ផ្ទាំងផ្សាយពាណិជ្ជកម្ម

XPeng នឹងប្រកាសចេញ P7 ថ្មីរបស់ខ្លួននៅសប្តាហ៍ក្រោយនេះ ជាមួយតម្លៃលក់ខ្ទង់ ៣មុឺនដុល្លារ!

បន្ទាប់ពីមានការរចែកចាយនូវរូបភាពជាច្រើន ពេលនេះ ក្រុមហ៊ុន XPeng ផ្ទាល់បានប្រកាសគ្រោងនឹងប្រកាសចេញជាផ្លូវការនូវរថយន្តអគ្គិសនី XPeng P7 ជំនាន់ទី ២ របស់ខ្លួនហើយ ដោយគ្រោងនឹងធ្វើឡើងនៅក្នុងថ្ងៃទី ០៦ ខែសីហាខាងមុខនេះ ជាមួយតម្លៃចាប់ពី ២៨ ០០០ដុល្លារ ដល់ ៤២ ០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្តជំនាន់ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៥ ​០១៧ ម.ម ទទឹង ១ ៩៧០ ម.​ម កម្ពស់ ១ ៤២៧ ម.ម និងប្រវែងគម្លាតកង់ ៣ ០០៨ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំងបាន ៣៦៧សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ (AWD) ផលិតកម្លាំងបាន ២២៤ និង ៣៦៧សេះ

លើសពីនេះ ក៏ទទួលបាននូវជម្រើសអាគុយទំហំធំ ៧៤,៩ និង ៩២,២គីឡូវ៉ាត់ម៉ោង ផងដែរ និងអាចបើកបរបានចម្ងាយដល់ទៅ ៦២៥ និង ៨២០គីឡូម៉ែត្រ ឯណ្ណោះ នៅពេលសាកថ្មពេញម្តង។

ក្នុងនោះ ចំពោះការរចនារបស់ XPeng P7 ជំនាន់ទី ២ នេះ គឺមានការរចនាតួខ្លួនបែប fastback ស្រដៀងនឹងរថយន្តរបស់ Tesla ដែរ ពោលគឺបានភ្ជាប់មកជាមួយ spoiler ប្រភេទអគ្គិសនី អាចបើក-បិទដោយស្វ័យប្រវត្តិ មានចង្កៀងមុខ-ក្រោយ LED ថ្មី រចនាជុំវិញផ្នែកខាងមុខ និងខាងក្រោយនៃរថយន្ត មានជម្រើសថាសកង់ទំហំ ២០ និង ២១អ៊ីញ រចនាថ្មី និងបំពាក់មកជាមួយទ្វារស្លាបប្រភេទបើកឡើងលើដែលដំណើរការដោយអគ្គិសនីជាដើម។

ចំពោះផ្នែកខាងក្នុងវិញ នឹងទទួលបាននូវប្រព័ន្ធជំនួយការបើកបរដែលប្រើប្រាស់នូវបច្ចេកវិទ្យា AI ដែលដំណើរការដោយបន្ទះឈីប Turing AI chip ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei Shangjie H5 តម្លៃជាង២មុឺនដុល្លារ មានទាំងជម្រើសប្រើអគ្គិសនីនិងអគ្គិសនីលាយសាំង

រថយន្ត SUV ប្រភេទ EREV crossover ម៉ូឌែល Shangjie H5 របស់ក្រុមហ៊ុន Huawei និង SAIC  បានបង្ហាញខ្លួននៅក្នុងប្រទេសចិន ផ្ដល់មកជូនជាម្រើសប្រើប្រាស់អគ្គិសនីសុទ្ធនិងអគ្គិសនីលាយសាំង។ រថយន្ត នេះនឹងដាក់លក់នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​នៅ​ខែកញ្ញា ឆ្នាំ ២០២៥ ជាមួយនឹង​តម្លៃ​ក្រោម 200,000 យន់ (ប្រហែល 27,950 ដុល្លារ​អាមេរិក)។ 

Huawei’s Shangjie H5 EREV crossover revealed over 230 km of EV range in ChinaShangjie គឺជាម៉ាកយីហោទីប្រាំរបស់ក្រុមហ៊ុន Huawei។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ មានបណ្តាញលក់រថយន្តផ្ទាល់ខ្លួនហៅថា HIMA (Harmony Intelligent Mobility Alliance) នៅក្នុងប្រទេសចិន ដោយសហការជាមួយក្រុមហ៊ុនផលិតរថយន្តរដ្ឋផ្សេងៗជាច្រើន។ បច្ចុប្បន្ន HIMA លក់ម៉ូឌែលក្រោមម៉ាកយីហោនេះចំនួនបួនគឺ Aito, Luxeed, Stelato, និង Maextro។

Huawei Shangjie H5 ជាប្រភេទរថយន្ដ SUV កៅអីប្រាំផលិតឡើងដោយុកំណត់គោលដៅសម្រាប់អ្នកទិញយុវវ័យ។ វាមានការរចនាផ្នែកខាងមុខស្អាត និងចង្កៀងមុខស្តើង បំពាក់នូវ LiDAR នៅលើដំបូល, ដៃទ្វារបែបបុរាណ, និងស្ដុបខាងក្រោយរចនាអូសកាត់ជាបន្ទាប់ពេញទទឹងផ្នែកខាងក្រោយ។ ចំពោះរូបរាងផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប 4,780mm ទទឹង 1,910mm  កម្ពស់  1,657mm  និងប្រវែងគម្លាតកង់មុខក្រោ 2,840mm។

Huawei's Shangjie H5 EREV revealed over 230 km of EV range in Chinaរថយន្ត Shangjie H5 ផ្តល់ជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយសាំង (EREV)៖

ម៉ូឌែលប្រើអគ្គិសនីសុទ្ធមាន២ប្រភេទ

  • ម៉ូឌែលទី១ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនអាចផលិត 150 kW (201 hp) បំពាក់មកជាមួយអាគុយ LFP របស់ក្រុមហ៊ុន  CATL។
  • ម៉ូឌែលទី២ ដំណើរដោយម៉ូទ័រអគ្គិសនីចំនួនមួយអាចផលិតកម្លាំងបាន 180 kW (241 hp) បំពាក់មកជាមួយអាគុយ ternary NMC របស់ក្រុមហ៊ុន CATL។ ចំពោះរយៈចម្ងាយរបស់រថយន្ដប្រើអគ្គិសនីសុទ្ធ ក្រុមហ៊ុនមិទាន់បញ្ចេញជាផ្លូវការទេ

ម៉ូឌែលប្រើអគ្គិសនីលាយសាំង

  • ម៉ូទ័រអគ្គិសនី: ម៉ូដែល EREV នៃ Shangjie H5 មាន ម៉ូទ័រអគ្គិសនី 150 kW ដូចទៅនឹងម៉ូដែល BEV ដែរ។
  • រថយន្ដអគ្គិសនីលាយសាំងនេះ ដំណើរដោយម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនី មានកម្លាំង 150 kW (201 hp) បំពាក់ជាមួយគុយ LFP ទំហំ 32.6 kWh ផ្តល់ជូនរយៈចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបានរហូតដល់ 230 គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC  តែប្រើអគ្គិសនីលាយសាំងអាចបើកបានចម្ងាយជាង 1,300 គីឡូម៉ែត្រ។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផលដែល Mazda CX-5 ជំនាន់ទី៣ ទើបចេញ ត្រូវបានដកប៊ូតុងមុខងារសំខាន់ចេញស្ទើរតែទាំងអស់!

[បរទេស] រថយន្ត Mazda CX-5 គឺជាម៉ូឌែលលក់ដាច់បំផុតរបស់ត្រកូល Mazda គិតមកដល់ពេលបច្ចប្បន្ន ដោយគិតចាប់ចាប់ពីពេលចេញដំបូងឆ្នាំ២០១២ លក់បានសរុបរហូតដល់ ៤ ៧៦១ ៣២៩គ្រឿង ហើយម៉ូឌែលជំនាន់ថ្មីទី៣ ក៏ទើបបង្ហាញខ្លួនផ្លូវការនាពេលថ្មីៗនេះផងដែរ ជាមួយការពង្រីកទំហំតួរខ្លួន ផ្លាស់ប្តូរមុខមាត់ថ្មី ជាពិសេសគឺផ្នែកខាងក្នុងដោយ Mazda បានដកប៊ូតុងមុខងារសំខាន់ចេញស្ទើរតែទាំងអស់។

យោងតាមប្រធានគ្រប់គ្រង់មុខងារសាធារណ:របស់ Mazda ប្រចាំអាមេរិចខាងជើង លោក Tamara Mlynarczyk បានបង្ហាញថា ការផ្លាស់ប្តូរថ្មីនេះគឺស្របតាមការសិក្សារបស់ក្រុមហ៊ុនទៅលើមតិកែលំអររបស់អតិថិជនខ្លួន ដែលបានបង្ហាញថា អតិថិជនចូលចិត្តនូវអេក្រង់ប្រព័ន្ធកម្សាន្តកណ្តាលធំ។ ដូច្នេះហើយទើបក្រុមហ៊ុនសម្រេចចិត្តបង្កើតនូវប្រព័ន្ធប្រតិបត្តិការ HMI ថ្មីដែលងាយស្រួលក្នុងការប្រើប្រាស់ និងសុវត្ថិភាពនៅពេលបើកបរ។ ដោយ CX-5 បានប្តូរពីបើប៊ូតុងមុខងាររញ៉េរញ៉ៃទៅជាការចុច Touch នៅលើអេក្រង់កម្សាន្តថ្មីទំហំរហូតដល់ ១៥,៦អ៊ីញ ឬបញ្ជាតាមសម្លេងវិញម្តង។ ប៉ុន្តែបើយើងក្រឡេកមើលទៅលើឡានអគ្គិសនីគឺវាដំណើរការបែនេះយូរហើយ ជាពិសេសដូចឡានអគ្គិសនី Mazda EZ-6 និង EZ-60 ផងដែរ។

គួរបញ្ជាក់ផងដែរថា Mazda CX-5 ជំនាន់ថ្មីទី៣ នឹងចេញលក់ផ្លូវការនាដើមឆ្នាំក្រោយ ជាមួយជម្រើសម៉ាស៊ីនទាំងប្រភេទប្រើចំហេះក្នុង និងកូនកាត់ ប៉ុន្តែប្រភេទកូនកាត់នឹងបញ្ចេញនៅពេលជិតចេញលក់ជាមួយតម្លៃ។ សម្រាប់ម៉ាស៊ីនចំហេះ ដំណើរការដោយម៉ាស៊ីន SkyActiv-G ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៨៧សេះ និងកម្លាំងរមួល ២៥១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei បញ្ចេញ All-new Aito M7 របស់ខ្លួន ត្រៀមដាក់លក់ក្នុងខែ ៩ នេះ!

បន្ទាប់ពីប្រកាសចេញលក់ដំបូងនៅក្នុងទីផ្សារប្រទេសចិន ក្នុងឆ្នាំ ២០២០ ពេលនេះ ក្រុមហ៊ុន Huawei និង Seres បានប្រកាសបញ្ចេញជាផ្លូវការនូវរូបភាព ក៏ដូចជារូបរាងរបស់រថយន្ត All-new Aito M7 ដែលជារថយន្តជំនាន់ថ្មីរបស់ខ្លួនហើយ ហើយគ្រោងប្រកាសដាក់លក់ជាផ្លូវការនៅក្នុងខែកញ្ញាខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ រថយន្ត Aito M7 ថ្មីនេះ គឺទទួលបាននូវការរចនាបែប Interstellar Matrix ដោយមានប្រវែងដល់ទៅ ៥ម៉ែត្រ ឯណ្ណោះ ហើយចំណែកផ្នែកប្រព័ន្ធសុវត្ថិភាពវិញ ក៏ទទួលបាននូវប្រព័ន្ធ ADS 4 ADAS ផងដែរ។

សម្រាប់ផ្នែកថាមពល រថយន្តនេះ ដំណើរការដោយបច្ចេកវិទ្យា EREV ធ្វើការជាមួយម៉ាសុីនសាំងចំណុះ ១,៥លីត្រ turbocharged ផលិតកម្លាំងបាន ១៥៨ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ (4WD) អាចផលិតកម្លាំងបាន ៣០៤ និង ៥២៦សេះ និងជម្រើសអាគុយទំហំ ៣៧ ដល់ ៥៣,៤គីឡូវ៉ាត់ម៉ោង ខណៈចម្ងាយបើកបរមិនទាន់បង្ហាញនៅឡើយទេ។

ចំពោះតម្លៃវិញ អាចនឹងមានតម្លៃលក់ចាប់ពី ៣៤ ៩២០ដុល្លារ ដល់ ៤៦​ ១០០ ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រោយប្រតិបត្តិការអាជីវកម្មជិត ៣ទសវត្ស! Mitsubishi Motor សម្រេចចិត្តលាទីផ្សារប្រទេសចិន

[បរទេស] ជាមួយដំណើរយ៉ាងលំបាកលំបិនក្នុងឆ្នាំ​២០២៥នេះ ជាមួយការធ្លាក់ចុះប្រាក់ចំណេញនៃអាជីវកម្មរបស់ខ្លួនផង និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តរបស់ប្រទេសចិន បានបង្ខំអោយក្រុមហ៊ុន Mitsubishi Motors សម្រេចចិត្តបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិនជាផ្លូវការ ក្រោយប្រតិបត្តិការអាជីវកម្មជិត ៣ទសវត្សនៅក្នុងទីផ្សារមួយនេះ ដោយមានទាំងការផលិតរថយន្ត និងការផ្គត់ផ្គង់ម៉ាស៊ីនដល់ក្រុមហ៊ុនចិនផ្សេងៗទៀត។

កាលពីដើមខែនេះ ក្រុមហ៊ុន Mitsubishi បានប្រកាសថា ខ្លួនបានបញ្ចប់កិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Shenyang Aerospace Mit. Engine Mfg. Ltd (SAME) ដែលទទួលបន្ទុកផលិតម៉ាស៊ីនសម្រាប់រថយន្ត Mitsubishi ក៏ដូចជារថយន្តរបស់ម៉ាកយីហោចិនមួយចំនួនទៀត ខណ:ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះបានដំណើរការតាំងពីឆ្នាំ១៩៩៨។ ចំណែកការផលិតរថយន្តវិញ នៅឆ្នាំ២០២៣ ក្រុមហ៊ុន Mitsubishi បានដកខ្លួនចេញពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា GAC។

ខណ:ការសហការគ្នានេះបានយ:ពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ ពោលចាប់ផ្តើមក្នុងឆ្នាំ២០១២។ ហើយកំឡុងពេលសហការគ្នានេះ ឆ្នាំ២០១៨ ការលក់ប្រចាំឆ្នាំបានកើនឡើងដល់ ១៤៤ ០០០គ្រឿង ដោយរថយន្ត Outlander ជាម៉ូដែលពេញនិយមជាងគេ។ ប៉ុន្តែការលក់បានធ្លាក់ចុះដល់ត្រឹម ៣៣ ៦០០គ្រឿងវិញ គិតត្រឹមខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Mitsubishi បានរាយការណ៍ថានៅត្រីមាសទី១ ឆ្នាំនេះប្រាក់ចំណេញសរុបរបស់ខ្លួន ដែលធ្លាក់ចុះរហូតដល់ ៨៤ភាគរយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Samsung ប្រកាសចាប់ដៃជាមួយ Elon Musk ផលិតឈីបសម្រាប់ Tesla ទាំងមូល!

ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តចិន និងបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននេះ និងខាងមុខ ពេលនេះ ក្រុមហ៊ុន Samsung Electronics និង Tesla បានប្រកាសចុះនូវកិច្ចព្រមព្រៀងថ្មីមួយហើយ ហើយក្នុងនោះ កិច្ចព្រមព្រៀងនេះ គឺក្រុមហ៊ុន Samsung Electronics នឹងផលិតបន្ទះឈីបឲ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc. ទាំងមូលតែម្តង។

សម្រាប់កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងរយៈពេលវែងដែលរយៈពេលរហូតដល់ឆ្នាំ ២០៣៣ ឯណ្ណោះ ជាមួយការវិនិយោគប្រមាណ ១៦,៥ ពាន់លានដុល្លារ ពីសំណាក់ក្រុមហ៊ុន Tesla Inc. ។

គួរបញ្ជាក់ថា ចំពោះបន្ទះឈីបទាំងនេះ គឺនឹងផលិតឡើងនៅលើបច្ចេកវិទ្យា 2nm ដែលជាបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Samsung Electronics ផ្ទាល់ ខណៈកិច្ចព្រមព្រៀងនេះ ក៏បានធ្វើឲភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics កើនឡើង ៣.៥% ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei Aito M8 ប្រើអគ្គិសនីសុទ្ធបើកទទួលការបញ្ជាទិញមុនក្នុងតម្លៃ៥មុឺនដុល្លារ

រថយន្ត SUV Huawei Aito M8 ប្រើអគ្គិសនីសុទ្ធចាប់ផ្តើមបើកទទួលការបញ្ជាទិញមុនក្នុងតម្លៃ ៥២ ០០០ ដុល្លារ និងបានបំពាក់ជាមួយប្រព័ន្ធបើកបរអគ្គិសនីថ្មីរបស់ Huawei ហើយគ្រោង​នឹង​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ខែ​សីហាខាងមុខនេះ។ រថយន្ដនេះ នៅ​តែ​រក្សា​ការ​រចនា “Kunpeng” របស់ត្រកូល Aito ប៉ុន្តែ​មាន​ភាព​ខុស​គ្នា​នៅប៉ាណានៅខាងមុខផ្នែកខាងក្រោម ខុសពី​ពី​ម៉ូឌែលប្រើអគ្គិសនីលាយសាំង (EREV)។ 

សម្រាប់ចង្កៀង​មុខ​នៅតែបំពាក់ជាមួយភ្លើង LED ២គ្រាប់ រួម​បញ្ចូល​ជារន្ធខ្យល់នៅផ្នែកចំហៀង។ នៅលើដំបូលផ្នែកខាងមុខ រថយន្ដអគ្គិសនីនេះបន្ដបំពាក់មកជាមួយឧបករណ៍​ចាប់​សញ្ញា LiDAR ១៩២ ខ្សែ​ សម្រាប់ម៉ូឌែលនេះ ​វា​ក៏​មាន​កន្លែង​ដាក់​ឥវ៉ាន់​ខាង​មុខ​ផង​ដែរ។ ចូលមកដល់ផ្នែកចំហៀង រថយន្ត Aito M8 EV នេះត្រូវបានបំពាក់ដោយកង់ថ្មីទំហំ ២១ អ៊ីញនិងបន្ថែមមកជាមួយជម្រើសថាស multi-spoke ផងដែរ។ 

ការរចនាផ្នែកខាងក្រោយរបស់រថយន្តនេះ បានបំពាក់ស្ដុបក្រោយ ដំណើរការដោយប្រព័ន្ធភ្លើងឆ្លាតវៃ ISD ថ្មី ឌីស្សាញជារបារក្រូមីញ៉ូម លាតសន្ធឹងអូសកាត់ពេញទទឹងផ្នែកខាងក្រោយ។ រថយន្ត M8 EV ត្រូវបានបន្ថែមដោយជម្រើសពណ៌ខាងក្រៅថ្មីគឺ Night Violet និងជម្រើសផ្ទៃក្នុងពណ៌ Truffle Brown។

ចំពោះទំហំរូបរាងផ្នែកខាងក្រៅ Aito M8 នៅតែរក្សាទំហំដូចគ្នាទៅនឹងម៉ូឌែលប្រើអគ្គិសនីលាយសាំង EREV ដោយមានប្រវែងតួខ្លួនសរុប ៥ ១៩០ ម.ម, ទទឹង ១ ៩៩៩ ម.ម, កម្ពស់ ១ ៧៩៥ ម.ម និងប្រវែងគម្លាតកង់មុខក្រោ ៣ ១០៥ ម.ម។ រថយន្ដក៏ផ្ដល់មកជាមួយជម្រើស ៥ កៅអី និង ៦ កៅអី។ រថយន្ដនឹងក្លាយជារថយន្ដដំបូងគេមួយដែលបំពាក់នូវប្រព័ន្ធបើកបរឆ្លាតវៃ Huawei Qiankun Intelligent Driving ADS 4 ដែលផ្តល់នូវមុខងារជំនួយការបើកបរឆ្លាតវៃ និងជំនួយការចតរថយន្តឆ្លាតវៃ។

អ្វីកាន់តែពិសេសរថយន្ដនេះនឹងក្លាយជារថយន្ដដំបូង ប្រើប្រាស់់ប្រព័ន្ធបើកបរអគ្គិសនី Huawei 7-in-1 high-voltage ជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ថាមពលបម្រុង dual-path redundant។ ប្រព័ន្ធនេះនឹងមានជម្រើស ប្រើប្រាស់ម៉ូទ័រចំនួននិងម៉ូទ័រអគ្គិសនីចំនួន២។

  • ម៉ូឌែលប្រើម៉ូទ័រអគ្គិសនី១: អាចកម្លាំងអតិបរមា ២២៧ គីឡូវ៉ាត់ (៣០៤ សេះ)។
  • ម៉ូឌែលប្រើម៉ូទ័រអគ្គិសនី២: ម៉ូទ័រខាងមុខអាចផលិតកម្លាំងបាន ១៦០ គីឡូវ៉ាត់ (២១៥ សេះ) និងម៉ូទ័រខាងក្រោយអាចផលិតកម្លាំងបាន ២២៧ គីឡូវ៉ាត់ (៣០៤ សេះ)។

រថយន្តអគ្គិសនី Aito M8 បានបំពាក់ដោយអាគុយ CATL ទំហំ ១០០ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរ ៧០៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC គាំទ្របច្ចេកវិទ្យាសាកថ្ម Huawei’s Whale 800V។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Arcfox T1 សាកថ្មមួយពេញជិះបាន ៤២៥ គីឡូម៉ែត្រគ្រោងដាក់លក់ក្នុងតម្លៃខ្ទង់១មុឺនដុល្លារ

ក្រុមហ៊ុន BAIC Arcfox បានចេញផ្សាយរូបភាពផ្លូវការនៃរថយន្តបែប hatchback ប្រភេទ A0-class ថ្មីរបស់ខ្លួនគឺម៉ូឌែល Arcfox T1 ។ រថយន្ដនេះផលិតមកដើម្បីដាក់លក់ ក្នុងទីផ្សាររថយន្តអគ្គិសនីសុទ្ធខ្នាតតូចដែលមានតម្លៃ ១០ ០០០ ដុល្លារ។  រថយន្តនេះទទួលបានការរចនាខាងក្រៅថ្មីស្រឡាងដោយផ្អែកលើគំនិត “Arc-Flow” របស់ម៉ាកយីហោនេះ ហើយនឹងបើកការលក់ទុកមុននៅចុងខែសីហានេះ។

បើប្រៀបធៀបទៅនឹងការបង្ហាញខ្លួនដំបូងនៅឯកម្មវិធី Shanghai Auto Show រថយន្ត Arcfox T1 ហើយជាមួយរូបភាពផ្លូវការដែលទើបនឹងចេញផ្សាយ រថយន្ដនេះ បានរចនាសង្កត់ធ្ងន់ទៅលើសោភ័ណភាពបែបស្ព័រដែលកាន់តែលេចធ្លោជាងមុន។ រូបរាងនៅផ្នែកខាងក្រៅ រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៣៣៧មម ទទឹង ១ ៨៦០មម កម្ពស់ ១ ៥៧២មម  និងប្រវែងគម្លាតកង់មុខក្រោយ ២ ៧៧០ មម។

ផ្នែកចំហៀងនៃរថយន្ត T1 បានបំពាក់ជាមួយថាសកង់យ៉ាន់ស្ព័រអាលុយមីញ៉ូមទំហំ ១៨ អុីញ ប្រភេទ multi-spoke ដែលមិនសូវឃើញមានបំពាក់ក្នុងប្រភេទរថយន្តបែបនេះទេ ។ រូបភាពផ្លូវការក៏បានបង្ហាញពីការរចនាបែប two-tone និងបន្ថែមមកជាមួយ  Spoiler នៅផ្នែកខាងក្រោយធ្វើឲ្យរថយន្ដនេះមើលកាន់តែទាក់ទាញមបែបរថយន្ដស្ព័រ។ 

រថយន្ត Arcfox T1 ត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រិចចំនួនមួយ អាចមានកម្លាំងអតិបរមា ៧០ គីឡូវ៉ាត់ ៩៤ សេះ។ រថយន្ដនេះបំពាក់ជាមួយអាគុយ Lithium-iron-phosphate (LFP) ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CALB (China Aviation Lithium Battery Technology Group Co., Ltd.)។ យោងតាមសេចក្តីប្រកាសពីមុនដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) រថយន្តថ្មីនេះនឹងផ្តល់ជូនជម្រើសអាគុយពីរទំហំ៖ ៤១.៧ គីឡូវ៉ាត់ម៉ោង និង ៤២.៣ គីឡូវ៉ាត់ម៉ោង ដែលអាចផ្តល់ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធបាន ៤១០ និង ៤២៥ គីឡូម៉ែត្រ រៀងគ្នា។

Arcfox T1 បានឈានចូលទីផ្សារប្រកួតប្រជែងដ៏ស្វិតស្វាញ ដោយត្រូវប្រឈមមុខជាមួយគូប្រជែងដែលដាក់លក់នៅលើផ្សាររួចហើយដូចជា Geely Xingyuan និង BYD Seagull ដោយរថយន្ដទាំងពីរនេះដាក់លក់ជាមួយតម្លៃចាប់ពី ៩ ៩០០ ដុល្លារ។ សម្រាប់គូប្រជែងទាំងនេះបានបង្ហាញពីការលក់ដ៏ខ្លាំងក្លាកាលពីខែមិថុនា ដោយ Geely Xingyuan លក់បាន ៤០ ៨៩១ គ្រឿង និង BYD Seagull លក់បាន ៣០ ៧០៨ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jetour បញ្ចេញឡាន PHEV ថ្មីរបស់ខ្លួន ត្រៀមប្រកាសចេញលក់នៅខែក្រោមនេះ!

បន្ទាប់់ពីប្រកាសបញ្ចេញលក់ជាផ្លូវការនូវរថយន្ត Shanhai L7 កាលពីចុងឆ្នាំមុន ពេលនេះ ក្រុមហ៊ុន Jetour បានប្រកាសបង្ហាញចេញនូវរថយន្តសេរ៊ីថ្មីរបស់់ខ្លួនហើយ ដោយក្នុងនោះរថយន្តគឺមានឈ្មោះថា Jetour Shanhai L7 Plus PHEV ហើយគ្រោងនឹងប្រកាសចេញជាផ្លូវការនៅក្នុងខែសីហាខាងមុខនេះ។

ចំពោះការរចនាផ្នែកខាងក្រៅរបស់ Jetour Shanhai L7 Plus នេះ គឺមានភាពខុសប្លែកគ្នាបន្តិចបន្តួចប៉ុណ្ណោះបើប្រៀបធៀបទៅនឹង Shanhai L7 ហើយក៏ទទួលបានប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Chery Falcon 500 ផងដែរ។

ទាក់ទងទៅនឹងផ្នែកថាមពល គឺដំណើរការម៉ាសុីនចំណុះ ១,៥លីត្រ Tubor និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបានសរុប ៣៥៥សេះ ផ្គួបជាមួយអាគុយទំហំ ៣២,៦៥៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២២០ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៥០០ គីឡូម៉ែត្រ។

សម្រាប់ផ្នែកខាងក្នុងវិញ គឺទទួលបាននូវអេក្រង់ទំហំ ១៥,៦ អ៊ីញ ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ដូចជាតម្លៃ គឺមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely នឹងបញ្ចេញ EX5 ថ្មីរបស់ខ្លួននៅចិន តម្លៃតែ ១មុឺនដុល្លារ ប៉ុណ្ណោះ!

បន្ទាប់ពីប្រកាសចេញលក់ជាផ្លូវការអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុន Geely បានប្រកាសបញ្ចេញជាផ្លូវការនូវរថយន្ត Geely EX5 ដែលទទួលបាននូវការអាប់ឌែតថ្មីរបស់ខ្លួនហើយ ដោយមានតម្លៃលក់ចាប់ពី ១៥ ៣៣៥ដុល្លារ ដល់ ២០ ៣៦០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ សម្រាប់រថយន្ត Geely EX5 ថ្មីនេះ គឺទទួលបាននូវការអាប់ឌែតថ្មីទៅលើផ្នែកខាងក្រៅបន្តិចបន្តួច ក៏ប៉ុន្តែក៏ទទួលបាននូវជម្រើសពណ៌ថ្មីចំនួន ២ ផងដែរ រួមមានពណ៌ Dawn Blue និង Evening Forest Green ខណៈផ្នែកផ្សេងៗដូចជាទំហំ និងផ្នែកខាងក្នុងវិញហាក់ដូចជាមិនមានការអាប់ឌែតអ្វីឡើយ។

ជាមួយគ្នានេះ អ្វីដែលពិសេសជាងគេនោះគឺទាក់ទងទៅនឹងផ្នែកថាមពល ពោលគឺ Geely EX5 ថ្មីនេះគឺទទួលបាននូវកញ្ចប់ថ្មដែលមានទំហំធំដល់ទៅ ៦៨,៣៩គីឡូវ៉ាត់ម៉ោង ឯណ្ណោះ និងអាចបើកបរបានចម្ងាយ ៦១០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ខណៈផ្នែកខាងក្នុងវិញ គឺទទួលបាននូវអេក្រង់ទំហំ ១៥,៤ អ៊ីញ ឧបករណ៍បំពងសម្លេងចំនួន ៦ និងប្រព័ន្ធកាមេរ៉ាមើលជុំវិញជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+