ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-5 ស៊េរីឆ្នាំ២០២២ ប្រកាសលក់នៅអាមេរិកតម្លៃចាប់ពីជាង ២ម៉ឺនដុល្លារ

Mazda បានប្រកាសចេញនូវរថយន្ត CX-5 ស៊េរីឆ្នាំ២០២២ កាលពីប៉ុន្មានខែមុន ប៉ុន្តែអ្វីដែលក្រុមហ៊ុនខកខានមិនបានប្រកាសនោះគឺតម្លៃលក់ និងព័ត៌មានដទៃទៀត ហើយថ្ងៃនេះក្រុមហ៊ុនបានប្រកាសអំពីតម្លៃលក់ដែលមានចាប់ពី ២៥ ៩០០ដុល្លារ ជាតម្លៃមិនគិតបញ្ចូលថ្លៃដឹកជញ្ជូន។

តម្លៃរបស់ CX-5 ស៊េរីឆ្នាំ២០២២ បានកើនឡើង ៥៣០ដុល្លារ បើធៀបនឹងឆ្នាំ២០២១ ប៉ុន្តែរថយន្តថ្មីនេះបានបំពាក់មកជាស្តង់ដារនូវប្រព័ន្ធបើកបរប៉ុងពីរសម្រាប់គ្រប់ Option តែម្ដង ខណៈដែលរថយន្ត CX-5 ស៊េរីឆ្នាំ២០២១ ប្រភេទប៉ុងពីរដែលធូរថ្លៃជាងគេគឺមានតម្លៃចាប់ពី ២៦ ៧៧០ដុល្លារ។

CX-5 ស៊េរីថ្មីមានដំណើរការដោយម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៧សេះ ប្រើប្រអប់លេខស្វ័យប្រវត្តិ៦វគ្គ និងមានប្រភេទលេខដៃ ជាមួយនឹង Sport Mode ផងដែរ ហើយវាក៏មានជម្រើសម៉ាស៊ីន ២,៥លីត្រ Turbo ដែលមានកម្លាំង ២៥៦សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បង្ហាញចេញរាងឡាន i7 រំពឹងចេញលក់ចុងឆ្នាំក្រោយ

ក្រុមហ៊ុន BMW បានបង្ហាញចេញរូបភាពជាច្រើនសន្លឹកនៃរថយន្តអគ្គិសនីសុទ្ធម៉ូដែល i7 ដែលជាមានរូបរាងជារថយន្តគំរូនៅឡើយ ដោយរថយន្តនេះបានបង្ហាញថាកំពុងតែធ្វើការតេស្តសមត្ថភាព​ជាមួយនឹងស្ថានភាពត្រជាក់នៅប្រទេសស៊ុយអែត។

BMW បានបញ្ជាក់ថារថយន្តអគ្គិសនីថ្មីនេះនឹងប្រើប្រាស់ប្រព័ន្ធ eDrive ជំនាន់ទី៥របស់ខ្លួន ដែលប្រព័ន្ធនេះបច្ចុប្បន្នមានប្រើលើរថយន្តម៉ូដែល iX។ រថយន្តនេះដែរនឹងប្រើគ្រោងឆ្អឹង CLAR ដែលធ្លាប់បានប្រើលើរថយន្ត iX, i4 រួមទាំងរថយន្ត 2 Series Coupe ជាដើម។

រំលឹកថា BMW ធ្លាប់បានបញ្ជាក់កាលពីឆ្នាំមុនថារថយន្ត 7 Series ជំនាន់ថ្មី នឹងមកជាមួយនូវជម្រើសម៉ាស៊ីនសាំង ម៉ាស៊ូត Hybrid និងប្រភេទអគ្គិសនីសុទ្ធផងដែរ ដែលអាចឲ្យរថយន្តនេះប្រកួតប្រជែងជាមួយ Mercedes-Benz S-Class និងរថយន្ត EQS បាន។

BMW រំពឹងថានឹងបង្ហាញចេញរថយន្ត i7 នៅប៉ុន្មានខែខាងមុខទៀតនេះ មុនការចេញលក់លើទីផ្សារជាផ្លូវការនៅដំណាច់ឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis ចេញរថយន្ត G70 Shooting Brake ឆ្នាំ២០២២ សម្រាប់ទីផ្សារអូស្រ្តាលី ​

រថយន្ត Genesis G70 Shooting Brake ស៊េរីឆ្នាំ២០២២ ប្រហែលមិនមានលក់នៅទីផ្សារអាមេរិកទេ ប៉ុន្តែមិនមែនមានន័យថានៅអឺរ៉ុបមានលក់តែមួយទីផ្សារប៉ុណ្ណោះនោះឡើយ ដោយខណៈពេលនេះដែលរថយន្តនេះបានដាក់លក់នៅទីផ្សារអូស្ត្រាលី។

ក្រុមហ៊ុន Genesis​​​ បានបញ្ចេញរថយន្តម៉ាក G70 Shooting Brake កាលពីដើមឆ្នាំនឹងមានលក់ទីផ្សារក្រៅប្រទេស​ ។ សម្រាប់នៅអូស្ត្រាលី នឹងមានលក់ផ្តាច់មុខជាមួយ Entry-level ម៉ាស៊ីន Turbocharged ចំណុះ ២.០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចបង្កើតកម្លាំងបាន ២៤០ សេះ និងកម្លាំងរមួល ៣៥៣ ញ៉ូតុនម៉ែត្រ ហើយប៉ុងមួយវល់កង់ក្រោយ និងប្រអប់លេខអូតូ ៨វគ្គ។

ម៉ូដែល G70 Shooting Brake មានតែមួយជម្រើសតែប៉ុណ្ណោះនៅក្នុងទីផ្សារអូស្ត្រាលីដែលមានតម្លៃចាប់ពី​ ៥៦,២២២ ដុល្លារ ដែលបានរួមបញ្ចូលមុខងារសំខាន់ៗដូចជា Forward Attention Warning, Driver Attention Warning with Leading Vehicle Departure Alert, Forward Collision-Avoidance Assist, Rear Cross-Traffic Collision-Avoidance Assist, Blind-Spot Collision-Avoidance Assist Rear, Smart Cruise Control, Blind-Spot View Monitor, Lane Keeping Assist and Lane Following Assist ។

តាមស្តង់ដារ G70 Shooting Brake ភ្ជាប់មកជាមួយកញ្ចប់ដ៏ប្រណិតរួមមានពូកស្បែក​ Nappa leather រចនាបែប G Matrix Style និងមានអេក្រង់កំសាន្តទំហំ ១២,៥ អ៊ីញ និងកុងទ័រ Digital ប្រភេទ 3D ។ អតិថិជនក៏អាចជ្រើសរើសកញ្ចប់រចនាបែប Sport Line ដោយមិនគិតថ្លៃរួមមាន ថាសកង់បែបស្ព័រទំហំ ១៩ អ៊ីញ ប៉ាណាស្ព័រ តួរខ្លួនណ៌ខ្មៅ និងឈ្នាន់បែបស្ព័រ។

លក្ខណៈពិសេសស្តង់ដារផ្សេងទៀត G70 Shooting Brake របស់អូស្ត្រាលីក៏មានដំបូលបើក Panoramic glass, កៅអីខាងមុខមានមុខងារកម្ដៅនិងខ្យល់ចេញចូល, កញ្ចក់ប្រភេទអេឡិចត្រូនិច និង​កន្លែងសាកឥតខ្សែស្តង់ដារ​ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានថ្មី Tank 500 HEV ប្រើប្រាស់ម៉ាស៊ីន Hybrid បង្ហាញខ្លួនក្នុងពិពណ៌រថយន្ត Motor Expo 2021

ថ្មីៗនេះក្រុមហ៊ុន Tank បានបង្ហាញនូវរថយន្តប្រភេទ SUV ក្នុងពិពណ៌ Motor Expo 2021 ជាលើកដំបូងក្នុងពិភពលោក មុខដំណើរការដាក់លក់ជាផ្លវការសម្រាប់ទីផ្សារប្រទេសថៃឆាប់ៗនេះ។

សម្រាប់រថយន្ត Tank 500 HEV ប្រើប្រាស់ម៉ាស៊ីនកូនកាត់ ដែលដំណើរការរួមគ្នារវាងម៉ាស៊ីន ២.០ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនី ផលិតកម្លាំង ២៤៥​សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ 9HAT ៩វគ្គ៕

ចំពោះការឌីហ្សាញខាងក្នុងវិញរថយន្ត Tank 500 HEV បានបំពាក់នូវកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ សម្រាប់ផ្តល់ព័ត៌មានពេលបើកបរ និងអេក្រង់ ១៤,៦ អ៊ីញប្រភេទ Touch Screen នៅចំកណ្តាល រួចមានអេក្រង់បញ្ជាខាងក្រោយ វាភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃ ដូចជាការឡើងចុះចំណោត ប្តូរគន្លង ផ្លាស់ប្តូរគន្លងផ្លូវ ដើម្បីបញ្ចៀសឧបសគ្គ  និងជំនួយចង្កូតសង្គ្រោះបន្ទាន់ ដែលអាចដំណើរការបានទាំងផ្លូវហាយវេ និងផ្លូវល្បឿនលឿនក្នុងទីក្រុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Alto ជំនាន់ទី ៩ថ្មី បង្ហាញខ្លួន សម្រាប់ទីផ្សារជប៉ុន

បន្ថាប់ពីមានការបែកធ្លាយខិត្តប័ណ្ណកាលពីប៉ុន្មានសប្តាហ៍មុន នាពេលនេះ Suzuki បានចេញផ្សាយរូបភាពដំបូងនៃរថយន្ត Alto ជំនាន់ទី៩ សម្រាប់ទីផ្សារប្រទេសជប៉ុន។

សម្រាប់ JDM-spec រថយន្ត Alto មានភាពខុសគ្នាទាំងស្រុងពីម៉ូដែល Suzuki Maruti Alto ដែលមានលក់នៅ ឥណ្ឌា និងទីផ្សារផ្សេងទៀត។ Alto ស៊េរីថ្មីនៅរក្សារូបរាងជា two-box hatchback ដដែល ប៉ុន្តែតួខ្លួនត្រូវបានរចនាឡើងវិញថ្មី​ ដោយនៅផ្នែកខាងមុខមានមានចង្កៀង ឌីស្សាញរាងមូលជាងមុនបើប្រៀបទៅនឹងរថយន្តជំនាន់មុនដែលបានបង្ហាញកាលពីឆ្នាំ ២០១៤ ខណៈ ផ្នែកខាងក្នុងមានការរចនាឡើងវិញអោយកាន់តែប្រសើទៅលើ ផ្ទៃតាប្លូ ប្រព័ន្ធកុងទ័រ ដៃចង្កូត និងកន្លែងផ្ទុកឥវ៉ាន់ផងដែរ។

ហើយវានឹងនាំមកនូវបច្ចេកវិទ្យាបន្ថែមទៀតរួមទាំងប្រព័ន្ធ Advanced driver-assistance systems  (ADAS) រួមមាន Autonomous Emergency braking , forward collision warning , Lane departure warning និង high-bean assist។

រថយន្ត Suzuki Alto នឹងប្រើប្រាស់ម៉ាស៊ីនប្រភេទ mild-hybrid ទំហំ ៣ ស៊ីឡាំង មានកម្លាំ ២១,៥សេះ គួបផ្សំនឹង (ISG) និងអាគុយលីចូម។

រថយន្ត Suzuki Alto រំពឹងថានឹងកមដល់ទីផ្សារជប៉ុនក្នុងឆ្នាំ២០២២ ខណៈ​ ​រថយន្ត​ម៉ូដែល Alto ជំនាន់ថ្មីនឹងមាននៅលើផ្សេងទៀតក្នុងពេលឆាប់ៗនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla Cross GR Sport ចេញលក់ក្នុងប្រទេសថៃ ជាមួយជម្រើសប្រភេទ Hybrid ជិះ ១០០គ.មស៊ីសាំង ៤,៣លីត្រ

បន្ទាប់ពីបានចេញលក់នៅលើទីផ្សារតៃវ៉ាន់កាលពីខែកញ្ញាកន្លងទៅ នាពេលនេះរថយន្ត Toyota Corolla Cross GR Sport បានបង្ហាញវត្តមានជាផ្លូវការលើទីផ្សារប្រទេសថៃ ជាមួយរូបរាងបែបស្ព័រ និងដំណើរការដោយម៉ាស៊ីនប្រភេទ Hybrid។

រថយន្ត Toyota Corolla Cross GR Sport មានប្រវែងសរុប ៤ ៤៥៥មម ទទឹង ១ ៨២៥មម កម្ពស់ ១ ៦២០មម ប្រវែងគម្លាតកង់ ២ ៦២០មម កម្ពស់បាត ១៦១មម និងមានធុងប្រេងចំណុះ ៣៦លីត្រ។

ក្រៅពីទទួលបានការអាប់ដេតរូបរាងមើលទៅទាក់ទាញបែបស្ព័រ រថយន្ត Toyota Corolla Cros GR Sport ថ្មី ក៏មានបំពាក់ប្រព័ន្ធបូមថ្មី ដែលកែកុនដោយក្រុម Gazoo Racing និងថែមទាំងមានដែកទប់លំនឹងដើម្បីពង្រឹងសាក់ស៊ី ទៀតផង។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៩អ៊ីញ, កុងទ័រឌីជីថលទំហំ ៧អ៊ីញ, ប៊ូតុងបញ្ឆេះម៉ាស៊ីនមានឡូហ្គូ GR ខណៈកៅអីរបស់វាក៏ភ្ជាប់ជាមួយឡូហ្គូ និងអាចបញ្ជាបាន ៨ទិសដៅសម្រាប់អ្នកបើកបរ។ រីឯប្រព័ន្ធសុវត្ថិភាពវិញ គឺរួមមានទាំងពោងសុវត្ថិភាព ៧គ្រាប់ និងមុខងារ Toyota Safety Sense 2.0 ផងដែរ។ ]

សម្រាប់ទីផ្សាប្រទេសថៃរថយន្ត Corolla Cross GR Sport ទទួលបានតែជម្រើសម៉ាស៊ីនតែមួយប្រភេទប៉ុណ្ណោះ ដោយដំណើរការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១.៨លីត្រ និងម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងសរុប ១២១សេះ ភ្ជាប់ជាមួយប្រអប់លេខ E-CVT និងមានកម្រិតស៊ីសាំង ២៣,៣គីឡូម៉ែត្រ/លីត្រ ឬ ៤,៣លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។ រថយន្ត Toyota Corolla Cross GR Sport មានតម្លៃចាប់ពី ៣៦ ៧៨៨ដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ប្រកាសតម្លៃនៃរថយន្ត Kona N ឆ្នាំ ២០២២ ដោយចាប់ពីជាង ៣ម៉ឺន​ដុល្លារ

ក្រុមហ៊ុន Hyundai បានបញ្ចេញរថយន្ត Kona N ស៊េរីថ្មីឆ្នាំ​២០២២​ កាលពីដើមឆ្នាំ ឥលូវនេះបានប្រកាសតម្លៃនៅទីផ្សារអាមេរិកជាមួយតម្លៃចាប់ពី ៣៥,៤២៥​ ដុល្លារ​ បូករួម ១,២២៥ ដុល្លារសម្រាប់ថ្លៃដឹកជញ្ចូន។

រថយន្តប្រភេទ Crossover នេះមានជម្រើសម៉ាស៊ីនមួយប្រភេទ Turbocharged ចំណុះ ២.០ លីត្រ ៤​ ស៊ីឡាំង អាចបង្កើតកម្លាំងបាន ២៧៦ សេះ និង កម្លាំងរមួល ៣៩២ ញ៉ូតុនម៉ែត្រ និងអាចបង្កើតកម្លាំងបានដល់ ២៨៦ សេះ ដោយប្រើមុខងារ N Grin Shift function ។ ម៉ាស៊ីននេះត្រូវបានភ្ជាប់ទៅនឹងប្រអប់លេខ​ ៨ វគ្គ Dual-clutch បញ្ចូនថាមពលទៅកង់មុខតាមរយះប្រព័ន្ធអេឡិចត្រូនិច Limited-slip differential ការដំឡើងនេះអាចឲ្យម៉ូដែលនេះបង្កើនល្បឿនពី ០​ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមតែ ៥.៥ វិនាទី ប៉ុណ្ណោះ។

ម៉ូដែលនេះ​រចនាថ្មីក្នុងការជួយលើប្រព័ន្ធ Aerodynamic ជាមួយនឹង Bodykit និងមានថាសកង់ទំហំ ១៧ អ៊ីញ ចំណែកប៉ាណាខាងមុខមានរាងជាសំណាញ់ កញ្ចក់ខ្មៅរលោង និងមានស្លាបខាងក្រោយផងដែរ។

ផ្នែកខាងមុខមានកៅអីស្បែកភ្ជាប់ដោយមុខងារកម្តៅ ជាមួយចង្កូតអេឡិចត្រូនិច​ ខណៈរថយន្តនេះបានបំពាក់កុងទ័រ Digital ទំហំ ១០,២៥​ អ៊ីញ និង អេក្រង់ព័ត៌មានកម្សាន្ត ទំហំ ១០,២៥ អ៊ិញ ឧបករណ៏បំពងសំឡេងដ៏ប្រណិត ៨ ចំនុចប្រភេទ Harman Kardon និងកន្លែងសាកថ្មឥតខ្សែផងដេរ។

ម៉ូដែល Kona N ស៊េរីថ្មីឆ្នាំ២០២២​ បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបជាច្រើនប្រភេទដូចជា Blind-Spot Collision Avoidance Assist, Forward Collision-Avoidance assist, Rear Cross-Traffic collision Avoidance assist, Lane Keeping Assist, Lane Following Assist, High Beam Assist, Rear Occupant Alert និង Safe Exit Warning ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Jazz ស៊េរីថ្មី ឆ្នាំ២០២២ តម្លៃខ្ទង់ចាប់ពី ១ ម៉ឺនដុល្លារ ទ្បើងទៅ

ក្រុមហ៊ុន Honda បានបង្ហាញនូវរថយន្តប្រភេទ Jazz ស៊េរីថ្មី ឆ្នាំ២០២២ សម្រាប់ទីផ្សារប្រទេសថៃ ជាមួយជម្រើស ៦ម៉ូឌែល S MT, S CVT, V, V +, RS និង RS+។

ចំពោះការឌីហ្សាញរថយន្ត Honda Jazz បានបំពាក់នូវចង្កៀងមុខ និងភ្លើងបំភ្លឺពេលថ្ងៃប្រភេទ LED, ជម្រើសយ៉ាន់កង់ទំហំ ១៥ អ៊ីញ ឬ ១៦ អ៊ីញ។ បន្តែមពីនេះវាក៏បានបំពាក់នូវអេក្រង់កម្សន្ត អាចភ្ជាប់ជាមួយនឹង Apply CarPlay, Android Auto, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ និងពោងសុវត្ថិភាពចំនួន ៦ ចំណុចផងដែរ។

សម្រាប់រថយន្ត Honda Jazz ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ i-VTEC ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១១៧ សេះ និងកម្លាំងរមួល ១៤៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងជម្រើសប្រអប់លេខ CVT ឬលេខដៃ ៥វគ្គ។

យ៉ាងណាមិញតម្លៃរថយន្ត Honda Jazz ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារនៅប្រទេសថៃ

  • ម៉ូឌែល S ប្រភេទលេខដៃ មានតម្លៃ ១៦ ៤៧៨ដុល្លារ
  • ម៉ូឌែល S ប្រភេទលេខ CTV មានតម្លៃ ១៧ ៦៣៦ដុល្លារ
  • ម៉ូឌែល V មានតម្លៃ ១៩ ៤១៨ដុល្លារ
  • ម៉ូឌែល V+ ម៉ូឌែល ២០ ៦០៥ដុល្លារ
  • ម៉ូឌែល RS មានតម្លៃ ២១ ៩៤១ដុល្លារ
  • ម៉ូឌែល RS+ មានតម្លៃ ២២ ៣៨៧ដុល្លារ

បន្ថែមពីនេះរថយន្តនេះក៏មានជម្រើសតួរខ្លួន ២ ពណ៌ ដែលមានពណ៌ Mike Gray លាយជាមួយ Sonic Gray Pearl ជាមួយការបន្ថែមប្រាក់ពីលើតម្លៃដើមចំនួន ១៧៨ ដុល្លារ សម្រាប់រថយន្តម៉ូឌែល S CVT, V+ និង RS ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្ត SUV សមត្ថភាពខ្លាំងរបស់ BMW បង្ហាញមុខផ្លូវការ ជាមួយកម្លាំងរហូតដល់ ៧៥០ សេះ

ក្រុមហ៊ុន BMW បានបង្ហាញចេញនូវគំរូរថយន្តប្រភេទ SUV សមត្ថភាពដ៏ខ្លាំងរបស់ខ្លួនដែលអោយឈ្មោះថា XM ដែលជា SUV ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ។

BMW Concept XM

ក្រុមហ៊ុន BMW ពុំទាន់បង្ហាញចេញនូវព័ត៌មានជាក់លាក់នៃថាមពលម៉ាស៊ីនរបស់គំរូរថយន្តនេះនៅឡើយ ប៉ុន្តែយោងតាមការចុះផ្សាយ បានបង្ហាញថារថយន្ត XM នឹងដំណើរការដោយម៉ាស៊ីនកូនកាត់ Plug-in Hybrid ដែលនឹងធ្វើការរួមបញ្ចូលគ្នាជាមួយនឹងម៉ាស៊ីនសាំង Twin-Turbo V8 និងម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំងបាន ៧៥០ សេះ​ និងកម្លាំងរមួល ៩៩៩ ញ៉ូតុនម៉ែត្រ។ តាមការអះអាងពីក្រុមហ៊ុន BMW រថយន្តនេះអាចបើកបរបានចម្ងាយ ៥០គីឡូម៉ែត្រនៅពេលប្រើអគ្គិសនីសុទ្ធ បើតាមតេស្ត WLTP ស្តង់ដា។

BMW Concept XM
BMW Concept XM

ចំពោះការឌីហ្សាញខាងក្រៅនៃរថយន្ត BMW XM គឺមានភាពទាក់ទាញជាមួយនឹងប៉ាណាទំហំធំចំនួនពីរ អមសងខាងដោយចង្កៀង DRL រាងស្លីមប្រភេទ LED ចំនួនមួយគូរ។ បន្ថែមជាមួយថាសកង់ ១៤ប្រឡោះ មានទំហំ ២៣អ៊ីញ និងអំពូលខាងក្រោយប្រភេទ LED រចនាជាខ្សែបន្ទាត់ រួមជាមួយឡូហ្គូនៅខាងលើចំនួន ១គូរផងដែរ។

BMW Concept XM

រីឯផ្នែកខាងក្នុងវាត្រូវបានទទួលការរចនាលាយបញ្ចូលគ្នាតាមគំរូរថយន្ត និងរថយន្តរបស់ BMW ផ្សេងទៀត ប៉ុន្តែវានៅតែផ្តោតសំខាន់ទៅលើភាពទំនើបបែបប្រពែណី ដោយផ្តោតសំខាន់ទៅលើអតិថិជនរបស់ BMW M។

គួរបញ្ជាក់ផងដែរថា ផលិតកម្មសម្រេចនៃរថយន្ត BMW XM ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅជិតចុងឆ្នាំ២០២២ រួមជាមួយការបង្ហាញចេញតម្លៃផ្លូវការ ដែលអាចមានតម្លៃលើសពី ១៥០ ០០០ដុល្លារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis បង្ហាញរូបរាងឡាន G90 ឆ្នាំ២០២២ ជាផ្លូវការ មើលទៅពិតជាទំនើប និងប្រណីតខ្លាំង

រូបភាពដំបូងបង្អស់នៃរថយន្ត Genesis G90 ជំនាន់ចុងក្រោយ ដែលជាប្រភេទ Luxury Sedan ត្រូវបានបង្ហាញជាផ្លូវការ ពីក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងនេះ។

រថយន្ត Genesis G90 ឆ្នាំ២០២២ មានការឌីហ្សាញបែប “Athletic Elegance” ហើយមានបំពាក់ប៉ាណាមុខ Crest Grille និងចង្កៀង Two-Line Headlight រាងស្លីម មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។

ក្រឡេកមកមើលផ្នែកចំហៀង រថយន្ត G90 នឹងមានភ្លើងស៊ីញ៉ូ LED ភ្លោះ ព្រមទាំងយ៉ាន់កង់ទំហំ ២០អ៊ីញ ដែលមានការឌីហ្សាញយ៉ាងស្រស់ស្អាត។

ចំណែកឯផ្នែកខាងក្រោយ វាក៏មានបំពាក់ចង្កៀងក្រោយ LED លាតកាត់ពេញផ្ទៃផ្នែកខាងក្រោយ ខណៈស្តុបក្រោយរបស់វាឌីហ្សាញបែបស្រួចៗ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Genesis មិនទាន់បានបង្ហាញរូបភាពនៃកាប៊ីនផ្នែកខាងក្នុងរបស់ G90 នៅឡើយទេ ប៉ុន្តែបាននិយាយថា វាក៏នឹងផ្តល់ជម្រើសប្រភេទតួវែង ដែលមានប្រវែងពីកង់មុខទៅកង់ក្រោយ វែងជាងប្រភេទស្តង់ដារ ១៩០មីល្លីម៉ែត្រ។

ក្រុមហ៊ុន Genesis បានបន្ថែមទៀតថា G90 នឹងចេញលក់នៅសហរដ្ឋអាមេរិក ជាម៉ូដែលឆ្នាំ២០២៣ ហើយលក់នៅទីផ្សារដទៃជាម៉ូដែលឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+