៧លានដុល្លារ ឯណ្ណោះ។

ចំពោះការលក់រថយន្តរបស់ក្រុមហ៊ុន Leapmotor នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះវិញ គឺសម្រេចបានដល់ទៅ ២២១ ៧០០គ្រឿង ឯណ្ណោះ ពោលគឺមានការកើនឡើងប្រហែល ១៦៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ ចំណែកការនាំចេញវិញ ក៏ទទួលបានការកើឡើងផងដែរ ពោលគឺមានចំនួន ២មុឺនគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+