ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Sedan របស់បារាំងចាក់សាំង ១,១លីត្រ ជិះបាន ១០០គីទ្បូម៉ែត្រ តម្លៃជាង ៦ម៉ឺនដុល្លារ

ក្រុមហ៊ុន DS បានធ្វើការបន្ថែមនូវម៉ូឌែលថ្មីសម្រាប់ត្រូកូលនៃរថយន្ត DS 9 ដែលអោយឈ្មោះថា E-Tense 250 ដែលជាម៉ូឌែលប្រភេទ Plug-in Hybrid។

សម្រាប់រថយន្ត DS 9 E-Tense 250 ប្រើប្រាស់ម៉ាស៊ីន Plug-in Hybrid បំពាក់ដោយបច្ចេកវិទ្យា PureTech ទំហំ ៤ស៊ីទ្បាំ ផលិតកម្លាំង ១៩៧សេះ ផ្គួបផ្សំជាមួយម៉ូទ័រអគ្គិសនីចំនួនមួយមានកម្លាំង ១០៧សេះ។

បន្ថែមពីនេះរថយន្តក៏បានបំពាក់អាគុយផ្ទុកភ្លើង ១៥.៦ គីទ្បូវ៉ាត់ ដែលអនុញ្ញាតអោយរថយន្តនេះអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៧០ គីឡូម៉ែត្រ សម្រាប់រត់ក្នុងទីក្រុង និងទាំងក្រៅ-ក្នុងក្រុងរហូតដល់ ៦១ គីឡូម៉ែត្រ នេះបើយោងតាមការសាកល្បងពី WLTP។

ដោយទ្បែក DS 9 E-Tense 250 វាបានបញ្ចេញឧស្ម័ន CO2 ត្រឹមតែ ២៦g/km ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះនៅពេលចាក់សាំង ១,១លីត្រ អាចបើកបរបានចម្ងាយ ១០០ គីទ្បូម៉ែត្រលើសពីនេះវាក៏អាចស្ទុះដល់ល្បឿនអតិបរមា ២៤០គ.ម/ម និង ១៣០គ.ម/ម ដោយប្រើតែម៉ូទ័រអគ្គិសនីប៉ុណ្ណោះ។

យ៉ាងណាមិញចំពោះតម្លៃរថយន្ត DS 9 E-Tense 250 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារនៅក្នុងប្រទេសបារាំង មាន ២ ជម្រើសម៉ូឌែលរួមមាន៖

  • The Performance Line+ តម្លៃ ៦៥,៦២០ ដុល្លារ
  • The Rivoli+ តម្លៃ ៦៨,៩០១ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hybrid របស់ Toyota នឹងប្រើបច្ចេកវិទ្យាអាគុយថ្មី Solid-State Batteries មុនគេ

ក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងតែប្រជែងគ្នាដើម្បីបង្កើនល្បឿននៃការបង្កើតអាគុយ Hybrid ថ្មី “Solid-State Batteries” ដែលអាចសាកភ្លើងបានលឿន និងផ្តល់ចម្ងាយបើកបរឆ្ងាយជាង អាគុយលីចូម-អ៊ីយ៉ុង (lithium-ion batteries) ដែលត្រូវបានប្រើក្នុងរថយន្តអគ្គិសនី ដូចជា Tesla Model 3។

ដើម្បីធ្វើឲ្យវាអាចកើតឡើងបាន ក្រុមហ៊ុន Mercedes, Stellantis និង Hyundai Group ថ្មីៗ​នេះ​បាន​ចូល​រួម​ជា​មួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អាគុយ​របស់​សហរដ្ឋ​អាមេរិក Factorial Energy ក្នុង​គោល​បំណង​ចាប់​ផ្តើម​ផលិត​រថយន្តអគ្គិសនី ជាមួយ​នឹង​បច្ចេកវិទ្យាអាគុយ Solid-State Batteries ថ្មី ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

ដោយឡែក ក្រុមហ៊ុន Toyota ឯណេះវិញ បានចាប់ផ្តើមសាកល្បងបច្ចេកវិទ្យាអាគុយ Solid-State Batteries នៅក្នុងរថយន្តគំរូរបស់ខ្លួនបាត់ទៅហើយ។ ក្រុមហ៊ុន Toyota Motor Europe បានគូសបញ្ជាក់អំពីផែនការរថយន្តអគ្គិសនីនាពេលអនាគតរបស់ខ្លួន ជាមួយនឹងគោលបំណងដើម្បីសម្រេចបាននូវការកាត់បន្ថយឧស្ម័នកាបូនិច ១០០ភាគរយ ក្នុងការលក់រថយន្តថ្មី នៅឆ្នាំ ២០៣៥ ដែលជាគោលដៅអនុវត្តជាពិសេសចំពោះទីផ្សារអឺរ៉ុបខាងលិច។

បន្ទាប់ពីការធ្វើតេស្តគំរូរថយន្តនោះកាលពីឆ្នាំមុន ក្រុមហ៊ុន Toyota បានប្រកាសថា អាគុយ Solid-State Batteries នឹងត្រូវបានប្រើលើរថយន្ត Hybrid ជាមុនសិន មុនពេលដាក់ឲ្យប្រើប្រាស់ក្នុងរថយន្តអគ្គិសនីសុទ្ធ ដែលវានឹងផ្តល់នូវកម្លាំងខ្លាំង, ចម្ងាយបើកបរឆ្ងាយ និង រយៈពេលសាកភ្លើងតិចជាងមុន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Toyota មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ ក្នុងការបញ្ចេញរថយន្ត Hybrid ដែលបំពាក់បច្ចេកវិទ្យាអាគុយថ្មីនោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលឡានអគ្គិសនីកូរ៉េ Kia EV6 ធ្វើតេស្តចាក់អន្ទង់ ទើបដឹងអស្ចារ្យប៉ុណ្ណា (មានវីដេអូ)

Kia EV6 គឺជារថយន្តអគ្គិសនីដ៏សំខាន់បំផុតមួយ សម្រាប់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងនេះ ហើយវាបានឆ្លងកាត់ការធ្វើតេស្តសមត្ថភាព moose test យ៉ាងល្អទៀតផង។

ដូចទៅនឹង Hyundai Ioniq 5 និង Genesis GV60 ដែរ រថយន្ត Kia EV6 ប្រើប្រាស់គ្រោងឆ្អឹង Electric-Global Modular Platform (E-GMP)។ សម្រាប់ការធ្វើតេស្តខាងលើ គេហទំព័រ km77 បានប្រើប្រាស់រថយន្ត Kia EV6 GT-Line (Long Range RWD) ដែលប្រើអាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២២៥សេះ។

ដំបូងឡើយ km77 បានសាកល្បងវានៅល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាដំណើរការបានយ៉ាងល្អ និងងាយស្រួលគ្រប់គ្រង បើទោះបីជាវាបានកិនឧបសគ្គមួយចំនួនក៏ដោយ។

យ៉ាងណាមិញ ល្បឿនរបស់វាត្រូវបានទម្លាក់មកនៅ ៧៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងការធ្វើតេស្តលើកទី២ ហើយ EV6 ធ្វើបានល្អឥតខ្ជោះ តែម្តង៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធដ៏ធំបំផុតទី២ លើពិភពលោកក្នុងរយៈពេល ២ឆ្នាំខាងមុខនេះ

ក្រុមហ៊ុន Ford បានប្រកាសអំពីគម្រោងនៃការចង់ក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេទី២ ក្នុងរយៈពេលពីរឆ្នាំខាងមុខ រួមជាមួយផែនការនៃផលិតរថយន្តអគ្គិសនីសុទ្ធអោយបានប្រហែល ៦០០,០០០ គ្រឿងក្នុងមួយឆ្នាំ ។

ក្រុមហ៊ុន Blue Oval គិតថានឹងអាចសម្រេចបាន ដោយសារតែមានការចាប់អារម្មណ៏យ៉ាងខ្លាំងលើ F-150 Lightning ខណៈ Lisa Drake នាយកប្រតិបត្តិនៃក្រុមហ៊ុន Ford អាមេរិកខាងជើង​បានប្រាប់សារព័ត៌មាន Reuters ថាការបញ្ជាទិញសម្រាប់រថយន្តភីកអាប់អគ្គិសនីទាំងអស់កំពុងខិតជិតដល់ ២០០,០០០ គ្រឿង ។

ដើម្បីបំពេញតម្រូវការនៃអាគុយរបស់រថយន្ត ទន្ទឹមនឹងនោះក្រុមហ៊ុនផលិតរថយន្តនិយាយថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ចំនួន៥នៅទូទាំងពិភពលោកនឹងអាចជួយ Ford អភិវឌ្ឍ និងផលិតបានរហួតដល់ ២៤០,០០០,០០០ គីឡូវ៉ាត់ម៉ោង នៅទូទាំងពិភពលោកនៅឆ្នាំ ២០៣០ ក្នុងនោះដែល Ford កំពុងសម្លឹងមើលកោសិកាគីមី និងបច្ចេកវិទ្យានៃរចនាសម្ព័ន្ធអាគុយថ្មី ដែលអាចជួយបន្ថយការចំនាយ ដោយរំពឹងថាតម្លៃអាគុយនៅសល់ ៨០ដុល្លារ/គីឡូវ៉ាត់ម៉ោង ។

ក្នុងនោះផងដែរ ក្រុមហ៊ុន Ford និង BMW ក៏បានបណ្តាក់ទុនក្នុងក្រុមហ៊ុនផលិត Solid power របស់ Colorado ដើម្បីអភិវឌ្ឍអាគុយ Solid-State ដែលបច្វេកវិទ្យានេះមានសុវត្ថិភាព និងថាមពលខ្លាំងជាងអាគុយបច្ចុប្បន្នដែលអាចជួយពង្រីកត្រកូលរថយន្តអគ្គិសនី ក៏ដូចជាបន្ថយរយៈពេលសាកផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ប្រកាសតម្លៃនៃរថយន្ត Passport ស៊េរីឆ្នាំ២០២២ ផ្លូវការ

ក្រុមហ៊ុន Honda បានធ្វើប្រកាសអំពីតម្លៃនៃរថយន្ត Passport ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយចាប់ពីខ្ទង់ជាង ៣៧ ៨៧០ឡើងទៅ។

រថយន្ត Honda Passport ឆ្នាំ២០២២ ទទួលបានការអាប់ដេតផ្នែកខាងមុខដូចជា គម្របម៉ាស៊ីនថ្មី, កាងមុខថ្មី និងប៉ាណាមុខថ្មីផងដែរ។ ចំណែកឯផ្នែកខាងក្រោយ វាក៏បំពាក់កាងថ្មី ជាមួយនឹងបំពង់ស៊ីម៉ាំងធំជាងមុន, គម្របទំពក់ក្រោយ និង បន្ទះការពារបាតក្រោម, យ៉ាន់ ១៨អ៊ីញ និង ២០អ៊ីញ ថ្មីទៀតផង។

បន្ថែមពីនេះរថយន្ត Honda Passport បានបំពាក់នូវ កង់ទ័រឌីជីថល ទំហំ ៨ ,សាកថ្មទូរសព្ទឥតខ្សែរ និងតេលេបញ្ចាបើករថយន្តពីចម្ងាយផងដែរ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Honda បានបន្ថែមម៉ូដែលថ្មី គឺ Passport TrailSport ដោយក្នុងនោះវាមានបំពាក់យ៉ាន់ទំហំ ១៨អ៊ីញ, ឡូហ្គូ TrailSport, ថ្នេរដេរពណ៌ទឹកក្រូចនៅលើដៃចង្កូត ដៃទ្វារ និងកៅអី ហើយប្រើសម្បកកង់ និងប្រព័ន្ធបូមត្រូវបានកែកុនសម្រាប់ Off-road ជាដើម។

សម្រាប់រថយន្ត Honda Passsport ប្រើប្រាស់ម៉ាស៊ីនសាំង V6 ចំណុះ ៣.៥ លីត្រ ផលិតកម្លាំង ២៨០សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ ដោយភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរ។

រថយន្ត Honda Passsport ឆ្នាំ២០២២ ផ្តល់នូវជម្រើស ៣ម៉ូដែលរួមមាន EX-L, TrailSport និង Elite។ ដោយម៉ូឌែល EX-L មានតម្លៃចាប់ពី ៣៧ ៨៧០ដុល្លារ, TrailSport ចាប់ពី ៤២ ៤៧០ដុល្លាត និង Elite មានតម្លៃចាប់ពី ៤៥ ៤៣០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទំនើប ផាសុកភាព សុវត្ថិភាពលំដាប់ថ្នាក់ផ្កាយ ៥ The All-New Equinox ស៊េរីថ្មី ពេលនេះ បានមកដល់កម្ពុជា

រាត្រីថ្ងៃ ២៧ វិច្ឆិកា ២០២១ ក្រុមហ៊ុនរថយន្ត Chevrolet បានផ្តល់ភាពភ្ញាក់ផ្អើលតាមបណ្តាញសង្គម ជាមួយការបង្ហាញវត្តមានថ្មីនៃកំពូលរថយន្ត SUV ខ្នាតកណ្តាលម៉ូឌែល Equinox សេរីថ្មី នឹងចូលខ្លួនមកចាក់បំពេញបេះដូងអតិថិជនក្នុងទីផ្សារកម្ពុជា ជាមួយតម្លៃ ៦៧ ០០០ដុល្លារ។

Chevrolet ជាម៉ាកយីហោមានអាយុកាលជាងមួយរយឆ្នាំមកហើយដែលម៉ាកញីហោរនេះស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅអាមេរិក General Motor (GM) ខណៈគ្រប់រថយន្តរបស់ Chevrolet ដែលមានលក់នៅកម្ពុជា គឺ​ដំឡើង និងនាំចូលផ្ទាល់ពីសហរដ្ឋអាមេរិក។

ងាកមករថយន្ត Equinox វាបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៥ នឹងតែងតែទទួលបានការគាំទ្រពីអតិថិជនជុំវិញពិភពលោក ហើយនៅពេលនេះជាមួយរូបរាងថ្មី និងបច្ចេកវិទ្យាកាន់តែទំនើប រថយន្ត Equinox សេរីឆ្នាំ ២០២២ ត្រូវបានគេហៅឈ្មោះថាជា The All-New Equinox ។

The All-New Equinox បានប្តូររូបរាងទាំងស្រុង ឲ្យកាន់តែទាន់សម័យ ទំនើប បើកបរប្រកបដោយផាសុកភាព មានបំពាក់មុខងារសុវត្ថិភាពខ្ពស់ សក្តិសមសម្រាប់អតិថិជនអាចប្រើប្រាស់បានគ្រប់ស្ថានភាពផ្លូវ និងមានភាពសន្សំសំចៃប្រេងឥន្ទនៈច្រើន ដោយការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំងចន្លោះ ៧ ទៅ ៧,៥ លីត្រ។

ផ្នែកខាងមុខរចនាភ្ជាប់មកជាមួយប៉ាណាភ្លោះ ដែលជាអត្តសញ្ញាណរបស់ Chevrolet និងអំពូល LED DRL (Daytime Running Light) សម្រាប់បំភ្លឺនៅពេលថ្ងៃ និងជួយលើកសម្រស់រថយន្តកាន់តែស៊ីវិល័យ បូករួមនឹងចង្កៀងមុខប្រើអំពូលគជ់ ចាំងជះពន្លឺ ភ្លឺច្បាស់ ហើយប្រតិបត្តិការ បិទ បើកដោយ​ស្វ័យប្រវត្តិ។ រាងទាំងមូលរចនា ឈរលើបរិបទ Aerodynamic ដែលរត់ជ្រែកខ្យល់បានល្អ ជួយរក្សាលំនឹងរថយន្តនៅពេលបើកបរ សន្សំសម្ចៃប្រេងឥន្ទនៈ និងខ្យល់អាចចូលជួយកាត់បន្ថយកម្តៅក្នុងម៉ាស៊ីនបានយ៉ាងមានប្រសិទ្ធភាព ដែលធ្វើឲ្យអាយុកាលម៉ាស៊ីនរថយន្តកាន់តែយូរអង្វែង។

ទ្វាផ្នែកខាងក្រោយអាចបើកបានច្រើនជម្រើស ដូចជាចុចប៊ូតុងនៅរថយន្ត លើសោរ ឬគ្រាន់តែមានសោរនៅជិត ហើយក្រវៀសជើង​ តែប៉ុណ្ណោះ។ ផ្នែកខាងក្រោយមានបំពាក់កាមេរ៉ា ដែលដែល​ខ្សែបន្ទាត់បង្ហាញទិស ងាករេតាមចង្កូត និងសេនសឺក្រោយ ៤ គ្រាប់ សេនសឺមុខ ៦ គ្រាប់ សម្រួលដល់ការចូលចត។

  • ប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ និងអាចប្រើជាលេខដៃ ៦ វគ្គ
  • ម៉ាស៊ីន ១.៥លីត្រ ៤ ស៊ីឡាំង​ទាក់បូ ( Turbo) ១៧០ សេះ កម្លាំងរមួល ២៧៥nm (ញ៉ូតុនម៉ែត្រ)
  • ប្រព័ន្ធអូសកង់ទាំង ៤ (AWD = All Wheel Drive) អាចប្រើជាទម្រង់ប៉ុង១ ដើម្បីសន្សំឥន្ទនៈ និងប៉ុង២ សម្រាប់ការបើកបរផ្លូវលំបាក ការពារការជាប់ផុង។

ខាងក្នុងទូលាយ បើកបរប្រកបដោយផាសុកភាព និងអារម្មណ៍ធូស្រាលជាមួយចង្កូតអេឡិចត្រូនិច ងាយស្រួលបត់បែន កៅអីស្បែក មានមុខងារក្តៅ ត្រជាក់ ទាំងកៅអីអ្នកបើកបរ និងអ្នករួមដំណើរផ្នែកខាងមុខ ។ បើកផ្លូវឆ្ងាយមិនហត់នឿយ ជាមួយមុខងារកម្សាន្ត និងស្រស់ស្រាយនឹងដំបូលកញ្ចក់មួយផ្ទាំងធំពីមុខដល់ក្រោយ ហើយអាចភ្ជាប់ជាមួយស្មាតហ្វូនតាមបច្ចេកវិទ្យា Apple Car Play កាន់តែងាយស្រួលក្នុងការសាកថ្មស្មាតហ្វូនដោយមុខងារសាកអត់ខ្សែ។

មានឈ្មោះជាកំពូលរថយន្ត SUV ប្រចាំសហរដ្ឋអាមេរិក ដោយសារមានប្រព័ន្ធសុវត្ថិភាពច្រើន និងជាប់លំដាប់ផ្កាយ ៥ ពីស្ថាប័នសុវត្ថិភាពយានយន្តប្រចាំសហភាពអឺរ៉ុប NCAP និង អាជ្ញាធរសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក NHTSA។

  • ប្រព័ន្ធរក្សាការបើកលើគន្លងផ្លូវសុវត្ថិភាព (Lane Keeping Assist)
  • សមត្ថភាពអាចចូលចត និងចេញពីចំណតដោយស្វ័យប្រវត្តិ

  • ចាប់ហ្វ្រាំងស្វ័យប្រវត្តិ
  • ប្រព័ន្ធផ្តល់ដំណឹងជាសំលេងពេលមានឧបសគ្គនៅខាងមុខ

  • ប្រព័ន្ធផ្តល់សញ្ញាមុនពេលមានរថយន្តខាងក្រោយចង់វ៉ា
  • ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់

 

  • ប្រព័ន្ធចូលចត អូតូ Auto Park
  • ប្រព័ន្ធទាញចង្កូតចូលគន្លងដោយស្វ័យប្រវត្តិ

  • ប្រព័ន្ធបញ្ឆេះម៉ាស៊ីនដោយសោរ
  • ប្រព័ន្ធផ្តល់សញ្ញាពីគំលាត អត់សុវត្ថិភាព

  • ប្រព័ន្ធរក្សារថយន្តឲ្យស្ថិតក្នុងគន្លងផ្លូវដែលវានឹងរំញ័រកៅអីហើយទាញចង្កូតរថយន្តឲ្យចូលគន្លងវិញដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធបង្ហាញសញ្ញារថយន្តដទៃចង់វ៉ាជែង Blind Spot Monitoring System
  • ប្រព័ន្ធបន្ថែម និងបន្ថយល្បឿនរថយន្ត តាមរថយន្តខាងមុខ ដោយស្វ័យប្រវត្តិ Adaptive Cruise Control

សម្រាប់ព័ត៌មានលំអិតអំពីរថយន្ត The​ All-New Equinox ដែលមានវត្តមាននៅកម្ពុជា សូមទំនាក់ទំនង៖ ??? ??? ??? | ??? ??? ??? ឬទីតាំង: អគារ #115 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ និង Join Telegram: t.me/ChevyCambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Tucson ២០២២ ទទួលបានម៉ូឌែលថ្មី XRT មានរូបរាងកាន់តែហំ

រថយន្ត Hyundai Tucson ស៊េរីថ្មីឆ្នាំ ២០២២ បានបង្ហាញវត្តមាននៅលើទីផ្សារអាមេរិក ជាមួយម៉ូឌែលថ្មីអោយឈ្មោះថា RTX ដែលមានរូបរាងនៃការរចនាកាន់តែហំនិងអំណាច។

គ្រប់ម៉ូដែល Tucson XRT ទាំងអស់គឺត្រូវបានបង្កើតឡើងផ្អែកលើម៉ូឌែល SEL ដែលភ្ជាប់មកជាមួយកញ្ចប់ Convenience Package ដែលភ្ជាប់ជាមួយគ្រឿងបរិក្ខាបន្ថែមជាច្រើន។

Hyundai បានផ្តល់អោយម៉ូដែល XRT ជាមួយគំរបភក់ កាងជំហៀង​ កញ្ចក់ជំហៀង និងថាសកង់ទំហំ ១៩អ៊ីញពណ៌ខ្មៅ ដែលស័ក្តិសមទៅនឹងរថយន្តប្រភេទ Off-road។ បន្ថែមជាមួយកញ្ចក់ចំហៀងទាំងសងខាងពណ៌ខ្មៅ កៅអីស្បែកខាងក្នុងពណ៌ខ្មៅ និងកាងសម្រាប់ដាក់ឥវាន់លើដំបូលជាដើម។

ចំណែកកញ្ចប់ Convenience Package ក្រុមហ៊ុន Hyundai ​បានផ្តល់អោយ ការបើកទ្វាខាងក្រោយដោយអូតូ, Hyundai Digital Key, កន្លែងសាកថ្មឥតខ្សែ​, ភ្លើងបំភ្លឺខាងក្នុង, កញ្ចក់មើលក្រោយកាត់បន្ថយពន្លឺដោយស្វ័យប្រវត្តិ, ចង្កូតដៃស្រោបដោយស្បែក, ការគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវិត្ត និងកៅអីអ្នកបើកបរមានមុខងារ ៨បែប។

Tucson XRT ឆ្នាំ២០២២ ប្រើជាមួយម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ មានកម្លាំង ១៨៧ សេះ និងកម្លាំងរមួល ២៤១ ញ៉ូតុនម៉ែត្រ។ សម្រាប់តម្លៃរបស់ រថយន្តប្រភេទ SUV ថ្មីនេះមានចាប់ពី ៣២,៦២៥ ដុល្លារ សម្រាប់ប្រភេទFWD និង ៣៤,១២៥ ដុល្លារ សម្រាប់ ADW៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota គ្រោងចំនាយ ១,២៩ ពាន់លាន ដុល្លារ សាងសង់រោងចក្រអាគុយសម្រាប់រថយន្តអគ្គិសនី នៅសហរដ្ឋអាមេរិក

Toyota បានប្រកាសថា ខ្លួនបានជ្រើសរើស Greensboro រដ្ឋខារ៉ូលីណាខាងជើង ជាកន្លែងសម្រាប់រោងចក្រផលិតអាគុយរថយន្តថ្មីរ​បស់ខ្លួន ដែលត្រៀមចាប់ផ្តើមផលិតនៅឆ្នាំ ២០២៥។

រោងចក្រនេះនឹងត្រូវបានគេហៅថា Toyota Battery Manufacturing North Carolina (TBMNC) នឹងមានខ្សែសង្វាក់ផលិតកម្មសរុបចំនួន៤ ដោយខ្សែសង្វាក់ផលិតកម្មនីមួយៗអាចផលិតអាគុយលីដ្យូម-អ៊ីយ៉ុង គ្រប់គ្រាន់ដើម្បីជួយផ្តល់ថាមពលដល់រថយន្ត ២០០,០០០ ​គ្រឿង ។

Toyota មានបំណងពង្រីកខ្សែសង្វាក់ផលិតកម្មអោយបាន៦ ក្នុងការផ្គត់ផ្គង់រថយន្តចំនួន ១,២ លានគ្រឿងក្នុងមួយឆ្នាំ នឹងរំពឹងថារោងចក្រនេះត្រូវការកម្មករចំនួន ១,៧៥០ នាក់ដើម្បីដំណើរការ។

Toyota បានវីនិយោគ ១,២៩ លានដុល្លារសម្រាប់រោងចក្រនេះដែលជាផ្នែកនៃការវីនិយោគធំជាង ៣,៤ លានដុល្លារក្នុងគំរោងផលិតថាមពលអាគុយដែល Toyota បានប្រកាសពីមុនថាខ្លួននឹងផលិតនៅអាមេរិករហូតដល់ឆ្នាំ២០៣០ ដែលអាចជួយឲ្យរថយន្តប្រភេទ​ hybrid និង រថយន្តអគ្គិសនីមានតម្លៃសមរម្យក្នុងទីផ្សារអាមេរិក។

ទោះបីជា Toyota មានគម្រោងផលិតរថយន្តអគ្គិសនីសុទ្ធដូចជា bZ4X ក៏ដោយ ក៏ក្រុមហ៊ុននៅតែប្តេជ្ញាផលិតរថយន្តប្រភេទ hybrid  ហើយបាននិយាយថា រោងចក្រនេះ នឹងចាប់ផ្តើមផ្តោតលើរថយន្តអគ្គិសនី hybrid ទាំងធម្មតានិង plug-in hybrids នឹងជារថយន្តអគ្គិសនីសុទ្ធផងដែរ ហើយបានបន្ថែមថា ខ្លួននឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០% ដើម្បីផ្តល់ថាមពលដល់រោងចក្រថ្មីនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Wrangler ឆ្នាំ២០២២ លក់នៅអឺរ៉ុប មានតែប្រភេទស៊ីប្រេងតិចបំផុត

ក្រុមហ៊ុន Jeep បានធ្វើការបញ្ចេញរថយន្ត Wrangler ឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប ដែលមានតែជម្រើសប្រភេទ 4xe ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ប៉ុណ្ណោះ។

គួរឲ្យដឹងថា ចំពោះស៊េរីឆ្នា២០២២ នេះ រថយន្ត Wrangler ទទួលបានបច្ចេកវិទ្យាសុវត្ថិភាពបន្ថែម ក៏ដូចជា ជម្រើសពណ៌ថ្មី, កញ្ចក់ Gorilla Glass និង ដំបូល Mopar’s Sunrider Flip Top ទៀតផង។

គួរឲ្យដឹងថា រថយន្ត Wrangler 4xe ត្រូវបានដាក់បង្ហាញដំបូង កាលពីខែកញ្ញា ឆ្នាំ២០២០ ជាម៉ូដែលប្រើថាមពលអគ្គិសនីដំបូងបង្អស់របស់ Jeep។ វាមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ២ និងអាគុយ Hybrid ទំហំ ១៧គីឡូវ៉ាត់ម៉ោង ដែលមានកម្លាំងសរុប ៣៧៥សេះ និងកម្លាំងរមួល ៦៣៧ញ៉ូតុនម៉ែត្រ។

រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៤វិនាទី ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៥០គីឡូម៉ែត្រ ទៀតផង។

បើនិយាយពីសមត្ថភាព Off-road វិញ រថយន្ត Jeep Wrangler 4xe មានបំពាក់មុខងារ Trail Rated Wrangler ជាមួយនឹងប្រព័ន្ធ Select-Trac និង Rock-Trac, ប៉ុង Dana axles, ប្រព័ន្ធចាក់សោរប៉ុង Tru-Lok electric lockers ទាំងមុខក្រោយ, ប្រព័ន្ធ Trac-Lok limited-slip differential និងប្រព័ន្ធ electronic sway-bar disconnect function ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ជាប់ឈ្មោះជា “ម៉ាកដែលគេចូលចិត្តបំផុត” ប្រចាំឆ្នាំ២០២១

Lexus ត្រូវបានគេវាយតម្លៃថាជា “ម៉ាកដែលចូលចិត្តបំផុត” នៅក្នុងការស្ទង់មតិ “2021 National Automobile Dealers Association (NADA) Dealer Attitude Survey” ខណៈដែលចំណាត់ថ្នាក់ទី២ បានទៅ Toyota។

ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងចម្លែកនោះទេសម្រាប់ Lexus ដែលឈរនៅលើកំពូលតារាងបែបនេះ ព្រោះវា​ធ្លាប់​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ១ ​ក្នុងការ​ស្ទង់​មតិឆ្នាំ២០២០ រួចមកហើយ។

យ៉ាងណាមិញ នេះជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់ Lexus ដែលបានទប់ទល់នឹងព្យុះនៃកង្វះបន្ទះឈីប ប្រសើរជាងគូប្រជែងមួយចំនួន ហើយលក់ដាច់ជាងគូប្រជែងអាល្លឺម៉ង់របស់ខ្លួន ក្នុងត្រីមាសទី៣ ឆ្នាំ២០២១។

គួរឲ្យដឹងថា Lexus បានដឹកជញ្ជូនរថយន្តចេញពីរោងចក្ររបស់ខ្លួន ចំនួន ៨១ ០០០គ្រឿង ក្នុងរយៈពេល៣ខែ ដល់ខែកញ្ញា បើធៀបនឹង ៧៥ ៦០០គ្រឿង សម្រាប់ BMW និង ៥៥ ០០០គ្រឿង សម្រាប់ Mercedes។

សូមបញ្ជាក់ដែរថា នៅក្នុងការស្ទង់មតិខាងលើ ក្រុមហ៊ុន Honda បានឈរនៅលំដាប់លេខ៣ ខណៈ Subaru និង Porsche ឈរនៅលេខ៤ និង លេខ៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+