ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai នឹងបញ្ចេញនូវរថយន្ត Hybrid ម៉ូឌែលថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយនឹង Toyota

បន្ទាប់ពីមានការចែកចាយនូវព័ត៌មានបែកធ្លាយជាច្រើន ពេលនេះ ក្រុមហ៊ុន Hyundai ផ្ទាល់ បានប្រកាសគ្រោងនឹងបញ្ចេញនូវរថយន្ត Hyundai Tucson ម៉ូឌែលថ្មី ក្នុងត្រកូល N របស់ខ្លួនហើយ ដោយក្នុងនោះគឺអាចនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

ក្នុងនោះ ចំពោះមូលហេតុនៃការបញ្ចេញនូវរថយន្ត Tucson N ថ្មីនេះ គឺដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្ត RAV4 GR Sport របស់ក្រុមហ៊ុន Toyota និងបង្ហាញពីសមត្ថភាពនៃរថយន្ត Hybrid របស់ខ្លួន បើទោះបីជាក្នុងពេលនេះមានការផ្តោតលើសំខាន់ទៅលើរថយន្តអគ្គិសនីក៏ដោយ។

គួរបញ្ជាក់ថា បើតាមការអះអាង សម្រាប់រថយន្ត Tucson N នេះ គឺនឹងប្រើប្រាស់់នូវបច្ចេកវិទ្យា Hybrid ថ្មី ដែលរួមបញ្ជូលគ្នានូវម៉ាស៊ីន turbocharged ចំណុះ ១,៦ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ នៅផ្នែកខាងក្រោយ ហើយអាចផលិតកម្លាំងបានដល់ទៅ ៣០០សេះ ឯណ្ណោះ ខណៈព័ត៌មានផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះក៏ Raptor ដែរ ប៉ុន្តែរបស់ប្រទេសចិន! Haval Raptor PHEV ២០២៦ ត្រៀមចេញលក់នៅចិន តម្លៃខ្ទង់ ២ម៉ឺនដុល្លារ!

[ទីផ្សារប្រទេសចិន] ក្រុមហ៊ុន GWM ត្រៀមចេញលក់នូវរថយន្ត Haval Raptor ប្រភេទ PHEV នៅលើទីផ្សារប្រទេសចិននៅថ្ងៃទី ១៩ ខែសីហានេះ បន្ទាប់ពីទទួលបានការអាប់ដេតថ្មីសម្រាប់សេរ៊ីថ្មីឆ្នាំ២០២៦ ជាមួយតម្លៃចាប់ពី ២៣ ១០០ដុល្លារ ដល់ ២៦ ៨០០ដុល្លារ សម្រាប់ម៉ូឌែលប្រភេទកូនកាត់ PHEV និងមានតម្លៃចាប់ពី ២១ ៨០០ ដល់ ២៣ ២០០ដុល្លារសម្រាប់ប្រភេទប្រើម៉ាស៊ីនចំហេះក្នុង។

សម្រាប់ម៉ូឌែលឆ្នាំ២០២៦ នេះ GWM បានធ្វើការអាប់ដេតថ្មីទៅលើទៅលើផ្នែកសំខាន់ៗមួយចំនួនដូចជាចង្កៀងមុខ-ក្រោយ បានប្តូរការរចនាទៅជាជ្រុងវិញ រីឯឡូហ្គូក្រោយប្តូរពី Haval ទៅ GWM វិញផងដែរ។ ចំណែកផ្នែកខាងក្នុងក៏ទទួលបាននូវការកែប្រែថ្មីដូចគ្នាដែរ ដោយមានភ្ជាប់មកជាមួយ Paddle Shifter, កុងទ័រ LCD ទំហំ ​១២,៣អ៊ីញ និងអេក្រង់កម្សាន្តកណ្តាលទំហំ ១៤,៦អ៊ីញ ដំណើរការដោយប្រព័ន្ថប្រតិបត្តិការ Coffee OS3 ផងដែរ។ 

ចំពោះសម្ថភាពនៃការបើកបរ Haval Raptor ប្រភេទ PHEV ដំណើរការដោយប្រព័ន្ធកូនកាត់ PHEVជំនាន់ទីថ្មីអោយឈ្មោះថា Hi4 ដែលធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ជាមួយម៉ូទ័រអគ្គីសនីចំនួន២ ដែលអាចផលិតកម្លាំងសរុបបាន ៤៤៣សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ ដែលទទួលបានថាមពលពីកញ្ចប់អាគុយចំនួន ៣ជម្រើសគឺ

  • អាគុយ LFP ទំហំ ១៨,៧៤kWh អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយខ្ទង់ ១០២គ.ម ន 
  • អាគុយ LFP ទំហំ ២៧,៥៤kWh អាចបើបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយខ្ទង់ ១៤៥គ.ម
  • អាគុយ LIB ទំហំ ៣៥,៤៣kWh អាចបើបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយខ្ទង់ ២០០គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដ SUV Off-Road ទី៤ក្នុងត្រកូល Fang Cheng Bao ត្រៀមចេញលក់នៅចុងឆ្នាំនេះ

រថយន្តប្រភេទ SUV plug-in hybrid ទំហំធំ ៥កៅអី ម៉ូឌែល Fang Cheng Bao Ti7 របស់ក្រុមហ៊ុន BYD បានចេញពីខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសចិន។ រថយន្ដនេះនឹងមានវត្ដមានក្នុងទីផ្សារប្រទេសចិននៅចុងឆ្នាំនេះ ដោយផ្តល់ជូនជាមួយប្រព័ន្ធថាមពល DMS ថ្មីដំណើរដោយម៉ូទ័រអគ្គិសនីចំនួនពីរ និងម៉ាស៊ីនចំហេះក្នុង (ICE) ចំណុះ ១.៥ លីត្រ។

Fang Cheng Bao Ti7 rolled off the production line ahead of launch in ChinaFang Cheng Bao (FCB) គឺជាម៉ាករថយន្ត off-road លំដាប់កំពូលមួយត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន BYD ក្នុងឆ្នាំ ២០២៣។ រថយន្ដក្នុងត្រកូល Fang Cheng BaoFang Cheng Bao បច្ចុប្បន្នរួមមានចំនួន ៣ ម៉ូឌែលគឺ៖ Bao 5 (Leopard 5), Bao 8 (Leopard 8) និង Ti3 (Tai 3, Titanium 3)។ ម៉ាក់យីហោ FCB នឹងត្រូវបានលក់នៅក្រៅប្រទេសចិនក្រោមម៉ាកយីហោ Denza។ រថយន្ត Ti7 (Tai 7, Titanium 7) នឹងក្លាយជារថយន្តទី៤ របស់ត្រកូល FCB ដែលចូលទីផ្សារ។ រថយន្ដនេះបានចាប់ផ្ដើមការផលិតទ្រង់ទ្រាយធំរនៅក្នុងប្រទេសចិននៅថ្ងៃទី ១១ ខែសីហា។

ក្រុមហ៊ុន BYD បានរាយការណ៍កាលពីថ្ងៃទី ១១ ខែសីហាថា រថយន្ត crossover ម៉ូដែល FCB Ti7 ដែលផលិតទ្រង់ទ្រាយធំក្នុងបាច់ដំបូង បានចេញពីខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះបានចែករំលែករូបភាពផ្លូវការដំបូងនៃរថយន្តដែលផលិតទ្រង់ទ្រាយធំនៅលើបណ្តាញសង្គម។ វាបានភ្ជាប់រូបភាពជាមួយនឹងសេចក្តីថ្លែងការណ៍ដែលនិយាយថា៖«រោងចក្រឆ្លាតវៃកំពុងដំណើរការយ៉ាងពេញលេញ»។

លោក Xiong Tianbo ជាអ្នកគ្រប់គ្រងទូទៅនៃអង្គភាពអាជីវកម្ម FCB បានចូលរួមក្នុងពិធីនៃរថយន្ត Ti7 ដំបូងដែលចេញពីខ្សែសង្វាក់ផលិតកម្ម។ រថយន្ត Ti7 ផលិតទ្រង់ទ្រាយធំដំបូងគេមានពណ៌ខៀវប្រាក់ ជាមួយនឹងបំពាក់មកជាមួយឧបករណ៍ចាប់សញ្ញា LiDAR នៅលើដំបូល។ ទោះជាយ៉ាងណាក៏ដោយ ក៏មានរថយន្ត SUV Ti7 ដែលផលិតទ្រង់ទ្រាយធំជាច្រើនទៀតចេញពីខ្សែសង្វាក់ផលិតកម្មក្នុងពណ៌ខ្មៅផងដែរ។

រថយន្ត Fang Cheng Bao Ti7 នឹងចូលមកក្នុងទីផ្សារចិននៅត្រីមាសទី ៤ ឆ្នាំ ២០២៥។ យោុងតាម CarNewsChina រំពឹងថាជួរតម្លៃរបស់វាគឺចន្លោះពី ២៥០ ០០០ ទៅ ៣០០ ០០០ យន់ ស្មើនិងប្រមាណ ៣៤ ៨១០ ដល់ ៤១ ៧៧៥ ដុល្លារ)។ វានឹងប្រកួតប្រជែងជាមួយរថយន្ត Li L7 និង Aito M7៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីចេញលក់បាន ៨ឆ្នាំ! Lexus LC ប្រភេទ Hybrid ត្រូវបាន Lexus បញ្ចប់ជីវិត

[បរទេស] Lexus LC 500h ប្រភេទកូនកាត់ហាយប្រ៊ីដបានបង្ហាញខ្លួននៅកំឡុងឆ្នាំ២០១៦ និងបានឈានជើងចូលទៅកាន់ទីផ្សារនៅសហរដ្ឋអាមេរិចក្នុងឆ្នាំ២០១៨ ជាមួួយការលក់សរុបបានត្រឹមចំនួន ២៤៨គ្រឿងប៉ុណ្ណោះក្នុងរយ:ពេល ៨ឆ្នាំនេះ​ ដោយ៖

  • ឆ្នាំ២០១៨ លក់បានចំនួន ១០២គ្រឿង
  • ឆ្នាំ២០១៩ លក់បានចំនួន ៣៧គ្រឿង
  • ឆ្នាំ២០២០ លក់បានចំនួន ១៤គ្រឿង
  • ឆ្នាំ២០២១ លក់បានចំនួន ១៤គ្រឿង
  • ឆ្នាំ២០២២ លក់បានចំនួន ១៩គ្រឿង
  • ឆ្នាំ២០២៣ លក់បានចំនួន ៣៧គ្រឿង
  • ឆ្នាំ២០២៤ លក់បានចំនួន ១៨គ្រឿង
  • ឆ្នាំ២០២៥ (គិតត្រឹមខែមិថុនា) លក់បានចំនួន ៧គ្រឿង

ជាមួយលទ្ធផលនៃការលក់បានចំនួនតិចបែបនេះ អាចជាហេតុផលធ្វើអោយ Lexus សម្រេចចិត្តបញ្ចប់ជីវិតម៉ូឌែលឡានស្ព័រកូនកាត់មួយនេះ។ ប៉ុន្តែទោះជាយ៉ាងណា ត្រកូល LC ក៏នឹងបន្តជីវិតជាមួយម៉ូឌែល LC 500 ដែលជាម៉ូឌែលទើបទទួលបានការអាប់ដេតថ្មីសម្រាប់ឆ្នាំ២០២៦ ដែលផលិតជាមួួយចំនួនកំណត់ត្រឹម ២០០គ្រឿងសម្រាប់ម៉ូឌែលប្រភេទ Coupe ជាមួយតម្លៃចាប់ពី ១០១ ៧០០ដុល្លារ និង ៣៥០គ្រឿងសម្រាប់ម៉ូឌែលប្រភេទ Convertible ជាមួយតម្លៃ ១០៩ ២០០ដុល្លារ។

គួររំលឹកផងដែរថា Lexus LC 500 Hybrid ដំណើរការរួមគ្នា ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៣៥៤សេះ។ ខណ: Lexus LC 500 ដំណើរការដោយម៉ាស៊ីនចំណុះ ៥,០លីត្រ V8 អាចផលិតកម្លាំងបាន ៤៧១សេះ ផ្គូរផ្គង់ជាមួយប្រអប់លេខ ១០វគ្គស្វ័យប្រវត្តិ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng Nissan ត្រៀមបញ្ចេញរថយន្ដអគ្គិសនីលាយសាំងម៉ូឌែលថ្មីក្នុងត្រកូល N

ក្រុមហ៊ុន Dongfeng Nissan បានណែនាំរថយន្តម៉ូឌែលថ្មី N6 ប្រើប្រាស់ប្រព័ន្ធ Plug plug in hybrid (PHEV) នៅក្នុងទីផ្សារប្រទេសចិន បន្ទាប់ពីទទួលបានជោគជ័យខ្លាំងលើរថយន្តអគ្គិសនីម៉ូឌែល N7 របស់ពួកគេ។

Inside China Auto on X: "Nissan has revealed official images of the new N6  PHEV saloon after the model was prematurely uncovered by China's MIIT  filings The new saloon features a 21.1kWhយោងតាមរយៈឯកសារប្រកាសរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិន រថយន្ត Nissan N6 នឹងត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ (ដូចទៅនឹងម៉ូឌែល NR15) មានសមត្ថភាពអាចកម្លាំងអតិបរមាបាន ៧៥ គីឡូវ៉ាត់ (១០១ សេះ) រួមជាមួយនឹងម៉ូទ័រអគ្គិសនីអាចផលិតមានកម្លាំងបាន ១៥៥ គីឡូវ៉ាត់ (២០៨ សេះ)។ រថយន្ដនេះនឹងប្រើប្រាស់អាគុយ lithium iron phosphate (LFP) ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Rept Battero Energy Co., Ltd.។

ចំពោះការរចនា រថយន្ត Nissan N6 មានលក្ខណៈស្រដៀងទៅនឹង Nissan N7 ដោយផ្នែកខាងមុខប្រើប្រាស់ប៉ាណាខាងមុខបិទជិត និងភ្លើងបំភ្លឺពេលថ្ងៃរចនាអូសកាត់ពេញទទឹងផ្នែកខាងមុខ ភ្ជាប់ជាមួយនឹងនិមិត្តសញ្ញា Nissan ដែលរំពឹងថានឹងមានពន្លឺដូចម៉ូឌែលប្រើអគ្គិសនី។ នៅពីក្រោមភ្លើងបំភ្លឺពេលថ្ងៃ បានបំពាក់មកជាមួយកញ្ចុំអំពូលភ្លើងរាង boomerang ផ្តល់នូវរូបរាងពិសេស។ នៅផ្នែកចំហៀងវាបានបំពាក់ជាមួយដៃទ្វាររាបស្មើ ខណៈផ្នែកខាងក្រោយរចនាមកជាស្ដុបអូសកាត់ជាមួយភ្ជាប់មកជាមួយអក្សរ “NISSAN” នៅចំកណ្តាល។

ចំពោះទំហំរូបរាងរបស់រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៨៣១ មីលីម៉ែត្រ ទទឹង ១ ៨៨៥ មីលីម៉ែត្រ កម្ពស់ ១៤៩១ មីលីម៉ែត្រ និងប្រវែថគម្លាតកង់មុខក្រោយ ២ ៨១៥ មីលីម៉ែត្រ។

Nissan N6 Plug-in Hybrid Officially Revealed In China » Inside China Autoរំលឹកក្រោយថយបន្ថិចកាលពីថ្ងៃទី ១៥ ខែឧសភា រថយន្តអគ្គិសនីដំបូងរបស់ Dongfeng Nissan ម៉ូឌែល N7 បានលក់ដាច់ជាង ១០ ០០០ គ្រឿង ក្នុងរយៈពេល ១៨ ថ្ងៃ បន្ទាប់ពីការដាក់លក់ជាផ្លូវការ។ នៅក្នុងខែមិថុនា ក្រុមហ៊ុន Dongfeng Motor បានប្រកាសពីការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន NCIC (ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Nissan) ដើម្បីចូលរួមក្នុងអាជីវកម្មនាំចេញរថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដ Voyah Passion L PHEV ស៊េរីថ្មីបានដាក់បង្ហាញជាផ្លូវការនៅប្រទេសចិន

ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ចិន (MIIT) បានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតអំពីរថយន្តប្រភេទ Sedan ដំណើរការដោយប្រព័ន្ធ (plug-in hybrid) ម៉ូឌែល Voyah Passion L (ត្រូវបានគេស្គាល់ផងថា Zhuiguang L នៅក្នុងប្រទេសចិន)។

រថយន្ត Voyah Passion L មានប្រវែងតួខ្លួនសរុប ៥ ១២៥មម ទឹទឹង ១ ៩៨៥មម កម្ពស់ ១ ៥២២មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០១០ មម។ បើប្រៀបធៀបទៅនឹងរថយន្ត Voyah Passion រថយន្ដម៉ូឌែលថ្មីមានទំហំនិងរូបរាងធំជាង។

ចំពោះប្រព័ន្ធ (plug-in hybrid) របស់រថយន្ដនេះដំណើរដោយម៉ាស៊ីនចំណុះ ១.៥ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួននពីរនិងបំពាក់មកជាមួយអាគុយលីចូម ternary ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Svolt។ សម្រាប់ម៉ាសុីនចំណុះ ១.៥ អាចផលិតកម្លាំងអតិបរមាបាន ១១០ kW ខណៈម៉ូទ័រអគ្គិសនីនៅខាងមុខអាចផលិតកម្លាំងបាន១៥០ kW និងម៉ូទ័រអគ្គិសនីនៅខាងក្រោយអាចផលិតកម្លាំងបាន ២៣០ kW នៅពេលដំណើររួមគ្នាអាចផលិតកម្លាំងសរុបរបាន ៤៩០ kW (៦៥៧ សេះ)។

រថយន្ត Voyah Passion L អាចបើកបរល្បឿន Top Speed បាន. ២០០ គីឡូម៉ែត្រ/ម៉ោង ចំពោះរយៈចម្ងាយបើកបរប្រើអគ្គិសនីសុទ្ធត្រូវបានគេរំពឹងថានឹងលើសពី ៣០០ គីឡូម៉ែត្រ។ រថយន្តនេះត្រូវបានគេរំពឹងថានឹងដាក់លក់ជាផ្លូវការនៅក្នុងឆ្នាំនេះ ហើយនឹងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដូចជា៖ ប្រព័ន្ធជំនួយអ្នកបើកបរ (ADAS) របស់ Huawei និងមុខងារផ្សេងទៀតបច្ចុប្បន្ន រថយន្ត Voyah Passion មានជម្រើសប្រភេទសាំងលាយអគ្គិសនី (PHEV) និងអគ្គីសនីសុទ្ធ (BEV) ដាក់លក់ជាមួយតម្លៃចន្លោះពី ៣៥ ២០០ ដល់ ៥៣ ៧០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​​ Tesla នៅចិនត្រៀមបញ្ចេញរថយន្ដថ្មី២ម៉ូឌែល ដើម្បីវាយដណ្ដើមយកទីផ្សារខ្លួនមកវិញ

យោងតាមព័ត៌មានដែលបានបង្ហាញនៅក្នុងប្រទេសចិន ក្រុមហ៊ុនផលិត Tesla នៅចិនត្រៀមដាក់បង្ហាញរថយន្ដ២ម៉ូឌែល ដើម្បីប្រកួតប្រជែងទីផ្សារក្នុងស្រុកជាមួយក្រុមហ៊ុនចិនធំៗ ក្រោយការលក់របស់ពួកគេក្នុងឆ្នាំ២០២៥ បន្ដធ្លាក់ខ្លាំងបើធៀបទៅនិងឆ្នាំមុន។

រថយន្ដ​ Tesla ២ម៉ូឌែលនោះរួមមាន៖ Tesla Model Y L បំពាក់មកជាមួយអាគុយ ternary NMC ទំហំ ៨២ kWh របស់ក្រុមហ៊ុន LG អាចបើកបរបានចម្ងាយ ៧៥១ គីឡូម៉ែត្រ និង Tesla Model 3+ ជាប្រភេទ Long Range បំពាក់មកជាមួយអាគុយ ternary NMC ទំហំ ៧៨.៤ kWh របស់ក្រុមហ៊ុន LG អាចបើកបរបានចម្ងាយ ៨៣០ គីឡូម៉ែត្រ និង ៨០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។

រថយន្ត Tesla Model Y L ជាទទួលបានការកែសម្រួលពី Model Y រចនាដើម្បីឲ្យមានទំហំវែង និងខ្ពស់ជាងមុន។ យោងតាមប៉ារ៉ាម៉ែត្រមូលដ្ឋានត្រូវបានបង្ហាញដោយក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ចិន (MIIT) នៅថ្ងៃទី ១៦ ខែកក្កដា Tesla Model Y L មានប្រវែងតួខ្លួនសរុប ៤ ៩៧៦មម ទទឹង ១ ៩២០មម កម្ពស់ ១ ៦៦៨មមនិងប្រវែងគម្លាតកង់មុខក្រោយ  ៣ ០៤០ មម។ រថយន្ដនេះដំណើរដោយម៉ូទ័រអគ្គិសនី២ ម៉ូទ័រខាងមុខអាចផលិតកម្លាំងអតិបរមាបាន ១៤២ kW (១៩០ សេះ) ខណៈម៉ូទ័រខាងក្រោយអាចផលិតកម្លាំងបាន ១៩៨ kW (២៦៦ សេះ) និងអាចបើក Top speed បាន ២០១ គីឡូម៉ែត្រ/ម៉ោង។

សម្រាប់រថយន្ត Tesla Model 3+ រក្សាបាននូវការរចនា និងទំហំដូចគ្នាទៅនឹងរថយន្ត Tesla Model 3 បច្ចុប្បន្នដែលកំពុងដាក់លក់។ សម្រាប់ម៉ូទ័រអគ្គិសនីខាងក្រោយកម្លាំងអាចផលិតកម្លាំងបាន ២២៥ kW (៣០២ សេះ) ជាការកើនឡើង ៣១ kW (៤២ សេះ) បើធៀបនឹងម៉ូទ័រអគ្គិសនីរបស់ម៉ូដែលបច្ចុប្បន្នដែលមានកម្លាំងត្រឹមតែ ១៩៤ kW (២៦០ សេះ)។

យោងតាមសារព័ត៌មានចិន Cailian រថយន្តនេះត្រូវបានគេរំពឹងថានឹងចូលទីផ្សារជាផ្លូវការនៅខែកញ្ញា នៅក្នុងប្រទេសចិនក្នុងនាមជារថយន្ដ Tesla ដែលអាចបើកបរបានឆ្ងាយបំផុត ហើយគ្រោងនឹងដាក់លក់ជាមួយតម្លៃចាប់ផ្តើមប្រហែល ២៧០ ០០០ យន់ ឬស្មើនិងប្រមាណ ៣៧ ៦០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng នឹងបញ្ចេញអាគុយឡាន EV ថ្មីរបស់ខ្លួននៅឆ្នាំ២០២៦ ខាងមុខនេះហើយ!

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៃរថយន្តអគ្គិសនីនាពេល​បច្ចុប្បន្ននេះ ពេលនេះ ក្រុមហ៊ុន Dongfeng eπ Technology បានប្រកាសគ្រោងនឹងបញ្ចេញនូវថ្មអគ្គិសនី solid-state battery ថ្មីរបស់ខ្លួនហើយ ដោយគ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងនោះ សម្រាប់ថ្មអគ្គិសនី solid-state battery ថ្មីនេះ គឺអាចបើកបរបានចម្ងាយលើសពី ១ពាន់គីឡូម៉ែត្រ ឯណ្ណោះ នៅពេលសាកពេញម្តង។ លើសពីនេះទៅទៀត ចំពោះឆ្នាំ២០២៦ ខាងមុខនេះ ពួកគេក៏មានគម្រោងបង្ហាញចេញនូវបច្ចេកវិទ្យាសាកថ្មថ្មីដែលអាចសាករថយន្តឲបើកបរបានចម្ងាយ ៤៥០គីឡូម៉ែត្រ ក្នុងរយៈពេល ៥ នាទី ផងដែរ។

ក្រៅពីនេះ ក្រុមហ៊ុនមួយនេះទៀតសោកក៏មានគម្រោងបង្ហាញចេញនូវម៉ូដែលរថយន្តថ្មីៗជាង ៣០ម៉ូឌែល និងបើកហាងលក់ជាង ២ពាន់កន្លែង នៅជុំវិញពិភពលោក នៅក្នុងពេលអនាគតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford នឹងប្រកាសចេញឡាន EV ថ្មីរបស់ខ្លួននៅឆ្នាំ២០២៧

ដើម្បីជាយុទ្ធសាស្រ្តថ្មីសម្រាប់ប្រកួតប្រជែងជាមួយក្រុមហ៊ុនក្នុងស្រុុក និងអន្តរជាតិ ពេលនេះ ក្រុមហ៊ុន Ford បានប្រកាសបើកនូវមជ្ឈមណ្ឌលអភិវឌ្ឍន៍រថយន្តអគ្គិសនីថ្មីរបស់ខ្លួនហើយ។

ក្នុងនោះ សម្រាប់មជ្ឈមណ្ឌលថ្មីនេះ គឺត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ការផលិតរថយន្តអគ្គិសនីដែលមានតម្លៃទាបដែលពួកគេគ្រោងនឹងផលិតនាពេលអនាគត ហើយវាមានទំហំ ២៣ ២៥៦ ម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។

គួរបញ្ជាក់ថា ក្រៅពីប្រកាសបើកនូវមជ្ឈមណ្ឌលអភិវឌ្ឍន៍រថយន្តអគ្គិសនីថ្មីនេះ ក្រុមហ៊ុន Ford ផ្ទាល់ក៏មានគោលបំណងប្រកាសចេញនូវរថយន្តអគ្គិសនីថ្មីរបស់ខ្លួននៅក្នុងឆ្នាំ ២០២៧ ផងដែរ ខណៈព័ត៌មានលម្អិតមិនទាន់បង្ហាញចេញនៅឡើយទេ ប៉ុន្តែនឹងមានទំហំដូចគ្នានឹងរថយន្ត Ford Ranger ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo XC70 ប្រើអគ្គិសនីលាយសាំងជិះបាន ១ ២០០គ.ម បើកទទួលការទិញទុកមុននៅចុងខែនេះ

រថយន្ត Volvo XC70 plug-in hybrid (PHEV)  ផលិតនៅប្រទេសចិន គ្រោងនឹងចាប់ផ្តើមទទួលការបញ្ជាទិញកក់ទុកមុននៅចុងខែសីហា ប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយអគ្គិសនីសុទ្ធ ២០០គីឡូម៉ែត្រ តែបើអគ្គិសនីលាយសាំងអាចបើកបាន ១ ២០០ គីឡូម៉ែត្រ។

China-made Volvo XC70 revealed a 39.6 kWh batteryរថយន្ត XC70 យានយន្តដំបូងគេដែលផលិតលើផ្អែកស្ថាបត្យកម្ម SMA ថ្មីរបស់ក្រុមហ៊ុន Volvo ត្រូវបានរចនាឡើងជាពិសេសសម្រាប់ម៉ូឌែល (hybrid)។ ស្ថាបត្យកម្ម SMA របស់ Volvo ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥. រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួនបី។ ចំពោះម៉ូទ័រអគ្គិសនីទាំងបីរបស់រថយន្ដនេះមានតួនាទីខុសៗគ្នា៖

  • ម៉ូទ័រអគ្គិសនី P1៖ ទទួលខុសត្រូវក្នុងការបញ្ឆេះម៉ាស៊ីន ផ្តល់កម្លាំងបង្វិលជុំជំនួយ និងបំប្លែងថាមពលមេកានិកទៅជាថាមពលអគ្គិសនី។
  • ម៉ូទ័រអគ្គិសនី P2៖ មានទីតាំងនៅចន្លោះម៉ាស៊ីន និងប្រអប់លេខ ដំណើរដោយកង់មុខ និងគ្រប់គ្រងការសងថាមពល kinetic ឡើងវិញ។
  • ម៉ូទ័រអគ្គិសនី P4៖ ដាក់ដោយឯករាជ្យនៅលើអ័ក្សខាងក្រោយ ដំណើរការដោយកង់ខាងក្រោយ។ នៅពេល ម៉ូទ័រ P2 និង P4 ដំណើររួមគ្នា បង្កើតបានជាប្រព័ន្ធបើកបរកង់ទាំងអស់ (all-wheel-drive)។

នៅពេលដែលដំណើរការដោយផ្ទាល់ពីអាគុយទៅម៉ូទ័រអគ្គិសនី P2 ឬ P4 វាផ្តល់នូវចម្ងាយអគ្គិសនីសុទ្ធជាង ២០០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។

China-made Volvo XC70 revealed a 39.6 kWh batteryសម្រាប់ម៉ាស៊ីនចំណុះ ១.៥ របស់រថយន្ត XC70 អាចផលិតបានកម្លាំងអតិបរមាបាន ១២០ kW (១៦១ សេះ)។ ម៉ូទ័រអគ្គិសនី P1 អាចផលិតកម្លាំងអតិបរមា ៦០ kW, ម៉ូទ័រអគ្គិសនី P2 អាចផលិតកម្លាំងបាន ១០៧ kW និងម៉ូទ័រអគ្គិនសី P4 អាចផលិតកម្លាំងបាន ១៥៦ kW។ ពេលម៉ាសុីននិងម៉ូទ័រអគ្គិសនីដំណើររួមគ្នា អនុញ្ញាតឱ្យរថយន្តអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ ៥.២៨ វិនាទី។

បើនិយាយពីកម្រិតសុីប្រេងវិញ រថយន្ត Volvo XC70 សុីត្រឹមតែ ៥.៨៥ លីត្រ/១០០ គីឡូម៉ែត្រ កនៅពេលថាមពលអាគុយត្រូវបានប្រើប្រាស់អស់។ យោងតាមគេហទំព័រ CarNewsChina បានវាយតម្លៃថា រថយន្ត XC70 អាចនឹងស្ថិតនៅចន្លោះប្រហែល ៣៦០ ០០០ យន់ ឬស្មើនិងប្រមាណ ៥០ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+