ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ថានភាពទីផ្សារឡានអគ្គិសនីបច្ចុប្បន្ន និងការព្យាករណ៍សម្រាប់ថ្ងៃអនាគត

នៅឆ្នាំ២០១៥ ចំនួនរថយន្តអគ្គិសនីសុទ្ធដែលបើកបរលើដងផ្លូវពិភពលោកគឺមានត្រឹមប្រមាណ ១,៦ ទៅ ១,៧លានគ្រឿងប៉ុណ្ណោះ ហើយនៅក្នុងឆ្នាំ២០២០ តួលេខបានហក់ឡើងដល់ជាង ១០លានគ្រឿងនៅទូទាំងពិភពលោក។

ចំនួនលក់ជាសកលសម្រាប់រថយន្តអគ្គិសនីគឺមានកំណើន ៤៣% នៅឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ ជាតួលេខដ៏អស្ចារ្យមួយ ហើយខណៈពេលដែលឧស្សាហកម្មយានយន្តដាំក្បាលចុះដោយសារឥទ្ធិពលជំងឺឆ្លង គឺមានតែរថយន្តអគ្គិសនីប៉ុណ្ណោះដែលឃើញមានភាពរីកចម្រើនខ្លាំង។

បច្ចុប្បន្ននេះរថយន្តអគ្គិសនីមានចំណែកត្រឹម ៥% ប៉ុណ្ណោះ ក្នុងទីផ្សារឧស្សាហកម្មយានយន្តទាំងមូល ប៉ុន្តែទំហំនេះនឹង​មានការ​ផ្លាស់ប្ដូរក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។ អ្នកជំនាញបានព្យាករណ៍ថានៅត្រឹមឆ្នាំ២០២៥ ប្រមាណ ២០% នៃរថយន្តដែលលក់ចេញលើសកលលោកនឹងជារថយន្តអគ្គិសនី ហើយនៅត្រឹមចុងឆ្នាំ២០៣០ វានឹងកើនឡើងដល់ ៤០% រហូតដល់​ចុងឆ្នាំ២០៤០ ស្ទើរតែគ្រប់រថយន្តដែលបានលក់ចេញនឹងជារថយន្តអគ្គិសនី។

នៅឆ្នាំ២០២០កន្លងទៅនេះ អតិថិជនបានចំណាយទឹកប្រាក់ប្រមាណ ១២០ពាន់លានដុល្លារលើរថយន្តអគ្គិសនី ដែលបានកើនឡើង ៥០% បើធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះដែររដ្ឋាភិបាលបានចំណាយទឹកប្រាក់ ១៤ពាន់លានដុល្លារ ក្នុងការជួយលើកទឹកចិត្តដល់ពលរដ្ឋដែលសម្រេចចិត្តប្រើប្រាស់រថយន្តអគ្គិសនី។

នៅទូទាំងពិភពលោក មានរថយន្តអគ្គិសនីថ្មីចំនួនប្រមាណ ៣៧០ម៉ូដែលបានប្រកាសចេញក្នុងឆ្នាំ២០២០ ដែលកើនឡើង ៤០% ឯណោះ។ នៅប្រទេសចិនមានជម្រើសរថយន្តអគ្គិសនីច្រើនជាងគេ ប៉ុន្តែអឺរ៉ុបគឺជាទីផ្សារ​ដែល​មាន​កំណើនម៉ូដែលរថយន្តអគ្គិសនីច្រើនជាងគេ។

ទាក់ទងនឹងស្ថានីយសាកភ្លើងវិញ នៅក្នុងឆ្នាំ២០២០ ស្ថានីយសាកភ្លើងបានកើនឡើងដល់ ១,៣លានស្ថានីយ ដោយក្នុងនោះមាន ៣០% គឺជាស្ថានីយសាកភ្លើងល្បឿនលឿន ហើយ​ប្រទេសចិនមានស្ថានីយសាកភ្លើងច្រើនជាងគេដែលមានសរុបប្រមាណ ១,០៤លានទីតាំង។

នាពេលខាងមុខនេះ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយសាកភ្លើងអគ្គិសនីគឺជារឿងសំខាន់មួយសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនីទាំងមូល បន្ថែមពីលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍នៃអាគុយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ត្រៀមខ្លួននាំយកឡានអគ្គិសនី EV6 ទៅវាយលុក Tesla នៅអូស្ត្រាលី

រថយន្តអគ្គិសនីសុទ្ធ Kia EV6 កាន់តែខិតជិតដល់ការចេញលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី ហើយនៅពេលដែលចេញលក់ នោះអ្នកប្រើប្រាស់ក្នុងស្រុក នឹងត្រូវបានផ្តល់ជូននូវជម្រើសដ៏គួរឲ្យទាក់ទាញមួយ លើសពី Tesla Model 3 និង Tesla Model Y។

រថយន្ត Kia EV6 ប្រហែល ៥០០គ្រឿង ត្រូវបានគេកំណត់សម្រាប់ទីផ្សារអូស្ត្រាលី សម្រាប់ឆ្នាំ ២០២២។ ការបែងចែកនេះ អាចនឹងមានការប្រើប្រែ ខណៈក្រុមហ៊ុន Kia Australia សង្ឃឹមថា វានឹងអាចបង្កើនចំនួនរថយន្តដែលបម្រុងទុកនោះ។

យ៉ាងណាមិញ ព័ត៌មានលម្អិតពេញលេញនៃរថយន្ត Kia EV6 ដែលត្រូវលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី នឹងត្រូវប្រកាសនាឆ្នាំក្រោយ ប៉ុន្តែគេបានដឹងរួចមកហើយថា វាមានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ខណៈប្រភេទ GT នឹងចេញនៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣។

គួរឲ្យដឹងថា Kia EV6 ប្រភេទ Long Range RWD ដែលប្រើអាគុយ ៧៧,៤គីឡូវ៉ាត់ម៉ោងនោះ អាចបើកបរបានចម្ងាយដល់ ៤៩៩គីឡូម៉ែត្រ ដែលលើសពីតួលេខប៉ាន់ស្មានដែលមានចំនួន ៤៨០គីឡូម៉ែត្រ។ រីឯ Kia EV6 Long Range AWD ដែលមានអាគុយ ៧៧,៤គីឡូវ៉ាត់ម៉ោង ដូចគ្នា និងមានម៉ូទ័រអគ្គិសនីពីរ អាចបើកបរបានចម្ងាយប្រមាណ ៤៤១គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura MDX Type S ឆ្នាំ២០២២ ចេញលក់ជាផ្លូវការ តម្លៃចាប់ពី ៦៦ ៧០០ដុល្លារ

ក្រុមហ៊ុន Acura បានប្រកាសចេញនូវតម្លៃនៃរថយន្ត MDX Type S ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយវានឹងចេញលក់នៅសប្តាហ៍ក្រោយ ជាមួយនឹងតម្លៃចាប់ពី ៦៦ ៧០០ដុល្លារ។

បើប្រៀបធៀបទៅ រថយន្ត Acura MDX Type S មានតម្លៃថ្លៃជាងម៉ូដែល Acura MDX ធម្មតា ដល់ទៅ ១៩ ៥០០ដុល្លារឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត SUV កៅអី ៣ជួរនេះ មានបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៥៥សេះ និងកម្លាំងរមួល ៤៨០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ Super Handling All-Wheel Drive System។

ក្រៅពីនោះ MDX Type S ក៏បានអាប់ដេតជើងក្រោយ ដោយបំពាក់បូម air suspension និង adaptive dampers ហើយក៏បន្ថែមមុខងារបើកបរ Sport+ និង ប្រព័ន្ធហ្វ្រាំង Brembo ទៀតផង។

ដោយឡែក កាប៊ីនខាងក្នុងរបស់វានៅតែរក្សាភាពទំនើប និងផាសុកភាព ដោយប្រើកៅអីស្បែក មានមុខងារក្តៅ-ត្រជាក់ អាចសារ៉េបាន ១២បែប, កុងទ័រឌីជីថល និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Alexa, Android Auto និង Apple CarPlay។

គួរឲ្យដឹងដែរថា រថយន្ត Acura MDX Type S គឺជាគូប្រជែងរបស់ BMW X5 xDrive40i តម្លៃចាប់ពី ៦១ ៧០០ដុល្លារ និង Mercedes GLE 450 4MATIC តម្លៃចាប់ពី ៦៣ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Mustang ២០២២ តម្លៃខ្ទង់ ១៣ មុឺនដុល្លារ​ បង្ហាញខ្លួននៅក្នុងប្រទេសវៀតណាម

Ford Mustang មិន​មែន​ជា​រថយន្តចម្លែក​សម្រាប់​អ្នក​លេង​រថយន្ត​ស្ព័រ​ក្នុង​ប្រទេស​វៀតណាម​ទេ នៅឆ្នាំ ២០២១ ចំនួនរថយន្ត Mustang ដែលនាំចូលមានច្រើនណាស់ ប៉ុន្តែវាជាប្រភេទកែច្នៃ ម៉ូដែលដែលបាននាំយកមកលើកនេះ គឺជាប្រភេទ Hardtop ជាមួយពណ៌តួរខ្លួនពណ៌ក្រហម។

នៅអាមេរិច រថយន្ត Ford Mustang មានដល់ទៅ ១០ ប្រភេទ ជាមួយនឹងតម្លៃសម្រាប់ម៉ូដែលស្តង់ដារ ២៧,២០៥ ដុល្លារ និងខ្ពស់ជាងគេបំផុតគឺម៉ូដែល Shelby GT500 ដែលមានតម្លៃដល់ ៧២,៩០០ ដុល្លារ ខណៈតម្លៃ​នៅ​វៀតណាម​មិន​ត្រូវ​បាន​ក្រុមហ៊ុន​នាំ​ចូល​បង្ហើប​ឱ្យ​ដឹង​ទេ ប៉ុន្តែ​ម៉ូដែល​​មុន​មាន​តម្លៃ​ជាង ១៣០,៨១៨ ដុល្លា​រ ដូច្នេះ​តម្លៃ​ Hardtop Mustang EcoBoost ស៊េរីឆ្នាំ ២០២២ ត្រូវបាន​គេ​រំពឹង​ថា​នឹងមានតម្លៃ​ខ្ពស់​ជាង។

រថយន្តនេះដំណើរការដោយម៉ាស៊ីន ២.៣​​ លីត្រ EcoBoost ផលិតកម្លាំង ៣១០ សេះ និងកម្លាំងរមួល ៤៧៤​ ញ៉ូតុនម៉ែត្រ​ការបញ្ជូនកំម្លាំងទៅកាន់ប្រអប់លេខអូតូ ១០ វគ្គ ជាមួយ paddle shifters ក្នុងនោះដែរ Ford Mustang ក៏មានជម្រើសម៉ាស៊ីន ៥.០ លីត្រ ដែលអាចបង្កើតកម្លាំងបាន ៤៦០ សេះ នៅលើម៉ូដែលដែលមានថាមពលខ្លាំង សម្រាប់ម៉ូដែលដែលប្រើម៉ាស៊ីន ២.៣ លីត្រ ជាទូទៅគឺសមរម្យសម្រាប់ស្ថានភាពផ្លូវក្នុងប្រទេសវៀតណាមផ្ទាល់។

រថយន្តនេះមានប្រវែងសរុប ៤,៧៩៨​ មីលីម៉ែត្រ ទទឹង ១,៩១៥ មីលីម៉ែត្រ, កម្ពស់ ១,៤០០ មីលីម៉ែត្រ,ប្រវែងពីកង់មុខ-ក្រោយ ២,៧២០​ មីលីម៉ែត្រ ផ្នែកខាងមុខនៃរថយន្តមានការរចនាជាមួយនឹងនិមិត្តសញ្ញាសេះចង្កៀងមុខ LED និងមុខងារបង្កើន/បន្ថយពន្លឺដោយស្វ័យប្រវត្តិ។

Ford Mustang ស៊េរីឆ្នាំ ២០២២ ត្រូវបានបំពាក់ដោយប្រព័ន្ធចង្កូតថាមពលអេឡិចត្រូនិច (EPAS) ជាមួយនឹងរបៀបប្រតិបត្តិការចំនួន ៣ រួមមាន Comfort, Normal និង Sport  រថយន្តស្ព័រក៏ត្រូវបានបំពាក់ដោយប្រព័ន្ធ instant acceleration support system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda MX-5 Miata ២០២២ បង្ហាញខ្លួនផ្លូវការ

ក្រុមហ៊ុន Mazda បានបញ្ចេញនូវម៉ូឌែល MX-5 Miata ស៊េរីឆ្នាំ២០២២ ដែលជាប្រភេទរថយន្ត Sport ខ្នាតតូចមកពីប្រទេសជប៉ុន ដែលទទួលបានការកែលម្អបច្ចេកវិទ្យាដើម្បីនាំមកនូវអារម្មណ៍នៃការបើកបរបែបស្ព័រ និងសុវត្ថិភាពជាងមុន។

សម្រាប់ជម្រើសថ្មីនៃរថយន្តស្ព័រនេះ​ត្រូវ​បាន​បន្ថែម​ដោយ​ពណ៌តួរខ្លួនថ្មី ​ដែលមានពណ៌​លឿង ដែល​ហៅថា Platinum Quartz Metallic។

អ្វីដែលសំខាន់បំផុតនៅលើ MX-5 Miata គឺប្រព័ន្ធបច្ចេកវិទ្យា KPC (Kinematic Posture Control) ហើយប្រព័ន្ធនេះអាចកំណត់លក្ខខណ្ឌនៃការបង្វិលក្នុងពេលវេលាជាក់ស្តែងពីភាពខុសគ្នានៃល្បឿនរវាងកង់ខាងក្រោយខាងឆ្វេង និងស្តាំ ហើយនៅក្នុងវេនបង្កើនសកម្មភាពរបស់វាតាមបន្ទាត់ក្នុងការឆ្លើយតប និងបង្កើតស្ថេរភាពបន្ថែមទៀត។ 

Mazda បានបន្ថែមទៀតថាប្រព័ន្ធបច្ចេកវិទ្យា Kinematic Posture Control បង្កើតកម្លាំង “ប្រឆាំងនឹងការហើប” ដែលជួយទប់រថយន្ត នៅពេលចាប់ហ្វ្រាំង។ Mazda អះអាង​ថា ប្រព័ន្ធ​នេះ​ក៏​ត្រូវ​បាន​គេ​និយាយ​ថា​នឹង​ជួយផ្តល់​នូវលំនឹងសម្រាប់រថយន្ត នៅពេលបើកក្នុង​ល្បឿន​លឿន។ 

សម្រាប់រថយន្ត MX-5 Miata នៅក្នុងទីផ្សារអូស្ត្រាលី លែងមានជម្រើសម៉ាស៊ីន ១,៥ លីត្រទៀតហើយ។ ដោយទ្បែកក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីទ្បាំង Skyactiv-G ផលិតកម្លាំង ១៨១សេះ និងកម្លាំងរមួល ២០៤ ញ៉ូតុនម៉ែត្រ។

យ៉ាងណាមិញចំពោះតម្លៃនៃម៉ូឌែលឆ្នាំ២០២២នេះ មានតម្លៃចាប់ពី ២៧ ៣០០ដុល្លារឡើងទៅ ដោយមិនគិតបញ្ចូលទៅលើថ្លៃដឹកជញ្ជូនចំនួន ១ ០១៥ដុល្លារ។ ជាមួយតម្លៃនេះ វាមានតម្លៃថ្លៃជាងម៉ូឌែលមុនចំនួន ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia K5 តម្លៃខ្ទង់ជិត ៤ម៉ឺនដុល្លារ ចេញលក់នៅលើទីផ្សារប្រទេសវៀតណាម

បន្ទាប់ពី Kia K3 ក្រុមហ៊ុននាំចូលរថយន្ត Thaco បានបន្តដាក់លក់ម៉ូដែល Kia K5 ដោយជំនួសម៉ូដែល Kia Optima ពីមុន បើប្រៀបធៀបទៅនឹង Optima រថយន្ត Kia K5 មានការផ្លាស់ប្តូរទាំងស្រុង ការរចនាទាន់សម័យ និងបែបស្ព័រ ខណៈរថយន្តនេះមានជម្រើស ៣ ប្រភេទ រួមមាន ២.០ Luxury, ២.០ Premium និង ២.៥ GT-Line ដែលមានតម្លៃ ៣៧,៨៩៧ ដុល្លារ​, ៤០,៥១៤ ដុល្លារ​ និង ៤៤,៨៧៥ ដុល្លា​រ។

ដោយមើលឃើញពីផ្នែកខាងមុខ Kia K5 មានប៉ាណាលក្ខណៈ “ច្រមុះខ្លា”  រន្ធខ្យល់ត្រូវបានដាក់ទាបជាង ខណៈកាងខាងមុខរចនាបែប hydrofoil ដោយកាងខាងក្រោមមានការរចនារាងដូចស្លាប ក្នុងការជួយរថយន្តនៅពេលបើកបរល្បឿនលឿន។

ដោយមានការប្រើគ្រោងឆ្អឹងដូចគ្នាជាមួយ Hyundai Sonata ជំនាន់ទី ៨ រថយន្តនេះមានប្រវែងសរុប ៤៩,០៥ មីលីម៉ែត្រ ទទឹង ១,៨៦០​ មីលីម៉ែត្រ កម្ពស់ ១,៤៦៥ មីលីម៉ែត្រ ប្រវែងពីកង់មុខ-ក្រោយ ២,៨៥០ មីលីម៉ែត្រ, កំពស់ដី ១៣៥ មីលីម៉ែត្រ ។

Kia K5 ត្រូវ​បាន​បំពាក់​ដោយ​យ៉ាន់​ស្ព័រ​ទំហំ ១៨ អ៊ីញ រួមជាមួយតួ​រថយន្ត​មាន​ chrome ​លាតសន្ធឹង​ពី​កញ្ចក់​ខាងលើ​ទៅ​ខាង​ក្រោយ​រថយន្ត កាងខាងក្រោយជាមួយនឹងការរចនាបែប aerodynamic  រួមបញ្ជូលគ្នាជាមួយបំពង់ស៊ីមាំង២ និង កាងលំអ​ជាដើម។

សម្រាប់ផ្នែកខាងក្នុងរបស់ Kia K5 ក៏មានរូបរាងបែបស្ព័រផងដែរ, កៅអីពូកស្បែក និង ដៃចង្កូតស្បែក ភ្ជាប់ជាមួយប៉ូតុងបញ្ឆេះរថយន្ត និង gearshift paddles ខាងក្រោយ, កុងទ័រឌីជីថល ទំហំ ១២,៣ អ៊ីញ, អេក្រង់ព័ត៌មានកម្សាន្ត ១០,២៥ អ៊ីញ មានមុខងារ Apple CarPlay និង Android Auto។ បន្ថែមជាមួយកៅអីអ្នកបើកបរភ្ជាប់មុខងារមុខងារកំដៅ និងបញ្ជាទិសដៅ ១០របៀប ឬ ៦របៀប សម្រាប់កៅអីអ្នកដំណើរ បន្ថែមជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលមានរន្ធសាក USB ចំនួន ២, ភ្លើងលម្អចំនួន ៦៤ពណ៌,  ដំបូលបើក និងឧបករណ៏បំពងសំឡេង១២ ចំនុចម៉ាក Bose​។

ម៉ូដែល Kia K5 GT-Line ដំណើរការដោយម៉ាស៊ីន Smartstream​ ចំណុះ ២,៥ លីត្រ GDI ដែលមានកម្លាំង ១៩១ សេះ និងកម្លាំងរមួល ២៤៦ ញ៉ូតុនម៉ែត្រ រួមផ្សំជាមួយនឹងប្រអប់លេខអូតូ ៨ វគ្គ. សម្រាប់ប្រភេទ Premium និង Luxury ត្រូវបានបំពាក់ដោយម៉ាស៊ីន Nu ២,០ លីត្រ MPI បង្កើតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ១៩២ ញ៉ូតុនម៉ែត្រ រួមបញ្ចូលគ្នាជាមួយប្រអប់លេខអូតូ ៦ វគ្គ។

Kia K5 ក៏មានមុខងារបើកបរចំនួន ៤រួមមាន Comfort, Eco, Sport និង Smart ដែលត្រូវបានកែសម្រួលតាមរយៈប៊ូតុង Drive Mode៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បាន Volvo S60 ស៊េរីឆ្នាំ២០២២ ចេញលក់ក្នុងតម្លៃខ្ទង់ ៧ ម៉ឺនដុល្លារ នៅវៀតណាម

ក្រុមហ៊ុន Volvo បានធ្វើការចេញលក់នូវរថយន្ត S60 ស៊េរីឆ្នាំ២០២២ ប្រភេទ Sedan ខ្នាតកណ្តាល ជាផ្លូវការ សម្រាប់ផ្សារនៅក្នុងប្រទេសវៀតណាម ជាមួយតម្លៃចាប់ពី ៧៥ ៤៤៧ ម៉ឺនដុល្លារ។

រថយន្ត Volvo S60 មានប្រវែងសរុប ៤ ៧៦១ ម.ម ទទឹង ១ ៨៥០ គ.ម  កំពស់  ១ ៤៣១ ម.ម និងគម្លាតកង់មុខ ក្រោយ ២,៨៧២ ម.ម ។

ការឌីហ្សាញខាងក្នុងនៃរយន្ត Volvo S60 វាបានបំពាក់នូវប្រព័ន្ធកម្សាន្តភ្ជាប់ជាមួយនឹង Apple CarPlay , Android Auto, ឧបករណ៍បំពងសំឡេង Harman Kardon ចំនួន ១៣ ចំណុច ដំបូលបើក Panoramic sunroof, ប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ និងកាមេរ៉ា 360 ដឺក្រេ។

សម្រាប់រថយន្ត Volvo S60 ដំណើរការដោយបច្ចេកវិទ្យា Mild Hybrid ដែលមានម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ដំណើរការជាមួយនឹងម៉ូទ័រអគ្គិសនី ផលិតកម្លាំង ២៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៨ វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ AWD ។ គួរឲ្យដឹងថា រថយន្ត Volvo S60 គឺជាគូប្រជែងជាមួយ រថយន្ត Mercedes-Benz C300e និង BMW 330e៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលរូបភាពក្រៅផ្លូវការដែលបង្កើតដោយ Kolesa បន្ទាប់ពី Ford បញ្ចេញវីដេអូរួចមក

បន្ទាប់ពីក្រុមហ៊ុន Ford បានបង្ហាញចេញនូវវីដេអូ និងរូបភាព​ teaser នៃរថយន្ត Everest ស៊េរីថ្មី ២០២៣ ជំនាន់ថ្មី កាលពីកន្លងទៅនេះ ហើយបច្ចប្បន្ននេះ Kolesa.ru ក៏បានបង្ហាញនូវរូបភាព Render នៃរថយន្ត SUV កៅអី ៣ជួររបស់ក្រុមហ៊ុន Ford ដែលយកគំរូតាមនៃរថយន្តគំរូរថយន្តដែលបានបង្ហាញខ្លួននៅក្នុងវីដេអូ។

ខណៈពេល Everest ជំនាន់ថ្មីនេះ នឹងត្រូវផលិតឡើងដដោយផ្អែកលើរថយន្តភីកអាប់ Ranger ដូចនេះពុំមានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះឡើយ​ សម្រាប់ការឌីហ្សាញរថយន្ត Ford Everest ស៊េរីថ្មីនេះ​ ជាក់ស្តែងនៅផ្នែកខាងមុខនៃរថយន្តមានការឌីស្សាញដូចគ្នាស្ទើរតែទាំងស្រុង លើកតែភាពខុសគ្នាទៅលើកាង និងរបាការពារប៉ុណ្ណោះ។ បន្ថែមទៅលើផ្នែក D-pillar ដែលបានភ្ជាប់មកជាមួយកៅអីចំនួនពីរ ដែលជាអត្តសញ្ញាណនៃរថយន្ត SUV កៅអី ៣ជួរ ផងដែរ។

ចំណែកផ្នែកខាងក្រោយ គេឃើញថាវាបានទទួលការឌីស្សាញថ្មីទៅលើកាង និងជាពិសេសគឺស្តុបក្រោយ ដោយអូសជាបន្ទាត់ចុះមកក្រោម ខណៈម៉ូឌែលបច្ចុប្បន្នមានរូបរាងមូល។

យ៉ាងណាមិញបច្ចប្បន្ននេះចំពោះរថយន្ត Ford Everest មិនទាន់មានព័ត៌មានណាបង្ហាញអំពីម៉ាស៊ីននេះទ្បើយទេ។ ប៉ុន្តែវាត្រូវបានគេរំពឹងថាយកគំរូស្រដៀងនឹងរថយន្តភីបអាប់ Ranger។ បន្ថែមពីនេះគេរំពឹងថាវានឹងប្រើប្រាស់ជម្រើស ២ ម៉ាស៊ីនម៉ាស៊ូត ២.០ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ាស៊ីនម៉ាស៊ូត ៣.០ លីត្រ V6 turbo ថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដឹកទំនិញប្រើអគីសនីដំបូងគេរបស់ GM សាកថ្មម្តងជិះបានជាង ៤០០ គីឡូម៉ែត្រ

BrightDrop បានផ្តល់នូវគំរូរថយន្ត ៥០០ ដំបូងនៃរថយន្តពាណិជ្ជកម្មអគ្គិសនីរបស់ខ្លួនគឺ EV600 ខណៈ អតិថិជនដំបូងគេដែលបានទទួលរថយន្តដឹកជញ្ជូនថ្មី last-mile គឺ FedEx។

FedEx មានបំណងធ្វើឱ្យប្រតិបត្តិការសកលរបស់ខ្លួនមានភាពអព្យាក្រឹតកាបូននៅឆ្នាំ ២០៤០ ដោយមានជំនួយពីក្រុមហ៊ុន GM និង BrightDrop ឥឡូវនេះក្រុមហ៊ុនមានរថយន្តដឹកជញ្ជូនជាច្រើនដោយគ្មានការបំភាយឧស្ម័នទៀតទេ។

រថយន្តនេះប្រើប្រាស់ជាមួយគ្រោងឆ្អឺង Ultium platform របស់ GM រថយន្តប្រភេទ Van ដឹកជញ្ជូន អាចបើកបានចំម្ងាយ ៤០២ គីឡូម៉ែត្រ ក្នុងការសាកម្តង និងមានការគាំទ្រការសាកថ្មលឿន DC ដល់ទៅ ១២០​ ​គីឡូវ៉ាត់ ដែលអាចបញ្ជូនបានចម្ងាយ ២៤៧​​ គីឡូម៉ែត្រ ត្រឹមរយះពេលតែ១ម៉ោងប៉ុណ្ណោះ ។

រថយន្តនេះមានបំពាក់ជាមួយទ្វាររ៉ូត, ផ្លូវដើរក្នុងកាប៊ីនធំទូលាយ និងកន្លែងផ្ទុកទំនិញជាង ១៦,៩៩០ លីត្រ ក្នុងនោះដែរ វាក៏ត្រូវបានបំពាក់ដោយ អេក្រង់ព័ត៌មានកំសាន្ត ទំហំ ១៣.៤ អ៊ីង និងប្រព័ន្ធសុវត្ថិភាពកន្លែងដឹកទំនិញ ជាមួយនឹងឧបករណ៍ចាប់សញ្ញាចលនាផងដែរ។

រហូតមកដល់ពេលនេះ BrightDrop បានទទួលការបញ្ជាទិញសរុបច្រើនជាង ១៨,០០០​ គ្រឿង នឹងច្រើនជាង ១២,០០០ គ្រឿងសម្រាប់ EV600 និង ៥,៤០០ គ្រឿងសម្រាប់ smaller EV410 ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន VW ត្រៀមនឹងផ្តល់ការសាកថ្មលឿនដោយមិនគិតថ្លៃសម្រាប់រថយន្តប្រើអគ្គិសនីរបស់ខ្លួន

Volkswagen កំពុងបង្កើនល្បឿនសាកថ្មនៅលើម៉ូដែល ID របស់ខ្លួនជាមួយនឹងថាមពលថ្មធំជាង ៧៧ គីឡូវ៉ាត់ម៉ោង វាក៏កំពុងធ្វើឱ្យប្រសើរឡើងផងដែរនូវរថយន្តដើម្បីអាចសាកថ្មពីរទិស។ ទាំងអស់នេះ ក៏ដូចជាការបន្ថែមទីតាំងសាកថ្មបន្ថែមទៀត គឺជាផ្នែកនៃផែនការរបស់ក្រុមហ៊ុន VW ដើម្បីធ្វើឱ្យភាពជាម្ចាស់រថយន្ត EV កាន់តែងាយស្រួលនៅក្នុងទ្វីបអឺរ៉ុប ទោះបីជាយើងអាចមើលឃើញ ID.4 ទទួលបានការធ្វើឱ្យប្រសើរឡើងដូចគ្នាក៏ដោយ។

ជាមួយនឹងកាត We Charge អតិថិជន VW អាចប្រើប្រាស់បណ្តាញសាកថ្មធំបំផុតនៅអឺរ៉ុប ហើយក្រុមហ៊ុននិយាយថា ខ្លួននឹងដំឡើងទីតាំងសាកថ្មលឿន ១៨,០០០ បន្ថែមទៀត បន្ថែមពីលើ ២៧០,០០០ ដែលមានរួចហើយ។ ហើយវានឹងបង្កើតទីតាំងសាកធម្មតាបន្ថែមទៀតផងដែរ ប្រហែល ៣៥,០០០ ជាមួយដៃគូផ្សេងទៀត ដោយអ្នកបើកបរគ្រាន់តែទាញឡើង ហើយដោតចូល ហើយពួកគេសាកដោយស្វ័យប្រវត្តិ។

សម្រាប់ថាមពលបន្ថែម រាល់អាគុយ ៧៧ គីឡូវ៉ាត់ម៉ោងលើម៉ូដែល​ ID ថ្មីទាំងអស់នឹងចាកចេញពីរោងចក្រជាមួយនឹងកម្មវិធីថ្មីដែលនឹងធ្វើឱ្យប្រសើរឡើងនូវការសាកថ្មពី ១២៥ ទៅ ១៣៥ គីឡូវ៉ាត់ ក្នុងនោះដែរ VW និយាយថា វានឹងកាត់បន្ថយរយៈពេលសាកប្រហែល ៩ នាទី នៅពេលសាកពី ៥ ទៅ ៨០% ខណៈ​ ការអាប់ដេតនេះក៏មានមុខងារថែទាំថ្មថ្មីផងដែរ ដែលកំណត់កម្រិតនៃការសាកថ្មខាងលើដល់ ៨០%។

យោងទៅតាមក្រុមហ៊ុន VW នៅក្នុងឆ្នាំ ២០១៩ ថាមពលបានកកើតឡើងវិញចំនួន ៦៥០០,០០០,០០០ គីឡូវ៉ាត់ម៉ោង ដោយមិនប្រើក្នុងប្រទេសអាល្លឺម៉ង់​ ដែលមានថាមពលគ្រប់គ្រាន់ដល់រថយន្តអគ្គិសនី ២.៧ លានគ្រឿងរយៈពេល១ឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+