ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានប្រភេទ Coupe មានតម្លៃថោកបំផុតទាំង ១០ម៉ូដែល ប្រចាំឆ្នាំ២០២១

ជាការពិតណាស់ រថយន្តប្រភេទ Coupe ទ្វារ២ គឺផ្តល់ឲ្យនូវបទពិសោធន៍បើកបរសប្បាយ និងមានរូបរាងស្អាតជាងរថយន្តប្រភេទ Sedan។ ទោះបីជាយ៉ាងណាក៏ដោយ រថយន្តប្រភេទនេះកំពុងតែជិតផុតពូជទៅបណ្តើរៗហើយ ដោយសារតែក្រុមហ៊ុនផលិតរថយន្ត ងាកមកផលិតរថយន្ត SUV និង Pickup វិញ។

យ៉ាងណាមិញ នៅក្នុងថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តឲ្យបានស្គាល់នូវរថយន្តប្រភេទ Coupe មានតម្លៃថោកបំផុតទាំង ១០ម៉ូដែល ប្រចាំឆ្នាំ២០២១។

១) Toyota GR Supra មានតម្លៃចាប់ពី ៤៣ ១៩០ ដុល្លារ (តម្លៃនៅបរទេស)

២) Lexus RC មានតម្លៃចាប់ពី ៤២ ៣២០ ដុល្លារ (តម្លៃនៅបរទេស)

៣) Infiniti Q60 មានតម្លៃចាប់ពី ៤១ ៧៥០ ដុល្លារ (តម្លៃនៅបរទេស)

៤) BMW 2-Series មានតម្លៃចាប់ពី ៣៦ ៣៥០ ដុល្លារ (តម្លៃនៅបរទេស)

៥) Dodge Challenger មានតម្លៃចាប់ពី ២៩ ០៦៥ ដុល្លារ (តម្លៃនៅបរទេស)

៦) Subaru BRZ មានតម្លៃចាប់ពី ២៧ ៩៩៥ ដុល្លារ (តម្លៃនៅបរទេស)

៧) Toyota GR 86 មានតម្លៃចាប់ពី ២៧ ៧០០ ដុល្លារ (តម្លៃនៅបរទេស)

៨) Ford Mustang មានតម្លៃចាប់ពី ២៧ ២០៥ ដុល្លារ (តម្លៃនៅបរទេស)

៩) Chevrolet Camaro មានតម្លៃចាប់ពី ២៥ ០០០ ដុល្លារ (តម្លៃនៅបរទេស)

១០) MINI Cooper Hardtop 2-Door មានតម្លៃចាប់ពី ២២ ៩០០ ដុល្លារ (តម្លៃនៅបរទេស)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានតម្លៃថោកបំផុតទាំង ១០ម៉ូដែល មានមុខងារ Apple CarPlay និង Android Auto ស្តង់ដារ

មុខងារ Apple CarPlay និង Android Auto កាន់តែផ្តល់ភាពងាយស្រួល និង សុវត្ថិភាព ដើម្បីឲ្យអ្នកបើកបរអាចប្រើស្មាតហ្វូនរបស់ខ្លួន ខណៈពេលកំពុងតែបើកបរ។ អ្វីដែលកាន់តែសំខាន់បំផុតនោះគឺ មុខងារទាំងពីរនេះវាក៏មានបំពាក់នៅលើរថយន្តតម្លៃធូរដែរ។

នៅក្នុងថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តឲ្យបានស្គាល់នូវរថយន្តតម្លៃថោកបំផុតទាំង ១០ម៉ូដែល មានបំពាក់មុខងារ Apple CarPlay និង Android Auto មកស្តង់ដារតែម្តង។

១) Nissan Kicks មានតម្លៃចាប់ពី ២០ ៧៧៥ ដុល្លារ (តម្លៃនៅបរទេស)

២) Nissan Sentra មានតម្លៃចាប់ពី ២០ ៤៨៥ ដុល្លារ (តម្លៃនៅបរទេស)

៣) Hyundai Venue មានតម្លៃចាប់ពី ២០ ១២៥ ដុល្លារ (តម្លៃនៅបរទេស)

៤) Kia Forte មានតម្លៃចាប់ពី ២០ ០៨៥ ដុល្លារ (តម្លៃនៅបរទេស)

៥) Subaru Impreza មានតម្លៃចាប់ពី ១៩ ៧៥៥ ដុល្លារ (តម្លៃនៅបរទេស)

៦) Hyundai Accent មានតម្លៃចាប់ពី ១៨ ៩២៥ ដុល្លារ (តម្លៃនៅបរទេស)

៧) Nissan Versa មានតម្លៃចាប់ពី ១៨ ៧៦៥ ដុល្លារ (តម្លៃនៅបរទេស)

៨) Kia Rio មានតម្លៃចាប់ពី ១៧ ១៤៥ ដុល្លារ (តម្លៃនៅបរទេស)

៩) Mitsubishi Mirage មានតម្លៃចាប់ពី ១៥ ២៩០ ដុល្លារ (តម្លៃនៅបរស)

១០) Chevrolet Spark មានតម្លៃចាប់ពី ១៤ ៥៩៥ ដុល្លារ (តម្លៃនៅបរទេស)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីណា ដែលពេញនិយមជាងគេនៅឆ្នាំ២០២១នេះ?

ក្នុងប្រទេសចិន រថយន្តអគ្គិសនីខ្នាតតូច Wuling Hongguang Mini EV គឺជារថយន្តអគ្គិសនីដែលលក់ដាច់ជាងគេបំផុត ប៉ុន្តែបើក្រឡេកមើលទីផ្សារពិភពលោកវិញ លេខមួយគឺបានទៅលើរថយន្ត Tesla Model 3។

បើតាមទិន្នន័យដែលប្រមូលបានដោយ Uswitch បានបង្ហាញរថយន្តអគ្គិសនីដែលលក់ដាច់ជាងគេនៅតាមទីផ្សារជាច្រើនលើពិភពលោកគឺជារថយន្ត Tesla Model 3 ដែលលក់ដាច់ជាងគេនៅតាមប្រទេសចំនួន១០ កើនឡើងចំនួន ៤ប្រទេសធៀបនឹងឆ្នាំ២០២០។

Uswitch បានធ្វើការវិភាគលើទិន្នន័យមពីប្រទេស និងតំបន់ចំនួន៦១ ដោយក្នុងនោះម៉ាករថយន្ត Tesla ស្ថិតនៅលើតំណែងកំពូលក្នុងប្រទេស និងតំបន់សរុបចំនួន ២៤ប្រទេស នេះប្រសិនបើរាប់បញ្ចូលចំនួនលក់រថយន្តអគ្គិសនីទាំងអស់របស់ Tesla ដោយមិនរាប់តែម៉ូដែល Model 3។ ដោយឡែក Nissan និង Volkswagen ស្ថិតនៅចំណាត់ថ្នាក់លេខ២ និងលេខ៣ ដោយមួយជាប់លេខមួយនៅក្នុងប្រទេសចំនួន១០ និងមួយទៀតជាប់លេខមួយក្នុងប្រទេសចំនួន៧។

រថយន្តដែលលក់ដាច់ជាងគេរបស់ Nissan គឺរថយន្តអគ្គិសនីម៉ូដែល Leaf ខណៈដែលរថយន្តលក់ដាច់ជាងគេរបស់ Volkswagen គឺរថយន្ត ID.4។

នៅអាស៊ីអាគ្នេយ៍ក៏មានប្រទេសមួយចំនួនបានលេចមុខក្នុងផែនទីទិន្នន័យរបស់ Uswitch ផងដែរ ដោយនៅប្រទេសថៃគេពេញនិយមរថយន្ត MG ZS EV ខណៈដែលនៅម៉ាឡេស៊ីពេញនិយមរថយន្ត BMW i3 និងនៅប្រទេសសិង្ហបុរីពេញនិយមរថយន្ត Skoda Enyaq៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជាឡាន Audi ស៊េរីថ្មីដែលគ្រោងប្រកាសចេញឆ្នាំ២០២២

កាលពីឆ្នាំ២០២១ Audi បានប្រកាសចេញរថយន្តថ្មី និងរថយន្តដែលបានកែសម្រួលថ្មីមួយចំនួន ហើយឆ្នាំ២០២២ខាងមុខនេះ នឹងរឹតតែអស្ចារ្យថែមទៀត ដោយរាប់ត្រួសៗគឺមានរថយន្តមិនតិចជាង ៩ម៉ូដែលទេដែលគ្រោងប្រកាសចេញនាឆ្នាំ២០២២។

ចាប់ផ្ដើមដំបូងគឺជាមួយរថយន្ត Audi A3 ជំនាន់ថ្មី ដែលបានពន្យារពេលប្រកាសចេញតាំងពីចុងឆ្នាំ២០២០មក ដោយរថយន្តនេះរំពឹងថានឹងមានមកជាមួយនូវរូបរាងថ្មី អមដោយជម្រើសម៉ាស៊ីនសាំងពីរប្រភេទ ហើយក៏នឹងមានការប្រកាសចេញរថយន្ត RS3 និង S3 នាពេលបន្ទាប់ផងដែរ។

បន្តមកទៀតគឺរថយន្ត SQ7 និង SQ8 នឹងត្រូវផ្លាស់ប្ដូរពីម៉ាស៊ីនម៉ាស៊ូតមកជាម៉ាស៊ីនសាំងវិញ នៅក្នុងអំឡុងឆមាសដំបូងនៃឆ្នាំ២០២២ មុនការបង្ហាញចេញរថយន្ត A8 ស៊េរីថ្មីដែលមានការដុសខាត់រូបរាងខាងក្រៅកាន់តែទាន់សម័យ ជាមួយនឹងរថយន្ត S8 ផងដែរ។

Audi ក៏មានគម្រោងថានឹងប្រកាសចេញរថយន្តអគ្គិសនីថ្មីចំនួនពីរម៉ូដែលនាឆ្នាំក្រោយនេះ ដោយរថយន្ត E-Tron S ដែលប្រើម៉ូទ័រអគ្គិសនីបីនឹងប្រកាសចេញនាដើមឆ្នាំ២០២២ បន្ទាប់មកគឺរថយន្ត E-Tron GT គម្រោងនឹងប្រកាសចេញនាត្រីមាសទីបីឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ផ្តល់អោយ Avalon ឆ្នាំ២០២២ នូវជម្រើស ៦ម៉ូឌែល មុនពេលបញ្ចប់ជីវិត

យោងតាមរបាយការណ៍បានមួយលេចចេញកាលពីដើមឆ្នាំកន្លងទៅបានបញ្ជាក់ថា ម៉ូឌែលឆ្នាំ ២០២២ គឺជាឆ្នាំចុងក្រោយនៃរថយន្ត Toyota Avalon មុនពេលត្រៀមបញ្ចប់ជីវិត ខណៈពេល Toyota នឹងផ្តល់អោយអតិថិជនខ្លួននូវរថយន្តប្រភេទ Sedan ចំនួន ២ជម្រើសប៉ុណ្ណោះ គឺ Corolla និង Camry។ ជាក់ស្តែង ម៉ូឌែលឆ្នាំ២០២២ Toyota Avalon ទទួលបានធ្វើការអភិវឌ្ឍន៍បន្តិចបន្តួច ព្រមទាំងបានដកនូវម៉ូឌែល Avalon TRD ផងដែរ។

សម្រាប់ឆ្នាំ២០២២ Toyota បានផ្តល់អោយ Avalon ជាមួយជម្រើសចំនួន ៦ប្រភេទ ដោយរួមមាន XLE, Limited, Touring, XLE Hybrid, XSE Hybrid Nightshade និង Limited Hybrid។ ជាមួយជម្រើសទាំង ៦ម៉ូឌែលនេះ ម៉ូឌែល XSE Hybrid Nightshade គឺជាម៉ូឌែលថ្មីសម្រាប់ឆ្នាំ២០២២ ដែលបានជំនួសម៉ូឌែល Nightshade Edition។

ម៉ូដែលថ្មី XSE Hybrid Nightshade Edition នឹងបង្ហាញខ្លួនជាមួយពណ៌ Midnight Black Metallic, Wind Chill Pearl ឬ Celestial Silver Metallic ។ រថយន្តប្រភេទ Sedan ​នេះ​ក៏​ទទួល​បាន ស៊ុម​​កញ្ចក់សងខាង​ពណ៌​ខ្មៅ​, កាង​ក្រោយ​ពណ៌​ខ្មៅ, ដៃ​ទ្វារ​ពណ៌​ខ្មៅ, អង់តែន​ព្រុយ​ឆ្លាម​ពណ៌​ខ្មៅ, កាងលំអរពណ៌ខ្មៅ និងថាស​កង់​ទំហំ ១៩ អ៊ីញ​ពណ៌​ខ្មៅ។

ក្នុងនោះ Nightshade ក៏ទទួលបានប្រព័ន្ធបំពងសំឡេង ១៤ចំនុច រួមមានអេក្រង់ព័ត៌មានកំសាន្ត touchscreen ទំហំ ១០អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay, Android Auto និង Amazon Alexa។

សម្រាប់រថយន្ត Toyota Avalon ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ​៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងបាន ២១៥សេះ និងម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 ផលិតកម្លាំងបាន ៣០១សេះ៕

Trim 2022 Price*
XLE $37,400
XLE Hybrid $38,375
Limited $43,700
Limited Hybrid $44,675
Nightshade Edition $41,724
Touring $44,100
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan បញ្ចេញម៉ូដែល Kicks ២០២២ ៣ប្រភេទ មានតម្លៃចាប់ពី ១៩,៧០០ ដុល្លារ​

Nissan Kicks គឺជាប្រភេទ Crossover ដែលមានតម្លៃសមរម្យបំផុតនៅអាមេរិក ប៉ុន្តែវាមានតម្លៃថ្លៃជាងសម្រាប់ឆ្នាំ ២០២២ ដោយបច្ចុប្បន្នកំពុងដាក់លក់ ម៉ូដែលចាប់ផ្តើមពី ១៩,៧០០ ដុល្លារ និង ១,១៧៥ ដុល្លារ​ សម្រាប់ថ្លៃដឹកជញ្ជូន ដោយម៉ូដែលស៊េរីឆ្នាំ២០២២ ៣ប្រភេទនេះនឹងមានការឡើងថ្លៃបន្តទៀត ។

ម៉ូដែល Kicks entry-level Crossover ដែលភ្ជាប់មកជាមួយថាសកង់ដែកទំហំ ១៦ អ៊ីញ ប្រព័ន្ធបញ្ឆេះអូតូ និងបំពាក់ជាមួយ ម៉ាស៊ីនត្រជាក់ ការគ្រប់គ្រងពេលបើកបរ ប្រព័ន្ធបំពងសំឡេង ៦​ ចំនុច និងអេក្រង់ព័ត៌មានកំសាន្ត ទំហំ ៧ អ៊ីញ​ តភ្ជាប់មុខងារ Android Auto និង Apple CarPlay ផងដែរ។

Kicks SV កម្រិតមធ្យមមានតម្លៃចាប់ពី ២១,៥៥០ ដុល្លារ និងមានផ្នែកខាងក្រៅដែលល្អជាងជាមួយពណ៌បន្ថែម ដំបូលដាក់ឥវ៉ាន់ពណ៌ប្រាក់ និងថាសកង់ទំហំ ១៧ អ៊ីញ ដោយម៉ូដែលនេះក៏បានផ្លាស់ប្តូរហ្វ្រាំងខាងក្រោយសម្រាប់ឌីសដែលមានរន្ធធំជាងមុនផងដែរ។

ការផ្លាស់ប្តូរកាន់តែច្រើននៅក្នុងកាប៊ីន ជាមួយកុងទ័រ ទំហំ ៧ អ៊ីញ និង អេក្រង់ព័ត៌មានកំសាន្ត ៨ អ៊ីញ ធំជាងមុន ខណៈ ចំណុចលេចធ្លោផ្សេងទៀតរួមមានប្រព័ន្ធគ្រប់គ្រងអាកាសធាតុដោយស្វ័យប្រវត្តិ សោឆ្លាតវៃដែលមានប៊ូតុងបញ្ឆេះ និងការគ្រប់គ្រងពេលបើកបរដែលអាចសម្រួលបាន។

សម្រាប់ម៉ូដែលខ្ពស់ជាងគេរបស់ត្រកូល​​​ គឺ Kicks SR ដែលចាប់ផ្តើមពី ២២,២៤០ ដុល្លារ វា​មាន​ការ​កែ​លម្អ​ផ្នែក​ខាង​ក្រៅ​ស្រាលៗ​ជាមួយ​នឹង​ចង្កៀង​មុខ LED, ប៉ាណាក្រម៉ៅ បែប satin chrome ,កាងលំអខាង​ក្រោយ, ដំបូលដាក់ឥវ៉ាន់ពណ៌ខ្មៅ និងកញ្ចក់ពណ៌ខ្មៅរលោងជាមួយនឹងភ្លើងស៊ីញូរួមបញ្ចូលគ្នាផងដែរ។

ផ្ទៃខាងក្នុងភាគច្រើនប្រើប្រាស់ពី SV ដោយដៃចង្កូតស្រោបដោយស្បែក និងកាម៉េរាមួយជុំរថយន្ត ក្នុងនោះដែរអតិថិជនអាចទទួលបានកញ្ចប់ SR Premium ដែលមានតម្លៃ ១,២០០ ដុល្លារ​ ដែលបន្ថែមកៅអីពូកស្បែក  Prima-Tex , កៅអីខាងមុខនិង ដៃចង្កូតមុខងារកម្តៅ និងឧបករណ៏បំពងសំឡេង ៨​ ចំនុចម៉ាក Boseជាដើម។

សម្រាប់ម៉ូដែល Kicks ទាំងអស់ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ១.៦ លីត្រ ទំហំ ៤ ស៊ីឡាំង អាចបង្តើតកម្លាំង ១២២ សេះ  និងកម្លាំងរមួល ១៥៥ ញូតុនម៉ែត្រ ដែលបញ្ជូនថាមពលទាំងស្រុងទៅកង់ខាងមុខ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Honda Lead ជំនាន់ថ្មី តម្លៃចាប់ពី ១ ៧០៤ ពាន់ដុល្លារ សម្រាប់ទីផ្សារវៀតណាម

ក្រុមហ៊ុនម៉ូតូ Honda បានធ្វើការបង្ហាញចេញនូវម៉ូឌែល Lead ជំនាន់ថ្មី ជាមួយការអភិវឌ្ឍន៍ថ្មីបន្ថែមទៅលើការឌីស្សាញ និងម៉ាស៊ីន។

សម្រាប់ការឌីហ្សាញ ម៉ូតូ Honda Lead មានការផ្លាស់​ប្តូរ​ការ​រចនា​ ដោយផ្នែកខាងមុខនៃម៉ូតូនេះមានក្រូម៉េជ័រផ្លាកស្ទិចរាងជាងអក្សរ U នៅខាងក្រោមឡូហ្គូ Honda ដើម្បីបង្កើតភាពលេចធ្លោ និងបានបំពាក់មកជាមួយចង្កៀងមុខ LED រចនាបែប Cascade។

 

កាន់តែពិសេសទៅលើម៉ាស៊ីន នៃម៉ូតូ Honda Lead ជំនាន់ថ្មីនេះ ដោយត្រូវបានបំពាក់ដោយម៉ាស៊ីន eSP+ ស៊ូប៉ាប់ចំនួន៤ ផលិតកម្លាំង ១១សេះ និងកម្លាំងរមួល ១១,៧ ញ៉ូតុនម៉ែត្រ។

ម៉ូតូ Honda Lead ជំនាន់ថ្មី ផ្តល់នូវជម្រើសចំនួន ៣ប្រភេទគឺ Standard តម្លៃ ១៧០៤ដុល្លារ, Premium តម្លៃ ១៨០២ដុល្លរ និង Special Edition តម្លៃ ១៨៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បាន Toyota Probox ស៊េរីឆ្នាំ២០២២ តម្លៃខ្ទង់ ១៣ ១២៤ ដុល្លារ

[ទីផ្សាររថយន្តបរទេស] ក្រុមហ៊ុន Toyota បានបញ្ចេញនូវរថយន្តម៉់ូឌែល Probox ឆ្នាំ២០២២ ប្រភេទ Wagon មានតម្លៃចាប់ពី ១៣ ១២៤ ដុល្លារសម្រាប់ទីផ្សារប្រទេសជប៉ុន។

សម្រាប់ការឌីហ្សាញខាងក្នុងរថយន្ត Toyota Probox គឺមានទំហំធំ និងសាមញ្ញា។ ដោយភ្ជាប់មកជាមួយអេក្រង់កម្សាន្ត និង Mobile Phone Stand សម្រាប់ដាក់ទូរសព្ទចល័ត ងាយស្រួលដល់អ្នកបើកបររប្រើទូរស័ព្ទញឹកញាប់។

រថយន្ត Toyota Probox មានជម្រើស ៣ ម៉ាស៊ីនរួមាន៖

  • ម៉ាស៊ីនសាំង ១.៣ លីត្រ ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំង ៩៥ សេះ ការប្រើប្រាស់សាំង ១៦.៦ គីឡូម៉ែត្រក្នុង ១ លីត្រ។
  • ម៉ាស៊ីនសាំង ១.៥ លីត្រ ផលិតកម្លាំង ១០៩ សេះ ។
  • ម៉ាស៊ីនសាំង Hybrid ចំណុះ ១.៥ លីត្រ ផលិតកម្លាំង ៧៤ សេះ រួមជាមួយនឹងម៉ូទ័រអគ្គិសនីដែលមានកម្លាំង ៦១សេះ ហើយគ្រប់ម៉ូឌែលទាំងអស់បំពាក់ដោយប្រអប់លេខអូតូ CVT ។

រថយន្ត Toyota Probox បានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពទំនើប Toyota Safety Sense រួមាន៖ ​ប្រព័ន្ធ​ការពារ​ការ​ប៉ះ​ទង្គិច​ខាង​មុខ, ប្រព័ន្ធ​ព្រមាន​ពេល​រថយន្ត​ចេញ​ពី​គន្លង, ប្រព័ន្ធ​ភ្លើង​ខ្ពស់​ស្វ័យ​ប្រវត្តិ រួមទាំងប្រព័ន្ធគ្រប់គ្រងលំនឹង VSC និងប្រព័ន្ធហ្វ្រាំង ABS/EBD និង BA ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW i4 និង iX ចេញតួរលេខផ្លូវការសាកថ្មម្តងជិះបានចម្ងាយរហូតដល់ ៥២១ គីឡូម៉ែត្រ

រថយន្ត BMW i4 និង iX និងមកដល់អាមេរិកនៅដើមឆ្នាំក្រោយ ហើយឥឡូវនេះក្រុមហ៊ុនផលិតរថយន្តបានបង្ហាញពីចម្ងាយចេញពីស្ថាប័ន EPA របស់ម៉ូដែលទាំង២នេះ ។

ខណៈពេលដែលតួលេខមិនត្រូវបានបង្ហោះនៅលើគេហទំព័ររបស់រដ្ឋាភិបាល ក្នុងនោះ BMW បាននិយាយថា iX xDrive50 នឹងមានចម្ងាយចេញពីស្ថាប័ន EPA ៥២១ គីឡូម៉ែត្រ នៅពេលបំពាក់ដោយកង់ទំហំ ២០ អ៊ីញ និងធ្លាក់ចុះដល់ ៤៩១ គីឡូម៉ែត្រ ជាមួយនឹងកង់ទំហំ ២១ អ៊ីញ ប៉ុន្តែចម្លែកឡើងដល់ ៥០៧ គីឡូម៉ែត្រ ជាមួយនឹងកង់ទំហំ ២២ អ៊ីញវិញ។

ប្រភេទ Crossover មានតម្លៃចាប់ពី ៨៣.២០០ ដុល្លារ និងមានកញ្ចប់ថាមពលអាគុយ ១១១.៥​ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលម៉ូទ័រ២ ដល់ប្រព័ន្ធ all-wheel drive  ដែលបង្កើតកម្លាំងសរុប ៥១៦ សេះ និងកម្លាំងរមួល ៧៦៤ ញូតុនម៉ែត្រ អាចឱ្យ iX xDrive50 បង្កើនល្បឿនពី 0 ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៤.៤ វិនាទី មុនពេលឈានដល់ល្បឿនលឿនបំផុត ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

សម្រាប់ម៉ូដែល i4 eDrive40 មានចម្ងាយចេញដោយស្ថាប័ន EPA ៤៨៤ គីឡូម៉ែត្រ នៅពេលបំពាក់ដោយកង់ទំហំ ១៨ អ៊ីញ និងធ្លាក់ចុះដល់ទៅ ៤៥៤ គីឡូម៉ែត្រ នៅពេលដែលបំពាក់ដោយកង់ទំហំធំជាង ១៩ អ៊ីញ។

ម៉ូដែល Performance-oriented i4 M50 មានចម្ងាយ ៤៣៥ គីឡូម៉ែត្រ ជាមួយនឹងកង់ទំហំ ១៩ អ៊ីង ប៉ុន្តែការធ្វើឱ្យប្រសើរទៅ ២០​ អ៊ីញ ប្រហែលជាត្រូវបានជៀសវាងព្រោះវាកាត់បន្ថយចម្ងាយយ៉ាងខ្លាំងដល់ ៣៦៥ គីឡូម៉ែត្រ នោះជាការធ្លាក់ចុះជិត ១៦% ហើយវាកាត់បន្ថយចន្លោះពីល្អទៅសាមញ្ញវិញជាដើម។

i4 eDrive40 តម្លៃ ៥៥,៤០០ ដុល្លារ និងមានកញ្ចប់ថាមពលអាគុយ ៨៣.៩ គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីដែលបំពាក់នៅខាងក្រោយដែលបង្កើតកម្លាំងបាន ៣៣៥ សេះ និងកម្លាំងរមួល ៤២៩ ញូតុនម៉ែត្រ ដោយម៉ូដែលនេះរត់ពី ០ ដល់ ១០០​ គីឡូម៉េត្រ/ម៉ៅង ក្នុងរយៈពេល ៥.៥ វិនាទី ហើយឈានដល់ល្បឿនលឿនបំផុត ១៩០ គីឡូម៉ែត្រ/ម៉ោង ។

ក្នុងនោះដែរសម្រាប់ម៉ូដែល i4 M50 ដែលមានតម្លៃចាប់ពី ៦៥,៩០០ ដុល្លារ​ ហើយមានម៉ូទ័រពីរដែលបង្កើតកម្លាំង ៥៣៦​ សេះ និងកម្លាំងរមួល ៧៩៤ ញូតុនម៉ែត្រ អាចបង្កើនល្បឿន 0-១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមរយះពេល ៣.៧ វិនាទីប៉ុណ្ណោះ ខណៈដែលល្បឿនលឿនបំផុតកើនឡើងដល់ ២២៥ គីឡូម៉ែត្រ/ម៉ោង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីបអាប់ Peugeot Landtrek ស៊េរីឆ្នាំ ២០២២ នឹងលេចវត្តមាននៅប្រទេសអាស៊ានមួយនេះ នៅត្រីមាសទី៣

យីហោរថយន្ត Peugeot បានត្រៀមខ្លួនបង្ហាញចេញនូវម៉ូឌែលថ្មីនៅប្រទេសម៉ាឡេស៊ី នាឆ្នាំក្រោយនេះ ដោយចាប់ពីរថយន្តអគ្គិសនី ដល់រថយន្តភីកអាប់។

សម្រាប់រថយន្តភីកអាប់ Landtrek នឹងធ្វើការបង្ហាញខ្លួននៅត្រីមាសទី៣ ឆ្នាំ២០២២ បើយោងតាមការរបាយការណ៍វិភាគរបស់ធនាគារវិនិយោគ RHB ខណៈពេលគេប្រទះឃើញរថយន្តភីកអាប់នេះកំពុងធ្វើតេស្តនៅប្រទេសម៉ាឡេស៊ី កាលពីពាក់កណ្តាលឆ្នាំមុនកន្លងទៅ។

សម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ី រថយន្ត Peugeot Landtrek ទំនងនឹងបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ ផលិតកម្លាំង ១៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ឬ អូតូ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+