ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hummer អគ្គិសនី មានអ្នកចាប់ចិត្តកាន់តែច្រើនឡើងហើយ

វិបសាយ GM Authority បានចុះផ្សាយឲ្យដឹងថារថយន្ត GMC Hummer EV ប្រភេទភីកអាប់ និងប្រភេទ SUV មានអ្នកចាប់អារម្មណ៍ជាង ១២៥ ០០០នាក់ ក្រោយពី​ប្រធានាធិបតីសហរដ្ឋអាមេរិកបានទៅទស្សនកិច្ចរោងចក្រផលិតរថយន្តនេះកាលពីថ្មីៗកន្លងទៅ។

អ្នកដែលចាប់អារម្មណ៍ គឺជាអ្នកដែលបានចូលទៅកាន់វិបសាយរថយន្ត និងបានចុះឈ្មោះបង្ហាញការចាប់អារម្មណ៍ចំពោះរថយន្ត ដោយចែករំលែកព័ត៌មានលេខទំនាក់ទំនងរបស់ពួកគេទៅកាន់ក្រុមហ៊ុន។ អ្នកចាប់អារម្មណ៍ ហាក់នៅឆ្ងាយពីតួលេខកុម្ម៉ង់ទិញទុកមុន ប៉ុន្តែវាជាសញ្ញាបញ្ជាក់ថា Hummer EV មានអ្នកចាប់ចិត្តច្រើន។

បើផ្អែកតាមអនុប្រធាននៃក្រុមហ៊ុន Cadillac បាននិយាយថា ចន្លោះពី ២០ ទៅ ៣០% នៃចំនួនអ្នកចាប់អារម្មណ៍ គឺអាចក្លាយជាចំនួនលក់ចេញពិតប្រាកដ ដែលនេះមានន័យថា Hummer EV អាចនឹងលក់ចេញបានប្រមាណ ២៥ ០០០គ្រឿង។ ដោយឡែករថយន្ត SUV មួយទៀតរបស់ក្រុមហ៊ុន GM គឺរថយន្ត Cadillac Lyriq មានអ្នកចាប់អារម្មណ៍រហូតដល់ ២១៦ ០០០នាក់ឯណោះ។

បើតាមក្រុមហ៊ុន GM បានឲ្យដឹងថារថយន្ត Hummer EV ទាំងពីរប្រភេទ គិតត្រឹមពេលនេះអាចទទួលបានការកុម្ម៉ង់ទិញចំនួន ៦ម៉ឺនគ្រឿង ដែលភាគច្រើនគឺកុម្ម៉ង់ទិញរថយន្តប្រភេទ Edition 1 ដែលជាប្រភេទថ្លៃជាងគេបំផុត ពោលមានតម្លៃរហូតដល់ ១១០ ២៩៥ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តួលេខផ្លូវការ Kia EV6 សាកភ្លើងម្ដងជិះបានរហូតដល់ ៥០០គីឡូម៉ែត្រ

ស្ថាប័ន EPA របស់អាមេរិកបានបង្ហាញចេញតួលេខផ្លូវការសម្រាប់រថយន្ត Kia EV6 ទាំងបីប្រភេទ ដែលជាប្រភេទសម្រាប់ដាក់លក់លើទីផ្សារសហរដ្ឋអាមេរិក។

ក្នុងនោះ Kia EV6 Standard Range RWD ដែលមានអាគុយទំហំ ៥៨kWh និងម៉ូទ័រអគ្គិសនីមួយ អាចបើកបរបានចម្ងាយដល់ ៣៧៣គីឡូម៉ែត្រ ពេលសាកភ្លើងពេញ ដែលនេះគឺជាតួលេខគួបផ្សំរវាងការបើកបរក្នុងក្រុង និងការបើកលើផ្លូវលាតផងដែរ។

ដោយឡែក Kia EV6 Long Range RWD ដែលមានអាគុយ ៧៧,៤kWh អាចបើកបរបានចម្ងាយដល់ ៤៩៩គីឡូម៉ែត្រ ដែលលើសពីតួលេខប៉ាន់ស្មានដែលមានចំនួន ៤៨០គីឡូម៉ែត្រ។ ចុងក្រោយ Kia EV6 Long Range AWD ដែលមានអាគុយ ៧៧,៤kWh ដូចគ្នា និងមានម៉ូទ័រអគ្គិសនីពីរ អាចបើកបរបានចម្ងាយប្រមាណ ៤៤១គីឡូម៉ែត្រ។

កម្រិតប្រើប្រាស់ថាមពលនេះឃើញថា Kia EV6 មានលទ្ធផលល្អប្រសើរជាងរថយន្ត Hyundai Ioniq 5 ដែលនេះក៏ដោយសារតែ EV6 បានប្រើរចនាបថបែបជ្រែកខ្យល់បានល្អប្រសើរជាង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda 2 ឆ្នាំ២០២២ យកឡាន Yaris Hybrid ដូរតែម ហើយត្រៀមដាក់លក់សម្រាប់ទីផ្សារអឺរ៉ុបឆ្នាំក្រោយ

Mazda 2 ស៊េរីឆ្នាំ២០២២ បានបង្ហាញវត្តមានជាផ្លូវការ សម្រាប់ទីផ្សារនៅអឺរ៉ុប ជាមួយរូបរាងមើលទៅមានរូបរាងដូចទៅនឹងរថយ​ន្ត Toyota Yaris Hybrid ដែលត្រូវបានគេជឿថាផ្លាស់ប្តូរតែតែមឡូហ្គូដាក់ Mazda ប៉ុណ្ណោះ។

សម្រាប់រថយន្ត Mazda 2 ប្រើប្រាស់ជម្រើសម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ ទំហំ ៣ស៊ីទ្បាំង ដំណើរការរួមគ្នាជាមួយនឹងម៉ូរទ័រអគ្គិសនី ផលិតកម្លាំង ១១៤សេះ។ វាអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៩,៧វិនាទី។

លើសពីនេះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងចំំនួន ៣,៨-៤លីត្រ និងមានការបំភាយឧស្មន័កាបូនិចចន្លោះពី ៨៧ក្រាម-៩៣ក្រាម ក្នុងចម្ងាយមួយគីឡូម៉ែត្រ។

សម្រាប់រថយន្ត​ Mazda 2 ផ្តល់នូវជម្រើស ៣ ម៉ូឌែល រួមមាន Pure, Agile និង Select ដែលគ្រោងនឹងដាក់លក់នៅឆ្នាំ២០២២ ខាងមុខនេះ។

សូមបញ្ជាក់ថាក្រុមហ៊ុនតូយ៉ូតាខ្លួនឯងបានអនុញ្ញាត្តអោយក្រុមហ៊ុន Mazda បំពាក់ឡូហ្គូលើរថយន្ត Mazda 2 ដែលជារថយន្ត Toyota Yaris សម្រាប់ទីផ្សារអាមេរិចតាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda មានគំរោងនឹងផលិតឡាន SUV ខ្នាតតូចថ្មី ដែលជាម៉ូឌែលស្ថិតនៅចន្លោះ HR-V និង CR-V

តាមរបាយការណ៏ពី Car Sensor នៅក្នុងប្រទេសជប៉ុន Honda នឹងបង្ហាញ រថយន្ត SUV ជំនាន់ទី៣ នៅខែ កញ្ញា​ ឆ្នាំ២០២២​ ដែលជាម៉ូដែលខ្នាតតូចមធ្យមដោយផ្អែកលើស្ថាបត្យកម្ម Civic ថ្មី និងការរចនាឡើងដាក់នៅចន្លោះ HR-V ខ្នាតតូច និង CR-V ខ្នាតមធ្យម ដែលមានប្រវែងសរុប ៤៥០០ មីលីម៉ែត្រ ទទឺង ១៨០០ មីលីម៉ែត្រ និងកំពស់ ១៦២៥ មីលីម៉ែត្រ ។

គេហទំព័រ Car Sensor បានរំពឹងថា SUVs ថ្មី នឹងធ្វើការប្រើប្រាស់ម៉ាស៊ីនសាំង Turbocharged ចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ រួមជាមួយនឹងម៉ូដែលកូនកាត់ e:HEV hybrid ផងដែរ។

ខណៈពេលព័ត៌មាននៅមានចំនួនកំណត់​ ផ្នែកខាងក្នុងគេរំពឹងថាវានឹងមានភាពស្រដៀងទៅនឹងរថយន្ត HR-V ថ្មី (តាមរូបភាពខាងលើ) ខណៈដែល Car Sensor បង្ហាញអំពីទម្រង់រូបរាង និងភ្លើងខាងក្រោយដែលយកគំរូតាម CR-V ជំនាន់ថ្មី ។

សម្រាប់ឈ្មោះរបស់ SUV​ ថ្មីខ្នាតតូចនេះមិនច្បាស់ទេ ទោះយ៉ាងណា Honda បានចុះឈ្មោះកម្មសិទ្ធបញ្ញា ‘ZR-V’ នៅក្នុងប្រទេសអូស្ត្រាលី ស្របតាមនាមត្រកូល R-V របស់ខ្លួនសម្រាប់ម៉ូដែល SUV ។

 

ទោះយ៉ាងណាក៏ដោយ ត្រូវបានគេជឿថា​ ស្លាកសញ្ញានេះនឹងត្រូវអនុវត្តចំពោះរថយន្ត SUV ថ្មីនេះសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ ដែលនឹងក្លាយជាគូប្រជែង Mazda CX-3 និង Toyota Yaris Cross។

Honda SUV ខ្នាតតូចមធ្យមថ្មីនេះគ្រោងនឹងដាក់លក់នៅប្រទេសជប៉ុន នៅខែ កញ្ញា ឆ្នាំ២០២២ ខណៈដែលក្រុមហ៊ុន Honda នៅទីផ្សារអូស្ត្រាលីកំពុងពិចារណារថយន្ត SUV ជំនាន់ទី៣ សម្រាប់ត្រកូលក្នុងស្រុករបស់ខ្លួនដើម្បីបំពេញបន្ថែម HR-V និង CR-V ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai i30 Sedan N ២០២២ ចេញលក់នៅទីផ្សារអូស្ត្រាលី តម្លៃចាប់ពី ៣៤,៨៤៩ ដុល្លារ

មិនយូរប៉ុន្មានបន្ទាប់ពីការចេញលក់ Hyundai Elantra N ២០២២ នៅទីផ្សារអាមេរិក ពេលនេះរថយន្តប្រភេទ Sporty sidan បានមកដល់ទីផ្សារអូស្ត្រាលី​ ជាមួយឈ្មោះថា i30 Sedan N ។

កម្លាំងថាមពលម៉ាស៊ីនក្នុងត្រកូល N របស់ Hyundai គឺម៉ាស៊ីនប្រភេទ Turbocharged ចំណុះ ២.០ លីត្រ ទំហំ ៤ស៊ីឡាំងមានកម្លាំង ២៧៦​ សេះ​ និងកម្លាំងរមួល ៣៩២ ញ៉ូតុនម៉ែត្រ ដូចគ្នាទៅនឹងរថយន្ត i30 N hatch និង Kona N crossover អាចភ្ជាប់ជាមួយប្រអប់លេខ Manual ៦វគ្គ និង​ ប្រអប់លេខ dual-clutch ៨វគ្គ ។

ដូចទៅនឹងម៉ូដែលផ្សេងទៀត i30 Sedan Ns បំពាក់ជាមួយប្រអប់លេខ Dual-clutch រួមមាន មុខងារ​ N Grin Shift, N Power Shift និង N Track Sense Shift functions ខណៈប្រអប់លេខក៏បានរួមបញ្ជូលមុខងារ Creep Off function ផងដែរ ដោយបញ្ជូនថាមពលថាមរយៈប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិច Limited-slip differential ។

Hyundai i30 Sedan N ដែលទទួលបាននូវ Suspension tuning សម្រាប់ម៉ូឌែលប្រភេទធម្មតា និង ស្ព័រ ដើម្បីឲ្យសមស្របតាមស្ថានភាពផ្លូវភាពផ្លូវ ខណៈ មុខងារ N មាន Electronically controlled suspension ដូចគ្នាដែលមាននៅលើទីផ្សារទាំងអស់ ចំពោះគ្រប់ម៉ូដែលមានលក់នៅអូស្តា្រលីទាំងអស់ប្រើប្រាស់ជាមួយសំបកកង់ ២៤៥/១៩ ប្រភេទ Michelin Pilot Sport 4S ។

សម្រាប់មុខងារសុវត្ថិភាពសំខាន់ៗមួយចំនួនភ្ជាប់មកជាមួយស្តង់ដារបស់ Hyundai SmartSense រួមមាន Blind-spot Collision-avoidance Assist, Rear Cross-traffic Collision-avoidance Assist, Driver Attention Warning, Forward Collision-Avoidance Assist, High Beam Assist, Lane Following Assist, Lane Keeping Assist, Rear Occupant Alert, and Safe Exit Warning ។

សម្រាប់ទីផ្សារអូស្រ្តាលីអតិជនអាចរកទិញបាន i30 Sedan N ដែលមានពណ៌ Polar White , Cyber Grey , Fluid Metal , Phantom Black , Performance Blue , Fiery Red ឬ Intense Blue ជាដើម ខណៈរថយន្តនេះមានលក់ក្នុងជម្រើស high-end Premium spec ជាមួយជម្រើសតែមួយគត់​គឺ ៣៥២ ដុល្លារ សម្រាប់ metallic Paint និង ១,៤២២ ដុល្លារ​ សម្រាប់ដំបូលបើក ។

តម្លៃក្នុងស្រុករបស់ i30 Sedan N មានតម្លៃចាប់ពី ៣៤,៨៤៩​ ដុល្លារ មុនពេលគិតពន្ធ ខណៈម៉ូដែល i30 premium hatchback មានតម្លៃ ៣៣,៧៨២ ដុល្លារ មុនពេលគិតពន្ធ និង Kona N Premium ៣៥,៩១៦ ដុល្លារ មុនពេលគិតពន្ធ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda HR-V បង្អួតរាងនៅពិពណ៌រថយន្ត Moto Expo 2021 នៅប្រទេសថៃ ជាមួយតម្លៃខ្ទង់ ៣ ម៉ឺនដុល្លារ

កាលពីមួយខែមុនកន្លងទៅ ក្រុមហ៊ុន Honda បានបង្ហាញនូវរថយន្តប្រភេទ HR-V ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារប្រទេសថៃជាមួយជម្រើស ៣ម៉ូឌែល E, El និង RS ជាមួយនឹងប្រព័ន្ធសុវត្ថិភាព Honda SENSING។ ស្របគ្នានេះដែលក្រុមហ៊ុន Honda ក៏បាននាំយករថយន្ត SUV របស់ខ្លួនទៅកាន់ពិពណ៌រថយន្ត Moto Expo 2021 នៅប្រទេសថៃ ជាមួយតម្លៃដាក់លក់ខ្ទង់ ៣ម៉ឺនដុល្លារ។

សម្រាប់រថយន្ត Honda HR-V ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.៥លីត្រ DOHC i-VTEC ដំណើរការជាមួយប្រព័ន្ធ Hybrid ផលិតកម្លាំង ១៣១សេះ និងកម្លាំងរមួល ២៥១ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះប្រព័ន្ធ e:HEV នៅលើរថយន្ត HR-V ផ្តល់នូវជម្រើសការបើកបរធំៗ ៣រួមមាន EV, Hybrid Drive Mode និង Engine Drive Mode។

ចំពោះការឌីហ្សាញខាងក្រៅវិញ រថយន្ត Honda HR-V បានបំពាក់ដោយចង្កៀង​មុខ-ក្រោយ LED, ប្រព័ន្ធ Honda Smart Key និងយ៉ាន់កង់ទំហំ ១៧ អ៊ីញ ។

បន្ថែមពីនេះវាក៏បានបំពាក់អេក្រង់ឌីជីថលទំហំ ៧ អ៊ីញ, ហ្វ្រាំងដៃអគ្គិសនីជាមួយ Auto Brake Hold, ប៊ូតុង Start/ Stop, ប្រព័ន្ធកម្សាន្តភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រភេទ​ Touchscreen ទំហំ ៨ អ៊ីញ និងឧបករណ៍បំពងសម្លេង ៤ ចំណុចផងដែរ។

សម្រាប់ប្រព័ន្ធសុវត្ថិភាព Honda SENSING របស់រថយន្ត Honda HR-V រួមមាន៖  Collision Warning System with Brake Assist (CMBS), ប្រព័ន្ធជំនួយអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវ , Warning System and Driving Assist. ប្រព័ន្ធរំឭកអ្នកបើកបរអោយផ្លូវ និងបន្ថយល្បឿនស្វ័យប្រវត្តិ, ប្រព័ន្ធភ្លើងហ្វា-កូដ បិទបើកស្វ័យប្រវត្តិ, Variable Cruise Control and follow the vehicle in front at low speed (ACC with LSF) and the warning system when the vehicle ahead is moving (LCDN)។

យ៉ាងណាមិញតម្លៃរថយន្ត Honda HR-V ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារនៅប្រទេសថៃ ម៉ូឌែល

  • ម៉ូឌែល E តម្លៃ​ ២៨ ៩៤៧ ដុល្លារ
  • ម៉ូឌែល EL តម្លៃ​ ៣១ ៩០៤ ដុល្លារ
  • ម៉ូឌែល RS តម្លៃ​ ៣៤ ៨៦១  ដុល្លារ

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes EQS 450+ លេចមុខក្នុងពិរពណ៌រថយន្ត Moto Expo 2021 នៅប្រទេសថៃ

ក្រុមហ៊ុន Mercedes បានបង្ហាញនូវរថយន្តប្រភេទ EQS 450+ ប្រើប្រាស់អគ្គិសនី ជាលើកដំបូងក្នុងពិរពណ៍​ Moto Expo 2021 មុនពេលត្រៀមដាក់លក់នៅលើទីផ្សារប្រទេសថៃនៅឆ្នាំ២០២២ ខាងមុខនេះ។

សម្រាប់រថយន្ត Mercedes EQS 450+ ប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំងបាន ៣៣៣សេះ និងកម្លាំងរមួល ៥៧០ ញ៉ូតុនម៉ែត្រ ដែលទទួលបានថាលពលពីអាគុយលីដ្យូម-អ៊ីយ៉ុង ១០៧.៨ គីទ្បូវ៉ាត់ អាចបើកបរបានចម្ងាយ ៧៧០ គីទ្បូម៉ែត្រ នៅពេលសាកថ្មម្តង។ បន្ថែមពីនេះពេលសាកថ្មបាន ១៥ នាទី រថយន្តនេះអាចបើកបានចម្ងាយ ៣០០ គីទ្បូម៉ែត្រ ផងដែរ។

រថយន្តនេះក៏មាននូវតាប្លូប្រភេទ Hyperscreen ដែលមាន CPU ចំនួន៨គ្រាប់ និង RAM ទំហំ២៤GB ជាមួយមុខងារ MBUX ជំនាន់ចុងក្រោយផងដែរ ប៉ុន្តែវាគឺជា Option ដែលត្រូវបន្ថែមលុយ។ អ្វីដែលមានជាស្តង់ដារគឺអេក្រង់ផ្ដេកទំហំ ១២,៨អ៊ីញ។ ប្រសិនបើបន្ថែមលុយយក Hyperscreen នឹងមានការបំពាក់ដោយអេក្រង់ចំនួន៣ផ្ទាំងដែលសម្រួលដល់ការបញ្ជាទូទៅ។ យ៉ាងណាមិញតម្លៃរបស់រថយន្ត Mercedes EQS 450+ នឹងត្រូវប្រកាសនៅឆ្នាំ២០២២ ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes E-Class ស៊េរីថ្មីនឹងមានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង នៅឆ្នាំ២០២៣

ទោះបីជា Mercedes E-Class ទទួលបាននូវម៉ូឌែលឆ្នាំ ២០២១ ក៏ដោយ ដំណើរការនៃម៉ូឌែលថ្មី ដែលនឹងក្លាយជាគូរប្រគួតនៃរថយន្ត BMW 5 Series កំពុងចាប់ផ្តើមផងដែរ។ ដោយត្រឡប់ទៅកាន់ខែមិថុនាកន្លងទៅ ត្រូវបានគេឃើញក្រុមហ៊ុន Mercedes បានធ្វើការតេស្តសាកល្បង E-Class ថ្មី ហើយពេលនេះ Autocar បានសិក្សាព័ត៌មានលម្អិតថ្មីអំពីការរចនាឡើងវិញរបស់រថយន្តដ៏ប្រណិតប្រភេទ Sedan មួយនេះ។

បើនិយាយពីរចនាប័ទ្មវិញរថយន្ត E-Class ជំនាន់ក្រោយនឹងមានការខ្ចីរូបរាងពីម៉ូដែល S-Class ថ្មីរួមទាំងប៉ាណាធំរបស់រថយន្ត Sedan និង ចង្កៀងមានការចរនាឡើងវិញផងដែរ ខណៈផ្នែកខាងក្រោយមានការរួមបញ្ចូលគ្នាពីម៉ូដែល S-Class  និង​ C-Class ហើយមានប្រវែងពីកង់មុខដល់ក្រោយវែងជាងមុន។

ជាលើកដំបូងរបស់ម៉ូដែល E-Class ផ្តល់នៅប្រព័ន្ធចង្កូតអាចវិលកង់ក្រោយរហូតដល់ចំនួន​ ១០ដឺក្រេ ព្រមទាំងបំពាក់មកជាមួយប្រព័ន្ធ air suspension ផងដែរ។

ដូចទៅនឹងម៉ូដែល C63 ជំនាន់ថ្មី ដែលមានម៉ាស៊ីន Twin-turbo ចំណុះ ៤ លីត្រ V8 របស់ម៉ូដែលបច្ចុប្បន្ន ត្រូវបានគេរំពឹងថានឹងជំនួសវិញដោយម៉ាស៊ីន turbocharged ចំណុះ ២.០ លីត្រ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ួទ័រអគ្កិសនី ដែលអាចបង្កើតកម្លាំងបាន ៦០០ សេះ។

នៅអាមេរិកគេរំពឹងថារថយន្តដែលមិនមែនជាប្រភេទ AMG នឹងប្រើប្រាស់ជាមួយម៉ាស៊ីន​ប្រភេទ Turbocharged ចំណុះ ២.០ លីត្រ និង ៣.0 លីត្រ​ inline-six ជាមួយការបង្កើនថាមពលបន្ថែម ដែលភ្ជាប់ជាមួយប្រអប់លេខ ៩វគ្គ។ ព្រមទាំងបំពាក់ជាមួយអាគុយទំហំ ២៨,៦​ kWh និងប្រព័ន្ធ Plug-in hybrid មានអាចបើកបានដោយអគ្គិសនីសុទ្ធបានចម្ងាយឆ្ងាយជាង ១០០ គីឡូម៉ែត្រ ។

ម៉ូដែល E-Class ថ្មីនឹងភ្ជាប់មកជាមួយបច្ចេកវិទ្យាដ៏ទំនើប ជាមួយសែនស័រ Lidar ផ្តល់នូវការបើកបរដោយស្វ័យប្រវត្តិកម្រិត ៣ ខណៈកាប៊ីនមានការរចនាបទពីម៉ូដែល S-Class រួមទាំងកុងទ័របញ្ឈរ Digital ប្រភេទ​ 3D ជាដើម។

ម៉ូដែល E-Class ស៊េរីថ្មីនេះរំពឹងថានឹងដាក់លក់នៅឆមាសទី​១ នៅឆ្នាំ ២០២៣ និងតាមពីក្រោយដោយ E-Class All-Terrain នៅឆ្នាំ ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងចេញឡាន Sedan អគ្គិសនីតម្លៃថោក ហើយខ្ចីបច្ចេកវិទ្យាពីឡានចិន

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota កំពុងតែអភិវឌ្ឍរថយន្ត Sedan ដំណើរការដោយថាមពលអគ្គិសនីសុទ្ធថ្មី សម្រាប់ទីផ្សារប្រទេសចិន ដោយសហការណ៍ជាមួយនឹងក្រុមហ៊ុនផលិតរថយន្តចិន BYD។

បើយោងតាមសារព័ត៌មាន Reuters បានបង្ហាញថា រថយន្តអគ្គិសនីទី២ របស់ Toyota ខាងលើ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅចុងឆ្នាំ២០២២ ជាមួយនឹងតម្លៃប្រកួតប្រជែងមួយ, កាប៊ីនខាងក្នុងធំទូលាយ និង រូបរាងបែប Sedan ដែលកំពុងតែពេញនិយមសម្រាប់អតិថិជនចិន។

យ៉ាងណាមិញ រថយន្ត Sedan អគ្គិសនី ត្រូវបានគេរាយការណ៍ថា នឹងមានទំហំធំជាងរថយន្ត Corolla បន្តិច ហើយផ្តល់នូវកន្លែងកៅអីខាងក្រោយធំទូលាយជាង។

គួរឲ្យដឹងថា រថយន្តរបស់ Toyota នោះ នឹងប្រើបច្ចេកវិទ្យាអាគុយ LFP (Blade lithium-iron-phosphate battery technology) របស់ក្រុមហ៊ុន BYD ដែលអនុញ្ញាតឲ្យវាអាចដាក់លក់ក្នុងតម្លៃសមរម្យ។ ប្រភពខាងលើបានបន្ថែមឲ្យដឹងទៀតថា វានឹងស្ថិតក្រោមរថយន្តប្រភេទ Premium Sedan ដូចជា Tesla Model 3 ឬ Nio ET7 ហើយមានតម្លៃប្រហែលខ្ទង់ ៣ម៉ឺនដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk ថាភីកអាប់ Cybertruck ដំបូងៗ នឹងជាប្រភេទប្រើម៉ូទ័រអគ្គិសនី៤

រថយន្តភីកអាប់អគ្គិសនី Tesla Cybertruck ត្រូវបានពន្យាពេលដល់ឆ្នាំក្រោយ ប៉ុន្តែថ្មីៗនេះ CEO ក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសពីគម្រោងថ្មី សម្រាប់ប្រភេទប្រើម៉ូទ័រអគ្គិសនី ៤។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតអំពីរថយន្ត Tesla Cybertruck ប្រើម៉ូទ័រអគ្គិសនី៤ នេះ នៅមិនទាន់ត្រូវបង្ហាញនៅឡើយទេ ប៉ុន្តែ CEO រូបនេះ​និយាយថា ផលិតកម្មភីកអាប់អគ្គិសនីនេះ នឹងចាប់ផ្តើមជាមួយនឹង Cybertruck ប្រភេទប្រើម៉ូទ័រអគ្គិសនី ៤ នេះ។

គួររំលឹកឲ្យដឹងថា ក្រុមហ៊ុន Tesla ដំបូងឡើយ បានប្រកាសថា រថយន្ត Cybertruck នឹងមានតម្លៃចាប់ពី ៣៩ ៩០០ដុល្លារ ដោយប្រើម៉ូទ័រអគ្គិសនីមួយ មានចម្ងាយបើកបរប្រហែល ៤០០គីឡូម៉ែត្រ ខណៈប្រភេទប្រើម៉ូទ័រអគ្គិសនី២ មានតម្លៃចាប់ពី ៤៩ ៩០០ដុល្លារ ហើយមានចម្ងាយបើកបរប្រហែល ៤៨០គីឡូម៉ែត្រ។ ក្នុងនោះ ក៏មានប្រភេទប្រើម៉ូទ័រអគ្គិសនីចំនួន ៣ ដែលមានតម្លៃចាប់ពី ៦៩ ៩០០ដុល្លារ ហើយមានចម្ងាយបើកបរប្រហែល ៨០០គីឡូម៉ែត្រ ផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុន Tesla បានលុបចេញនូវព័ត៌មានលម្អិតខាងលើ ចេញពីវេបសាយរបស់ខ្លួនកាលពីដើមឆ្នាំកន្លងទៅ ដែលធ្វើឲ្យមានការសង្ស័យថា នឹងមានការផ្លាស់ប្តូរ។ យ៉ាងណាក៏ដោយ ដើម្បីបានដឹងលម្អិតកាន់តែច្បាស់ យើងមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+