ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកស្គាល់ក្រុមហ៊ុនរថយន្តដែលទទួលបានការកក់ច្រើនជាងគេក្នុងពិព័រណ៍ Motor Expo​ ប្រទេសថៃ

បន្ទាប់ការពិព័រណ៍រថយន្ត Motor Expo​ ប្រទេសថៃ ត្រូវបានធ្វើទ្បើងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ យើងឃើញថាក្រុមហ៊ុនរថយន្តដែលទទួលបានការកក់ច្រើនជាងគឹក្រុមហ៊ុន Toyota, Honda និង Isuzu ជាដើម។ ហើយនេះគឺជាការកក់រថយន្តកំពូលទាំង ១០ នៅ Motor Expo 2021 រួមមាន៖

  1. Toyota ៥ ៧១៥ គ្រឿង
  2. Honda ៤ ១១៥ គ្រឿង
  3. Isuzu ៣ ៣២៩ គ្រឿង
  4. Mazda ៣ ១៨៩ គ្រឿង
  5. MG ២ ២៩៧ គ្រឿង
  6. Suzuki ២ ១៨៥ គ្រឿង
  7. Mercedes-Benz ២០០៥ គ្រឿង
  8. Mitsubishi ១ ៥៧២ គ្រឿង
  9. BMW ១ ១១១ គ្រឿង
  10. Nissan ១ ០២៨ គ្រឿង។

សូមបញ្ជាក់ថាពិព័រណ៍ Motor Expo 2021 លើកទី ៣៨ បានបង្ហាញថា ប្រភេទ​រថយន្ត​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​គឺ​រថយន្ត​ប្រភេទ SUV មាន​ចំនួន ៤៩,៨ ភាគរយ​តាម​ពីក្រោយ​ដោយ​រថយន្ត​ប្រភេទ Sedan ចំនួន ៣៥,១ ភាគរយ រថយន្ត Pickup ចំនួន ១០,៦ ភាគរយ និង​រថយន្ត​ផ្សេង​ទៀត ៤,៥ ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រួសារ Corolla 2022 ទទួលបានជម្រើសរហូត ៤ប្រភេទ ដោយមានតម្លៃជាង ២ម៉ឺនដុល្លារ

Toyota បានបញ្ចេញព័ត៌មានថ្មីសម្រាប់គ្រួសារ Corolla ស៊េរីឆ្នាំ ២០២២ ដោយរួមបញ្ចូលទាំង Toyota Corolla Sedan ឆ្នាំ ២០២២, Toyota Corolla Hatchback ឆ្នាំ ២០២២ និង Toyota Corolla Hybrid ឆ្នាំ ២០២២ ក្នុងនោះគ្មានរថយន្តណាមួយមានការផ្លាស់ប្តួរច្រើនទេ ។Corolla Sedan បន្តរហូតដល់ឆ្នាំ ២០២២ ជាមួយនឹងប្រភេទ 10 trim level ខណៈកម្រិត Trim សំខាន់ៗរួមមាន L ជាមួយតម្លៃ ២០,១៧៥ ដុល្លារ​, LE ២០,៦២៥ ដុល្លារ​, SE Manual Transmission ២៣,៣២៥ ដុល្លារ​, SE ២២,៦២៥ ដុល្លា​រ, XLE ២៤,៥៧៥ ដុល្លា​រ និង XSE ២៦,០៧៥ ដុល្លារ។  ក្នុងនោះដែរ Toyota នឹងបន្តផ្តល់ជូននូវម៉ូដែលពិសេសមួយចំនួនដូចជា SE Nightshade Edition មានតម្លៃ ២៣,៣២៥ ដុល្លារ​, SE Apex Edition និង Apex Edition MT ២៥,៣២៥ ដុល្លារ​/ ២៥,៧១០ ដុល្លារ​  និង XSE Apex Edition ២៨,៤៥០ ដុល្លារ  ជាមួយតម្លៃ ១,០២៥ ដុល្លារ​ សម្រាប់ថ្លៃដឹកជញ្ជូន និងបានបន្ថែមពណ៌ Ruby Flare និង Windchill Pearl ផងដែរ។

ការផ្លាស់ប្តូរសម្រាប់ម៉ូដែល Corolla Hatchback ស៊េរីឆ្នាំ​ ២០២២  មកជាមួយប្រភេទ trim-level ចំនួន ៥គឺ SE MT មានតម្លៃ ២០,៩១៥ ដុល្លារ​ , SE ២២,០១៥ ដុល្លារ​ , XSE MT ២៣,៨៦៥ ដុល្លារ​, XSE ២៤,៩៦៥ ដុល្លារ​ និង SE Nightshade ២២,៩១៥ ដុល្លារ​ ។Toyota នឹងបន្តផ្តល់ជូននូវពណ៌ពីរពណ៌នៅលើ Corolla Hatch រួមទាំងពណ៌ថ្នាំលាប Finish Line Red Premium ថ្មី ខណៈ hatchback ដំណើរការដោយម៉ាស៊ីនចំណុះ ២.០ លីត្រ​ Dynamic-Force direct-injection inline ទំហំ ៤ស៊ីឡាំង បង្កើតកម្លាំងបាន​ ១៦៨ សេះ​ និង​កម្លាំង​រមួល​ ២០៤ ញ៉ូតុនម៉ែត្រ ដោយថាមពលចេញទៅកង់ខាងមុខតាមរយៈការបញ្ជូនទៅប្រអប់ដៃ ៦ វគ្គ CVT ។ក្នុងនោះដែរCorolla Hybrid ប្រភេទ LE trim level  តែមួយ ដំណើរការដោយម៉ាស៊ីនចំណុះ ១.៨ លីត្រ ទំហំ ៤ ស៊ីឡាំង ពី Prius ផលិតកម្លាំង ១២១ សេះ មានតម្លៃ ២៣,៧៥០ ដុល្លារ​ នឹងសម្រាប់ រថយន្ត Toyota ត្រកូល Corolla ស៊េរីឆ្នាំ ២០២២ ទាំងអស់ និងមានលក់ក្នុងហាងនានាក្នុងពេលឆាប់ៗនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភ្នាក់ងារចែកចាយរថយន្ត Ford រងការចោទប្រកាន់ពីបទស្នើសុំប្រាក់បន្ថែមចំនួន ៥ពាន់ដុល្លារ​ ដើម្បីទទួលបានអទិភាពបញ្ជាទិញ F-150 Lightning

ភ្នាក់ងារចែកចាយរថយន្ត Ford នៅទីក្រុង Foxborough រដ្ឋ Massachusetts ត្រូវបានរងការចោទប្រកាន់ពីបទស្នើសុំឲ្យ​ម្ចាស់កក់រថយន្ត F-150 Lightning ដាក់ប្រាក់បន្ថែមចំនួន ៥,០០០ ដុល្លារ​ ដើម្បីឱ្យមានអទិភាពក្នុងការបញ្ជាទិញមុនរបស់ពួកគេ។

សមាជិកនៃ F-150 Gen 14 ថ្មីៗនេះបានទទួលអ៊ីមែលពីភ្នាក់ងារចែកចាយ Rodman Ford ដោយនៅក្នុងអ៊ីមែលនេះ បានអះអាងថា ខ្លួនបានធានាការកក់ទុកច្រើនជាង ២០០​គ្រឿង សម្រាប់ F-150 Lightning ប៉ុន្តែនិយាយថាការបែងចែករថយន្តដំបូងរបស់វានឹងមានត្រឹមតែ ១០% នៃការកក់ទាំងនេះប៉ុណ្ណោះ។

ប្រសិនបើអតិថិជនចង់ធ្វើការបញ្ជាទិញនៅពេលដែលការលក់ចាប់ផ្តើមនៅក្នុងខែមករា ពួកគេនឹងត្រូវបង់ប្រាក់បន្ថែម​ ៥០០០ ដុល្លារ​ នៅលើតម្លៃចេញពីរោងចក្រ MSRP​ ក្នុងអ៊ីមែលបានបន្ថែមថា ១០% ដំបូងនៃអ្នកកក់ទុកដែលឆ្លើយតបនឹងសារ និងយល់ព្រមនឹងការសម្គាល់នឹងត្រូវបានដាក់ជាអាទិភាពដើម្បីធានាការបញ្ជាទិញ និងទទួលយកការដឹកជញ្ជូនក្នុងអំឡុងពេលបែងចែកដំបូង។

រថយន្ត Ford F-150 Lightning បានបង្ហាញឲ្យឃើញពីភាពពេញនិយមកាន់តែច្រើនលើសពីក្រុមហ៊ុនបានរំពឹងទុក ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តបានបញ្ឈប់ការកក់ទុក បន្ទាប់ពីទទួលបានជិត ២០០,០០០ គ្រឿង ដោយរង់ចាំការបញ្ជាទិញជាមួយតួរលេខសរុបចុងក្រោយ។ ដំបូងឡើយ Ford គ្រោងនឹងផលិតរថយន្តចំនួន ១៥,០០០ គ្រឿងនៅឆ្នាំ ២០២២, ៥៥,០០០ គ្រឿងនៅឆ្នាំ ២០២៣ និង ៨០,០០០ គ្រឿងក្នុងឆ្នាំ ២០២៤ ក្នុងនោះដែរក្រុមហ៊ុនផលិតរថយន្តនឹងឆ្លើយតបដោយការបង្កើនការផលិតរហូតដល់ ៨០,០០០ គ្រឿងក្នុងឆ្នាំ ២០២៣ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកកក់ទុកជាច្រើននឹងត្រូវរង់ចាំការចែកចាយ។

F-150 Lightning ស៊េរីឆ្នាំ​ ២០២២ មានតម្លៃចាប់ពី ៣៩,៩៧៤​ ដុល្លារ​ និងមុនពេលប្រាក់ជំនួយពីរដ្ឋាភិបាល ៧,៥០០ ដុល្លារ​ ព្រមទាំងបន្ថែម ៥,០០០ ដុល្លារ​ ដូច្នេះវាពិតជាតម្លៃខ្ពស់ ដូចនេះសម្រាប់សមាជិកដែលទទួលបានអ៊ីមែលនេះនិយាយថាបានផ្លាស់ប្តូរការកក់របស់គាត់ទៅអ្នកចែកចាយផ្សេងទៀតរួចហើយ ដើម្បីជៀសវាងអស់ប្រាក់បន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនមេ Mercedes ចែកប្រាក់រង្វាន់បុគ្គលិកម្នាក់ៗជិត ៧ពាន់ដុល្លារ

ក្រុមហ៊ុន Daimler និងក្រុមហ៊ុន Mercedes-Benz កំពុងតែអបអរសាទរនឹងលទ្ធផលដ៏ល្អក្នុងឆ្នាំ២០២១នេះ ដោយក្រុមហ៊ុនបានសម្រេចផ្ដល់ប្រាក់រង្វាន់ជូនបុគ្គលិកពេញសិទ្ធិនៅប្រទេសអាល្លឺម៉ង់ ម្នាក់ៗទទួលបានចំនួនប្រមាណ ៦៧៧០ដុល្លារ។

ក្រុមហ៊ុន Daimler បានសម្រេចថានឹងផ្ដល់ជូនប្រាក់រង្វាន់ដល់បុគ្គលិកសរុបប្រមាណ ១០ម៉ឺននាក់ ដើម្បីបង្ហាញ​​ការ​លើកទឹកចិត្ត​ចំពោះ​បុគ្គលិក​ដែល​បានខិតខំធ្វើការនៅក្នុងអំឡុងពេលដែលជំងឺកូវីដ១៩រាតត្បាត និងអំឡុងពេលដែលជួបវិបត្តិខ្វះខាតឈីបផងដែរ។

ក្រុមហ៊ុន Daimler នៅមិនទាន់បានប្រកាសចេញលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ឲ្យដឹងជាមុនថាខ្លួន​បាន​ជួបប្រទះ​ជោគជ័យ​ដ៏ខ្លាំងក្លាបំផុតមួយនៅពេញមួយឆ្នាំ២០២១នេះ។

គួរដឹងថាក្រុមហ៊ុនអាល្លឺម៉ង់មួយនេះជាញឹកញាប់តែងផ្ដល់ប្រាក់រង្វាន់ដល់បុគ្គិលនៅអាល្លឺម៉ង់ ប៉ុន្តែមិនធ្លាប់ផ្ដល់ជូនច្រើនដូចឆ្នាំនេះ។ ដូចកាលពីឆ្នាំ២០២០ ក្រុមហ៊ុនបានចែកជូនប្រាក់រង្វាន់​ពីផលចំណេញចំនួនប្រមាណ ៦៧៣ដុល្លារជូនដល់បុគ្គលិក និងប្រាក់រង្វាន់លើកទឹកចិត្តចំនួនម្ដងដែលមានចំនួនប្រមាណ ៥៦៤ដុល្លារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Camry ឆ្នាំ២០២២ ចេញលក់នៅវៀតណាមតម្លៃចាប់ពីជាង ៤ម៉ឺនដុល្លារ

រថយន្ត Toyota Camry ស៊េរីឆ្នាំ២០២២ បានប្រកាសចេញលក់ជាផ្លូវការលើទីផ្សារប្រទេសវៀតណាម ដោយមានបន្ថែមប្រភេទថ្មីចំនួនពីរ និងការដុសខាត់លើគ្រឿងបរិក្ខារមួយចំនួន រួមជាមួយប្រព័ន្ធសុវត្ថិភាពដែលល្អប្រសើរជាងមុនផងដែរ។

Camry ឆ្នាំ២០២២ បានពាំនាំមកជាលើកដំបូងនូវប្រភេទ Hybrid សម្រាប់ទីផ្សារវៀតណាម ដែលមានឈ្មោះថា 2.5 HV Hybrid ដែលវាមានបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១៧៦។ រថយន្ត Hybrid នេះស៊ីប្រេងត្រឹម ៤,៤លីត្រ ប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

ដោយឡែក ប្រភេទថ្មីមួយទៀតគឺមានឈ្មោះថា  2.0Q ដែលវាមានម៉ាស៊ីន ២.០លីត្រ អាចផលិតកម្លាំងបានចំនួន ១៧០សេះ និងមានកម្រិតស៊ីប្រេងជាមធ្យម ៦,៤លីត្រ។ រថយន្ត Camry ស៊េរីថ្មីក៏មានប្រភេទ 2.5Q ដែលអាចផលិតកម្លាំងបាន ២០៧សេះ និងមានកម្រិតស៊ីប្រេង ៧,១លីត្រ។

រថយន្ត Toyota Camry ថ្មីនេះមានដាក់លក់នៅវៀតណាមជាមួយជម្រើសពណ៌ខាងក្រៅចំនួនបួនប្រភេទ ដោយវាមានតម្លៃចាប់ពីប្រមាណ ៤៦ ៧០០ដុល្លារ ដល់ប្រមាណ ៦៣ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បាន​អគ្គិសនី ទី ១ របស់ Toyota bZ4X បានបង្ហាញតម្លៃជាផ្លូវការហើយ

ទ្បានអគ្គិសនីទី ១ របស់​ Toyota bZ4X បានប្រកាសតម្លៃចាប់ ៥៥ ៦០០ ដុល្លារ ដល់ ៦៨ ៣១៩ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទីផ្សារក្នុងប្រទេសអង់គ្លេស។

សម្រាប់រថយន្តអគ្គិសនី Toyota bZ4X នេះផ្តល់នូវ ៤ ជម្រើសរួមាន៖ Pure, Motion, Vision និង Premiere Edition

១. Toyota bZ4X Pure តម្លៃ ៥៥ ៦០០ ដុល្លារ វាបានបំពាក់កុងទ័រឌីជីថល ៧ អ៊ីញ, ប្រព័ន្ធកម្សាន្ត ប្រភេទ Touch screen ទំហំ៨ អ៊ីញ, នូវថាសកង ទំហំ ១៨ អ៊ីញ,កាមេរ៉ាបញ្ច្រាស, ការចូលនិងការចាប់ផ្តើមឆ្លាតវៃ និងប្រព័ន្ធគ្រប់គ្រងអាកាសធាតុជាមួយនឹងមុខងារប្រតិបត្តិការពីចម្ងាយ។

២. Toyota bZ4X Motion តម្លៃ ៦០ ៦៣២ ដុល្លារ និង ៦៤ ០៧៨ ដុល្លារ វាបានបបំពាក់នូវ spoiler ខាងក្រោយ, កញ្ចក់ Privacy ខាងក្រោយ, Parking Sensors, កៅអីខាងមុខដែលមានកំដៅ ប្រព័ន្ធភ្លើងជុំវិញ និងឆ្នាំងសាកទូរស័ព្ទឥតខ្សែ។ ជម្រើសដែលអាចរកបានរួមមានដំបូលបែក Panoramic , ថាសកង់ទំហំ ២០ អ៊ីញ និងកញ្ចប់សុវត្ថិភាព Toyota T-Mate ដែលបានពង្រីក និងកញ្ចប់ជំនួយអ្នកបើកបរ។

៣. Toyota bZ4X Vision តម្លៃ ៦៣ ១៥០ ​ដុល្លារ និង ៦៦ ០០០ ដុល្លារ វាបានបំពាក់នូវកង់ទំហំ ២០ អ៊ីញតែមួយគត់, ឧបករណ៍ចាប់សញ្ញាកន្លែងចតរថយន្តខាងក្រោយជាមួយនឹងមុខងារហ្វ្រាំងដោយស្វ័យប្រវត្តិ, ជំនួយការចតរថយន្តដែលគ្រប់គ្រងពីចម្ងាយ, កៅអីស្បែកសំយោគ, កៅអីខាងមុខដែលមានកំដៅ និងខ្យល់ចេញចូល, ដៃចង្កូតដែលមានកំដៅ, សោឌីជីថល និងទ្វារខាងក្រោយដែលមានថាមពល។ 

៤. Toyota bZ4X Premiere Edition តម្លៃ ៦៨ ៣១៩ វាបានបំពាក់នូវ ដំបូលបែប Panoramic និងប្រព័ន្ធអូឌីយ៉ូ JBL premium speaker ចំនួនប្រាំបួន។ 

សូមបញ្ជាក់ថាទ្បានអគ្គិសនី Toyota bZ4X ប្រើម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ២០១សេះ និងមួយទៀតប្រើម៉ូទ័រអគ្គិសនីពីរដែលអាចផលិតកម្លាំងបាន ២១៥សេះ ដែលមួយមានអាគុយទំហំ ៧១,៤ គីទ្បូវ៉ាត់ និងមួយទៀតមានអាគុយ ៧២,៨ គីទ្បូវ៉ាត់ ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយប្រមាណ ៤៥០គីឡូម៉ែត្រ លើការសាកល្បងនៅអឺរ៉ុប ហើយអាគុយរបស់វាអាចសាកបានដល់ ៨០% ក្នុងពេលប្រមាណ៣០នាទី ដោយប្រើប្រាស់ប្រព័ន្ធសាកភ្លើងលឿន ១៥០ គីទ្បូវ៉ាត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បាន Nissan Ariya ប្រើប្រាស់អគ្គិសនី សាកថ្មម្តងជិះបាន ៤៩៨ គ.ម តម្លៃខ្ទង់ ៤ ម៉ឺនដុល្លារ សម្រាប់ទីផ្សារនៅអង់គ្លេស

ក្រុមហ៊ុន Nissan បានប្រកាសអំពីតម្លៃសម្រាប់រថយន្តប្រើប្រាស់អគ្គិសនី Ariya ប្រភេទ SUV សម្រាប់ទីផ្សារនៅចក្រភពអង់គ្លេស ដោយតម្លៃ​ចាប់ពី ៤៧ ៥៩៦ ដុល្លារ ។

សម្រាប់រថយន្ត Nissan Ariya ប្រើប្រាស់អាគុយចំណុះ ៨៧គីឡូវ៉ាត់ម៉ោង ដែលវាបញ្ចូនកម្លាំងទៅកាន់ម៉ូទ័រអគ្គិសនីចំនួនមួយ ដែលម៉ូទ័រអាចផលិតកម្លាំងបាន ២៣៨សេះ។ Nissan រំពឹងថារថយន្តអគ្គិសនីរបស់ខ្លួននឹងអាចបើកបរបានដល់ចម្ងាយ ៤៩៦គីឡូម៉ែត្រពេលសាកភ្លើងពេញ។ បន្ថែមពីនេះរថយន្ត Ariya នេះក៏មានជាជម្រើសផ្សេងទៀតផងដែរ ដូចជា Evolve+ FWD, Premiere FWD និងប្រភេទ Platinum+ e4ORCE AWD ផងដែរ។

ការដឹកជញ្ជូនរថយន្ត Ariya រំពឹងថានឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០២២ ដោយចាប់ផ្ដើមជាមួយប្រភេទ FWD និងបន្តមកគឺប្រភេទ AWD ហើយ​គេរំពឹងថា Nissan នឹងបង្ហាញចេញ Option បន្ថែមផ្សេងទៀតនៅថ្ងៃខាងមុខផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan នឹង​បង្កើត​រោងចក្រ​កែ​ច្នៃ​អាគុយឡានថ្មី​ នៅ​អាមេរិក និងអឺរ៉ុប​

យោងតាមសារព័ត៌មានជប៉ុន Nikkei បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Nissan Motor Co គ្រោងនឹងបង្កើតរោងចក្រកែច្នៃអាគុយរថយន្តថ្មី នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប នៅត្រឹមចុងឆ្នាំ២០២៥។

គេហទំព័រ Nikkei បាននិយាយថា Nissan សង្ឃឹមថាការកែច្នៃអាគុយរថយន្តនិងប្រើប្រាស់វាឡើងវិញក្នុងរថយន្តអគ្គិសនី នឹងជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ខណៈដែលតម្លៃលោហៈកម្រកើនឡើង។

របាយការណ៍ខាងលើបានបន្ថែមទៀតថា រោងចក្រទាំងនេះ នឹងក្លាយជារោងចក្រកែច្នៃអាគុយរថយន្តដំបូងរបស់ក្រុមហ៊ុន Nissan ដែលត្រូវបានសាងសង់នៅខាងក្រៅប្រទេសជប៉ុន ប៉ុន្តែមិនបានបញ្ជាក់អំពីប្រទេសនៅអឺរ៉ុបណា ដែលរោងចក្រនឹងត្រូវបានសាងសង់នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Nissan មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters នោះទេ។

គួររំលឹកឲ្យដឹងដែរថា កាលពីខែមុន ក្រុមហ៊ុនបានប្រកាសពីការជំរុញផ្នែកអគ្គិសនីរបស់ខ្លួន ដោយប្តេជ្ញាចំណាយប្រាក់ ១៧,៥៣ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីបង្កើនរថយន្តប្រើថាមពលអគ្គិសនី ដើម្បីតាមឲ្យទាន់គូប្រជែងនៅក្នុងផ្នែកដែលកំពុងរីកចម្រើនលឿនបំផុតសម្រាប់អ្នកផលិតរថយន្ត។

ក្រុមហ៊ុនផលិតរថយន្ត Nissan ក៏បាននិយាយទៀតថា ពួកគេគ្រោងនឹងដាក់លក់រថយន្តប្រើថាមពលអគ្គិសនីចំនួន ២៣ ម៉ូដែល រួមទាំងរថយន្តអគ្គិសនីសុទ្ធ ចំនួន ១៥ ម៉ូដែឡនៅឆ្នាំត្រឹមឆ្នាំ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen នឹង​ផលិតឡាន​តិចគ្រឿង​ជាងមុន ក្នុង​ឆ្នាំ២០២២

Assembly Tiguan

ក្រុមហ៊ុន Volkswagen រំពឹងថា នឹងផលិតរថយន្តតិចជាងឆ្នាំនេះ ក្នុងឆ្នាំ ២០២២ ដោយសារបញ្ហាផ្គត់ផ្គង់បន្ទះឈីបអេឡិចត្រូនិកដែលកំពុងបន្តកើតមានទូទាំងពិភពលោក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ បានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់ការចែកចាយរថយន្តឆ្នាំ ២០២១ កាលពីសប្តាហ៍មុន ពី ៩,៣ លានគ្រឿង មកត្រឹម ៩ លានគ្រឿង ហើយវាកំពុងត្រៀមខ្លួនសម្រាប់លទ្ធភាពដែលថា ការខ្វះខាតបន្ទះឈីបអេឡិចត្រូនិកបច្ចុប្បន្នអាចបន្តរហូតដល់យ៉ាងហោចណាស់ដើមឆ្នាំ ២០២៣។

នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ការចែកចាយរថយន្តរបស់ Volkswagen អាចធ្លាក់ចុះដល់ ៨ លានគ្រឿងនៅឆ្នាំក្រោយ ប៉ុន្តែទោះបីជាអ្វីៗដំណើរការល្អក៏ដោយ ការចែកចាយអាចទាបជាងឆ្នាំនេះបន្តិច។

យ៉ាងណាមិញ ក្រុមហ៊ុន Volkswagen បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ខាងលើនេះទេ ដោយបញ្ជាក់ថា ខ្លួនរំពឹងថា នឹងមានការធូរស្រាលបន្តិចនៃស្ថានភាពផ្គត់ផ្គង់នៅឆ្នាំ ២០២២ ប៉ុន្តែនិយាយថា ឆមាសទី១ នៃឆ្នាំ ២០២២ នឹងនៅតែមានការប្រែប្រួលខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​លក់​រថយន្ត​នៅ​ប្រទេស​ចិន​ នឹង​ឡើង​ដល់ ២៧,៥ លាន​គ្រឿង​ក្នុង​ឆ្នាំ ២០២២

FILE PHOTO: Cars for export wait to be loaded onto cargo vessels at a port in Lianyungang, Jiangsu province, China October 14, 2019. REUTERS/Stringer

ស្ថាប័នឧស្សាហកម្មរថយន្តកំពូលរបស់ប្រទេសចិន បាននិយាយថា ការលក់រថយន្តនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ទំនងជានឹងកើនឡើង ៥,៤ ភាគរយ ដល់ចំនួនសរុប ២៧,៥ លានគ្រឿងក្នុងឆ្នាំ ២០២២ ខាងមុខ។

សមាគមក្រុមហ៊ុនផលិតរថយន្តចិន China Association of Automobile Manufacturers (CAAM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា ក្នុងចំណោមចំនួនសរុប ការលក់រថយន្តអគ្គិសនី ត្រូវបានគេរំពឹងថានឹងកើនឡើង ៤៧ ភាគរយដល់ ៥លានគ្រឿង។

សម្រាប់ឆ្នាំ ២០២១ សមាគម CAAM រំពឹងថា ការលក់នឹងកើនឡើង ៣,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ២៦,១ លានគ្រឿង ជាមួយនឹងការលក់រថយន្តអគ្គិសនី កើនឡើង ១,៥ ដង ដល់ ៣,៤ លានគ្រឿង។

គួរឲ្យដឹងដែរថា ដោយមានការរំខានពីបញ្ហាកង្វះបន្ទះឈីបអេឡិចត្រូនិកជាសាកលមានរយៈពេលយូរ ការលក់រថយន្តរបស់ប្រទេសចិនបានធ្លាក់ចុះ ៩,‌ ភាគរយនៅក្នុងខែវិច្ឆិកា ធៀបនឹងឆ្នាំមុន ដែលនេះជាការធ្លាក់ចុះប្រចាំខែទី៧ ជាប់ៗគ្នារបស់ពួកគេ។ នេះបើយោងតាមទិន្នន័យ CAAM បានបង្ហាញនៅដើមខែនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+