ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV រុស្ស៊ី ឆ្នាំ២០២២ ថ្មី ដាក់លក់តម្លៃតែជាង ២ម៉ឺនដុល្លារ

កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី Bremach បានប្រកាសថា វានឹងនាំយករថយន្ត UAZ Patriot ស៊េរីឆ្នាំ២០២២ មកលក់នៅសហរដ្ឋអាមេរិក។

មិនឲ្យខុសពីការប្រកាសរបស់ខ្លួន ឥឡូវនេះ ក្រុមហ៊ុន Bremach បានដាក់បង្ហាញ SUV ផ្តោតខ្លាំងលើ Off-road នៅក្នុងកម្មវិធី 2021 Los Angeles Motor Show ជាមួយនឹងតម្លៃខ្លួនចាប់ពី ២៦ ៤០៥ដុល្លារ។

រថយន្ត Bremach UAZ Patriot ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនសាំង ចំណុះ ២,៧លីត្រ ទំហំ ៤ស៊ីឡាំង បង្កើតកម្លាំងបាន ១៥០សេះ ប្រើប៉ុងពីរ និងប្រអប់លេខដៃ ៦វគ្គ ជាមួយនឹងប្រព័ន្ធ two-speed transfer case និង electronic 4×4 system ផងដែរ។

បើយោងតាមវេបសាយផ្លូវការរបស់ Bremach បានឲ្យដឹងថា UAZ Patriot ឆ្នាំ២០២២ ក៏មានប្រើប្រាស់ប្រព័ន្ធ Bosch computer electronics និង safety systems ទៀតផង។

គួរឲ្យដឹងថា រថយន្តរុស្ស៊ីខាងលើនឹងត្រូវបានដំឡើងនៅរោងចក្ររបស់ Bremach ក្នុងតំបន់ Southern California នៃរដ្ឋ California សហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងតម្លៃរថយន្ត Nissan Frontier PRO-4X ២០២២ ពេលដឹកមកដល់ខ្មែរ

ក្រោយពីទទួលបានព័ត៌មានពីរថយន្តភីកអាប់របស់ Nissan ម៉ូដែល Frontier PRO-4X ឆ្នាំ២០២២ ចាប់ផ្តើមចូលរោងចក្រផលិតនៅសហរដ្ឋអាមេរិចកាលពីខែ កក្កដា ឆ្នាំ២០២១កន្លងទៅនេះ (ចុចមើលបន្ថែម) ឥឡូវមានគេហទំព័រនាំចូលរថយន្តពីសហរដ្ឋអាមេរិចផ្ទាល់ដែលមានឈ្មោះថា ” Auto US Direct Cambodia ” បានធ្វើការបង្ហោះនូវរូបភាពរថយន្តមួយទឹក Nissan Frontier PRO-4X ឆ្នាំ២០២២ ដែលបញ្ជាក់ថាជិះបានតិចម៉ាយល៍ស្អាតដូចថ្មី ប្រភេទលំដាប់ខ្ពស់បំផុត ជាមួយថ្លៃដើម តម្លៃពន្ធនាំចូល តម្លៃដឹកជញ្ជូន តម្លៃឯកសារនៅខ្មែរ តម្លៃសេវាកម្មរបស់ក្រុមហ៊ុន និងបានសរុបជាទឹកប្រាក់ប្រមាណ ៧៦ ៥៨០ ដុល្លារ។

រូបភាពពីហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Auto US Direct Cambodia

ចំពោះតម្លៃនីមួយៗមានបញ្ជាក់ដូចខាងក្រោម៖

  • តម្លៃឡាន $48,200
  • តម្លៃពន្ធនាំចូល $23,130
  • តម្លៃដឹកជញ្ជូន $1,950
  • តម្លៃឯកសារនៅខ្មែរ $800
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុន $2,500
  • តម្លៃសរុបទាំងអស់ $76,580

ចំណាំ៖

*មិនទាន់គិតតម្លៃកាត់ឈ្មោះនៅអាមេរិកពី $500 – $1000
*មិនទាន់រាប់បញ្ចូលតំលៃអជ្ញាប័ន្តនាំចូល (ប្រសិនបេីមាន)

រូបភាពដំណាង

ទាំងនេះជាព័ត៌មានដែលបានបង្ហោះដោយក្រុមហ៊ុន AUTO US DIRECT CO., LTD. ដែលបង​ប្អូនអាចទាក់ទងសម្រាប់ព័ត៌មានបន្ថែមតាមរយៈលេខ៖ ០៩៨ ២៨៨ ៦៨៧។  សូមបញ្ជាក់ផងដែរថា ខេមបូអូតូ គ្រាន់តែធ្វើការជម្រាបជូនព័ត៌មានដែលបានឃើញ នូវលើបណ្តាញសង្គមតាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុន AUTO US DIRECT CO., LTD. ប៉ុណ្ណោះ យើងខ្ញុំមិនទទួលខុសត្រូវរាល់បញ្ហាណាមួយដែលកើតមាន ប្រសិនបើមាន។

រូបភាពដំណាង

យើងតាមការចេញផ្សាយពីគេហទំព័រផ្លូវការរបស់ Nissan រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ។ វាក៏មានបំពាក់បច្ចេកវិទ្យាទំនើបៗមួយចំនួន ដូចជា Automatic Emergency Braking with Pedestrian Detection, Blind Spot Warning, Rear Cross Traffic Alert, Lane Departure Warning, High Beam Assist, Rear Automatic Braking, Intelligent Cruise Control និង Traffic Sign Recognition technology ទៀតផង៕ ផ្នែកខាងក្នុងវិញ បំពាក់កៅអីស្បែក Zero Gravity, កុងទ័របង្ហាញព័ត៌មានទំហំ ៧អុីញ និង អេក្រង់កម្សាន្តទំហំ ៨អុីញ អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay។ មិនតែប៉ុណ្ណោះ ភីកអាប់នេះក៏មានបំពាក់់កញ្ចក់ acoustic laminated glass និងបន្ថែមឧបករណ៍ទប់សំឡេងរំខាន insulation ដើម្បីកាត់បន្ថយសំឡេងរំខានពីខាងក្រៅផងដែរ។

រូបភាពដំណាង
រូបភាពដំណាង
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Haval Jolion Hybrid ស៊េរីឆ្នាំ២០២២ ដាក់លក់នៅទីផ្សារប្រទេសថៃតម្លៃខ្ទង់ ៣ ម៉ឺនដុល្លារ

ក្រុមហ៊ុន Haval បានបង្ហាញនូវរថយន្តប្រភេទ Jolion Hybrid ស៊េរីឆ្នាំ២០២២សម្រាប់ទីផ្សារប្រទេសថៃជាមួយជម្រើស ៣ម៉ូឌែល Tech, Pro និង Ultra ដែលមានតម្លៃខ្ទង់ ៣ ម៉ឺនដុល្លារ។

ចំពោះការឌីហ្សាញខាងក្រៅវិញ រថយន្ត Haval Jolion Hybrid បានបំពាក់ដោយចង្កៀង​មុខ LED ជាមួយ​នឹង​ភ្លើង​ពេល​ថ្ងៃ រចនាឡើងបែប Star Matrix រួមជាមួយភ្លើងស្វាគមន៍, ចង្កៀងក្រោយ LED, ដំបូលបើក Panoramic Sunroof និងយ៉ាន់ទំហំ ១៨ អ៊ីញ។

សម្រាប់រថយន្តស៊េរីឆ្នាំ២០២២ បានបំពាក់នូវកុងទ័រឌីជីថលទំហំ ៧ អ៊ីញ, ប្រព័ន្ធកម្សាន្តភ្ជាប់ជាមួយមុខងារ Apple CarPlay, Android Auto និង Joox ប្រភេទ Touch Screen ទំហំ ១២,៣ អ៊ីញផងដែរ។ ចំពោះរថយន្តនេះប្រើប្រាស់ម៉ាស៊ីនសាំង ១.៥ លីត្រ និងម៉ូទ័រមួយ ដែលផលិតកម្លាំង ១៩០សេះ និងកម្លាំងរមួល ៣៧៥ ញ៉ូតុនម៉ែត្រ ភ្ចាប់ជាមួយប្រអប់លេខ DHT (Dedicated Hybrid Transmission) ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រព័ន្ធកូនកាត់។

យ៉ាងណាមិញតម្លៃរថយន្ត Haval Jolion Hybrid ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារនៅប្រទេសថៃ ម៉ូឌែល Tech មានតម្លៃ ២៦ ០៣៧ដុល្លារ, ម៉ូឌែល PRO ២,៧៨១៤ ដុល្លារ និង ម៉ូឌែល ULTRA ២,៩៥៩២ ដុល្លារ ។ បន្ថែមពីនេះរថយន្តក៏មានជម្រើស ៥ ពណ៌រួមមាន Burgundy Red, Sun Black, Ayers Gray, Swarovski Blue, Hamilton White ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan គ្រោងនឹងចំណាយទឹកប្រាក់ច្រើនជាង ១៧ ពាន់លានដុល្លារ ក្នុងការផលិតរថយន្តអគ្គិសនី ២៣ ម៉ូដែល នៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Nissan បានធ្វើការបង្ហាញចេញនូវគំរូរថយន្តអគ្គិសនីចំនួន ៤ម៉ូឌែល និងបានប្រកាសអំពីមហិច្ឆិតារបស់ខ្លួននៅឆ្នាំ២០៣០( Nissan Ambition 2030)ដែលនឹងធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីចំនួន ២៣​ ម៉ូដែល ដោយក្នុងនោះមានរថយន្តអគ្គិសនីសុទ្ធ(EV)ចំនួន​ ១៥គ្រឿង។

សម្រាប់រយៈពេល ​៥ឆ្នាំខាងមុខក្រុមហ៊ុន Nissan នឹងវិនីយោគទឹកប្រាក់ច្រើនជាង ១៧,៦ ពាន់លានដុល្លារ(2 trillion yen) ដើម្បីពន្លឿនការបង្កើនថាមពលអគ្គិសនី និងអភិវឌ្ឍន៍បច្ចេកវិទ្យានៃការផលិតអាគុយរបស់ខ្លួន។ ដោយរថយន្តអគ្គិសនី ២០ម៉ូដែល នឹងភ្ជាប់មកជាមួយបច្ចកវិទ្យា e-POWER ហើយនៅឆ្នាំ ២០២៦ Nissan រំពឹងថាចំនួនលក់រថយន្តអគ្គិសនីនៅទីផ្សារអឺរ៉ុបនឹងមានចំនួន ៧៥%​ នៅប្រទេសជប៉ុនមានចំនួន ៥៥% និងនៅប្រទេសចិនមានចំនួនជាង៤០% ខណៈពេលនៅទីផ្សារអាមេរិកមានចំនួន ៤០% នៅត្រឹមឆ្នាំ ២០៣០។

ដើម្បីសម្រេចបាននូវមហិច្ឆិតារបស់ខ្លួន Nissan នឹងអភិវឌ្ឍន៍ឲ្យប្រសើរឡើងលើបច្ចេកវិទ្យានៃអាគុយលីចូម-អ៊ីយ៉ុងនាពេលបច្ចេុប្បន្នរបស់ខ្លួន និងបានណែនាំបច្ចេកវិទ្យា Cobalt-free ដើម្បីកាត់បន្ថយការចំណាយលើអាគុយចំនួន ៦៥% នៅឆ្នាំ ២០២៨។

លើសពីនេះនៅឆ្នាំ​២០២៨ Nissan ផ្តល់អោយរថយន្តអគ្គិសនីរបស់ខ្លួននូវការដំណើរដោយអាគុយ Solid-state ជាមួយផែនការនៃពង្លឿនការសាងសង់រោងចក្រនៅ Yokohama អោយរួចរាល់នៅដើមឆាំ្ន ២០២៤។ ក្រុមហ៊ុន Nissan រំពឹងថាប្រើប្រាស់នៅអាគុយ Solid-state នៅឆ្នាំ​២០២៨ នឹងជួយអោយតម្លៃអាគុយនេះចុះនៅត្រឹម ៧៥​ ដុល្លារ/គីឡូវ៉ាត់ម៉ោង។

បន្ថែមពីនេះ Nissan ក៏មានបំណងក្នុងការបង្កើនសមត្ថភាពនៃផលិតអាគុយជាសកលរបស់រហូតដល់ ៥២ 000 000គីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២៦ និង ១៣០​ 000 000គីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០៣០ផងដែរ។

ចំពោះគំរូរថយន្តអគ្គិសនីទាំងបួនដែលបានបង្ហាញឡើងដោយក្រុមហ៊ុន Nissan អំឡុងពេលការប្រកាសអំពីមហិច្ឆិតារបស់ខ្លួននៅឆ្នាំ២០៣០( Nissan Ambition 2030)នេះរួមមាន Nissan Chill-Out, Max-Out , Nissan Surf-Out និង Nissan Hang-Out។ ដោយគំរូរថយន្តទាំង ៤ម៉ូឌែលនេះ នឹងត្រូវបានផលិតឡើង ជាមួយការប្រើប្រាស់នូវគ្រោងឆ្អឹង CMF-EV របស់ Nissan ផ្ទាល់៕

Nissan Chill-Out Concept
Nissan Max-Out Concept
Nissan Surf-Out Concept
Nissan Hang-Out Concept
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្លាំងមែន! ដៃគូប្រជែងរបស់ Tesla Model 3 ត្រូវបានលក់ចេញអស់ពីស្តុកហើយ

រថយន្ត Volvo C40 Racharge ដែលជារថយន្តប្រើអគ្គិសនីសុទ្ធដំបូងបង្អស់ (all-electric-only) របស់យីហោប្រណិតរបស់ស៊ុយអ៊ែតបានលក់ចេញអស់ពីស្តុកហើយសម្រាប់ម៉ូដែលបច្ចុប្បន្ននេះបើយោងទៅតាមគេហទំព័រ Automotive News Europe។ សម្រាប់ការបញ្ជាទិញឥលូវនេះត្រូវបានដាក់រហូតដល់ខែ កុម្ភះ ឆ្នាំ ២០២២​ ប៉ុន្តែរោងចក្រនៅប្រទេសបែលហ្សិកហាក់ដូចជាមិនអាចធ្វើទ្រាំទ្រតាមតម្រូវការបច្ចប្បន្នបានទេ។

ក្រុមហ៊ុន Volvo ពិតជាចង់បង្កើនអត្រាផលិតផលដើម្បីចៀសវាងការបាត់បង់ការលក់ជាមួយដៃគូប្រជែងដូចជា Tesla Model 3 និង​ Mercedes-Benz EQA​។ Volvo នឹងលៃលកក្នុងការផលិតរថយន្តនេះចំនួនពី ៦០០០​ ទៅ ៧០០០ នៅដំណាច់ឆ្នាំនេះ។

ទោះយ៉ាងណាក៏ដោយ Volvo មានផែនការរូចហើយក្នុងការបង្កើនបរិមាណច្រើនជាង ៣ដងក្នុងពេលដ៏ខ្លីខាងមុខនេះ។ មិនត្រឺមតែផលិតតែម៉ូដែល​​ The C40 ប៉ុន្តែក៏មានម៉ូដែលដ៏ពេញនិយមទាំង ៣​ ​នៃ XC40 រួមទាំង​ The XC40 Recharge EV ផងដែរ។ ក្រុមហ៊ុន Volvo ចង់ឲ្យរោងចក្ររបស់ បែលហ្សិកមានទិន្នន័យរថយន្ត EV យ៉ាងហោចណាស់ ៦០% នៅឆ្នាំក្រោយ ក្នុងឆ្នាំនេះនិងបញ្ចប់ការដំឡើងចំនួន ២០០,០០០ រថយន្ត។

សម្រាប់ម៉ូដែល The C40 និង XC40 ប្រើគ្រោងឆ្អឹងនិងប្រព័ន្ធផ្សេងៗដូចគ្នាដោយមានតម្លៃ ៥៨,៧៥០​ ដុល្លារ និងតម្លៃម៉ូដែល XC40 Recharge មានតម្លៃ ៥៥,០៨៥ ដុល្លារ ។ ម៉ូដែល The C40 ភ្ជាប់មកជាមួយស្តង់ដារនឹងដំបូលបើក ចង្កៀងមុខប្រភេទ LED ជាមួយនឹងបច្ចេកវិទ្យា Pixel ថ្មីសម្រាប់ជួយកាត់បន្ថយពន្លឺចាំង។

The C40 និង XC40 បំពាក់អាគុយចំណុះ ៧៨ គីឡូវ៉ាត់/ម៉ោង អាចបង្កើតកម្លាំងបាន ៤០​២​​ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ដោយបើកបានចម្ងាយ ៣៦២ គីឡូម៉ែត្រ លើការសាកម្កង ខណៈ XC40 Recharge បើកបានចម្ងាយ ៣៣៤ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi នឹង​បើក​រោងចក្រ​ផលិត​ឡាន ដែលអាចផលិតបាន ៣សែនគ្រឿងក្នុងមួយឆ្នាំ

ក្រុមហ៊ុនយក្សអេឡិចត្រូនិចរបស់ចិន Xiaomi នឹងសាងសង់រោងចក្រមួយកន្លែង ដែលអាចផលិតរថយន្តបាន ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំ នៅទីក្រុងប៉េកាំង សម្រាប់ផ្នែករថយន្តអគ្គិសនីរបស់ខ្លួន។

រោងចក្រខាងលើនោះនឹងសាងសង់ជាពីរដំណាក់កាល ហើយ Xiaomi ក៏នឹងសាងសង់ទីស្នាក់ការកណ្តាល ការិយាល័យលក់ និងការិយាល័យស្រាវជ្រាវ របស់អង្គភាពរថយន្តខ្លួននៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាប៉េកាំង (Beijing Economic and Technological Development Zone) ផងដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា រោងចក្ររបស់ក្រុមហ៊ុន Xiaomi នោះ ត្រូវគេរំពឹងថានឹងឈានដល់ការផលិតទ្រង់ទ្រាយធំ នៅឆ្នាំ ២០២៤ ដែលជាគោលដៅប្រកាសដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi លោក Lei Jun កាលពីខែតុលា។

គួររំលឹកឲ្យដឹងថា នៅក្នុងខែមីនា ក្រុមហ៊ុន Xiaomi បាននិយាយថា ខ្លួននឹងប្តេជ្ញាវិនិយោគ ១០ ពាន់លានដុល្លារអាមេរិក នៅក្នុងផ្នែករថយន្តអគ្គិសនីថ្មីមួយ ក្នុងរយៈពេល ១០ ឆ្នាំ។ ក្រោយមក ក្រុមហ៊ុននេះក៏បានបញ្ចប់ការចុះបញ្ជីអាជីវកម្មនៃអង្គភាពរថយន្តអគ្គសិនីរបស់ខ្លួន នៅចុងខែសីហាតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យីហោរថយន្តដែលស៊ីសាំងបំផុតនៅលើពិភពលោក

យោងតាមការស្ទង់មតិថ្មីៗនេះ បានបង្ហាញថាក្នុងឆ្នាំ ២០២០ ការប្រើប្រាស់ប្រេងឥន្ធនៈជាមធ្យមនៃម៉ូដែលរថយន្តថ្មីគឺប្រហែល ៩,២៦ លីត្រ ក្នុងចំងាយ ១០០គីឡូម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៩,៣០ លីត្រក្នុងចម្ងាយ ១០០គីឡូម៉ែត្រក្នុងឆ្នាំ ២០២១។ ក្នុងនោះក្រុមហ៊ុនរថយន្តអាមេរិកចំនួន ៣ រួមមាន Ford, GM និង Stellantis គឺជាម៉ាករថយន្តដែលស៊ីសាំងបំផុតនៅលើពិភពលោក។

ជាពិសេស ក្រុមហ៊ុន GM មានការប្រើប្រាស់ប្រេងឥន្ធនៈជាមធ្យមប្រហែល ១០,២៣លីត្រ/១០០ គីឡូម៉ែត្រកាលពីឆ្នាំមុន ដែលខ្ពស់ជាងតួលេខជាមធ្យម ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១០,៩៤ លីត្រ/១០០គីឡូម៉ែត្រនៅឆ្នាំ ២០២១។ Ford ត្រូវបានគេរំពឹងថានឹងកើនឡើងពី ១០,២៣ លីត្រ/១០០ គីឡូម៉ែត្រទៅ ១០,៣៦ លីត្រ / ១០០គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះដែរ Stellantis មានទំនោរថយចុះ ជាពិសេសនៅឆ្នាំ ២០២០ ក្រុមហ៊ុនរថយន្តនេះមានការប្រើប្រាស់ប្រេងជាមធ្យមប្រហែល ១១,០៤ លីត្រ/១០០ គីឡូម៉ែត្រ ហើយរំពឹងថានឹងថយចុះមកត្រឹម ១០,៨៩ លីត្រ/១០០ គីឡូម៉ែត្រក្នុងឆ្នាំនេះ។

ជាមួយគ្នាវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការលក់រថយន្តភីកអាប់ និងរថយន្ត SUV ពីម៉ាកទាំងបីនេះ។ ក្រៅពី Ford, GM និង Stellantis ក៏មានការចូលរួមបន្ថែមពីក្រុមហ៊ុន Subaru, Toyota និង Mazdaផងដែរ។

ក្រុមហ៊ុន Hyundai  និង Kia បាននាំមុខក្នុងការប្រើប្រាស់ប្រេងឥន្ធនៈកាលពីឆ្នាំមុន។ BMW នៅតែរក្សាលំនឹងដដែលគឺ ៩,២២ លីត្រ/១០០ គីឡូម៉ែត្រ នៅតែលើសពីមធ្យម ហើយ Mercedes-Benz គឺ ៩,៨ លីត្រ/១០០ គីឡូម៉ែត្រ។ Honda និង Hyundai មានការប្រើប្រាស់ប្រេងជាមធ្យមប្រហែល ៨.១១ លីត្រក្នុង ១០០ គីឡូម៉ែត្រ។

ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក៏នាំមកនូវផលល្អជាច្រើនដល់បរិស្ថាន នៅពេលដែលការបញ្ចេញកាបូនឌីអុកស៊ីតត្រូវបានកាត់បន្ថយ។ សេដ្ឋកិច្ចឥន្ធនៈក៏បានធ្លាក់ចុះផងដែរចាប់តាំងពីឆ្នាំ ២០០៤។ ចំនួននេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះកាន់តែច្រើនដោយសារតែក្រុមហ៊ុនផលិតរថយន្តកាន់តែច្រើនកំពុងផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួនរបស់ពួកគេ ដែលជានិន្នាការនៃអនាគត៕

ប្រភពអត្ថបទៈ Carbuzz

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Sedan ឡូយៗទាំង ៨ ម៉ូដែល ក្នុងឆ្នាំ២០២២ បើមានលុយអាចពិចារណាបាន

រថយន្តប្រភេទ Sedan នៅមិនទាន់អស់ផ្លូវដើរនៅលើយទេ បើទោះបីជាតម្រូវការទីផ្សារបច្ចុប្បន្នកំពុងតែងប់ងល់ជាមួយនឹងរថយន្តប្រភេទ SUV និង ភីកអាប់ ក៏ដោយ។

ខាងក្រោមនេះគឺជារថយន្ត Sedan ឡូយៗទាំង ៨ ម៉ូដែលក្នុងឆ្នាំ២០២២ បើមានលុយអ្នកអាចពិចារណាទិញបាន៖

១) Hyundai Elantra N៖ ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧៦សេះ

២) Cadillac CT5-V Blackwing៖ ប្រើម៉ាស៊ីនចំណុះ ៦,២លីត្រ supercharged V8 មានកម្លាំង ៦៦៨សេះ

៣) BMW M5 CS៖ ប្រើម៉ាស៊ីនចំណុះ ៤,៤លីត្រ twin-turbo V8 មានកម្លាំង ៦២៧សេះ

៤) Honda Civic Si៖ ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០០សេះ

៥) Mercedes-Benz EQS៖ ប្រើម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥១៦សេះ

៦) Audi RS3៖ ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៥ស៊ីឡាំង មានកម្លាំង ៣៩៤សេះ

៧) Porsche Panamera Turbo S៖ ប្រើម៉ាស៊ីន ៤,០លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៦២០សេះ

៨) Alfa Romeo Giulia Quadrifoglio៖ ប្រើម៉ាស៊ីនចំណុះ ២,៩លីត្រ twin-turbo V6 មានកម្លាំង ៥០៥សេះ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលគំរូឡានឡូយៗបំផុតទាំង ១០ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ក្រុមហ៊ុនផលិតរថយន្តជាច្រើន បានបញ្ចេញគំរូរថយន្តរាប់មិនអស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែពួកវាមិនមែនសុទ្ធតែឡូយ និងគួរឲ្យទាក់ទាញទាំងអស់នោះទេ។

គំរូរថយន្តខ្លះត្រូវបានគេចាប់អារម្មណ៍ និងចង់ឲ្យក្រុមហ៊ុនផលិតលក់ ខណៈគំរូរថយន្តខ្លះទៀតហាក់បីដូចជា ឃ្លាតឆ្ងាយពីអារម្មណ៍របស់ពួកគេ បន្ទាប់ពីបានឃើញលើកទី១ រួចមក។

យ៉ាងណាមិញ ខាងក្រោមនេះគឺជាគំរូរថយន្តឡូយៗបំផុតទាំង ១០ ដែលបានបង្ហាញខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

១) Mazda RX-Vision

២) Renault Trezor

៣) Volkswagen Atlas Tanoak

៤) Audi skysphere

៥) Nissan IDX

៦) Genesis Mint

៧) Porsche 917 Racer Concept

៨) GFG Style Kangaroo

៩) Peugeot e-Legend Concept

១០) Mercedes-Maybach Vision 6 Cabriolet

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Hilux ជាប់ជាឡានភីកអាប់ល្អដាច់គេក្នុងលោក

រថយន្ត Toyota Hilux បានជាប់ឈ្មោះជារថយន្តភីកអាប់ល្អដាច់គេក្នុងលោកនៅក្នុងកម្មវិធីពានរង្វាន់រថយន្តភីកអាប់អន្តរជាតិលើកទី៦ ដែលបានរៀបចំ​ឡើង​នៅ​ទីក្រុង Lyon ប្រទេសបារាំង។

រថយន្ត Hilux នេះបានយកឈ្នះគូប្រជែងដូចជា Isuzu D-Max និង Jeep Gladiator ដើម្បីឈ្នះ​ពានរង្វាន់​ដែល​ជាធម្មតា​មានចែកជូន​រៀងរាល់ពីរឆ្នាំម្ដង ហើយវាគឺជាផ្នែកមួយនៃកម្មវិធី International Van of the Year Award ផងដែរ។

រថយន្តចំនួនបីម៉ូដែលចុងក្រោយនេះបានឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលពីសំណាក់ចៅក្រមជំនាញ ដែលការធ្វើតេស្តបានធ្វើឡើងនៅប្រទេសក្រូអាត កាលពីដើមឆ្នាំ២០២១កន្លងទៅនេះ។

គួរដឹងថានេះជាលើកដំបូងហើយដែល Toyota Hilux បានឈ្នះពានរង្វាន់ជារថយន្តភីកអាប់ល្អដាច់គេ ខណៈដែលអ្នកឈ្នះមុនៗមានដូចជា Volkswagen Amarok (ឈ្នះពីរដង), Ford Ranger (ឈ្នះពីរដង) និងរថយន្ត Nissan Navara៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+