ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីភីកអាប់កំពូលទាំងបី នេះជាឡានដែលពលរដ្ឋអាមេរិកទិញជិះច្រើនជាងគេ

ទោះបីជារងការប្រកួតប្រជែងខ្លាំងក្នុងផ្នែករថយន្ត SUV ក៏ដោយក្ដី ប៉ុន្តែរថយន្ត Toyota RAV4 នៅតែអាចលក់ដាច់បានច្រើនជាងគូប្រជែងដទៃទៀត ដោយសារតម្លៃធូរថ្លៃ និងមានសមត្ថភាពបើកបរ Off-Road ខ្លាំងក្លាផងដែរ។

ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២១នេះ Toyota អាចលក់រថយន្ត RAV4 បានសរុប ៣១៣ ៤៤៧គ្រឿងនៅសហរដ្ឋអាមេរិក ដែលធ្វើឲ្យវាក្លាយជារថយន្តពេញនិយមលំដាប់ទីបួន បន្ទាប់ពីរថយន្ត Ford F-150, Ram 1500 និង Chevrolet Silverado។

គិតមកទល់ពេលនេះមានរយៈពេល២៥ឆ្នាំ ដែលរថយន្ត Toyota RAV4 បានដាក់លក់លើទីផ្សារសហរដ្ឋអាមេរិក ហើយដើម្បីអបអរខួបដ៏ពិសេសនេះ Toyota បានបន្ថែមប្រភេទថ្មីសម្រាប់ RAV4 ឆ្នាំ២០២២ គឺប្រភេទ SE Hybrid ដែលមានសមត្ថភាពសន្សំសំចៃប្រេងបានល្អបំផុត។

ការប៉ាន់ស្មានរបស់ស្ថាប័ន EPA បានបង្ហាញថា RAV4 SE Hybrid មានកម្រិតស៊ីប្រេង ៥,៧៣លីត្រ/១០០គ.ម សម្រាប់ការបើកក្នុងក្រុង និងស៊ីប្រេងប្រមាណ ៦,១៨លីត្រ សម្រាប់ការបើកលើផ្លូវលាត ដែលជាមធ្យមស៊ីប្រេង ៥,៨៨លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពណ៌ពិសេសមួយនេះរបស់ Jeep Wrangler មានអ្នកកុម្ម៉ង់ទិញច្រើនមិនគួរឲ្យជឿ

ពណ៌ថ្មីរបស់រថយន្ត Jeep Wrangler ដែលឈ្មោះថា Tuscadero ដែលទើបប្រកាសចេញកាលពីខែសីហាកន្លងទៅនេះ មានអ្នកកុម្ម៉ង់ទិញរហូតដល់ជិត៣ម៉ឺនគ្រឿងនៅទីផ្សារសហរដ្ឋអាមេរិក ដែលធ្វើឲ្យវាក្លាយជាពណ៌ពិសេសដ៏ពេញនិយមជាងគេប្រចាំឆ្នាំ២០២១។

អនុប្រធាន Jeep ប្រចាំអាមេរិកខាងជើងបាននិយាយបែបនេះថា ៖ “យើងបានរំពឹងទុកថាពណ៌ Tuscadero នឹងទទួលបានការពេញនិយម ហើយការឆ្លើយតបរបស់អតិថិជនគឺពិតជាខ្លាំងក្លាមែន”។ អនុប្រធានដដែលបានបន្តទៀតថា ៖ “វាពេញនិយមខ្លាំង ហើយយើងកំពុងតែអូសបន្លាយរយៈពេលនៃការផលិតរហូតដល់ស៊េរីឆ្នាំ២០២២ ដើម្បីបំពេញតាមតម្រូវការអតិថិជន ដែលអតិថិជនអាចដាក់ការកុម្ម៉ង់រហូតដល់ខែធ្នូឆ្នាំនេះ”។

ពណ៌ Tuscadero គឺជាពណ៌ដែលមានតម្លៃ ៣៩៥ដុល្លារ ដែលវាគឺជាពណ៌ដ៏លេចធ្លោមួយក្នុងចំណោមពណ៌ដទៃទៀតដូចជា Gecko, Chief និង Nacho ជាដើម។ ប៉ុន្តែអ្វីដែលពិសេសនោះគឺពណ៌ Tuscadero មិនបានរឹតត្បិតតែមួយ Wrangler ប្រភេទថ្លៃៗនោះទេ ប៉ុន្តែអាចផ្គួបជាមួយប្រភេទធូរថ្លៃបាន។

យ៉ាងណាក្ដី Jeep មិនបានបញ្ជាក់នោះទេថាពណ៌ពិសេសនេះ អាចនឹងបង្ហាញវត្តមានដល់ពេញមួយឆ្នាំ២០២២ ឬយ៉ាងណានោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo វិនិយោគជាង ៣ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍន៍អាគុយឡានអគ្គិសនី

Volvo កំពុងតែផ្តោតខ្លាំងលើនិរន្តរភាព ដោយថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តស៊ុយអែតខាងលើបានប្រកាសថា ខ្លួននឹងលែងផ្តល់ Option ស្បែក នៅក្នុងរថយន្តរបស់ខ្លួនចាប់ពីឆ្នាំ ២០៣០ តទៅ ហើយរថយន្តនាពេលអនាគតរបស់ខ្លួន នឹងមានភាពស្និទ្ធស្នាលជាមួយបរិស្ថាន។

ជាមួយគ្នានេះដែរ Volvo XC90 ដែលជារថយន្តដ៏ល្បីល្បាញ និងជាទីពេញចិត្តបំផុតក្នុងត្រកូលរថយន្ត Volvo បច្ចុប្បន្ន នឹងមានប្រភេទប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ហើយកំពុងស្ថិតក្នុងដំណើរការដើម្បីទទួលបានឈ្មោះថ្មី។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Volvo ក៏បានប្រកាសពីការវិនិយោគដ៏ធំក្នុងការអភិវឌ្ឍន៍ និងផលិតអាគុយរថយន្តអគ្គិសនី ដែលមានតម្លៃលើ ៣,៣ ពាន់លានទៅទៀត។

ក្នុងនោះ ក្រុមហ៊ុន Volvo Cars និង Northvolt នឹងបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា នៅទីក្រុង Gothenburg ប្រទេសស៊ុយអែត ដែលជាផ្នែកមួយនៃការវិនិយោគខាងលើ។ នៅពេលដែលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីនេះត្រូវបានបង្កើតឡើង រោងចក្រផលិតអាគុយរថយន្តអគ្គិសនីថ្មីមួយ នឹងត្រូវបានសាងសង់នៅក្នុងទ្វីបអឺរ៉ុប ដើម្បីផលិតអាគុយទំនើបជំនាន់ក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយ ទីតាំង​សម្រាប់​រោងចក្រ​ខាងលើនេះ​មិន​ទាន់​ត្រូវ​បាន​ឯកភាព​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុននឹងបញ្ជាក់​ច្បាស់នៅ​ដើម​ឆ្នាំ​ក្រោយ​តែម្តង។

នៅពេលដែលរោងចក្រនេះដំណើរការ ក្រុមហ៊ុន Volvo ព្យាករណ៍ថា សមត្ថភាពប្រចាំឆ្នាំរបស់ខ្លួនមានសក្តានុពលដល់ ៥០ ជីហ្គវ៉ាត់ម៉ោង (GWh) ដែលនឹងផ្គត់ផ្គង់អាគុយសម្រាប់រថយន្តប្រហែលកន្លះលានគ្រឿងក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនវៀតណាម Vingroup ចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយឡាន តម្លៃ ១៧៤លានដុល្លារ

ក្រុមហ៊ុនវៀតណាម Vingroup បានចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយរថយន្ត តម្លៃ ១៧៤លានដុល្លារ នៅខេត្ត Ha Tinh ប្រទេសវៀតណាម។

រោងចក្រ VinES ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ច Vung Ang Economic Zone នឹងមានសមត្ថភាពផលិតអាគុយរថយន្តចំនួន ១០០ ០០០កញ្ចប់ក្នុងមួយឆ្នាំ ក្នុងដំណាក់កាលទីមួយ និងមួយលានគ្រឿងនៅក្នុងដំណាក់កាលទីពីរ។

គួរឲ្យដឹងថា រោងចក្រនេះនឹងដំណើរការដោយគ្រឿងយន្ត ៨០ ភាគរយ។ វាគឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Vingroup ក្នុងការធ្វើឲ្យ VinFast ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសកល។

“យើងបាន និងកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូពិភពលោកដ៏មានកិត្យានុភាពជាច្រើន ដូចជា សហរដ្ឋអាមេរិក អ៊ីស្រាអែល តៃវ៉ាន់ និងចិន ដើម្បីស្រាវជ្រាវ អភិវឌ្ឍ និងអនុវត្ត បច្ចេកវិទ្យាអាគុយទំនើបបំផុត ដូចជា ការសាកអាគុយល្បឿនលឿនដ៏ទំនើប និង អាគុយ solid-state battery” ។ នេះបើតាមសម្តីលោក Viet Quang អនុប្រធានក្រុមហ៊ុន Vingroup។

ក្រុមហ៊ុន VinFast កំពុងធ្វើការជាមួយដៃគូជាច្រើនសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី រួមទាំង StoreDot, Gotion High-Tech និង ProLogium ហើយក៏កំពុងផ្តោតលើ ការស្រាវជ្រាវ និងអភិវឌ្ឍផ្ទៃក្នុង ហើយកំពុងបង្កើតកន្លែងស្រាវជ្រាវដើម្បីអភិវឌ្ឍអាគុយ និងបច្ចេកវិទ្យាសាកភ្លើងទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បាន Lexus NX 450h+ ប្រើប្រាស់ម៉ាស៊ីន Plug-in Hybrid តម្លៃខ្ទង់ ១០ម៉ឺនដុល្លារ នៅក្នុងប្រទេសថៃ

ក្រុមហ៊ុន Lexus បានបញ្ចេញនូវម៉ូឌែល NX 450h+ ស៊េរីឆ្នាំ២០២២ ប្រភេទ SUV ដែលប្រើប្រាស់ម៉ាស៊ីន Plug-in hybrid ក្នុងព្រឹត្តិការណ៍ Motor Expo 2021 តម្លៃ ១០ ៧២៤១ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់រថយន្ត Lexus NX 450h+ បានបំពាក់ម៉ាស៊ីនសាំង ២.៥ លីត្រ Turbocharged  ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ១៨២សេះ និងកម្លាំងរមួល ២៧៧ញ៉ូតុនម៉ែត្រ ​ដំណើរ​ការ​រួម​គ្នា​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​មួយ​ទៀតដែល​អាច​ផលិត​​កម្លាំង​បាន​សរុប ៣០៤​សេះ។

បន្ថែមពីនេះរថយន្តវាបានប្រើប្រាស់អាគុយប្រភេទ លីចូម-អ៊ីយ៉ុង ដែលមានថាមពល ១៨,១ គីទ្បូវ៉ាត់ម៉ោងដែលអាចសាកពេញក្នុងរយៈពេលប្រហែល ២ ម៉ោង (នៅពេលសាកជាមួយឆ្នាំងសាក Type2 AC)។

យ៉ាងណាមិញចំពោះតម្លៃរថយន្ត Lexus NX មានជម្រើស ៥ ម៉ូឌែល សម្រាប់ទីផ្សារក្នុងប្រទេសថៃរួមមាន៖

  • NX 350h Luxury តម្លៃ ៩៦ ៧៨៥ ដុល្លារ
  • NX 350h Grand Luxury តម្លៃ ១០ ១២៦៦ ដុល្លារ
  • NX 450h+ Grand Luxury តម្លៃ ១០ ៧២៤១ ដុល្លារ
  • NX 450h+ Premium តម្លៃ ១១ ៤៥០៥ ដុល្លារ
  • NX 450h+ F SPORT តម្លៃ ១២ ៩០៤៧ ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ប្រារព្ធខួប ៧០ ឆ្នាំ ជាមួយម៉ូដែលពិសេសថ្មីនៃ 911 GT3 នៅអូស្រ្តាលី

ក្រុមហ៊ុន Porsche បានបញ្ចេញរថយន្ត Special limited edition ថ្មី នៃម៉ូដែល 911 GT3 ដែលត្រូវបានរចនាឡើងសម្រាប់តែទីផ្សារអូស្ត្រាលីប៉ុណ្ណោះ ដែលត្រូវបានរចនាឡើងដើម្បីគោរពដល់ខួបលើកទី ៧០ របស់ក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសអូស្ត្រាលី។

រឿងរ៉ាវនៃរថយន្ត Porsche នៅក្នុងប្រទេសអូស្ត្រាលីចាប់ផ្តើមជាមួយម៉ូដែល 356s ចំនួន២ ដែលបាននាំយកមកប្រទេសនេះក្នុងឆ្នាំ ១៩៥១ ដោយលោក Norman Hamilton ។ ដែលជាទីផ្សាររថយន្តដំបូងគេដែលទទួលយករថយន្ត Porsches ដែលមានចង្កូតខាងស្តាំ និងទីផ្សារទី២ ដែលមិនមែនជាអ៊ឺរ៉ុប បន្ទាប់ពីសហរដ្ឋ​អាមេរិកដែលទទួលបានរថយន្តនេះ ។

ម៉ូដែល 356s មានពណ៌តួរខ្លួន Maroon និង Fish Silver Grey ដែលពណ៌នេះត្រូវបានប្រារព្ធឡើងដោយ 911 GT3 70 Years Porsche Australia Edition ថ្មី ដែលបានលាបពណ៌ Fish Silver Grey Metallic ដែលបង្កើតដោយ Porsche Exclusive Manufaktur ជាពិសេសសម្រាប់ម៉ូដែលនេះ ។

ដោយផ្អែកលើ 911 GT3 ជាមួយកញ្ចប់ Touring Package ម៉ូដែលនេះមានផ្លាកសញ្ញាពិសេសជាមួយទង់ជាតិ ក៏ដូចជាឡូហ្គូប៉ាកលើកៅអី និងជម្រើសរចនាផ្នែកខាងក្នុងតែមួយគត់ ហើយក៏ជាលើកដំបូងដែលខ្លួនមានម៉ូដែលពិសេស special Edition លើម៉ូដែល 911 GT សម្រាប់ទីផ្សារអូស្តា្រលីផងដែរ។

ការប្រារព្ធខួបលើកទី៧០​ នៅលើទីផ្សារប្រទេសអូស្រ្តាលី គឺមានការចូលរួមពីភ្ញៀវពិសេសរួមទាំងអតីតអ្នកបើកឡាន Formula 1 និងជើងឯកពិភពលោក Mark Webber ព្រមទាំងបានដាក់បង្ហាញម៉ូឌែលដើមនៃ Porsches រួមទាំងម៉ូដែល 356 និង 928 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ម៉ាឡេស៊ី មានគោលដៅផលិតឡានអោយបាន ១០ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០២៦ សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញមកប្រទេសជិតខាង នៅអាស៊ាន

ការតម្លើងរថយន្តក្នុងស្រុកនឹងក្លាយជាទិដ្ឋភាពសំខាន់នៃប្រតិបត្តិការរបស់ក្រុមហ៊ុន Kia Malaysia ដោយក្រុមហ៊ុនមានគោលដៅផលិតរថយន្តអោយចំនួន ១០ម៉ឺនគ្រឿងនៃម៉ូដែលចំនួន ៤ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ ក្រុមហ៊ុន Kia បាននិយាយថា ការវិនិយោគលើប្រតិបត្តិការ CKD នៅទីនេះ គឺជាកត្តាជោគជ័យដ៏សំខាន់នៅក្នុងទីផ្សារអាស៊ាន។ ម៉ាឡេស៊ី គឺជាប្រទេសដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន Kia ក្នុងការចាប់ផ្តើមប្រព័ន្ធប្រតិបត្តិការ CKD ដោយសារគោលនយោបាយ CKD អំណោយផល និងបានបង្កើតកម្មវិធីដឹកជញ្ជូន និងអ្នកចែកចាយ។

ការតម្លើងរថយន្តរបស់ Kia នឹងផលិតឡើងនៅរោងចក្រ Inokom ក្នុងទីក្រុង Kulim រដ្ឋ Kedah សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ (ដូចជាប្រទេសជិតខាងអាស៊ាន)។ ក្រោយមកទៀត ក្រុមហ៊ុនកំពុងកំណត់គោលដៅនាំចេញចំនួន ៦ពាន់គ្រឿងនៅឆ្នាំ ២០២២ ដែលនឹងកើនឡើងជាលំដាប់ចំនួន ៣ពាន់គ្រឿងក្នុងមួយឆ្នាំ។

នៅឆ្នាំ ២០២៦ ក្រុមហ៊ុនមានគោលបំណងផលិតរថយន្តសរុប  ៣ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ជាមួយនឹងចំនួន ១៩ ០០០ គ្រឿងត្រូវបានកំណត់សម្រាប់ទីផ្សារនាំចេញ។ ម៉ូដែលទាំង៤ ដែលនឹងត្រូវបានតម្លើងនៅទីនេះរួមមាន Carnival និង Sorento ក៏ដូចជា Sportage និង Niro ផងដែរ៕

តើអ្វីទៅជា CKD?

  • CKD មកពីពាក្យពេញថា Completely Knocked Down ដែលសំដៅទៅលើរថយន្តដែលត្រូវបានតម្លើង ឬផ្គុំឡើងនៅរោងចក្រផលិតក្នុងស្រុក៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនី Volvo XC40 Plus សាកថ្មម្តងជិះបាន ៤១៨ គីទ្បូម៉ែត្រ តម្លៃខ្ទង់ ៧ម៉ឺនដុល្លារក្នុងប្រទេសថៃ

ក្រុមហ៊ុន Volvo បានធ្វើការបង្ហាញចេញនូវម៉ូឌែល XC40 Plus ប្រភេទ SUV ខ្នាតតូច ដំណើរការដោយថាមពលអគ្គិសនី ដែលមានតម្លៃ ៧៧ ៣៦៨ ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់រថយន្ត Volvo XC40 Plus បំពាក់នូវម៉ូទ័រអគ្គិសនី២ មានកម្លាំង ៤០៨ សេះ និងកម្លាំងរមួល ៦៦០ ញ៉ូតុនម៉ែត្រ ដែលទទួលបានជំនួយពីអាគុយលីចូម-អ៊ីយ៉ុងប៉ូលីមែរ ដែលមានថាមពល ៧៨ គីទ្បូវ៉ាត់ម៉ោង ដែលសាកពេញម្តងអាចធ្វើដំណើរបានដល់ ៤១៨ គីទ្បូម៉ែត្រ។ បន្ថែមពីក្នុងការសាកថ្មពី ០ ដល់ ១០០ភាគរយ វាប្រើពេល ៨ ម៉ោង និង ១៥០ គីទ្បូវ៉ាត់ និងការសាករហ័សពី ០-៨០% ក្នុងរយៈពេល ៤០ នាទី ។

រថយន្តនេះក៏បានបំពាក់នូវកង់ទ័រឌីជីថល ១២,៣ អ៊ីង និងប្រព័ន្ធកម្សាន្តភ្ជាប់ជាមួយមុខងារ Good Assistant, Google Maps, Google Play, Volvo Cars App, កន្លែងសាកឥតខ្សែរនិង Premium Sound ដោយ Harman Kardon ជាមួយនឹង amplifier ៦០០ វ៉ាត់។

សូមបញ្ជាក់ថារថយន្ត Volvo XC40 Plus មានជម្រើស ៧ ពណ៍ រួមមាន៖ Black Stone, Crystal White Pearl, Fusion Red Metallic, Denim Blue Metallic, Sage Green Metallic, Thunder Gray Metallic និង Silver Glacier Silver Metallic គ្រប់ពណ៍ទាំងអស់រួមមកជាមួយនឹងកាប៊ីនស្បែកខ្មៅ ខាងក្នុង Charcoal ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិធីប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ការប្រកួតប្រជែង”គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤ និងពិធីបើកការប្រកួតគូរគំនូរលើកទី១៥”

នាល្ងាចថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២១​ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំ នូវកម្ម​វិធីប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៤ និងពិធីបើកការប្រកួតគូរគំនូរលើកទី១៥“ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ក្រោមអធិបតីភាព របស់លោក Ryoji Fujita (រីយូជិ ហ្វូជីតា) អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន ឪពុក​ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារីដែលជាម្ចាស់ជ័យលាភី ជាច្រើនទៀត។

តាមរយៈសុន្ទរកថារបស់លោក រីយូជិ ហ្វូជីតា អគ្គនាយកក្រុមហ៊ុនបានបង្ហាញឲ្យដឹងថាកម្មវិធីប្រគល់ រង្វាន់ជ័យលាភីនេះត្រូវបានអូសបន្លាយយ៉ាងវែង ចាប់តាំងពីខែមីនា ឆ្នាំ២០២១នេះមក ដោយសារតែការរីករាល  នៃជម្ងឺកូវីដ១៩។ តាមរយៈការចូលរួមអនុវត្តនិងប្រកាន់ខ្ជាប់នូវវិធានការ៣កុំ និង៣ការពារ យើងឃើញថា ស្ថានការណ៍នៃការរីករាលដាលនៃជម្ងៃកូវីដនេះមានភាពធូរស្បើយជាងមុនគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យក្រុមហ៊ុន អាចប្រារព្ធកម្មវិធីដ៏សប្បាយរីករាយនេះឡើងបានដើម្បីជាការអបអរប្អូនៗដែលជាម្ចាស់ជ័យលាភី។  ក្រុមហ៊ុន តូយ៉ូតា ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះរដ្ឋាភិបាល ក្រុមគ្រូពេទ្យ កងទ័ពអាវស  និងអ្នកដែលពាក់ព័ន្ធជួរមុខទាំងអស់ ​សម្រាប់ការលះបង់ដ៏ធំធេងមួយនេះ។ 

លោក Ryoji Fujita (រីយូជិ ហ្វូជីតា) អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

គួរបញ្ជាក់ផងដែរថា សម្រាប់រូបគំនូរដែលបានចូលរួមប្រកួតកាលពីចុងឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២១នេះ កន្លងទៅ  គឺ​គណៈ​កម្ម​ការបាន​​​ធ្វើការវាយតម្លៃ​លើរូប​គំនូរទាំងអស់យ៉ាងសុក្រឹត និង ម៉ត់ចត់ ហើយនៅទីបំផុត ក្រុមហ៊ុនចម្រាញ់បានរូបគំនូរស្រស់ស្អាត និង មានអត្ថន័យល្អ ​ចំនួន​ ១៣​​ ផ្ទាំង ដែលក្នុងនោះ រូបគំនូរចំនួន​៩ផ្ទាំង ​ទទួល​បាន​​​ជ័យលាភីថ្នាក់ជាតិនៅក្នុងចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ នៅក្នុងក្រុមអាយុនីមួយៗ។ ចំណែកឯរូបគំនូរ ៣ផ្ទាំងផ្សេងទៀត ក៏ត្រូវបានជ្រើសរើសដោយថ្នាក់ដឹកនាំ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឲ្យជាប់ជាផ្ទាំងគំនូរល្អបំផុតចុងក្រោយនៅក្នុងប្រទេស ហើយអ្វីដែលកាន់តែរំភើបទៀតនោះ រូបគំនូរ១ផ្ទាំង ចុងក្រោយទៀត ត្រូវបានជ្រើសរើសដោយផ្ទាល់ពីលោក ​នាយក ក្រុមហ៊ុនឲ្យជាប់ជាជ័យលាភីកិត្តិយសរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផងដែរ។​ កម្មវិធីប្រកួតគូរគំនូររថយន្តក្នងក្តីស្រមៃសម្រាប់ថ្ងៃអនាគតនេះ ពិតជាបាន ចូលរួមបង្កើតនូវអ្វីដែលថ្មីនិងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគត តាមរយៈការគូរគំនូររថយន្ត ដែលកើតចេញពីការស្រមៃរបស់ប្អូនៗ កុមារ កុមារី​។ 

ខាងក្រោមនេះគឺជាតារាងឈ្មោះ និងចំណាត់ថ្នាក់ម្ចាស់ជ័យលាភីថ្នាក់ជាតិទាំង១៣រូប៖

ឆ្លៀតក្នុងឱកាសនៃការប្រកាសជ័យលាភីក្នុងប្រទេសនេះផងដែរ លោកអគ្គនាយកក្រុមហ៊ុនក៏បានប្រកាសជាផ្លូវការ នូវកម្មវិធីប្រកួតគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៥ ដែលក្នុងនោះប្អូនៗ ដែលមានអាយុ ១៥ ឆ្នាំ និងក្រោម១៥ឆ្នាំអាចអញ្ជើញចូលរួមប្រកួតប្រជែងបានដោយសេរី ដើម្បីឲ្យគំនូរដ៏អស្ចារ្យ និងគំនិតច្នៃប្រឌិតប្លែកៗ របស់ប្អូនៗទាំងអស់ត្រូវបានផ្សាព្វផ្សាយទូលំទូលាយបន្ថែមទៀត ទាំងក្នុងប្រទេស និងជុំវិញពិភពលោក។ ការប្រកួតរដូវកាលរទី១៥នេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ។ ដូច្នេះ សូមចូលរួមជាមួយក្រុមហ៊ុន តូយ៉ូតា ដើម្បីធ្វើឲ្យការប្រកួតនៅក្នុងឆ្នាំនេះក្លាយជាឆ្នាំដ៏អស្ចារ្យនិងលេចធ្លោដែលមិន ធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រកម្មវិធីប្រកួតគំនូរក្នុងក្តីស្រមៃ។

សម្រាប់ជ័យលាភីគំនូរដែលជាប់ជ័យលាភីនៅក្នុងប្រទេស នឹងត្រូវបញ្ជូនទៅចូលរួមប្រកួតប្រជែងថ្នាក់ពិភពលោក បន្តទៀតនៅក្នុងខែមីនា ឆ្នាំ២០២២ ខាងមុខេនេះ។ ចំពោះជ័យលាភីថ្នាក់ពិភពលោករួមមាន៖ មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ រង្វាន់ពិសេសផ្សេងៗជាច្រើនទៀត រួមទាំងប្រាក់រង្វាន់សម្រាប់ផ្គត់ផ្គង់ក្នុងការសិក្សា​របស់បេក្ខជនជ័យលាភី និងប្រាក់រង្វាន់សម្រាប់ស្ថាប័នអប់រំ របស់បេក្ខជនជ័យលាភី ផងដែរ។ ដំណើរទស្សនកិច្ច ទៅចូលរួមកម្មវីធីប្រគល់រង្វាន់នៅប្រទេសជប៉ុនក៏នឹងត្រូវបានរៀបចំឡើង ក្នុងករណីពុំមានការរីករាលដាលនៃ ជម្ងឺកូវីដ១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ford Explorer និង Lincoln Aviator ប្រភេទប្រើអគ្គិសនី ត្រូវពន្យាពេលដល់ចុងឆ្នាំ២០២៤

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Lincoln បានប្រកាសពន្យាពេលចេញរថយន្តអគ្គិសនី Aviator EV ហើយ។ ដើមឡើយ វាបានប្រកាសថា រថយន្តSUV អគ្គិសនីប្រណីតនេះ នឹងបង្ហាញខ្លួននៅឆ្នាំ២០២៣ ហើយត្រូវបានចូលរួមដោយរថយន្តអគ្គិសនី Explorer EV។

ឥឡូវនេះ គេហទំព័ររថយន្ត Automotive News ទទួលបានដំណឹងថា ក្រុមហ៊ុន Ford បានផ្ញើសារទៅអ្នកផ្គត់ផ្គង់ ដោយជូនដំណឹងថា ម៉ូដែលទាំងពីរនឹងចាប់ផ្តើមផលិតនៅខែធ្នូ ឆ្នាំ២០២៤ វិញ។ វាជាការពន្យាពេលប្រហែល ១៨ ខែឯណោះ។

ការពន្យារពេលនេះ ហាក់ដូចជាទាក់ទងទៅនឹងការសម្រេចចិត្តរបស់ក្រុមហ៊ុន Ford ដែលមិនព្រមផលិតរថយន្ត SUV ជាមួយរថយន្ត Mustang Mach-E នៅឯរោងចក្រ Cuautitlan Stamping and Assembly Plant នៅប្រទេសមិចស៊ីកូ។

យ៉ាងណាមិញ ការពន្យាពេលរថយន្ត Explorer EV ក៏អាចមកពីមូលហេតុមួយទៀត គឺ ក្នុងគោល​បំណង​បង្កើន​ផលិតកម្មរថយន្ត Mach-E ឲ្យបានច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+