Ford ខាតបង់រាប់លានដុល្លារ ព្រោះកំហុសបច្ចេកទេសសៀវភៅកាតាឡុករបស់ឡាន Mustang

ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលីបានរងការខាតបង់ជាច្រើនដោយសារកំហុសបច្ចេកទេសកើតមានឡើងជាមួយសៀវភៅកាតាឡុកសម្រាប់រថយន្ត Mustang Mach 1។

តាមការចុះផ្សាយរបស់ Drive បានឲ្យដឹងថាសៀវភៅកាតាឡុកនៅអូស្ត្រាលីបាននិយាយថារថយន្ត Mach 1 មានមុខងារ Adaptive Cruise Control, ភ្លើងលំអរខាងក្នុងរថយន្ត, ភ្លើងកាត់អ័ព្ទជាប្រភេទ LED, មានកម្រាលរថយន្ត Mach 1, មាន Sensor ចូលចត និងលក្ខណៈពិសេសមួយចំនួនទៀត ដែលលក្ខណៈពិសេសទាំងនេះគឺមិនមានពិតលើរថយន្ត Mach 1 ដែលលក់នៅអូស្ត្រាលីនោះទេ ពោលគឺមានសម្រាប់តែនៅទីផ្សារអាមេរិកខាងជើងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីជាការប៉ះប៉ូវក្រុមហ៊ុនបានផ្ដល់ជូនការបម្រើជូនសេវាកម្មឥតគិតថ្លៃរយៈពេល៣ឆ្នាំ និងការចូលរួមក្នុងកម្មវិធីប្រកួតដោយមិនគិតថ្លៃផងដែរ។ បន្ថែមពីនេះ Ford ក៏បានផ្ដល់ជូនប្រាក់សំណង ៤០០០ដុល្លារសម្រាប់អតិថិជនម្នាក់ ឬផ្ដល់ជម្រើសដូររថយន្តវិញដោយទទួលបានថ្លៃដើមពេលទិញត្រឡប់មកវិញ។

នៅអូស្ត្រាលីមានរថយន្ត Mach 1 ត្រឹម៧០០គ្រឿងប៉ុណ្ណោះ ដែលមានន័យថាកញ្ចប់ថ្លៃសំណងរបស់ Ford នៅអូស្ត្រាលីគឺមានទំហំជាទឹកប្រាក់ប្រមាណ ៣,២លានដុល្លារ។ លើសពីនេះទៀតគណៈកម្មការប្រកួតប្រជែងនិងអតិថិជនរបស់អូស្ត្រាលីបានដាក់ចេញការពិន័យជាទឹកប្រាក់ប្រមាណ ៣៨ ២០០ដុល្លារ ទៅកាន់ Ford អូស្ត្រាលី ដែលបានធ្វើឲ្យអតិថិជនមានការយល់ច្រឡំចំពោះមុខងារលើរថយន្ត Mach 1៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម