ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលឡាន Rolls-Royce Cullinan ជាន់កុងទ័រ ២៥០គ.ម/ម៉ គ្មានរង្គើ អីតិច! (មានវីដេអូ)

Rolls-Royce Cullinan គឺជារថយន្ត SUV ដ៏ប្រណីត និងល្អឥតខ្ចោះបំផុត សម្រាប់អ្នកដែលចង់បានរថយន្តដែលផ្តល់នូវកម្រិតផាសុកភាពខ្ពស់ ប៉ុន្តែសម្រាប់អ្នកដែលចង់បាន SUV ប្រណីត ដែលអាចផ្តល់នូវដំណើរការខ្លាំងនោះ Bentley Bentayga Speed ប្រហែលជាជម្រើសល្អជាង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Novitec បានធ្វើការអាប់ដេតមួយចំនួនសម្រាប់រថយន្ត Rolls-Royce Cullinan ដែលជួយឲ្យវាផ្តល់នូវផាសុកភាពខ្ពស់ និងដំណើរការខ្លាំង ក្នុងកញ្ចប់តែមួយតែម្តង។

រថយន្ត Rolls-Royce Cullinan Novitec នោះ ប្រើម៉ាស៊ីនចំណុះ ៦,៧៥លីត្រ twin-turbocharged V12 ដែលទទួលបានការអាប់ដេត រហូតមានកម្លាំង ៦៧៥សេះ និងកម្លាំងរមួល ១០១០ញ៉ូតុនម៉ែត្រ។ បើប្រៀបធៀបជាមួយនឹង Bentayga Speed មានកម្លាំងត្រឹម ៦២៦សេះ និងកម្លាំងរមួល ៩០០ញ៉ូតុនម៉ែត្រប៉ុណ្ណោះ ពីម៉ាស៊ីនចំណុះ ៦,០លីត្រ twin-turbocharged V12។

តាមរយៈការធ្វើតេស្តនៅលើផ្លូវ Autobahn គេបានជាន់រថយន្ត Rolls-Royce Cullinan Novitec រហូតដល់កុងទ័រ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង យ៉ាងរលូនស្រិល និងគ្មានប្រឹងអ្វីបន្តិចឡើយ មើលទៅពិតជាគួរឲ្យភ្ញាក់ផ្អើល និងកោតសរសើរមែនទែន៕

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណូល Volvo កើនឡើងជាង២ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះ

គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមហ៊ុន Volvo អាចស្វែងរកចំណូលបានសរុបប្រមាណ ២២,២ពាន់លានដុល្លារ ដែលកើនឡើងជាង២ពាន់លានដុល្លារ បើប្រៀបនឹងចំណូលប្រមាណ ១៩,៦ពាន់លានដុល្លារ ដែលរកបានក្នុងរយៈពេល៩ខែដំបូងកាលពីឆ្នាំ២០២០។

ក្នុងនោះដែរប្រាក់ចំណេញគឺមានប្រមាណ ១,៨៤ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ៤០០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាក្ដីប្រាក់ចំណូល​ក្នុងត្រីមាសទីបីគឺបានធ្លាក់ចុះ ៧% ខណៈដែល​ប្រាក់​ចំណេញបានថយចុះប្រមាណ ៥,៥% ដោយសារការលក់ធ្លាក់ចុះ ១៧% ធៀបនឹងខែត្រីមាសទីបីឆ្នាំមុន។

តួលេខប៉ាន់ស្មានសម្រាប់ខែវិច្ឆិកា Volvo អាចលក់ចេញរថយន្តបានប្រមាណ ៥២ ០០០គ្រឿង ដែលធ្លាក់ចុះធៀបនឹងខែវិច្ឆិកាឆ្នាំមុន ហើយ​វិបត្តិខ្វះខាតឈីបសកលគឺជាកត្តាដែលនាំឲ្យមានការធ្លាក់ចុះបែបនេះ។

គួរដឹងថារថយន្ត SUV នៅតែបន្តកាន់កាប់ចំណែកធំនៃចំនួនលក់សរុបរបស់ Volvo ដោយក្នុងនោះរថយន្ត XC60 លក់ដាច់ជាងគេ ជាមួយចំនួនលក់ ១៦២ ៦០០គ្រឿង គិតចាប់ពីខែមករា ដល់ខែកញ្ញា ខណៈដែលរថយន្ត XC40 អាចលក់ចេញបាន ១៤១ ៥០០គ្រឿង និងរថយន្ត XC90 លក់ចេញបាន ៨០ ៤០០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BMW i4 ចេញលក់មុនកាលកំណត់៣ខែ

រយៈពេលជាងមួយខែបន្ទាប់ពីរថយន្ត BMW i4 មួយគ្រឿងដំបូងរំកិលខ្លួនចេញពីរោងចក្រនៅប្រទេសអាល្លឺម៉ង់រួចមក នាពេលនេះរថយន្តបានចាប់ផ្ដើមការដឹកជញ្ជូនជូនដល់អតិថិជនជាបណ្ដើរៗហើយ ដែលការដឹកជញ្ជូននេះគឺលឿនមុនកាលកំណត់ចំនួន៣ខែ ខណៈដែល BMW ផ្ទាល់ក៏កំពុងត្រៀមការប្រគល់ជូនរថយន្ត BMW iX គ្រឿងដំបូងគេនៅសប្ដាហ៍ក្រោយនេះផងដែរ។

រថយន្ត i4 ជាមួយរថយន្ត iX គឺជា​ការ​ឲ្យសញ្ញាអំពី​យុគសម័យថ្មីសម្រាប់ BMW និងជាការចាប់​ផ្ដើម​ដំណើរការជាថ្មី​​នូវឈ្មោះ “i” ដែលតំណាងឲ្យអគ្គិសនី បន្ទាប់ពីការសាកល្បងជាមួយរថយន្ត i3 និងរថយន្ត i8 រួចមក។ នៅត្រឹមឆ្នាំ២០៣០ ក្រុមហ៊ុន BMW បានបង្ហាញការរំពឹងទុកថាចំនួនលក់ចេញសរុបនៃរថយន្តរបស់ខ្លួនលើសកលលោក នឹងមានជាង ៥០% ជារថយន្តអគ្គិសនី។

រថយន្ត i4 ប៉ុន្មានគ្រឿងដំបូងបានដឹកជញ្ជូនជូនអតិថិជននៅក្នុងកម្មវិធីពិសេសមួយដែលបានរៀបចំឡើងនៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន BMW ដោយម្ចាស់រថយន្តត្រូវបានអញ្ជើញឲ្យចូលរួម​ក្នុងកម្មវិធីដែលមានព័ទ្ធជុំវិញដោយរថយន្តអគ្គិសនី។

BMW i4 មានចែកចេញជាពីរប្រភេទ រួមមានប្រភេទម៉ូទ័រមួយ ដែលផលិតកម្លាំងបាន ៣៣៥សេះ និងអាចបើកបរបានចម្ងាយប្រមាណ ៥៩០គីឡូម៉ែត្រ ហើយមួយទៀតគឺប្រភេទម៉ូទ័រភ្លោះ អាចផលិតកម្លាំងបាន ៥៣៦សេះ និងបើកបរបានចម្ងាយ ៥២០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Land Cruiser 70 Series ទទួលបានម៉ូដែលភីកអាប់ពិសេស នៅទីផ្សារអាហ្វ្រិកខាងត្បូង

កាលពីខែសីហា ក្រុមហ៊ុន​ Toyota បានបង្ហាញចេញនូវម៉ូឌែលពិសេសនៃរថយន្ត Land Cruiser 70 Series ដែលមានឈ្មោះថា 70th Anniversary Special Edition សម្រាប់ទីផ្សារអូស្រ្តាលី​ ហើយឥលូវនេះក៏បាននាំយករថយន្តភីកអាប់ដែលជាម៉ូឌែលពិសេសមកក្នុងទីផ្សារអាហ្រ្វិកខាងត្បូងផងដែរ។

លើទីផ្សារអូស្រ្តាលី​ទទួលបានម៉ូឌែលពិសេសនេះចំនួន ៦០០ គ្រឿង Double-Cabs ចំនួន ៣២០​ គ្រឿង,​ Single-cabs ២០០គ្រឿង និង wagons ៨០គ្រឿង ខណៈអាហ្វ្រិកខាងត្បូងទទួលបានប្រភេទ Single-cab និង double-cab ប៉ុណ្ណោះ​។

រថយន្តនេះមានប្រវែងសរុប ៥,២៤៥​ មីលីម៉ែត្រ និងប្រវែងកង់មុខដល់ក្រោយ ៣,១៨០ មីលីម៉ែត្រ​ ដោយមានទំងន់​ ៣,៥០០ គីឡូក្រាម ខណៈទ្រុងខាងក្រោយអាចផ្ទុកទំនិញបានដល់ ១០០៥​ គីឡូក្រាម។

រថយន្តនេះបំពាក់ជាមួយប៉ាណាដែលរចនាឡើងវិញជាមួយនឹងអក្សរ Toyota, Snorkel , របាការពារខាងមុខ ខណៈកាងខាងក្រោយប្រភេទដែក រួមជាមួយថាសកង់ទំហំ ១៦ អ៊ីញ និងប្រភេទកង់ ២៦៥/៧០R១៦។

វាដំណើរការដោយម៉ាស៊ីនម៉ាស៊ូត Turbocharged មានចំណុះ ៤,៥ លីត្រ ៨ស៊ីឡាំង បង្កើតកម្លាំងបាន ២០២​ សេះ និង កម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ដោយបញ្ចូនថាមពលទៅកាន់កង់ទាំង៤ តាមរយះប្រអប់លេខដៃ ៥វគ្គ និងប្រព័ន្ធ Lock ប៉ុង មុខ/ក្រោយ។

សម្រាប់ម៉ូដែលនៅអាហ្វ្រិខាងត្បូងមានការបំពាក់ប្រព័ន្ធខុសពីកំណែអូស្ត្រាលី ដោយបានភ្ជាប់មកជាមួយអេក្រង់កំសាន្ត Touchscreen ទំហំ ៦,១ អ៊ីញ​ដែលមានមុខងារផែនទី និង Apple Carplay/ Android Auto ។

រថយន្ត Land Cruiser 70th anniversary Edition បានចេញជាផ្លូវការនៅអាហ្វ្រិខាងត្បូងដែលមានតម្លៃ ៥៤,០០០ ដុល្លារ សម្រាប់ប្រភេទ single-cab និង ៥៨,១៦២ ដុល្លារ សម្រាប់ Double-Cabs៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនី Lotus Type 132 ស៊េរីឆ្នាំ២០២២ ត្រៀមបង្ហាញជាផ្លូវការនៅចន្លោះខែ…..

ក្រុមហ៊ុន Lotus Type 132 បានបង្ហាញចេញនូវរូបភាព និងវីដេអូរនៃការត្រៀមបង្ហាញខ្លួនជាផ្លូវការនៃរថយន្ត Crossover ប្រើប្រាស់អគ្គិសនី ឆ្នាំ២០២២ ដែលត្រូវធ្វើទ្បើងនានិទាឃរដូវ(ចន្លោះខែមិនា-មិថុនា)ឆ្នាំ ២០២២ ខាងមុខនេះ។

សម្រាប់រថយន្ត Lotus Type 132 ស៊េរីឆ្នាំ២០២២ នេះបានបំពាក់បច្ចេកវិទ្យាសាកថ្ម ៨០០ វ៉ូល ដែលអាចសាកថ្មម្តងបើកបរបានចម្ងាយ ៩២ ឬ ១២០ គីទ្បូម៉ែត្រក្នុង ១ ម៉ោង។

ចំពោះរថយន្ត Lotus Type 132 បានបំពាក់នូវបច្ចេកវិទ្យាបើកបរឆ្លាតវៃ ៉៉៉”Lotus” លើរថយន្តអគ្គិសនីជំនាន់ថ្មីនេះ ព្រមទាំងប្រើប្រាស់ប្រព័ន្ធសេនស័រ Lidar នៅផ្នែកខាងមុខផងដែរ។ ខណៈវីដេអូខ្លី​នេះ​មិន​សូវ​បង្ហាញ​ឱ្យ​ឃើញរូបច្បាស់នៅឡើយ​ ប៉ុន្តែ​ឈុត​ខ្លីៗ​មុន​ៗ​បាន​បង្ហាញ​ថា​ម៉ូឌែល​នេះ​នឹង​មាន​ចង្កៀង​មុខ LED រាង​តូច និង​កញ្ចក់​ចំហៀង​ឌីជីថលផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Pajero Sport Ralliart ស៊េរីឆ្នាំ២០២២ ត្រូវបានបង្ហាញចេញជាផ្លូវការនៅក្នុងប្រទេសថៃ

រថយន្ត Mitsubishi Pajero Sport Ralliart ស៊េរីឆ្នាំ២០២២ ត្រូវបានបង្ហាញចេញជាផ្លូវការនៅក្នុងប្រទេសថៃ​ ជាមួយនឹងរូបរាង និងរចនាបទពីប្រទេសជប៉ុន។

រថយន្ត Mitsubishi Pajero Sport Ralliart ស៊េរីឆ្នាំ២០២២ ថ្មីត្រូវបង្កើតទ្បើងដោយផ្អែកលើម៉ូឌែល 2.4 GT Plus។ ចំពោះការឌីហ្សាញខាងក្រៅរថយន្តនេះបានបំពាក់នូវចង្កៀងមុខ Bi-LED ជាមួយការបើកដោយស្វ័យប្រវត្តិ អមដោយអំពូលបំភ្លឺពេលថ្ងៃ LED។ លើសពីនេះវាត្រូវបានបំពាក់មកជាមួយគំរបភក់របស់យីហោ Ralliart និងមានថាសកង់ទំហំ ១៨អ៊ីញពណ៌ខ្មៅ រួមជាមួយពណ៌តួរខ្លួនស លាយខ្មៅ(Jet Black Mica) និងផ្នែកនៃកាងមុខ-ក្រោយពណ៌ក្រហមផងដែរ។

បន្ថែមពីនេះថយន្តនេះបានបំពាក់នូវអេក្រង់ប្រព័ន្ធកម្សាន្តដែលភ្ជាប់ជាមួយមុខងារ Apple CarPlay, Android Auto និងប្រព័ន្ធ M-connection ប្រភេទ Touch Screen ទំហំ ៨,០ អ៊ីញផងដែរ។

សម្រាប់រថយន្ត Mitsubishi Pajero Sport Ralliart ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២.៤ លីត្រ ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ១៨១សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៨ វគ្គ។

យ៉ាងណាមិញ ក្រៅពីរថយន្ត Mitsubishi Pajero Sport Ralliart ក្រុមហ៊ុន Mitsubishi ក៏បានបង្ហាញចេញនូវរថយន្តភីកអាប់ Triton Ralliart ផងដែរ។ រីឯតម្លៃរបស់រថយន្ត Mitsubishi Pajero Sport Ralliart និងភីកអាប់ Triton Ralliart ស៊េរីឆ្នាំ២០២២ នឹងត្រូវប្រកាសនៅក្នុងពិព័រណ៍ Motor Expo ឆ្នាំ ២០២១ ដែលនឹងធ្វើទ្បើងចាប់ពីថ្ងៃទី ១ ដល់ ១២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីដែលកំពុងប្រជែងគ្នាចូលទៅកាន់បញ្ជីបេក្ខភាពនៃពានរង្វាន់់ European Car Of The Year ២០២២

រថយន្តអគ្គិសនីកំពុងមានការកើនឡើងប្រជាប្រិយភាពយ៉ាងខ្លាំង អ្វីដែរគួរឲ្យភ្ញាក់ផ្អើលនោះកឺពួកគេកំពុងនាំមុខក្នុងពានរង្វាន់ European Car of the year ២០២២។

ក្នុងចំណោម ៧ រថយន្តក្នុងបញ្ចីចុងក្រោយគឺមាន៦ ជារថយន្តអគ្គិសនីសុទ្ធ ខណៈមានតែរថយន្តម៉ាក Peugeot 308 ជារថយន្តដើរដោយម៉ាស៊ីនប្រភេទ Hybrid។

វាជាការប្រកួតប្រជែងមួយដែលមានការចូលរួមពីរថយន្ត Cupra Born, Ford Mustang Mach-E, Hyundai loniq 5, Kia EV6 ក៏ដូចជា Renault Megane E-Tech និង Skoda Enyaq iV។

អ្វីដែលគួរឲ្យចាប់អារម្មណ៏នោះគឺរថយន្តទាំង ៧ នេះត្រួវបានជ្រើសរើសចេញពីការប្រកួតប្រជែងចំនួនរថយន្ត ៣៩​ គ្រឿងក្នុងនោះមាន BMW 2-Series Coupe, Maserati MC20, McLaren Atuna​ និង Mercedes C-Class ខណៈម៉ូដែលដែលបានយកឈ្នះដោយរថយន្តអគ្គិសនីមានដូចជា Audi e-tron GT, Q4 e-tron, BMW iX និង Mercedes EQS និង Tesla Model Y និង Volkswagen ID.4 ។

រថយន្តដែលឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី ២៨ ខែកុម្ភៈបន្ថាប់ពីការបោះឆ្នោតជុំចុងក្រោយ។ គេនៅមិនទាន់ដឹងនៅឡើយថាម៉ូដែលមួយណាដែលឈ្នះនោះទេប៉ុន្តែម៉ូដែល Kia EV6 ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ដោយសារតែរថយន្តនេះជាប្រភេទ GT បំពាក់ដោយម៉ុូទ័រភ្លោះ អាចបង្កើតកម្លាំងបាន ៥៧៧​ សេះ​ និងកម្លាំងរមួល ៧៤០ ញ៉ូតុនម៉ែត្រ អាចបង្កើតល្បឿនពី ១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមតែ ៣.៤ វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធឡានទើបបង្កើតថ្មី ដណ្ដើមដំណែងលេខ១ពី Volkswagen នៅអឺរ៉ុបបានសម្រេច

ទីផ្សាររថយន្តនៅអឺរ៉ុបត្រូវបាននាំមុខដោយសម្ព័ន្ធរថយន្ត Stellantis ដែលបានផ្ដួលសម្ព័ន្ធ Volkswagen Group ជាលើកដំបូង បន្ទាប់ពី​សម្ព័ន្ធនេះបានរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលនេះក៏ដោយសារជោគជ័យរបស់រថយន្ត Peugeot 2008, Dacia Sandero និងរថយន្ត Peugeot 208 ផងដែរ។

Stellantis កាន់កាប់ចំណែកទីផ្សារ ២១% សម្រាប់ខែតុលា ខណៈដែល Volkswagen មានចំណែកទីផ្សារ ២០,៧% ហើយក្នុងនោះដែររថយន្ត Volkswagen Golf ដែលធ្លាប់ជារថយន្តពេញនិយមមួយបានជ្រុះចេញពីតំណែងកំពូលទាំង១០ប្រចាំខែតុលាផងដែរ។

ចំនួនរថយន្តដែលចុះបញ្ជីសរុបនៅអឺរ៉ុបមានការធ្លាក់ចុះ ៣០% មកនៅត្រឹមចំនួន ៧៩០ ៦៥២គ្រឿង ដោយ​កត្តាចម្បងនោះគឺដោយវិបត្តិឈីបសកលដែលនៅបន្តព្យាបាទវិស័យយានយន្តនៅឡើយ។

គួរដឹងថាចំនួនរថយន្តអគ្គិសនីដែលបានចុះបញ្ជីបានបន្តមានកំណើននៅអឺរ៉ុប ដោយនៅខែតុលាវាសាងបានកំណត់ត្រាថ្មីជាមួយរថយន្តអគ្គិសនីសុទ្ធ និងរថយន្ត PHEV សរុបចំនួន ១៨១ ៣០០គ្រឿងបានចុះបញ្ជី ដែលធ្វើឲ្យរថយន្តអគ្គិសនីមានចំណែក ២២,៩% នៃចំនួនលក់សរុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic លក់នៅអូស្ត្រាលីឡើងថ្លៃជាង១ម៉ឺនដុល្លារ

រថយន្ត Honda Civic ស៊េរីឆ្នាំ២០២២ ដែលនឹងដាក់លក់នៅប្រទេសអូស្ត្រាលីឆាប់ៗនេះ នឹងមានតម្លៃចាប់ពីប្រមាណ ៣៣ ៧០០ដុល្លារឡើងទៅ ដែលថ្លៃជាងស៊េរីបច្ចុប្បន្នប្រមាណ ១១ ៦០០ដុល្លារ។

Honda Civic នៅប្រទេសនេះនឹងមានដាក់លក់ជាមួយប្រភេទ VTi LX តែមួយគត់ ដែលតម្លៃលក់របស់វាថ្លៃលើសប្រភេទ VTi-S ដែលមានដាក់លក់នាពេលបច្ចុប្បន្នប្រមាណជាង១ម៉ឺនដុល្លារ ហើយក៏ថ្លៃជាងប្រភេទ RS ដែលដាក់លក់បច្ចុប្បន្នប្រមាណ ៥ ៤០០ដុល្លារផងដែរ។

តម្លៃនេះបានធ្វើឲ្យ Honda Civic ស្ថិតនៅក្នុងលំដាប់តម្លៃជាមួយរថយន្តប្រណីតខ្នាតតូចរបស់ម៉ាករថយន្ត BMW, Mercedes-Benz និង Audi ហើយតម្លៃនេះគឺចង់ប្រហាក់ប្រហែលនឹង Honda Civic Type R ផងដែរ។

រថយន្ត Civic ដែលលក់នៅអូស្ត្រាលីមានបំពាក់ម៉ាស៊ីន ១,៥លីត្រ Turbocharged ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៣១គីឡូវ៉ាត់ និងប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់មួយ តាមរយៈប្រអប់លេខស្វ័យប្រវត្តិ CVT។

រថយន្តស៊េរីថ្មីនេះនឹងមានបន្ថែមមកជាមួយនូវប្រភេទ e:HEV ដែលរំពឹងថានឹងចេញលក់នៅអំឡុងចុងឆ្នាំក្រោយ ខណៈដែលប្រភេទ Type R អាចនឹងបង្ហាញមុខលើទីផ្សារក្នុងអំឡុងឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR Supra ប្រភេទ Jarama Racetrack Edition ថ្មី មានផលិតត្រឹម ៩០គ្រឿងគត់

ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញរថយន្ត GR Supra ប្រភេទ Limited Edition ថ្មីសម្រាប់ទីផ្សារអឺរ៉ុប ហៅថា Toyota GR Supra Jarama Racetrack Edition។

រថយន្ត Toyota GR Supra Jarama Racetrack Edition ថ្មីនេះ ត្រូវបានដាក់បង្ហាញកាលពីដើមឆ្នាំកន្លងទៅនេះ ដោយវានឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៩០គ្រឿងប៉ុណ្ណោះ។

រថយន្តម៉ូដែលពិសេសខាងលើ បានប្រើប្រាស់តួខ្លួនពណ៌ខៀវ Horizon Blue ជាមួយនឹងយ៉ាន់កង់ទំហំ ១៩អ៊ីញ ពណ៌ខ្មៅគ្រើម និងដុំហ្វ្រាំងពណ៌ក្រហម យ៉ាងស្រស់ស្អាត។

ទោះបីជាយ៉ាងណាក៏ដោយ ផ្នែកម៉ាស៊ីនរបស់វាមិនមានអ្វីផ្លាស់ប្តូរឡើយ ដោយវានៅតែប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ហើយដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងក្រោយ។

ក្រៅពីនោះ រថយន្ត GR Supra Jarama Racetrack Edition ក៏មានបំពាក់អេក្រង់កម្សាន្តទំហំ ៨,៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto, បាស ១០គ្រាប់, Carbon Fiber និង ប្រព័ន្ធ Toyota Safety Sense+ ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+