ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ប្រកាសចេញម៉ូតូ CBR250RR ឆ្នាំ២០២២ នៅប្រទេសកំណើតជាផ្លូវការ

ក្រុមហ៊ុន Honda បានធ្វើការប្រកាសចេញនូវម៉ូតូ CBR250RR សេរ៊ីឆ្នាំ២០២២ នៅលើទីផ្សារប្រទេសជប៉ុនជាផ្លូវការ ជាមួយការ អភិវឌ្ឍន៍ថ្មីទៅពណ៌តួរខ្លួនថ្មី។

សម្រាប់ម៉ូឌែលឆ្នាំ ២០២២ Honda បានធ្វើការបន្ថែមនូវជម្រើសពណ៌ថ្មី ដែលអោយឈ្មោះថា Graphite Black ដែលបំផុសគំនិតពីម៉ូតូប្រណាំង ដែលកំពុងមានវត្តមាននៅលើទីលានសព្វថ្ងៃ។

សម្រាប់ជម្រើសពណ៌ថ្មី ត្រូវបានរំពឹងថាវានឹងមានវត្តមាននៅលើទីផ្សារប្រទេសនៅអាស៊ានផ្សេងៗទៀតឆាប់ៗ ជាក់ស្តែងដូចជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ខណៈពេល Honda ក៏នឹងចេញនូវជម្រើសពណ៌ថ្មី Tricolor ដែលបំផុសគំនិតដោយម៉ូតូប្រណាំងនៅ WorldSBK នៅប្រទេសម៉ាឡេស៊ីផងដែរ។

ម៉ូតូ Honda CBR250RR សេរ៊ីឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ២៥០សេសេ អាចផលិតកម្លាំងបាន ៤០សេះ និងកម្លាំងរមួល ២៤,៤ញ៉ុតុនម៉ែត្រ។ វាបំពាក់ជាមួយប្រព័ន្ធស្អំម៉ាស៊ីន liquid-cooled, ប៊ិចសាំង Fuel-injected និងបញ្ជូនថាមពលទៅកាន់កង់ក្រោយតាមរយៈប្រអប់លេខដៃ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បង្ហាញ​រថយន្ត​ថ្មី​ដែល​លក់​ដាច់​បំផុត​ទាំង ១០ ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ ២០២១

ក្រុមហ៊ុន Toyota Motor Thailand បានប្រកាសពី ការចំនួនលក់រថយន្តថ្មីក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ដោយបញ្ជាក់ថាការបន្តធ្លាក់ចុះនៅគ្រប់ប្រភេទទាំងអស់ ជាមួយនឹងការលក់សរុបបាន ៧១ ៧១៦ គ្រឿង អត្រាធ្លាក់ចុះត្រឹមតែ ៩,៤% ប៉ុណ្ណោះ។ ដោយបែងចែកទៅលើប្រភេទរថយន្តដឹកអ្នកដំណើរចំនួន ២៣ ៧៩៣ គ្រឿង និងរថយន្តភីកអាប់ ៣៨ ៥៥០ គ្រឿង។

សម្រាប់ការលក់សរុបនៃគ្រប់ប្រភេទទាំងអស់ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ គេបានរកឃើញថា Toyota នៅតែជាប់ចំណាត់ថ្នាក់លេខ ១ ជាមួយនឹងការលក់បានចំនួន ២៣ ១៦៨ គ្រឿង, Isuzu  ស្ថិតនៅលំដាប់ទីពីរដែលមានចំនួន ១៨ ៤១៩ គ្រឿង និង Honda ជាប់ចំណាត់ថ្នាក់លេខ ៣ មានចំនួន ៨ ៦២៤ គ្រឿង ខណៈដែលការលក់របស់ក្រុមរថយន្តដឹកអ្នកដំណើរ បានរកឃើញថា Honda ឈរនៅលំដាប់លេខ ១ ជាមួយនឹងការលក់សរុប ៨ ០៦២ គ្រឿង បន្ទាប់មក Toyota មានចំនួន ៦ ៣០៤ គ្រឿង ចំណែក Suzuki ឈរនៅលេខ ៣ ជាមួយនឹងបានចំនួន ២ ២៤២ គ្រឿង។

ខណៈ​​រថយន្ត​ភីកអាប់​ទម្ងន់​ ១​តោន​បាន​រក​ឃើញ​ថា Isuzu នៅតែ​រក្សា​ជើងឯក​ផ្នែក​លក់​​ ជាមួយនឹងរថយន្តសរុបចំនួន ១៥ ២២២ គ្រឿងក្នុងខែវិច្ឆិកា បន្ទាប់មកគឺ Toyota មានចំនួន ១២ ៥៥០ គ្រឿង និង  Ford មានចំនួន ២ ៣៧៧ គ្រឿង។ ចំណែកឯចំណាត់ថ្នាក់លេខ ១ សម្រាប់រថយន្តប្រភេទ PPV បានទៅលើ Toyota ដែលមានចំនួនលក់សរុបចំនួន ២ ៣៣៨ គ្រឿង បន្ទាប់មកគឺ Isuzu ចំនួន ១ ៧៣៤ គ្រឿង និង Mitsubishi ចំនួន ៦៥១ គ្រឿង។

  • ការលក់ រថយន្តថ្មីគ្រប់ប្រភេទក្នុងខែវិច្ឆិកា ឆ្នាំ ២០២១
  1. Toyota  ២៣ ១៦៨ គ្រឿង
  2. Isuzu  ១៨ ៤១៩ គ្រឿង
  3. Honda  ៨ ៦២៤ គ្រឿង
  4. Mitsubishi  ៤ ៤០៤ គ្រឿង
  5. Mazda  ៣ ៣០៨ គ្រឿង
  6. MG  ៣ ០២៣ គ្រឿង
  7. Ford  ២ ៨៦៧ គ្រឿង
  8. Nissan  ២ ៥៧៤ គ្រឿង
  9. Suzuki  ២ ៤៧៣ គ្រឿង
  10. Hino ១ ៣៨៨ គ្រឿង
  • ការលក់រថយន្តដឹកអ្នកដំណើរកំពូលទាំង ១០ នៅខែវិច្ឆិកា ឆ្នាំ ២០២១
  1. Toyota  ៨ ០៦២ គ្រឿង
  2. Honda  ៦.៣០៤ គ្រឿង
  3. Suzuki  ២ ២៤២ គ្រឿង
  4. Mazda  ១ ៩៦៦ គ្រឿង
  5. Mitsubishi  ១ ៧៨៥ គ្រឿង
  6. Nissan ១ ៦៥៨ គ្រឿង
  7. MG ១ ៤៣០ គ្រឿង
  8. Kia  ៩៩ គ្រឿង
  9. Porsche  ៦០ គ្រឿង
  10. Ford  ៨ គ្រឿង
  • ការលក់រថយន្ត Pickup កំពូលទាំង ៨ នៅខែវិច្ឆិកា ឆ្នាំ ២០២១
  1. Isuzu ១៥ ២២២ គ្រឿង
  2. Toyota ១២ ៥៥០ គ្រឿង
  3. Ford  ២ ៣៧៧ គ្រឿង
  4. Mitsubishi ១ ៩៦០ គ្រឿង
  5. Nissan  ៥៨៥ គ្រឿង
  6. MG  ៣២៧ គ្រឿង
  7. Mazda ១១៨ គ្រឿង
  8. Tata  ១ គ្រឿង
  • ការលក់រថយន្ត PPV កំពូលទាំង ៥ នៅខែវិច្ឆិកា ឆ្នាំ ២០២១
  1. Toyota  ២ ៣៣៨ គ្រឿង
  2. Isuzu  ១ ៧៣៤ គ្រឿង
  3. Mitsubishi  ៦៥១ គ្រឿង
  4. Ford  ៤៨២ គ្រឿង
  5. Nissan  ២០៥ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានស្ព័រទាំង ៩ម៉ូដែល មានតម្លៃក្រោម ៣ម៉ឺនដុល្លារ

ថ្វីបើក្រុមហ៊ុនផលិតរថយន្តជាច្រើននាពេលបច្ចុប្បន្ននេះ បានងាកមកផ្តោតលើរថយន្ត SUV និង Pickup ប៉ុន្តែរថយន្តស្ព័រតម្លៃសមរម្យ មិនទាន់អស់ជីវិតនៅឡើយទេ ហើយវាក៏មានជម្រើសច្រើនដែរនៅលើទីផ្សារ។

នៅក្នុងថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តឲ្យបានស្គាល់នូវរថយន្តស្ព័រទាំង ៩ ម៉ូដែល មានតម្លៃថោកបំផុត មិនដល់ ៣ម៉ឺនដុល្លារឡើយ។

១) Ford Mustang មានតម្លៃចាប់ពី ២៧ ១៥៥ ដុល្លារ (តម្លៃនៅបរទេស)

២) Subaru WRX មានតម្លៃចាប់ពី ២៧ ៤៩៥ ដុល្លារ (តម្លៃនៅបរទេស)

៣) Honda Civic Si មានតម្លៃចាប់ពី ២៨ ០០ ដុល្លារ (តម្លៃនៅបរទេស)

៤) Hyundai Elantra N-Line មានតម្លៃចាប់ពី ៣០ ០០០ ដុល្លារ (តម្លៃនៅបរទេស)

៥) Chevrolet Camaro មានតម្លៃចាប់ពី ២៥ ០០០ ដុល្លារ (តម្លៃនៅបរទេស)

៦) Dodge Challenger មានតម្លៃចាប់ពី ២៨ ២៩៥ ដុល្លារ (តម្លៃនៅបរទេស)

៧) Toyota GR 86 មានតម្លៃចាប់ពី ២៨ ៧២៥ ដុល្លារ (តម្លៃនៅបរទេស)

៨) Mazda MX-5 Miata មានតម្លៃចាប់ពី ២៦ ៨៣០ ដុល្លារ (តម្លៃនៅបរទេស)

៩) Volkswagen GTI មានតម្លៃចាប់ពី ២៨ ៦៩៥ ដុល្លារ (តម្លៃនៅបរទេស)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានមានបំពាក់ដំបូលកញ្ចក់វែង Panoramic Sunroof ទាំង ១០ម៉ូដែល តម្លៃថោកបំផុត

ដំបូលកញ្ចក់វែង Panoramic Sunroof អាចនិយាយបានថា ជា Option មួយ ដែលល្អបំផុតសម្រាប់អ្នកដែលចូលចិត្តគយគន់ទេសភាព និងស្រូបមកយកអាកាសបរិសុទ្ធពីខាងក្រៅ។ ទោះបីជាយ៉ាងណាក៏ដោយ Option មួយនេះ មិនមែនសុទ្ធតែមានបំពាក់លើគ្រប់រថយន្តទាំងអស់នៅទេ។

នៅក្នុងថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តឲ្យបានស្គាល់នូវរថយន្តទាំង ១០ម៉ូដែល មានតម្លៃថោកបំផុត តែមានបំពាក់ Option ដំបូលកញ្ចក់វែង Panoramic Sunroof។

១) Subaru Forester Premium 28,195 មានតម្លៃ ២៨ ១៩៥ ដុល្លារ (តម្លៃនៅបរទេស)

២) Hyundai Sonata SEL ជាមួយកញ្ចប់ Option “Convenience Package” មានតម្លៃ ២៨ ១៥០ ដុល្លារ (តម្លៃនៅបរទេស)

៣) Kia Sportage Nightfall Edition FWD មានតម្លៃ ២៨ ០៩០ ដុល្លារ (តម្លៃនៅបរទេស)

៤) MINI Cooper Hardtop 4 Door Signature មានតម្លៃ ២៧ ៩០០ ដុល្លារ (តម្លៃនៅបរទេស)

៥) Kia K5 GT-Line FWD ជាមួយកញ្ចប់ Optoin “Premium Package” មានតម្លៃ ២៧ ៨៩០ ដុល្លារ (តម្លៃនៅបរទេស)

៦) Chevrolet Malibu FWD LT ជាមួយកញ្ចប់ Option “Dual Pane Power Sunroof” មានតម្លៃ ២៧ ៨៥០ ដុល្លារ (តម្លៃនៅបរទេស)

៧) Fiat 500X Trekking AWD ជាមួយកញ្ចប់ Option “Value Package” មានតម្លៃ ២៧ ៧៨០ ដុល្លារ (តម្លៃនៅបរទេស)

៨) Mitsubishi Eclipse Cross SE 1.5T 2WD ជាមួយកញ្ចប់ Option “Panoramic Sunroof Package” មានតម្លៃ ២៧ ៤៤៥ ដុល្លារ (តម្លៃនៅបរទេស)

៩) Chevrolet Trailblazer FWD LT ជាមួយកញ្ចប់ Option “Panoramic Power Sunroof” មានតម្លៃ ២៦ ៥០០ ដុល្លារ (តម្លៃនៅបរទេស)

១០) Buick Encore GX 25,450 Preferred FWD ជាមួយកញ្ចប់ Option “Panoramic Power Moonroof” មានតម្លៃ ២៥ ៤៥០ ដុល្លារ (តម្លៃនៅបរទេស)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ប្រកាសចេញកូនឡានតម្លៃជាង ៨ពាន់ដុល្លារ

Mazda បានបង្ហាញចេញរថយន្ត Carol ដែលជារថយន្តខ្នាតតូចជំនាន់ទី៨សម្រាប់ទីផ្សារប្រទេសជប៉ុន ដែលមានភ្ជាប់មកជាមួយនូវប្រព័ន្ធម៉ាស៊ីន Hybrid កាន់តែសន្សំសំចៃប្រេងឥន្ធនៈបានល្អប្រសើរជាងមុន។

រថយន្ត Carol ត្រូវបានប្រកាសចេញដំបូងក្នុងឆ្នាំ១៩៦២ ក្នុងនាមជារថយន្តបើកបរក្នុងក្រុងដំបូងរបស់ Mazda ដោយចាប់ពីឆ្នាំ១៩៨០ មកទល់បច្ចុប្បន្នរថយន្តនេះត្រូវបានផលិតដោយក្រុមហ៊ុន Suzuki ក្នុងទ្រង់ទ្រាយជារថយន្ត Suzuki Alto ដែលបានផ្លាស់ប្ដូរម៉ាកមកជា Mazda។

ហេតុដូចនេះហើយទើបរថយន្ត Carol ជំនាន់ថ្មី មានរូបរាងមិនខុសពីរថយន្ត Alto នោះឡើយ ដោយវាមានទំហំប្រវែង ៣៣៩៥ម.ម មានទទឹង ១៤៧៥ម.ម មាន​កម្ពស់ ១៥២៥ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៤៦០ម.ម។

រថយន្តនេះមានចំនួនបីប្រភេទគឺ GL, Hybrid GS និង Hybrid GX ដោយប្រភេទដំបូងគេមានប្រើម៉ាស៊ីន ៦៦០សេសេ ផលិតកម្លាំងបាន ៤៨សេះ ចំណែកប្រភេទ Hybrid មានបន្ថែមនូវម៉ូទ័រនិងអាគុយដែលផ្ដល់ជូនកម្រិតស៊ីប្រេងប្រមាណ ៣,៦១លីត្រ ក្នុងការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

រថយន្ត Mazda Carol នឹងមានដាក់លក់នៅប្រទេសជប៉ុនចាប់ពីពាក់កណ្ដាលខែមករា ឆ្នាំ២០២២ ដោយតម្លៃមានចាប់ពីប្រមាណ ៨ ៧៣០ដុល្លារ ឡើងដល់ប្រមាណ ១១ ៤០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីវៀតណាមចាប់ផ្ដើមបញ្ចូនដល់ដៃអតិថិជនបណ្ដើរៗហើយ

នាថ្ងៃទី២៥ ខែធ្នូនេះ ក្រុមហ៊ុន VinFast បានចាប់ផ្ដើមរំកិលចេញរថយន្តអគ្គិសនី VF e34 ចេញពីរោងចក្ររបស់ខ្លួននៅ Hai Phong ដែលរថយន្តទាំងនេះនឹងត្រូវដឹកជញ្ជូនជូនអតិថិជនចំនួន១៥រូបដំបូងគេ។

អ្នកតំណាង VinFast និយាយថាក្នុងខែធ្នូនេះ ក្រុមហ៊ុននឹងជញ្ជូនរថយន្ត VF e34 ប្រមាណ១០០គ្រឿងទៅកាន់ហាងលក់ជាដៃគូ ហើយចាប់ពីដើមឆ្នាំ២០២២តទៅ ចំនួនរថយន្តដែលដឹកទៅកាន់ហាងលក់រៀងរាល់ខែនឹងមានប្រមាណ ២ពាន់គ្រឿង។

រថយន្ត VF e34 មានបំពាក់អាគុយលីចូមដែលអាចបើកបរបានចម្ងាយ ២៨៥គីឡូម៉ែត្រ ពេលសាកភ្លើងពេញ ហើយវាមានសមត្ថភាពផលិតកម្លាំងបាន ១៤៧សេះផងដែរ។

រថយន្តអគ្គិសនីនេះមានផ្ដល់ជូនមកជាមួយនូវដុំសាកកម្លាំង ២,២kW ដែលម្ចាស់រថយន្តអាចប្រើប្រាស់សម្រាប់សាកនៅតាមផ្ទះបាន ហើយក្រុមហ៊ុនក៏មានផ្ដល់ជូនសេវាកម្មដំឡើងដុំសាកកម្លាំង ៧,៤kW នៅតាមផ្ទះសម្រាប់តម្លៃប្រមាណ ៤០០ដុល្លារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic Type R ២០២៣ នឹងចូលរួមកម្មវិធី Tokyo Auto Salon ជាមួយរូបរាងបិទបាំង

ក្រុមហ៊ុន Honda នឹងនាំយករថយន្ត Civic Type R ជំនាន់ថ្មីទៅកាន់ Tokyo Auto Salon ខែមករានេះ ប៉ុន្តែម៉ូដែលនេះនឹងរក្សាភាពពិសេសរបស់វាជាមួយស្ទីកគ័របិទបាំងខ្លួន។ នេះ​នឹង​ជា​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ដំបូង​នៃប្រភេទ hatchback ​ក្នុង​ទម្រង់​គំរូ​មុន​ពេល​ដែល​​បាន​គេ​បញ្ជាក់​ថា​នឹង​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ ២០២២។

រថយន្តនេះមានការរចនាឡើងវិញកញ្ចប់ aero package ដែលរួមានកាងធ្លាក់, កាងខ្យល់ខាងក្រោយធំ និងបំពង់ស៊ីមាំងក្រោយនៅចំកណ្តាល ៣​ ជាដើម ។

គំរូរថយន្ត Civic Type R ត្រូវបានប្រទះឃើញនៅ Nurburgring ក្នុងប្រទេសអាល្លឺម៉ង់ ខណៈប៉ុន្មានសបា្តហ៏មុន Honda បានផ្តល់នូវទិដ្ឋភាពអំឡុងពេលធ្វើការសាកល្បងនៅ Suzuki ក្នុងប្រទេសជប៉ុន ដោយម៉ូដែលនេះនឹងព្យាយាមយកមកវិញនូវកំណត់ត្រានៃអ្នកកាន់តំណែងមុនរបស់ខ្លួន ដោយទទួលបានងារជាស្តេចនៃ FWD hot hatches ។

រថយន្ត Civic Type R រំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនចំណុះ ២.០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៣១០ សេះ និងកម្លាំងរមួល ៤០០ ញូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខដៃ ៦វគ្គ ដែលបញ្ចូនថាមពលទៅកាន់កង់មុខ។ ជំនាន់ថ្មីនឹងនាំមកនៅថាមពលកាន់តែច្រើន ដើម្បីរក្សាភាពប្រកួតប្រជែង ខណៈដែលគ្រោងឆ្អឹង និងគ្រឿងអេឡិចត្រូនិចដែលបានធ្វើឱ្យប្រសើរឡើងនឹងធ្វើឱ្យវាកាន់តែលឿន។

អ្នកទស្សនានៅ Tokyo Auto Salon នឹងអាចឃើញគំរូ Civic Type R ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមករា ខណៈការបង្ហាញខ្លួនជាផ្លូវការនៃ Civic Performance-focused គឺគ្រោងនឹងធ្វើឡើងនៅពេលក្រោយក្នុងឆ្នាំ ២០២២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកស្គាល់ក្រុមហ៊ុនម៉ូតូដែលទទួលបានការកក់ច្រើនជាងគេក្នុងពិព័រណ៍ Motor Expo​ ប្រទេសថៃ

បន្ទាប់ការពិព័រណ៍ Motor Expo​ ប្រទេសថៃ ត្រូវបានធ្វើទ្បើងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ យើងឃើញថាក្រុមហ៊ុនម៉ូតូដែលទទួលបានការកក់ច្រើនជាងគឹក្រុមហ៊ុន Yamaha, Honda និងRoyal Enfield ជាដើម។

នេះគឺជាការកក់ម៉ូតូកំពូលទាំង ១០ នៅ Motor Expo 2021 រួមមាន៖

  1. Yamaha ១ ១១៨ គ្រឿង
  2. Honda ៤៣៩ គ្រឿង
  3. Royal Enfield ៣៦៦ គ្រឿង
  4. Kawasaki ៣១១ គ្រឿង
  5. Harley-Davidson ២៧៤ គ្រឿង
  6. Triumph ១៧៦ គ្រឿង
  7. KTM ១៣១ គ្រឿង
  8. Ducati ១២៩ គ្រឿង
  9. BMW -១២០ គ្រឿង
  10. Suzuki ១១២ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនី Fiat 500 សាកថ្មម្តង ជិះបានចម្ងាយ ៣២០ គ.ម នឹងបង្ហាញខ្លួននៅក្នុងពិពរណ៍ CES 2022

ក្រុមហ៊ុន Fiat បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីម៉ូឌែល 500 ឆ្នាំ២០២២ ក្នុងកម្មវិធីតាំងពិពណ៌រថយន្ត CES ឆ្នាំ២០២២ ជាផ្លូវការ ដែលនឹងធ្វើឡើងថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ នៅសហរដ្ឋអាមេរិក។

សម្រាប់រថយន្ត Fiat 500 វាបានបំពាក់ជាមួយម៉ូទ័រខាងមុខចំនួនមួយអាចផលិតកម្លាំង ១៨៨សេះ ដែលទទួលបានជំនួយពីអាគុយដែលមានថាមពល ៤២ គីទ្បូវ៉ាត់ ដែលសាកពេញម្តងអាចធ្វើដំណើរបានដល់ ៣២០ គីទ្បូម៉ែត្រ។

បន្ថែមពីនេះការសាកថ្មរហ័សដោយប្រើដុំសាកទំហំ ៨៥ គីទ្បូវ៉ាត់ អាចជួយអោយរថយន្តនេះសាកពីថាមពល ០ ដល់ ៨០ ភាគរយប្រើពេល ៣៥ នាទី។

យ៉ាងណាមិញចំពោះរថយន្ត Fiat 500 បានបំពាក់នូវដោយអេក្រង់ប្រព័ន្ធកម្សាន្ត U Connect 5 ថ្មីទំហំ ៧ អ៊ីញភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto រួមទាំងកន្លែងសាកថ្មឥតខ្សែផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីរបស់ទួរគី នឹងចូលរួមពិពណ៌ CES ដោយនាំយកបច្ចេកវិទ្យា Use-Case Mobility

ក្រុមហ៊ុនផលិតរថយន្តទួរគី TOGG​ នឹងមានវត្តមាននៅពិពណ៌ CES ២០២២ ដែលដំណើរការនៅថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមករា ក្នុងទីក្រុង Las Vegas ដោយនាំយកនិងបង្ហាញអំពីបច្ចេកវិទ្យា Use-Case Mobility របស់ខ្លួន ។

TOGG ត្រូវបានស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសទួរគីដែលវីនិយោគរួមគ្នាដែលមានក្រុមហ៊ុនក្នុងស្រុកចំនួន ៥​ ដែលរួមគ្នាបង្កើតរថយន្តប្រើប្រាស់អគ្គីសនី ក្នុងនោះដែរ TOGG បានបង្ហាញគំរូរថយន្តអគ្គិសនី SUV និង sedan របស់ខ្លួនកាលពី២ឆ្នាំមុន ហើយឥឡូវនេះបានបញ្ជាក់ថាផលិតកម្មរថយន្តទាំង២ម៉ូដែលនេះនឹងចាប់ផ្តើមនៅឆ្នាំ ២០២២ ។

នៅក្នុងសេចក្តីថ្លែងការណ៏ TOGG បានបញ្ជាក់ថា បច្ចេកវិទ្យា Use-Case Mobility និងយកទៅពិពណ៌ CES គឹជាបច្ចេកវិទ្យាអគ្គិសនីទំនើប ប្រព័ន្ធបើកបរស្វ័យប្រវតិ្ត និងការតភ្ជាប់គ្នានៅក្នុងផ្នែករចនាតែមួយ ដោយក្រុមហ៊ុនផលិតរថយន្តនឹងនាំយកទៅជាមួយគំរូរថយន្តអគ្គិសនី SUV និង sedan របស់ខ្លួន ប៉ុន្តែមិនទាន់មានការបញ្ជាក់នៅឡើយទេ ។

ទាំងម៉ូដែល SUV និង sedan និងត្រូវបានផ្តល់ជូនជាមួយ ម៉ូទ័រ១ និង ម៉ូទ័រ២ ខណៈម៉ូដែល Entry-level និងប្រើប្រព័ន្ធ rear-wheel drive ជាមួយម៉ូទ័រអគ្គិសនី១ អាចបង្កើតកម្លាំងបាន ២០០ សេះ ខណៈម៉ូដែលខ្ពស់ជាងគេនិងត្រូវបានបន្ថែមម៉ូទ័រអគ្គិសនីខាងមុខដែលរួមបញ្ចូលគ្នាបង្កើតកម្លាំងបាន ៤០០​ សេះ សម្រាប់ប្រភេទ​ម៉ូទ័រ២ អាចបង្កើនល្បឿន ពី ០ ដល់ ១០០ ប្រើរយះពេលត្រឹមតែ ៤.៨ វិនាទី​ប៉ុណ្ណោះ ខណៈម៉ូទ័រ១ ប្រើរយះពេល ៧.៦ វិនាទី ។

ពត៌មានលម្អិតនៃចម្ងាយរបស់ម៉ូដែល​ base ផ្តល់នៅចម្ងាយបើកបរបានយ៉ាងហោច ៣០០​ គីឡូម៉ែត្រពេលសាកថ្មម្តង ខណៈ ម៉ូដែលប្រើ ម៉ូទ័រ២ អាចបើកបានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ។

TOGG និងផលិតរថយន្តរបស់ខ្លួននៅរោងចក្រមួយក្នុងស្រុក Gemlik ទិសពាយព្យ ខេត្ត Bursa ដែលនឹងរួចរាល់នៅដើមឆ្នាំ២០២២ ​ខាងមុខនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+