ផ្ទាំងផ្សាយពាណិជ្ជកម្ម

IM LS6 ស៊េរីថ្មីបើកទទួលការទិញទុកមុននៅចិនជាមួយតម្លៃជាង២មុឺនដុល្លារ

រថយន្ត IM LS6 ថ្មីរបស់ SAIC ដែលប្រើប្រាស់ថាមពលពីថ្ម Freevoy Super Max របស់ CATL បានចាប់ផ្តើមបើកទទួលការកក់ទុកមុនជាផ្លូវការនៅប្រទេសចិន។

រថយន្ត SUV ម៉ូឌែល LS6 ថ្មីរបស់ក្រុមហ៊ុន IM Motors បានបើកទទួលការទិញកក់ទុកមុនហើយ ក្រោយមានការកែប្រែរូបរាងផ្នែកខាងក្រៅ និងខាងក្នុង ជាមួយតម្លៃមានចាប់ពី ២៩ ២០០ ដល់ ៣៩ ០០០ ដុល្លារ។ការដាក់លក់ជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែកញ្ញា នៅប្រទេសចិន។ អ្វីដែលពិសេសក្រុមហ៊ុនបានបន្ថែមជម្រើសប្រើអគ្គិសនីលាយសាំង (EREV) ខណៈកាលពីមុនមានតែជម្រើសប្រើអគ្គិសនីសុទ្ធ (BEV)។ ខាងក្រោមនេះជាតម្លៃរបស់រថយន្ដ LS6 ទាំង៤ម៉ូឌែល៖

  • LS6 Pro BEV តម្លៃ ២៩ ២០០ ដុល្លារ
  • LS6 52 Pro EREV តម្លៃ ២៩ ៩០០ ដុល្លារ
  • LS6 66 Max EREV តម្លៃ ៣៣ ៤០០ ដុល្លារ
  • LS6 Ultra BEV តម្លៃ ៣៩ ០០០ ដុល្លារ

រថយន្ត EREV ត្រូវបានបំពាក់ដោយប្រព័ន្ធពង្រីកថាមពលចម្ងាយបើកបរ “Stellar” របស់ក្រុមហ៊ុន IM Motors ផ្ដល់ជូនរយៈចម្ងាយបើកបរសរុបបាន ១ ៥០២ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង តែប្រើអគ្គិសនីអាចបើកបានចម្ងាយ ៤៥០គីឡូម៉ែត្រ។ ត្រឹមតែ ៣០ នាទីបន្ទាប់ពីការបើកទទួលការកក់ទុកមុន រថយន្ដទទួលបានកក់លើសពី ១០ ០០០គ្រឿង។

រថយន្ដម៉ូឌែលថ្មីទាំងពីរមានការរចនាដូចគ្នាជាមួយនិងរូបរាងបែប Fastback ផ្នែកកាងមុខនិងក្រោយមានរចនារាងប៉ោងមានទំហំជាងតួរថយន្ត។ ផ្នែកខាងមុខប្រើចង្កៀងមុខរាងអក្សរ Y ដែលក្រុមហ៊ុនដាក់ឈ្មោះថា “Starlight” ហើយដំបូលមានរ៉ាដា LiDAR ទំហំ ៥២០ ខ្សែ មានប៉ុន្តែបំពាក់តែនៅលើម៉ូដែលកម្រិតខ្ពស់ប៉ុណ្ណោះ។ 

ចំពោះរថយន្ដប្រើអគ្គិសនីលាយសាំង (EREV) មានប្រវែងតួខ្លួនសរុប ៤ ៩៣៧មម ទទឹង ១ ៩៨៨មម កម្ពស់ ១ ៦៧១មម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៩៦០មម។ ចំណែកម៉ូឌែលប្រើអគ្គិសនីសុទ្ធ (BEV) មានទំហំខ្លីជាងត្រឹមតែ ២ មម ប៉ុណ្ណោះ។

នៅផ្នែកខាងក្នុងមានប្លង់កៅអី ៥ សម្រាប់អង្គុយ ដោយកៅអីអ្នករួមដំណើរមានមុខងារ (co-pilot zero-gravity seat) ។ ចំណែកកៅអីខាងក្រោយក៏មានមុខងារខ្យល់ចេញចូល, កម្តៅ, និងម៉ាស្សាផងដែរ អាចបញ្ជាបាន ១០របៀបផ្សេងគ្នា ចាប់ពី ១៩° ដល់ ៣៧°។ លើសពីនេះ ផ្នែកខាងក្នុងត្រូវបានបំពាក់ដោយទូរទឹកកកចំណុះ ១១ លីត្រ, ប្រព័ន្ធសាកថ្មឥតខ្សែល្បឿនលឿន ៥០ W, ប្រព័ន្ធបំពងសំឡេង ២១គ្រាប់ និងភ្លើងបំភ្លឺបរិយាកាស (Ambient Lighting)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រោយទទួលបានការកក់ជាង២មុឺនគ្រឿងរថយន្ដ MG4 ត្រូវបានលើកថ្ងៃដាក់ជាផ្លូវការ

ក្រុមហ៊ុន MG បានប្រកាសថាការបញ្ជាទិញទុកមុនសម្រាប់រថយន្ត MG4 ជំនាន់ថ្មីបានកើនឡើងលើសពី ២០ ០០០ គ្រឿង ខណៈការដាក់លក់ជាផ្លូវការដែលគ្រោងទុកដំបូងនៅខែកញ្ញា ត្រូវបានរំកិលមកធ្វើនៅថ្ងៃទី ២៩ ខែសីហាវិញ។

សម្រាប់ការបើកបញ្ជាទិញទុកមុនរថយន្ត MG4 បានចាប់ផ្តើមនៅថ្ងៃទី ៥ ខែសីហា ជាមួយតម្លៃចាប់ពី ១០ ៣០០ ដល់ ១៤ ៧០០ ដុល្លារ។ រថយន្ត MG4 រក្សារូបរាងប្រភេទ Hatchback និងប្រើប្រាស់ការរចនាឡើងវិញ ក្រោមការដឹកនាំរបស់លោក Shao Jingfeng ជាប្រធានអ្នករចនានៅក្រុមហ៊ុន SAIC Motor និងជាអគ្គនាយកនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាចក្រភពអង់គ្លេស។ 

ប្រព័ន្ធកម្សាន្តដែលបានបង្កើតឡើងដោយសហការគ្នារវាងក្រុមហ៊ុន SAIC និង Oppo អនុញ្ញាតឲ្យធ្វើសមាហរណកម្មជាមួយទូរស័ព្ទស្មាតហ្វូនបានយ៉ាងពេញលេញ អាចគ្រប់គ្រងមាតិកាទូរស័ព្ទតាមរយៈអេក្រង់កម្សាន្ដរបស់រថយន្ត។ រថយន្ត MG4 ប្រើប្រាស់បច្ចេកវិទ្យាបញ្ចូលថ្ម CTB (Cell-to-Body) របស់ក្រុមហ៊ុន SAIC ។

MG4 ដំណើរដោយម៉ូទ័រអគ្គិសនី Synchronous អាចផលិតកម្លាំងបាន ១២០ kW បំពាក់មកជាមួយនឹងកញ្ចប់អាគុយ Lithium Iron Phosphate។ រថយន្ត MG4 ម៉ូឌែល Anxin Edition នឹងប្រើប្រាស់ថ្មប្រភេទ Semi-Solid-State ដោយព័ត៌មានលម្អិតនឹងត្រូវប្រកាសក្នុងពេលដាក់លក់ជាផ្លូវការ។ រថយន្តនេះអាចសាកថ្មពី ៣០% ទៅ ៨០% ក្នុងរយៈពេលប្រហែល ២០នាទី។ សាកថ្មមួយពេញបើកបានចម្ងាយ ៥៣០គីឡូម៉ែត្រនិងមានកម្រិតសុីថាមពល ១០,៤ kWh ក្នុង ១០០ គីឡូម៉ែត្រ។

ដោយឡែក ក្រុមហ៊ុន Vivo បានប្រកាសថាមុខងារ “សោររថយន្តឌីជីថល” OriginOS របស់ខ្លួន ឥឡូវនេះអាចប្រើបានជាមួយរថយន្ត MG ដោយចាប់ផ្តើមពី MG4 ជំនាន់ថ្មី។ ប្រព័ន្ធនេះអនុញ្ញាតឱ្យទូរស័ព្ទស្មាតហ្វូនដែលត្រូវគ្នាអាចដោះសោរ និងបញ្ឆេះរថយន្តបាន ដោយគ្រាន់តែប៉ះទូរស័ព្ទទៅនឹងរថយន្ត៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Leapmotor C10 តម្លៃត្រឹមតែ ៣ម៉ឺនដុល្លារ បានមកដល់ប្រទេសកម្ពុជាហើយជាមួយនឹងភាពទំនើបជាច្រើនមិនគួរឱ្យជឿ

Leapmotor គឺជាម៉ាករថយន្តអគ្គិសនីដ៏ល្បីដែលជាសមាជិកនៃក្រុមហ៊ុនយក្សនៅអឺរ៉ុបគឺ Stellantis Group ហើយឥលូវនូវមានវត្តមាននៅប្រទេសកម្ពុជាជាផ្លូវការហើយតាមរយៈក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខរបស់ខ្លួនគឺ TF Motors Cambodia។ វត្តមានរថយន្ត Leapmotor ពីរម៉ូដែលដំបូងគេដែលមាននៅលើទីផ្សារកម្ពុជាគឺ Leapmotor C10 និង Leapmotor T03 បានបង្កើនការចាប់អារម្មណ៏ជាខ្លាំងលើតម្លៃដ៏សមរម្យ និង ភាពទំនើបមិនគួរអោយជឿ។ អំពីរថយន្ត Leapmotor C10 បានរចនាយ៉ាងទាក់ទាញនិងមានអំណាច ចំណែកផ្នែកខាងក្នុងវិញគឺធំទូលាយយ៉ាងប្រណិត អមដោយលក្ខណៈពិសេសដ៏សំបូរបែប និង មានរយៈចម្ងាយបើកបរបានឆ្ងាយ ៥៣០Km ហើយមានតម្លៃដ៏អស្ចារ្យត្រឹមតែ ៣០ ០០០ដុល្លារប៉ុណ្ណោះ ព្រមទាំងទទួលបានការធានារយៈពេល ៥ឆ្នាំទៀតផង ដែលពិតជាមានការប្រកួតប្រជែងខ្លាំងក្នុងផ្នែករថយន្តអគ្គិសនី SUV នៅលើទីផ្សារប្រទេសកម្ពុជាដោយផ្តល់ជូននូវបទពិសោធន៍នៃការបើកបររថយន្តអគ្គិសនីដ៏ប្រណិតក្នុងតម្លៃប្រកួតប្រជែងជាខ្លាំង។

Leapmotor C10 មិនត្រឹមតែជារថយន្តអគ្គិសនីដែលមានគុណភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយនៃយុទ្ធសាស្ត្រលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន Leapmotor ក្នុងការផ្តល់ជូនរថយន្តអគ្គិសនីទូទាំងពិភពលោកក្នុងតម្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់អាចងាកមកប្រើប្រាស់រថយន្តអគ្គិសនីបានដោយមិនចំណាយច្រើន។ ការរចនាឡើងជាមួយនឹងបច្ចេកវិទ្យាស្តង់ដារពិភពលោក បានផ្តល់នូវរថយន្ត  Leapmotor C10 ដែលមានតុល្យភាពនៃបច្ចេកវិទ្យាដ៏ទំនើប ផាសុកភាពខ្ពស់ និង ដំណើរការបើកបរយ៉ាងមានថាមពល ដើម្បីផ្តល់នូវភាព ស័ក្តសមយ៉ាងល្អបំផុតសម្រាប់អ្នកបើកបរទូទៅជាពិសេសប្រជាជនកម្ពុជាដែលចង់ទទួលបានមធ្យោបាយធ្វើដំណើរប្រកបដោយនិរន្តរភាព និង មិនប៉ះពាល់ដល់បរិស្ថាន។

ចំណុចសំខាន់ដែលប្រកួតប្រជែងខ្លាំង ៖ ជាប្រភេទរថយន្តអគ្គិសនី SUV ដ៏ទាន់សម័យ និងមានបច្ចេកវិទ្យាខ្ពស់ តែរថយន្ត Leapmotor C10 លក់ជូនក្នុងតម្លៃត្រឹមតែ ៣០ ០០០ដុល្លារប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសកម្ពុជា។ ខណៈដែលរថយន្តប្រភេទអគ្គិសនីភាគច្រើនគឺមានតម្លៃខ្ពស់អាស្រ័យលើរយៈចម្ងាយបើកបរ និង ភាពទំនើប, ក៏ប៉ុន្តែរថយន្ត Leapmotor បានធ្វើឱ្យអ្នកទិញពិតជាភ្ញាក់ផ្អើលលើប្រណិតភាពដ៏ទំនើបទាន់សម័យ និងមានសុវត្ថិភាពខ្ពស់ ក្នុងតម្លៃយ៉ាងសមរម្យបំផុត។

កាប៊ីនដ៏ធំទូលាយដែលស័ក្តសមគ្រប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ ៖ រថយន្តនេះមានប្រវែងបណ្តោយ ៤ ៧៣៩mm, ទទឹង​ ១ ៩០០mm , កម្ពស់ ១ ៦៨០mm និង គម្លាតកង់មុខក្រោយ ២ ៨២៥mm ដែលធ្វើឱ្យរថយន្ត Leapmotor C10 ពិតជាលេចធ្លោនិងទទួលបានការចាប់អារម្មណ៏ខ្លាំងទៅលើផ្នែកខាងក្នុងធំទូលាយ និងមានពណ៌ត្នោតខ្ចី (Curillio Brown) គួរឱ្យទាក់ទាញបំផុត។ មិន​ថា​អ្នក​មានដំណើរកម្សាន្តលក្ខណៈគ្រួសារនាពេល​ចុង​សប្តាហ៍ ឬ មានតម្រូវការដឹកសម្ភារៈច្រើនសម្រាប់ការប្រើប្រាស់​ក្នុង​ទីក្រុង​នោះទេ ក៏រថយន្ត Leapmotor C10 ផ្តល់នូវ​កន្លែង​ផ្ទុកសម្ភារៈបានច្រើនចំណុះ ៤៣៥លីត្រ ហើយបើសិនជាអ្នកបត់​កៅអី​ខាង​ក្រោយឱ្យរាបស្មើរនោះអ្នកអាចពង្រីកកន្លែងដាក់សម្ភារៈបានកាន់តែច្រើនរហូត​ដល់ ១ ៤១០ លីត្រឯណ្ណោះ។ ដោយសារវា​ជា​រថយន្តប្រភេទ SUV ចំនួន៥កៅអីពេញខ្នាត នោះវានឹង​ផ្តល់នូវ​ផាសុកភាព​ខ្ពស់ដល់អ្នកបើកបរ និង អ្នករួមដំណើរ​ទាំងកៅអី​​មុខនិង​ក្រោយ។

ផ្នែកខាងក្នុងដ៏ប្រណិត និង មុខងារប្រើប្រាស់ទំនើបៗលំដាប់លំពូល ៖ ពេលឈានជើងចូលទៅក្នុងរថយន្ត Leapmotor C10 នោះអ្នកនឹងទទួលបានអារម្មណ៏ប្រៀបដូចជាកំពុងឈានជើងឆ្ពោះទៅកាន់អនាគត ហើយអ្នកនឹងត្រូវបានស្វាគមន៍ដោយកាប៊ីនពណ៌ត្នោតខ្ចីដ៏ស្រស់ស្អាតយ៉ាងប្រណិតភាព អមដោយពូកស្បែកកម្រិតខ្ពស់ និងលក្ខណៈពិសេសទំនើបៗជាច្រើនដូចជា៖

  • កៅអី welcome seat
  • កៅអីអេឡិចត្រូនិចសារ៉េអូតូ
  • មុខងារបញ្ឆេះរថយន្តដោយប្រើកាត
  • អេក្រង់ប៉ះកម្សាន្តធំរហូតដល់ ១៤,៦ អ៊ីញដែលផ្តល់ពត៌មានរថយន្តបានច្បាស់ល្អ
  • តាប់ឡូប្រភេទឌីជីថលទំហំ ១០,២៥ អ៊ីញដ៏ទំនើបកម្រិត HD
  • មុខងារសាកថ្មទូរស័ព្ទឥតខ្សែ
  • ភ្លើង Ambient Light ដែលបង្កើនសម្រស់រថយន្តផ្នែកខាងក្នុងកាន់តែស៊ីវិល័យ
  • ប្រព័ន្ធគ្រប់គ្រងអាកាសធាតុដ៏ឆ្លាតវៃ

អំពីអាគុយ និង ថាមពល ៖ រថយន្ត Leapmotor C10 បំពាក់ដោយអាគុយទំហំ ៦៩,៩kWh ប្រភេទ Lithium-Iron Phosphate (LFP)។ បច្ចេកវិទ្យាថ្មីសម្រាប់អាគុយរថយន្តនេះត្រូវបានបញ្ចូលទៅក្នុងរចនាសម្ព័ន្ធរបស់រថយន្តដោយប្រើបច្ចេកវិទ្យា Cell-to-Chassis (CTC) ដែលផ្តល់នូវរយៈចម្ងាយស្តង់ដាររហូតដល់ ៥៣០Km សម្រាប់ការសាកថ្មមួយពេញ និង ផលិតថាមពលបាន ២១៥hp និងកម្លាំងរមួល ៣២០Nm ។

ប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត Leapmotor ៖ គឺបំពាក់ដោយប្រព័ន្ធជំនួយ និង ប្រព័ន្ធឆ្លាតវៃជាច្រើនមានដូចជា៖

  • Leapmotor Pilot ជាជំនួយការបើកបរដ៏សុវត្ថិភាពបំផុត
  • កាំម៉ារ៉ា 540 ដឺក្រេមើលឃើញបាតរថយន្ត និង មានសេនស័រមួយជុំជំនួយការចូលចតរថយន្ត
  • Radar ផ្នែកខាងមុខជំនួយដល់ការបើកបរយ៉ាងមានទំនុកចិត្តនិងសុវត្ថិភាពខ្ពស់
  • កាំម៉ារ៉ា Record កម្រិត 4k ភ្ជាប់មកជាមួយរថយន្តរួចជាស្រេច
  • ពោងសុវត្ថិភាព
  • ប្រព័ន្ធ​ ADAS មានដូចជា៖ Adaptive Cruise Control, Lane Keep Assist, និង Auto Emergency Braking ដែលផ្តល់សុវត្ថិភាពខ្ពស់
  • អមដោយរចនាសម្ព័ន្ធនៃប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដែលបានធ្វើឱ្យរថយន្ត Leapmotor C10 ទទួលបានពានរង្វាន់សុវត្ថិភាពកម្រិតផ្កាយ៥ពី Euro NCAP ក្នុងឆ្នាំ២០២៤

ដូច្នេះ មិនថាអ្នកធ្លាប់ប្រើប្រាស់រថយន្តអគ្គិសនីពីមុន ឬ​​ ជាអតិថិជនថ្មីដែលប្រើប្រាស់រថយន្តអគ្គិសនីលើកដំបូងនោះទេ ក៏លោកអ្នកទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យបំផុតជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពី Leapmotor C10 ផងដែរ។

សរុបមក អ្វីៗគ្រប់យ៉ាងត្រូវបានរចនាឡើងដើម្បីផ្តល់ជូនភាពអស្ចារ្យដល់ប្រជាជនកម្ពុជាក្នុងការទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យពីរថយន្តអគ្គិសនី Leapmotor C10 ដែលជាធម្មតាអ្នកអាចស្វែងរកបានជាមួយប្រណិតថ្លៃៗប៉ុណ្ណោះ។ ប៉ុន្តែ ក្រឡេកមកមើលតម្លៃមិនគួរឲ្យជឿពី Leapmotor C10 ដែលជារថយន្តអគ្គិសនីប្រភេទ SUV ដំបូងគេដែលមាន option ទំនើបៗដោយលក់ក្នុងតម្លៃត្រឹមតែ ៣០ ០០០ដុល្លារប៉ុណ្ណោះជាតម្លៃក្នុងប្រទេសកម្ពុជា។

ឥឡូវនេះលោកអ្នកអាចធ្វើការបើកបរសាកល្បងរថយន្តអគ្គិសនី Leapmotor C10 ដោយឥតគិតថ្លៃ!

ដើម្បីឈានទៅរកមធ្យោបាយបែបអនាគត និងជាជម្រើសនៃការបើកបរដ៏ឆ្លាតវៃនាយុគសម័យថ្មីនេះ ដោយទទួលបានរថយន្តថ្មីបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ និង មិនចំណាយច្រើន លោកអ្នកអាចស្វែករកនូវរថយន្ត Leapmotor C10 ឥលូវនេះដើម្បីទទួលបានតម្លៃកាន់តែពិសេស និងការធានាបានត្រឹមត្រូវពីក្រុមហ៊ុននាំចូលផ្លូវការ។ សម្រាប់ពត៌មានលម្អិតអាចទំនាក់ទំនងមកកាន់ផេកផ្លូវការ @Leapmotor KH ឬ​លេខទូរស័ព្ទ៖ 010 888 061 / 088 477 7772៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan បញ្ចេញឡាន EV ថ្មីរបស់ខ្លួន តម្លៃតែ ៤មុឺនដុល្លារ ប៉ុណ្ណោះ!

នៅក្នុងពេលបច្ចុប្បន្ននេះ ទីផ្សាររថយន្តអគ្គិសនីនៅលើពិភពលោកកំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដោយក្រុមហ៊ុនផលិតរថយន្តជាច្រើនបានប្រើយុទ្ធសាស្រ្តកាត់បន្ថយតម្លៃលក់ទៅលើរថយន្តខ្លួន ដើម្បីទាក់ទាញអតិថិជន។ ជាមួយគ្នានេះ ដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហានេះ និងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនដែលកំពុងតែប្រើប្រាស់នូវយុទ្ធសាស្រ្តកាត់បន្ថយតម្លៃលក់រថយន្តទាំងនេះ ពេលនេះ ក្រុមហ៊ុន Nissan បានប្រកាសបញ្ចេញនូវរថយន្ត Nissan Ariya Shiro ដែលជាជម្រើសរថយន្តកម្រិតថវិការថ្មីរបស់ខ្លួនហើយ។

ក្នុងនោះ សម្រាប់រថយន្ត Nissan Ariya Shiro នេះ គឺមានតម្លៃលក់ត្រឹមតែ ៤៥ ៦០០ដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារចក្រភពអង់គ្លេស ហើយវាគឺដំណើរការដោយអាគុយទំហំ ៦៣គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយដល់ទៅ ៤០៤គីឡូម៉ែត្រ ឯណ្ណោះ នៅពេលសាកថ្មពេញម្តង។ ក្រៅពីនេះ ក៏ទទួលបាននូវជម្រើសអាគុយទំហំ ៨៧គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយដល់ ៥២៩គីឡូម៉ែត្រ ផងដែរ។

គួរបញ្ជាក់ថា នៅចុងឆ្នាំនេះ ក្រុមហ៊ុន Nissan ផ្ទាល់ ក៏គ្រោងនឹងប្រកាសចេញនូវរថយន្ត Nissan LEAF ផងដែរ ហើយនៅដើមឆ្នាំ២០២៦ វិញ នឹងប្រកាសបង្ហាញចេញនូវរថយន្ត Nissan Juke EV និង Micra EV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Leapmotor ប្រកាសនឹងបញ្ចេញឡានថ្មីដែលមានកម្លាំងជិត ៦០០សេះ របស់ខ្លួន នៅចុងឆ្នាំនេះ!

បន្ទាប់ពីបានប្រកាសចេញនូវរថយន្ត Leapmotor C10 របស់ខ្លួននៅក្នុងពេលថ្មីៗនេះ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានប្រកាសគ្រោងនឹងបញ្ចេញនូវរថយន្តម៉ូឌែលពិសេស Leapmotor i C10 របស់ខ្លួននៅក្នុងហើយ ដោយក្នុងនោះ​រថយន្តនេះ គឺត្រូវបានសហការគ្នាផលិតឡើងជាមួយក្រុមហ៊ុន​ Irmscher របស់ប្រទេសអាល្លឺម៉ង់ ហើយផលិតក្នុងចំនួនកំណត់ត្រឹមតែ ២៥០ គ្រឿងប៉ុណ្ណោះ។

បើយោងតាមរូបភាព Teaser ដែលបានបង្ហាញចេញគឺបានឲដឹងថា រថយន្ត Leapmotor i C10 នេះ នឹងទទួលបាននូវការរចនាជាមួយថាស​​កង់​ស្ព័រ​ថ្មីដែលមានទំហំ​ធំ និងការតុបតែងជាមួយនឹង​ពណ៌​ក្រហម និងពណ៌ខ្មៅ។ ទាក់ទងនឹងផ្នែកម៉ាសុីនវិញ នឹងប្រើប្រាស់នូវប្រព័ន្ធ All-wheel-drive ដែលអាចផលិតកម្លាំងបានដល់ទៅ ៥៨៥សេះ ឯណ្ណោះ ហើយអាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ក្នុងរយៈពេលត្រឹមតែ ៤វិនាទី ប៉ុណ្ណោះ។

លើសពីនេះទៅទៀត ក៏នឹងទទួលបាននូវប្រព័ន្ធសាកថ្មល្បឿនលឿន និងកញ្ចប់អាគុយទំហំធំផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng បញ្ចេញឡាន PHEV ថ្មី អាចជិះបានជាង ២ពាន់គីឡូម៉ែត្រ ឯតម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] បន្ទាប់ពីបានប្រកាសបង្ហាញចេញ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការប្រកាសបើកទទួលកក់នូវរថយន្ត Dongfeng Aeolus L8 ប្រភេទ PHEV ថ្មីរបស់ខ្លួនហើយ ដោយមានតម្លៃលក់ចាប់ពី ១៨ ១០០ ដុល្លារ ដល់ ២០ ៩០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់ការឌីស្សាញរបស់រថយន្ត Dongfeng Aeolus L8 នេះ គឺមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសពីផ្នែកម្ខាងទៅផ្នែកម្ខាង ទ្វារដៃប្រភេទ semi-hidden door handles និងថាសកង់ស្ព័រជាដើម។

រថយន្តប្រភេទ Mid-size SUV នេះ មានប្រវែងតួខ្លួនសរុប ៤ ៧៦២ ម.ម ទទឹង ១ ៩១០ កម្ពស់ ១ ៦៧៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម ដំណើរការដោយម៉ាសុីនចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៥៥ សេះ ផ្គួបជាមួយអាគុយទំហំ ៣០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៥ និង ១៨៥ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ គាំទ្រសាកថ្មល្បឿនលឿន ដោយសាកឡើងពី ២០ ទៅ ៨០% ប្រើរយៈពេល ១៨នាទី ប៉ុណ្ណោះ និងអាចបើកបរបានចម្ងាយសរុបខ្ទង់ ២ពាន់គីឡូម៉ែត្រ ដោយសុីប្រេងត្រឹមតែ ២,៤លីត្រ ប៉ុណ្ណោះ នៅក្នុងរយៈចម្ងាយបើកបរ ១០០គីឡូម៉ែត្រ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធ AI របស់ DeepSeek និង ByteDance ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កញ្ចក់មើលខាងក្រោយឌីជីថល ពោងសុវត្ថិភាពចំនួន ៦ចំនុច អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ នៅផ្នែកខាងក្រោយ ឧបករណ៍បំពងសំលេងចំនួន ១៩ចំនុច និងប្រព័ន្ធ ADAS កម្រិត ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Galaxy M9 ប្រភេទ PHEV ត្រៀមការដាក់លក់ជាផ្លូវការជាមួយតម្លៃជាង៣មុឺនដុល្លារ

រថយន្ដ Geely Galaxy M9 បំពាក់មកជាមួយប្រព័ន្ធ Plug-in Hybrid ត្រូវបានគេប្រទះឃើញនៅតាមឃ្លាំងទីតាំងលក់រថយន្ដក្នុងប្រទេសចិន មុនពេលចាប់ផ្តើមលក់ជាផ្លូវការ។ រថយន្តនេះនឹងត្រូវដាក់លក់នៅទីផ្សារក្នុងស្រុកជាមួយនឹងតម្លៃពី ៣៤ ៦៥០ ដុល្លារ។ ក្រោយដាក់លក់ក្នុងស្រុករួចរថយន្ដនេះនឹងត្រូវនាំចូលទៅទីផ្សារទ្វីបអឺរ៉ុបផងដែរ។

រថយន្ត Geely Galaxy M9 បំពាក់មកជាមួយប្រព័ន្ធ Plug-in Hybrid EM-P ដំណើរការម៉ាស៊ីនសាំង Turbo ចំណុះ ១,៥ លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន៣។ បើនិយាយពីកម្រិតថាមពលវិញ សម្រាប់ម៉ាសុីចំហេះខាងក្នុងអាចផលិតកម្លាំងបាន ១២០ គីឡូវ៉ាត់ (១៦១ សេះ) ចំណែកម៉ូទ័រអគ្គិសនីផ្នែកខាងមុខអាចផលិតកម្លាំងបាន ១៨០ គីឡូវ៉ាត់ (២៤១ សេះ) ខណៈម៉ូទ័រអគ្គិសនីនៅខាងក្រោយចំនួន២អាចផលិតកម្លាំង ១៧០ គីឡូវ៉ាត់ (២២៨ សេះ) ក្នុងម៉ូទ័រមួយគ្រាប់ នៅពេលដំណើរការរួមគ្នាទាំងម៉ាសុីនចំហេះខាងក្នុងនិងម៉ូទ័រអគ្គិសនី អាចកម្លាំងសរុបដល់ ៥២០ គីឡូវ៉ាត់ (៦៩៧ សេះ)។ រថយន្ត Geely Galaxy M9 អាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលតែ ៤,៥ វិនាទី។

បន្ថែមពីរថយន្ដនេះបានបំពាក់មកជាមួយជម្រើសអាគុយ២ផ្សេងផងដែរក្នុងនោះចំពោះអាគុយទំហំ ១៨,៤ គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៨៥គីឡូម៉ែត្រ ពេលប្រើអគ្គិសនី និងអាគុយទំហំ ៤១,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ១៨៥ គីឡូម៉ែត្រ។ ចំពោះអត្រាស៊ីប្រេងរបស់ Galaxy M9 នៅពេលដែលថាមពលអាគុយអស់គឺសុីត្រឹមតែ ៤,៨ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។ រថយន្តនេះក៏បានបំពាក់ប្រព័ន្ធបូមខ្យល់ភ្ជាប់ជាមួយប្រព័ន្ធត្រួតពិនិត្យការបន្ថយកម្លាំងរំញ័រ (CDC)ផងដែរ។

នៅផ្នែកខាងក្នុងរបស់រថយន្ត Geely Galaxy M9 មានកៅអីចំនួន ៦ ក្នុងទម្រង់ ២+២+២។ កៅអីនីមួយៗរបស់រថយន្តមានមុខងារបញ្ជាដោយថាមពលនិងមុខងារកម្តៅ ចំណែកឯកៅអីជួរទីមួយនិងទីពីរមានមុខងារបញ្ចេញខ្យល់និងម៉ាស្សា។ អ្វីកាន់តែពិសេសនៅរថយន្ដនេះបានបំពាក់អេក្រង់ប៉ះកម្សាន្ដ ៣០ អុីញកម្រិត 6K អេក្រង់កុងទ័រប្រភេទ LCD ស្តើងទំហំ ១២,៦ អុីញ ខណៈកុងសូលកណ្តាលរបស់ M9 មានកន្លែងសាកថ្មឥតខ្សែចំនួនពីរ កន្លែងដាក់កែវដែលលាក់ទុកនិងឧបករណ៍បំពងសម្លេងចំនួន២៧គ្រាប់

រថយន្ត Geely Galaxy M9 កម្រិតខ្ពស់បំផុតក៏មានបំពាក់មកជាមួយអេក្រង់ទំហំ ១៧,៣ អុីញដែលបានបំពាក់នៅលើពិដានសម្រាប់អ្នកដំណើរខាងក្រោយ។ អ្នកដំណើរជួរទីពីរខាងស្តាំក៏មានតុបត់មួយផងដែរ។ លក្ខណៈពិសេសដ៏ល្អមួយទៀតរបស់រថយន្តនេះគឺទូរទឹកកកដែលមានទំហំធំ ៩,១ លីត្រ៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត JDM Legendary កំរទាំង ៥ ម៉ូដែល

រថយន្ត JDM legendary គឺកាន់តែកម្ររទៅៗហើយបើគិតពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងអត្ថបទនេះ Admin នឹងលើកយករថយន្ត JDM legendary ដែលកម្ររទាំង ៥ ម៉ូដែលមកធ្វើការបង្ហាញជូន

No Reserve: 1998 Subaru Impreza 22B STi for sale on BaT Auctions - sold for $226,000 on March 28, 2023 (Lot #101,748) | Bring a Trailer

៥. Subaru Impreza 22B STI ឆ្នាំ ១៩៩៨ ដែលក្រុមហ៊ុនផលិតមកត្រឹមតែ ៤២៤ គ្រឿងតែប៉ុណ្ណោះ ដើម្បីធ្វើការ រំលឹកខួបទី ៤០ ឆ្នាំរបស់ Subaru និងដើម្បីអបអរសាទរនៃការឈ្នះពានរង្វាន់ WRC ៣ ឆ្នាំជាប់គ្នាផងដែរ ដែលគេផលិត ៤០០ គ្រឿងសម្រាប់ទីផ្សារក្នុងស្រុកនឹង ២៤ គ្រឿងទៀតសម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស ដែលរថយន្តមួយគ្រឿងនេះវាបានបំពាក់មកជាមួយនិងម៉ាសុីនចំណុះ ២.២L Turbocharged Flat-៤ ប្រភេទ Boxer ផលិតកម្លាំងសេះបាន ២៧៦Hp កម្លាំង Torque ៣៦៣Nm មានល្បឿនលំពូល ២៤៨Km/h និងអាចជាន់ពី ០-១០០Km/h ចាយពេល ៤.៩វិនាទី

Takeru Tojo's FD2 Civic Mugen Type RR

៤. Honda Civic Mugen RR ឆ្នាំ ២០០៧ ដែលត្រូវបានផលិតមកត្រឹមតែ ៣០០ គ្រឿងប៉ុណ្ណោះ និងមានបំពាក់មកជាមួយនិម៉ាសុីនចំណុះ ២.០L DOHC I-VTEC Inline-4 អាចផលិតកម្លាំងសេះបាន ២៣៦Hp កម្លាំង Torque ២១៨Nm និងមានល្បឿនកំពូល ២៤០Km/h និងពី ០-១០០Km/h ចាយពេលត្រឹម ៥.៨វិនាទី

This Nissan Skyline GT-R NISMO 400R R33 Is $2.2M | Hypebeast

៣. Nissan Skyline GT-R Nismo 400R ឆ្នាំ ១៩៩៦ ដែលផលិតមកចំនួន ៤៤ គ្រឿងតែប៉ុណ្ណោះដែលបានភ្ជាប់មកជាមួយនិងម៉ាសុីន RBX-GT2 ចំណុះ ២.៨L Inline-6 DOHC Twin-Turbo (N1 Turbos) ផលិតកម្លាំងបាន ៣៩៥Hp កម្លាំង Torque ៤៧០Nm វាមាន Top Tpeed ៣០០Km/h និងពី ០-១០០Km/h ចាយពេលត្រឹម ៤វិនាទី

TRD 3000GT - history of a very special Supra - Toyota UK Magazine

២. Toyota Supra TRD 3000GT ឆ្នាំ ១៩៩៤ ដែលក្រុមហ៊ុន Toyota ផលិតមកត្រឹមតែ ៣៥ គ្រឿងតែប៉ុណ្ណោះដែលបានភ្ជាប់មកជាមួយនិងម៉ាសុីន 2JZ-GTE ចំណុះ ៣.០L Twin-Turbo Inline-6 ផលិតកម្លាំងបាន ២៧៦Hp នឹងកម្លាំង Torque ៤៩៥Nm មានល្បឿនកំពូល ២៥០Km/h និងចាយពេល ៤.៩វិនាទី ប៉ុណ្ណោះពី ០-១០០Km/h

Nissan Skyline GT-R (R34) Z-Tune Midnight Purple 1:18 – Norev

១. ចុងក្រោយគេនេះគឺកំពូលរថយន្ត Nissan Skyline GT-R R34 Z-Tune នេះឯងដែលផលិតមកត្រឹមតែ ២០ គ្រឿងតែប៉ុណ្ណោះដើម្បីជាការគំរប់ខួប ២០ ឆ្នាំរបស់គេ ដែលមួយគ្រឿងសម្រាប់ដាក់តាំងនឹង ១៩ គ្រឿងសម្រាប់ដាក់លក់ដែលវាបានបំពាក់មកជាមួយនឹងម៉ាសុីន RB26DETT ចំណុះ ២.៨L Inline-6 Turbocharged ដែលវាអាចបង្កើតកម្លាំងបាន ៤៩៣Hp នឹងកម្លាំង Torque ៥៤០Nm មានល្បឿនកំពូល ៣២៧Km/h និងជាន់ពី ០-១០០Km/h ចាយពេលត្រឹម ៣.៨វិនាទី ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ចាប់ផ្តើមផលិតកម្មខ្នាតធំ សម្រាប់ឡាន SUV កូនកាត់ Fang Cheng Bao Tai 7 មុនពេលចេញលក់ផ្លូវការចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD គឺ Fang Cheng Bao បានចាប់ផ្តើមផលិតកម្មខ្នាតធំលើរថយន្តកូនកាត់ហាយប្រ៊ីដ Tai 7 របស់ខ្លួនហើយ បន្ទាប់ពីមានផែនការចេញលក់នៅត្រីមានទី៤ ឆ្នាំនេះ។

សម្រាប់ឡាន SUV កូនកាត់ Tai 7 គឺជាម៉ូឌែលទី២ នៃត្រកូល Tai របស់ Fang Cheng Bao បន្ទាប់ពី Tai 3 ដែលជារថយន្ត SUV កូនកាត់ហាយប្រ៊ីដូចគ្នា។ Tai 7 មានប្រវែងតួរខ្លួនសរុប ៤ ៩៩៩មម, ទទឹង ១ ៩៩៥មម, កម្ពស់ ១ ៨៦៥មម និងប្រវែងគម្លាតកង់ ២ ៩២០មម។

ក្នុងនោះ Fang Cheng Bao Tai 7 ដំណើរការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួន២ និងមាន ជម្រើសកញ្ចប់អាគុយចំនួន ២ជម្រើសគឺ

  • ប្រភេទប៉ុង២ បំពាក់មកជាមួយកញ្ចប់អាគុយ CLTC ទំហំ ៣៥,៦kWh ដែលអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ ១៨០គ.ម
  • ប្រភេទប៉ុង១ បំពាក់មកជាមួយកញ្ចប់អាគុយ CLTC ទំហំ ២៦,៦kWh ដែលអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ ១៣៥គ.ម។ បន្ថែមពីនេះ នៅពេលសាកភ្លើង និងចាក់សាំងមួយពេញ Tai 7 អាចបើកបរបានចម្ងាយលើសពី ១​ ៣០០គ.ម ផងដែរ។

គួររំលឹកផងដែរថា Fang Chen Bao បានលក់រថយន្តបានចំនួន ១៨ ៩០៣គ្រឿងក្នុងខែមិថុនា ដែលតំណាងឱ្យការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ទៅ ៦០៥,៣៤ ភាគរយ និងការកើនឡើងពីមួយខែទៅមួយខែចំនួន ៥០,១២ ភាគរយ នេះបើយោងតាមទិន្នន័យពី CnEVPost៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Polestar 3 បានបង្កើតកំណត់ត្រាពិភពលោកថ្មីជារថយន្ដអគ្គិសនី SUV បើកបរបានឆ្ងាយបំផុត

រថយន្ត Polestar 3 បានក្លាយជាម្ចាស់កំណត់ត្រាថ្មីសម្រាប់ការបើកបរធ្វើដំណើរផ្លូវឆ្ងាយបំផុតក្នុងនាមជារថយន្ដប្រភេទ SUV អគ្គិសនីដោយការសាកថ្មពេញតែម្តង និងចំណាយពេលជិត 23ម៉ោងដើម្បីបញ្ចប់ការធ្វើដំណើរ។

Polestar 3 shatters range estimates with record 580+ mile driveរថយន្តអគ្គិសនី Polestar 3 បានបើកបរចម្ងាយ 935.44 គីឡូម៉ែត្រ (581.3 ម៉ាយ) នៅលើផ្លូវសាធារណៈក្នុងចក្រភពអង់គ្លេស ដោយបានបង្កើតកំណត់ត្រាពិភពលោកថ្មីរបស់ Guinness ជារថយន្ដ SUV អគ្គិសនីដែលធ្វើដំណើរបានចម្ងាយឆ្ងាយបំផុតនៅលើពិភពលោក។

Polestar 3 world record for the longest journey on a single charge by an electric SUVរឿងរ៉ាវក្នុងការដើម្បីបំបែកកំណត់ត្រានេះ ត្រូវបានធ្វើឡើងនៅលើផ្លូវសាធារណៈក្នុងចក្រភពអង់គ្លេស ដោយចំណាយពេល 22 ម៉ោង និង 57 នាទីដើម្បីបញ្ចប់។ វាជាពេលវេលាដ៏យូរអង្វែង ដូច្នេះហើយក្រុមនេះមានអ្នកបើកបរចំនួន 3 នាក់ ដែលបានប្ដូរវេនគ្នាបើកបររថយន្ត។ តាមការគណនា ល្បឿនមធ្យមក្នុងអំឡុងពេលធ្វើដំណើរដើម្បីបំបែកកំណត់ត្រានោះ គឺ 25.3 ម៉ាយ (40.7 គីឡូម៉ែត្រ) ក្នុងមួយម៉ោង។

ក្រុមការងារបានចេញដំណើរនៅម៉ោង 2 ទៀបភ្លឺ ដើម្បីទាញយកប្រយោជន៍ពីផ្លូវស្ងាត់នៅពេលព្រឹក និងបានបន្តបើកបរលើផ្លូវរាបស្មើក្នុងតំបន់ Norfolk។ នៅចុងបញ្ចប់នៃការធ្វើដំណើរដ៏វែងឆ្ងាយនេះ រថយន្តនេះមានកម្រិតសុីថាមពលជាមធ្យម 5.1 ម៉ាយក្នុងមួយគីឡូវ៉ាត់ម៉ោង (19.5 kWh/100 ម៉ាយ ឬ 12.1 kWh/100 គីឡូម៉ែត្រ)។

Polestar 3 does 581 miles on one charge, sets new Guinness World Record |  Top Gearកំណត់ត្រានេះត្រូវបានទទួលស្គាល់ជាផ្លូវការដោយចៅក្រមរបស់ Guinness World Records គឺលោកស្រី Paulina Sapinska ខណៈដែលក្រុមហ៊ុនគ្រប់គ្រងកងយានយន្ត Webfleet ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ទទួលខុសត្រូវក្នុងការប្រមូលវីដេអូដែលត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យ ការអានអូដូម៉ែត្រ ការអាន GPS និងទិន្នន័យកម្រិតថាមពលថ្ម។ រថយន្តនេះមិនត្រូវបានកែច្នៃតាមវិធីណាមួយឡើយ ហើយបានប្រើប្រាស់កង់ទំហំ 20 អ៊ីញស្តង់ដារដែលបំពាក់ជាមួយសំបកកង់ Michelin Sport 4 EV ស្តង់ដារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+