ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បាន Suzuki Celerio Indy Retro បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសថៃតម្លៃខ្ទង់ ១ ម៉ឺនដល្លារ

រថយន្ត Suzuki Celerio Indy Retro ដែលត្រូវបានឌីហ្សាញយ៉ាងពិសេសក្នុងរចនាបទបែប Retro ដែលមានតែមួយគត់នៅក្នុងប្រទេសថៃ ត្រូវបានបង្ហាញនៅក្នុងពិពណ៌ Motor Expo ២០២១ ។

Suzuki Celerio បច្ចុប្បន្នមានលក់ជាមួយជម្រើស ៣ ម៉ូឌែលរួមមាន៖ GA MT, GL CVT និង GX CVT ដែលធ្វើឱ្យវាក្លាយជា hatchback ៥ ទ្វារ សមរម្យនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។

សម្រាប់រថយន្ត Suzuki Celerio Indy Retro បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ទំហំ ៣ ស៊ីឡាំង ផលិតកម្លាំង ៦៨ សេះ និងកម្លាំងរមួល ៩០ ញូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT និងប្រអប់លេខដៃ ៥ វគ្គ ។

យ៉ាងណាមិញចំពោះរថយន្ត Suzuki Celerio Indy Retro ស៊េរីឆ្នាំ២០២២ មាន ៣ ម៉ូឌែល ជម្រើស សម្រាប់ទីផ្សារនៅប្រទេសថៃ

  • ម៉ូឌែល GA MT តម្លៃ ៩ ៦៨៦ ដុល្លារ
  • ម៉ូឌែល GL CVT តម្លៃ ១២ ០៤៨ ដុល្លារ
  • ម៉ូឌែល GX CVT តម្លៃ ១២ ៩០៤ ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Infiniti QX50 ឆ្នាំ២០២២ ចេញតម្លៃលក់ផ្លូវការ ចាប់ពី ៣៩ ០០០ដុល្លារ

ក្រុមហ៊ុន Infiniti បានប្រកាសចេញនូវតម្លៃនៃរថយន្ត QX50 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយដាក់លក់ចាប់ពី ៣៩ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

តម្លៃខាងលើនេះគឺសម្រាប់ម៉ូដែល Infiniti QX50 Pure ឆ្នាំ២០២២ ហើយបើប្រៀបធៀបទៅ គឺថ្លៃជាងស៊េរីឆ្នាំ២០២១ ត្រឹមតែ ១ ០៥០ដុល្លារប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ វាមានបន្ថែមមុខងារមួយចំនួន ដូចជា ProPILOT Assist ជាមួយនឹង adaptive cruise control និង lane centering technology ផងដែរ។

បន្ថែមពីនេះ វាក៏មានបំពាក់កញ្ចក់មើលក្រោយ auto-dimming rearview mirror, រន្ធសាកភ្លើង USB-C សម្រាប់អ្នកដំណើរខាងក្រោយ, Intelligent Key និង ភ្លើង LCD Welcome Lights ទៀតផង។

ក្រៅពីម៉ូដែល QX50 Pure ខាងលើ ក្រុមហ៊ុន Infiniti ក៏មានជម្រើសម៉ូដែល QX50 Luxe មានតម្លៃ ៤២ ៣៥០ដុល្លារ, QX50 Essential តម្លៃ ៤៦ ៨០០ដុល្លារ, QX50 Sensory តម្លៃ ៥១ ៥០០ដុល្លារ និងចុងក្រោយ QX50 Autograph តម្លៃ ៥៦ ៩៥០ដុល្លារ។

គ្រប់ម៉ូដែលនៃ Infiniti QX50 ឆ្នាំ២០២២ ទាំងអស់ នឹងប្រើម៉ាស៊ីនចំណុះ ២,០លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៨សេះ និងកម្លាំងរមួល ៣៧៩ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ​ផ្អាក​ផលិតកម្ម​នៅ​រោងចក្រ​ជប៉ុន ២ ដោយសារ​កង្វះ​ការផ្គត់ផ្គង់

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota បានប្រាប់ទៅកាន់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Toyota Motor Corp បានបញ្ឈប់ការផលិតនៅរោងចក្រចំនួនពីរ ក្នុងប្រទេសជប៉ុន ដោយសារតែកង្វះការផ្គត់ផ្គង់។

ការ​បញ្ឈប់​នេះ​មាន​ន័យ​ថា Toyota មិន​អាច​ត្រលប់​ទៅ​ប្រតិបត្តិការ​ធម្មតា​វិញ​ក្នុង​ខែ​ធ្នូ ដូច​ដែល​ខ្លួន​បាន​គ្រោង​ទុក​ពី​ដើមឡើយ។

ក្រុមហ៊ុនផលិតរថយន្តខាងលើធ្លាប់បាននិយាយពីមុនថា ខ្លួនសង្ឃឹមថានឹងត្រលប់ទៅរកផលិតកម្មធម្មតាវិញជាលើកដំបូងក្នុងរយៈពេល ៧ខែ ក្នុងខែធ្នូ បន្ទាប់ពីកង្វះការផ្គត់ផ្គង់បានរំខានដល់ការផលិត។

គួរឲ្យដឹងថា ផលិតកម្មនៅរោងចក្រទាំងពីរខាងលើ ត្រូវបានផ្អាកកាលពីថ្ងៃពុធ ហើយការផ្អាកនេះត្រូវបានគេរំពឹងថា នឹងបន្តរយៈពេលប្រហែល ៣ ថ្ងៃ។ នេះបើយោងអ្នកនាំពាក្យខាងលើបានប្រាប់ Reuters ដោយបានបន្ថែមថា វាត្រូវបានជំរុញដោយការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសជប៉ុន ក៏ដូចជាកង្វះកម្លាំងពលកម្មនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺកូវីដ១៩។

យ៉ាងណាមិញ ក្រុមហ៊ុនរំពឹងថា ការផលិតរថយន្តនឹងធ្លាក់ចុះចំនួន ៣ ៥០០ គ្រឿងពីការបញ្ឈប់ ប៉ុន្តែនឹងរក្សាគោលដៅរបស់ខ្លួនក្នុងការផលិតរថយន្តចំនួន ៩ លានគ្រឿងនៅទូទាំងពិភពលោក ក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុ ដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន GM នឹងចាប់ផ្តើមផលិតរថយន្ត Chevrolet Silverado ប្រើអគ្គិសនីសុទ្ធ នៅដើមឆ្នាំ ២០២៣

ទោះបីជាត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES​ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ ក៏ដោយ ក៏រថយន្តអគ្គិសនីសុទ្ធ​ Chevrolet Silverado នឹងមិនទាន់រួចរាល់ក្នុងការចាប់ផ្តើមការផលិតរហូតដល់ដើមឆ្នាំ២០២៣។

Automotive News បានរាយការណ៍ថា លោក Doug Park អនុប្រធានប្រតិបតិត្តនៃការអភិវឌ្ឍន៍ផលិតផលរបស់ GM​ បានផ្តល់ពេលវេលា ដែលនឹងឃើញរថយន្តភីកអាប់អគ្គិសនីសុទ្ធក្រោយគូប្រជែងរបស់ Ford F-150 Lightning ក្នុងពេល១ឆ្នាំទៀត។

មួយក្នុងចំណោម series នៃរថយន្តភីកអាប់អគ្គិសនីសុទ្ធនឹងមកដល់ក្នុងពេលឆាប់ៗនេះ Silverado EV នឹងត្រូវមានការប្រកួតប្រជែងជាមួយនឹងរថយន្ត Rivian R1T, Tesla Cybertruck និង Ford F-150 Lightning ។

ដោយផ្អែកលើគ្រោងឆ្អឹង Ultium platform រថយន្តអគ្គិសនីសុទ្ធនឹងលែងប្រើម៉ាស៊ីនដែលមានចំហេះខាងក្នុងដែលបានចែករំលែកឈ្មោះរបស់វា ដោយនឹងចែករំលែកជាមួយរថយន្តអគ្គិសនីសុទ្ធ Hummer EV ដែលផ្អែកលើគ្រោងឆ្អឹងដូចគ្នា ហើយនឹងត្រូវបានដំឡើងនៅរោងចក្រតែមួយនៅជិតទីក្រុង Detroit ផងដែរ។​ រថយន្តភីកអាប់អគ្គិសនីសុទ្ធ Silverado អាចបើកបរបានចម្ងាយប្រហែល ៦៤៣ គីឡូម៉ែត្រ។

ក្រុមហ៊ុន GM បានប្រកាសនៅដើមសប្តាហ៍នេះថា ខ្លួនកំពុងវិនិយោគច្រើនជាង ៥០ លានដុល្លារ​ នៅក្នុងរោងចក្រ Bedford រដ្ឋ Indiana ដើម្បីសាងសង់ Drive unit castings សម្រាប់អគ្គិសនីសុទ្ធ Silverado EV មកដល់នាពេលខាងមុខនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហាញរូបខ្លះៗនៃរថយន្ត Noah និង Voxy មុនពេលបង្ហាញខ្លួនផ្លូវការខែក្រោយ

Toyota បានចេញនូវរូបភាព Teaser សម្រាប់រថយន្ត Minivan ជំនាន់ថ្មី Noah និង Voxy ដែលនឹងបង្ហាញខ្លួននៅខែមករា ឆ្នាំ២០២២ ។

សម្រាប់អ្នកមិនធ្លាប់ស្គាល់ត្រកូល Minivan របស់ Toyota នៅអាស៊ី ម៉ូដែល Noah និង​ Voxy ជាម៉ូដែលបងប្អូនបង្កើតដែលនៅក្រោមរថយន្ត Larger Alphard / Vellfire និង Granace ហើយនឹងនេះជាជំនាន់ទី៤ របស់ម៉ូដែលទាំង២​នេះ ដោយជំនាន់ទី១ បានបង្ហាញនៅឆ្នាំ ២០០១ ទី២ នៅឆ្នាំ២០០៧ និងទី៣ នៅក្នុងឆ្នាំ​ ២០១៤។

សម្រាប់ម៉ូដែល Voxy តែងតែមានរូបមានមាំជាង Noah ខណៈជំនាន់ចុងក្រោយបាននាំម៉ូដែលបងប្អូនបង្កើតទី៣ និងប្រណិតជាងនេះហៅថា Espuire ទោះបីជាម៉ូដែលនេះត្រូវឈប់ផលិតក្នុងខែនេះក៏ដោយ អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ម៉ូដែលទាំង២ ក៏បានផ្តល់ជូននៅក្នុង GR Sport guise ជាមួយថាសកង់ទំហំ និងគ្រឿងតែងលម្អ Bodykits ផងដែរ ។

រូបភាពខ្លីៗផ្លូវការមិនបានបញ្ចេញអ្វីច្រើនក្រៅពីចង្កៀងមុខ LED និងផ្នែកនៃកាងខាងមុខប៉ុណ្ណោះ សម្រាប់ម៉ូដែល Noah (ខាងឆ្វេង) ហាក់ដូចជាមានការវិវឌ្ឍខ្លាំងបំផុតជាមួយប៉ាណារចនារបស់ Lexus និងបំពង់ខ្យល់ធំ ខណៈ Voxy (ស្តាំ) រក្សាការដំឡើងចង្កៀងមុខ២ បន្ថែម ជាមួយក្រូម។

បើនិយាយពីទំហំវិញរថយន្ត Minivan នេះរំពឹងថាមានប្រវែងប្រហែល ៤,៧០០ មីលីម៉ែត្រ និងទំនងរក្សាកម្ពស់ទាប ដើម្បីឲ្យមានភាពងាយស្រួលក្នុងការចូលទៅកាន់កាប៊ីននៅជួរទី ៣។

ពួកយើងរំពឹងថានឹងស្វែងយល់បន្ថែមអំពី minivans រួមទាំងប្រភេទម៉ាស៊ីន និង Spec នៅខែក្រោយ ពេលដែលម៉ូដែលទាំង២នេះចេញជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi R8 នឹងក្លាយជាជម្រើសរថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយឈ្មោះថ្មី នាពេលអនាគត

ថ្មីៗនេះក្រុមហ៊ុន Audi បានបញ្ជាក់ថារថយន្តស្ព័រ R8 ជំនាន់បន្ទាប់នឹងក្លាយជាជម្រើសរថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ នេះបើយោងតាមការអះអាងរបស់លោកស្រី Linda Kurz ជាប្រធានផ្នែកទីផ្សារផលិត នៅក្នុងបទសម្ភាសន៍ជាមួយនឹង CNET ។

បន្ថែមពីនេះ លោកស្រីមិនបានបញ្ជាក់ដោយដោយបាញ់ផ្តោតទៅកាន់ម៉ូឌែល R8 នោះឡើយ ដោយគ្រាន់តែលើកឡើងថាម៉ូឌែលត្រកូល R នាពេលអនាគតនឹងក្លាយជារថយន្តអគ្គិសនី។ ហើយលោកស្រី​ក៏​មិន​បាន​បញ្ជាក់​ថាតើ​ពេលណា​ដែល​រថយន្ត​អគ្គិសនី R អាច​នឹងបង្ហាញមុខ ក្រៅពី​ការ​បញ្ជាក់​ថាត្រកូល R នឹង​ប្តូរ​ទៅ​ប្រើ​អគ្គិសនី​ទាំងអស់នៅទសវត្សរ៍​ក្រោយ។

យ៉ាងណាមិញក្នុងអំឡុងពេលសម្ភាសន៍របស់លោកស្រី Linda Kurz ជាមួយ CNET បានបន្ថែមថា នៅឆ្នាំ២០២៦ ចំនួន ៨០ ភាគរយនៃម៉ូឌែល RS របស់ក្រុមហ៊ុននឹងបំពាក់មកជាមួយប្រព័ន្ធអគ្គិសនី រួមទាំងអគ្គិសនីសុទ្ធផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពលរដ្ឋនៅប្រទេសនេះ ចាប់ផ្ដើមឡាន Land Cruiser ស៊េរីឆ្នាំ២០២២ ជិះបណ្ដើរៗហើយ

ការដឹកជញ្ជូនសម្រាប់អតិថិជនដំបូងៗនៃរថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ២០២២ បានចាប់ផ្ដើមដំណើរការហើយនៅប្រទេសអូស្ត្រាលី ស្របពេលដែលការផលិតនៅប្រទេសជប៉ុនបានបង្កើនចំនួនកាន់តែច្រើន។

នៅអូស្ត្រាលី រថយន្ត Land Cruiser ថ្មីនេះមានតម្លៃចាប់ពីប្រមាណ ៦៤ ២០០ដុល្លារ ឡើងទៅ ដោយវាមានជម្រើសម៉ាស៊ីន Twin-Turbo ចំណុះ ៣,៣លីត្រ ៦ស៊ីឡាំង ថ្មី ដែលភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ១០វគ្គមកជាស្តង់ដារ។

ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលីបានបញ្ជាក់ឲ្យដឹងថា​ការផលិតរបស់ Toyota នៅប្រទេសជប៉ុន បានងើបមកកាន់កម្រិតធម្មតាវិញនៅក្នុងខែធ្នូនេះ ក្រោយពី​រងការប៉ះពាល់ដោយសារជំងឺកូវីដ១៩អស់ជាច្រើនខែ។

គួរដឹងថាការដែលត្រូវរង់ចាំយូរនូវការបង្ហាញវត្តមាន Land Cruiser ជំនាន់ថ្មីលើទីផ្សារ ជាមួយការសម្រេចចិត្តដកចេញម៉ាស៊ីនចំណុះ ៤,៥លីត្រ ៨ស៊ីឡាំង បានធ្វើឲ្យតម្លៃរថយន្ត Land Cruiser ស៊េរីចាស់នៅប្រទេសអូស្ត្រាលីមានការកើនឡើងខ្លាំង ដោយ​មាន​អតិថិជន​ខ្លះ​ហ៊ានចំណាយដល់ទៅជាង ១០ម៉ឺនដុល្លារ ដែលតម្លៃនេះថ្លៃលើសតម្លៃដើមក្បែរពីរដង៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបរាងឡាន BMW i3 ជំនាន់ថ្មី ទំនងជាមានលក់តែនៅចិន

រូបភាពបែកធ្លាយជាច្រើនសន្លឹកបានបង្ហាញពីរូបរាងរថយន្ត BMW 3-Series EV ដែលរថយន្តនេះត្រូវបានអាជ្ញាធរចិនអះអាងថាជារថយន្ត i3 ជំនាន់ថ្មី។

រថយន្ត i3 ជំនាន់ថ្មី ដែលមិនមានលក្ខណៈស្រដៀងនឹង BMW i3 ពីមុនសោះនោះ ទំនងជា​ផលិតឡើងផ្អែកលើរថយន្ត 3-Series Long Wheelbase ស៊េរីថ្មី ដោយអំពូលភ្លើងខាងមុខរបស់វាអាចបញ្ជាក់ថាវាមានទំនាក់ទំនងនឹងគ្នា។

BMW i3 ថ្មីនេះមានព័ត៌មានអំពីលក្ខណៈសម្បត្តិតិចតួចប៉ុណ្ណោះ ប៉ុន្តែមានការបញ្ជាក់ថាវាដំណើរការដោយថាមពលអគ្គិសនីសុទ្ធ និងមានល្បឿនអតិបរមា ១៨០គ.ម/ម៉ ហើយវាមានបំពាក់ម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ៣៣៥សេះ ដែលផលិតកម្លាំងបានដូចជារថយន្ត i4 eDrive 40 ដែរ។

ប្រសិនបើអាគុយដូចគ្នាដែរនោះ នោះរថយន្ត i3 នេះអាចមានអាគុយចំណុណ ៨៣,៩kWh ដែលប៉ាន់ស្មានថាអាចបើកបរបានចម្ងាយប្រមាណ ៤៨៣គីឡូម៉ែត្រ។ រថយន្តនេះរំពឹងថានឹងបង្ហាញវត្តមាននៅក្នុងកម្មវិធីតាំងបង្ហាញរថយន្តក្រុងប៉េកាំងដែលនឹងធ្វើឡើងនាខែមេសាខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តថ្មីនៅកាណាដា ធ្លាក់ចុះ ១៣,៩% ក្រុមហ៊ុន Mazda និង Kia រងគ្រោះខ្លាំងជាងគេ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការ​លក់​រថយន្ត​ថ្មី​នៅក្នុង​ប្រទេស​កាណាដា ​បាន​ធ្លាក់​ចុះ​ជិត ១៤ ភាគរយ​ក្នុង​អំឡុង​ខែ​វិច្ឆិកា។

ក្រុមហ៊ុនវិភាគរថយន្ត DesRosiers Automotive Consultants និយាយថា ក្រុមហ៊ុនផលិតរថយន្តបានលក់រថយន្តសរុបចំនួន ១១០ ៤៤៨ គ្រឿងកាលពីខែមុន ដែលតិចជាង ១៣,៩ ភាគរយ បើប្រៀបធៀបជាមួយខែវិច្ឆិកា ឆ្នាំ២០២០។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីខែមុនៗ ចំនួនលក់រថយន្តថ្មីនៅក្នុងប្រទេសកាណាដា ក៏ធ្លាក់ចុះដែរ ដោយកាលពីខែកញ្ញា គឺ ១៩,៦ភាគរយ និង ខែតុលា ១៧,៧ភាគរយ។

យ៉ាងណាមិញ ក្នុងចំណោមក្រុមហ៊ុនរថយន្តទាំងអស់ មានតែក្រុមហ៊ុន Hyundai និង Genesis ដែលមានចំនួនលក់កើនឡើង បើប្រៀបធៀបនឹងខែវិច្ឆិកាដូចគ្នាកាលពីឆ្នាំមុន។ ចំនួនលក់របស់ Hyundai បានកើនឡើង ២ភាគរយ ស្មើនឹង ៩ ៨៤០គ្រឿង ខណៈ Genesis កើនឡើងដល់ ១៩៩ភាគរយ ស្មើនឹង ៤២៧គ្រឿង។

ដោយឡែក Mazda និង Kia បានរងគ្រោះខ្លាំងជាងគេ ដោយធ្លាក់ចុះចំនួនលក់ ៤៦,៦ភាគរយ សល់ ២ ៩៧៥គ្រឿងសម្រាប់ Mazda និង ៣៤ភាគរយ សល់ ៤ ០៩៥គ្រឿង សម្រាប់ Kia៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រ Audi TT RS នឹងលែងមានលក់នៅអាមេរិក តែចេញម៉ូដែលចុងក្រោយ ឡូយកប់!

រថយន្តស្ព័រ Audi TT RS នឹងលែងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក តទៀតហើយ បន្ទាប់ពីសេ៊រីឆ្នាំ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Audi បានប្រកាសចេញម៉ូដែលពិសេសថ្មី ហៅថា “Heritage Edition”។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត Audi TT RS នៅតែមានលក់ធម្មតា នៅខាងក្រៅទីផ្សារសហរដ្ឋអាមេរិក ខណៈពេលដែលអតិថិជនក្នុងទីផ្សារនេះ ក៏នៅតែអាចទិញបានដែរ ប៉ុន្តែជាម៉ូដែល Audi TT និង Audi TTS បន្ទាប់ពីស៊េរីឆ្នាំ២០២២។

គួរឲ្យដឹងថា រថយន្ត Audi TT RS Heritage Edition មានជម្រើស ៥ពណ៌ ហើយផលិតមានកំណត់ត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ។

រថយន្តនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៥ស៊ីឡាំង មានកម្លាំង ៣៩៤សេះ ហើយប្រើប្រអប់លេខអូតូ ៧វគ្គ និងប៉ុងពីរ។ វាមានល្បឿនអតិបរមាដល់ទៅ ១៧៤ម៉ាយ៍ក្នុងមួយម៉ោង ឬ ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថា រថយន្ត Audi TT RS Heritage Edition ត្រូវបានដាក់លក់ក្នុងតម្លៃ ៨១ ៤៩៥ដុល្លារ ពោលគឺថ្លៃជាងម៉ូដែល TT RS ចំនួន ៨ ២៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+