ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ចេញឧបករណ៍តាមដានថ្មី ដើម្បីកំណត់ទីតាំង និងយកមកវិញ នូវឡានដែលត្រូវគេលួច

ក្រុមហ៊ុន Volvo បានសហការជាមួយក្រុមហ៊ុន Vodafone Automotive ដោយផ្តល់ឲ្យអតិថិជននូវ Option មួយ សម្រាប់អតិថិជននៅចក្រភពអង់គ្លេស របស់ពួកគេ គឺឧបករណ៍តាមដានថ្មីមួយដើម្បីប្រយុទ្ធប្រឆាំងនឹងចោរលួចរថយន្ត។

ទោះបីជាមានការជឿនលឿនផ្នែកបច្ចេកវិទ្យាក៏ដោយ ឧក្រិដ្ឋកម្មលើរថយន្តបានកើនឡើង ហើយនៅតែមានការលួចរថយន្ត ច្រើនជាង ៨៩ ៤០០ គ្រឿង នៅក្នុងប្រទេសអង់គ្លេស និងវែល ក្នុងឆ្នាំ ២០២០-២០២១។

ភាគច្រើននៃការលួចរថយន្ត គឺដោយសារប្រព័ន្ធសោទំនើប keyless entry systems។ ទោះបីជាប្រព័ន្ធបែបនេះត្រូវបានពេញចិត្តដោយម្ចាស់រថយន្តថ្មីជាច្រើន ដោយសារតែភាពងាយស្រួលរបស់វាក៏ដោយ ក៏វាបើកនូវភាពងាយរងគ្រោះ ព្រោះចោរលួចរថយន្តអាចបញ្ជូនសញ្ញាពី សោ keyless entry keys រួចចម្លង “រលកសញ្ញា” របស់វា និងប្រើប្រាស់វានៅលើឧបករណ៍ដាច់ដោយឡែកដើម្បីបើករថយន្តទៅឆ្ងាយ។

គួរឲ្យដឹងថា កាលពីដើមឆ្នាំនេះ ចោរលួចរថយន្ត ៣នាក់ត្រូវបានចាប់ខ្លួននៅចក្រភពអង់គ្លេស បន្ទាប់ពីបានលួចរថយន្ត Mitsubishi Outlander ចំនួន ៧គ្រឿង ជាមួយនឹងឧបករណ៍ដែលក្លែងធ្វើជាម៉ាស៊ីនហ្គេម Nintendo Game Boy។

យ៉ាងណាមិញ ដំណោះស្រាយរបស់ Volvo សាមញ្ញណាស់ ពោលគឺប្រព័ន្ធនឹងស្គាល់កាតតូចមួយ ដែលកាន់ដោយអ្នកបើកបរ។ ប្រសិនបើកាតនោះមិននៅជាមួយអ្នកបើកបរ ប៉ុន្តែរថយន្តកំពុងបើកបរ នោះក្រុមហ៊ុន Vodafone Automotive ត្រូវបានជូនដំណឹងភ្លាមៗ។

បន្ទាប់មក ប្រតិបត្តិករនឹងទាក់ទងទៅប៉ូលីសក្នុងតំបន់ ហើយអាចផ្តល់នូវទីតាំងរយៈពេល ១នាទីមុនរបស់រថយន្ត។ វាក៏អាចកំណត់ទីតាំងរបស់រថយន្ត ក្នុងចម្ងាយ ១០ ម៉ែត្រពីទីតាំងរថយន្ត ដោយមានការត្រួតពិនិត្យ ២៧ម៉ោង/៧ថ្ងៃ នៅទូទាំងចក្រភពអង់គ្លេស និងតំបន់ភាគច្រើននៃទ្វីបអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus NX ជំនាន់ថ្មីចេញតម្លៃលក់នៅអង់គ្លេស ចាប់ពី៥ម៉ឺនដុល្លារ

បន្ទាប់ពីប្រកាសចេញកាលពីខែមិថុនាជាផ្លូវការរួចមក រថយន្ត Lexus NX ជំនាន់ថ្មីបានទៅដល់ទីផ្សារអឺរ៉ុបជាផ្លូវការហើយ ដោយមានដាក់លក់នៅតាមប្រទេសមួយចំនួននៅអឺរ៉ុប ជាមួយតម្លៃចាប់ពីជាង ៥ម៉ឺនដុល្លារ។

នៅទីផ្សារមួយចំនួនមានលក់តែប្រភេទម៉ាស៊ីនពីស្តុងសុទ្ធដែលមានជម្រើស NX 250 និង NX 350 ខណៈដែលនៅតាមទីផ្សារធំដូចជានៅអង់គ្លេសនឹងមានតែជម្រើសអគ្គិសនី 350h និង 450h+ តែប៉ុណ្ណោះ។

NX 250 មានបំពាក់ម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៩៦សេះ ខណៈដែល NX 350 បំពាក់ម៉ាស៊ីន  turbocharged ២,៤លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៥សេះ ដែលពីរប្រភេទនេះមានភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ និងប្រើប្រព័ន្ធបើកបរប៉ុងពីរ។

ដោយឡែក NX 350h មានបំពាក់ម៉ាស៊ីន ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបានសរុប ២៤០សេះ ខណៈដែល NX 450h+ មានបំពាក់ម៉ាស៊ីន ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីភ្លោះដែលផលិតកម្លាំងបានសរុប ៣០៤សេះ។

នៅអង់គ្លេស NX 350h មានតម្លៃចាប់ពីប្រមាណ ៥០ ៥៥០ដុល្លារ ខណៈដែល NX 450h+ មានតម្លៃចាប់ពីប្រមាណ ៦៥ ៤០០ដុល្លារ ហើយតម្លៃសម្រាប់ទីផ្សារដទៃនៅមិនទាន់ប្រកាសចេញនៅឡើយ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ដាក់ទុនជិត១ពាន់លានដុល្លារ លើឡាន Ranger ជំនាន់ថ្មី

ក្រុមហ៊ុន Ford បានបណ្ដាក់ទុកជាទឹកប្រាក់ ៩០០លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្រផលិតនៅប្រទេសថៃ ដែលជារោងចក្រផលិតរថយន្ត Ford Ranger ជំនាន់ថ្មី និងរថយន្ត Ford Everest ផងដែរ។

ការបណ្ដាក់ទុនដ៏ច្រើនសន្ធឺកនេះនឹងឃើញរោងចក្ររបស់ Ford នៅប្រទេសថៃ ប្រតិបត្តិការបានកាន់តែប្រសើរសម្រាប់ជាមូលដ្ឋាននាំចេញរថយន្តទៅកាន់បរទេស ហើយវានឹងបង្កើតការងារថ្មី ១ ២៥០កន្លែង រួមទាំងបន្ថែមការងារមួយវេនទៀត ដែលធ្វើឲ្យបុគ្គលិកសរុបនៅរោងចក្រប្រទេសថៃ កើនឡើងដល់ ៩ពាន់នាក់។

នៅរោងចក្រប្រទេសថៃនឹងមានការបន្ថែមរូបូតបំពេញការងារលើផ្នែកលាបថ្នាំរថយន្ត ដែលធ្វើឲ្យប្រព័ន្ធស្វ័យប្រវត្តិកម្មនៅរោងចក្រ​កើនឡើង​ដល់ប្រមាណជិត ៨០% ហើយរោងចក្រនេះនឹងប្រើបច្ចេកវិទ្យា ScanBox ជាលើកដំបូង ដែលអាចត្រួតពិនិត្យគុណភាពបានរហ័សជាងមុន។

ការអភិវឌ្ឍន៍ទាំងនេះនឹងធ្វើឲ្យ Ford អាចផលិតរថយន្ត Ranger និង Everest បានកាន់តែច្រើនសម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក រួមទាំងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃឡានមួយទឹកនៅអឺរ៉ុប ហក់ឡើងជាងឆ្នាំមុនជិត ២០ភាគរយ

យោងតាមការវិភាគពីគេហទំព័រ AutoScout24 ដែលជាផ្នែកមួយនៃវិភាគតម្លៃរថយន្តមួយទឹកបានបង្ហាញថានៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២១ អតិថិជនដែលទិញរថយន្តមួយទឹកបានចំណាយប្រាក់ជាមធ្យមជាង ១៨% ដែលវាជាចំនួនមួយច្រើនជាងដែលពួកគេបានចំណាយនៅក្នុងឆ្នាំ ២០២០ ដែលមានន័យថាត្រូវបន្ថែម ៤,២០៧ ដុល្លារ។

ជាមួយតម្លៃនេះ វាបានបណ្តាលមកពីកត្តាមួយចំនួនដែលជាមូលហេតុនៃតម្លៃរថយន្តមួយទឹកនៅអឺរ៉ុបហក់ឡើង ជាក់ស្តែងដូចជាការបណ្តាលមកពីជំងឺរាតត្បាតនៃកូវីដ១៩ ការផ្អាកផលិតកម្មនៅរោងចក្រផលិតរថយន្តមួយចំនួន ដោយសារការប៉ះពាល់ពីជំងឺ និងកង្វះខាតបន្ទះឈីប។ ដែលវាជាកត្តាមួយបានជំរុញឲ្យមានតម្រូវការរថយន្តមួយទឹកកាន់តែច្រើន ដោយមានអ្នកប្រើប្រាស់ជាច្រើនមិនចង់រង់ចាំរថយន្តថ្មី និងងាកទៅរកទីផ្សារមួយទឹកវិញ។

បើយោងគេ​ហទំព័រអាល្លឺម៉ង់កត់សម្គាល់ថា តម្លៃនៃរថយន្តប្រើប្រាស់រួចគ្រប់ប្រភេទកំពុងកើនឡើង លើសពីនេះតម្លៃនៃរថយន្តអគ្គិសនីបានហក់ឡើងដល់ ៩ភាគរយ ដោយតម្លៃជាមធ្យមចាប់ពី ៣៧,៥៣៨ ដុល្លារ។ ប្រភេទកូនកាត់ Hybrid បានឡើងដល់ ៥ភាគរយ ដោយតម្លៃជាមធ្យម ៣៩,៨៣៨ ដុល្លារ​, ប្រភេទម៉ាស៊ីនសាំងបានកើនឡើង ៩% ជាមធ្យម ២៣,០៤១ ដុល្លារ​ និងប្រភេទម៉ាស៊ូតតម្លៃជាមធ្យម ២៨,២៧០ ដុល្លារ​ កើនឡើង ៨% នៅចុងឆ្នាំ ២០២១ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺរថយន្តប្រើហ្គាសមានតម្លៃថោកជាងមុន ២០ភាគរយ។

ការកើនឡើងតម្លៃក៏ត្រូវបានកត់សម្គាល់ផងដែរសម្រាប់ប្រភេទរថយន្តទាំងអស់ ក្នុងចំណោមនោះម៉ូដែលដែលឡើងខ្លាំងជាងគេគឺម៉ូដែលខ្នាតមធ្យម បានឡើងដល់ ១៤% រថយន្តខ្នាតតូចបានឡើង ១២% ប្រភេទ Compact បានកើនឡើង ១១% និងប្រភេទទំនើបមានតម្លៃថ្លៃជាងមុន ១០% ខណៈតម្លៃរថយន្តប្រភេទ SUV និង រថយន្តស្ព័រក៏បានកើនឡើង ៨% ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru បង្ហាញចេញរថយន្ត XV EyeSight ស៊េរីឆ្នាំ ២០២២ ជាលើកដំបូងនៅក្នុងប្រទេសថៃ

ក្រុមហ៊ុន Subaru បានធ្វើការបញ្ចេញនូវរថយន្តម៉ូឌែល XV EyeSight ស៊េរីឆ្នាំ ២០២២ ជាលើកដំបូងនៅក្នុងប្រទេសថៃ ក្នុងព្រឹត្តិការណ៍រថយន្ត Motor Expo 2021 ។

ចំពោះការឌីហ្សាញខាងក្នុងរថយន្ត Subaru XV EyeSight បានបំពាក់នូវចង្កៀងមុខ LED ដែលភ្ជាប់ដោយមុខងារបិទ/បើកអូតូ, ថាសកង់អាលុយមីញ៉ូមថ្មីទំហំ ១៧ អ៊ីញ និងការរចនាថ្មីនៃកាង។ បន្ថែមពីនេះវាក៏បានបំពាក់នូវកាំមេរ៉ាមួយជុំរថយន្ត, អេក្រង់ប្រព័ន្ធកម្សាន្តភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ប្រភេទ Touchscreen ផងដែរ។

សម្រាប់ Subaru ក៏កំពុងផ្តល់ជូននូវជម្រើសកាន់តែច្រើនជាមួយនឹងកញ្ចប់គ្រឿងបរិក្ខា GT បែបស្ព័រ រួមទាំងកាងចំហៀង, spoiler, ថាសកង់អាលុយមីញ៉ូមទំហំ ១៨ អ៊ីញ និងកៅអីដែលត្រូវបានរចនាឡើងយ៉ាងពិសេស។ យ៉ាងណា មិញចំពោះតម្លៃរបស់រថយន្ តEyeSight និង XV EyeSight រួមនឹងកញ្ចប់ GT នឹងត្រូវប្រកាសនៅពេលក្រោយ។

សូមបញ្ជាក់ថារថយន្ត Subaru XV EyeSight 2022 ថ្មីទាំងអស់ នឹងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការ EyeSight Driver Assist ដែលជួយកាត់បន្ថយអត្រាគ្រោះថ្នាក់បានរហូត ៦១%ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃរបស់ Ford Mustang Mach-E ២០២២ ឡើងថ្លៃដល់ទៅ ៣,០០០ ដុល្លារ

Ford បានធ្វើការកែប្រែតម្លៃរបស់រថយន្ត SUV អគ្គិសនី​ Mustang Mach-E ស៊េរីឆ្នាំ ២០២២ ដោយពេលនេះវាមានតម្លៃថ្លៃជាងពេលណាទាំងអស់។

នៅពេលដែលរថយន្ត Mustang Mach-E ស៊េរីឆ្នាំ ២០២២ បានបង្ហាញជាលើកដំបូងកាលពីដើមឆ្នាំនេះ ហើយសម្រាប់តម្លៃ Base ម៉ូដែលមានតម្លៃដូចនឹងម៉ូដែលឆ្នាំ ២០២១ ខណៈម៉ូដែលផ្សេងទៀតមានតម្លៃថោកជាង។ ចាប់ពីថ្ងៃទី៨ ខែធ្នូនេះតទៅតម្លៃបានហក់ឡើងបន្ថែមដល់ ៣,០០០ ដុល្លារ។

សម្រាប់ប្រភេទ Base នៃត្រកូល Mach-E ស៊េរីឆ្នាំ២០២២ ដែលមានតម្លៃពីមុនចាប់ពី ៤២,៨៩៥ ដុល្លារ​ ប៉ុន្តែឥឡូវឡើងថ្លៃ១,០០០ ដុល្លារ​ ទៅ ៤៣,៨៩៥ ដុល្លារ​ ខណៈតម្លៃម៉ូដែល Premium ក៏បានឡើងថ្លៃចំនួន ១,០០០ដុល្លារ ពី ៤៨,១០០ ដុល្លារ​ ទៅ ៤៩,១០០ ដុល្លា​រ ។

តម្លៃបានហក់ឡើងបន្ថែមទៀតសម្រាប់ប្រភេទ California Route 1 និង GT បានឡើងថ្លៃដល់ ២,០០០ ដុល្លារដុល្លារ សម្រាប់ម៉ូដែលទាំង ២ប្រភេទនេះ ដោយ ម៉ូដែល Mach-E California Route 1 ឥឡូវនេះមានតម្លៃចាប់ពី ៥២,៧៧៥ ដុល្លារ​ និង Mach-E GT មានតម្លៃដល់ ៦១,៩៩៥ ដុល្លារ​ កើនឡើង ២០០០ដុល្លារ។

Ford ក៏បានដំឡើងតម្លៃសម្រាប់កញ្ចប់ GT Performance Package និង​ថាមពលអាគុយនីមួយៗចំនួន ១០០០ ដុល្លារ។​ សម្រាប់តម្លៃទាំងអស់នេះ​ជាតម្លៃមុនកាត់ប្រាក់ជំនួយពីរដ្ឋាភិបាល និងថ្លៃដឹកជញ្ចូនចំនួន ៧,៥០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercesdes-Bens S580e ប្រើប្រាស់ម៉ាស៊ីន Plug-in hybrid តម្លៃខ្ទង់ ២១ ម៉ឺនដុល្លារក្នុងប្រទេសថៃ

រថយន្ត Mercedes-Benz S580e ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាលើកដំបូងក្នុងពិរពណ៍រថយន្តប្រទេសថៃ Motor Expo 2021 ជាមួយតម្លៃ ២១ ៣៩២៤ដុល្លារ និងជម្រើសម៉ាស៊ីនប្រភេទ Plug-in Hybrid។

សម្រាប់រថយន្ត Mercedes-Benz S580e ប្រើប្រាស់ម៉ាស៊ីនសាំង ៣.០ លីត្រ Turbocharged  ទំហំ ៦ ស៊ីទ្បាំង ផលិតកម្លាំង ៣៦៧សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ​ដំណើរ​ការ​រួម​គ្នា​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​មួយ​ទៀតដែល​អាច​ផលិត​​កម្លាំង​បាន​សរុប ៥១០​សេះ។

វាដំណើរការដោយប្រអប់លេខ ៩វគ្គ G-Tronic និងអាចស្ទុះពីល្បឿនអតិបរមាពី ០-១០០គ.ម/ម៉ ប្រើពេល ៥,២វិនាទី និងមានល្បឿនអតិបរមា ២៥០គ.ម/ម៉។ លើសពីនេះវាអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានរហូត ១១៣គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ឲ្យតម្រុយពីការពិឃាដរថយន្ត CX-8 ដោយនឹងដាក់ CX-80 មកជំនួស

នៅក្នុងឯកសារបង្ហាញអំពីលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទីពីរនៃឆ្នាំ២០២២ ដែលក្រុមហ៊ុន Mazda បានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញថាក្រុមហ៊ុននេះហាក់លែងអើពើនឹងរថយន្ត CX-8 សម្រាប់ទីផ្សារប្រទេសជប៉ុនទៀតហើយ។

Mazda បានបង្ហាញឈ្មោះម៉ូដែលរថយន្ត SUV មួយចំនួនដែលនឹងត្រូវដាក់លក់លើទីផ្សារសំខាន់ៗចំនួនបី ដែលមានអាមេរិកខាងជើង ជប៉ុន និងអឺរ៉ុប ដែលក្នុងនោះប្រទេសជប៉ុន Mazda នឹងដាក់លក់រថយន្ត SUV ចំនួន៦ រួមមានរថយន្ត CX-3, CX-30, MX-30, CX-5, CX-60 និង CX-80។

តាមរយៈការបង្ហាញនេះមានន័យថារថយន្ត CX-8 ដែលជា SUV កៅអីបីជួរនឹងលែងមានលក់តទៀតហើយ ហើយគេជឿជាក់ថារថយន្តនេះនឹងត្រូវចូលមកជំនួសដោយរថយន្ត CX-80 ដែលគ្រោងនឹងប្រកាសចេញឆាប់ៗខាងមុខនេះ។

ក្រៅពី CX-80 ដែលជារថយន្តម៉ូដែលថ្មី Mazda ក៏បានបង្ហាញចេញឈ្មោះរថយន្ត SUV ម៉ូដែលថ្មីផ្សេងទៀតដែលមានដូចជា CX-50, CX-60, CX-70 និង CX-90 ផងដែរ។ ក្នុងនោះ CX-50 នឹងលក់ផ្ដាច់មុខនៅសហរដ្ឋអាមេរិក ខណៈដែលរថយន្ត CX-70 និង CX-90 ក៏នឹងមានលក់លើទីផ្សារនេះដែរ។ ចំណែក CX-60 និង CX-80 នឹងដាក់លក់នៅអឺរ៉ុប និងនៅជប៉ុន។

បន្ថែមពីលើរថយន្តថ្មីនេះដែរ គេនៅឃើញមានវត្តមានរថយន្ត CX-3 នៅឡើយសម្រាប់ទីផ្សារប្រទេសជប៉ុននិងសហរដ្ឋអាមេរិក ខណៈដែលនៅអឺរ៉ុប នឹងលែងមានលក់រថយន្ត CX-3 តទៀតហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បង្ហើបរូបរាងថ្មីនៃឡានវ៉ែន Step WGN ជំនាន់ថ្មី

ក្រុមហ៊ុន Honda បានបង្ហាញចេញរូបភាពមួយចំនួនដែលបង្ហាញអំពីរថយន្តវ៉ែន Step WGN ជំនាន់ថ្មី ដែលរថយន្តនេះនឹងប្រកាសចេញជាផ្លូវការនាថ្ងៃទី៧ ខែមករាខាងមុខនេះ ដោយការបង្ហាញចេញ Teaser ក៏ដូចជាថ្ងៃប្រកាសចេញប្រហាក់ប្រហែលនឹងរថយន្ត Toyota Noah និង Voxy ដែរ។

រថយន្ត Step WGN នឹងមានប្រើប្រាស់ប្រព័ន្ធ Hybrid e:HEV របស់ Honda ដែលនឹងធ្វើឲ្យវាសន្សំសំចៃប្រេងសាំងបានកាន់តែល្អប្រសើរជាងមុន។ ទាក់ទងនឹងការឌីហ្សាញវិញ រថយន្តថ្មីនេះគឺស្រដៀងនឹងរថយន្តស៊េរីមុនដែរ ដោយមានការឌីហ្សាញជាជ្រុងៗ មានកញ្ចក់វែង និងគូថក្រោយរាបស្មើ។

រូបភាព Teaser បានបង្ហាញពីផ្នែកខាងក្នុងខ្លះៗផងដែរ ដោយរថយន្តនេះមានកៅអីអង្គុយចំនួនបីជួរ អាចផ្ទុកអ្នកដំណើរបាន៦នាក់ ដែលកៅអីអង្គុយជួរកណ្ដាលជាប្រភេទ VIP សម្រាប់ផ្ទុកមនុស្សបានពីរនាក់ មានគួបផ្សំដោយគ្រឿងបរិក្ខារទំនើបៗជាច្រើន។

Step WGN បានប្រកាសចេញកាលពីឆ្នាំ១៩៩៦ ដូចនេះឆ្នាំ២០២២ នឹងត្រូវជាខួបទី២៥ឆ្នាំនៃរថយន្ត ខណៈដែលរថយន្តជំនាន់បច្ចុប្បន្នជាជំនាន់ទីប្រាំ បានប្រកាសចេញកាលពីឆ្នាំ២០១៥ ជាមួយម៉ាស៊ីន 1.5 VTEC Turbo រួចទទួលបានការដុះខាត់រូបរាងនៅឆ្នាំ២០១៧។

Honda នឹងប្រកាសចេញព័ត៌មានដទៃទៀតអំពីរថយន្ត Step WGN ជំនាន់ថ្មីលើវិបសាយរបស់ខ្លួន មុនការបង្ហាញជាផ្លូវការនៅថ្ងៃទី៧ ខែមករា ហើយការដឹកជញ្ជូនរំពឹងថានឹងចាប់ផ្ដើមនៅជប៉ុននៅអំឡុងត្រីមាសទីពីរនៃឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai នឹងពង្រីកត្រកូលរថយន្តប្រើអគ្គិសនីសុទ្ធ ដល់ទៅ ៦ម៉ូដែលក្នុងប្រទេសឥណ្ឌា នៅឆ្នាំ២០២៨

Hyundai បានប្រកាសថាខ្លួននឹងពង្រីកត្រកូលរថយន្តប្រើអគ្គិសនីសុទ្ធដល់ទៅ ៦ម៉ូដែល នៅក្នុងប្រទេសឥណ្ឌានៅឆ្នាំ២០២៨ ក៏ដូចជាផ្នែកនៃផែនការវិវត្តន៍នៃរថយន្តអគ្គិសនីនៅក្នុងទីផ្សាររថយន្តដ៏ធំមួយនៅលើពិភពលោក ជាមួយការវីនិយោគទឹកប្រាក់ច្រើនជាង​ ៥២៧,៤៤៩,២០,០០០ លានដុល្លារ ខណៈដែលបច្ចុប្បន្ននេះមានតែម៉ូដែលមួយប៉ុណ្ណោះគឺ Kona Electric ដែលបានបង្ហាញតាំងពីឆ្នាំ ២០១៩​ មកម្លេះ។

Hyundai Motor India (HMI) បានបន្ថែមថា រថយន្តប្រើអគ្គិសនីសុទ្ធដែលនឹងមកដល់នាពេលខាងមុខនឹងមានរូបរាងខុសៗគ្នា ដូច្នេះអតិថិជននឹងមានជម្រើសជាច្រីនដើម្បីជ្រើសរើសប្រភេទ SUV ដែលបានលើកឡើង ហើយរថយន្តប្រើអគ្គិសនីសុទ្ធនេះនឹងផលិតឡើងលើគ្រោងឆ្អឹងរបស់ Electric-Global Modular Platform (E-GMP) ក៏ដូច ICE platform ដែលបានកែប្រែស្របតាមទីផ្សារប្រទេសឥណ្ឌាផងដែរ។

Hyundai Motor Group បានបង្ហាញ E-GMP កាលពីខែឆ្នូឆ្នាំមុន ដែលត្រូវបានប្រើលើរថយន្តដូចជា loniq 5 និង Kia EV6 ជាដើម។ គ្រោងឆ្អឹងនេះមានម៉ូឌុលដែលរចនាដើម្បីកែសម្រួលដល់ប្រភេទតួខ្លួនរថយន្តក្នុងការសមស្របទៅនឹងប្រព័ន្ធបើកបរប៉ុងមួយ ឬប៉ុងពីរ ក៏ដូចជាថាមពលអាគុយចំណុះ ៧៧.៤ គីឡូវ៉ាត់ម៉ោង។

ក្រៅពីការបង្ហាញរថយន្តប្រើអគ្គិសនីសុទ្ធ HMI ក៏បានធ្វើការអភិវឌ្ឍទៅលើគេហរចនាសម្ព័ន្ធសាកថ្ម ដើម្បីលើកកំពស់នៃរថយន្តប្រើអគ្គិសនីសុទ្ធនៅក្នុងប្រទេស ដែលអាចជាដំណោះស្រាយការសាកថ្មដែលអាចឲ្យអតិថិជនសាកថ្មតាមផ្ទះ និងតាមសាធារណៈ រួមទាំងនៅហាងចែកចាយផងដែរ។

ប្រទេសឥណ្ឌាមានបំណងចង់មាន ៣០% នៃការលក់រថយន្តថ្មីរបស់ខ្លួនដែលជាម៉ូដែលអគ្គសនី​នៅឆ្នាំ ២០៣០ ក្នុងនោះHyundai បានចូលរួមជាមួយ Tata Motors, Maruti Suzuki និង Mahindra & Mahindra ក្នុងការជំរុញដល់រថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+