ផ្ទាំងផ្សាយពាណិជ្ជកម្ម

Deepal បញ្ចេញ L07 ឆ្នាំ២០២៦ របស់ខ្លួន តម្លៃតែ ២មុឺនដុល្លារប៉ុណ្ណោះ នៅចិន

បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Deepal L07 សេរ៊ីថ្មីឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះគឺមានតម្លៃលក់ត្រឹមតែ ២មុឺនដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះវិញ គឺមិនមានភាពខុសគ្នាខ្លាំងពីជំនាន់មុនឡើយ ហើយវាគឺដំណើការដោយ៖

  • (EREV) ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបានសរុប ២៣៥ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបនឹងអាគុយទំហំ ២៨,៣៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ២៩០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុបដល់ ១ ៥០០គីឡូម៉ែត្រ ឯណ្ណោះ។
  • (BEV) ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៥៦,១២ និង ៦៨,៨២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ និង ៦៦០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

ចំណែកនៅផ្នែកខាងក្នុងវិញ គឺទទួលបាននូវអេក្រង់ AR-HUD ទំហំ ៥៥អ៉ីញ អេក្រង់កម្សាន្តទំហំ ១៥,៦អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ប្រព័ន្ធ AI និងប្រព័ន្ធជំនួយការអ្នកបើកបរ Huawei Qiankun ADS 4.0 SE ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Voyah នឹងបញ្ចេញ SUV ថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយ Rolls-Royce Cullinan

បន្ទាប់ពីទទួលបាននូវភាពជោគជ័យ និងការគាំទ្រជាច្រើន ពេលនេះ ក្រុមហ៊ុន Voyah ដែលជាម៉ាក ឬក្រុមហ៊ុនផលិតរថយន្តប្រណិតមួយរបស់ក្រុមហ៊ុន Dongfeng បានប្រកាសគ្រោងនឹងបញ្ចេញនូវរថយន្ត SUV ប្រណិតថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ រថយន្តនេះគឺត្រូវបានត្រូវបានគេរាយការណ៍ថានឹងមានឈ្មោះថា Voyah Taishan ។

ចំពោះលក្ខណៈពិសេសរបស់រថយន្តប្រណិតនេះ គឺត្រូវបានរចនាឡើងជាមួយនឹងលក្ខណៈពិសេសជាច្រើន ជាពិសេសគឺបច្ចេកវិទ្យា ADS Ultra ដែលបង្កើតឡើងដោយ Huawei និងប្រព័ន្ធ LiDAR ចំនួន ៤ ហើយវាគឺមានប្រវែងជាង ៥,៣ ម៉ែត្រ ឯណ្ណោះ។ លើសពីនេះទៅទៀត ក៏ទទួលបាននូវជម្រើសការតុបតែងរូបរាងផ្នែកខាងក្រៅរបស់ Louis Vuitton ផងដែរ។

ទាក់ទងនឹងផ្នែកម៉ាសុីន និងថាមពលវិញ នឹងទទួលបាននូវជម្រើសទាំង Plug-in Hybrid និងអគ្គិសនីសុទ្ធ ខណៈព័ត៌មានលម្អិតផ្សេងៗគឺមិនទាន់់បង្ហាញចេញនៅឡើយទេ ប៉ុន្តែគឺត្រូវបានគេរំពឹងថានឹងក្លាយគូរប្រកួតប្រជែងជាមួយ Rolls-Royce Cullinan ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lynk & Co 10 EM-P ទទួលបានការបញ្ជាទិញទុកមុនចំនួន១មុឺនគ្រឿងក្នុងរយៈពេល ២៤ម៉ោង

រថយន្ត plug-in hybrid ប្រភេទ sedan ម៉ូឌែល Lynk & Co 10 EM-P របស់ក្រុមហ៊ុន Geely Automobile ទទួលបានការកក់ទុកមុនចំនួន ១២ ៨៨៦គ្រឿង ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីការបើកទទួលការបញ្ជាទិញទុកមុននៅប្រទេសចិន ជាមួយតម្លៃ ១៩២ ០០០យន់ ស្មើប្រមាណ ២៦ ៧២០ដុល្លារ។

រថយន្ត Lynk & Co 10 EM-P គឺជាម៉ូឌែលទី ១២ របស់ក្រុមហ៊ុននេះសម្រាប់ការដាក់លក់នៅលើទីផ្សារក្នុងស្រុក។ រថយន្តនេះ បំពាក់មកជាមួយ (plug-in hybrid) ដំណើរដោយម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ turbocharged អាចផលិតកម្លាំងងបាន ១២០ kW (១៦១ hp) រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ (P1+P3) អាចផលិតកម្លាំងសរុប បាន ១៨០ kW (២៤១ hp)។ លើសពីនេះ រថយន្ត 10 EM-P មានម៉ូទ័រអគ្គិសនីឯករាជ្យអាចផលិតបាន ៩០ kW (១២១ hp) នៅអ័ក្សខាងក្រោយ ដែលផ្តល់នូវប្រព័ន្ធបើកបរកង់ទាំងបួន (AWD)។

នៅពេលម៉ាសុីនចំហេះក្នុងនិងម៉ូទ័រអគ្គិសនីដំណើរការរួមគ្នាអាចផលិតកម្លាំងសរុបដល់ ៣៩០ kW (៥២៣ hp) និងកម្លាំងបង្វិល ៧៥៥ Nm។ សម្រាប់ម៉ូឌែលម្រិតមូលដ្ឋានបំពាក់មកជាមួយអាគុយLFP ទំហំ 18.4 kWh ផ្ដល់ជូនរយៈចម្ងាយបើកបាន ១០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTC និងអាចជាន់ស្ទុះពីកុងទ័រសូន្យទៅមួយរយគីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥,៩ វិនាទី។ ។ បន្ថែមពីរថយន្ដនេះ ផ្ដល់ជូនជាមួយជម្រើសអាគុយ LFP Shendun (Aegis) ទំហំ ៣៨,២ kWh ផ្ដល់ជូនរយៈចម្ងាយបើកបាន ១៩២ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTC និងអាចជាន់ស្ទុះពីកុងទ័រសូន្យទៅមួយរយគីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥,១ វិនាទី និងអាចសាកពី ១០% ទៅ ៦០% ក្នុងរយៈពេល ១៣ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បញ្ចេញម៉ូឌែលថ្មីនៃ Model 3 ដែលបើកបានឆ្ងាយជាងគេក្នុងត្រកូល Tesla អាចជិះបានចម្ងាយជាង ៨០០គ.ម

[បរទេស] Tesla បានបង្ហាញចេញនូវម៉ូឌែលថ្មី Model 3 ប្រភេទ Long Range RWD នៅក្នុងប្រទេសចិន ដោយអាចបើកបរបានចម្ងាយខ្ទង់ ៨៣០គ.ម នៅពេលសាកពេញម្តង នេះបើយោងតាមការតេស្តពី CLTC ជាមួយតម្លៃចាប់ពី ៣៧ ៩៥០ដុល្លារ។

សម្រាប់ជម្រើសថ្មីដែលជាម៉ូឌែលជិះបានឆ្ងាយជាងគេរបស់ Tesla នេះបំពាក់ជាមួយកញ្ចប់អាគុយរបស់ LG ទំហំ ៧៨,៤kWh និងអាចជាន់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ោង​ ចាយពេលត្រឹម ៥,២វិនាទីប៉ុណ្ណោះ ពោលលឿនជាងម៉ូឌែល RWD ធម្មតា ដែលចាយពេលរហូតដល់ទៅ ៦,១វិនាទី។

ជាមួយការចេញលក់នូវម៉ូឌែលថ្មីដែលអាចបើកបរបានឆ្ងាយនេះ Tesla ក៏បានធ្វើការអាប់ដេតទៅលើ Model 3 Performance AWD ដោយបានបន្ថែមនូវចម្ងាយបើកបរពី ៦២៣គ.ម ទៅដល់ ៦៤៧គ.ម ប៉ុន្តែតម្លៃក៏កើនឡើងផងដែរ ដោយចាប់ពី ៤៧ ៨៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត JDM iconic ទាំង ១០ ម៉ូដែលនៅសហរដ្ធអាមេរិក

រថយន្ត JDM ឬមកពីពាក្យពេញថា Japanese Domestic Market គឺជាឡានដែលដើមឡើយត្រូវបានផលិតឡើងសម្រាប់តែលក់នៅក្នុងប្រទេសជប៉ុន ប៉ុន្តែដោយសារការវិវត្តន៍យូរៗទៅ រថយន្តក៏បានពង្រីកខ្លួនចេញពីទីផ្សារប្រទេសជប៉ុនទៅកាន់ទីផ្សារផ្សេងៗ ប៉ុន្តែក្រោមឈ្មោះផ្សេង ឬឆ្នាំខុសគ្នា។ ក្នុងអត្ថបទនេះ Admin នឹងលើកយកនូវរថយន្ត JDM ទាំង ១០ models នៅសហរដ្ធអាមេរិកដែលសុទ្ធសឹងតែជា Iconic Models

Honda Civic Type R EK9 Big Brake Kit , 6 Piston BBK Brake Kit១០. Honda Civic Type R (EK9) ដែលមានឆ្នាំផលិតចាប់ពី ១៩៩៧-២០០០, ដែលវាបំពាក់មកជាមួយប្រភេទម៉ាសុីន B16B, ចំណុះ 1.6L Naturally Aspirated Inline-Four, ដែលអាអបង្កើតកម្លាំងសេះបានទៅដល់ ១៨៥Hp, និង Top Speed របស់វាទៅដល់ ២២៥km/h, និងជាន់ពី ០-១០០km/h វាចំណាយពេលត្រឹមតែ ៦.០វិនាទី ប៉ុណ្ណោះ

Mitsubishi 3000gt vr4 [1920×1080] : r/carporn

៩. Mitsubishi 3000GT VR-4 ដែលមានឆ្នាំផលិតចាប់ពីឆ្នាំ ១៩៩០-២០០១, ដែលវាបំពាក់មកជាមួយនិងម៉ាសុីនចំណុះ ៣.០L Twin-Turbocharged V6, ដែលអាចបង្កើតកម្លាំងសេះបាន ៣២០Hp, និងមាន Top speed ដល់ទៅ ២៥៧Km/h, និងអាចជាន់ពី0-100Km/h ចាយពេល ៥.០វិនាទី

Toyota Chaser JZX100 Tourer V 1JZ-GTE VVTI - Jap Imports UK

៨. Toyota Chaser (JZX100) ដែលមានឆ្នាំផលិតចាប់ពីឆ្នាំ ១៩៩៦-២០០១, ដែលបានបំពាក់មកជាមួយនិងប្រភេទម៉ាសុីន ចំណុះ ២.៥L Turbocharged 1JZ-GTE Inline-Six, ដែលអាចបង្កើតកម្លាំងសោះបាន ២៧៦Hp, និងមាន Top Speed ដល់ទៅ ១៨០Km/h, អាចជាន់ពី០-១០០Km/h ចាយពេលត្រឹម ៥.៦វិនាទី

Keyfobandgob - Driver & wannabe foodie writer person - Nissan Silvia S15 Spec R

៧. Nissan Silvia (S15)Spec-Rដែលមានឆ្នាំផលិតចាប់ពី ១៩៩៩-២០០២, និងមានបំពាក់មកជាមួយនិងម៉ាសុីន SR20DET, ដែលមានចំណុះ ២.០L Turbocharged Inline-Four, ដែលអាចបង្កើតកម្លាំងសេះបានទៅដល់ ២៤៧Hp និង Top Speed ១៥៥Km/h, អាចជាន់ពី ០-១០០Km/h ចាយពេលត្រឹម 5.5វិនាទី

You'd Be Foolish Not To Want This 1998 Subaru Impreza STi 22B, But Boy Will It Cost You | Carscoops

៦. Subaru Impreza WRX STI (GC8) ដែលផលិតចាប់ពីឆ្នាំ ១៩៩២-២០០០, និងបំពាក់ដោយម៉ាសុីន EJ20, ចំណុះ ២.០L Turbocharged Flat-Four, ដែលអាចផលិតកម្លាំងសេះបាន ២៧៦Hp, និងមាន Top Speed ២៣០Km/h, ដែលជាន់ពី ០-១០០Km/h ចាយពេលត្រឹមតែ ៥.០វិនាទី តែប៉ុណ្ណោះ

Vendido este Mitsubishi Lancer Evolution IV GSR por un precio que no creerás - espíritu RACER

៥. Mitsubishi Lancer Evolutions IV ដែលផលិតក្នុងចណ្លោះឆ្នាំ ១៩៩៦-១៩៩៨, និងមានបំពាក់មកជាមួយប្រភេទម៉ាសុីន 4G63, ចំណុះ2.0L Turbocharged Inline-Four, ដែលអាចបង្កើតកម្លាំងសេះបាន ២៧៦Hp, និងមាន Top Speed ២៤៥Km/h, និងអាចជាន់ពី ០-១០០Km/h ចាយពេលត្រឹមតែ ៤.៩វិនាទី ប៉ុណ្ណោះ

Win this NA1 Honda NSX & £3,000 | Dream Car Giveaways

៤. Honda NSX (NA1) ដែលមានឆ្នាំផលិតនៅចណ្លោះឆ្នាំ ១៩៩០-២០០៥, ដោយមានបំពាក់មកជាមួយម៉ាសុីន C30A, ចំណុះ ៣.០L V6, ដែលអាចបង្កើតកម្លាំងសេះបាន ២៧០Hp, និងមាន Top Speed ២៧០Km/h, ហើយអាចជាន់ពី ០-១០០Km/h វាចាយពេលត្រឹមតែ ៥.២វិនាទី ប៉ុណ្ណោះ

Mazda RX-7 FD : r/carporn

៣. Mazda RX-7 (FD3S) ដែលផលិតនៅក្នុងឆ្នាំ ១៩៩២-២០០២, និងមានបំពាក់មកជាមួយនិងម៉ាសុីនចំណុះ ១.៣L, Twin-Rotor Rotary Engine, ដែលមានសមត្ថភាពអាចបង្កើតកម្លាំងសេះបាន ២៥២Hp, និងមាន Top Speed ២៥១km/h, ដែលអាចជាន់ពី ០-១០០km/h ចាយពេលខ្ទង់ ៥.៣វិនាទី ប៉ុណ្ណោះ

Iconic Auctioneers | 2001 Toyota Supra A80 Twin-Turbo Manual-Sold២. Toyota Supra (A80) ដែលផលិតចាប់ពីឆ្នាំ ១៩៩៣-២០០២, និងបានបំពាក់មកជាមួយប្រភេទម៉ាសុីន 2JZ-GTE, ចំណុះ ៣.០L Twin-Turbo Inline-Six, អាចបង្កើតកំលាំងសេះបាន ២៧៦Hp, និងមាន Top Speed ២៤៩Km/h, ដែលវាអាចជាន់ពី ០-១០០Km/h ចាយពេលតែ ៤.៦វិនាទី ប៉ុណ្ណោះ

Tunnel Vision - 560kW Nissan Skyline R32 GT-R | NZ Performance Car

១. Nissan Skyline GT-R(R32) ដែលផលិតនៅក្នុងឆ្នាំ ១៩៨៩-១៩៩៤, វាបានបំពាក់មកជាមួយនិងម៉ាសុីន RB26DETT, ចំណុះ ២.៦L Twin-Turbo Inline-Six, ដែលអាចបង្កើតកម្លាំងសេះបាន ២៧៦Hp, និងមាន Top Speed ២៥១Km/h, ហើយអាចជាន់ពី ០-១០០Km/h ចាយពេល ៥.៦វិនាទី ប៉ុណ្ណោះ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដ SUV របស់ Chery បំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ៣០អុីញ នឹងដាក់លក់នៅខែកញ្ញា

ក្រុមហ៊ុន Chery បានបើកការទទួលការបញ្ជាទិញកក់ទុកមុនជាផ្លូវការ លើរថយន្ត SUV ៦កៅអី ម៉ូឌែល Fulwin T11ជាមួយការតម្កល់ប្រាក់ចំនួន ១ ១១១ យន់ ស្មើនិងប្រហែល ១៥៥ ដុល្លារ។ សម្រាប់ការដាក់លក់ជាផ្លូវការត្រូវបានរំពឹងទុកថានឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែកញ្ញា។

ចំពោះរូបរាងទំហំផ្នែកខាងក្រៅរថយន្ត Chery Fulwin T11 ប្រវែងតួខ្លួនសរុប ៥ ១៥០មម ទទឹង ១ ៩៩៥មម កម្ពស់ ១ ៨០០ មមនិងមានប្រវែងគម្លាតកង់មុខក្រោយ ៣ ១០០ មម។ រថយន្តនេះបានបំពាក់ដោយប្រព័ន្ធថាមពល range-extender ជំនួសឲ្យប្រព័ន្ធប្រើអគ្គិសនីលាយសាំង (plug-in hybrid) របស់ Chery Kunpeng។ សម្រាប់ម៉ាស៊ីនចំណុះ 1.5 (SQRH4J15) អាចផលិតកម្លាំងអតិបរមា ១១៥ kW (១៥៤ hp) អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥វិនាទី។

Chery Fulwin T11 បំពាក់មកជាមួយអាគុយ lithium iron phosphate ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Gotion ទំហំ ៣៣,៦៧ kWh និង ៣៩,៩១ kWh ផ្ដល់ជូននូវរយៈចម្ងាយបើកបរបាន ១៧០ គីឡូម៉ែត្រ និង ១៨០ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីសុទ្ធ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។

នៅផ្នែកខាងក្នុងរថយន្ដនេះបានបំពាក់មកជាមួយយអេក្រង់កម្សាន្ដទំហំ ៣០ អុីញ កម្រិត 6K រួមបញ្ចូលគ្នា និងភ្ជាប់មកជាមួយប្រព័ន្ធបញ្ជាដោយជំនួយសំឡេង AI។ នៅតំបន់អ្នករួមដំណើរផ្នែកខាងក្រោយ បានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៧,៣ អុីញ។ លក្ខណៈពិសេសសំខាន់ផ្សេងទៀតរបស់រថយន្ដនេះរួមមាន៖ ពោងសុវត្ថិភាព ១១គ្រាប់ ឧបករណ៍បំពងសំឡេង ២៣គ្រាប់ ទូទឹកកកដាក់បង្កប់នៅក្នុងកុងសូលកណ្តាល និងស្លាយកុងទ័រ Head Up Display (HUD)៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lynk & Co 10 EM-P កម្លាំង៥២៣សេះ បើកទទួលការបញ្ជាទិញកក់ទុកមុនក្នុងតម្លៃជាង២មុឺនដុល្លារ

រថយន្តប្រភេទ sedan Lynk & Co 10 EM-P ដំណើរដោយប្រព័ន្ធ (plug-in hybrid) របស់ក្រុមហ៊ុន Geely Automobile បានចាប់ផ្តើមបើកទទួលការបញ្ជាទិញកក់ទុកមុននៅប្រទេសចិនក្នុងតម្លៃ ២៦ ៧២០ ដុល្លារ។ រថយន្តនេះផ្តល់ជូនប្រព័ន្ធបើកបរកង់បួន (AWD) ជាមួយនឹងកម្លាំង ៥២៣hp និងបំពាក់ប្រព័ន្ធជំនួយការបើកបរ G-Pilot H7 ជាមួយនឹងសមត្ថភាពគណនាថាមពល 700 TOPS ។

រថយន្ត Lynk & Co 10 EM-P បំពាក់មកជាមួយ (plug-in hybrid) ដំណើរដោយម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ turbocharged អាចផលិតកម្លាំងងបាន ១២០ kW (១៦១ hp) រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ (P1+P3) អាចផលិតកម្លាំងសរុប បាន ១៨០ kW (២៤១ hp)។ លើសពីនេះ រថយន្ត 10 EM-P មានម៉ូទ័រអគ្គិសនីឯករាជ្យអាចផលិតបាន ៩០ kW (១២១ hp) នៅអ័ក្សខាងក្រោយ ដែលផ្តល់នូវប្រព័ន្ធបើកបរកង់ទាំងបួន (AWD)។

នៅពេលម៉ាសុីនចំហេះក្នុងនិងម៉ូទ័រអគ្គិសនីដំណើរការរួមគ្នាអាចផលិតកម្លាំងសរុបដល់ ៣៩០ kW (៥២៣ hp) និងកម្លាំងបង្វិល ៧៥៥ Nm។ សម្រាប់ម៉ូឌែលម្រិតមូលដ្ឋានបំពាក់មកជាមួយអាគុយLFP ទំហំ 18.4 kWh ផ្ដល់ជូនរយៈចម្ងាយបើកបាន ១០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTC និងអាចជាន់ស្ទុះពីកុងទ័រសូន្យទៅមួយរយគីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥,៩ វិនាទី។ ។ បន្ថែមពីរថយន្ដនេះ ផ្ដល់ជូនជាមួយជម្រើសអាគុយ LFP Shendun (Aegis) ទំហំ ៣៨,២ kWh ផ្ដល់ជូនរយៈចម្ងាយបើកបាន ១៩២ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTC និងអាចជាន់ស្ទុះពីកុងទ័រសូន្យទៅមួយរយគីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥,១ វិនាទី និងអាចសាកពី ១០% ទៅ ៦០% ក្នុងរយៈពេល ១៣ នាទី។

ផ្នែកខាងក្នុងរបស់រថយន្ត Lynk & Co 10 EM-P មាន ៤ ជម្រើសពណ៌៖ មាសលាយខ្មៅ, ពណ៍ខ្មៅសុទ្ធ, ពណ៍ស, និងពណ៍ទឹកក្រូច។ ផ្នែកខាងមុខរថយន្ដបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៥,៤ អ៊ីញ កុងទ័រប្រភេទ LCD ទំហំ ១២,៦ អ៊ីញ អ្វីកាន់តែពិសេសបានបន្ថែមជាមួយស្លាយកុងទ័រ Head Up Display (HUD) ទំហំ ២៥,៦ អ៊ីញ។

ចំពោះប្រព័ន្ធកម្សាន្តរបស់ Lynk & Co 10 EM-P ដំណើរដោយបន្ទះឈីប Snapdragon 8295 និងប្រព័ន្ធប្រតិបត្តិការ Flyme Auto OS។ រថយន្តរថយន្ដនេះក៏បំពាក់ជាមួយឧបករណ៍បំពងសម្លេង Harman/Kardon ចំនួនរហូតដល់ ២៣ គ្រាប់ ដែលមានកម្លាំងដល់ ១៦០០ W កន្លែងសាកថ្មទូរស័ព្ទឥតខ្សែទំហំ ៥០ W និងភ្លើងលម្អ Ambeint Light ចំនួន ២៥៦ ពណ៌៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាគុយរបស់ Samsung ជួយអោយឡានអគ្គិសនី Lucid Air Grand Touring បង្កើតកំណត់ត្រាពិភពលោកថ្មី ក្លាយជាឡានអគ្គិសនីបើកបរបានឆ្ងាយបំផុតក្នុងពិភពលោក

[បរទេស] រថយន្តអគ្គិសនី Lucid Air Grand Touring ដែលបំពាក់អាគុយរបស់ក្រុមហ៊ុន Samsung SDI បានបង្កើតកំណត់ត្រាពិភពលោកថ្មី Guinness World Record ជាមួយចម្ងាយបើកបរដែលបានឆ្ងាយបំផុត ដោយការសាកពេញតែមួយប៉ុណ្ណោះ។ 

សម្រាប់រថយន្តអគ្គិសនី Lucid Air Grand Touring ដែលបំបែកកំណត់ត្រានេះបានចាប់ផ្តើមធ្វើដំណើរតេស្តសាកល្បងខែមិថុនា ឆ្នាំ២០២៥ នេះ ពីប្រទេសស្វីសទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយការធ្វើដំណើរមាននៅលើផ្លូវហាយវេ ផ្លូវធម្មតា និងជ្រលង់ភ្នំ ជាមួយចម្ងាយបើកបរសរុបបានរហូតដល់ ១ ២០៥គីឡូម៉ែត្រ ដែលលើសពីលទ្ធផលតេស្តផ្ទាល់ពី WLTP ដែលផ្តល់នូវចម្ងាយបើកបរបា​នខ្ទង់ ៩៦០គីឡូម៉ែត្រនៅពេលសាកពេញម្តងប៉ុណ្ណោះ។

ក្នុងនោះ Samsung SDI ដែលជាក្រុមហ៊ុនរចនា និងផលិតអាគុយដែលបានបំពាក់លើរថយន្ត Lucid នេះ និយាយថា Lucid Air Grand Touring ដែលបានបង្កើតកំណត់ត្រានេះ គឺបំពាក់ជាមួយកញ្ចប់អាគុយ 21700 Cylindrical Batteries ដែលមាននូវថ្មតូចៗសរុប ៦ ៦០០ថ្ម។ បន្ថែមពីនេះអាគុយនេះជួយអោយរថយន្តនេះផលិតកម្លាំងសរុបបានរហូតដល់ទៅ ៨៣១សេះ និងមានល្បឿនអតិបរមា ២៧០គ.ម/ម៉ោង និងសាកត្រឹមរយ:ពេល ១៦នាទីអាចបើកបរបានចម្ងាយ ៤០០គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Renault នឹងសហការជាមួយ Geely ដើម្បីបង្កើនទីផ្សារលក់រថយន្ដក្នុងតំបន់អាស៊ីអាគ្នេយ៍

ក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Renault ប្រចាំប្រទេសចិន កំពុងសិក្សារក្នុងការប្រើប្រាស់គ្រោងឆ្អឹង GEA ដ៏ទំនើបរបស់ក្រុមហ៊ុន Geely ដើម្បីបង្កើតយានយន្តស៊េរីថ្មី ដោយផ្តោតសំខាន់លើទីផ្សារនៅបរទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន។ កិច្ចសហការនេះជាការបោះជំហានដ៏សំខាន់ សម្រាប់ក្រុមហ៊ុនផលិតរថយន្តទាំងពីរ ហើយក៏អាចជាការផ្គត់ផ្គង់គ្រោងឆ្អឹង GEA របស់ Geely ទៅខាងក្រៅប្រទេសជាលើកដំបូងផងដែរ។

Geely gains recognition as a global automotive innovation leader, captures  the top spot among Chinese brands and number two ranking worldwide in 2024រថយន្ដម៉ូឌែល​ថ្មី​ទាំងនោះនឹងរួម​បញ្ចូល​ទាំង​រថយន្ត​ប្រើអគ្គិសនីសុទ្ធ (EV) និង​ប្រើអគ្គិសនីលាយសាំង​ Plug-in Hybrid (PHEV) ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​រថយន្តប្រភេទ SUV របស់ក្រុមហ៊ុន Renault ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន AutoPix បានឲ្យដឹងថាក្រុមហ៊ុន Renault នឹងបង្កើតតួខ្លួនដោយឯករាជ្យ លើស្ថាបត្យកម្មយានយន្ត ខណៈតួរថយន្ដទាំងមូលនឹងយកការរចនាដែលមានស្រាប់ពីម៉ាលយីហោ Geely Galaxy មកប្រើប្រាស់ ការធ្វើបែបនេះក្នុងគោលបំណងកាត់បន្ថយការចំណាយ និងពន្លឿនវដ្តនៃការអភិវឌ្ឍ។

ការបោះជំហានមួយនេះបានគូសបញ្ជាក់ពីភាពជាដៃគូកាន់តែស៊ីជម្រៅរវាងក្រុមហ៊ុន Renault និង Geely ជាពិសេសនៅក្នុងទីផ្សារយានយន្ត។ កន្លងមកក្រុមហ៊ុន Geely ធ្លាប់ធ្វើការសហការជាមួយក្រុមហ៊ុនល្បីៗដូចជា៖ Volvo, Smart, Polestar និង Jiyue ក្នុងការផ្គត់ផ្គង់គ្រោងឆ្អឹង CMA។ សម្រាប់គ្រោងឆ្អឹង GEA គឺជាស្ថាបត្យកម្មស្នូលចុងក្រោយបំផុតរបស់ក្រុមហ៊ុន Geely ដែលបច្ចុប្បន្នកំពុងគាំទ្រដល់ម៉ូដែលភាគច្រើននៅក្នុងម៉ាក Geely Galaxy ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

Geely Galaxy A7 New Launch A Smart Hybrid Sedan Combining Performance and  Efficiency at an Affordable Starting Price of $12,500យោងតាមប្រភពដែលដកស្រង់ដោយសារព័ត៌មាន AutoPix បានបង្ហាញថា ក្រុមហ៊ុន Renault នៅទ្វីបអឺរ៉ុបនៅតែផ្តោតលើរថយន្តអគ្គិសនីតូចៗ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Geely និង Renault បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ សម្រាប់ក្រុមហ៊ុន Geely ដើម្បីទទួលបានភាគហ៊ុនភាគតិចនៅក្នុងក្រុមហ៊ុន Renault Brazil។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Geely ប្រើប្រាស់ធនធានផលិតកម្ម និងសេវាកម្មក្រោយពេលលក់របស់ក្រុមហ៊ុន Renault Brazil ដើម្បីលក់ផលិតផលរបស់ខ្លួន។ រថយន្ត Galaxy E5 ជំនាន់នៅក្រៅប្រទេសត្រូវបានកំណត់ថាជារថយន្តម៉ូដែល Geely ដំបូងគេដែលផលិត និងលក់តាមរយៈក្រុមហ៊ុន Renault Brazil៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កុំចេះតែបើក បើកមិនស្រួលអាចជាប់គុក! នេះគឺជាច្បាប់បើកបរថ្មីសម្រាប់ផ្លូវហាយវេនៅអាមេរិក

ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាជាច្រើននៃការបំពានច្បាប់បើកបរ និងដើម្បីកាត់បន្ថយនូវបញ្ហាជាច្រើននៅលើដងផ្លូវដូចជាគ្រោះថ្នាក់ចររាចរណ៍ និងការកកស្ទះ ពេលនេះ អាជ្ងាធររបស់រដ្ឋ Louisiana ដែលមានទីតាំងនៅសហរដ្ឋអាមេរិក បានប្រកាសចេញនូវច្បាប់ថ្មីហើយ ដោយក្នុងនោះការអនុវត្តច្បាប់ថ្មីនេះគឺដើម្បីដោះស្រាយនូវបញ្ហាខាងលើទាំងអស់នេះ។

ក្នុងនោះ សម្រាប់ច្បាប់ថ្មី SB 11 នេះ គឺបានចែងថា ប្រសិនបើអ្នកបើកបរណាមួយហ៊ានបើកបរយឺតជាងល្បឿនកំណត់នៅលើគន្លងផ្លូវសម្រាប់វ៉ាជែងនោះ (Passing Lane) ទោះបីក្រោមល្បឿនកំណត់ 1mph ឬ ១,៦គីឡូម៉ែត្រក្នុងមួយម៉ោងក៏ដោយ នឹងត្រូវប្រឈមមុខនឹងការផាកពិន័យ ហើយលើសពីនេះក៏អាចជាប់ពន្ធនាគារផងដែរ។ ក្នុងនោះ យោងតាមនាយកដ្ឋានដឹកជញ្ជូន និងអភិវឌ្ឍន៍រដ្ឋ Louisiana បានឱ្យដឹងថា ផ្លូវហាយវេមានល្បឿនកំណត់ 75mph ឬ ១២០km/h។

គួរបញ្ជាក់ថា សម្រាប់ការចាប់ផ្តើមអនុវត្តច្បាប់ថ្មី SB 11 នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី ១ ខែសីហា តទៅ ហើយចំពោះការផាកពិន័យវិញ សម្រាប់អ្នកប្រព្រឹត្តបទល្មើសលើកដំបូង នឹងត្រូវបង់ប្រាក់ពិន័យចំនួន ១៥០ដុល្លារ ហើយប្រសិនបើមានលើកទី២ ទៀត នឹងត្រូវបង់ចំនួន ២៥០ដុល្លារ ប៉ុន្តែប្រសិនបើមានចំនួនប្រព្រឹត្តខុសលើសពី ៣ដង ក្នុងរយៈពេល ១២ខែ វិញ នឹងត្រូវបង់ប្រាក់ពិន័យចំនួន ៣៥០ដុល្លារ ឬជាប់ពន្ធនាគាររយៈពេល ៣០ថ្ងៃ តែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+