ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូរប្រជែង Tesla Model 3 មកពីប្រទេសចិន សាកថ្មម្តងជិះបានចម្ងាយជាង ១ ០០០ គ.ម បង្ហាញខ្លួនជាផ្លូវការ

ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់ប្រទេសចិន Nio បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្ត Sedan ម៉ូឌែលថ្មី ET5 ដែលជាគូរប្រជែងនៃរថយន្ត Tesla Model 3។

រថយន្ត Nio ET5 មានប្រវែងសរុប ៤ ៧៩០មម, ទទឹង ១ ៩៦០មម, កម្ពស់ ១ ៤៩៩មម និងប្រវែងគម្លាតកង់ ២ ៨៨៨មម។ ដោយវាមានប្រវែងជាងរថយន្ត Tesla Model 3 ចំនួន១៨៤,៨អ៊ីញ កម្ពស់ខ្ពស់ជាង ៥៦,៤អ៊ីញ ទទឹងវែងជាង ៧២,៨អ៊ីញ និងប្រវែងគម្លាតកង់ ១១៣,២អ៊ីញ។

សម្រាប់រថយន្ត Nio ET5 បំពាក់ដោយម៉ូទ័រអគ្គិសនី ២ ដែលមានកម្លាំង ១៥០ គីទ្បូវ៉ាត់ នៅផ្នែកខាងមុខ និង ២១០ គីទ្បូវ៉ាត់ នៅផ្នែកខាងក្រោយ។ វាផលិតកម្លាំងបានសរុប ៤៨៩ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ព្រមទាំងអាចបង្កើនល្បឿនពី 0-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៣ វិនាទីប៉ុណ្ណោះ។

បន្ថែមពីនេះ យោងទៅតាមស្តង់ដារតេស្ត CLTC របស់ប្រទេសចិន សម្រាប់ការបំពាក់ជាមួយជម្រើសអាគុយ ៧៥ គីទ្បូវ៉ាត់ម៉ោង ប្រភេទ Standard Range មានសមត្ថភាពអាចបើកបរបានចម្ងាយប្រហែល ៥៥០ គីឡូម៉ែត្រនៅពេលសាកពេញម្តង  ខណៈដែលអាគុយ ១០០ គីទ្បូវ៉ាត់ម៉ោង Long Range ផ្តល់ចម្ងាយ ៧០០ គីឡូម៉ែត្រ។ ប៉ុន្តែប្រសិនបើវាមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់នោះទេ វាក៏មាន Ultralong Range រហូតដល់ទៅ ១៥០ គីទ្បូវ៉ាត់ម៉ោង ដែលអាចបើកបរបានជាង ១ ០០០ គីឡូម៉ែត្រ។

ចំពោះការឌីហ្សាញខាងក្នុងវិញរថយន្ត Nio ET5 បានបំពាក់មកជាមួយ អេក្រង់ដែលអោយឈ្មោះថា Tablet-Style នៅលើ Console កណ្តាល រួមជាមួយនឹងកុងទ័របង្ហាញ HDR ទំហំ ១០,៥ អ៊ីង។ បន្ថែមពីនេះវាក៏បានភ្ជាប់មកជាមួយ PanoCinema ដែលដូចជាកាប៊ីនយន្តហោះឌីជីថល ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Augmented និង Virtual Reality។ ជាមួយបច្ចេកវិទ្យានេះ Nio បានធ្វើការសហការរវាង NREAL និង Nolo ក្នុងការអផិវឌ្ឍន៍នូវវែនតា AR និង VR សម្រាប់ ET5នេះ ដែលអាចបញ្ចាំងរូបភាពធំរហូតដល់ ២០១ អ៊ីង ឬ ៦ម៉ែត្រ រួមជាមួយផែនការបង្ហាញរហូតដល់កម្រិត 4K។

ក្រៅពីនេះវាក៏បានភ្ជាប់ជាមួយនឹងអំពូលបំភ្លឺខាងក្នុងមានជម្រើសពណ៌ចំនួន ២៥៦ពណ៌, ប្រព័ន្ធសម្លេង Dolby Atmos 7.1.4 Surround Sound និង UWB Digital និង Smart Key។

ចំណុចលេចធ្លោផ្សេងទៀតរួមមាន NIO Autonomous Driving (NAD), NIO Aquila Super Sensing និង NIO Adam Super Computing systems ដែលក្រុមហ៊ុនចិននិយាយវានឹងអនុញ្ញាតឱ្យ ET5 “សម្រេចបានបន្តិចម្តងៗនូវបទពិសោធន៍បើកបរស្វ័យភាពប្រកបដោយសុវត្ថិភាព និងធានាឡើងវិញនៅបទពិសោធន៍ក្នុងការបើកបរ ជាក់ស្តែងដូចជាផ្លូវហាយវេ តំបន់ទីប្រជុំជន ចំណតរថយន្ត និងការប្តូរអាគុយ។ លក្ខណៈពិសេសពេញលេញរបស់ NAD នឹងត្រូវបានដំណើរការជាបណ្តើរៗបន្ទាប់ពី ការអភិវឌ្ឍន៍បញ្ចប់ ដែលផ្តល់អោយសម្រាប់ម្ចាស់រថយន្តជនជាតិចិនតាមរយៈការជាវប្រចាំខែ ដែលមានតម្លៃប្រហែល ១០៥ដុល្លារ ក្រោមសេវាកម្ម ADaaS។

សូមបញ្ជាក់ថារថយន្ត Nio ET5 នឹងបង្ហាញវត្តមានជាផ្លូវការនៅអាគាតាំងបង្ហាញរបស់ក្រុមហ៊ុន Nio ចាប់ពីខែកញ្ញា ឆ្នាំ ២០២២ តទៅ ជាមួយនឹងតម្លៃចាប់ផ្តើមប្រហែល ៣២៨,០០០ យន់ ឬប្រហែល ៥​០ ៦៩៧ ដុល្លារ​ សម្រាប់ទីផ្សារក្នុងប្រទេសចិន ហើយវាក៏មានគម្រោងដាក់លក់នៅប្រទេសន័រវេស អាល្លឺម៉ង់ ហូឡង់ ស៊ុយអែត និងដាណឺម៉ាកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ចាយពេល៣ទៅ៤ឆ្នាំ ដើម្បីបង្កើតបានពណ៌ទឹកថ្នាំឡានថ្មីមួយបាន

ពិភពលោកនៃពណ៌រថយន្តផ្នែកខាងក្រៅកំពុងតែបោះជំហានតូចមួយចាកចេញពីពណ៌ខ្មៅ ពណ៌ប្រផេះ និងពណ៌ស ដែលបានវាយលុកកាលពីរាប់សិបឆ្នាំកន្លងទៅ។ ដូចជា Porsche ជាដើម កាលពីថ្មីៗនេះបានប្រកាសថាខ្លួននឹងពង្រីកកម្មវិធី Paint to Sample ដើម្បីផ្ដល់ជូនពណ៌ឲ្យកាន់តែច្រើនសម្បូរបែបថែមទៀត។

យ៉ាងណាក្ដីការបង្កើតបានពណ៌ខាងក្រៅមួយៗគឺមិនមែនជារឿងងាយស្រួលឡើយ ដោយពណ៌មួយចំនួនត្រូវប្រើប្រាស់ពេលរហូតដល់ ៣ ទៅ ៤ឆ្នាំ ទើបអាចបង្កើតចេញ និងអនុញ្ញាតឲ្យមានការប្រើប្រាស់បាន។ Daniela Milošević ដែលជាអ្នកឌីហ្សាញមួយរូបប្រចាំផ្នែក Color and Trim Design របស់ក្រុមហ៊ុន Porsche បាននិយាយថារូបនាងត្រូវគិតមុននិន្នាការជាច្រើនឆ្នាំ ដើម្បីអាចប្រាកដថាពណ៌ថ្មីដែលបង្កើតចេញមកគឺត្រូវគ្នានឹងភាពពេញនិយមរបស់រថយន្ត។

នេះក៏ដោយសារពណ៌នីមួយៗដែលនាងបានគិតទុកពីបច្ចុប្បន្ននេះ អាចនឹងចំណាយពេល ៣ ទៅ ៤ឆ្នាំទើបទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់។ គ្រប់ទឹកថ្នាំពណ៌ថ្មីទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាល ដោយក្នុងនោះការតេស្តដែលប្រើពេលយូរជាងគេគឺតេស្តសមត្ថភាពធន់នឹងធាតុអាកាស។ ការតេស្តធាតុអាកាសនេះធ្វើឡើងដោយលាបទឹកថ្នាំលើបន្ទះមួយ ដែលត្រូវដាក់ឲ្យចំ​ពន្លឺថ្ងៃរយៈពេល២ឆ្នាំ។

បន្ថែមពីនេះមានការធ្វើតេស្តលើសុវត្ថិភាពទាក់ទងនឹងអគ្គីភ័យ ការធ្វើតេស្តជាមួយការធន់នឹងទឹកប្រៃ និងការធ្វើតេស្តជាមួយការប៉ះទង្គិចនឹងថ្មថែមទៀតផង។ ជារៀងរាល់ឆ្នាំ Daniela Milošević និងក្រុមរបស់នាងបានបង្កើតពណ៌ថ្មីចំនួន១២ សម្រាប់រថយន្តម៉ូដែលថ្មី និងប្រភេទថ្មី ដែលជាធម្មតាមានតែពណ៌បួនប៉ុណ្ណោះត្រូវបានជ្រើសរើស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus NX ស៊េរីថ្មី ជិះ១០០គ.ម ស៊ីប្រេងជាង១លីត្រ លក់តម្លៃជាង៦ម៉ឺនដុល្លារ នៅអូស្ត្រាលី

រថយន្ត Lexus NX ស៊េរីឆ្នាំ២០២២ ដែលមានការផ្លាស់ប្ដូររូបរាងថ្មី នឹងមានដាក់លក់លើទីផ្សារប្រទេសអូស្ត្រាលីចាប់ពីចុងខែមករាខាងមុខនេះ ជាមួយតម្លៃចាប់ពីប្រមាណ ៤៣ ៣០០ដុល្លារ ដោយមិនទាន់គិតបញ្ចូលថ្លៃចំណាយផ្សេងៗទៀត។

នៅអូស្ត្រាលី រថយន្តថ្មីនេះនឹងមានផ្ដល់ជូនជម្រើសម៉ាស៊ីន៤ប្រភេទ ដោយពីរប្រភេទជាប្រភេទប្រើប្រេងសាំងសុទ្ធ និងមួយប្រភេទជាប្រភេទ Hybrid ហើយមួយទៀតគឺជាប្រភេទ Plug-in Hybrid ដែល Plug-in Hybrid នេះគឺទើបមានជាលើកដំបូងសម្រាប់ Lexus។

តម្លៃរបស់រថយន្តនេះមានចាប់ពី ៤៣ ៣០០ដុល្លារ រហូតដល់ ៦៤ ០០០ដុល្លារ សម្រាប់ប្រភេទ Plug-in Hybrid ដែលជាតម្លៃថ្លៃផុតគេមួយមិនធ្លាប់មានលើត្រកូលរថយន្ត Lexus NX ពីមុនមកឡើយ។

នៅទីផ្សារនេះមានផ្ដល់ជូនជម្រើសច្រើនប្រភេទ ដែលក្នុងនោះរួមមាន NX 250, NX 350h, NX 350 F-Sport, NX 350h F-Sport និង NX 450h+។ សម្រាប់ NX 250 មានប្រើម៉ាស៊ីន ២,៥លីត្រ មានកម្រិតស៊ីប្រេងជាមធ្យម ៦,៩លីត្រ/១០០គ.ម។

ឯ NX 350 មានប្រើម៉ាស៊ីន ២,៤លីត្រ Turbocharged ដែលមានកម្រិតស៊ីប្រេងជាមធ្យម ៨,១លីត្រ។ ចូលដល់ប្រភេទ Hybrid NX 350h មានម៉ាស៊ីន ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនី ដែលមានកម្រិតស៊ីប្រេងជាមធ្យម ៥,០លីត្រ ខណៈដែល NX 450h+ មានម៉ាស៊ីន ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីពីរ មានកម្រិតស៊ីប្រេងជាមធ្យម ១,៣លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អនាគត ឡានតូយ៉ូតា នឹងមានមុខងារសម្រាប់ដឹងថា អ្នកណាចង់ចូលបន្ទប់ទឹក ពេលកំពុងបើកបរ!

ដោយសារតែការធ្វើដំណើរកំសាន្ត និងការងារដែលមានរយៈចម្ងាយឆ្ងាយជាមួយក្រុមគ្រួសារ បងប្អូន មិត្តភក្កិជាដើម គឺតែងតែចង់ចូលបន្ទប់ទឹក និងជាពិសេសគឺកូនក្មេងតែម្តង។ ហើយមានអ្នកខ្លះក៏អៀនច្រើន មិនហ៊ាននិយាយ នៅតែទ្រាំ ចុះបើមានមុខងារនេះ មិនដឹងជាស្រួលម៉េចទេ មិនចាំបាច់ប្រាប់ទេ គឺអ្នកបើកបរដឹងថាអ្នកចង់ចូលបន្ទប់ទឹក ហើយអាចស្វែងរកទីកន្លែង ឬផ្លូវទៅកាន់ទីកន្លែងចូលបន្ទប់ទឹកសាធារណៈដែលជិតលោកអ្នកបំផុត។ ស្តាប់ទៅដូចជា អស់សំណើរដែរ ក៏បន្តែវាជាបច្ចេកវិទ្យា និងការផ្តល់នូវភាពងាយស្រួលសម្រាប់ដំណើរកំសាន្ត ការងារ ឬអាជីវកម្មដើម។ ដើម្បីដោះស្រាយ នូវបញ្ហា ឥឡូវនេះក្រុមហ៊ុនតូយ៉ូតា បានបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមចុះប៉ាតង់ថ្មីលើមុខងារ ‘ត្រូវការចូលបន្ទប់ទឹក’ នៅសហរដ្ឋអាមេរិច។

ប្រព័ន្ធនេះវានឹងធ្វើការនៅលើកៅអីអង្គុយ ដែលមានសេនស័រ និងកាំមារ៉ា សម្រាប់ចាប់យករូបភាពទឹកមុខ ក៏ដូចជាចាប់យករូបភាពនោះមកវិភាគដោយ មុខងារកម្មវិធីឆ្លាតវៃ AI ដើម្បីប្រាកដថាអ្នកចង់ចូលបន្ទប់ទឹក។ បន្ទាប់មក វានឹងបង្ហាញកម្រិតនៃការចង់ចូលបន្ទប់ទឹករបស់អ្នក រួចបញ្ជូនទៅកាន់ប្រព័ន្ធកំសាន្ត។ កម្មវិធីឆ្លាតវៃ AI ក៏នឹងធ្វើការវិភាគលើការចាប់ហ្រ្វាំងរថយន្តរបស់អ្នកបើកបរ ការជាន់បន្ថែមបន្ថយល្បឿន និងរយៈចម្ងាយដែលបានបើកបរដោយមិនឈប់ ដើម្បីដឹងថា អ្នករួមដំណើរចង់ចូលបន្ទប់ទឹក។ ទាំងនេះជាអ្វី ដែលមានសម្រាប់អនាគត ប៉ុន្តែយើងនឹងរង់ចាំមើលបន្តទៀត ហើយជាពិសេសសម្រាប់ទីផ្សារកម្ពុជា…

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បាន Mercedes-AMG C43/C53 ឆ្នាំ២០២៣ ត្រៀមបង្ហាញខ្លួននៅឆ្នាំក្រោយ

ក្រុមហ៊ុន Mercedes បានបន្តពង្រីកត្រកូល C-Class ជំនាន់ថ្មី បន្តិចម្តងៗ ហើយសមាជិកថ្មីរបស់វា នឹងជាប្រភេទ AMG គឺ C43 ឬ C53។

ស្របពេលដែលឈ្មោះវាកំពុងស្ថិតនៅក្នុងទីអាថដ៌កំបាំងនៅឡើយ ថ្មីៗនេះគេប្រមាញ់បាន រថយន្ត Mercedes-AMG C43/C53 ដែលកំពុងធ្វើតេស្តនៅតាមផ្លូវ មានបំពាក់តែមបិទបាំងកាន់តែតិចបំផុត។

រថយន្ត Mercedes-AMG C43/C53 ឆ្នាំ២០២៣ ដែលកំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំក្រោយនេះ បានដើរតាមគន្លងរបស់ C-Class ប៉ុន្តែបានបំពាក់ប៉ាណាមុខ Panamericana grille និងមានតួខ្លួនកាន់តែស្ព័រជាងមុន ដោយសារតែកញ្ចប់ Option “AMG Line” បើប្រៀបធៀបជាមួយម៉ូដែលស្តង់ដារ។

ខណៈពេលដែលម៉ូដែល C43 បច្ចុប្បន្នកំពុងប្រើប្រាស់ម៉ាស៊ីន twin-turbo ចំណុះ ៣,០លីត្រ V6 មានកម្លាំង ៣៨៥សេះ និងកម្លាំងរមួល ៥២០ញ៉ូតុនម៉ែត្រ គេរំពឹងថា ស៊េរីឆ្នាំ២០២៣ នឹងប្រើម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបានដល់ ៤១៥សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចេញឡាន Minivan ថ្មីសម្រាប់ទីផ្សារចិន យកតាមម៉ូដែល Odyssey

ក្រុមហ៊ុន Dongfeng-Honda នៅក្នុងប្រទេសចិន បានបង្ហាញចេញនូវរូបរាងរថយន្តប្រភេទ Minivan ថ្មីរបស់ខ្លួន សម្រាប់ទីផ្សារប្រទេសចិនជាផ្លូវការ ដោយហៅឈ្មោះវាថា Honda Elysion។

រថយន្ត Honda Elysion តាមពិតទៅ គឺត្រូវបានផលិតដោយផ្អែកតាមរថយន្ត Honda Odyssey ដែលមានលក់នៅលើទីផ្សារផ្សេងទៀតប៉ុណ្ណោះ។ មិនខុសពីម៉ូដែលមុនៗ រថយន្ត Honda Elysion នឹងត្រូវផលិតនៅក្នុងប្រទេសចិន ដោយក្រុមហ៊ុន Dongfeng ហើយនឹងចេញលក់ជាផ្លូវការ នៅក្នុងខែធ្នូ ឆ្នាំ២០២១ នេះតែម្តង។

គួរឲ្យដឹងថា ឈ្មោះ Elysion ត្រូវបានបង្ហាញខ្លួនលើកដំបូង ក្នុងប្រទេសចិន ជារថយន្តប្រភេទ Minivan ដែលស្រដៀងទៅនឹងម៉ូដែល Odyssey ដែល ប៉ុន្តែមានលក់តែនៅក្នុងប្រទេសចិនប៉ុណ្ណោះ តាំងពីឆ្នាំ២០១២ មក។

យ៉ាងណាមិញ ជាមួយនឹងការបំពាក់ឡូហ្គូ e:HEV នៅទ្វារខាងក្រោយ មានន័យថា រថយន្ត Elysion នឹងប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid របស់ Honda។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីសមត្ថភាពរបស់វាឡើយ ដូច្នេះមានតែរង់ចាំមើល នៅថ្ងៃប្រកាសចេញប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Defender ឆ្នាំ២០២២ ជិះមិនដល់១ពាន់គ.ម ដាក់លក់ដេញថ្លៃតម្លៃជាង ២ម៉ឺនដុល្លារ

ប្រសិនបើមើលពីផ្នែកចំហៀងខាងឆ្វេងពីកៅអីអ្នកអង្គុយ គេនឹងឃើញថារថយន្ត Land Rover Defender ឆ្នាំ២០២២មួយនេះគឺជារថយន្តដ៏ថ្មីសន្លាងមួយ ដែលអាចបើកចេញបានគ្រប់ពេល។

យ៉ាងណាក្ដីបើក្រឡេកមើលពីផ្នែកចំហៀងខាងស្ដាំគឺខុសគ្នាដូចមេឃនឹងដី ព្រោះបើតាមការរៀបរាប់របស់វិបសាយដេញថ្លៃរថយន្ត Copart នៅសហរដ្ឋអាមេរិកបានឲ្យដឹងថារថយន្ត Land Rover Defender នេះបានរងការប៉ះទង្គិចខ្លាំងពីផ្នែកខាងស្ដាំ ដែលនឹងត្រូវឆ្លងកាត់ការជួសជុលយ៉ាងស្មុគស្មាញទើបអាចបើកបរបាន។

តាមរយៈរូបភាពបានបង្ហាញថារថយន្តនេះបានជ្រុះចេញកង់មុខចេញពីតួខ្លួន ហើយផ្នែកកាងខាងមុខ ជាមួយនឹងអំពូលខាងស្ដាំដ៏បានរងការខូចខាតធ្ងន់ធ្ងរ ចំណែកឯទ្វារអ្នកបើកបរក៏រងការប៉ះទង្គិចគួរសមដែរ។

រថយន្តដែលមានសភាពខូចខាតធ្ងន់នេះ ត្រូវបានដាក់ដេញថ្លៃលើវិបសាយ Copart ដែលគិតត្រឹមបច្ចុប្បន្ននេះមានអ្នកហ៊ានឲ្យតម្លៃ ២០ ៦០០ដុល្លារ ខណៈដែលនៅសហរដ្ឋអាមេរិករថយន្តនេះមានតម្លៃចាប់ពី ៤៧ ៧០០ដុល្លារ។ អ្វីដែលល្អសម្រាប់រថយន្តនេះគឺវាទើបតែបើកបរបានចម្ងាយប្រមាណ ៧២០គីឡូម៉ែត្រ ដែលមានន័យថាគ្រឿងបន្លាស់នៅថ្មីខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មវិធី N Performance Academy ដំបូង​បង្អស់​ដែល​មិន​ធ្លាប់​មាន​របស់​ក្រុមហ៊ុន Hyundai America កើត​ឡើង​នៅ​ចុង​សប្តាហ៍​នេះ

ថ្មីៗនេះក្រុមហ៊ុន Hyundai Motor America នឹងរៀបចំកម្មវិធី N Performance Academy លើកដំបូងរបស់ខ្លួននៅចុងសប្តាហ៍នេះនៅឯ Michelin Raceway Road Atlanta នៅថ្ងៃទី ១៨ ដល់ ១៩ ខែធ្នូ។

សម្រាប់កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងការស្វែងរកការផ្តល់ជូនអ្នកចូលចិត្តនូវឱកាសដើម្បីសាកល្បងការបង្ហាញរបស់ Hyundai Veloster N នៅកន្លែងប្រណាំងទ្បានដ៏ល្បី ហើយត្រូវបានរៀបចំឡើងដោយ Bryan Herta Autosport ។ បន្ថែមពីនេះក្រុមហ៊ុនក៏បានចាប់ដៃគូជាមួយក្រុមប្រណាំងដើម្បីបង្កើតរថយន្តប្រណាំង Elantra N Line TCA ដែលបានបង្ហាញខ្លួនក្នុងខែតុលាដើម្បីប្រកួតប្រជែងក្នុង Touring Car America Championship ជាលើកដំបូងនៅខែតុលា នៅ Indianapolis Motor Speedway ។

ក្រុមការងារបាននិយាយថា N Performance Academy ត្រូវបានបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍផាសុកភាព និងទំនុកចិត្តរបស់ពួកគេនៅពេលកំពុងបើកបរ ហើយភ្ញៀវជាង ២០០ នាក់បានចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ។

ព្រឹត្តិការណ៍នេះរួមមានផ្លូវរត់ចម្ងាយ ៣,៨គីឡូម៉ែត្រ, 12-corner Road Atlanta track រួមទាំងផ្លូវ Esses និងផ្លូវចុះចំណោត។ អ្នកបើកបរ​ក៏​នឹង​មាន​សិទ្ធិ​ចូល​ទៅ​វគ្គ​សិក្សា​ស្វ័យ​ប្រវត្តិ​បច្ចេកទេស​កាន់​តែ​តឹងរ៉ឹង ដើម្បី​ជួយ​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ។ អ្នកចូលរួមនឹងអាចប្រៀបធៀបកម្រិតនៃការបើកបររបស់ពួកគេជាមួយនឹងអ្នកបើកបរប្រណាំង Hyundai ដែលមានជំនាញ Mason Filippi និង Harry Gottsacker  ពួកគេក៏នឹងផ្តល់ការណែនាំអំពីការបើកបរ ដើម្បីជួយអ្នកដែលចូលរួមរៀនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

សម្រាប់រយន្ត​ Hyundai N បានបំពាក់ដោយម៉ាស៊ីនសាំង ២.០ លីត្រ turbocharged  ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ២៧៥ សេះ និងកម្លាំងរមួល ៣៥៣ ញ៉ូវតុនម៉ែ្រ។ជាមួយនឹងប្រអប់លេខ ៨ វគ្គ ឬប្រអប់លេខអូតូ dual-clutch៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW T7 Multivan ២០២២ មានតម្លៃចាប់ពីជាង ៥មុឺន ដុល្លារ​ សម្រាប់ទីផ្សារអង់គ្លេស

ព័ត៌មានលម្អិតអំពីតម្លៃរបស់អង់គ្លេសត្រូវបានប្រកាសសម្រាប់រថយន្ត VW T7 Multivan ស៊េរីឆ្នាំ ២០២២ មុនពេលបើកការបញ្ជាទិញក្នុងខែមករា ហើយការចែកចាយចាប់ផ្តើមនៅចុងខែមីនា ឆ្នាំ ២០២២។

ដោយឃើញនៅម៉ូដែល Base នៃត្រកូល Multivan ថ្មីមានម៉ាស៊ីនចំណុះ​ ១.៥ លីត្រ TSI Life variant មានកម្លាំង ១៣៤ សេះ មានតម្លៃចាប់ពី ៥៧,៥០១ ដុល្លារ​ ដោយក្នុងចំណោមលក្ខណៈពិសេសស្តង់ដារនៃម៉ូដែល Life គឺថាសកង់ទំហំ ១៦ អ៊ីង, កៅអី ៧, ទ្វារ៉ូតសងខាង, កុងទ័រឌីជីថល និងអេក្រង់ព័ត៌មានកំសាន្ត ទំហំ ១០ អ៊ីញជាដើម។

តម្លៃកើនឡើងយ៉ាងខ្លាំងដល់ ៧៧,៤៤៥ ដុល្លារ​ សម្រាប់ប្រភេទ short-wheelbase Style ដែលត្រូវបានលក់ផ្តាច់មុខជាមួយនឹងម៉ាស៊ីន TSI ចំណុះ ២.០ លីត្រ​ ទំហំ ៤ ស៊ីឡាំង ដែលផ្តល់កម្លាំង ២០១ សេះ ម៉ូដែលនេះបន្ថែមមុខងារពិសេសដូចជាចង្កៀងមុខ IQ.LIGHT LED matrix, ប្រព័ន្ធ Discover Media navigation, Park Assist, ទ្វារ៉ូតអេឡិចត្រូនិច, ទ្វាក្រោយ ដែលមានមុខងារងាយស្រួលបើក និងថាសកង់ ទំហំ ១៧អ៊ីញផងដែរ។

ក្នុងនោះដែរម៉ូដែលខ្ពស់របស់ត្រកូលគឺ Multivan Energetic ដែលមានផ្តាច់មុខលើម៉ូដែល edition ត្រូវបានបំពាក់ដោយប្រព័ន្ធ Hybrid powertrain ដែលរួមបញ្ចូលគ្នានូវម៉ាស៊ីនចំណុះ ១.៤ លីត្រ turbocharged petrol បង្កើតកម្លាំងបាន ១៤៨ សេះ ជាមួយនឹងម៉ូទ័រអគ្គិសនីខាងមុខកម្លាំង ១១៤ សេះ និងកញ្ចប់ថាមពលអាគុយ ១៣​ គីឡូវ៉ាត់ម៉ោង រួមបញ្ចូលគ្នាផ្តល់នូវកម្លាំង ២១៥ សេះ និងអាចបើកបានចម្ងាយ ៤៩​ គីឡូម៉ែត្រ ដោយថាមពលអគ្គិសនីតែមួយ ខណៈ ម៉ូដែលនេះមានតម្លៃចាប់ពី ៧៩,២៩០ ដុល្លារ​ និងរួមបញ្ចូលប្រអប់លេខ dual-clutch ៦វគ្គ, ថាសកង់ទំហំ ១៨ អ៊ីញ, ដំបូលបើក Panoramic និងប្រព័ន្ធសំឡេងដ៏ប្រណិត ម៉ាក Harmon Kardon ជាដើម

រថយន្ត​ Multivan ប្រើប្រាស់គ្រោងឆ្អឹង MQB platform របស់ក្រុមហ៊ុនផលិតរថយន្ត និងប្រើជាការជំនួស Caravelle នៅទីផ្សារក្នុងស្រុក​ ដែលបានភ្ជាប់មកជាមួយបច្ចេកវិទ្យាច្រើនជាង រួមទាំងប្រព័ន្ធជំនួយអ្នកបើកបរជាង ២៥ ផ្សេងគ្នា រួមទាំង Front Assist area monitoring system ដែលរួមបញ្ចូល City Emergency Braking, Dynamic Road Sign Display, និង Lane Assist system ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតឡាន Hummer អគ្គិសនីដំបូងគេ រំកិលខ្លួនចេញពីរោងចក្រហើយ

ក្រុមហ៊ុន GMC បានអបអរសាទរការផលិតបានសម្រេចនូវរថយន្ត GMC Hummer EV ស៊េរីឆ្នាំ២០២២មួយគ្រឿងដំបូងគេ ដោយជាប្រភេទ Edition 1 និងបានរំកិលខ្លួនចេញពីរោងចក្រ Factory ZERO។

GMC Hummer EV គឺជារថយន្តអគ្គិសនីដំបូងដែលក្រុមហ៊ុនផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង Ultium ដែលគ្រោងឆ្អឹងនេះនឹងត្រូវប្រើប្រាស់លើរថយន្តអគ្គិសនីដទៃទៀតស្ថិតក្រោមម៉ាកសញ្ញារថយន្តផ្សេងៗគ្នា។

គួរដឹងថា Hummer EV Pickup Edition 1 មានតម្លៃចាប់ផ្ដើមពី ១១០ ២៩៥ដុល្លារ ដែលវាមានម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងបានសរុបដល់ទៅ ១០០០សេះឯណោះ។

មួយគ្រឿងដំបូងដែលរំកិលចេញពីរោងចក្រនេះ មានលេខតួ VIN 001 ដែលរថយន្តនេះត្រូវបានដាក់ដេញថ្លៃតាំងពីដើមឆ្នាំ តាំងពីពេលមិនទាន់ផលិតរួចរាល់ឯណោះ ហើយអាចលក់ចេញបានក្នុងតម្លៃដល់ទៅ ២,៥លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+