ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដអគ្គិសនី MG4 ស៊េរីថ្មីបើកទទួលការទិញកក់មុនជាមួយតម្លៃ១មុឺនដុល្លារនៅចិន

ក្រុមហ៊ុន SAIC Motor បានបើកការទទួលការទិញកក់ទុកមុនជាផ្លូវការ សម្រាប់រថយន្ត MG4 ស៊េរីថ្មី ជាមួយតម្លៃចាប់ពី ៧៣ ៨០០ យ័ន ស្មើនិងប្រមាណ ១០ ១០០ ដុល្លារ រួមទាំងរថយន្ដចំនួន៤ម៉ូឌែលទៀត ដាក់លក់ភ្លាមៗ។ ចំណែករថយន្ដប្រើអាគុយប្រភេទ semi-solid state ត្រូវបានកំណត់ពេលប្រកាសតម្លៃក្នុងខែកញ្ញា និងចាប់ផ្តើមដឹកជញ្ជូនមុនដំណាច់ឆ្នាំនេះ។

ការដាក់លក់រថយន្ត MG4 ស៊េរីថ្មីនេះ គឺជាការឆ្លើយតបទៅនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិន ជាពិសេសជាមួយគូប្រជែងដូចជា BYD Dolphin។ រថយន្ត MG4 ត្រូវបានគេកត់សម្គាល់ថាជាយានយន្តផលិតកម្មដំបូងបង្អស់មួយក្នុងពិភពលោក ដែលផ្តល់ជូននូវអាគុយប្រភេទ semi-solid state ក្នុងទ្រង់ទ្រាយធំ។ ក្រុមហ៊ុន SAIC បានរាយការណ៍ថា អាគុយនេះបានឆ្លងកាត់ការធ្វើតេស្តដោយការចោះម្ជុលបីទិសដៅដោយជោគជ័យដោយគ្មានការបញ្ចេញផ្សែង និងបង្ហាញពីប្រសិទ្ធភាពប្រសើរឡើងនៅក្នុងលក្ខខណ្ឌសីតុណ្ហភាពទាប។ រថយន្ដនេះទទួលការអាប់ដេតឲ្យកាន់តែទូលំទូលាយ សម្រាប់ម៉ូដែលរថយន្ត hatchback ។ 

រថយន្ត MG4 ស៊េរីថ្មីនេះ ផ្ដល់ជូនជាមួយជម្រើសអាគុយ lithium iron phosphate ពីរប្រភេទ៖

  • អាគុយទំហំ ៤២.៨ kWh សាកមួយពេញអាចបើកបរបានចម្ងាយ ៤៣៧ គីឡូម៉ែត្រ
  • អាគុយទំហំ ៥៣.៩ kWh សាកមួយពេញអាចបើកបរបានចម្ងាយ ៥៣០ គីឡូម៉ែត្រ

អ្វីកាន់តែពិសេសរថយន្ដនេះអាចសាកថ្មពី ៣០% ទៅ ៨០% ប្រើពេលប្រហែល ២០ នាទី ចំណែកកម្រិតសុីថាមពលអគ្គិសនីវាសុីត្រឹមតែ ១០.៤ kWh ក្នុង ១០០ គីឡូម៉ែត្រ។ បន្ដែមពីនេះរថយន្ដក៏បន្ថែមមកជាមួយប្រព័ន្ធគ្រប់គ្រងកម្ដៅរបស់រថយន្តដែលប្រើបច្ចេកវិទ្យា heat pump អាចជួយរក្សាចម្ងាយបើកបរបានដល់ទៅ ៧៥% បន្ទាប់ពីកម្តៅត្រូវបានដំណើរការនៅសីតុណ្ហភាព -៧°C។

នៅខាងក្នុង រថយន្ត MG4 ត្រូវបានបំពាក់ដោយអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ កម្រិត 2.5K ដំណើរការដោយបន្ទះឈីប Qualcomm’s Snapdragon 8155 រួមបញ្ចូលគ្នាជាមួយប្រព័ន្ធ MG×Oppo Smart Mobility System ដែលអនុញ្ញាតឲ្យលោកអ្នកភ្ជាប់ការបញ្ជារវាងទូរស័ព្ទទៅក្នុងរថយន្តយ៉ាងរលូន។

រថយន្ត MG4 គាំទ្រមុខងារជំនួយអ្នកបើកបរទំនើប និងមុខងារងាយស្រួលប្រើប្រាស់ជាច្រើន រួមមាន៖

  • ប្រព័ន្ធជំនួយការមើលនៅកញ្ចក់ជំហៀងនៅពេលភ្លៀងនិងពេលយប់ 
  • កាមេរ៉ា 360 ដឺក្រេ ដែលបង្ហាញរូបភាពជុំវិញរថយន្តជាមួយនឹងទិដ្ឋភាពដល់បាតរថយន្ដ
  • ប្រព័ន្ធចូលចតរថយន្តស្វ័យប្រវត្តិពីចម្ងាយ ទាំងពេលចូលនិងចេញ
  • កញ្ចក់ខាងក្រោយផ្ដល់មានភាពឯកជន ជាមួយសមត្ថភាពទប់ពន្លឺបានល្អប្រសើរ
  • ចង្កូតមានមុខងារកម្តៅ
  • កញ្ចក់ឆ្លុះសម្រាប់ផាត់មុខ 
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda EZ-60 ឈានចូលខ្សែសង្វាក់ផលិតកម្មដំណាក់កាលចុងត្រៀមចេញលក់នៅខែកញ្ញា

ក្រុមហ៊ុន Changan Mazda ជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន Mazda និង Changan បានប្រកាសថា រថយន្ត Mazda EZ-60 បានរំកិលចេញពីខ្សែសង្វាក់ផលិតកម្មនៅរោងចក្រក្នុងទីក្រុង Nanjing កាលពីថ្ងៃទី ៤ ខែសីហា ហើយកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយ មុននឹងដាក់លក់ជាផ្លូវការនៅក្នុងទីផ្សារ។ គិតត្រឹមថ្ងៃទី ៤ ខែសីហា ក្រុមហ៊ុនបានរាយការណ៍ថាមានការកក់ទុកមុននូវរថយន្តនេះបានជាង ៣៨ ០០០ គ្រឿង។

រថយន្ត EZ-60 ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដាក់លក់ជាផ្លូវការនៅចុងខែកញ្ញា ហើយនឹងមានជម្រើសជាពីរប្រភេទគឺ៖ រថយន្តអគ្គិសនីសុទ្ធ (BEV) និងរថយន្តអគ្គិសនីលាយសាំង extended-range (EREV)។ រថយន្តនេះនឹងក្លាយជារថយន្តអគ្គិសនីនាំចេញទីពីររបស់ក្រុមហ៊ុន Changan Mazda បន្ទាប់ពីរថយន្តប្រភេទ Sedan Mazda EZ-6 (ដែលត្រូវបានគេស្គាល់ជាអន្តរជាតិថា Mazda 6e)។ រថយន្តនេះត្រូវបានរចនាឡើងជាមួយនឹងធាតុផ្សំនៃការរចនា “Kodo” របស់ Mazda និងរួមបញ្ចូលទាំងការកែលម្អលើប្រព័ន្ធលំហូរខ្យល់ (aerodynamic) កាន់តែប្រសើរ។ អ្វីកាន់តែពិសេសរថយន្ដនេះទទួលបានបឹក្សាពីក្រុមវិស្វករមកពីប្រទេសចិន ជប៉ុន និងអឺរ៉ុប ក្នុងការសហការគ្នាដើម្បីកែសម្រួល ដោះស្រាយបញ្ហាការគ្រប់គ្រង និងស្ថិរភាពសម្រាប់ប្រព័ន្ធថាមពលអគ្គិសនី។

រថយន្ត Mazda EZ-60 ដំណើរការដោយបន្ទះឈីប 4nm automotive-grade chip គាំទ្រប្រព័ន្ធអន្តរកម្មពហុម៉ូឌែលដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយមុខងារ Doubao AI, Mianbi Intelligent, និង Qianwen របស់ Alibaba។ លក្ខណៈពិសេសរថយន្ដមានកម្រិតសុវត្ថិភាពខ្ពស់ ដោយសារតួរថយន្តរួមមានធ្នឹមផ្តេកប្រាំពីរ និងធ្នឹមបញ្ឈរប្រាំ ផលិតចេញពីដែកថែបមានកម្លាំងខ្លាំងបំផុត 2,000 MPa និងប្រព័ន្ធសុវត្ថិភាពសកម្មខ្ពស់។

Mazda EZ-60 Application for Market Launch in China: Exterior and Powertrain Details Leakedក្រុមហ៊ុន Changan Mazda បានបញ្ជាក់ថា រោងចក្រនៅទីក្រុង Nanjing ត្រូវបានធ្វើបច្ចុប្បន្នភាពដោយមានខ្សែសង្វាក់ផលិតកម្មពិសេសសម្រាប់រចនារថយន្ត EZ-60 ជាមួយទុនវិនិយោគប្រមាណជិត ២០០ លានយ័ន (ប្រហែល ២៧.៦ លានដុល្លារអាមេរិក )។ រោងចក្រនេះបានអនុវត្តប្រព័ន្ធតាមដានគុណភាព គ្របដណ្តប់លើការលទ្ធកម្មគ្រឿងបន្លាស់ ការត្រួតពិនិត្យតាមខ្សែសង្វាក់ និងការធ្វើតេស្តក្រោយការដំឡើង។

មុនពេលការផលិតជាផ្លូវការ រថយន្តសាកល្បងជាង ៨០០ គ្រឿង ត្រូវបានប្រើប្រាស់ដើម្បីបញ្ចប់កម្មវិធីត្រួតពិនិត្យជាង ៤០០កម្មវិធី រួមទាំងការផ្ទៀងផ្ទាត់កម្រិតគ្រឿងបន្លាស់ចំនួន ១.៨ លានដង។ ការធ្វើតេស្តលើដងផ្លូវត្រូវបានរាយការណ៍ថាមានចម្ងាយលើសពី ៣លានគីឡូម៉ែត្រ រួមទាំងការធ្វើតេស្តភាពធន់បាន ៥០ ០០០ គីឡូម៉ែត្រ និងការផ្ទៀងផ្ទាត់លើផ្លូវនៅទូទាំងប្រទេសអឺរ៉ុបចំនួនប្រាំបី។

Changan Mazda to recall 77,112 cars over fuel pump defect - Chinadaily.com.cnតាមការគ្រោងទុករថយន្ដអគ្គិសនី Mazda EZ-60 ត្រូវបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្ររថយន្តអគ្គិសនីទូលំទូលាយរបស់ Changan Mazda ពាក់ព័ន្ធនឹងការអភិវឌ្ឍផលិតផលនៅប្រទេសចិនសម្រាប់ទីផ្សារអន្តរជាតិ។ ក្រុមហ៊ុនមានគម្រោងបន្តប្រើប្រាស់រោងចក្រ Nanjing ដើម្បីគាំទ្រដល់ម៉ូឌែលផ្សេងៗទៀតនាពេលអនាគតក្រោមយុទ្ធសាស្ត្រនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីផ្សារកាន់តែប្រកួតប្រជែងរថយន្ដ Tesla ផលិតនៅចិនបន្ដការលក់ធ្លាក់ចុះ

យោងតាមរបាយការណ៍ពី China EV DataTracker ក្រុមហ៊ុន Tesla បានលក់រថយន្តអគ្គិសនី ដែលផលិតនៅប្រទេសចិនបានចំនួន ៦៧ ៨៨៦ គ្រឿង ក្នុងខែកក្កដា ធ្លាក់ចុះ ៨.៤% ធៀបនឹងខែដដែលកាលពីឆ្នាំមុន និងធ្លាក់ចុះ ៥.២% ធៀបនឹងខែមិថុនា។

ក្នុងរយៈពេលដប់ខែចុងក្រោយនេះ Tesla ផលិតននៅចិនបានជួបប្រទះការលក់ធ្លាក់ចុះប្រចាំឆ្នាំរហូតដល់ទៅប្រាំបួនខែ ដោយមានការកើនឡើងបន្តិចបន្តួចត្រឹមតែ ០.៨% ក្នុងខែមិថុនាប៉ុណ្ណោះ។ តួលេខនៃការលក់របស់ Tesla ប្រទេសចិននេះ រួមបញ្ចូលទាំងការលក់នៅក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។

ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ (ខែមករាដល់ខែកក្កដា) ក្រុមហ៊ុន Tesla ប្រទេសចិនបានលក់រថយន្តបានចំនួនសរុប ៤៣២ ៣៦០ គ្រឿង ដែលជាការធ្លាក់ចុះ ១៣.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការលក់របស់ Tesla ផលិតនៅចិនមានភាពទន់ខ្សោយក្នុងរយៈពេលដប់ខែចុងក្រោយនេះ ខណៈការកើនឡើងប្រចាំឆ្នាំចុងក្រោយបង្អស់គឺកាលពីខែកញ្ញា ឆ្នាំ ២០២៤។ មូលហេតុនៃការធ្លាក់ចុះនេះគឺ៖

  • ការប្រកួតប្រជែងដ៏ខ្លាំងក្លា: នៅក្នុងទីផ្សារប្រទេសចិន រថយន្ត Tesla Model Y កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីគូប្រជែងក្នុងស្រុកជាច្រើនដូចជា BYD Xpeng, និង Li Auto ដែលបានដាក់លក់ម៉ូដែលថ្មីៗក្នុងតម្លៃទាបជាង។
  • សម្ពាធតម្លៃ: គូប្រជែងក្នុងស្រុកបានផ្តល់ការបញ្ចុះតម្លៃយ៉ាងខ្លាំង ដែលធ្វើឱ្យរថយន្ត Tesla Model Y ស្ថិតក្រោមសម្ពាធខ្លាំង។
  • ការថយចុះនៃការនាំចេញ: ការនាំចេញរថយន្តទៅកាន់ទីផ្សារក្រៅប្រទេសក៏មានការធ្លាក់ចុះផងដែរ។

Tesla launches new-look Model Y in China | TechCrunchក្រុមហ៊ុន Tesla នៅប្រទេសចិនមានរោងចក្រផលិតរថយន្តតែមួយគត់នៅទីក្រុងសៀងហៃ ហើយផលិតតែពីរម៉ូឌែលប៉ុណ្ណោះគឺ៖ រថយន្ត Model 3 និងរថយន្ត Model Y។ ក្រុមហ៊ុន Tesla មានគម្រោងដាក់លក់រថយន្ត Model Y L ដែលមានកៅអី ៦ នៅប្រទេសចិនក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ ដើម្បីប្រកួតប្រជែងជាមួយរថយន្ត MPVs និងរថយន្ត SUV ធំៗដែលមានកៅអីបីជួររបស់ចិនដូចជា Li Auto i8, Onvo L90 ឬ Aito M8។

យោងតាមការបង្ហាញរបស់និយតករចិនកាលពីខែកក្កដា Model Y L មានទំហំធំជាងនេះនឹងមានប្រវែងកង់វែងជាង Model Y កៅអី ៥ ដល់ទៅ ១៥០ មីល្លីម៉ែត្រ និងមានប្រវែងតួរថយន្តវែងជាង ១៧៩ មីល្លីម៉ែត្រ។ វិមាត្រពិតប្រាកដនៃរថយន្តកៅអី ៦ ថ្មីនេះគឺ៖ ប្រវែងតួខ្លួនសរុប ៤ ៩៧៦ មីល្លីម៉ែត្រ, ទទឹង ១ ៩២០ មីល្លីម៉ែត្រ, កម្ពស់ ១ ៦៦៨ មីល្លីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ៣,០៤០ មីល្លីម៉ែត្រ។ រថយន្ដ Tesla Model Y L នឹងប្រើប្រាស់អាគុយប្រភេទ ternary NMC ពីក្រុមហ៊ុន LG។

រំលឹកថយក្រោយបន្ថិចកាលពីឆ្នាំ ២០២៤ រថយន្ត Model Y គឺជាម៉ូដែលលេចធ្លោរបស់ Tesla នៅប្រទេសចិន ដោយលក់បាន ៤៨០,៣០៩ គ្រឿង ដែលធ្វើឱ្យវាក្លាយជារថយន្តលក់ដាច់បំផុតនៅប្រទេសចិន។ វាបានរួមចំណែក ៧៤.៦% នៃការលក់សរុបរបស់ Tesla នៅក្នុងស្រុក ចំណែកឯការលក់រថយន្ត Model 3 គឺនៅសល់។ រថយន្ត SUV ទំហំមធ្យមមួយនេះអាចលក់ដាច់បានយ៉ាងល្អ ទោះបីជាមានសម្ពាធពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនជាច្រើនក៏ដោយ រួមមាន Xpeng G6, Deepal S7, Zeekr 7X, និង Onvo L60៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រោយប្រតិបត្តិការអាជីវកម្ម ៥ឆ្នាំ! Polestar សម្រេចចិត្តលាទីផ្សារប្រទេសចិននៅចុងឆ្នាំនេះហើយ

[បរទេស] ជាមួយដំណើរយ៉ាងលំបាកលំបិនក្នុងឆ្នាំ​២០២៥នេះ ដែលមានទាំងការធ្លាក់ចុះប្រាក់ចំណេញនៃអាជីវកម្មរបស់ខ្លួនផង និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តរបស់ប្រទេសចិនផង ពេលនេះ ក្រុមហ៊ុនរថយន្ត Polestar របស់ស៊ុយអែត បានសម្រេចចិត្តគ្រោងនឹងបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិនជាផ្លូវការនៅចុងឆ្នាំ២០២៥ នេះហើយ ក្រោយប្រតិបត្តិការអាជីវកម្មអស់រយៈពេលប្រមាណ ៥ឆ្នាំ នៅក្នុងទីផ្សារមួយនេះ។

ក្នុងនោះ បើយោងតាមទិន្នន័យផ្លូវការពីខាងប្រទេសចិនផ្ទាល់បានឲដឹងថា ក្នុងរយៈពេលកន្លះឆ្នាំមកនេះ ក្រុមហ៊ុន Polestar ផ្ទាល់គឺបានលក់រថយន្តរបស់ខ្លួនបានចំនួនតែ ៦៩ គ្រឿង ប៉ុណ្ណោះ នៅក្នុងប្រទេសចិន ខណៈនៅក្នុងខែមេសា និងឧសភា គឺមិនមានចំនួនលក់ឡើយ (០គ្រឿង)។

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Polestar ផ្ទាល់​ គឺមានហាងលក់រថយន្តរបស់ខ្លួនតែមួយប៉ុណ្ណោះ គឺស្ថិតនៅក្នុងទីក្រុងសៀងហៃ ខណៈការលក់តាមប្រព័ន្ធអ៊ីនធឺណិតវិញ គឺមិនមានឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Dongfeng ប្រកាសថានឹងការប្រើប្រាស់ស្ថាបត្យកម្មអាគុយថ្មីកាន់តែពិសេសនៅត្រឹមឆ្នាំ២០២៦

ក្រុមហ៊ុន Dongfeng eπ Technology បានរៀបចំព្រឹត្តិការណ៍បង្ហាញពីយុទ្ធសាស្ត្រ និងការប្រកាសផលិតផលរបស់ខ្លួននៅទីក្រុង Wuhan ដោយបានបង្ហាញផែនការអភិវឌ្ឍន៍ដែលគ្របដណ្តប់លើវេទិកាបច្ចេកវិទ្យា ការរៀបចំរចនាសម្ព័ន្ធម៉ាកយីហោ ផលិតផលថ្មី និងការពង្រីកទីផ្សារទៅក្រៅប្រទេស។ ក្រុមហ៊ុនក៏បានបញ្ជាក់ពីភាពជាដៃគូជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍរថយន្តប្រណីតថ្មីមួយនិងបានបានប្រកាសពីផែនការរបស់ខ្លួនក្នុងការផលិតរថយន្តអគ្គិសនី (EVs) ដែលប្រើប្រាស់ថ្មប្រភេទ solid-state និងស្ថាបត្យកម្មអាគុយ 1000V នៅត្រឹមឆ្នាំ ២០២៦។

东风奕派科技发布“未来之翼”战略,同步推出2026款eπ008新车_汽车_整合_品牌រថយន្ដនេះនឹងបង្កើតឡើងតាមរយៈការច្របាច់បញ្ចូលគ្នានូវម៉ាកយីហោរងរបស់ Dongfeng គឺ eπ (Yipai), Fengshen និង Nano, ក្រុមហ៊ុន Dongfeng eπ Technology មានគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនសម្រាប់រថយន្តអគ្គិសនី និងរថយន្តឆ្លាតវៃ។ ក្រុមហ៊ុននេះនឹងដំណើរការក្រោមម៉ាកយីហោសំខាន់ពីរគឺ Dongfeng eπ និង Dongfeng Fengshen។

ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Dongfeng eπ បានប្រកាសពីផែនការណែនាំរថយន្តអគ្គិសនី ដែលនឹងប្រើប្រាស់ថ្មប្រភេទ solid-state នៅត្រឹមឆ្នាំ ២០២៦។ ថ្មទាំងនេះនឹងប្រើប្រាស់ល្បាយនៃ silicon-carbon និង high-nickel រួមជាមួយនឹងសារធាតុ solid electrolytes ដែលមានចរន្តអគ្គិសនីខ្ពស់។ យោងតាមក្រុមហ៊ុន ការរៀបចំនេះត្រូវបានរចនាឡើងដើម្បីបង្កើនដង់ស៊ីតេថាមពល និងស្ថិរភាពកម្ដៅ ជាមួយនឹងគោលដៅចម្ងាយបើកបរលើសពី ១ ០០០ គីឡូម៉ែត្រ។

ការអភិវឌ្ឍន៍ដ៏សំខាន់មួយទៀតគឺវេទិកាអគ្គិសនីជំនាន់ថ្មីដែលគាំទ្រការសាកថ្មល្បឿនលឿន ១,០០០V។ ប្រព័ន្ធនេះនឹងរួមបញ្ចូលទាំងប្រព័ន្ធ 1,700V silicon carbide power module, ល្បឿនសាកថ្មអតិបរមា 12C និងម៉ូទ័រល្បឿនលឿន ៣០ ០០០ rpm។ ក្រុមហ៊ុន Dongfeng eπ ក៏កំពុងធ្វើការលើប្រព័ន្ធ “dual megawatt fast charge” ដែលអាចអាចបើកបរបានចម្ងាយ ៤៥០ គីឡូម៉ែត្រ ដោយគ្រាន់តែសាកថ្មត្រឹមតែ ៥នាទី ប៉ុណ្ណោះ។ រថយន្តដំបូងដែលប្រើប្រាស់បច្ចេកវិទ្យាទាំងនេះត្រូវបានកំណត់ពេលនឹងចេញលក់នៅឆ្នាំ ២០២៦។

ម៉ាកយីហោ Dongfeng eπ នឹងត្រូវបែងចែកជាពីរខ្សែចង្វាក់ផលិតកម្មចំនួន២។ ខ្សែចង្វាក់ផលិតកម្មទីមួយគឺ “Mainstream Technology Series” ដែលរួមមានរថយន្ដ Nano 01, Nano 06, eπ 007, និង eπ 008 ផលិតមកកំណត់គោលដៅលើអតិថិជនវ័យក្មេងដែលចូលចិត្តបច្ចេកវិទ្យា។ ខ្សែចង្វាក់ផលិតកម្មទីពីរគឺ “Smart Premium Series” ដែលនឹងត្រូវបានអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន Huawei។ ម៉ូដែលថ្មីនេះនឹងបង្ហាញខ្លួនជាមួយនឹងរថយន្ត SUV ទំហំធំនៅឆ្នាំ ២០២៦ ដែលបំពាក់ដោយបច្ចេកវិទ្យា HarmonyOS 5 របស់ Huawei និងប្រព័ន្ធជំនួយអ្នកបើកបរ QianKun ADS 4។

东风奕派科技发布重大战略规划将联合华为开发智能精品系列_易车ទន្ទឹមនឹងនេះដែរ ម៉ាកយីហោ Dongfeng Fengshen នឹងផ្តោតលើរថយន្តទំហំតូចទៅមធ្យម ដោយមានផែនការចេញលក់ ឬធ្វើបច្ចុប្បន្នភាពយ៉ាងហោចណាស់ ពីរម៉ូដែលក្នុងមួយឆ្នាំ និងសរុប ១០ ម៉ូឌែលនៅត្រឹមឆ្នាំ ២០២៨។

ផែនការពង្រីកទៅទីផ្សារអន្តរជាតិក៏ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Dongfeng eπ ផងដែរ។ ក្រុមហ៊ុនមានគោលបំណងដាក់ចេញរថថយន្ដម៉ូឌែលនៅទីផ្សារអន្តរជាតិជាង ៣០ ម៉ូឌែលនៅត្រឹមឆ្នាំ ២០២៧ ដែលអាចប្រើប្រាស់បានទាំងសម្រាប់ចង្កូតស្តាំ និងចង្កូតឆ្វេង។ ក្រុមហ៊ុនក៏មានគម្រោងបង្កើតបណ្តាញលក់សកលដែលមានជាង ២ ០០០ កន្លែង នៅត្រឹមឆ្នាំនោះផងដែរ។

រថយន្តថ្មីពីរម៉ូឌែលនេះត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍នេះ។ ទីមួយគឺរថយន្ត eπ 008 ឆ្នាំ២០២៦ ទទួលបានអាប់ដេតបន្ថែមពីរថយន្ដម៉ូឌែល SUV eπ 008 ដែលរួមបញ្ចូលទាំងការកែបែបរិក្ខាកាន់តែប្រសើរ បំពាក់មុខងារកៅអីថ្មី និងដំណើរការដោយបន្ទះឈីប Qualcomm’s Snapdragon SA8295P។ តម្លៃរបស់វាគឺចន្លោះពី ១៧៣ ៦០០ យ័ន ទៅ ១៩០ ៦០០ យ័ន ស្មើនិងប្រមាណ ២៣ ៩០០ ដល់ ២៦ ២០០ ដុល្លារអាមេរិក ជាតម្លៃពិសេសសម្រាប់ការចាប់ផ្តើមលក់។

រថយន្តមួយម៉ូឌែលដែលបានបង្ហាញខ្លួនគឺ Dongfeng Fengshen L8 ជារថយន្ត SUV កៅអីប្រាំដែលមានប្រវែងតួខ្លួន ៤ ៧៦២ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨២៥ មីលីម៉ែត្រ។ លក្ខណៈពិសេសរបស់វាមានដូចជា កៅអីខាងមុខដែលមានខ្យល់ចេញចូលនិងកម្ដៅ មុខងារម៉ាស្សាសម្រាប់អ្នកបើកបរ និងអេក្រង់កម្សាន្តសម្រាប់អ្នករួមដំណើរនៅផ្នែកខាងក្រោយ។ រថយន្ដនេះដំណើរការដោយប្រព័ន្ធ Mach hybrid របស់ Dongfeng។ រថយន្ត L8 នេះផ្តល់ចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបាន ២៤៨ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ២ ២៤៥ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង។ កម្រិតស៊ីប្រេងរបស់វាត្រូវបានវាយតម្លៃសុីត្រឹម ២.៤ លីត្រ/១០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមតែ១ខែ BYD លក់រថយន្ដសុរបបានជាង៣០មុឺនគ្រឿងនៅទូទាំងពិភពលោក

យោងតាមរបាយការណ៍បឋម BYD បានលក់រថយន្តលក្ខណៈគ្រួសារបានចំនួន ៣៤១ ០៣០ គ្រឿង នៅក្នុងខែកក្កដា វាធ្លាក់ចុះ ៩.៧% ធៀបនឹងខែមិថុនា។ នេះគឺជាការធ្លាក់ចុះនៃការលក់ប្រចាំខែលើកដំបូងក្នុងរយៈពេលប្រាំមួយខែចុងក្រោយ។ ប៉ុន្តែបើធៀបនឹងខែដដែល (កក្ដដា) កាលពីឆ្នាំមុនចំនួននៃការលក់ក្នុងខែកក្ដដា ឆ្នាំនេះមានការកើនឡើងត្រឹមតែ ០.១% ប៉ុណ្ណោះ។

BYD sold 341,030 cars globally in July, first monthly decrease in 6 monthsការធ្លាក់ចុះនៃការលក់ក្នុងប្រចាំខែកក្កដានេះបណ្តាលមកពីការថយចុះនៃការលក់រថយន្តប្រភេទ Plug-in Hybrid (PHEV) ដែលបានធ្លាក់ចុះជាលើកទីបួនជាប់ៗគ្នា ហើយការធ្លាក់ចុះនេះស្ទើរតែទ្វេដងបើធៀបនឹងខែមិថុនា ដោយមានការថយចុះដល់ ២២.៦% ធៀបនឹងឆ្នាំមុន។

BYD បានលក់រថយន្ត PHEV បានចំនួន ១៦៣ ១៤៣ គ្រឿង ធ្លាក់ចុះ ៤.៥% ធៀបនឹងខែមិថុនា និងធ្លាក់ចុះ ២២.៦% ធៀបនឹងខែកក្កដា ឆ្នាំ ២០២៤។ ការធ្លាក់ចុះប្រចាំឆ្នាំនៃការលក់រថយន្ត PHEV កំពុងមានធ្លាក់ចុះយ៉ាងខ្លាំង ដោយកាលពីខែមេសា វាធ្លាក់ចុះត្រឹមតែ ០.៤% ខែឧសភា ៦.៣% និងខែមិថុនា ១២.៥%។

Hello! We are BYD!ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះបានលក់រថយន្ត BEV (អគ្គិសនីសុទ្ធ) បាន ចំនួន ១៧៧ ៨៨៧ គ្រឿង ធ្លាក់ចុះ ១៤% ធៀបនឹងខែមិថុនា ប៉ុន្តែបានកើនឡើង ៣៦.៨% ធៀបនឹងខែដដែលកាលពីឆ្នាំមុន។ នេះគឺជាការធ្លាក់ចុះប្រចាំខែលើកដំបូងក្នុងរយៈពេលប្រាំខែចុងក្រោយចាប់តាំងពីខែកុម្ភៈមក។ ក្រុមហ៊ុនេះបាននាំចេញរថយន្តបាន ៨០ ៧៣៧ គ្រឿង ដែលជាការធ្លាក់ចុះ ១០.៣% ធៀបនឹងខែមិថុនា ប៉ុន្តែកើនឡើង ១៦៩% ធៀបនឹងខែដដែលកាលពីឆ្នាំមុន។ នេះគឺជាការធ្លាក់ចុះប្រចាំខែលើកដំបូងក្នុងរយៈពេលប្រាំបីខែចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៤ មក។

សរុបមក BYD បានលក់រថយន្តបាន ៣៤៤,២៩៦ គ្រឿង នៅទូទាំងពិភពលោកក្នុងខែកក្កដា រួមទាំងរថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្មផងដែរ។ ម៉ាកយីហោសំខាន់របស់ BYD បានលក់រថយន្តបាន ៣១៥,១៣៦ គ្រឿង ដែលជាការធ្លាក់ចុះ ១៦.៥% ពីខែមិថុនា ប៉ុន្តែបានកើនឡើង ៥.៤% បើធៀបនឹងខែដដែលកាលពីឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Deepal S05 BEV សាកមួយពេញអាចបើកបរបានដល់ទៅ ៥០០គ.ម

រថយន្តអគ្គិសនី Deepal S05 នាំចូលដោយចូលដោយក្រុមហ៊ុន Changan Cambodia សាកថ្មមួយពេញអាចបើកបរបានចម្ងាយឆ្ងាយដល់ទៅ ៥០០គីឡូម៉ែត្រ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ Deepal S05 ត្រូវបានឲ្យឈ្មោះថា Interstellar Wing Design ដែលបំផុសគំនិតដោយស្លាបរបស់យានអវកាស ដោយមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាកញ្ចក់ចំហៀងអូតូ មានអំពូលស៊ីញូ LED រួមទាំងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់មកពីផ្នែកចំហៀង និងជម្រើសថាសកង់ស្ព័រទំហំ ២០អ៉ីញ។

ទាក់ទងនឹងផ្នែកម៉ាសុីនវិញ រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនី ១ ប៉ុង ១ (RWD) អាចផលិតកម្លាំងបាន ២៣៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ បំពាក់មកជាមួយអាគុយទំហំ ៥៤.៧kwh សាកមួយពេញបើកបាន ៥០០គ.ម គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។

ចំពោះនៅផ្នែកខាងក្នុង គឺត្រូវបានឌីស្សាញបែប Minimalistic មានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ ភ្ជាប់ប្រតិបត្តិការ Deepal OS 3.0 អាចប្រើមុខងារ Apple CarPlay និង Android Auto មានកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ Panoramic sunroof ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ប្រកាសដាក់លក់ Yangwang U8L នៅចិន តម្លៃតែ ១៨មុឺនដុល្លារប៉ុណ្ណោះ!

[ទីផ្សារចិន] ស្របពេលដែលទីផ្សាររថយន្តថ្មីៗកំពុងតែមានការប្រកួតប្រជែង ពេលនេះ ក្រុមហ៊ុន Yangwang ដែលស្ថិតនៅក្រោមក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Yangwang U8L របស់ខ្លួនហើយ ដោយមានតម្លៃលក់តែ ១៨មុឺនដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Yangwang e⁴ មានប្រវែង ៥ ៤០០ ម.ម ទទឹង ២ ០៤៩ ម.ម កម្ពស់ ១ ៩២១ ម.ម និងប្រវែងគម្លាតកង់ ៣ ២៥០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ២,០លីត្រ turbocharged និងម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានសរុប ១ ១៨០ សេះ និងកម្លាំងរមួល ១ ២៨០ញ៉ូតុនម៉ែត្រ អាចជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេលត្រឹមតែ ៣,៦វិនាទី ប៉ុណ្ណោះ និងអាចបើកបរបានចម្ងាយសរុបខ្ទង់ ១ពាន់គីឡូម៉ែត្រ។

ទៅលើការរចនាផ្នែកខាងក្រៅ និងផ្នែកខាងក្នុង BYD Yangwang U8L មានការរចនាដូចគ្នាទាំងស្រុងទៅនឹងម៉ូឌែលស្តង់ដារ ប៉ុន្តែបានភ្ជាប់មកជាមួយជម្រើសពណ៌ Obsidian Black និង Sunstone Gold និងបានប្រើប្រាស់នូវយ៉ាន់ស្ព័រថ្មីទំហំ ២៣ អ៊ីញ ក៏ដូចជាឡូហ្គូលមាស 24K នៅផ្នែខាងមុខ ផ្នែកខាងក្រោយ និងនៅលើចង្កូត អេក្រង់កុងទ័រទំហំ ២៣,៦អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៨ និង ២៣,៦អ៊ីញ ជាដើម។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធ DiSus-P intelligent hydraulic body control និងប្រព័ន្ធ DiPilot 600 system ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ថាគ្រប់រថយន្តនិងគ្រឿងបន្លាស់របស់ MG ទាំងអស់ដែលបាននាំចូលមកកម្ពុជាគឺមានប្រភពពីអន្តរជាតិ

ក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា, MG មានភាពល្បីល្បាញនៅ​ក្នុង​នាម​ជា​ម៉ាកយីហោដែល​គួរ​ឱ្យ​ទុក​ចិត្តបំផុត​ដែល​ផ្តល់​នូវ​គុណភាពរថយន្តលំដាប់​​អន្តរជាតិ និង​មានសន្តិភាពផ្លូវចិត្ត​ក្នុង​រយៈ​ពេល​យូរដែលមានន័យថាមានទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់។ កត្តាសំខាន់មួយដែលធ្វើឱ្យ MG ខុសប្លែកផ្សេងពីរថយន្តផ្សេងៗនោះគឺ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការនាំចូលរថយន្ត និង គ្រឿងបន្លាស់ផ្តាច់មុខពីប្រភពអន្តរជាតិក្រៅប្រទេស ដោយមិនពឹងផ្អែកលើការផ្គត់ផ្គង់ពីប្រទេសជិតខាងដូចជាប្រទេសថៃជាដើម។

រថយន្ត MG គ្រប់ម៉ូឌែលគ្រប់ស៊េរីដ៏ពេញនិយមទាំងអស់ដែលមានលក់នៅប្រទេសកម្ពុជាគឺត្រូវបាននាំចូល ១០០% ពីរោងចក្រផលិតរថយន្តអន្តរជាតិនៅក្រៅប្រទេស។ ចំនុចនេះគឺបានធានានូវភាពស៊ីសង្វាក់គ្នាទៅលើប្រព័ន្ធបច្ចេកទេសវិស្វកម្ម, គុណភាពផលិតស្ដង់ដារអន្តរជាតិ និងការរួមបញ្ចូលគ្នារវាងភាពទំនើប ពីខ្សែផលិតកម្មជាសកលលោករបស់ម៉ាកយីហោ MG ផងដែរ។

MG Cambodia ពិតជាមានមោទកភាពក្នុងការបញ្ផាក់ច្បាស់ៗថារាល់គ្រឿងបន្លាស់ និង រថយន្តទាំងអស់របស់ខ្លួនត្រូវបាននាំចូលដោយផ្ទាល់ពីបណ្តាញសង្វាក់ផលិត និង ការផ្គត់ផ្គង់ផ្ទាល់ពី MG អន្តរជាតិដែលមានប្រភពដ៏ត្រឹមត្រូវ និង ធានាលើគុណភាព។ ភាពខ្លាំងនៃការនាំចូលរថយន្តពីអន្តរជាតិនេះផ្តល់អត្ថប្រយោជន៍ច្បាស់លាស់ជាច្រើនដល់អតិថិជន រួមមានដូចជា៖
•  ការផ្គត់ផ្គង់គ្រឿងបន្លាស់មានគុណភាពខ្ពស់ និងទទួលបានលក្ខខណ្ឌការធានាជាអន្តរជាតិ
•  កាត់បន្ថយហានិភ័យនៃគ្រឿងបន្លាស់ក្លែងក្លាយ ឬ ផលិតផលជំនួសក្នុងស្រុក
•  អតិថិជនទទួលបានសេវាកម្មថែទាំនិងជួសជុល បានឆាប់រហ័ស និងមានទំនុកចិត្តខ្ពស់ នៅមជ្ឈមណ្ឌលសេវាកម្មថែទាំរថយន្ត MG ផ្លូវការនៅកម្ពុជាដែលមានវិញ្ញាបត្រប័តផ្នែកបច្ចេកទេសត្រឹមត្រូវពីរោងចក្រផលិតរថយន្តអន្តរជាតិ

ជាលទ្ធផល អតិថិជនដែលបានប្រើប្រាស់រថយន្ត MG នៅកម្ពុជា អាចទុកចិត្តបានថា រថយន្តរបស់ពួកគេនឹងត្រូវបានថែទាំ និង ជួសជុលដោយប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ១០០%ដែលនាំចូលពីរោងចក្រអន្តរជាតិផ្ទាល់ និង ធានាបាននូវការប្រើប្រាស់យូរអង្វែង និងមានសុវត្ថិភាពខ្ពស់ជាមួយនឹងការធានាផ្លូវការពីក្រុមហ៊ុន។

នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់ នោះភាពជឿជាក់ និង ទំនុកចិត្តគឺមានសារៈសំខាន់ណាស់ ហើយគោលជំហរច្បាស់លាស់របស់ MG លើប្រភពនៃការនាំចូលរថយន្តនិងគ្រឿងបន្លាស់ពីរោងចក្រអន្តរជាតិមកកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះស្តង់ដារភាពនៃរថយន្តជាអន្តរជាតិ និង បំពេញភាពពេញចិត្តដល់អតិថិជនរបស់ខ្លួន។ អ្នកប្រើប្រាស់រថយន្ត MG នៅប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
•  គុណភាពផលិតផលស្តង់ដារអន្តរជាតិ ដែលសមស្របសម្រាប់ទីផ្សារជាសកល
•  ការទទួលបាននូវគ្រឿងបន្លាស់សុទ្ធ១០០%ពីរោងចក្រផលិតរថយន្តអន្តរជាតិ
•  ទទួលបានទំនុកចិត្តខ្ពស់លើផ្នែកសេវាកម្មក្រោយការលក់ ដែលដំណើរការដោយផ្ទាល់ពីក្រុមហ៊ុន MG និង មានស្តង់ដារអន្តរជាតិ
•  គ្រឿងបរិក្ខារស្តង់ដារលំដាប់អន្តរជាតិសម្រាប់ការថែទាំ និងជួសជុលរថយន្តជូនអតិថិជន

ទាំងអស់នេះហើយដែលបានធ្វើឱ្យ ក្រុមហ៊ុន MG Cambodia មានមោទកភាពក្នុងការផ្តល់ជូននូវសេវាកម្មលក់រថយន្តថ្មី និងសេវាកម្មថែទាំជួសជុលរថយន្តកម្រិតអន្តរជាតិ ដែលឆ្លុះបញ្ចាំងអំពីស្តង់ដារភាព និង ការយកចិត្តទុកដាក់ជាសកល។ តាមរយៈការជ្រើសរើសប្រើប្រាស់រថយន្ត MG, អតិថិជនមិនត្រឹមតែទទួលបានរថយន្តថ្មីមានគុណភាពល្អប៉ុណ្ណោះទេ ប៉ុន្តែលោកអ្នកកំពុងវិនិយោគទៅលើម៉ាកយីហោរថយន្តដែលមានកម្រិតស្តង់ដារអន្តរជាតិ, ការផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធ១០០% និងទទួលបាននូវសេវាកម្មដែលអាចទុកចិត្តបាន។ បន្ថែមលើសពីនេះ ក្រុមហ៊ុន MG គ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ការនាំចូលរថយន្តរបស់ខ្លួនដោយផ្ទាល់ ដើម្បីធានាថាអ្នកប្រើប្រាស់នៅកម្ពុជានឹងទទួលបានរថយន្តដែលល្អបំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Galaxy M9 ស្អាតហើយទំនើបទៀត ដាក់លក់តែជាង៣មុឺនដុល្លារ​នៅចិន

ក្រុមហ៊ុន Geely Automobile បានប្រកាសក្នុងសន្និសីទធុរកិច្ចមួយថា ខ្លួននឹងបញ្ចេញរថយន្ត Geely Galaxy M9 ជារថយន្ត SUV ប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid (PHEV) នៅក្នុងទីផ្សារក្នុងស្រុកឆ្នាំនេះ អាចនឹងដាក់លក់ជាមួយតម្លៃប្រហែល 250,000 យន់ ស្មើនិងប្រមាណ 34,830 ដុល្លារ។

Geely Auto initiated the 'Five by Five' Globalization Strategy and unveiled its new AI Powered, Six-Seater Flagship SUVរថយន្ត M9 នឹងក្លាយជាម៉ូដែលនាំមុខគេ (flagship model) នៃម៉ាករថយន្តបើប្រាស់ថាមពល Plug-in Hybrid ក្នុងត្រកូល Galaxy ដែលស្ថិតក្រោមក្រុមហ៊ុន Geely Automobile។ ត្រកូល Galaxy បានបង្កើតឡើងតាំងពីឆ្នាំ 2023 ហើយបានក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការលក់របស់ក្រុមហ៊ុន។ រថយន្តនេះនឹងត្រូវប្រកួតប្រជែងជាមួយរថយន្តមានតម្លៃថ្លៃជាង ដូចជា Li Auto L9 ជាដើម។

យោងតាមទិន្នន័យពី China EV DataTracker ម៉ាកយីហោ Geely Galaxy បានលក់រថយន្តសរុប 397, 125 គ្រឿង ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ 2025។ បច្ចុប្បន្នម៉ូឌែល Geely Galaxy មានរថយន្តចំនួនដប់គ្រឿង ហើយក្នុងពេលឆាប់ៗនេះ ត្រកូលរថយន្តដ៏សម្បូរបែបនេះ នឹងត្រូវបានពង្រីកបន្ថែមដោយរថយន្ត Galaxy M9 ។ រថយន្តនេះបានបង្ហាញខ្លួនជាសកលលើកដំបូងនៅក្នុងខែឧសភា ឆ្នាំ 2025 នៅទីក្រុង Milan ប្រទេសអុីតាលី។ ទោះជាយ៉ាងណាក៏ដោយ ម៉ូដែលនេះនៅមិនទាន់បានចាប់ផ្តើមលក់ជាផ្លូវការនៅក្នុងប្រទេសចិននៅឡើយទេ។

Geely Galaxy debuts M9 hybrid SUV as brand exceeds 1 million sales -  CnEVPostរូបរាងផ្នែកខាងក្រៅឌីហ្សាញបែប “Ripple Aesthetics”។ រថយន្តនេះមានផ្នែកខាងមុខបិទជិត លេងបន្ថែមជាមួយអំពូលបំភ្លឺពេលថ្ងៃនិងចង្កៀង LED អូសកាត់ពេញទទឹងពេញផ្នែកខាងមុខ។ នៅផ្នែកចំហៀងរថុយន្ដបំពាក់ជាមួយថាសកង់ប្រភេទ multi-spoke (កាំច្រើន) និងដៃទ្វារបែបបុរាណ។ នៅផ្នែកខាងក្រោយបំពាក់មកជាកោងនៅលើដំបូល លេងបន្ថែមជាស្ដុប LED អូសកាត់ពេញទទឹងផ្នែកខាងក្រោយ។ ចំពោះទំហំរថយន្ដនេះមានប្រវែងតួខ្លួនសរុប 5,205mm ទទឹង 1,999mm កម្ពស់ 1,800mm និងប្រវែងគម្លាតកង់មុខក្រោយ 3,030mm។

ចំពោះការឌីស្សាញមើលទៅសាមញ្ញា ប៉ុន្ដែស្រស់ស្អាតហើយប្រណីត។ ផ្នែកខាងក្នុងឌីស្សាញបែប 2+2+2, អ្វីដែលពិសេស កៅអីទាំងបីជួរក្នុងរថយន្ដនេះ សុទ្ធតែជាកៅអីចុចអូតូ ចំពោះកៅនៅផ្នែកខាងមុខអាចបត់បានរាបស្មើ មុខងារម៉ាស្សា កម្ដៅ និងខ្យល់ចេញចូល ចំពោះកៅទីពីរជាប្រភេទកៅអីចុចអូតូមានទម្រជើង ព្រមទាំងតុបត់ អេក្រង់កម្សាន្ដ សម្រាប់អ្នករួមដំណើរនៅខាងក្រោយ និងទូកទឹកកកសម្រាប់ដាក់ភេស្ជជៈ។ នៅកៅអីជួរទី២ បានរចនាមកឃ្លាតពីដោយទុកចន្លោះ ផ្លូវដើមានទទឹងប្រវែង 180 ម.ម ផ្ដល់ភាពងាយស្រួលក្នុងការដើរចូលទៅជួរទីបី។ ចំពោះកៅអីទាំងជួរក្នុងរថយន្ដនេះអាចបត់បានរាបស្មើដូចគ្នា។

Geely Galaxy M9: Air suspension, refrigerator, large display, and lounge-level seats | BitAuto Antigua and Barbudaបកទៅកាន់ផ្នែកខាងមុខបន្ថិច Geely Galaxy M9 អេក្រង់ទំហំ 30អុីញ ឌីស្សាញរួមបញ្ចូលគ្នាហើយមានប្រព័ន្ធ ជំនួយការបញ្ជាជាសំឡេងដោយ AI ទោះបីជាអេក្រង់ធំ ប៉ុន្តែវាក៏បានបំពាក់ជាមួយតូចមួយសម្រាប់បង្ហាញព័ត៌មានទាក់ទងនិងការបើកបរ អ្វីដែលពិសេសអ្នកបើកបរក៏អាចចូលប្រើស្លាយកុងទ័រ Head-up Display សម្រាប់មើលព័ត៌មានសំខាន់ៗពេលកំពុងបើកបរ។ បន្ថែមពីផ្នែកខាងមុខក៏ភ្ជាប់មកជាមួយកន្លែងសាកថ្មឥតប្រើខ្សែទំហំ50wចំនួន២ និងភ្លើងលម្អ  256 ពណ៌ លេងបន្ថែមជាមួយតុបតែងដោយឈើ ហើយគាំទ្រដោយ ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ G-Pilot H5 ផ្ដល់​នូវ​សមត្ថភាព​បើកបរ​កម្រិត​ខ្ពស់។

Cut-price Maybach GLS? Geely Galaxy M9 PHEV revealedGeely Galaxy M9 ដំណើរដោយប្រព័ន្ធ (Plug-in Hybrid) Thor EM-P super hybrid រួមបញ្ចូលជាមួយម៉ាស៊ីនចំណុះ 1.5 Turbocharged ទំហំ 4ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួនបី អាចផលិតកម្លាំងបានសរុប 661 សេះ ជាន់ស្ទុះពីកុងទ័រ 0-100 គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេលតែ 4.5 វិនាទី។

រថយន្ដនេះបំពាក់ជាមួយអាគុយលីចូម-ដែក-ផូស្វាត ផ្ដល់មកជាមួយនឹងជម្រើសទំហំ 18.4 kWh អាចបើកបរបានចម្ងាយ 85 គីឡូម៉ែត្រ និងទំហំ 41.46 kWh អាចបើកបរបានចម្ងាយ 170-185 គីឡូម៉ែត្រ។ នៅពេលប្រើថាមពលអគ្គិសនីលាយសាំង Galaxy M9 អាចបើកបរបានចមម្ងាយជាង 1500 គីឡូម៉ែត្រ និងមានអត្រាប្រេងឥន្ធនៈ 4.8L/100km។ រថយន្ដនេះក៏គាំទ្រការសាកថ្មលឿន  DC 60kW អាចសាកថ្មពី 30% ទៅ 80% ក្នុងរយៈពេល 28នាទីនិងបានបំពាក់ជាមួយរន្ធសាកថ្ម AC 7kW បន្ថែមពីនេះវាក៏មានរន្ធសម្រាប់បំលែងថាមពលយកប្រើប្រាស់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+