ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជោគជ័យខ្លាំង! Leapmotor ដាក់គោលដៅលក់រថយន្តរបស់ខ្លួនចំនួន ១លានគ្រឿង នៅក្នុងឆ្នាំ២០២៦

បន្ទាប់ពីទទួលបានភាពជោគជ័យខ្លាំងនៅក្នុងការលក់រថយន្តរបស់ខ្លួន ដោយសម្រេចបាននូវប្រាក់ចំណេញសុទ្ធរហូតដល់ ៤,១៧លានដុល្លារ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះ ពេលនេះ ក្រុមហ៊ុន Leapmotor បានប្រកាសដាក់គោលដៅថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេគឺបានគោលដៅលក់រថយន្តប្រចាំឆ្នាំរបស់ខ្លួនដល់ចំនួន ១លានគ្រឿង ឯណ្ណោះ នៅក្នុងឆ្នាំ២០២៦។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងក្នុងប្រវត្តិរបស់ក្រុមហ៊ុន Leapmotor ហើយ ដែលបានទទួលបានប្រាក់ចំណេញសុទ្ធនៅក្នុងឆមាសទី ១ បន្ទាប់ពីមានមានការខាតបង់ជាច្រើន ពោលគឺនៅក្នុងឆមាសទី១ កាលពីឆ្នាំមុន ពួកគេគឺបានខាតបង់ដល់ទៅ ៣០៧លានដុល្លារ ឯណ្ណោះ។

ចំពោះការលក់រថយន្តរបស់ក្រុមហ៊ុន Leapmotor នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះវិញ គឺសម្រេចបានដល់ទៅ ២២១ ៧០០គ្រឿង ឯណ្ណោះ ពោលគឺមានការកើនឡើងប្រហែល ១៦៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ ចំណែកការនាំចេញវិញ ក៏ទទួលបានការកើឡើងផងដែរ ពោលគឺមានចំនួន ២មុឺនគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បញ្ចេញ Hypercar ម៉ូឌែលថ្មី ដែលមានថាមពលខ្លាំងបំផុតរបស់ខ្លួន

[បរទេស] Lamborghini បានធ្វើការបង្ហាញចេញនូវម៉ូឌែលថ្មី Fenomeno ដែលត្រូវបានបង្កើតឡើងដោយផ្អែកនៅលើម៉ូឌែល Revuelto ដោយប្រើប្រាស់ម៉ាស៊ីនកូនកាត់ V12 ចំណុះ ៦,៥លីត្រ ធ្វើការរួមគ្នាជាមួយម៉ូទ័រអគ្គិសនីរបស់ Yasa ចំនួន២ អាចផលិតកម្លាំងសរុបបាន ១ ០៦៥សេះនិងបញ្ជូនថាមពលទៅកាន់កង់ក្រោយតាមរយ:ប្រអប់លេខ Dual-Clutch ៨វគ្គ អាចស្ទុះពីល្បឿន ០-៩៦km/h ចាយពេលត្រឹម ២,៤វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ៣៥០km/h។

ប្រៀបធៀបជាមួយ ម៉ូឌែល Revuelto គឺ Fenomeno មានថាមពលច្រើនជាងចំនួន ៦៤សេះ ដោយសារតែការរចនាសាឡើងវិញ(Redesigned) ទៅលើប្រព័ន្ធស៊ូប៉ាប់ និងកញ្ចប់អាគុយថ្មីដែលត្រូវបានរចនាឡើងពិសេសសម្រាប់រថយន្ត Fenomeno នេះផ្ទាល់។ ខណ:កញ្ចប់អាគុយបំពាក់នៅលើម៉ូឌែល Revuelto ទំហំត្រឹម ៣,៨kWh ប៉ុណ្ណោះ ខណ:នៅលើ Fenomeno ទំហំ ៧kWh។

សូមបញ្ជាក់ផងដែរថា ម៉ូឌែលថ្មី Lamborghini Fenomeno នឹងត្រូវផលិតត្រឹមចំនួនកំណត់ ២៩គ្រឿងប៉ុណ្ណោះ ដោយគ្រឿងនីមួយៗនឹងបំពាក់មកជាមួយហ្រ្វាំងប្រភេទកាបូនសេរ៉ាមិច ដែលប្រើប្រាស់នូវបច្ចេកវិទ្យាដែលខ្ចីពីកម្មវិធី Endurance Racing Program ព្រមទាំងទាំងប្រព័ន្ធ Suspension ដែលអាចលៃតម្រូបានដោយផ្ទាល់ដៃ និងសេនស័រថ្មី “6D” សម្រាប់ជំនួយដល់ការបើកបរផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC បញ្ចេញឡាន EREV ថ្មីរបស់ខ្លួន អាចបើកបាន ៣៥០គ.ម ឯណ្ណោះ ដោយអគ្គិសនីសុទ្ធ!

ក្នុុងនោះ សម្រាប់រថយន្ត Hyptec HL ប្រភេទ EREV ថ្មីរបស់ក្រុមហ៊ុន GAC ដែលដំណើរការដោយអាគុយ Freevoy battery របស់ CATL នេះ គឺមានតម្លៃលក់ចាប់ពី ៣៧ ៦០០ដុល្លារ ដល់ ៤១ ៧០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីីផ្សារប្រទេសចិន។

បើនិយាយពីលក្ខណៈពិសេសរបស់រថយន្តនេះវិញ គឺទទួលបាននូវប្រព័ន្ធ Xingyuan range-extender system ដែលអាចបើកបរបានចម្ងាយដល់ទៅ ៣៥០គីឡូម៉ែត្រ ឯណ្ណោះ ដោយប្រើថាមពលអគ្គិសនីសុទ្ធ។ ចំណែកនៅពេលប្រើទាំងថាមពលសាំង និងអគ្គិសនីចូលគ្នាវិញ គឺអាចបើកបរបានចម្ងាយ ១ ៣៦៩គីឡូម៉៉ែត្រ។

គួរបញ្ជាក់ថា រថយន្តនេះ គឺមានប្រវែងតួខ្លួនសរុប ៥ ១២៦ម.ម ទទឹង ១ ៩៩០ម.ម កម្ពស់ ១ ៧៥០ ម.ម និងប្រវែង​គម្លាត​កង់មុខក្រោយ ៣ ០៨៨ ម.ម។ វាដំណើរការដោយម៉ាសុីនចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិត​កម្លាំង ៣៥៥សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ។

ចំពោះការរចនាវិញ គឺមានការរចនាជាមួយចង្កៀង​មុខ​បែបបញ្ឍរហើយខណ្ឌជាផ្នែកផ្សេងគ្នា។ ចំណែកស្ដុបខាងក្រោយវិញ ក៏បានរចនាបែបបញ្ឍរជាមួយបន្ទាត់ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងផងដែរ។ សម្រាប់ការរចនាផ្នែកខាងក្នុងវិញ គឺបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៧,៣អុីញ, អេក្រង់ HUD ទំហំ ២៧អ៊ីញ និងអេក្រង់កុងទ័រ LCD ទំហំ ៨,៨អ៊ីញ រួមទាំង​កន្លែង​សាក​ឥត​ខ្សែទំហំ ៥០វ៉ាត់ ចំនួន​២, បាសបំពងសម្លេងចំនួន ២៤ចំនុច និងអេក្រង់​កម្សាន្ត touch screen ទំហំ ១៧,៣អុីញ នៅផ្នែកខាងក្រោយ និងប្រព័ន្ធ GAC Self-Driving ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឥណ្ឌា Mahindra បញ្ចេញគម្រូឡានអគ្គិសនី SUV ថ្មី ៤ម៉ូឌែល រំពឹងថានឹងវាយលុកទីផ្សារឆ្នាំ២០២៧

[បរទេស] និយាយអំពីឥណ្ឌា ត្រូវបានគេដឹងថាបានកាន់កាប់នូវចំណែកទីផ្សាររថយន្តធំជាងគេលំដាប់ទី៣ របស់ពិភពលោកបន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិច បើទោះបីជាទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសនេះនៅតិចជាងឆ្ងាយបើធៀបទៅនឹងទីផ្សារប្រទេសចិនក៏ដោយ។ ប៉ុន្តែពេលនេះប្រទេសមួយនេះកំពុងបង្កើននូវចំណែកទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនបន្ថែមតាមរយ:ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុករបស់ខ្លួន ដូចជាក្រុមហ៊ុន Mahindra ដែលជាក្រុមហ៊ុនផលិតរថយន្តយក្សរបស់ឥណ្ឌាបានធ្វើការប្រកាសចេញនូវគម្រូរថយន្ត SUV អគ្គិសនីថ្មីរបស់ខ្លួន ៤ម៉ូឌែលគឺគម្រូ Vision S, Vision X, Vision T និង Vision SXT។

គម្រូរថយន្តទាំង ៤ម៉ូឌែលនេះនឹងត្រូវបានផលិតឡើងដោយប្រើប្រាស់នូវតួរគ្រោង Multi-Engery Platform ហៅថា “ NU IQ ”  ដែលគាំទ្រ សម្រាប់ទាំងម៉ាស៊ីនចំហេះ និងអគ្គិសនី។ នៅខណ:ពេលនេះ​ Mahindra ពុំទាន់បញ្ចេញនូវព៌ត៌មានអំពីទំហំម៉ូទ័រអគ្គិសនី និងថាមពលដែលរថយន្តនេះផលិតបាននៅឡើយនេះទេ ប៉ុន្តែគ្រាន់តែបញ្ជាក់ថារថយន្តទាំងនេះនឹងប្រើប្រាស់នូវអាគុយលីដ្យូមផូស្វាត (LFP) ដែលមានប្រភពមកពីប្រទេសចិន។

ចំពោះការរចនាគឺមួយបែបម្នាក់ ដូចជា Vision S និង T គឺមើលមកស្រដៀងកូនរបស់ Land Rover និង Ford Bronco ដោយមានរូបរាងបែប Boxy ប្រអប់ជ្រុង។ ចំណែក Vision X គឺរចនាបែប Family Crossover និង Vision SXT វិញគឺផ្តោតសំខាន់ទៅលើការបើកបរផ្លូវលំបាក Off-Road។

សម្រាប់ផលិតកម្មសម្រេចនៃរថយន្តទាំង ៤ម៉ូឌែលនេះ នឹងគ្រោងចេញលក់ផ្លូវការនៅឆ្នាំ២០២៧ ជាមួយតម្លៃរំពឹងចាប់ពី ២៥ ០០០ដុល្លារ ដល់ ៣០ ០០០ដុល្លារសម្រាប់ទីផ្សារប្រទេសឥណ្ឌា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡិច ស៊ឺស ខេមបូឌា អបអរសាទរខួប១ឆ្នាំ នៃការផ្ដល់ជូនសេវាកម្មល្អឯកក្នុងទីផ្សាររថយន្តប្រណិតក្នុងកម្ពុជា

ភ្នំពេញ កាលពីពេលថ្មីៗនេះ– ឡិចស៊ឺស ខេមបូឌា អបអរសាទរខួប១ឆ្នាំនៃការសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដែលក្នុងពេល១ឆ្នាំ ឡិចស៊ឺសបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកែប្រែមុខមាត់នៃទីផ្សាររថយន្តប្រណីត ព្រមទាំងចូលរួមលើកកម្ពស់ការរស់នៅបែបស៊ីវិល័យ ក្រោមសារមួយដែលមានឈ្មោះថា “ឆ្លុះបញ្ចាំងឧត្តមភាពអ្នក” “Unleashed Your Mark”។

កម្មវិធីអបអរគម្រប់ខួប  ១ឆ្នាំនេះ បានប្រារព្ធឡើងនៅឯសណ្ឋាគារសូហ្វីតែល ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជនជាច្រើនកុះករ។ អមជាមួយនឹងកម្មវិធីនេះ ឡិចស៊ឺស ខេមបូឌា ក៏បានបង្ហាញចេញនូវសាលសិល្បៈនៅក្នុងអគារតាំងបង្ហាញរថយន្តរបស់ខ្លួន ដើម្បីបង្ហាញពីការប្ដេជ្ញារបស់ ឡិចស៊ឺស ចំពោះការផ្ដល់តម្លៃវប្បធម៌ដ៏សម្បូរបែប និងមានអាយុកាលយូរលង់របស់ប្រទេសកម្ពុជា។

ចាប់តាំងពីពេលដែលបោះជំហានចូលទីផ្សារប្រទេសកម្ពុជាជាផ្លូវការរួចមក ឡិចស៊ឺស​ ខេមបូឌា បានបង្ហាញស្មារតីប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជូនបដិសណ្ឋារកិច្ចលំដាប់ផ្កាយ៥ ដែលមិនមានគូប្រជែងណាមួយអាចផ្ដល់ជូនបានឡើយ។ ឡិចស៊ឺស ក៏ទទួលបានជោគជ័យក្នុងការប្រកាសចេញរថយន្តប្រណីតស្តង់ដារពិភពលោក ដើម្បីបំពេញទៅតាមការកើនឡើងនៃតម្រូវការក្នុងចំណោមអតិថិជនលំដាប់ជាន់ខ្ពស់ក្នុងកម្ពុជា ព្រមទាំងបានសាងសង់អគារតាំងបង្ហាញរថយន្តនៅទីក្រុងភ្នំពេញ និងបានបណ្ដុះវប្បធម៌នៃរថយន្តប្រណីតដែលសមស្របទៅតាមការវិវត្តនៃប្រណីតភាពនៅកម្ពុជា។

ការអបអរខួបគម្រប់១ឆ្នាំនេះ អាចចាត់ទុកថាជាការសម្រេចបានសមិទ្ធិផលដំបូងរបស់ ឡិចស៊ឺស ក្នុងការកែប្រែមុខមាត់វិស័យយានយន្តប្រណីតនៅកម្ពុជា ក្នុងនាមជាម៉ាកសញ្ញាដែលតំណាងឲ្យការរស់នៅបែបស៊ីវិល័យនៅកម្ពុជា។ ដោយគោរពទៅតាមទស្សនវិជ្ជាសកលរបស់ ឡិចស៊ឺស ក្នុងការផ្ដល់តម្លៃសម្បត្តិបេតិកភណ្ឌក្នុងស្រុក ឡិចស៊ឺស ខេមបូឌា បានលាយបញ្ចូលនូវវប្បធម៌ខ្មែរដ៏ថ្លៃថ្លាប្រពៃឧត្តមទៅក្នុងអគារតាំងបង្ហាញរថយន្តរបស់ខ្លួន ព្រមទាំងរៀបចំកម្មវិធីអស្ចារ្យផ្សេងៗផ្សារភ្ជាប់នឹងវប្បធម៌មួយចំនួនធំ ដែលពិតជាបានឆ្លុះបញ្ចាំង​អំពីការប្ដេជ្ញាចិត្តរបស់ ឡិចស៊ឺសក្នុងការសាទរ និងចូលរួមអភិរក្សប្រពៃណីដ៏សម្បូរបែបក្នុងទីផ្សារនីមួយៗដែលខ្លួនបានចូលទៅដល់។

ដើម្បីអបអរសាទរដល់សមិទ្ធិផលដំបូងដែល ឡិចស៊ឺស ខេមបូឌា សម្រេចបាន សមិទ្ធិផលដែលបង្កប់ដោយអត្តសញ្ញាណខ្មែរ ពេលវេលាល្អឯកជាមួយអតិថិជន និងការបង្កើតប្រណីតភាពផ្ទាល់ខ្លួន ឡិចស៊ឺស ខេមបូឌា បានបង្កើតនូវសាលសិល្បៈក្នុង កម្មវិធីរបស់ខ្លួន ដែលជាការសាទរដល់វប្បធម៌ក្នុងស្រុក។

សាលសិល្បៈនេះ មានតាំងលម្អនូវស្នាដៃសិល្បៈរបស់វិចិត្រករ Din Art។ នេះជាការលើកសរសើរដល់កាយវិការ និងស្មារតីក្នុងវប្បធម៌ខ្មែរ ដែលទទួលបានការបំផុសគំនិតពីអ្នករាំរបាំអប្សរា។ ស្នាដៃសិល្បៈនេះបានចាប់យកនូវ ភាពឆើតឆាយ និងភាពទន់ភ្លន់នៃរបាំប្រពៃណីបុរាណ ដែលឆ្លុះបញ្ចាំងនូវមនោសញ្ចេតនា និងមោទនភាពនៃវប្បធម៌ដែលបានបង្កប់ក្នុងក្បាច់នីមួយៗ។ ក្បាច់រាំនីមួយៗនៃរបាំអប្សារាសុទ្ធតែរៀបរាប់សាច់រឿងនៃភាពច្បាស់លាស់ ភាពស្ទាត់ជំនាញ និងប្រពៃណី ដែលនេះក៏មិនខុសពីរថយន្ត ឡិចស៊ឺស នោះឡើយ។ ភាពស៊ីសង្វាក់គ្នារវាងស្នាដៃរបស់វិចិត្រករ Din Art និងទស្សនវិជ្ជានៃការបើកបររបស់ ឡិចស៊ឺស ដែលរួមានសមត្ថភាពដ៏ស្ទាត់ជំនាញ ការគ្រប់គ្រងច្បាស់លាស់ និងការឌីហ្សាញប្រកបដោយគោលដៅ បង្កើតបានជាការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងសិល្បៈ និងវិស្វកម្ម។

វត្តមាននៃសាលសិល្បៈឈ្មោះថា “TranscenDance” ក្នុងអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស នៅទីក្រុងភ្នំពេញ រឹតតែឆ្លុះបញ្ចាំងពីការប្ដេជ្ញារបស់ ឡិចស៊ឺស ក្នុងការផ្ដល់តម្លៃដល់បេតិកភណ្ឌខ្មែរ។ គួរដឹងថាការឌីហ្សាញស្ថាបត្យកម្មនៃអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស ខេមបូឌា គឺបានលាយបញ្ចូលនូវធាតុផ្សំមួយចំនួនដែលទទួលបានការបំផុសគំនិតចេញពីក្បាច់នៃរបាំប្រពៃណីកម្ពុជា ជាមួយការឌីហ្សាញសម័យទំនើបរបស់ ឡិចស៊ឺស ដែលបង្កើតបានជានិម្មិត្តសញ្ញាមួយនៃការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងភាពច្នៃប្រឌិត និងប្រពៃណី។

កាលពីថ្មីៗនេះដែរ ឡិចស៊ឺស ខេមបូឌា ត្រូវបានទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មជាផ្លូវការ ក្នុងនាមជាក្រុមហ៊ុនដែលទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូលរថយន្ត ឡិចស៊ឺស ពីប្រទេសជប៉ុន។ ការទទួលស្គាល់នេះមានន័យថាអតិថិជនអាចប្រាកដចិត្តថានឹងទិញបានផលិតផលថ្មី រួមជាមួយនឹងការធានាពេញលេញ ព្រមទាំងទទួលបានការបម្រើសេវាកម្មក្រោយការលក់ដែលមានការទទួលស្គាល់ច្បាស់លាស់។ ត្បិតថាហាងលក់ដែលមិនទទួលបានសិទ្ធិមួយចំនួន មានលក់រថយន្ត ឡិចស៊ឺស ដែលនាំចូលពីប្រទេសដទៃ ប៉ុន្តែគឺមានតែហាងលក់ដែលទទួលបានសិទ្ធិផ្លូវការប៉ុណ្ណោះដែលអាចផ្ដល់ជូនរថយន្តប្រណីតពិតប្រាកដ ផលិតដោយជនជាតិដើម ព្រមទាំងមានការធានាផ្លូវការ រួមទាំងអាចផ្ដល់ជូននូវបទពិសោធន៍ដ៏ប្រណីត ដែលស្របទៅតាមយុទ្ធនាការ “ឆ្លុះបញ្ចាំងឧត្តមភាពអ្នក”។

ជាមួយនឹងដំណើរដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា លោក Kensuke Tsuchiya អគ្គនាយកនៃ ឡិច ស៊ឺស ខេមបូឌា បានលើកឡើងថា “ឆ្នាំដំបូងនេះពិតជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់ ឡិចស៊ឺស ខេមបូឌា ដោយយើងបានឃើញនូវការគាំទ្រយ៉ាងខ្លាំងពីអតិថិជនកម្ពុជាដែលពេញចិត្តចំពោះរថយន្តប្រណីតរបស់ ឡិចស៊ឺស ដែលតំណាងឲ្យការរស់នៅដ៏ប្រណីតដែល ឡិចស៊ឺស ចង់នាំយកមកជូនប្រជាជនកម្ពុជា។ ជោគជ័យរបស់យើងបានពង្រឹងការប្ដេជ្ញារយៈពេលវែងរបស់យើងចំពោះទីផ្សាររថយន្តនៅកម្ពុជា ហើយពួកយើងនឹងបន្តវិនិយោគក្នុងការពង្រីកវត្តមាន ក៏ដូចជាផ្ដល់ជូននូវបទពិសោធន៌ផ្ទាល់ខ្លួនដ៏ពិសេសដែលអតិថិជនរបស់យើងរំពឹងចង់បាន។ ទំព័រជោគជ័យដំបូងនេះប្រៀបបានជាការសន្មត់សម្រាប់ទំព័របន្ទាប់នៅថ្ងៃអនាគត ហើយពួកយើងនៅតែបន្តប្ដេជ្ញានាំយកនូវរថយន្តប្រណីតប្រកបដោយភាពច្នៃប្រឌិត និងបទពិសោធន៍នៃភាពជាម្ចាស់ដ៏ប្លែកពគេ ដើម្បីបំពេញទៅតាមតម្រូវនៃទីផ្សាររថយន្តប្រណីតនៅកម្ពុជាដែលកំពុងរីកចម្រើនទៅមុខ”។

លោក Kensuke Tsuchiya អគ្គនាយកនៃ ឡិច ស៊ឺស ខេមបូឌា

អំពី ឡិច ស៊ឺស

ឡិចស៊ឺស បានដំណើរការដំបូងនៅក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ដែលបានជួយកែប្រែប្រណីតភាពក្នុងឧស្សាហកម្មយានយន្ត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺស បង្កើតនូវប្រភេទរយន្តតួខ្ពស់ប្រណីត ជាមួយការប្រកាសចេញនូវរថយន្តម៉ូដែល RX។ ក្នុងនាមជាក្រុមហ៊ុនឈានមុខលើការលក់រថយន្ត Hybrid ប្រណីត ឡិចស៊ឺស បានប្រកាសចេញរថយន្ត Hybrid ប្រណីតដំបូងគេ ហើយត្រឹមខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនអាចលក់រថយន្ត Hybrid បានសរុបជាង ២,៦៦លានគ្រឿង រួមមានប្រភេទ HEV, PHEV និង BEV។ ក្នុងតំណែងជាម៉ាករថយន្តប្រណីតលំដាប់សកលលោក ជាមួយការប្ដេជ្ញាដ៏មុះមុតលើភាពអង់អាច ការឌីហ្សាញដ៏លេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពដ៏ខ្លាំងក្លា ក្រុមហ៊ុន ឡិចស៊ឺស បានអភិវឌ្ឍន៍សែស្រឡាយរថយន្តរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការនៃអតិថិជនប្រណីតជំនាន់ថ្មីលើសកលលោក ហើយបច្ចុប្បន្នកំពុងតែមានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង ៩០ ទូទាំងពិភពលោក។ ក្រុមការងារ ឡិចស៊ឺស នៅជុំវិញពិភពលោក មានការប្ដេជ្ញាខ្ពស់លើការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យដែលមានតែនៅ ឡិចស៊ឺស ហើយពិតជារំភើបរីករាយក្នុងការចូលរួមផ្លាស់ប្ដូរពិភពលោក៕

  • ទំនាក់ទំនងលេខ ៖ +855 17 888 727
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model Y L ៦កៅអីផលិតនៅចិន ដាក់លក់ជាផ្លូវការជាមួយតម្លៃជាង៤មុឺនដុល្លារ

ក្រុមហ៊ុន Tesla បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ដ Model Y L ផលិតនៅប្រទេសចិន ជាមួយនឹងតម្លៃចាប់ផ្តើម ៣៣៩ ០០០យន់ ឬស្មើនិងប្រហែល ៤៧ ១២០ ដុល្លារ។ រថយន្តនេះត្រូវបានដាក់បង្ហាញជាប្រភេទ SUV អគ្គិសនីសុទ្ធ ៦កៅអី និងមានទំហំធំជាងមុន ហើយទទួលបានអាប់ដេតប្រព័ន្ធព័ត៌មានដំណើរការនិងការរៀបចំរចនាផ្នែកខាងក្នុងឲ្យកាន់តែល្អជាងមុន។

Tesla Model Y L officially launched: price, features, and moreមែនទែនទៅរថយន្ត Model Y L មានការផ្លាស់ប្តូរបន្តិចបន្តួចបើប្រៀបធៀបទៅនឹងរថយន្ត Model Y។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ដំបូលរថយន្តនេះត្រូវបានរចនាឡើងវិញ ហើយកាងនៅផ្នែកខាងក្រោយក៏ត្រូវបានរចនាឡើងវិញផងដែរ ដើម្បីឱ្យមើលទៅកាន់តែស្វាហាប់។ ការកែលម្អលើរូបរាងបែបនេះបានជួយសម្រួលដល់ប្រព័ន្ធលំហូរខ្យល់ aerodynamic ធ្វើឲ្យវាមានមេគុណនៃការកកិត​ជាមួយខ្យល់ (drag coefficient) ត្រឹមតែ ០.២១៦។

បើនិយាយពីរូបរាងវិញរថយន្ត Model Y L មានប្រវែងតួខ្លួនសរុប ៤ ៩៧៦ មម, ទទឹង ១ ៩២០មម, កម្ពស់ ១ ៦៦៨មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៤០មម។ រថយន្ដនេះត្រូវបានបំពាក់ដោយពោងសុវត្ថិភាព ៣ជួរ។ ផ្ទៃការពារសរុបរបស់ពោងសុវត្ថិភាពមានទំហំ ៣.៩ ម៉ែត្រ ដែលគ្របដណ្តប់ជាង ៩៥% នៃបណ្តោយកាប៊ីនរថយន្ត។

បន្ថែមពីនេះរថយន្ត Model Y L ផ្តល់នូវទំហំផ្ទុកឥវ៉ាន់អតិបរមាដែលអាចពង្រីកបានរហូតដល់ ២៥៣៩ លីត្រ។ ទំហំនេះអនុញ្ញាតឱ្យដាក់វ៉ាលីទំហំ ២៤ អុីញបានពីរ និងវ៉ាលីទំហំ ២០ អុីញបានមួយ។ នៅពេលបត់កៅអីជួរទីបី ទំហំផ្ទុកអាចពង្រីកបានដើម្បីដាក់វ៉ាលីទំហំ ២៨ អុីញបានបួន និងវ៉ាលីទំហំ ២០ អុីញបានពីរ។

ផ្នែកខាងក្នុងនៃរថយន្ត Model Y L បានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៦ អុីញថ្មី កន្លែងសាកថ្មឥតខ្សែនៅផ្នែកខាងមុខត្រូវបានកែលម្អ ដើម្បីគាំទ្រការសាកថ្មលឿន។ ប្រព័ន្ធសំឡេងក៏ត្រូវបានរចនាឡើងវិញផងដែរ ដោយមានឧបករណ៍បំពងសំឡេងថ្មីនៅកុងសូលកណ្តាល និងឧបករណ៍បំពងសំឡេងបន្ថែមពីរគ្រាប់ទៀតនៅផ្នែកខាងលើ។ អ្វីមិនខ្វះបាននៅផ្នែកខាងក្រោយក៏បានបំពាក់ជាមួយរន្ធសាកថ្ម (Charging ports) សម្រាប់កៅអីនីមួយៗនៅជួរទីពីរ និងទីបី។

សម្រាប់កម្រិតសមត្ថភាពវិញ រថយន្ត Model Y L ដំ​ណើរដោយម៉ូទ័រអគ្គិសនីចំនួន២ AWD។ ម៉ូទ័រខាងមុខអាចផលិតកម្លាំងអតិបរមា ១៤២ គីឡូវ៉ាត់ (១៩០ សេះ) រីឯម៉ូទ័រខាងក្រោយអាចផលិតកម្លាំងបាន ១៩៨ គីឡូវ៉ាត់ (២៦៦ សេះ) អនុញ្ញាតឲ្យរថយន្តនេះបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤.៥ វិនាទីប៉ុណ្ណោះ។ រថយន្ត Model Y L ត្រូវបានបំពាក់ដោយអាគុយ Lithium ប្រភេទ ternary ទំហំ ៨២ គីឡូវ៉ាត់ម៉ោង សាកមួយពេញអាចបើកបានចម្ងាយ ៧៥១គីឡូម៉ែត្រ គិតស្ដង់ដារវាស់ចម្ងាយ CLTC និងមានកម្រិតសុីថាមពល ១២.៨ គីឡូវ៉ាត់ម៉ោង/១០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បើក​កន្លែងតេស្តឡានថ្មី អាចជិះ Yangwang U9 បាន ក្នុងតម្លៃតែ ៨០ដុល្លារ ប៉ុណ្ណោះ!

ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់់អ្នកប្រើប្រាស់របស់ខ្លួន ក៏ដូចជាអ្នកចូលចិត្តការប្រណាំងរថយន្តនៅជុំវិញពិភពលោក ពេលនេះ ក្រុមហ៊ុន BYD ផ្ទាល់ បានប្រកាសបើកនូវកន្លែងប្រណាំង និងតេស្តរថយន្តដំបូងគេរបស់ខ្លួនហើយ ដោយក្នុងនោះ គឺមានទីតាំងស្ថិតនៅក្នុងទីក្រុង Zhengzhou ។

ចំពោះកន្លែងប្រណាំង និងតេស្តរថយន្តរបស់ក្រុមហ៊ុន BYD នេះ គឺមានការវិនិយោគជាង ៧០០លានដុល្លារ ឯណ្ណោះ នៅលើផ្ទៃដី ១៥០ ០០០ ម៉ែត្រការ៉េ។ សម្រាប់លក្ខណៈពិសេសរបស់កន្លែងនេះវិញ គឺមានផ្លូវគ្រប់ប្រភេទតែម្តង ពោលគឺមានផ្លូវប្រណាំង ផ្លូវទឹក ផ្លូវភ្នំ ផ្លូវខ្សាច់ ផ្លូវ Off-Road និងផ្លូវធ្លាក់ព្រិលជាដើម។

គួរបញ្ជាក់ថា សម្រាប់តម្លៃនៅក្នុងការសាកល្បងរថយន្តនៅក្នុងទីតាំងថ្មីរបស់ក្រុមហ៊ុន BYD នេះ គឺមានតម្លៃចាប់ពី ៨៣ដុល្លារ ដល់ ៩២៧ដុល្លារ ឯណ្ណោះ ទៅតាមប្រភេទរថយន្ត និងកញ្ចប់ដែលបានជ្រើសរើស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនកំពូលទាំង 5 ដែលបានផលិតកំពូលម៉ាសុីន High Performance សម្រាប់រថយន្ត JDM របស់ខ្លួន

អ្នកទាំងអស់គ្នាមានធ្លាប់បានដឹងអត់ថា នៅខាងក្រោមគំរបម៉ាសុីន ឬ ក៏ជា Hood របស់រថយន្ត JDM កំពូលៗនឹងបានបំពាក់មកជាមួយនិងម៉ាសុីនកំពូលៗ ប្រភេទណាខ្លះ ក្នុងអត្ថបទនេះ Admin និងលើកយកកំពូលម៉ាសុីនទាំង ៥ របស់ក្រុមហ៊ុនទាំង ៥ នេះមកបង្ហាញជូន

4G63 Engine A Popular Choice for Enthusiasts2025

៥. ក្រុមហ៊ុនជប៉ុន Mitsubishi ដែលបានផលិតប្រភេទម៉ាសុីន 4G63T នឹងបានបំពាក់ទៅលើរថយន្ត Mitsubishi Lancer Evolution, Mitsubishi Eclipse, Mitsubishi Galant ជាដើម ម៉ាសុីននេះមានចំណុះ ២.០L Inline-4 Turbocharged ផលិតកម្លាំងសេះបាន ២៧៦Hp

File:Mazda 13B-REW rotary engine2.jpg - Wikimedia Commons

៤. ក្រុមហ៊ុនយក្សជប៉ុន Mazda បានផលិតកំពូលម៉ាសុីន 13B-REW ដែលបានបំពាក់ទៅលើរថយន្ត Mazda RX-7 FD3S ដែលជាប្រភេទម៉ាសុីន ចណុះ ១.៣L Twin-Turbo Rotary វាអាចបង្កើតកម្លាំងបាន ២៧៦Hp

JDM Honda B16b Engine For Sale - North West Motors៣. ក្រុមហ៊ុន Honda ដែលបានផលិតប្រភេទម៉ាសុីន B16B ដែលបានបំពាក់លើរថយន្ត Honda Civic Ek9 Type R ម៉ាសុីននេះមានចំណុះ ១.៦L Inline-4 Naturally Aspirated VTEC វាផលិតកម្លាំងសេះបាន ១៨៥Hp

Nissan RB engine - Wikipedia

២. ក្រុមហ៊ុន Nissan ដែលមានម៉ាសុីន RB26DETT ដោយវាបានបំពាក់ទៅលើកំពូលរថយន្ត GTR-R32 ដល់ R34 ម៉ាសុីននេះមានចំណុះ ២.៦L Twin-Turbo Inline-6 អាចផលិតកម្លាំងបាន ២៧៦Hp

Toyota JZ engine - Wikipedia

១. ក្រុមហ៊ុន Toyota ដែលបានផលិតម៉ាសុីន 2-JZ GTE ដែលវាបានបំពាក់ទៅលើរថយន្ត Supra MK4 ម៉ាសុីននេះមានចំណុះ ៣.០L Twin-Turbo Inline-6 ដែលវាផលិតកម្លាំងបាន ២៧៦Hp

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានតែអ្នកដែលស្រលាញ់ឡាន JDM ពិតប្រាកដប៉ុណ្ណោះដែលស្គាល់ពីឡាន JDM ប៉ុន្មានម៉ូដែលនេះ

បើនិយាយពីរថយន្ត JDM វិញអ្នកទាំងអស់ប្រហែលជាបានស្គាល់ច្រើន ម៉ូដែល រួចមកហើយប៉ុន្តែប៉ុន្មានម៉ូដែលនេះប្រហែលជាអ្នកទាំងអស់គ្នាអត់សូវបានស្គាល់ពីមុនមកទេ ក្នុងអត្ថបទនេះយើងនឹងមកស្គាល់ទាំង ៥ ម៉ូដែលនេះ

៥. Mazda Autozam AZ-1 រថយន្តមួយប្រភេទនេះគឺវាកំរមែនទែនដែលមានឆ្នាំផលិតចន្លោះពី ១៩៩២-១៩៩៤ ដែលវាបានបំពាក់មកជាមួយនិងម៉ាសុីន ៦៥៧cc Inline-3 Turbocharged ដែលរថយន្តនេះដំណើរការដោយកង់ខាងក្រោយ RWD និងមានទំងន់សរុប ៧២០kg ដែលអាចបង្កើតកម្លាំងសេះបាន ៦៣Hp និងមានល្បឿនកំពូល ១៤០-១៤៥km/h

1983 Honda City Turbo II VIN: AA1404300 for Sale - Cars & Bids

៤. Honda City Turbo-II ដែលផលិតចន្លោះពីឆ្នាំ ១៩៨៣-១៩៨៥ ដែលវាបានបំពាក់មកជាមួយនិងម៉ាសុីនចំណុះ ១.២L Inline-4 Turbocharged ដែលរថយន្តនេះមានទំងន់សរុប ៧៤០kg ដំណើរការដោយកង់ខាងមុខ FWD អាចផលិតកម្លាំងសេះបាន ១០៨Hp និងមានល្បឿនកំពូលដល់ទៅ ១៧០km/h

Chris Paukert's 1989 Nissan Pao is too adorable - CNET

៣. Nissan Pao ដែលផលិតចន្លោះពីឆ្នាំ ១៩៨៩-១៩៩១ និងបានបំពាក់មកជាមួយនិងម៉ាសុីន MA10S ចំណុះ ១.០L Inline-4 ដែលរថយន្តតូចច្រឡឹងមួយនេះដំណើរការដោយកង់ខាងមុខ FWD និងមានទម្ងន់សរុបចន្លោះពី ៧២០-៧៦០kg រថយន្តនេះអាចផលិតកម្លាំងសេះបាន ៥២Hp និងមានល្បឿនកំពូល ១៤០km/h

Client came in driving this today. Nissan pulsar gti-r : r/JDM

២. Nissan Pulsar GTI-R “baby godzilla” ដែលវាកំរខ្លាំងមែនទែនមិនថាតែនៅប្រទេសជប៉ុន អាមេរិក ឬក៏នៅប្រទេសនានាផ្សេងទេ និងរថយន្តនេះផលិតចាប់ពីឆ្នាំ ១៩៩០-១៩៩៤ វាបានបំពាក់មកជាមួយនិងម៉ាសុីន SR20DET ចំណុះ ២.០L Inline-4 Turbocharged និងដំណើរការដោយកង់ទាំង ៤ របស់វា AWD និងមានទំងន់សរុប ១២២០kg អាចបង្កើតកម្លាំងសេះបាន ២២៧Hp និងមាន Top Speed ២៣២km/h

1997 Mitsubishi Galant VR4 – projectvr4

1. Mitsubishi Galant VR-4 ដែលផលិតនៅចន្លោះឆ្នាំ ១៩៨៧-១៩៩២ ដែលបានភ្ជាប់មកជាមួយនិងម៉ាសុីនចណុះ ២.០L Inline-4 Turbocharged វាមានទំងន់សរុប ១៤៨០kg និងបើកបរដោយកង់ទាំង ៤ របស់វា AWD និងអាចបង្កើតកម្លាំងសេះបាន ២៣៧Hp និងមានល្បឿនកំពូល ២២៥km/h

ផ្ទាំងផ្សាយពាណិជ្ជកម្ម

AUDI បើកលក់សាកល្បងឡានអគ្គិសនីដែលសហការគ្នាជាមួយ SAIC នៅចិន តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

[បរទេស] AUDI គឺជាម៉ាកយីហោថ្មីរបស់ Audi ដែលបានបង្កើតឡើងក្រោមការសហការគ្នារវាងក្រុមហ៊ុនមេ Volkswagen ជាមួយ SAIC ជាមួយសម្ធផលដំបូងគឺរថយន្ត AUDI E5 Sportback ប្រភេទអគ្គិសនី។ ខណ:ពេលនេះ ក្រុមហ៊ុនមួយនេះបានធ្វើការចាប់ផ្តើមនៃការលក់សាកល្បង ឬ Pre-Sales សម្រាប់រថយន្តអគ្គិសនី AUDI E5 Sportback ក្នុងប្រទេសចិនដែលបានបង្ហាញខ្លួនកាលពីចុងឆ្នាំមុនហើយ ជាមួយតម្លៃចាប់ពី ៣២ ៩០០ដុល្លារ មុនពេលចេញលក់ផ្លូវការនៅខែកញ្ញាខាងមុខនេះ។

ក្នុងនោះ រថយន្ត Sedan អគ្គិសនី ត្រូវបានផលិតឡើងនៅលើតួរគ្រោង Advanced Digitized Platform ដែលបានអភិវឌ្ឍឡើងផ្ទាល់ដោយ Audi និង SAIC។  រថយន្តនេះប្រវែងតួខ្លួនសរុប ៤ ៨៨១មម ទទឹង ១ ៩៦០មម កម្ពស់ ១ ៤៧៩មម និងគម្លាតកង់មុខក្រោយប្រវែង ២ ៩៥០មម។ 

សម្រាប់ AUDI E5 Sportback មានជម្រើសសម្រាប់ជ្រើសរើសដោយមានជម្រើសប្រភេទបំពាក់ម៉ូទ័រអគ្គិសនីចំនួន១ និងចំនួន២ ដោយជម្រើសម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបបាន ៧៨៨សេះ និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ចាយពេលត្រឹម ៣,៤ ទៅ ៣,៩វិនាទីប៉ុណ្ណោះ។

ទាក់ទងទៅនឹងជម្រើសកញ្ចប់អាគុយគឺមាន ៣ជម្រើសសម្រាប់ជ្រើសរើស ដោយមានទំហំ ៧៦,២kWh, ទំហំ ៨៣,៣kWh និង ១០០kWh ដែលអាចផ្តល់នូវចម្ងាយបើកបរចន្លោះពី ៦១៨km ដល់ ៧៧០km អាស្រ័យទៅតាមទំហំអាគុយនីមួយៗ។ លើសពីនេះរថយន្តនេះក៏គាំទ្រការសាកថ្មកម្លាំង ៨០០វ៉ុល ដោយសាកថ្មត្រឹមរយ:ពេល ១០នាទីអាចបើកបរបានចម្ងាយរហូតដល់ ៣៧០Km ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+