ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ទីផ្សារក្នុងប្រទេសថៃ Peugeot 3008 Allure បានដាក់លក់ក្នុងតម្លៃខ្ទង់ ៥ ម៉ឺនដុល្លារ

Peugeot បានបង្ហាញចេញនូវរថយន្ត 3008 Allure ស៊េរីឆ្នាំ ២០២២ ក្នុងពិពរណ៍រថយន្ត Motor Expo 2021 ជាមួយការដាក់លក់ក្នុងតម្លៃ​ ៥០ ៤៩៣ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

ការឌីហ្សាញរបស់រថយន្ត Peugeot 3008 Allure បានបំពាក់កង់ទ័រឌីជីថលទំហំ ១០អ៊ីញ, ប្រព័ន្ធកម្សាន្តភ្ជាប់មុខងារ Apple CarPlay, Android Auto និង Mirror Link។ បន្ថែមពីនេះប្រព័ន្ធរុករក 3D, ឧបករណ៍បំពងសំលេង ៦ ចំណុច, កន្លែងសាកថ្មឥតខ្សែ និងម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ២តំបន់។

សម្រាប់ Peugeot 3008 Allure ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.៦ លីត្រ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៦៧ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៦វគ្គ រត់ដោយកង់ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Haval H9 លែងមានលក់នៅក្នុងទីផ្សារអូស្ត្រាលីទៀតហើយ

Haval H9 ប្រភេទ SUV ខ្នាតធំនឹងត្រូវដកចេញពីទីផ្សារអូស្ត្រាលីមុនដំណាច់ខែនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុនផលិតចិនខាងលើនេះ​បានបញ្ជាក់ប្រាប់គេហទំព័រ Drive សម្រាប់ផលិតកម្មទីផ្សារក្នុងស្រុកបានបញ្ចប់ហើយនិងបរិមាណតិចតួចនៃរថយន្តដែលនៅតែស្ថិតក្នុងបណ្តាញអ្នកចែកចាយប៉ុណ្ណោះ។

រថយន្តនេះមានតម្លៃចាប់ពី​ ៤១,១៩៩០ ដុល្លារ ដែលម៉ូដែលនេះត្រូវបានដាក់លក់ជាជម្រើសម៉ូឌែលដែលមានថោកជាង Toyota LandCruiser Prado នៅពេលដាក់លក់ក្នុងស្រុកក្នុងឆ្នាំ ២០១៥។

រថយន្តនេះដំណើរការដោយម៉ាស៊ីនប្រភេទ Turbocharged ចំណុះ ២.០ លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំងរមួល ៣៥០​ ញ៉ូតុនម៉ែត្រ​ ដោយបញ្ជូនថាមពលតាមរយះប្រអប់លេខតូអូ ៨វគ្គ ប៉ុង២ និងករណី low-rang transfer ។

អ្នកនាំពាក្យរបស់ GWM Haval Australia បានប្រាប់ គេហទំព័រ Drive ថាការផលិត H9 សម្រាប់ទីផ្សារអូស្ត្រាលីបានបញ្ចប់ហើយ ហើយស្តុកដែលនៅសល់ត្រូវបានរំពឺងថានឹងលក់នៅចុងឆ្នាំនេះ និងមិនទាន់ច្បាស់ថាម៉ូដែលមួយណានឹងជំនួស H9 នៅក្នុងត្រកូលរបស់ GWM Haval ក្នុងស្រុកនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មង់ច្រើនពេក! ពេលនេះ Ford បិទការកក់ភីកអាប់អគ្គិសនីខ្នាតធំរបស់ខ្លួន

រថយន្ត Ford F-150 Lightning កំពុងតែទទួលបានភាពជោគជ័យខ្លាំង ខណៈដែលក្រុមហុ៊នបានទទួលការកក់ទុកជិត ២០០,០០០ គ្រឿងរួចហើយ។

នោះជាចំនួនដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលស្មើរនឹងចំនួននៃផែនការផលិត ៣ឆ្នាំរបស់ Ford​ ខណៈពេល Ford គ្រោងផលិតត្រឹមចំនួន ១៥,០០០ គ្រឿងនៅឆ្នាំក្រោយ និងកើនឡើងដល់ ៥៥,០០០ គ្រឿងនៅឆ្នាំ​២០២៣, ចំនួន ៨០,០០០ គ្រឿងនៅឆ្នាំ២០២៤ និង ១៥០,០០០ គ្រឿងក្នុងរយៈពេល ៣ឆ្នាំខាងមុខ។

ជាមួយចំនួននេះ ក្រុមហ៊ុន Ford បានផ្អាកទទួលការកក់ថ្មី ហើយ សម្រាប់អតិថិជនដែលកំពុងស្វែងរកការកក់ទុករថយន្ត ឥឡូវនេះ Ford បានផ្តល់សារទៅកាន់អតិថិជនរបស់ខ្លួនថា៖ ខណៈពេលដែលយើងរៀបចំបង្កើតប្រវត្តិសាស្ត្រជាមួយគ្នា យើងបានបិទការកក់ទុក ដូច្នេះយើងអាចចាប់ផ្តើមទទួលយកការបញ្ជាទិញ ជាមួយតួរលេខជាក់លាក់ចុងក្រោយផងដែរ។

រថយន្ត F-150 Lightning ស៊េរីឆ្នាំ២០២២ មានតម្លៃចាប់ពី ៣៩ ៩៧៤ ដុល្លារ។ ហើយអតិថិជនអាចជ្រើសរើសប្រភេទ Standard Range និង Extended Range ដែលមានចម្ងាយប៉ាន់ស្មាន ៣៧០​ គីឡូម៉ែត្រ និង ៤៨៣ គីឡូម៉ែត្រ ។

ម៉ូដែលប្រភេទ Standard Range ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរដែលរួមបញ្ចូលគ្នាមានកម្លាំង ៤២៦ សេះ និង ១០៥០ ញ៉ូតុនម៉ែត្រ សម្រាប់ប្រភេទ Extended Range ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរដូចគ្នា អាចបង្កើតកម្លាំងបាន​​ ៥៦៣ សេះ និងកម្លាំងរមួល ១០៥០​ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Aygo X ស៊េរីឆ្នាំ២០២២ នឹងចាប់ផ្តើមលក់នៅឆ្នាំក្រោយតម្លៃខ្ទង់ ២ ម៉ឺនដុល្លារ

ថ្មីៗនេះក្រុមហ៊ុន Toyota បានបញ្ចេញនូវរថយន្តម៉ូឌែល Aygo X ប្រភេទ Crossover ស៊េរីឆ្នាំ២០២២ នឹងចាប់ផ្តើមលក់នៅឆ្នាំក្រោយ សម្រាប់ទីផ្សារចក្រភពអង់គ្លេស។

សម្រាប់រថយន្ត Toyota Aygo X ប្រើប្រាស់ម៉ាស៊ីន ១,០លីត្រ ៣ ស៊ីទ្បាំង ផលិតកម្លាំង ៧១សេះ និង​ ៩៣ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៥វគ្គ ឬប្រអប់លេខអូតូ S-CVT ៥វគ្គ រត់កង់មុខ។

បន្ថែមពីនេះ Toyota Aygo X ប្រើប្រាស់គ្រោងឆ្អឹង GA-B ដូចគ្នានឹងរថយន្ត Yaris  និង Yaris Cross ។ វាមានប្រវែង ៣,៧០០ ម៉ែត្រ ទទឹង ១,៧៤០ ម៉ែត្រ និងកម្ពស់ ១,៥២៥ ម៉ែត្រ ជាមួយនឹងគម្លាតកង់មុខក្រោយ ២,៤៣០ ម៉ែត្រ និងទម្ងន់ ៩៤០ គីឡូក្រាម ។

រថយន្ត Toyota Aygo X បានបំពាក់នូវអេក្រង់កម្សាន្តភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រភេទ​ Touchscreen ទំហំ ៧ អ៊ីញ។ បន្ថែមពីនេះវាក៏បានបំពាក់នូវកញ្ចប់ Toyota Safety Sense ជាមួយប្រព័ន្ធ ADAS ដូចជា Lane Trace Assist និង Intelligent Adaptive Cruise Control ផងដែរ។

យ៉ាងណាមិញចំពោះរថយន្ត Toyota Aygo X មាន ៤ ម៉ូឌែល៖

  • Toyota Aygo X Pure  តម្លៃ ១៩ ៥២៧ ដុល្លារ
  • Toyota Aygo X Edge  តម្លៃ ២១ ៧៩១ ដុល្លារ
  • Toyota Aygo X Exclusive  តម្លៃ ២៣ ៤០២ ដុល្លារ
  • Toyota Aygo X Limited Edition  តម្លៃ ២៥ ៩៤៥ ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevy Corvette Z06 ឆ្នាំ២០២៣ ប្រហែលឡើងថ្លៃជាងមុន តែក្រោម ១០ម៉ឺនដុល្លារ

ក្រុមហ៊ុន Chevrolet ពុំទាន់បានប្រកាសព័ត៌មានលម្អិតអំពីតម្លៃរថយន្ត Corvette Z06 ស៊េរីឆ្នាំ២០២៣ ប៉ុន្តែរថយន្តនេះអាចមានតម្លៃតិចជាង ១០០,០០០ ដុល្លារ ។

ខណៈពេលថ្មីៗនេះអ្នកគ្រប់គ្រង់ផលិតទីផ្សារសម្រាប់ម៉ូដែល Corvette​ និង Camaro លោក Harlan Charles បាននិយាយទៅកាន់ Corvette Today podcast បានបង្ហាញថាតម្លៃរបស់ Corvette Z06 ប្រហាក់ប្រហែលគ្នាទៅនឹងម៉ូដែល Stingray ក៏ដូចជា C7 Z06  ជំនាន់មុនផងដែរ។

ដូចដែលបានកត់សម្គាល់ដោយម៉ូដែល Drive ម៉ូឌែល C7 Z06 ចាស់មានតម្លៃប្រហែល ២៥,០០០ ដុល្លារ ច្រើនជាង C7 Stingray ដែលមានលក់ក្នុងពេលតែមួយ ខណៈ Corvette Stingray ស៊េរីឆ្នាំ​២០២២ មានតម្លៃចាប់ពី ៦២,១៩៥ ដុល្លារ​ នេះមានន័យថាឳកាស Z06 ស៊េរីថ្មីឆ្នាំ២០២៣ អាចមានតម្លៃប្រហែលចាប់ពី ៨៧,០០០ ដុល្លារ​ ។

លោក Harlan បានបង្ហើបប្រាប់ថា តម្លៃនឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ ពួកយើងមិនទាន់មានការបញ្ចប់វាទាំងអស់នៅឡើយទេ​ ប៉ុន្តែពួកយើងអាចប្រាប់បានថា ប្រសិនបើអ្នកធ្លាប់ប្រៀបធៀប Stingray ជំនាន់មុន ទៅនឹង Z06 ដោយផ្អែកលើតម្លៃ វាមិនគួរជារឿងដែលអ្នកមិនគួររំពឹងនោះទេ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Chevrolet បានអភិវឌ្ឍម៉ាស៊ីនថ្មីទាំងស្រុង ដោយមានចំណុះ ៥.៥លីត្រ naturally-aspirated V8 ជាពិសេសសម្រាប់ម៉ូដែល C8 Z06 ចំណែកម៉ូដែលជំនាន់មុនមានម៉ាស៊ីន Supercharged ចំណុះ ៦.២ លីត្រ V8 ដែលត្រូវបានប្រើដោយរថយន្ត GM ដទៃទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

ទោះយ៉ាងណាក៏ដោយមិនថា Corvette Z06 ថ្មីមានតម្លៃប៉ុន្មាននោះទេ មិនមានអ្វីត្រូវឆ្ងល់ឡើយថាវាមានតម្លៃថោកជាងគូប្រជែងដូចជា Ferrari, Porsche, McLaren, and Lamborghini ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តថ្មីខ្លាញ់គោ ឆ្នាំ២០២២ តម្លៃជាង ២ម៉ឺនដុល្លារដែលលោកអ្នកមិនគួរមើលរំលង

ក្រោមបរិប័ទ្មមនុស្សសម័យថ្មី ការជ្រើសរើសរថយន្តសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃពិតជារឿងសំខាន់ តួរយ៉ាងបើយើងងាកទៅមើលពីទីផ្សាររថយន្ត Compact SUV ឬ SUV ខ្នាតតូចពិតជាមានការប្រគួតប្រជែងកាន់តែខ្លាំង ប៉ុន្តែបើទោះបីជាមានការប្រកួតប្រជែងយ៉ាងណាក៏ដោយ Toyota Raize 2022 មានកត្តាជាច្រើនដែលជួយអោយរថយន្ត SUV ៥កៅអីនេះ ឈរនៅចំណាត់ថ្នាក់លេខ១ ដែលក្រុមគ្រួសារ និងយុវវ័យគ្រប់រូបគួរពិចារណា ជាក់ស្តែងដូចជារូបរាងនៃការរចនា គុណភាព បច្ចេកវិទ្យា ភាពសន្សំសំចៃ និងជាពិសេសគឺតម្លៃ ចាប់ពី ២៦ ៥០០ដុល្លារឡើងទៅប៉ុណ្ណោះ។

១. រូបរាងនៃផ្នែកខាងក្រៅ

បើនិយាយអំពីការរចនានៃរូបរាងផ្នែកខាងក្រៅ ដូចដែលបានឃើញជាក់ស្តែង Toyota Raize ពិតជាមានភាពរឹងម៉ាំ ទាន់សម័យ និងស៊ីវីល័យ ដោយរថយន្តនេះបានប្រើប្រាស់ជាមួយគ្រោងឆ្អឹងដែលជារបកគំហើញថ្មី DNGA សមស្របតាមតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃ និងបានបំពាក់ជាមួយចង្កៀងមុខប្រភេទ LED ភ្ជាប់ដោយមុខងារបិទ/បើកដោយស្វ័យប្រវត្តិ និងមុខងារ Follow Me Home គួបផ្សំជាមួយអំពូលបំភ្លឺពេលថ្ងៃ DRL ប្រភេទ LED យ៉ាងទាន់សម័យ។ រីឯផ្នែកចំហៀងនៃរថយន្ត Toyota Raize 2022 នេះ បានបំពាក់មកជាមួយថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ហើយកញ្ចក់ទាំងសងរបស់វា ក៏អាចធ្វើការបញ្ជាក្តោប និងសារ៉េដោយថាមពលអេឡិចត្រូនិចផងដែរ។ មិនតែប៉ុណ្ណោះ សូម្បីចង្កៀងក្រោយក៏ជាប្រភេទ LED នឹងមានចលនាស្របគ្នាជាមួយផ្នែកខាងមុខ និងជំហៀងផងដែរ។

២. ទំហំ ផ្នែកខាងក្នុង និងប្រព័ន្ធកម្សាន្ត

រថយន្តនេះមានប្រវែងបណ្តោយ ៤ ០៣០មម, ទទឹង ១ ៧១០មម, កម្ពស់ ១ ៦៣៥មម, គម្លាតកង់មុខក្រោយ ២ ៥២៥មម និងមានកម្ពស់ពីដី ២០០មម វាបានផ្តល់អោយកាប៊ីនផ្នែកខាងក្នុងមានទំហំធំទូលាយ សមស្របសម្រាប់សមាជិក ៥នាក់ បើទោះបីជាមើលពីខាងក្រៅតូចច្រឡឹងក៏ពិតមែន។ ហើយក្រឡេកទៅមើលខាងក្នុងកាប៊ីននៃរថយន្តវិញ វាបានប្រើប្រាស់ជាមួយពណ៌ខ្មៅ បែបស្ព័រ លាយជាមួយស្បែក និងក្រូម៉េ ដែលបង្កើននូវប្រណិតភាព និងផាសុកភាព។

ទន្ទឹមនឹងមានភាពប្រណិត និងផាសុកភាពនេះ វាក៏បានបំពាក់ជាមួយ កៅអីស្ពែកលាយកាំម្ញីរចនាបែបស្ព័រ, ដៃចង្កូតស្រោបដោយស្បែក ៣ប្រឡោះ, ប៊ូតុង Start/Stop, កុងទ័រ TFT ថ្មីប្រភេទឌីជីថល ទំហំ ៧អ៊ីញ អាចផ្លាស់ប្តូរការរចនាកុងទ័របានចំនួន ៤បែប ទៅតាមចំណង់ចំនូលចិត្ត, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអ៊ិនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល រួមជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិផងដែរ។

៣. ប្រព័ន្ធសុវត្ថិភាព

លើសពីនេះ បើក្រឡេកទៅមើលប្រព័ន្ធសុវត្ថិភាពវិញ Toyota Raize ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពដ៏សំខាន់ៗ ក្នុងការផ្តល់នូវសុវត្ថិភាព និងភាពជឿជាក់សម្រាប់ម្ចាស់រថយន្តគ្រប់រូប ដែលរួមមាន៖

  • ប្រព័ន្ធកាំម៉េរាជំនួយពេលថយក្រោយ និងប្រព័ន្ធជំនួយការចូលចត Parking Assist ដែលផ្តល់នូវរូបភាពច្បាស់ និងសុវត្ថិភាព
  • ប្រព័ន្ធជំនួយពេលចេញពីចំណត Rear Cross Traffic Alert (RCTA)ជួយផ្តល់សញ្ញាអោយយើងបានដឹង ប្រសិនបើមានរថយន្ត ម៉ូតូ ឬកង់បើកកាត់ ឬជិតមកដល់ និងផ្តល់សញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត
  • ប្រព័ន្ធផ្តល់សញ្ញាដាស់តឿន និងប្រុងប្រយ័ត្ននៅផ្នែកកញ្ចក់ចំហៀងសងខាង Blind Spot Monitoring (BSM) ដោយជួយផ្តល់សារជាសម្លេង និង ពន្លឺនាចុងកញ្ចក់មើលក្រោយ
  • ប្រ័ពន្ធហ្វ្រាំងជំនួយពេលឡើងចំណោត High-Start Assist Control (HAC)ដោយជួយមិនអោយរថយន្តរអិលថយក្រោយក្នុងលក្ខណទីចំណោតខ្ពស់ ឬស្ពានជាដើម ដោយរក្សានាទីសុវត្ថិភាពបន្ទាប់ពីដកជើងចេញពីហ្វ្រាំង ទៅហ្គែរ

  • ប្រព័ន្ធផ្តល់សញ្ញាអាសន្នពេលជាន់ហ្រ្វាំងបន្ទាន់ Emergency Brake System (EBS)
  • ប្រព័ន្ធហ្វ្រាំង Anti-Lock Brake System (ABS) ដោយជួយមិនអោយហ្វ្រាំងអូសកង់នៅពេលបញ្ឈប់រថយន្តក្នុងស្ថានភាពអាសន្ន
  • ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់ EBD
  • ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង Vehicle Stability Control (VSC)
  • ប្រព័ន្ធចាក់សោរទ្វារថយន្តស្វ័យប្រវត្តិ Speed Auto Door Lock
  • និងពោងសុវត្ថិភាពចំនួន ៨ចំណុច ការពារលោកអ្នកពីគ្រោះថ្នាក់ជាយថាហេតុ។

៤. កម្លាំងម៉ាស៊ីន

រថយន្ត Toyota Raize ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ១.០លីត្រ អាចផលិតកម្លាំងបាន ៩៦សេះ និងកម្លាំងបង្វិល ១៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៧វគ្គ CTV ឬក៏អាចប្រើប្រាស់ជាមួយ Paddle Shift ដែលជាមុខងារផ្លាស់ប្តូរលេខលើដៃចង្កូត ក្នុងការថែមថយលេខបានយ៉ាងងាយស្រួលផងដែរ។ លើសពីនេះបើទោះបីជារថយន្តនេះដំណើរការម៉ាស៊ីនសាំងចំណុះ ១.០លីត្រ ប៉ុន្តែ Turbocharged បានជួយអោយម៉ាស៊ីនស្ទុះខ្លាំង និងសន្សំសំចៃផងដែរ ដោយបើកបរចម្ងាយ ១០០គីឡូម៉ែត្រ វាស៊ីប្រេងជាមធ្យមត្រឹមតែ ៥-៦លីត្រប៉ុណ្ណោះ ដែលជាតួរលេខសន្សំសំចៃខ្ពស់ ស័ក្កសម និងអាចបំពេញតម្រូវការបានគ្រប់ស្ថានភាពផ្លូវ និងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

ដូចដែលបានលើកឡើងខាងលើ រថយន្ត Toyota Raize ឆ្នាំ ២០២២ មានតម្លៃចាប់ពី ២៦ ៥០០ដុល្លារឡើងទៅ ជាមួយជាមួយជម្រើសពណ៌តួរខ្លួនចំនួន ២ប្រភេទគឺប្រភេទធម្មតា និងប្រភេទ Two-tone ដំបូលខ្មៅ។ ទាំងរូបរាងនៃការរចនាយ៉ាងទាក់ទាញ គុណភាព ប្រណិតភាព បច្ចេកវិទ្យា ភាពសន្សំសំចៃ និងតម្លៃ ទាំងនេះជាគុណតម្លៃដែលមានតែមួយគត់នៅលើរថយន្ត Toyota Raize ឆ្នាំ ២០២២។ ចង់ដឹងច្បាស់ពីរូបរាង សមត្ថភាពខ្លាំង នៃរថយន្ត Compact SUV ស៊េរីថ្មីនេះ លោកអ្នកអាចអញ្ជើញទៅអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយនេះ​ ឬលោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram  និងតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ​ 086 333 503៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet ចេញម៉ូដែលពិសេសនៃរថយន្ត Camaro ២០២២ ផលិតតែ ១០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារជប៉ុន

ក្រុមហ៊ុន Chevrolet ទើបតែបានប្រកាសចេញនូវរថយន្តម៉ូឌែលពិសេសនៃ Camaro មានឈ្មោះថា Wild Cherry Edition ជាមួយការផលិតត្រឹមតែ ១០គ្រឿងបុណ្ណោះហើយមានលក់ផ្តាច់មុខនៅក្នុងទីផ្សារជប៉ុន។

ជាក់ស្តែងមានតែរូបភាពមួយសន្លឹកប៉ុណ្ណោះនៃរថយន្តនេះបានបង្ហាញ នៅមិនទាន់ដឹងនៅឡើយថាផ្នែកខាងក្នុងមើលទៅដូចម្តេចខ្លះនោះទេ​ ខណៈ Chevrolet បាននិយាយថានឹងប្រើការបញ្ចូលគ្នារវាង jet black និង adrenaline red ពាសពេញកាប៊ីនដើម្បីធ្វើឲ្យមានភាពលេចធ្លោជាងម៉ូដែល Camaro ស្តង់ដារ។

រថយន្តទាំង ១០គ្រឿងនេះនឹងត្រូវផលិតឡើងផ្អែកលើម៉ូឌែល Camaro LT RS របស់ជប៉ុនជាមួយតម្លៃចាប់ពី ៥២,៧៨៩ ដុល្លារ នឹងការលក់ជាផ្លូវការនៅថ្ងៃទី ៧ ខែធ្នូ ហើយចែកចាយគ្រោងនឹងចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០២២។

ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកក៏បានប្រកាសអំពីតម្លៃត្រកូល Camaro ២០២២ ទាំងអស់នៅក្នុងប្រទេសជប៉ុំន ដោយម៉ូដែលប្រភេទ LT RS មានតម្លៃចាប់ពី ៥០,១៤៥ ដុល្លារ​ ខណៈម៉ូដែលដែលបានដំឡើងទៅ Camaro Convertible មានតម្លៃ ៥៨,០៧៧ ដុល្លារ និងម៉ូដែល​ដែលខ្ពស់ជាងគេ Camaro SS មានតម្លៃចាប់ពី ៦៤,២៤៦ ដុល្លារ​​ ។

នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន Chevrolet បានបង្ហាញម៉ូដែលមានចំនួនកំណត់នៅប្រទេសជប៉ុន កាលពីខែ មករា ឆ្នាំ​ ២០២០ ក៏បានបញ្ចេញ ម៉ូដែល Camaro Heritage Edition ដែលមានតែ ៩០គ្រឿងប៉ុណ្ណោះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai STARIA ស៊េរីឆ្នាំ២០២២ ចេញលក់នៅក្នុងប្រទេសថៃតម្លៃ ៥ ម៉ឺនដុល្លារ

ក្រុមហ៊ុន Hyundai បានបញ្ចេញនូវរថយន្តម៉ូឌែល STARIA ស៊េរីឆ្នាំ២០២២  ដែលមានជម្រើស ២ ម៉ូឌែល S និង SLE  ក្នុងពិពរណ៍ Motor Expo 2021។

សម្រាប់រថយន្ត Hyundai STARIA ផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ CRDi turbo-diesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៤សេះ និង ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ MPi V6 មានកម្លាំង ២៦៨សេះ។ ចំពោះម៉ាស៊ីនចំណុះ ៣,៥លីត្រ ប្រើប៉ុងមួយវិលកង់មុខ ខណៈម៉ូឌែលចំណុះ ២,២លីត្រ ប្រើប៉ុងពីរ។ ពួកវាបំពាក់ប្រអប់លេខអូតូ ៨វគ្គដូចគ្នា។

យ៉ាងណាមិញចំពោះតម្លៃរបស់រថយន្ត Hyundai STARIA ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារនៅក្នងប្រទេសថៃ មានជម្រើស ២ ម៉ូឌែលរួមមាន៖

  • ម៉ូឌែល S តម្លៃ ៥១ ៦៥៨​ ម៉ឺនដុល្លារ 
  • ម៉ូឌែល SLE តម្លៃ ៥៩ ៧២៥ ម៉ឺនដុល្លារ 

បន្ថែមពីនេះរថយន្តមានជម្រើស ៣​ ពណ៍រួមមាន៖ Abyss Black Pearl, Graphite Gray និង Shimmering Silver Metallic ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីដំបូងរបស់ Lamborghini នឹងចេញលើទីផ្សារនៅឆ្នាំ ២០២៧ ឬ ២០២៨

ប្រធានជាន់ខ្ពស់របស់ Lamborghini លោក Stephan Winkelmann បានចេញមុខបញ្ជាក់ច្បាស់ៗថារថយន្តអគ្គិសនីសុទ្ធដំបូងរបស់ Lamborghini អាចនឹងបង្ហាញខ្លួនលើទីផ្សារនៅក្នុងឆ្នាំ២០២៧ ឬឆ្នាំ២០២៨។

គួរដឹងថា Lamborghini មានផែនការធំសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយកាលពីដើមឆ្នាំក្រុមហ៊ុនបានបញ្ជាក់ថានឹងបន្ថែមម៉ូដែលរថយន្តឲ្យបានចំនួន ៤ម៉ូដែល ដែលមាន Super Sport ចំនួនពីរ និងប្រភេទរថយន្តច្រើនមុខងារចំនួនពីរ ដែលរំពឹងថាមានរថយន្ត Urus ជំនាន់ថ្មីក្នុងនោះផងដែរ។

នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្មីៗនេះលោក Stephan Winkelmann បានបន្ថែមថារថយន្ត Super Sport នាពេលអនាគតរបស់ Lamborghini នឹងជាមានជាប្រភេទ PHEV ជាមុនសិន មុនការបន្ថែមប្រភេទអគ្គិសនីសុទ្ធ។

ទាក់ទងនឹងរថយន្តអគ្គិសនីសុទ្ធដំបូង លោក Stephan Winkelmann មិនបាននិយាយអ្វីច្រើនឡើយ ហើយក្នុងកិច្ចសម្ភាសន៍ដដែលលោកបាន​បន្ថែមថាឆ្នាំ២០២១ គឺកំពុងស្ថិតនៅលើដំណើរឈានទៅបំបែកកំណត់ត្រាលក់ថ្មីមួយទៀតសម្រាប់ក្រុមហ៊ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW អបអរសាទរការលក់ឡានអគ្គិសនី បាន១លានគ្រឿង

ក្រុមហ៊ុន BMW Group សម្រេចបាននូវសមិទ្ធផលថ្មីធំមួយទៀតសម្រាប់រថយន្តអគ្គិសនី ដោយក្រុមហ៊ុនបានដឹកជញ្ជូនរថយន្តអគ្គិសនីបានដល់១លានគ្រឿងហើយជូនដល់អតិថិជនរបស់ខ្លួន ដោយក្នុងនោះរាប់ទាំងរថយន្ត Hybrid និងរថយន្តអគ្គិសនីសុទ្ធ។

រថយន្តអគ្គិសនីទី១លានគ្រឿង ដែល BMW បានដឹកជញ្ជូនគឺរថយន្តម៉ូដែល BMW iX XDrive40 ដោយម្ចាស់រថយន្តដ៏សំណាងមួយនេះទទួលបានការដំឡើង BMW Wallbox នៅគេហដ្ឋានដោយឥតគិតថ្លៃ។

បញ្ជាក់ថា BMW Group បានបូកបញ្ចូលរថយន្តអគ្គិសនីម៉ាក Mini ចូលជាមួយផងដែរ ដូចនេះមានន័យថាមិនមែនតែរថយន្តម៉ាក BMW នោះទេដែលបានចូលរួមចំណែកក្នុងសមិទ្ធផលនេះ។

គួរដឹងថានៅឆ្នាំ២០២២ខាងមុខនេះ BMW Group មានគោលដៅ​បង្កើនចំនួនលក់រថយន្តអគ្គិសនីសុទ្ធឲ្យបានពីរដង ហើយនៅត្រឹមឆ្នាំ២០២៥ ក្រុមហ៊ុនសង្ឃឹមថានឹងអាចដឹកជញ្ជូនរថយន្តអគ្គិសនីសុទ្ធបាន២លានគ្រឿងជូនដល់អតិថិជន ក្រោយមកនៅឆ្នាំ២០៣០ ក្រុមហ៊ុនសង្ឃឹមថារថយន្តមួយ ក្នុងចំណោមរថយន្តពីរគ្រឿងដែលលក់ចេញលើទីផ្សារនឹងជារថយន្តអគ្គិសនីសុទ្ធ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+