ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ទំនងអាចនឹងគាស់ផ្នូរឡាន MR2 មកវិញ ដោយមានក្រុមហ៊ុនឡានមួយជួយ

ក្រុមហ៊ុន Toyota បានប្តូរយុទ្ធសាស្រ្តរបស់ខ្លួន ដោយមួយរយៈពេលចុងក្រោយនេះ បានបញ្ចេញស្ព័រ មានកម្លាំងខ្លាំងជាច្រើន រួមទាំង ការនាំត្រលប់មកវិញនូវម៉ូដែល Supra ផងដែរ។

ឥឡូវនេះ បើយោងតាមគេហទំព័ររថយន្តជប៉ុន Best Car Web បានបង្ហាញថា ក្រុមហ៊ុន Toyota កំពុងតែចាប់ដៃគ្នាជាមួយនឹង Suzuki និង Daihatsu ដើម្បីផលិតរថយន្តស្ព័រ ប្រភេទ mid-engined sports car។

ថ្វីបើវាកំពុងស្ថិតនៅក្នុងដំណាក់កាលពាក្យចចាមអារ៉ាមក្តី ប៉ុន្តែគេហទំព័រខាងលើបានអះអាងថា Toyota, Suzuki និង Daihatsu មានគោលបំណងនាំយករថយន្ត ប្រភេទ mid-engined sports car មកលើទីផ្សារនៅឆ្នាំ២០២៥ ខាងមុខ។

យ៉ាងណាមិញ ប្រសិនបើវាក្លាយជាការពិត នោះរថយន្តខាងលើទំនងជាមានភាគរយខ្ពស់ក្នុងការបំពាក់ឡូហ្គូម៉ូដែល GR ដែរ ស្របពេលដែលមានពាក្យចចាមអារ៉ាមលើកឡើងកាលពីដើមឆ្នាំថា ក្រុមហ៊ុន Toyota កំពុងតែធ្វើការលើម៉ូដែល MR2៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis G90 ឆ្នាំ២០២៣ បង្ហាញខ្លួនជាផ្លូវការ នៅស្រុកកំណើត មានកម្លាំង ៣៧៥សេះ

ក្រុមហ៊ុន Genesis បានប្រកាសចេញរថយន្ត G90 ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយវាទទួលបានការឌីហ្សាញរូបរាងកាន់តែទំនើប និងប្រណីត ទាន់សម័យ ជាងស៊េរីមុនៗទៅទៀត។

មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រថយន្ត Genesis G90 ឆ្នាំ២០២៣ នឹងបំពាក់កុងទ័រឌីជីថលទំហំធំដល់ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញដូចគ្នា។

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង ដែលស្ថិតក្រោមក្រុមហ៊ុន Hyundai នេះ បាននិយាយថា G90 ឆ្នាំ២០២៣ នឹងមានបំពាក់ប្រព័ន្ធសំឡេង Bang & Olufsen audio system ចំនួន ២៣គ្រាប់ រួមទាំងដំបូល Panoramic Sunroof ភ្លោះ និង ប្រព័ន្ធភ្លើង ambient lighting ទៀតផង។

Genesis G90 ឆ្នាំ២០២៣ នឹងប្រើម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣៧៥សេះ និងកម្លាំងរមួល ៥៣០ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខអូតូ ៨វគ្គ និងមានជម្រើសប៉ុងពីរផងដែរ។

Genesis អះអាងថា រថយន្ត Sedan ប្រណីតរបស់ខ្លួននឹងផ្តល់ឲ្យនូវការបើកបរយ៉ាងរលូន ដោយការបំពាក់ប្រព័ន្ធបូម Preview-Electronic Control Suspension ដែលប្រើកាមេរ៉ាមុខដើម្បីសម្គាល់មើលស្ថានភាពផ្លូវខាងមុខ ហើយសារ៉េបូមអាស្រ័យលើស្ថានភាពជាក់ស្តែង។ មិនតែប៉ុណ្ណោះ វាក៏មានប្រព័ន្ធ Multi-Chamber air suspension ដែលអាចសារ៉េកម្ពស់បូមបាន ៣កម្រិត ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Genesis G90 ឆ្នាំ២០២៣ នឹងចេញលក់នៅឆ្នាំក្រោយ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនាពេលជិតចេញលក់តែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមែន១ ឬ ២! Toyota និង Lexus បង្ហាញចេញគំរូរថយន្តអគ្គិសនីម្តងចំនួន ១៥គ្រឿង

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានស្តីពីយុទ្ធសាស្ត្រថាមពលអគ្គិសនី លោក Akio Toyoda បានធ្វើឱ្យពិភពរថយន្តភ្ញាក់ផ្អើលដោយបង្ហាញគំរូរថយន្តអគ្គិសនីចំនួន ១៥ ម៉ូឌែល សម្រាប់ពេលអនាគតរបស់ Toyota និង Lexus ។  

ដែលវាគឺជាការបង្ហាញចេញនូវគំរូរថយន្តដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​រួមបញ្ជូល​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​អាច​ស្រមៃ​ ដោយគិត​ចាប់​តាំង​ពី​រថយន្ត​​ប្រភេទ City Car, Sedan, SUV គ្រប់​រាង និង​ទំហំ​រហូត​ដល់​រថយន្ត​ភីកអាប់ និង​រថយន្ត​ស្ព័រ។ ដោយម៉ូឌែលខ្លះផលិតឡើងផ្អែកលើម៉ូដែលដែលមានស្រាប់ ប៉ុន្តែក៏មានយានយន្តថ្មីៗជាច្រើនផងដែរ ដោយផ្អែកលើស្ថាប័ត្យកម្មថ្មី e-TNGA ប្រភេទអគ្គិសនី។

លោក Akio Toyoda បានចាត់ថ្នាក់រថយន្តជា ២ប្រភេទគឺប្រភេទកាត់បន្ថយកាបូន(CRV) រួមមាន HEV និងPHEV និងប្រភេទកាបូនអាព្យាក្រឹត ឬអគ្គិសនីសុទ្ធ(CNV) រួមមាន BEV, FCEV។

ការបង្ហាញបានចាប់ផ្តើមជាមួយនឹងត្រកូល bZ (Beyond Zero) នៃម៉ូដែលផលិតកម្មដ៏ធំ ដែលមានតម្លៃសមរម្យ” ដែលរួមមាន bZ4X និងគំរូថ្មីចំនួន៤ ដែលទាំងអស់ផ្អែកលើស្ថាបត្យកម្ម e-TNGA ។ ក្នុងចំណោមរថយន្តទាំងនោះ មានប្រភេទ Crossover បែបស្ព័រ ជាមួយនឹងដំបូលរចនាប័ទ្ម coupe (bZ compact SUV) រួមទាំងប្រភេទ B-SUV (bZ Small Crossover) ផលិតឡើហសម្រាប់ទីផ្សារអឺរ៉ុប និងជប៉ុន ជាមួយនឹងគោលដៅនៃការប្រើប្រាស់ថាមពល ១២៥ Wh/km ។ រថយន្តប្រភេទ Sedan ទំហំមធ្យម (bZ sdn) មើលទៅដូចគូប្រជែង Tesla Model 3 និងរថយន្ត SUV កៅអី ៣ជួរធំ ដែលផ្តោតលើគ្រួសារ (bZ Large SUV)។

ត្រកូលសម្រាប់ម៉ាក Lexus រួមមានរថយន្តអគ្គិសនីដំបូងគេហៅថា RZ ដែលជាកំណែផលិតនៃគំរូរថយន្ត LF-Z ជាមួយនឹងចម្ងាយបើកបរដែលរំពឹងទុកជាង ៧០០គីឡូម៉ែត្រ (៤៣៥ ម៉ាយ) ទទួលបានពីអាគុយ Solid State Batteries។

លើសពីនេះ យើងបានឃើញគំរូរថយន្តប្រភេទ SUV ខ្នាតធំ (Lexus Electrified SUV) និងរថយន្តស្ព័រ ដែលមិនបង្ហាញឈ្មោះ។ រួមទាំងគំរូរថយន្តប្រភេទ hatchback រួមជាមួយនឹង cabriolet 2+2 ដែលមានរចនាប័ទ្មស្រដៀងគ្នា។

ជាចុងក្រោយ Akio Toyoda បានបង្ហាញចេញនូវស៊េរីម៉ូដែលមួយចំនួនផ្សេងទៀតដែលហៅពួកគេថា “The Diverse Toyota EVs “។ ទាំងនេះរាប់បញ្ចូលទាំងរថយន្តCommercial ដូចជាឡានក្រុងស្វ័យប្រវត្តិ រថយន្តខ្នាតតូចដែលត្រូវបានរចនាឡើងសម្រាប់ទាំងអាជីវកម្ម និងការកម្សាន្ត និងរថយន្តអគ្គិសនីដែលអាចប្រើប្រាស់បានក្នុងទីក្រុង។

រថយន្ត Compact Cruiser EV រួមបញ្ចូលលក្ខណៈពិសេសរចនាប័ទ្មពី FJ Cruiser ដែលអាចក្លាយជារថយន្តអគ្គិសនីទ្វារប្រាំ ដែលផ្តោតលើផ្លូវOff-road ។ ព្រមទាំងមានរថយន្តភីកអាប់អគ្គិសនីពីរគ្រឿងដំបូងបង្អស់របស់ក្រុមហ៊ុនតូយ៉ូតា ដែលមើលទៅស្រដៀងទៅនឹងរថយន្ត Hilux ឬ Tacoma ទាក់ទងនឹងវិមាត្រ ប៉ុន្តែទទួលបានលក្ខណៈពិសេសរចនាទំនើបដែលត្រូវបានបំផុសគំនិតដោយរថយន្ត Tundra។ ព្រមទាំងម៉ូឌែល SU EV ដែលមើលទៅមានរូបរាងដូច CH-R អគ្គិសនី ខណៈ Crossover EV មានការឌីស្សាញជាលក្ខណៈ C-SUV Segment។ បន្ថែមជាមួយរថយន្តប្រភេទស្ព័រ ២កៅអី ដែលអាចជាម៉ូឌែល MR2 នាពេលអនាគត។

រថយន្តទាំងអស់នេះគឺជាផ្នែកមួយនៃគោលដៅរបស់ក្រុមហ៊ុន Toyota និង Lexus ដើម្បីណែនាំរថយន្ត BEV(Battery Electric Vehicle) សរុបចំនួន ៣០ នៅលើទីផ្សារនៅត្រឹមឆ្នាំ ២០៣០ ជាមួយនឹងគោលដៅនៃការលក់ទូទាំងពិភពលោកអោយបានចំនួន ៣,៥ លានគ្រឿង នៅត្រឹមឆ្នាំ ២០៣៥។ ក្រុមហ៊ុនLexus នឹងក្លាយជាម៉ាកយីហោអគ្គិសនីសុទ្ធនៅអឺរ៉ុប អាមេរិក និងចិន ដោយកំណត់គោលដៅលក់រថយន្តអគ្គិសនីប្រចាំឆ្នាំ ១ លានគ្រឿង។

សូមបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនបានសន្យាថានឹងវិនិយោគទឹកប្រាក់ដ៏ច្រើនចំនួន ១៧.៦ ពាន់លានដុល្លារ សម្រាប់ការផលិតថាមពលថ្ម ឬអាគុយនៅត្រឹមឆ្នាំ ២០៣០ ដែលជាចំនួនមួយច្រើនជាងការប្រកាសមុនៗ ចំនួន ៤,៤ ពាន់លានដុល្លារ។

បន្ថែមពីនេះក្រុមហ៊ុន Toyota ក៏នឹវិនិយោគ លើជម្រើសផ្សេងៗសម្រាប់ម៉ូដែលប្រភេទកាបូនអាព្យាក្រឹត ឬអគ្គិសនីសុទ្ធ ដែលរួមបញ្ជូន FCEVs និងប្រភេទរថយន្តផ្សេងទៀតដែលដំណើរការក្នុងការជួយបរិស្ថាន។ នៅឆ្នាំ ២០៣៥ ទាំង Toyota និង Lexus ចង់ក្លាយខ្លួនជាក្រុមហ៊ុនប្រភេទកាបូនអព្យាក្រឹតដើម្បីសម្រេចបាននូវគោលដៅទាំងនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

NHTSA កំពុងពិនិត្យមើលលើបញ្ហា Tesla អភិវឌ្ឍន៍កម្មវិធីអាចលេងហ្គេមលើអេក្រង់បានពេលកំពុងបើកបរបាន (មានវីដេអូ)

ជាច្រើនឆ្នាំមកនេះ ប្រព័ន្ធអេក្រង់ព័ត៌មានកំសាន្តដ៏ទំនើបរបស់ Tesla បានរួមបញ្ចូលហ្គេមផ្សេងៗជាច្រើន ដែលអ្នកបើកបរអាចលេងបានបានពេលរថយន្តកំពុងចតសម្រាប់ដំណើរការហ្គេម​ តែឥឡូវនេះ Tesla បានណែនាំការអាប់ដេតកម្មវិធី ដែលមានន័យថាអាចជ្រើសរើសហ្គេមលេងបានពេលរថយន្តកំពុងបើកបរ។

ការអាប់ដេតនេះជាដើមរឿង ដែលធ្វើឲ្យម្ចាស់រថយន្ត Tesla Model 3 លោក Vince Patton បានដាក់ពាក្យបណ្តឹងជាមួយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បន្ទាប់ពីបានមើលវីដេអូ YouTube ដែលបង្ហាញពីរបៀបដែលអ្នកបើកបរអាចលេងហ្គេមនៅលើអេក្រង់ព័ត៌មានកំសាន្តបាន។

កាសែត New York Times រាយការណ៍ថាប្រព័ន្ធអេក្រង់បង្ហាញនេះក៏បានបញ្ជាក់ដែរ ការលេងហ្គេមពេលកំពុងបើកបរគឺសម្រាប់តែអ្នកដំណើរប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែអេក្រង់ ក៏បង្ហាញមុខងារសំខាន់ៗរបស់រថយន្ត ជាពិសេសនៅលើ Model 3 និង Model Y វាក៏មិនបង្ហាញថាអ្នកបើកបរមិនអាចរំខានដោយងាយស្រួល ដោយហ្គេមដែលអ្នកដំណើរកំពុងលេង ឬសូម្បីតែចង់លេងហ្គេមខ្លួនឯង។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បានបញ្ជាក់ថា ខ្លួនកំពុងពិនិត្យមើលបញ្ហានេះ ទោះបីជាមិនទាន់បើកការស៊ើបអង្កេតជាផ្លូវការក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin V12 Vantage បានបង្ហាញមុខនៅក្នុងរូបភាពចុងក្រោយបង្អស់ មុនពេលចេញផ្លូវការ

ពីរសប្តាហ៍បន្ទាប់ពីការបញ្ជាក់ថារថយន្ត V12 Vantage ចុងក្រោយនឹងបង្ហាញខ្លួននៅឆ្នាំ ២០២២ Aston Martin បានចេញរូបភាពមួយផ្សេងទៀតដែលបានបង្ហាញពីផ្នែកខាងមុខនៃរថយន្តប្រភេទរថយន្តស្ព័ររបស់ខ្លួន មុនពេលប្រកាសចេញផ្លូវការនាពេលខាងមុខ។

កាន់តែពិសេសជាងនេះទៅទៀតនោះ V12 Vantage ទទួលបានកាងខាងមុខដែលបានរចនាឡើងវិញបើប្រៀបធៀបទៅនឹងរថយន្ត Vantage និង Vantage Roadster ដែលមានប៉ាណា, Vertical intakes និងកាងធ្លាក់ខាងមុខធំជាងមុន ព្រមទាំងកាងការពារខាងក្រោយ ដែលមានស៊ីម៉ាំងនៅចំកណ្តាលជាដើម។

បន្ទាប់ពីម៉ូដែលថ្មី យើងអាចមើលឃើញថា ម៉ូដែលពិសេស V600 V12 Vantage និង​ V12 Vantage ធម្មតានៃជំនាន់មុនដែលគូសបញ្ជាក់ថានេះនឹងជាប្រភេទចុងក្រោយរបស់វា។

ពាក្យចចាមអារ៉ាមមុននេះបង្ហាញថាការចេញលក់ V12 Vantage សេរ៊ីថ្មីចុងក្រោយនៅក្នុងឆ្នាំ ២០២២ អាចស្របពេលជាមួយនឹងការអាប់ដេតសម្រាប់ត្រកូល Vantage ទាំងអស់ចាប់តាំងពីម៉ូដែលនេះបានបង្លាញខ្លួនកាលពីឆ្នាំ ២០១៧ ជាមួយនឹង Roadster នៅឆ្នាំ ២០២០។

Aston Martin កំពុងបានរៀបចំជំនាន់ថ្មីទាំង Vantage និង​ DB11 ដែលត្រូវបានរាយការណ៍ថានឹងក្លាយជារថយន្តអគ្គិសនីពេញលេញផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គីសនី Hyundai Ioniq 5 សាកថ្មម្តងជិះបាន ៣៥៤ គ.ម តម្លៃខ្ទង់ ​៤ ម៉ឺនដុល្លារ

ថ្មីៗនេះក្រុមហ៊ុន Hyundai បានបញ្ចេញនូ​វរថយន្តម៉ូឌែល Ioniq 5 ស៊េរីឆ្នាំ២០២២ ប្រើប្រាស់អគ្គិសនី ដោយមានតម្លៃចាប់ពី ៤០ ៩២៥ សម្រាប់ទីផ្សារសហរដ្ឋអាមេរិកខាងជើង។

សម្រាប់ផ្តល់នូវជម្រើសអាគុយចំនួន ២ប្រភេទគឺទំហំ ៥៨គីឡូវ៉ាត់ម៉ោង(ម៉ូទ័រចំនួនមួយ) និង ៧៨គីឡូវ៉ាត់ម៉ោង(ម៉ូទ័រចំនួនពីរ)។

បន្ថែមពីនេះវាក៏បានបំពាក់នូវបច្ចេកវិទ្យាអាគុយកម្លាំង ៨០០វ៉ុលរបស់រថយន្តនេះ អាចសាកអាគុយពី ១០% ឡើងដល់ ៨០% ក្នុងពេលត្រឹម ១៨នាទី តាមរយៈដុំសាកល្បឿនលឿន ៣៥០គីឡូវ៉ាត់។

យ៉ាងណាមិញសម្រាប់រថយន្ត Hyundai Ioniq 5 ស៊េរីឆ្នាំ ២០២២ ផ្តល់នូវជម្រើស ៤ប្រភេទ។ ដោយប្រភេទ SE Standard Range មានតម្លៃ​ចាប់​ពី ៤០,៩២៥ ដុល្លារ, SE មានតម្លៃចាប់ពី ៤៤ ៨៧៥ដុល្លារ, SEL មានតម្លៃចាប់ពី ៤៨ ៣៧៥ដុល្លារ និងប្រភេទ Limited មានតម្លៃចាប់ពី ៥១ ៨២៥ដុល្លារ៕ 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ!

ដោយសង្កេតឃើញថាទីផ្សារប្រទេសកម្ពុជាមានការពេញនិយមជាមួយនឹងការបំពាក់គ្រឿងតុបតែងលម្អ (Accessories) ឬ កែបន្ថែម (Modified) សម្រាប់ឲ្យរថយន្តមើលទៅខុសប្លែកពីគេ និងកាន់តែមានភាពអំណាច ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកយកអត្ថបទមួយនេះមកចែករំលែក ជាពិសេសនឹងត្រូវចិត្តប្រិយមិត្តដែលនិយមចូលចិត្តគ្រឿងតុបតែងលម្អរថយន្តបន្ថែម ដែលយើងខ្ញុំនឹងណែនាំរថយន្ត Ford Ranger មួយម៉ូឌែលថ្មីស្រឡាងដែលទើបតែមានវត្តក្នុងទីផ្សារប្រទេសកម្ពុជានោះគឺរថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ ដែលរថយន្តនេះបានបំពាក់មកជាមួយនឹងគ្រឿងតុបតែងលម្អពណ៍ខ្មៅ (Original) មកពីរោងចក្រដែលធ្វើឲ្យរថយន្តនេះមើលទៅកាន់តែមានភាពស្ព័រ និងមានអំណាចដូចជា៖ ប៉ាណាមុខរចនាបែបសំណាញ់ពណ៍ខ្មៅរលោង យ៉ាន់កង់អាលុយមីញ៉ូមពណ៍ខ្មៅរលោង ជាពិសេសនោះគឺមានបន្ថែមជូននូវកាងផ្នែកខាងក្រោយ (Sport Bar) លើសពីរថយន្ត Pickup ដ៏ទៃ។

ក្រៅពីរូបរាងដ៏លេចធ្លោនេះ បើនិយាយពីរថយន្ត Pickup នោះគេនឹងគិតដល់ក្រុមហ៊ុនផលិតរថយន្ត Ford មុនគេដោយសារតែ Ford ជាក្រុមហ៊ុនរថយន្តឈានមុខគេមួយរបស់សហរដ្ឋអាមេរិក ហើយគ្រប់រថយន្ត Ford តែងតែបានបំពាក់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាលើសគេ។ យើងខ្ញុំនឹងលើកយកគុណសម្បត្តិ ៣ ធំៗនៃរថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ មកចែកជូនប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹង៖

១. សមត្ថភាព៖ បើនិយាយពីរថយន្ត Ford Ranger FX4 នោះគេនឹងគិតដល់សមត្ថភាពនៃរថយន្តនេះមុនគេ ដោយសារតែរថយន្តនេះមានសមត្ថភាពអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ និងជាពិសេសនោះគឺសមត្ថភាពដឹកទម្ងន់ធ្ងន់ ដែលអាចជួយសម្រួលដល់ការប្រើប្រាស់លោកអ្នកបានគ្រប់តម្រូវការ។ ជាក់ស្តែងមានចំណុចជាច្រើនដែលអាចបញ្ជាក់ពីសមត្ថភាពរបស់រថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ នេះដូចជា៖

  • ម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយសម្រាប់ម៉ូឌែល ២.២L អាចផលិតនូវកម្លាំងសេះដល់ទៅ ១៥០ PS និងកម្លាំងរមួលបានដល់ទៅ ៣៨៥ Nm

  • ប្រអប់លេខ ៦ វគ្គអូតូ ដែលអាចប្រើប្រាស់បានទាំងលេខដៃ​ និងលេខអូតូធ្វើឲ្យការបើកបរកាន់តែរលូន និងចូលលេខបានល្អ
  • យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យទំហំ ១៨ អ៊ីញពណ៍ខ្មៅរលោងស័ក្តិសមជាមួយតួរថយន្ត និងអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញធ្ងន់ៗ

  • អាចចុះទឹកបានជម្រៅ ៨០០mm លើសគេ
  • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់
  • ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត
  • ប្រព័ន្ធទប់លំនឹងពេលចុះចំណោត
  • ប្រព័ន្ធហ្រ្វាំង ABS និងEBD
  • ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង
  • ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត​ (កាប់ពីតាស)
  • ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង
  • ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មីដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ
  • អាចអូសសណ្តោងបានដល់​ ៣ តោន
  • អាចដឹកទំនិញបានដល់ទៅជាង ១ តោន

២. ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យា បើនិយាយពីចំណុចនេះ Ford គឺឈរនៅលើគេតែម្តង ដោយគ្រប់រថយន្ត Ford ទំាងអស់គឺពិតជាបានគិតគូដល់សុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរបានយ៉ាងល្អ និងបច្ចេកវិទ្យាដ៏ទំនើបដែលលើសពីដៃគូប្រកួតប្រជែងដែលមានដូចជា៖

  • ប្រព័ន្ធកូនសោឆ្លាតវៃ ចុចបញ្ឆេះរថយន្ត និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ

  • កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត

  • សេនសឺផ្នែកខាងក្រោយចំនួន ៤ គ្រាប់
  • ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត
  • ផ្លិតទឹកស្វ័យប្រវត្ត
  • កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាងដែលផ្តល់ព័ត៍មានយ៉ាងលម្អិតអំពីរថយន្ត​
  • ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ )EPAS)
  • ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត
  • ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលប្រើប្រាស់ម៉ាស៊ូតមិនល្អ
  • អេក្រង់ Touch Screen ៨ អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកម្សាន្តផ្សេងៗ
  • បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map
  • រន្ធ USB ចំនួន ២ និងរន្ធសាកកម្លាំង ១២V​ ចំនួន ២
  • សេនសឺខ្សែក្រវ៉ាត់សុវត្ថិភាព
  • បំពាក់ជូននូវពោងសុវត្ថិភាពចំនួន ៦ គ្រាប់
  • តួរថយន្តធ្វើពីដែកថែបមានភាពរឹងមាំខ្លាំង មានដែកថែបពិសេសចំនួន ២ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត
  • ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម
  • ប្រព័ន្ធការពារចោរកម្ម
  • ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្ត ពេលបញ្ឆេះរថយន្តចោល
  • ប្រព័ន្ធកាត់បន្ថយសម្លេងរំខានពីខាងក្រៅ ​
  • ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ

៣. សន្សំសំចៃ និងចំណេញក៏ជាចំណុចមួយដែលមិនគួរមើលរំលង ដែលលោកអ្នកគួរតែពិចារណាមុនពេលទិញរថយន្ត សម្រាប់រថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ គឺមានចំណុចទាំងនេះ៖

  • ការសន្សំសំចៃប្រេងឥន្ធនៈគឺសម្រាប់ការបើកបរលើផ្លូវលាត ត្រឹមតែ ៧-៨ លីត្រក្នុង ១០០ គីឡួម៉ែត្រអាស្រ័យលើស្ថានភាពផ្លូវ និងអ្នកបើកបរ
  • Ford តែងតែគិតគូពីបរិស្ថានដែលនៅលើរថយន្តនេះមានបំពាក់ប្រព័ន្ធកាត់បន្ថយផ្សែងពុល
  • អាចប្រើប្រាស់បានទាំងលក្ខណៈផ្ទាល់ខ្លួន គ្រួសារ និងប្រភេទអាជីវកម្មផ្សេងៗ
  • មានសមត្ថភាពខ្ពស់ប្រហាក់ប្រហែលទៅនឹង Ford Ranger Wildtrak ដែរតែតម្លៃវិញធូរជាងរហូតដល់ជាង 1ម៉ឺនដុល្លាឯណោះ
  • តម្លៃសមរម្យសម្រាប់ប្រជាជនខ្មែរភាគច្រើន និងមានទីផ្សារខ្ពស់ក្នុងប្រទេសកម្ពុជា ងាយស្រួលទិញចូល លក់ចេញ មិនសូវខាត ហើយក្រុមហ៊ុនក៏មានសេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) ផងដែរ
  • មានឱកាសចូលរួមដំណើរកម្សាន្តដែលរៀបចំដោយក្រុមហ៊ុន Ford
  • ការធានាផ្ទាល់ពីរោងចក្ររយៈពេល ៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ
  • សេវាថែទំារថយន្តរយៈពេល ១ឆ្នាំ ឬ ២០​ ០០០គីឡូម៉ែត្រ
  • ជាពិសេសមានសេវាជួសជុលរថយន្តចល័ត ២៤ ម៉ោងទូទាំងប្រទេស

រថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ មានតម្លៃ ៤៦ ៥០០ដុល្លារ ជាពិសេសនោះគឺទិញភ្លាមទទួលបានរថយន្តភ្លាមមិនចាំបាច់រង់ចាំយូរ! សម្រាប់ការបង់ប្រាក់អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ដែលមានអត្រាការប្រាក់ទាបជាងគេគឺលោកអ្នកអាចបង់ប្រចាំខែត្រឹមតែ ៣៩២ដុល្លារ ក្នុងមួយខែ ឬបង់ប្រាក់កក់ដំបូងត្រឹមតែ ៩ ៣០០ដុល្លារ តែប៉ុណ្ណោះជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ងាយៗ និងការអនុម័តឆាប់រហ័សត្រឹមតែ ២-៣ ថ្ងៃលោកអ្នកអាចយករថយន្តថ្មីទៅប្រើប្រាស់បាន តាមតម្រូវការ។ សម្រាប់ពណ៍គឺមាន ៣ ពណ៍ដូចជា៖ ស ខ្មៅ និងទឹកប្រាក់។ ចង់ឃើញច្បាស់ពីរូបរាងថ្មី ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនៃរថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖

សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មានបន្ថែមនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញសាខាខេត្ត សៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
  • អគារតាំងបង្ហាញសាខាខេត្ត កំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡាន SUV ៨កៅអីទាំង ១០ ម៉ូដែល ល្អបំផុតសម្រាប់អ្នកមានសមាជិកគ្រួសារច្រើន

ពេលខ្លះ ៧កៅអី នៅមិនទាន់គ្រប់គ្រាន់នោះទេ។ ថ្មីៗនេះ វាហាក់បីដូចជា ក្រុមហ៊ុនផលិតរថយន្តជាច្រើនព្យាយាមពង្រឹងលើផ្នែក SUV ខ្នាតធំ ដោយផ្តល់ជម្រើសកៅអីអង្គុយដល់ទៅ ៨ ឯណោះ។ នៅក្នុងថ្ងៃនេះយើងនឹងណែនាំឲ្យប្រិយមិត្តបានស្គាល់នូវរថយន្ត SUV ៨កៅអីទាំង ១០ម៉ូដែល ល្អបំផុតសម្រាប់អ្នកមានសមាជិកគ្រួសារច្រើន។

១) Chevrolet Traverse មានតម្លៃចាប់ពី ៣៣ ៧០០ដុល្លារ (តម្លៃនៅបរទេស)

២) Chevrolet Suburban មានតម្លៃចាប់ពី ៥១ ៧០០ដុល្លារ (តម្លៃនៅបរទេស)

៣) Ford Expedition មានតម្លៃចាប់ពី ៤៩ ៩៩៥ដុល្លារ (តម្លៃនៅបរទេស)

៤) Honda Pilot មានតម្លៃចាប់ពី ៣២ ២៥០ដុល្លារ (តម្លៃនៅបរទេស)

៥) Hyundai Palisade មានតម្លៃចាប់ពី ៣២ ៥២៥ដុល្លារ (តម្លៃនៅបរទេស)

៦) Jeep Wagoneer មានតម្លៃចាប់ពី ៦៧ ៩៩៥ដុល្លារ (តម្លៃនៅបរទេស)

៧) Kia Telluride មានតម្លៃចាប់ពី ៣១ ៩៩០ដុល្លារ (តម្លៃនៅបរទេស)

៨) Nissan Pathfinder មានតម្លៃចាប់ពី ៣៣ ៤១០ដុល្លារ (តម្លៃនៅបរទេស)

៩) Subaru Ascent មានតម្លៃចាប់ពី ៣២ ២៩៥ដុល្លារ (តម្លៃនៅបរទេស)

១០) Toyota Highlander មានតម្លៃចាប់ពី ៣៤ ៨១០ដុល្លារ (តម្លៃនៅបរទេស)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW iX M60 នឹងបង្ហាញខ្លួននៅពិព័រណ៍ CES ជាមួយកម្លាំងជាង ៦០០ សេះ

ពិព័រណ៍រថយន្ត CES នឹងចាប់ផ្តើមនៅខែក្រោយ​ ហើយនឹងមានរថយន្តស៊េរីថ្មីជាច្រើនរួម ក្នុងនោះដែរ BMW នឹងប្រើប្រាស់ព្រឹត្តិការណ៍នេះដើម្បីបង្ហាញម៉ូដែល iX M60 របស់ខ្លួន។

Roadshow បានដកស្រង់សំដី BMW ដែលនិយាយថា ពួកគេនឹងណែនាំបច្ចេកវិទ្យាដែលអនុញ្ញាតអោយពណ៌ខាងក្រៅរបស់រថយន្តផ្លាស់ប្តូរបានពេលប៉ះប៊ូតុង ប៉ុន្តែនៅមិនទាន់ច្បាស់ថានឹងដំណើរការដោយរបៀបណា​ តែវាជាគំនិតគួរឲ្យចាប់អារម្មណ៍មួយព្រោះថាវាអាចឲ្យម្ចាស់រថយន្តប្តូរពណ៌បានដោយចេតនា។

ការចេញផ្សាយក៏បាននិយាយដែរថា យើងអាចរំពឹងថានឹងមានបទពិសោធន៏ដ៏ទំនើបនៅក្នុងរថយន្ត។ ក្រុមហ៊ុនផលិតរថយន្តនឹងប្រែក្លាយអេក្រងកោងរបស់ពួកគេទៅជាអេក្រង់ភាពយន្តដ៏ធំមួយដោយរថយន្តបំពាក់កុងទ័រឌីជីថលទំហំ ១២.៣ អ៊ីញ និងអេក្រង់ព័ត៌មានកំសាន្តទំហំ ១៤.៩ អ៊ីញផងដែរ។

BMW ក៏បាននិយាយថា ប្រភេទ​ Crossover នេះនឹងមានកម្លាំងប្រហែល ៦០០ សេះ ដែលជាការធ្វើឲ្យប្រសើរឡើង លើសពីកម្លាំង ៥១៦​ សេះ របសម៉ូដែល iX xDrive50 ដែលអាចជាន់ពី ០​ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ត្រឹមរយៈពេលតិចជាង ៤,៤ វិនាទី ហើយយើងរំពឹងថានឹងមានផ្នែកខាងក្រៅដ៏រឹងមាំជាងមុន ដែលអាចទទួលបានពីម៉ូដែល​ i4 M50 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Note ស៊េរីឆ្នាំ២០២២ ជាប់ឈ្មោះជា Car of the Year នៅប្រទេសជប៉ុន

រថយន្ត Nissan Note e-POWER ជាប់ឈ្មោះជា Car of the Year នៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២១-២០២២ ដោយវាជាលើកឆ្នាំទីប្រាំហើយ Nissan ដែលបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ បន្ទាប់ពីត្រូវបានដាក់លក់ជាលើកដំបូងនៅលើទីផ្សារក្នុងខែធ្នូ ឆ្នាំ ២០២០ ជាមួយការពេញចិត្តយ៉ាងខ្លាំងពីអតិថិជន។

គណៈកម្មការសរុបចំនួន ៦០នាក់ បានចំណាយពេលមួយថ្ងៃពេញធ្វើការបើកបរនូវរថយន្តចំនួន ១០គ្រឿង ដែលបានជ្រើសរើសចេញពីបញ្ជីរថយន្តសរុបចំនួន ២៩គ្រឿង។ ដោយក្នុងនោះ Nissan Note e-Power បានទទួលនូវជ័យជម្នះជាមួយពិន្ទុសរុប ៣៣៥ពិន្ទុ។ រីឯចំណាត់ថ្នាក់លេខ២ បានទៅលើ GR86/BRZ ដែលទទួលបានពិន្ទុសរុប ២៦៤ពិន្ទុ និងចំណាត់ថ្នាក់លេខ ៣បានទៅលើ Honda HR-V(Vezel) ទទួលបានពិន្ទុ ២២៧ពិន្ទុ។

ចំណាត់ថ្នាក់លេខ៤ បានទៅលើ Mitsubishi Outlander PHEV ទទួលបាន ២០៦ពិន្ទុ និងចំណាត់ថ្នាក់លេខ៥ បានទៅលើ Volkswagen Golf Mk8 ទទួលបាន ១៦៨ពិន្ទុ។

សម្រាប់រថយន្ត Nissan Note ដំណើរការដោយប្រព័ន្ធ e-Power ដែលបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន២ ដែលផលិតកម្លាំងបាន ១៣៤សេះ និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+