ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកស្គាល់ទ្បានអគ្គិសនីរបស់ Toyota និង Lexus ទាំង ១៥ គ្រឿងសម្រាប់ពេលអនាគត់

លោក Akio Toyoda បានធ្វើឱ្យពិភពរថយន្តភ្ញាក់ផ្អើលដោយបង្ហាញគំរូរថយន្តអគ្គិសនីចំនួន ១៥ ម៉ូឌែល សម្រាប់ពេលអនាគតរបស់ Toyota និង Lexus ។  ដែលវាគឺជាការបង្ហាញចេញនូវគំរូរថយន្តដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​រួមបញ្ជូល​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​អាច​ស្រមៃ​ ដោយគិត​ចាប់​តាំង​ពី​រថយន្ត​​ប្រភេទ City Car, Sedan, SUV គ្រប់​រាង និង​ទំហំ​រហូត​ដល់​រថយន្ត​ភីកអាប់ និង​រថយន្ត​ស្ព័រ។ នេះគឺជាទ្បានអគ្គិសនីរបស់ Toyota និង Lexus ទាំង ១៥ គ្រឿងសម្រាប់ពេលអនាគត់ រួមមាន៖

១. Toyota Pickup EV

២. Toyota Compact Cruiser EV

៣.Toyota Sports EV

៤. Toyota bZ Large SUV (bZ5X)

៥. Toyota bZ SDN

៦. Toyota bZ Compact SUV

៧. Toyota Crossover EV

៨. Toyota Small SUEV

៩. Toyota bZ Small Crossover

១០. Lexus Electric Sedan

១១. Lexus Electric Three-Row SUV

១២. Lexus RZ450e

១៣. Lexus Electrified Sport

១៤. Toyota Micro Box

១៥. Toyota Mid Box

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV កៅអី ៣ជួររបស់ Hyundai ចេញលក់នៅប្រទេសម៉ាឡេស៊ី ជាមួយតម្លៃជាង ៧ម៉ឺនដុល្លារ

ក្រុមហ៊ុន Hyundai-Sime Darby Motor (HSDM) បានធ្វើការប្រកាសសម្ភោធចេញលក់ជាផ្លូវការនូវរថយន្ត Hyundai Palisade ក្នុងប្រទេសម៉ាឡេស៊ី ជាមួយជម្រើស ២ប្រភេទគឺ Exec និង Luxe។

សម្រាប់ទីផ្សារម៉ាឡេស៊ី រថយន្ត SUV កៅអី ៣ជួរនេះផ្តល់នូវជម្រើសកៅអី និងម៉ាស៊ីន ២ប្រភេទ។ ដោយមានជម្រើសប្រភេទ កៅអីចំនួន ៧ (២-២-៣) និងចំនួន ៨កៅអី (២-៣-៣)។ ព្រមទាំងជម្រើសម៉ាស៊ីនម៉ាស៊ូត ២,២លីត្រ ទំហំ ៤ស៊ីឡាំង CRDi Turbidiesel ផលិតកម្លាំងបាន ១៩៧សេះ និងកម្លាំងបង្វិល ៤៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គអូតូ និងជម្រើសម៉ាស៊ីនសាំង ៣,៨លីត្រ Naturally-aspirated ទំហំ ៦ស៊ីឡាំង ផលិតកម្លាំងបាន ២៩០សេះ និងកម្លាំងបង្វិល ៣៥៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គអូតូ និងប៉ុងពីរ។

ចំពោះជម្រើសម៉ាស៊ីនម៉ាស៊ូតប្រភេទ ៨កៅអីមានតម្លៃចាប់ពី ៧៧ ៧៣២ដុល្លារ និង ៧កៅអី មានតម្លៃចាប់ពី ៨២ ៤៦០ដុល្លារ។ ចំណែកជម្រើសម៉ាស៊ីនសាំងប្រភេទ ៨កៅអីមានតម្លៃចាប់ពី ៨០ ០៩៦និង ៧កៅអី មានតម្លៃចាប់ពី ៨៤ ៨២៣ដុល្លារ។

សូមបញ្ជាក់ផងដែររថយន្តនេះមានប្រវែងសរុប ៤ ៩៨០មម, ទទឹង ១ ៩៧៥មម និងប្រវែងគម្លាតកង់ ២ ៩០០មម។ ក្រៅពីនេះ រថយន្តនេះបានបំពាក់ជាមួយថាសកង់ទំហំ ២០អ៊ីញ, ចង្កៀងមុខ-ក្រោយ ប្រភេទ LED, កញ្ចក់សងខាងប្រភេទអេឡិចត្រូនិច, ដំបូល Sunroof នៅកៅអីជួរទី១ និងទី២, កៅអីអ្នកបើកបរភ្ជាប់ដោយមុខងារក្តៅត្រជាក់ និងបញ្ជាបាន ១២ទិសដៅ, កៅអីអ្នកអ្នកដំណើរភ្ជាប់ដោយមុខងារក្តៅត្រជាក់ និងបញ្ជាបាន ៨ទិសដៅ, កុងទ័របង្ហាញព័ត៌មានទំហំ ៧អ៊ីញ, អេក្រង់កម្សាន្តទំហំ​ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, កន្លែងសាកថ្មឥតខ្សែ, អេក្រង់បាញ់លើកញ្ចក់ HUD, ម៉ាស៊ីនត្រជាក់ ៣តំបន់ និងប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរជាច្រើនបន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ford Shelby Mustang GT500KR ត្រលប់មកវិញជាមួយកម្លាំងជាង ៩០០ សេះ

Shelby American ត្រៀងនឹងកំពុងប្រារព្ធខួបលើកទី ៦០ របស់ពួកគេនៅឆ្នាំក្រោយ ហើយការប្រារព្ធពិធីនេះនឹងមានការដាក់បង្ហាញម៉ូដែលថ្មី GT500KR ជាមួយគ្នាផងដែរ ។

ផ្អែកលើរថយន្ត Ford Mustang Shelby GT500 ជំនាន់ទី៣ GT500KR គឺជា ស្តេចផ្លូវ ដោយសារវាមានបំពាក់ម៉ាស៊ីនចំណុះ ៥,២ លីត្រ V8 ដែលត្រូវបានបំពាក់បន្ថែមដោយម៉ាស៊ីន Supercharger ៣,៨លីត្រ រួមជាមួយប្រព័ន្ធ intercooler ខណៈម៉ាស៊ីននឹងមានកម្លាំងអភិវឌ្ឍបន្ថែមច្រើនជាង ៩០០ សេះ នៅពេលតេស្តសាកល្បងនៅលើ flywheel ខណៈពេល GT500 ស្តង់ដារមានកម្លាំងត្រឹម ៧៦០ សេះ ។

ក្រៅពីការអភិវឌ្ឍន៍ទៅលើផ្នែកម៉ាស៊ីន GT500KR ត្រូវបានគេបំពាក់ជាមួយនឹង Performance half-shafts , ការលៃតម្រូវកម្ពស់រ៉ឺស័រ, របារការពារ Ford Performance និងប្រព័ន្ធ MagneRide Suspension និង​កង់​ប្រភេទអាលុយមីញ៉ូម​ដែល​មាន​ទំហំ ២០ អ៊ីញ​ភ្ជាប់ដោយសំបក​កង់​ប្រភេទ Performance Spec។

នៅលើរចនាបថខាងមុខ ម៉ូដែលនេះមានសមាសធាតុកាបូនសរសៃមួយចំនួនរួមមាន គម្របម៉ាស៊ីន, កាងធ្លាក់ខាងមុខ, បំពង់ស៊ីមាំងក្រោយ និង កាងក្រោយជាដើម។ អតិថិជនក៏នឹងរកឃើញតែមឆ្នូត និងស្លាកសញ្ញា Shelby ជាច្រើនផងដែរ។

ផ្នែកកាប៊ីនវិញ មានកៅអីពូកស្បែកមានប៉ាក់ដែលតុបតែងឡើងវិញ ខណៈ អតិថិជនក៏អាចបញ្ជារខណ្ឌកៅអីខាងក្រោយជាមួយនឹងរបារ harness ផងដែរ។

Shelby នឹងចាប់ផ្តើមទទួលការបញ្ជាទិញនៅថ្ងៃទី ១ ខែកុម្ភៈ ប៉ុន្តែម៉ូដែលដំបូងនឹងស្ថិតនៅក្រោមការដេញថ្លៃ Barrett-Jackson’s Scottsdale នៅថ្ងៃទី ២៩ ខែមករា ក្នុងនោះដែរកញ្ចប់ GT500KR មានតម្លៃ ៥៤,៩៩៥ ដុល្លារ សម្រាប់បំពាក់លើម៉ូឌែល ២០២០-២០២២ GT500 ណាមួយ មានតែ ១៨០ (៦០ គ្រឿងក្នុងមួយឆ្នាំ) នឹងត្រូវបានផ្តល់ជូននៅក្នុងអាមេរិក​ ខណៈ ៤០គ្រឿងផ្សេងទៀនឹងផ្តល់ជូននៅទីផ្សារផ្សេងៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ចេញរូបភាពនៃការធ្វើតេស្ត Civic Type R មុនពេលបង្ហាញខ្លួននៅប្រទេសកំណើត

ក្រុមហ៊ុន Honda បានបញ្ចេញរូបភាពមួយចំនួននៃរថយន្ត Civic Type R ស៊េរីឆ្នាំ ២០២២ ក្នុងអំឡុងពេលដំណើរការសាកល្បងនៅលើទីលាន Suzuka Circuit ក្នុងប្រទេសជប៉ុន។

តាម​រូបភាព​ខាង​លើ​អាច​មើល​ឃើញ​ថា Honda Civic Type R ស៊េរី​ថ្មី​មាន​រូបរាង​ខុស​ប្លែក​ពី​ស៊េរី​ធម្មតា មិនថាជាប៉ាណាខាងមុខដែល ថាសកង់ និងផ្នែកខាងក្រោយ។

សម្រាប់រថយន្ត Honda Civic Type R វាត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនសាំង ២.០ Turbo ៤ស៊ីឡាំង ផលិតកម្លាំង ៣២០ សេះ កម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៦ វគ្គ ដែលមានអាចបង្កើនល្បឿន ២៧២ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង ផងដែរ។ យ៉ាងណាមិញចំពោះព័ត៌មានលម្អិតផ្លូវការនៃរថយន្ត Honda Civic Type R នឹងត្រូវរង់ចាំជិតដល់ថ្ងៃដាក់លក់ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី GMC Sierra Denali កម្លាំង ១០០០សេះ បង្ហាញខ្លួននៅឆ្នាំក្រោយ

ការប្រកួតប្រជែង​រថយន្ត​ភីកអាប់អគ្គិសនី​កំពុង​ឡើង​កម្តៅ​ខណៈ​ដែល GMC បាន​បញ្ចេញ​វីដេអូខ្លីៗ​ដំបូង​របស់​រថយន្តប្រើអគ្គិសនី Sierra Denali EV ដោយគ្រោងនឹងដាក់បង្ហាញនៅឆ្នាំក្រោយ រថយន្តភីកអាប់ប្រណិតអគ្គិសនីនឹងមានការរចនាប្លែកពីគេ ដែលមានលក្ខណៈដូចគ្នាតិចតួចជាមួយការវិវឌ្ឍន៍ថ្មីរបស់រថយន្ត Sierra ស៊េរីឆ្នាំ ២០២២។

ផ្នែកខាងមុខត្រូវបានគ្របដណ្ដប់ដោយប៉ាណាដែលព័ទ្ធអមជុំវិញដោយអំពូលបំភ្លឺ LED និងឡូហ្គូ GMC នៅចំកណ្តាល យ៉ាងទាន់សម័យ ក្រៅ​ពី​ភ្លើង យើង​អាច​មើល​ឃើញ​ប្រព័ន្ធ aerodynamic នៅខាងមុខមានលក្ខណៈជា angular accents ផងដែរ។

ខណៈពេលព័ត៌មានកំពុងតែរក្សាទុកបានយ៉ាងជិត ដោយក្រុមហ៊ុននេះគ្រាន់តែបាននិយាយថា Sierra Denali អគ្គិសនីទាំងអស់នឹងវិវឌ្ឍបន្ថែមទៀតនូវបច្ចេកវិទ្យា សមត្ថភាព និងការច្នៃប្រឌិតពិសេសដែលអ្នករំពឹងទុកទៅលើ GMC ខណៈម៉ូដែលនេះនឹងប្រើជាមួយគ្រោងឆ្អឹង Ultium platform ហើយត្រូវបានផលិតឡើងជាមួយនឹង GMC Hummer EV នៅ Factory Zero ។

មិនមានពាក្យបញ្ជាក់ពីលក្ខណៈជាក់លាក់នោះទេ ប៉ុន្តែរថយន្ត Hummer ប្រហែលជាមានតម្រុយខ្លះៗ ដោយរថយន្តភីកអាប់នេះនឹងត្រូវបាននូវជម្រើសប្រភេទម៉ូទ័រចំនួន ២ (dual-motor) និងម៉ូទ័រ៣ (tri-motor) ដែលមានកម្លាំង ៦២៥ សេះ, ៨៣០ សេះ និង ១០០០​ សេះ អាចបើកបរបានចម្ងាយ ៥៦៣ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep បន្តផ្តល់ជម្រើសពណ៌ផ្កាឈូក ក្រោយមានគេទិញជិត ៣ម៉ឺនដង

កាលពីខែសីហា កន្លងទៅនេះ ក្រុមហ៊ុន Jeep បានផ្តល់ Option ពណ៌ផ្កាឈូក Tuscadero Pink សម្រាប់រថយន្តរបស់ខ្លួន ដោយពេលនោះគឺមានរយៈពេលកំណត់។ ប៉ុន្តែឥឡូវនេះ Jeep បានប្រកាសថា ខ្លួននឹងបន្តផ្តល់ជម្រើសពណ៌នេះទៀត ដោយសារតែតម្រូវការខ្ពស់ពីអតិថិជន។

គិតចាប់តាំងពីខែសីហា Option ពណ៌ផ្កាឈូក តម្លៃ ៣៩៥ដុល្លារនេះ ត្រូវបានគេជ្រើសរើសយកជិត ៣០ ០០០ដង ធ្វើឲ្យវាក្លាយជាពណ៌ special-edition ដ៏ពេញនិយមបំផុត សម្រាប់រថយន្ត Wrangle នៅក្នុងឆ្នាំនេះ។

គួររំលឹកឲ្យដឹងដែរថា តាមពិតទៅ ពណ៌ផ្កាឈូក Tuscadero Pink នោះ ដំបូងឡើយក្រុមហ៊ុន Jeep បានបំណងផ្តល់ជូនត្រឹមខែវិច្ឆិកាប៉ុណ្ណោះ។

យ៉ាងណាមិញ វាក៏ជាលើកទី១ ដែរ ដែលក្រុមហ៊ុន Jeep ផ្តល់ជម្រើសពណ៌បែបនេះសម្រាប់ម៉ូដែល Wrangler។ ក្រៅពីនោះ Jeep ក៏មានផ្តល់ Option ពណ៌ពិសេសចំនួន ៣ ទៀត គឺ Chief Blue, Nacho និង Gecko៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Genesis GV90 ប្រភេទប្រើអគ្គិសនីសុទ្ធ ទំនងអាចមានរូបរាងបែបនេះ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Genesis កំពុងតែត្រៀមខ្លួនរួច ដើម្បីបញ្ចេញរថយន្ត SUV អគ្គិសនីកម្រិត Flagship របស់ខ្លួន គឺ GV90។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Genesis មិនទាន់បានបង្ហាញរូបភាពផ្លូវការណាមួយ ដែលបង្ហាញឲ្យឃើញពីរូបរាងនៃ Genesis GV90 ឡើយ ប៉ុន្តែរូបភាពបែប Render ខាងក្រោមនេះ បានធ្វើឲ្យយើងដឹងបានខ្លះៗថា វានឹងមានរូបរាងបែបណា។

យោងតាមរបាយការណ៍ចុងក្រោយបង្អស់ បានឲ្យដឹងថា រថយន្ត Genesis GV90 នឹងត្រូវផលិតលើគ្រោងឆ្អឹង Electric-Global Modular Platform (E-GMP) ដូចទៅនឹងរថយន្ត Hyundai Ioniq 5, Kia EV6 និង Genesis GV60 ដែរ។ យ៉ាងណាមិញ GV90 នឹងមានរូបរាងធំជាងម៉ូដែលទាំង ៣ ខាងលើខ្លាំង ហើយធំជាងម៉ូដែល Genesis GV80 ទៅទៀត។

គួរឲ្យដឹងថា រូបភាព Render នៃរថយន្ត Genesis GV90 ខាងលើ គឺទទួលបានការឌីហ្សាញកាត់តាម ម៉ូដែល Genesis G90 ច្រើន ដែលវាជាប្រភេទរថយន្ត Sedan ប្រណីតខ្នាតធំ។ យ៉ាងណាក៏ដោយ ចំពោះរូបរាងពិតរបស់វាយ៉ាងណា យើងមានតែរង់ចាំមើលនៅពេលក្រុមហ៊ុនខាងលើ ប្រកាសចេញជាផ្លូវការប៉ុណ្ណោះ៕

រថយន្ត Genesis G90
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla Cross ជាប់ជាឡានលក់ដាច់ជាងគេនៅវៀតណាម ប្រចាំខែវិច្ឆិកា

កាលពីខែតុលារថយន្ត Hyundai Accent បានគ្រងតំណែងជារថយន្តលក់ដាច់ជាងគេប្រចាំខែតុលាលើទីផ្សារប្រទេសវៀតណាម ប៉ុន្តែនៅខែវិច្ឆិកាតំណែងនេះត្រូវបានដណ្ដើមបានដោយរថយន្ត Toyota Corolla Cross ដែលជារថយន្តកំពុងពេញនិយមបំផុតមួយ។

ខែមុននេះ Toyota Corolla Cross អាចលក់ចេញបានសរុប ៣ ៣៤៦គ្រឿង ឈរនៅតំណែងលេខមួយ ដែលតាមពីក្រោយដោយរថយន្ត Toyota Vios ជាមួយចំនួនលក់ ២ ៧៣៩គ្រឿង និងរថយន្តម៉ាកក្នុងស្រុក VinFast Fadil ជាមួយចំនួនលក់ ២ ៤៨៩គ្រឿង។

ចំណែករថយន្ត Ford Ranger ស្ថិតនៅតំណែងលេខ៤ ជាមួយចំនួនលក់ ២ ១០២គ្រឿង ខណៈដែល Kia Seltos ឈរនៅលេខ៥ លក់ចេញបាន ១ ៩៥៧គ្រឿង ហើយរថយន្ត Mitsubishi Xpander លក់ចេញបាន ១ ៤៤៧គ្រឿង ឈរនៅតំណែងលេខ៦។

ដោយឡែក Hyundai Santa Fe អាចលក់ចេញបាន ១ ៤០៧គ្រឿង, រថយន្ត Mazda CX-5 លក់ចេញបាន ១ ៣៣០គ្រឿង, រថយន្ត Hyundai Tucson លក់បាន ១ ២៩១គ្រឿង និងរថយន្ត Kia K3 លក់បាន ១ ១០៥គ្រឿង ស្ថិតនៅតំណែងលេខ ៧ ៨ ៩ និង ១០។

សម្រាប់រថយន្ត Hyundai Accent ដែលធ្លាប់គ្រងតំណែងលេខ១ បានជ្រុះចេញពីតំណែងកំពូលទាំង១០ ដោយលក់បានត្រឹម ១ ០៥៧គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃឡានអគ្គិសនីដំបូងរបស់ Toyota លក់តម្លៃចាប់ពីជាង៥ម៉ឺនដុល្លារឡើង នៅអង់គ្លេស

មួយថ្ងៃក្រោយបង្ហាញចេញរថយន្តអគ្គិសនី Concept ថ្មីចំនួន១៥រួចមក Toyota បានកំណត់តម្លៃលក់សម្រាប់រថយន្តអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន មុនការចេញលក់លើទីផ្សារអង់គ្លេសនៅអំឡុងត្រីមាសទីពីរឆ្នាំ២០២២។

រថយន្ត bZ4x នឹងមានតម្លៃចាប់ពីប្រមាណ ៥៥ ០០០ដុល្លារ ដោយមានចែកចេញជា Pure, Motion, Vision និង Premiere Edition ដែលជាប្រភេទផលិតមានកំណត់។ រថយន្តទាំងបួនប្រភេទនេះមានប្រភេទខ្លះមានតែជម្រើសបើកបរប៉ុង១ ខណៈប្រភេទខ្លះមានទាំងជម្រើសប៉ុង១ និងប៉ុង២។

សម្រាប់ប្រភេទ Premiere Edition គឺមានលក់ផ្ដាច់មុខតាមរយៈហាងលក់រាយអនឡាញរបស់ Toyota និងបច្ចុប្បន្នគឺជាប្រភេទតម្លៃថ្លៃជាងគេ ដោយវាមានតម្លៃចាប់ពីប្រមាណ ៦៨ ៣០០ដុល្លារ និងមានបំពាក់ដោយមុខងារទំនើបៗលើសពីប្រភេទដទៃទៀត។

ចំពោះផ្នែកថាមពលវិញ វាមានជម្រើសម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ២០១សេះ និងមួយទៀតជាប្រភេទម៉ូទ័រអគ្គិសនីភ្លោះអាចផលិតកម្លាំងបាន ២១៤សេះ។ ថាមពលទទួលបានពីអាគុយចំណុះ ៧១,៤kWh ដែលអាចបើកបរបានចម្ងាយប្រមាណ ៤៥០គីឡូម៉ែត្រ ហើយវាចំណាយពេលប្រមាណ ៣០នាទី អាចសាកដល់ ៨០% ប្រសិនបើសាកជាមួយដុំសាកល្បឿនលឿន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសថៃ នឹងក្លាយជាប្រទេសដែលផលិតអាគុយលីចូម-អ៊ីយ៉ុង ធំជាងបំផុតនៅអាស៊ាន

Amita Technology (Thailand) បានធ្វើការបើកដំណើរការនូវរោងចក្រផលិតអាគុយលីចូម-អ៊ីយ៉ុង (lithium-ion) ដ៏ទំនើប និងធំបំផុតនៅក្នុងអាស៊ាន។

ជាមួយរោងចក្រដែលមានទំហំ ៨០ ០០០ម៉ឺនមែត្រការ៉េនេះ នឹងអាចមានសម្ថភាពក្នុងការផលិតបានចំនួន ១លានគីឡូវ៉ាត់ (១GWh) នៅក្នុងមួយឆ្នាំ និងមានផែនការពង្រីកអោយបានរហូតដល់ ៤GWh ក្នុងមួយឆ្នាំ។

សម្រាប់អាគុយលីចូម-អ៊ីយ៉ុង កញ្ចប់ថ្ម និងប្រព័ន្ធថាមពលបម្រុងរួម នឹងត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយប្រព័ន្ធឆ្លាតវៃ និងប្រព័ន្ធផលិតស្វ័យប្រវត្តិដ៏ទំនើប ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់បំផុត និងដំណើរការផលិតតម្លៃទាប។

មូលដ្ឋានផលិតកម្មដ៏សំខាន់នេះ ស្ថិតនៅក្នុងតំបន់ EEC ដែលមានផ្ទៃដីជាង ៩០រ៉ៃ ស្មើនឹង ១៤៤ ០០០ម៉ែត្រការ៉េ ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលនូវការវិនិយោគទៅលើរោងចក្រអាគុយលីចូមអ៊ីយ៉ុង និងប្រព័ន្ធផ្ទុកថាមពល បានលើសពី  ១០ដង ដល់តំបន់អាស៊ានដែលមានសមត្ថភាពផលិតខ្ពស់បំផុត ៥០GWh ក្នុងមួយឆ្នាំ។ ក៏ដូចជានៅក្នុងតំបន់ដែលត្រៀមរួចជាស្រេចដើម្បីគាំទ្រការវិនិយោគនៃឧស្សាហកម្មពាក់ព័ន្ធដើម្បីបង្កើតប្រព័ន្ធអេកូ S Curve ពេញលេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+