ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានទាំង ១០ម៉ូដែល មានបំពាក់កាង Spoiler ឡូយបំផុត

នៅក្នុងថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តឲ្យបានស្គាល់នូវ រថយន្តទាំង ១០ ម៉ូដែល មានបំពាក់កាង Spoiler ឡូយបំផុត ដែលធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។

១) Nissan GT-R NISMO មានតម្លៃចាប់ពី ២១០ ៧៤០ ដុល្លារ (តម្លៃនៅបរទេស)

២) Lexus RC F Fuji Speedway Edition មានតម្លៃចាប់ពី ៩៨ ២៧៥ ដុល្លារ (តម្លៃនៅបរទេស)

៣) Chevrolet Camaro ZL1 1LE Extreme Track Performance Package មានតម្លៃចាប់ពី ៦៣ ០០០ ដុល្លារ (តម្លៃនៅបរទេស)

៤) Ford Mustang Shelby GT500 Carbon Fiber Track Pack មានតម្លៃចាប់ពី ៧០ ៣០០ ដុល្លារ (តម្លៃនៅបរទេស)

៥) Mercedes-AMG GT Black Series មានតម្លៃចាប់ពី ៣២៥ ០០០ ដុល្លារ (តម្លៃនៅបរទេស)

៦) Chevrolet Corvette Z06 មានតម្លៃចាប់ពី ៩០ ០០០ ដុល្លារ (តម្លៃនៅបរទេស)

៧) Subaru WRX STI មានតម្លៃចាប់ពី ៣៧ ២៤៥ ដុល្លារ (តម្លៃនៅបរទេស)

៨) Porsche 911 GT3 មានតម្លៃចាប់ពី ១៦១ ០០០ ដុល្លារ (តម្លៃនៅបរទេស)

៩) Porsche 718 Cayman GT4 RS មានតម្លៃចាប់ពី ១៤៣ ០៥០ ដុល្លារ (តម្លៃនៅបរទេស)

១០) Toyota Camry TRD មានតម្លៃចាប់ពី ៣១ ០៤០ ដុល្លារ (តម្លៃនៅបរទេស)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើល Defender លេងទាញព្រ័ត្រជាមួយ Bronco លទ្ធផលយ៉ាងណាទៅ?

Ford Bronco និង Land Rover Defender គឺជារថយន្ត SUV Off-Road ដែលមានកេរ្តិ៍ឈ្មោះល្បីមិនចាញ់គ្នាប៉ុន្មានឡើយ ហើយដោយចង់ដឹងថាមួយណាមានកម្លាំងអូសទាញខ្លាំងជាង YouTuber មួយរូបបានយករថយន្តទាំងពីរមកសាកកម្លាំងនឹងគ្នាតែម្ដង។

ជាដំបូងសូមដឹងសិនថា Ford Bronco ដែលយកមកប្រកួតនេះគឺជាប្រភេទ 4-Door Badlands Edition ដែលមានប្រើប្រាស់កញ្ចប់ Sasquatch ដែលមានន័យថាវាប្រើម៉ាស៊ីន Twin-Turbo ចំណុះ២,៧លីត្រ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន៣៣០សេះ និងមានកម្លាំងបង្វិល ៥៦២ញ៉ូតុនមែត្រ។ វាមានប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ ដែលបញ្ជូនកម្លាំងទៅដល់​កង់​ទាំងបួនតាមរយៈប្រព័ន្ធបើកបរវិលកង់ទាំងបួន ហើយដែលពិសេសគឺមានប្រើប្រាស់កង់ទំហំ ៣៥អ៉ីញ ជាប្រភេទកង់ Off-Road ផងដែរ។

ដោយឡែក Land Rover Defender វិញគឺជាប្រភេទ P400 ដែលវាប្រើម៉ាស៊ីន Turbocharged ចំណុះ៣,០លីត្រ អាចផលិតកម្លាំងបានសរុប ៣៩៥សេះ និងមានកម្លាំងបង្វិល ៥៥០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ។

ចង់ដឹងលទ្ធផលនៃការប្រកួតយ៉ាងណានោះ សូមទស្សនាវីដេអូដូចតទៅ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Rolls-Royce អគ្គិសនីដំបូងគេ បង្អួតរាងឡើងហំពេលបើកបរសាកល្បងលើដងផ្លូវ

Rolls-Royce Spectre គឺជារថយន្តអគ្គិសនីដំបូងគេរបស់ក្រុមហ៊ុន ដែលវត្តមានរបស់វាត្រូវបានប្រកាសចេញកាលពីខែកញ្ញាកន្លងទៅ អមជាមួយវីដេអូខ្លីមួយដែលបង្ហាញអំពីរូបរាងរបស់វា។ ថ្មីៗនេះដែររថយន្តគំរូនៃ Spectre ត្រូវបានប្រទះឃើញបើកបរសាកល្បងនៅទីសាធារណៈដែលបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីចំណុចពិសេសមួយចំនួន ជាពិសេសគឺការឌីហ្សាញតែម្ដង។

នៅផ្នែកខាងមុខគេឃើញថារថយន្តនេះមានប្រើប្រាស់អំពូលភ្លើងប្រភេទបែកចេញជាពីរផ្នែក ស្របពេលដែលនៅរក្សាផ្ទាំងប៉ាណាដែលជាអត្តសញ្ញាណរបស់ Rolls-Royce ដដែល ហើយផ្នែកខាងមុខក៏មានបំពាក់ដោយ Sensor ADAS ផងដែរ។

មើលទៅចំហៀងឃើញថារថយន្ត Spectre មានទ្រង់ទ្រាយស្រដៀងនឹងរថយន្ត Wraith ខ្លាំង ប៉ុន្តែយ៉ាងណាក៏ដោយវាគឺជារថយន្តម៉ូដែលថ្មីសន្លាង ដែលប្រើប្រាស់គ្រោងឆ្អឹងដែលដូចគ្នាទៅនឹងរថយន្ត Phantom, Ghost និងរថយន្ត Cullinan ដែរ។

រថយន្ត Spectre រំពឹងថានឹងលេចមុខកាន់តែញឹកញាប់ក្នុងពេលប៉ុន្មានខែខាងមុខទៀតនេះ ដោយសាររថយន្តអគ្គិសនីនេះនឹងចាប់ផ្ដើមការធ្វើដំណើររយៈចម្ងាយ ២,៥លានគីឡូម៉ែត្រ នៅពាសពេញពិភពលោក ដើម្បីធ្វើតេស្តជាមួយស្ថានភាពផ្លូវ និងធាតុអាកាសច្រើនប្រភេទផ្សេងគ្នា។

នាយកប្រតិបត្តិក្រុមហ៊ុន Rolls-Royce បានបញ្ជាក់ឲ្យដឹងថារថយន្ត Spectre នឹងចាប់ផ្ដើមដឹកជញ្ជូនជូនអតិថិជននៅក្នុងអំឡុងត្រីមាសទីបួននៃឆ្នាំ២០២៣ខាងមុខនេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលរថយន្តដែលនឹងឈប់លក់នៅក្នុងទីផ្សារអាមេរិកខាងជើង នៅឆ្នាំ ២០២២

ម៉ូដែលជាច្រើននឹងលែងមាននៅក្នុងប្រទេសអាមេរិកខាងជើងនៅឆ្នាំក្រោយ ភាគច្រើនមកពីបញ្ហាការលក់ ឬឈានដល់អាយុកាល។ ខាងក្រោមនេះជារថយន្តដែលលែងមានវត្តមាននៅទីផ្សារអាមេរិកខាងជើង ៖

  • BMW i3

រថយន្តអគ្គិសនីដែលមានទីផ្សារធំដំបូងបង្អស់របស់ BMW បានបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៤ ប៉ុន្តែនៅឆ្នាំ ២០២១ ការបើកបរបានចម្ងាយ ២៤៦ គីឡូម៉ែត្រ ពេលសាកម្តង នៅតែមិនអាចប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងនៅលើទីផ្សារបានទេ ហើយម៉ូដែល hatchback លែងពេញនិយមសម្រាប់អតិថិជនជាច្រើនទៀតហើយ ។

  • Honda Clarty

ក្រុមហ៊ុនជប៉ុនបានបញ្ឈប់ការលក់ទាំងម៉ូដែលប្រើម៉ាស៊ីនប្រភេទ Hybrid និង hydrogen នៃរថយន្ត​ Clarity ដោយមូលហេតុមួយគឺ ស្ថានីយ៍ប្រេងឥន្ធនះ hydrogen គឺកម្រមាននៅក្នុងរដ្ឋ ​California និងកន្លែងផ្សេតទៀត ហើយបច្ចេកវិទ្យាមានការអភិឌ្ឍន៍យឺតជាងរថយន្តប្រើអគ្គិសនីសុទ្ធ ។

  • Hyundai loniq electric version

loniq ប្រើអគ្គិសនីសុទ្ធអាចបើកបានត្រឹមតែ ២៧៣ គីឡូម៉ែត្រប៉ុណ្ណោះ ពេលសាកម្តង ដែលមិនច្រើនតាមស្តង់ដារនាពេលបច្ចុប្បន្ននេះ។ សូម្បីតែរថយន្ត Hyundai អគ្គិសនីមួយទៀត គឺរថយន្ត Kona អាចធ្វើដំណើរបានចម្ងាយ ៤១៥ គីឡូម៉ែត្រ ខណៈពេលដែលរថយន្តស៊េរីថ្មី Ioniq 5 SUV ជំនាន់ថ្មី មានចម្ងាយជាង ៤៨២ គីឡូម៉ែត្រ។

  • Hyundai Veloster

ការបាត់ខ្លួនរបស់ Veloster ត្រូវបានជះឥទ្ធិពលមួយផ្នែកដោយម៉ូដែល  Kona និង Venue  ប៉ុន្តែជនជាតិអាមេរិកនៅតែអាចទិញ Veloster N ម៉ូឌែលខ្ពស់។

  • Rolls-Royce Dawn

យីហោដ៏ប្រណិតបានងាកចេញបន្តិចម្តងៗពីរថយន្តទ្វារ២ ហើយមួយក្នុងចំណោមនោះគឺម៉ូដែល Dawn នៅអាមេរិកម៉ូដែលដែលអាចបិតបើកដំបូលបានមានតម្លៃចាប់ពី ៣៥៦,០០០ ដុល្លារ ដោយចំនួននេះឲ្យអ្នកទិញរថយន្តអាចទិញម៉ូដែលដែលថ្លៃផ្សេងទៀតបាន ។

  • Rolls-Royce Wraith

មូលហេតុ Wraith គឺស្រដៀងនឹងម៉ូដែល Dawn ដោយម៉ូដែល coupe ដ៏ប្រណិតនេះ ត្រូវបានផលិតឡើងតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ជាមួយនឹងប្រភេទពិសេសៗជាច្រើន ទាំងផ្ទាល់ខ្លួន តម្លៃលក់នៅអាមេរិកគឺប្រហែល ៣៣០,០០០ ដុល្លារ។

  • Toyota Land Cruiser

បន្តាប់ពីឈរជើងនៅលើទីផ្សារអស់ជាច្រើនទស្សវត្សរ៍ រថយន្តដ៏ល្បី off-road SUV របស់​ Toyota បានអស់វត្តមាននៅអាមេរិក ប៉ុន្តែអ្នកគាំទ្ររថយន្តនេះរំពឹងថាផលិតផលនេះនឹងត្រលប់មកវិញឆាប់ៗនេះ ​។

  • Volkswangen Golf

ជនជាតិអាមេរិកមិនទិញរថយន្តធុនតូចទេ ខណៈដែរក្រុមហ៊ុនផលិតរថយន្តនៅតែបន្តចង់លក់ផលិតផលនៅទីនោះ ក្នុងចំណោមទាំងនេះគឺជាម៉ូដែល Golf ដែលមានតាំងពីឆ្នាំ ១៩៧៤ ហើយត្រូវបានលក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមកនេះ ប៉ុន្តែ​អតិថិជន​នៅ​តែ​អាច​ទិញ​ប្រភេទ​កីឡា​រួម​មាន Golf GTI និង Golf R។

  • Volvo V90

រថយន្តប្រភេទ wagon នេះនឹងអស់វត្តមាននៅក្នុងទីផ្សារអាមេរិកផងដែរ ដោយនៅក្នុងឆ្នាំ​២០២០ រថយន្ត Jaguar XF Sportbrake ក៏បានអស់ជីវិតនៅទីផ្សារអាមេរិកហើយឥឡូវគឺរថយន្ត Volvo V90 និង V60 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei ប្រកាសចេញគូរប្រជែង Tesla Model Y បំពាក់ជាមួយប្រព័ន្ធប្រតិបត្តការ Harmony OS និងអាចបើកបរបានចម្ងាយជាង ១ពាន់គីឡូម៉ែត្រ

ត្រលប់ទៅខែកុម្ភៈ មានព័ត៌មានជាច្រើនបានបង្ហាញអំពីផែនការរបស់ក្រុមហ៊ុន Huawei ក្នុងការផលិតរថយន្តអគ្គិសនី ហើយត្រឹមខែមេសា Huawei ក៏បានគោរពសន្យា ដោយបានបង្ហាញចេញនូវរថយន្តអគ្គិសនី SF5 ដែលជារថយន្តដែលសហការផលិតឡើងរវាង Cyrus ។

ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនបានប្រកាសបង្ហាញចេញនូវរថយន្តថ្មីបន្ថែម ដែលនឹងបំពាក់ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ខ្លួន នោះគឺរថយន្ត Aito M5។ ជាមួយគោលដៅនៃរថយន្ត Aito M5 គឺត្រូវយកឈ្នះរថយន្ត Tesla Model Y ក្លាយជារថយន្តអគ្គិសនីដ៏ពេញនិយមនៅលើទីផ្សារប្រទេសចិន។

សម្រាប់តួរនាទីរបស់ Huawei ទៅលើរថយន្ត M5 គឺផ្តល់នូវប្រព័ន្ធប្រតិបត្តការកម្សាន្ត ដោយប្រព័ន្ធប្រតិបត្តការ Harmony OS បានរួមបញ្ជូលយ៉ាងពេញលេញជាមួយផលិតផលរបស់ក្រុមហ៊ុន Huawei ហើយអតិថិជនក៏អាចប្រើនាឡិកាឆ្លាតវៃរបស់ខ្លួនអាចបញ្ឆេះរថយន្តបានផងដែរ។

M5 គឺជារថយន្តដំបូងគេដែលដាក់ឈ្មោះ Aito ដែលតំណាងឱ្យ “បន្ថែមភាពវៃឆ្លាតទៅកាន់រថយន្ត”។ សម្រាប់ការដឹកជញ្ជូន M5 ដំបូងគ្រោងនឹងចាប់ផ្តើមនៅចុងខែកុម្ភៈ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី ហើយមានតម្លៃចាប់ពី ៣៩ ០០០ដុល្លារ ដោយថោកជាង Tesla Model Y ជិត ៥ពាន់ដុល្លារ។

រថយន្ត M5 ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ចំណុះ ១,៥លីត្រ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី ដែលអាចផលិតកម្លាំងសរុបបាន ៤៩០សេះ និងកម្លាំងរមួល ៦៧៥ញ៉ូតុនម៉ែត្រ។ វាមានកម្រិតស៊ីសាំង ០,៨លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ព្រមទាំងអាចបើកបរបានចម្ងាយរហូតដល់ ១ ២៤២គីឡូម៉ែត្រនៅពេលសាកថ្ម និងចាក់សាំងពេញម្តង នេះបើយោងតាមការធ្វើតេស្តនៅលើ WLTC។

សម្រាប់ក្រុមហ៊ុន Aito គឺស្ថិតនៅក្រោមយីហោ Seres ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Silicon Valley នៃក្រុមហ៊ុនផលិតរថយន្ត Sokon ដែលមានទីស្នាក់ការនៅទីក្រុង Chongqing ។ ក្រុមហ៊ុន Huawei ជឿជាក់ថាការប្រែក្លាយរថយន្ត ទៅជាឧបករណ៍ឆ្លាតវៃស្រដៀងនឹងទូរស័ព្ទ គឺជាអនាគត ប្រព័ន្ធ HarmonyOS កើតចេញពីភាពចាំបាច់ចាប់តាំងពី Google បានហាមឃាត់ក្រុមហ៊ុនពីការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Yamaha TMAX ស៊េរីឆ្នាំ ២០២២ រូបរាងកាន់តែស្ព័រ ត្រៀមចេញលក់លើទីផ្សារប្រទេសថៃ

ក្រុមហ៊ុន Yamaha បានបង្ហាញនូវម៉ូតូ Yamaha TMAX ស៊េរីឆ្នាំ ២០២២ ដែលជាម៉ូតូធំបែបស្ព័រដែល​ត្រូវ​បានឌីហ្សាញឲ្យ​កាន់​តែ​ទំនើប ត្រៀមចេញលក់នៅលើទីផ្សារក្នងប្រទេសថៃឆាប់ៗនេះ ។

សម្រាប់ម៉ូតូ Yamaha TMAX ទទួលបានការរចនារូបរាងថ្មី ដែលមានទំហំតូចជាងមុន ដែលមានប្រវែងទទឹង ៧៦៥ ម.ម បណ្តោយ ២ ២០០ ម.ម កំពស់ ១ ៤១៥ ម.ម. កំពស់ ១៥២៥ ម.ម និងទម្ងន់ ២២០ គីឡូក្រាមផលិតពីអាលុយមីញ៉ូមទម្ងន់ស្រាល។

បន្ថែមពីនេះវាក៏បានបំពាក់នូវចង្កៀងមុខ LED និងការរចនាចង្កៀងខាងក្រោយរាងអក្សរ T ថ្មី បន្ថែមជាមួយកញ្ចក់ខាងមុខប្រភេទអេឡិចត្រូនិច, ពូកស្បែកវែងជាងមុន និងមានមុងារកម្តៅ, ភ្លើងនៅកន្លែងដាក់អីវ៉ាន់នៅក្រោមកៅអី, សោរឆ្លាតវៃ និងកន្លែងដាក់ឥវ៉ាន់មានភ្ជាប់មកជាមួយប្រព័ន្ធចាក់សោរជាដើម។

បន្ថែមជាមួយអេក្រង់បង្ហាញប្រភេទ Full Digital TFT ទំហំ ៧ អ៊ីញ អាចភ្ជាប់ជាមួយ smartphone ទទួលការហៅចេញ/ចូល រួមជាមួយមុខងារកម្សាន្ត និងផែនទី ត្រូវបានគ្រប់គ្រងតាមរយៈកុងតាក់ដែលនៅលើរបារឆ្វេងដៃ។ ព្រមទាំងអភិវឌ្ឍន៍ថ្មីទៅលើប្រព័ន្ធ Suspension និងប្រព័ន្ធ​ហ្រ្វាំ​ឌីស​ទំហំ ២៦៧ មីលីម៉ែត្រ រួមជាមួយកង់ទំហំ ១៥ អ៊ីញ​ ដែលភ្ជាប់ដោយ​សំបកកង់ 120/70 R15 Bridgestone ផងដែរ។

សម្រាប់ម៉ូតូ Yamaha TMAX 2022 បានបំពាក់នូវម៉ាស៊ីន ទំហំ ២ ស៊ីទ្បាំង 4-stroke ចំណុះ ៥៦២ សេសេ ផលិតកម្លាំង ៤៧ សេះ និងកម្លាំងរមួល ៥៥.៧ ញ៉ូតុនម៉ែត្រ ដោយមាន​ស៊ី​សាំង ៤,៨ លីត្រ/១០០ គីឡូម៉ែត្រ ឬ​ប្រហែល ០.០៤៨ លីត្រ/គីឡូម៉ែត្រ ជាមួយ​នឹង​ការ​បំភាយ​ឧស្ម័ន ១១២ ក្រាម/គីឡូម៉ែត្រ។

យ៉ាងណាមិញចំពោះតម្លៃនៃម៉ូតូ Yamaha TMAX ស៊េរីឆ្នាំ២០២២ មានជម្រើសពីរប្រភេទរួមមាន Standard និង Tech MAX ចំណែកឯតម្លៃនៃម៉ូតូ Yamaha ពុំទាន់បង្ហាញចេញនូវឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Honda PCX 160 ស៊េរីឆ្នាំ២០២២ បង្ហាញខ្លួនលើទីផ្សារប្រទេសថៃ ជាមួយតម្លៃខ្ទង់ ២ពាន់ដុល្លារ

ម៉ូតូ Honda PCX 160 ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការជាមួយនឹងការរចនាថ្មីបែប​ស្ព័រ​ សម្រាប់ទីផ្សារក្នុងប្រទេសថៃ ជាមួយជម្រើស ២ម៉ូឌែល ដោយតម្លៃចាប់ផ្តើម ២ ៧៧២ ពាន់ដុល្លារ ដល់ ២ ៥៩៣ ពាន់ដុល្លារ។

សម្រាប់ម៉ូតូ Honda PCX 160 2022 ភ្ជាប់មកជាមួយប្រព័ន្ធភ្លើង Full LED, អេក្រង់កុងទ័រឌីជីថល, កន្លែងដាក់ឥវ៉ាន់ខាងមុខមានរន្ធសាក USB Type-C, កន្លែងដាក់ឥវ៉ាន់នៅក្រោមកៅអី U-BOX ទំហំ ៣០លីត្រ និង Honda Smart Key។

Honda PCX 160 បំពាក់ម៉ាស៊ីនជំនាន់ចុងក្រោយ eSP + 4 valve ទំហំ ១៥៧សេសេ ប្រើប៊ិចសាំង Fuel Injection និងប្រព័ន្ធស្អំម៉ាស៊ីន liquid cooling កម្លាំងម៉ាស៊ីនត្រូវបានអភិវឌ្ឍន៍ឱ្យកាន់តែមានថាមពល និងរលូនជាងម៉ូឌែលមុនផងដែរ។

លើសពីនេះម៉ូតូ Honda PCX 160 ក៏បានបំពាក់ដោយប្រព័ន្ធសុវត្ថិភាព HSTC Honda Selectable Torque Control, ប្រព័ន្ធហ្រ្វាំង ABS និងបច្ចេកវិទ្យា Combi Brake នៅលើម៉ូឌែល Standard ដែលជួយផ្តល់កម្លាំងហ្វ្រាំងកង់មុខកង់ក្រោយឱ្យមានតុល្យភាព។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Honda PCX 160 មាន ២ ជម្រើសម៉ូឌែល ដូចជា៖

  • Honda PCX 160 2022 ABS មានតម្លៃ ២ ៧៧២ ពាន់ដុល្លារ ជាមួយនឹងជម្រើស ២ ពណ៍ (Matte Red និង Matte Gray) ។
  • Honda PCX 160 2022 Standard មានតម្លៃ ២ ៥៩៣ ពាន់ដុល្លារ ជាមួយនឹងជម្រើស ៣ ពណ៍( Matte Black, White និង Blue ) ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Maybach S 680 ស៊េរីទំនើបដំបូងគេតម្លៃខ្ទង់ ៧៤ មុឺនដុល្លារ បង្ហាញខ្លួននៅវៀតណាម

Mercedes-Maybach S680 ត្រូវបាននាំចូលទៅប្រទេសវៀតណាមដោយអ្នកចែកចាយឯកជនដែលមានជំនាញខាងរថយន្ត Supercar និងរថយន្តទំនើបនៅទីក្រុងហូជីមិញ។ ផ្នែក​ខាង​ក្រៅ​របស់​រថយន្ត​មាន​រចនាបែប two-tone style ដោយ​រួម​បញ្ចូល​ពណ៌​ Rubelliot red និង Kalahari Gold។

នេះជាប្រភេទរថយន្តដ៏ទំនើបបំផុតរបស់ម៉ូដែល S-Class ជំនាន់ថ្មី បំពាក់ជាមួយម៉ាស៊ីនចំណុះ ៦.០​ លីត្រ Turbo ភ្លោះ V12 លេខកូដ M279 ដែលរួមផ្សំជាមួយម៉ាស៊ីន EQ Boost mild hybrid system បង្កើតកម្លាំងបាន ៦២១ សេះ និងកម្លាំងរមួល ១០០០ ញូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៩ វគ្គ និងប្រព័ន្ធ all-wheel drive system ។

បើប្រៀបទៅនឹង S-Class តួវែង ម៉ូដែល S-Class Maybach វាមានប្រវែងវែងជាង ១៨០​​ មីលីម៉ែត្រ ជាមួយការអាប់ដេតនៅផ្នែកខាងក្នុងកាន់តែទំនើប ខណៈរថយន្ត limousine បានបំពាក់ជាមួយថាសកង់ទំនើបបំផុតទំហំ ២១ អ៊ីញ ប្រភេទ Multi-spoke ។

ដោយផ្នែកខាងក្នុងរបស់រថយន្តនេះមានអេក្រង់បង្ហាញចំនួន ៥ រួមទាំងអេក្រង់ OLED នៅកណ្តាលកុងសូល​ ទំហំ ១២,៨ អ៊ីញ, អេក្រង់ព័ត៌មានកំសាន្ត ១២,៣ អ៊ីញ និងបានបន្ថែមអេក្រង់នៅកៅអីខាងក្រោយផងដែរ ។

រថយន្តនេះក៏មានឧបករណ៏បំពងសំឡេងប្រភេទ Burmester, ចង្កូតដៃស្រោបដោយស្បែក Nappa និង កៅអីមុខងារកម្តៅ ខណៈគ្រឿងបរិក្ខារនៅកៅអីខាងក្រោយដូចជា កៅអីម៉ាស្សាមុខងារកម្តៅ អេក្រង់កំសាន្ត២ និងកន្លែងទុកដាក់ឥវ៉ាន់ជាដើម។

Mercedes-Benz បានដាក់ការបញ្ជាទិញម៉ូដែល S 680 Maybach នៅក្នុងប្រទេសវៀតណាមជាមួយតម្លៃប្រហែល ៧៤៤,៩៦០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Hilux V-Edition ដែលអ្នកទន្ទឹងរង់ចាំបានបង្ហាញខ្លួនគ្រប់សាខាទាំង ៥ របស់តូយ៉ូតា ខេមបូឌា

Toyota Hilux Revo V-Edition ដែលអ្នកទន្ទឹងរង់ចាំបានបង្ហាញខ្លួននៅអគារតាំងបង្ហាញទាំង៥ សាខា ព្រមទាំងរង់ចាំលោកអ្នកមកសាកល្បង និងកក់ទុកជាមុន។ រថយន្តភីកអាប់នេះតម្លៃត្រឹមតែ ៤២​ ៩០០ដុល្លារ និងកម្លាំងដ៏ខ្លាំងពីម៉ាស៊ីនជំនាន់ថ្មី GD Engine ព្រមទាំងគ្រោងឆ្អឹងដ៏រឹងមាំ។ 

បើយោងលើតម្លៃនិងកម្លាំងម៉ាស៊ីន រថយន្តនេះសក្តិសមបំផុតក្នុងការប្រើប្រាស់ច្រើនមុខងារទាំងគ្រួសារ និងអាជីវកម្មក៏ដូចជាសម្រាប់បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ និងវិស័យឯកជន។ អតិថិជនអាចសម្លឹងមើលទៅលើហេតុផលធំៗ ៣ដែលអតិថិជនអាចសម្រេចចិត្តទិញរថយន្តភីកអាប់ដូចជា V-Edition នេះ ទៅប្រើប្រាស់បានគឺ គុណភាពប្រើប្រាស់បានយូរ ធន់គ្រប់ការដឹកនិងធ្វើដំណើរ ប្រព័ន្ធសុវត្ថិភាពពោពេញដោយទំនុកចិត្ត និងពិសេសបំផុតនោះគឺមិនងាយធ្លាក់ថ្លៃពេលលក់រឺប្តូរសេរ៊ី។

ដូចកាលពីអត្ថបទមុនៗដែរ អតិថិជនបានដឹងហើយថារថយន្ត Toyota Hilux Revo V-Edition មានចំណុចពិសេសអ្វីខ្លះក្រៅតែពីតម្លៃសមរម្យ និងកម្លាំងខ្លាំង។ ថ្ងៃនេះដែរក្រុមការងារ ខេមបូ អូតូ សូមណែនាំពីចំណុចពិសេសនេះម្តងទៀតថា តើមានអ្វីខ្លះ៖ 

និយាយពីសមត្ថភាពដ៏អស្ចារ្យរបស់ម៉ាស៊ីនជំនាន់ថ្មី និងភាពកេរ្តិ៍ឈ្មោះ លើភាពធន់និងរឹងមាំប្រើប្រាស់បានយូរឆ្នាំ នោះ Toyota Hilux Revo V-Edition គឺជាដៃគូដ៏អស្ចារ្យបំផុតរបស់គ្រប់ក្រុមគ្រួសារដែលកំពុងពិចារណាលើរថយន្តដែលមានគុណភាពខ្ពស់ប្រើបានគ្រប់កាលៈទេសៈនិងដំណើរកំសាន្តគ្រប់ស្ថានភាពផ្លូវ។

ដើម្បីអោយដឹងច្បាស់លោក លោកស្រី អតិថិជនដែលមានបំណងស្វែងរក រថយន្តប្រភេទភីកអាប់ រថយន្តថ្មី ក្នុងតម្លៃសមរម្យព្រមទាំងសមត្ថភាពខ្លាំងនោះ អតិថិជនអាចមកទស្សនា ឬសាកសួរពីការសាកល្បងលើរថយន្ត Hilux Revo V-Edtion 2022 បាននៅអគារតាំងបង្ហាញទាំង ៥ សាខា។ មួយវិញទៀតដែរលោកអ្នក អាចទាក់ទងមកកាន់លេខទូរស័ព្ទ ក្រុមហ៊ុន តូយ៉ូតាខេមបូឌា 017 333 503 រឺ​ 086 333 503៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz G805 របស់ Performmaster បំពាក់ដោយ Widebody Kit មានកម្លាំងដល់ ៨០៥ សេះ

Performmaster ទើបតែបញ្ចេញគម្រោងចុងក្រោយបង្អស់របស់ខ្លួនគឺម៉ូដែល Mercedes-AMG G63-base ។ G63 ដែលបានកែប្រែរបស់ខ្លួនជា ‘G805’ ហើយបានចាប់ផ្តើមអភិវឌ្ឍលើ widebody kit ខណៈដែរ Bokykit ថ្មីនេះបានបន្ថែម ១០ មីលីម៉ែត្រទៅលើតួខ្លួន G63 ធ្វើឲ្យមានរូបរាងកាន់តែមាំ និងផ្នែកខាងមុខដែលរួមបញ្ចូលប៉ាណាខាងមុខដ៏ប្លែកជាមួយនឹង Logo Performmaster និងកាងតែមួយគត់ដែលមានបំពង់ខ្យល់កាបូន និង splitter ផងដែរ។

នៅកន្លែងផ្សេងទៀត G805 ត្រូវបានបំពាក់ដោយគម្របម៉ាស៊ីនដែលមានបំពង់ខ្យល់ធំ ហើយឥឡូវនេះមានបន្ថែមកង់ស្ព័របែប Carbon fiber ខណៈការអាប់ដេតផ្សេងទៀតរួមមាន Running Boards ដែលមានភ្លើង LED ខាងក្នុង, កាងខាងក្រោយថ្មីជាមួយនឹងផ្នែក Carbon fiber និងកាងលំអធំដែលលាតសន្ធឹងពីដំបូលជាដើម។

Performmaster ក៏បានរចនាផ្នែកខាងក្នុងជាមួយនឹងការបន្ថែមគ្រឿងស្បែកប្រភេទ Alcantara ដូចទៅនឹងរថយន្ត G-class ផងដែរ។

រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនថ្មី​ចំណុះ ៤.០ លីត្រ V8 ខណៈម៉ូឌុល PEC tuning module ​ ក៏បានបំពាក់ផងដែរ ដែលធ្វើឲ្យ​ G805 អាចបង្កើតកម្លាំងបាន ៨០៥ សេះ និងកម្លាំងរមួល ១,០២០​ ញូតុនម៉ែត្រ ដោយអាចបង្កើនល្បឿនពី ០ ដល់ ១០០​​ គីឡូម៉េត្រ/ម៉ោង ប្រើរយះពេលត្រឹមតែ ៣.៦៩ វិនាទី និងល្បឿនលឿនបំផុត ២៦០ គីឡូម៉ែត្រ/ម៉ោង ។

ព័ត៌មានលម្អិតអំពីតម្លៃមិនទាន់បានប្រកាសទេ ប៉ុន្តែផ្នែកដែលបានធ្វើឱ្យប្រសើរឡើងទាំងអស់របស់ Performmaster ត្រូវបានអនុម័តដោយ TÜV នៅក្នុងប្រទេសអាល្លឺម៉ង់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+