ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ SUV ទាំង ១០ ម៉ូដែល ជាជើងខ្លាំងខាង Off-road ប្រចាំឆ្នាំ២០២១

SUV បានជាប់ឈ្មោះជារថយន្តដែលគេពេញនិយមអស់រយៈពេលជាច្រើនឆ្នាំមកហើយ សូម្បីតែពេលបច្ចុប្បន្ននេះ។ SUV ត្រូវបានចែកចេញជាច្រើនប្រភេទ ចាប់តាំងពីប្រភេទធម្មតា, ប្រណីត និងផ្តោតខ្លាំងលើ Off-road។

នៅក្នុងថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តទាំងអស់គ្នាឲ្យបានស្គាល់នូវ កំពូល SUV ទាំង ១០ម៉ូដែល ជាជើងខ្លាំងខាង Off-road ប្រចាំឆ្នាំ២០២១។

១) Ford Bronco មានតម្លៃចាប់ពី ២៨ ៥០០ ដុល្លារ (តម្លៃនៅបរទេស)

២) Ford Bronco Sport មានតម្លៃចាប់ពី ២៧ ២៦៥ ដុល្លារ (តម្លៃនៅបរទេស)

៣) GMC Yukon AT4 មានតម្លៃចាប់ពី ៦៩ ៦៩៥ ដុល្លារ (តម្លៃនៅបរទេស)

៤) Jeep Grand Cherokee មានតម្លៃចាប់ពី ៣៧ ៧៨៥ ដុល្លារ (តម្លៃនៅបរទេស)

៥) Jeep Wrangler មានតម្លៃចាប់ពី ២៨ ៤៧៥ ដុល្លារ (តម្លៃនៅបរទេស)

៦) Land Rover Defender មានតម្លៃចាប់ពី ដុល្លារ (តម្លៃនៅបរទេស)

៧) Lexus LX មានតម្លៃចាប់ពី ៤៧ ៧០០ ដុល្លារ (តម្លៃនៅបរទេស)

៨) Subaru Crosstrek មានតម្លៃចាប់ពី ២២ ២៤៥ ដុល្លារ (តម្លៃនៅបរទេស)

៩) Subaru Outback Wilderness មានតម្លៃចាប់ពី ៣៨ ១២០ ដុល្លារ (តម្លៃនៅបរទេស)

១០) Toyota 4Runner មានតម្លៃចាប់ពី ៣៧ ៣០៥ ដុល្លារ (តម្លៃនៅបរទេស)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះន៎ែក! ឡាន ១០ម៉ូដែល ផ្តល់ជម្រើសពណ៌លឿងស្រស់ ស្អាតបំផុត

ថ្វីបើបច្ចុប្បន្ននេះ រថយន្តពណ៌ស និងខ្មៅ គឺជាពណ៌ដែលពេញនិយមបំផុតក៏ដោយ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្ត នៅតែបន្តផ្តល់ជម្រើសពណ៌ជាច្រើនផ្សេងទៀត ហើយក្នុងនោះក៏មានពណ៌លឿងស្រស់ដែរ។

នៅក្នុងថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តឲ្យបានស្គាល់នូវរថយន្តទាំង ១០ ម៉ូដែល ផ្តល់នូវជម្រើសពណ៌លឿងស្រស់ ស្អាតបំផុត។

១) Audi S3 មានតម្លៃចាប់ពី ៤៣ ០០០ ដុល្លារ (តម្លៃនៅបរទេស)

២) BMW M4 មានតម្លៃចាប់ពី ៧១ ៨០០ ដុល្លារ (តម្លៃនៅបរទេស)

៣) Chevrolet Corvette មានតម្លៃចាប់ពី ៥៩ ៩០០ ដុល្លារ (តម្លៃនៅបរទេស)

៤) Chevrolet Spark មានតម្លៃចាប់ពី ១៣ ៦០០ ដុល្លារ (តម្លៃនៅបរទេស)

៥) Ford Mustang មានតម្លៃចាប់ពី ២៧ ១៥៥ ដុល្លារ (តម្លៃនៅបរទេស)

៦) Jaguar F-Pace មានតម្លៃចាប់ពី ៤៩ ៩៩៥ ដុល្លារ (តម្លៃនៅបរទេស)

៧) Mercedes-Benz CLA Coupe មានតម្លៃចាប់ពី ៣៨ ២០០ ដុល្លារ (តម្លៃនៅបរទេស)

៨) Mitsubishi Mirage មានតម្លៃចាប់ពី ១៤ ២៩៥ ដុល្លារ (តម្លៃនៅបរទេស)

៩) Porsche 911 មានតម្លៃចាប់ពី ១០៨ ៥០០ ដុល្លារ (តម្លៃនៅបរទេស)

១០) Toyota GR Supra មានតម្លៃចាប់ពី ៤៣ ០៩០ ដុល្លារ (តម្លៃនៅបរទេស)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីផលិតបាន ៥១,៣៧៨ គ្រឿង ម៉ូដែលទាំង៣នេះ ត្រូវបានក្រុមហ៊ុន Lotus បញ្ចប់ការផលិត

ម៉ូដែលទាំងនេះបានបញ្ជាក់អំពីក្រុមហ៊ុនអស់ជាច្រើនទសវត្សរ៍ ដោយសារ Elise ត្រូវបានដាក់ឱ្យដំណើរការដំបូងក្នុងឆ្នាំ ១៩៩៦ វាត្រូវបានបន្តដោយ Exige ៤ឆ្នាំក្រោយមក ខណៈដែល Evora គឺជាចំណូលថ្មីដែលមានអាយុកាលតាំងពីឆ្នាំ ២០០៩ ។

ម៉ូដែល Elise ចុងក្រោយ លេខរាងទី ៣៥ ១២៤ គឺជា Sport 240 Final Edition ពណ៌លឿង ខណៈដែល Exige លេខរាងទី ១០,៤៩៧ និងចុងក្រោយគឺជា Heritage Green Cup 430 Final Edition និង Evora បានបញ្ចប់ត្រឹមលេខរាង ៦,១១៧ ចុងក្រោយគឺ metallic grey GT430 Sport ។

ក្នុងរយៈពេល ២៦ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតរថយន្តទាំង ៣ប្រភេទនេះបានចំនួនបានសរុប ៥១,៧៣៨ គ្រឿង ដែលជាចំនួនស្ទើតែពាក់កណ្តាលនៃផលិតកម្មសរុបរបស់ក្រុមហ៊ុន Lotus នៅក្នុងប្រវតិ្តសាស្ត្រ ៧៣ ឆ្នាំរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ តួលេខកាន់តែខ្ពស់នៅពេលដែល Lotus បានផលិតរថយន្តស្ព័រចំនួន ៩,៧១៥ បន្ថែមទៀតសម្រាប់ Tesla និង GM  ម៉ូដែលទាំងនេះរួមមាន  Tesla Roadster, Opel/Daewoo Speedster និង Vauxhall VX220 ជាដើម។

ការផលិតឥឡូវនេះបានបញ្ចប់ ដោយខ្សែសង្វាក់ផលិតកម្មនឹងត្រូវបានរុះរើ និងជំនួសដោយគ្រឿងបរិក្ខារទំនើបៗ ដើម្បីគាំទ្រដល់ការផលិតនៃម៉ូដែល Emira ។ ម៉ូដែល​នោះ​គ្រោង​នឹង​ចូល​ផលិត​នៅ​ និទាឃ​រដូវក្រោយ ហើយក្រុមហ៊ុន Lotus បាន​កត់​សម្គាល់​ថា ពួក​គេ​នឹង​អាច​ផលិត​បាន​ដល់​ទៅ​ ៥,០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ​ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូថ្មី Honda Winner X ចាក់សាំង ២ លីត្រ ជិះបាន ១០០គ.ម តម្លៃខ្ទង់ ២ ពាន់ដុល្លារ

ក្រុមហ៊ុនម៉ូតូ Honda បានបញ្ចេញនូវម៉ូឌែលជំនាន់ថ្មី Winner X ដែលបានដាក់លក់ក្នុងតម្លៃ ២ ០០៣ ដុល្លារសម្រាប់ទីផ្សារប្រទេសវៀតណាម។

សម្រាប់ម៉ូតូ Honda Winner X មានប្រវែងសរុប ២ ០១៩ មម, ទទឹង ៧១៧ មម និងកម្ពស់ ១ ០១៤ មម។ ប៉ុន្តែបើប្រៀបធៀបទៅនឹងម៉ូឌែលចាស់ ទទឹងវាត្រូវបានកាត់បន្ថយ ៦៦ មម ដោយសារការផ្លាស់ប្តូរការរចនាភ្លើងស៊ីញ៉ូ។

ការរចនាម៉ូតូ Honda Winner X ថ្មីមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទៅលើភ្លើងស៊ីញ៉ូខាងមុខ ដែលឥឡូវនេះត្រូវបានលាក់នៅក្នុងរបាំងខ្យល់ខាងមុខ ស្រដៀងទៅនឹង Yamaha Exciter 155។

ចំណុច​សំខាន់ដែល​អ្នក​ជិះម៉ូតូ Honda Winner X មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​គឺ​ត្រូវ​បាន Honda ផ្លាស់ប្តូរកម្ពស់កន្ទុយបំពងស៊ីម៉ាំង ២០ ដឺក្រេ។ នេះបើយោងតាមការអះអាងពីក្រុមហ៊ុន Honda ដើម្បីជួយផ្តល់ផាសុកភាពសម្រាប់អ្នកជិះពីក្រោយ ព្រមទាំងមានប្រព័ន្ធចាក់សោឆ្លាតវៃ និងរន្ធសាក USB ផងដែរ។

សម្រាប់ម៉ូតូ Honda Winner X ថ្មី​បន្ត​ប្រើ​ប្រាស់ម៉ាស៊ីន ១៤៩,១សេសេ ដោយប្រើប្រាស់ប្រេងឥន្ធនៈគឺ ១,៩៩ លីត្រ / ១០០ គីឡូម៉ែត្រ។ បន្ថែមពីនេះការប្រើប្រាស់ប្រេងឥន្ធនៈរបស់ Winner X បានកើនឡើង ០.២៩ លីត្រក្នុង ១០០ គីឡូម៉ែត្រ ។

យ៉ាងណាមិញចំពោះក្រុមហ៊ុន Honda Winner X ថ្មី​នេះ​មាន​លក់​ជម្រើស ៣ Versions រួមមាន៖

១. Standard តម្លៃ ២ ០០៧ ពាន់ដល្លារ

២. Special តម្លៃ ២ ១៧៧ ពាន់ដល្លារ

៣.Sport តម្លៃ ២ ១៩៩ ពាន់ដល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានដំណើរការដោយថាមពលពន្លឺព្រះអាទិត្យរបស់ Lightyear អាចបើក ១ខែមិនបាច់សាកភ្លើង

ស្របពេលរថយន្តដំណើរការដោយថាមពលពន្លឺព្រះអាទិត្យដំបូង Lightyear One Pioneer Edition ត្រៀមចូលផលិតកម្មនាឆ្នាំក្រោយ ជាមួយតម្លៃរហូតដល់ ១៦៩ ៩០២ដុល្លារ។ ជាមួយគ្នានេះដែរក្រុមហ៊ុនក៏នឹងផ្តល់នូវជម្រើសថ្មី ជាមួយម៉ូឌែលទី២ របស់ខ្លួន ដែលនឹងផលិតឡើងនៅឆ្នាំ ២០២៤ ឬ ២០២៥។

សម្រាប់ម៉ូឌែល One គឺជារថយន្តអគ្គិសនីនាអនាគត ដែលបានបំពាក់ដោយផ្ទាំងសូឡាចំនួន ៥ម៉ែត្រ ដែលក្រុមហ៊ុន Lightyear បានអះអាងថានឹងអនុញ្ញាតអោយម្ចាស់រថយន្តអាចបើកបរមួយខែ​ដោយមិនចាំបាច់សាកភ្លើង ខណៈពេលរថយន្តអាចបើកបរបាន ១២គីឡូម៉ែត្រនៅពេលស្ថិតក្រោមពន្លឺថ្ងៃចំនួន ១ម៉ោង លើសពីនេះ បើសិនជាសាកអាគុយពេញវាអាចបើកបរបានចម្ងាយ ៧២៥គីឡូម៉ែត្រ បើយោងតាមការតេស្តនៅលើ WLTP Cycle។

ខណៈពេលក្រុមហ៊ុនពុំទាន់បង្ហាញចេញនូវព័ត៌មានលម្អិតអំពីរថយន្ត Two នៅឡើយ ដោយគ្រាន់តែបង្ហាញថា រថយន្តនេះនឹងផ្តល់ជូននៅលើទីផ្សារជុំវិញពិភពលោក រួមបញ្ជូលទាំងអ៊ឺរ៉ុប និងសហរដ្ឋអាមេរិច ជាមួយតម្លៃចាប់ពី ៣៣ ៧៧៩ដុល្លារ។ ក្នុងនោះផងដែរ ក្រុមហ៊ុន Lightyear ក៏បានប្រកាសអំពីកិច្ចព្រមព្រៀងជាមួយ LeasePlan ដែលជាក្រុមហ៊ុនផ្តល់នូវសេវាកម្មរថយន្ត ដែលនឹងធ្វើការកក់រថយន្តអគ្គិសនី Lightyear Two ដែលនឹងបង្ហាញខ្លួននាឆ្នាំ ២០២៤ ឬ ២០២៥ ចំនួន ៥០០០គ្រឿង ក្នុងការប្តេជ្ញាចិត្តរបស់ពួកគេ។

នាយកប្រតិបត្តិក្រុមហ៊ុន Lightyear លោក Lex Hoefsloot បាននិយាយថា “LeasePlan គឺជាដៃគូដ៏រឹងមាំសម្រាប់យើងតាំងពីឆ្នាំ២០១៨ ។ សេចក្តីប្រកាសថ្ងៃនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ពួកគេចំពោះចក្ខុវិស័យផលិតផលរបស់យើង ដើម្បីផលិតរថយន្តដែល Clean សម្រាប់មនុស្សគ្រប់គ្នា ។”

ព័ត៌មានលម្អិតបន្ថែមទៀតត្រូវបានគេរំពឹងថានឹងចេញមកនៅឆ្នាំក្រោយ ខណៈពេលនេះ ក្រុមហ៊ុនកំពុងផ្តោតលើ Lightyear One៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនកែច្នៃ Heritage នឹងផលិត​ Land Rover Defender បើកដំបូល ចំនួន ៥គ្រឿង ដោយមួយគ្រឿងតម្លៃ ១៦មុឺនដុល្លារ

ក្រុមហ៊ុន Heritage Customs មកពីប្រទេសហូឡង់ ដែលជា Co-owned របស់អ្នករចនា Niels van Roij បានបង្ហាញគំនូរព្រាងដំបូងនៃរថយន្ត Valiance Convertible ដែលជាកំពូលម៉ូដែលផ្អែកលើ Land Rover Defender ដែលនឹងត្រូវបានផលិតក្នុងចំនួនកំណត់ចំនួន ៥ គ្រឿងសម្រាប់ឆ្នាំ ២០២២ តាមរយៈកម្មវិធី Carchitecture program ។

ការផ្លាស់ប្តូរគឺផ្អែកលើទ្វារពីរ ប្រវែងកង់មុខ-ក្រោយ ខ្លី​ របស់ Defender 90 វារួមបញ្ចូលការកាត់ដំបូល និងបន្ទះទ្វាខាងក្រោយ ហើយជំនួសវាដោយ semi-electrc soft-top ដែលអាចបត់បាន។ នេះនាំមកនៅអារម្មណ៍បើកចំហដល់អ្នកដំណើរនៃជួរទាំង២ ។

ពណ៌ផ្នែកខាងក្រៅនៃរថយន្តនេះត្រូវបានផលិតឡើងដោយដៃ បំពាក់ដោយស្បែក spinneybeck, ឡូហ្គួ Heritage Customs ធ្វើដោយដៃ និងយ៉ាន់កង់។ ក្រុមហ៊ុនបានសាកល្បងការកំណត់រចនាសម្ព័ន្ធបីផ្សេងគ្នាសម្រាប់ Valiance Convertible ដែលត្រូវបានយកលំនាំតាមឆ្នេសមុទ្រដ៏ស្រស់ស្អាត, Land Rovers’​​ heritage  Côte d’Azur, the Solihull Sand និង Kokkini Paralia។

ម៉ូដែល Côte d’Azur ដែលបានដាក់ឈ្មោះតាមសមុទ្រ Mediterranean ភាគអាគ្នេយ៍ប្រទេសបារាំង ត្រូវបានប្រើជាមួយពណ៌ ខៀវ រួមបញ្ជូលជាមួយកាងពណ៌ខ្មៅ ដំបូលបែប cognac ថាសកង់ប្រភេទ Space Cowboy ទំហំ ២២ អ៊ីញ ស្រោបដោយសំបកកង់ពណ៌ស ខណៈផ្នែកខាងក្នុងបំពាក់ដោយកៅអីស្ព័រ និងចង្កូតដៃបែប Classic ។

ម៉ូដែល Solihull Sand ដែលយកលំនាំតាម Hue l66 ដែលជារថយន្ត Land Rover ដំបូងបង្អស់ដែលចេញពីផលិតកម្ម ដែលមានពណ៌ ប៉ៃតង ជាមួយកាងពណ៌ប្រផេះ,​ ដំបូលពណ៌ខ្សាច់ និងថាសកង់ប្រភេទ Rock Dust ទំហំ ២០​ អ៊ីញពណ៌ស ព្រមទាំងផ្នែកខាងក្នុងបំពាក់ជាមួយកៅអី និង ចង្កូតដៃបែប classic ផងដែរ។

ចុងក្រោយគឺ ម៉ូដែល Kokkini Paralia ដែលយកឈ្មោះតាមឆ្នេសមុទ្រក្រហមនៅប្រទេសក្រិច Santorini ដែលមានពណ៌ក្រហមក្រម៉ៅ ជាមួយកាងពណ៌ខ្មៅ, ដំបូលពណ៌ខ្មៅ, ថាសកង់ប្រភេទ Supersonic ទំហំ ២២ អ៊ីញ ដោយផ្នែកខាងក្នុងបំពាក់ជាមួយ កៅអី និងចង្កូតដៃបែបស្ព័រ។

សម្រាប់តម្លៃរបស់រថយន្តខាងលើនេះមានតម្លៃ ១៦០,០០០ ដុល្លារ​ ដោយមិនរាប់បញ្ចូលថ្លៃពន្ធ បើប្រៀបធៀបតម្លៃរបស់ Land Rover Defender 90 ទ្វារ៣​​​ នៅអាមេរិក មានតម្លៃចាប់ពី ៥២,៣០០​​ ដុល្លារ​ សម្រាប់ Base-spec ជាមួយម៉ាស៊ីន​ចំណុះ ២.០ លីត្រ P300 ទំហំ ៤ស៊ីឡាំង និង មានតម្លៃរហូតដល់ ១១១៤០០ ដុល្លារ​ សម្រាប់ម៉ាស៊ីន ៨ស៊ីឡាំង Carpathian Edition ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic Hatchback ជំនាន់ថ្មី ឈប់ផលិតនៅប្រទេសថៃ ក្រោមហេតុផលមួយនេះ

រថយន្ត Honda Civic Hatchback ត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារប្រទេសថៃ តាំងពីខែមីនា ឆ្នាំ២០១៧កន្លងទៅ ជាមួយជម្រើសម៉ាស៊ីនតែមួយប្រភេទប៉ុណ្ណោះ គឺម៉ាស៊ីនសាំង ១,៥លីត្រ Turbo ដោយមានតម្លៃចាប់ពី ៣៤ ៧៩០ដុល្លារ។

2022 Honda Civic Hatchback – Japan Market Model

នៅខែវិច្ឆិការ ឆ្នាំ ២០១៩ វាបានទទួលម៉ូឌែលថ្មី Mino Change ដែលដំណើរការដោយម៉ាស៊ីន Turbo RS និងបំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរ Honda SENSING ដោយតម្លៃចាប់ពី ៣៦ ២៨០ដុល្លារ។

រហូតអស់រយៈពេល ៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៧ ក្រុមហ៊ុន Honda Motor បានធ្វើការបង្ហាញចេញនូវរថយន្ត Honda Civic Hatchback ជំនាន់ទី១១ នៅខែមិថុនា ឆ្នាំ២០២១នេះ ជាមួយជម្រើសម៉ាស៊ីនសាំង ២ប្រភេទគឺ ២,០លីត្រ និង ១,៥លីត្រ Turbocharged ភ្ជាប់ដោយប្រអប់លេខ ៦វគ្គអូតូ។

ប៉ុន្តែដោយយោងតាមគេហទំព័រ Headlightmag.com បានបញ្ជាក់ថា រថយន្ត Honda Civic Hatchback ជំនាន់ថ្មី នឹងលែងមានវត្តមាននៅលើទីផ្សារប្រទេសថៃទៀតហើយ បន្ថែមពីនេះសង្វាក់ផលិតកម្មនៃរថយន្តនេះក្នុងប្រទេសក៏លែងមានដូចគ្នាដែរ។ ជាមួយបញ្ហានេះ វាបានបណ្តាលមកពីចំនួនលក់នែរថយន្តប្រភេទ Hatchback នៅលើទីផ្សារអាស៊ាន និងទីផ្សារអូសេអានី(អូស្ត្រាលី និងនូវែលសេឡង់) គឺមានចំនួនតិច។ ដូច្នេះរថយន្ត Civic Hatchback ដែលប្រទេសនូវែលសេឡង់ត្រូវបាននាំចេញពីរោងចក្រនៅប្រទេសថៃ ត្រូវបានផ្លាស់ប្តូរទៅកាន់រោងចក្រនៅប្រទេសជប៉ុនវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Hyundai Ioniq 5 នឹងដាក់លក់នៅឥណ្ឌូណេស៊ីឆ្នាំក្រោយ ជាមួយតម្លៃប្រមាណជាង៥ម៉ឺនដុល្លារ

បន្ទាប់ពីទទួលបានជោគជ័យលើទីផ្សារអឺរ៉ុប និងក្រោយពីបានប្រកាសចេញតម្លៃលក់សម្រាប់ទីផ្សារអាមេរិករួចមក នាពេលនេះរថយន្ត Hyundai Ioniq 5 ត្រូវបានបញ្ជាក់ថានឹងមានដាក់លក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីនាអំឡុងឆ្នាំក្រោយនេះជាមួយតម្លៃប៉ាន់ស្មានប្រមាណ ៥៦ ០០០ដុល្លារ។

លោក Lee Kang Hyung ជានាយកប្រតិបត្តិ Hyundai Asia បានបញ្ជាក់ថារថយន្តអគ្គិសនីនេះនឹងត្រូវដំឡើងនៅប្រទេសឥណ្ឌូណេស៊ីចាប់ពីខែមីនា ឆ្នាំ២០២២ ខាងមុខនេះ នៅរោងចក្រមួយកន្លែងដែលទើបតែសម្ពោធកាលពីថ្មីៗកន្លងទៅនេះតែប៉ុណ្ណោះ ដែលនៅរោងចក្រនេះមានផលិតរថយន្ត Creta ស៊េរីឆ្នាំ២០២២ផងដែរ។

Ioniq 5 បានចេញលក់ដំបូងគេនៅកូរ៉េខាងត្បូងកាលពីចុងខែកុម្ភៈ ឆ្នាំ២០២១ ដែលវាជារថយន្តអគ្គិសនីដំបូងរបស់ Hyundai ដែលមានប្រើប្រាស់គ្រោងឆ្អឹង E-GMP ជាគ្រោងឆ្អឹងផលិតសម្រាប់រថយន្តអគ្គិសនីផ្ទាល់។ មកទល់ពេលនេះរថយន្តបានចេញលក់លើទីផ្សារធំៗជាច្រើន រួមមានអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។

ចំណុចដ៏ទាក់ទាញខ្លាំងរបស់ Ioniq 5 គឺមានរចនាបថរូបរាងប្លែកទាក់ភ្នែក, មានកៅអីអង្គុយចំនួន៥ប៉ុន្តែកាប៊ីនខាងក្នុងមានលក្ខណៈធំទូលាយខ្លាំង និងជាពិសេសគឺសមត្ថភាពសាកភ្លើងល្បឿនលឿន ៨០០វ៉ុល ដែលជាទូទៅមានតែនៅលើរថយន្តតម្លៃថ្លៃៗប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Veaspa LX 125 i-Get ដាក់លក់ក្នុងប្រទេសថៃ តម្លៃខ្ទង់ជាង ២ ពាន់ដុល្លារ

ក្រុមហ៊ុនម៉ូតូ Vespa បានបង្ហាញនូវម៉ូឌែល LX 125 i-Get តួពណ៍ Pink Rosa ស៊េរីថ្មី តម្លៃ ២ ៧៣៥ ពាន់ដុល្លារ និង ២ ៧០៥ ពាន់ដុល្លារ សម្រាប់ជម្រើស ៤ ពណ៍រួមមាន Red Passione, White Innocenza, Yellow Lime និង Black Vulcano ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ ៤០០ នាក់ដំបូងដែលជាម្ចាស់ម៉ូតូ Vespa LX 125 i-Get (PINK ROSA) នឹងទទួលបានរង្វាន់ពិសេសរួមមាន មួកសុវត្ថិភាព, កាបូប, គម្របកៅអី, កន្សែង, បណ្តោងសោរ, ម៉ាសក្រណាត់ និងស្ទីគ័រមួយឈុតជាដើម។

ម៉ូតូ Vespa LX 125 i-Get បំពាក់​ដោយ​ម៉ាស៊ីន​ស៊ីឡាំង​មួយ 4-stroke ដែល​មាន​កម្លាំង ១២៤,៥ សេសេ ដោយប្រើប្រើបច្ចេកវិទ្យាជាមួយប្រព័ន្ធស្អំប្រេង air-cooled ភ្ជាប់ជាមួយប្រអប់លេខ CVT។ បន្ថែមជាមួយការបំពាក់ដោយបូមខាងមុខប្រភេទ Hydraulic, Single-arm និងបូមខាងក្រោយអាចលែតម្រូវបាន ៤របៀប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ខាតបង់រាប់លានដុល្លារ ព្រោះកំហុសបច្ចេកទេសសៀវភៅកាតាឡុករបស់ឡាន Mustang

ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលីបានរងការខាតបង់ជាច្រើនដោយសារកំហុសបច្ចេកទេសកើតមានឡើងជាមួយសៀវភៅកាតាឡុកសម្រាប់រថយន្ត Mustang Mach 1។

តាមការចុះផ្សាយរបស់ Drive បានឲ្យដឹងថាសៀវភៅកាតាឡុកនៅអូស្ត្រាលីបាននិយាយថារថយន្ត Mach 1 មានមុខងារ Adaptive Cruise Control, ភ្លើងលំអរខាងក្នុងរថយន្ត, ភ្លើងកាត់អ័ព្ទជាប្រភេទ LED, មានកម្រាលរថយន្ត Mach 1, មាន Sensor ចូលចត និងលក្ខណៈពិសេសមួយចំនួនទៀត ដែលលក្ខណៈពិសេសទាំងនេះគឺមិនមានពិតលើរថយន្ត Mach 1 ដែលលក់នៅអូស្ត្រាលីនោះទេ ពោលគឺមានសម្រាប់តែនៅទីផ្សារអាមេរិកខាងជើងប៉ុណ្ណោះ។

ដើម្បីជាការប៉ះប៉ូវក្រុមហ៊ុនបានផ្ដល់ជូនការបម្រើជូនសេវាកម្មឥតគិតថ្លៃរយៈពេល៣ឆ្នាំ និងការចូលរួមក្នុងកម្មវិធីប្រកួតដោយមិនគិតថ្លៃផងដែរ។ បន្ថែមពីនេះ Ford ក៏បានផ្ដល់ជូនប្រាក់សំណង ៤០០០ដុល្លារសម្រាប់អតិថិជនម្នាក់ ឬផ្ដល់ជម្រើសដូររថយន្តវិញដោយទទួលបានថ្លៃដើមពេលទិញត្រឡប់មកវិញ។

នៅអូស្ត្រាលីមានរថយន្ត Mach 1 ត្រឹម៧០០គ្រឿងប៉ុណ្ណោះ ដែលមានន័យថាកញ្ចប់ថ្លៃសំណងរបស់ Ford នៅអូស្ត្រាលីគឺមានទំហំជាទឹកប្រាក់ប្រមាណ ៣,២លានដុល្លារ។ លើសពីនេះទៀតគណៈកម្មការប្រកួតប្រជែងនិងអតិថិជនរបស់អូស្ត្រាលីបានដាក់ចេញការពិន័យជាទឹកប្រាក់ប្រមាណ ៣៨ ២០០ដុល្លារ ទៅកាន់ Ford អូស្ត្រាលី ដែលបានធ្វើឲ្យអតិថិជនមានការយល់ច្រឡំចំពោះមុខងារលើរថយន្ត Mach 1៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+