ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lynk & Co បញ្ចេញឡាន EV ថ្មីរបស់ខ្លួន តម្លៃតែ ១មុឺនដុល្លារប៉ុណ្ណោះ តែជិះបាន ៤៣០គ.ម

ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនចិន ក៏ដូចជាក្រុមហ៊ុនគូរប្រកួតប្រជែងផ្សេងៗរបស់ខ្លួននៅក្នុងទីផ្សាររថយន្តខ្នាតតូច ពេលនេះ ក្រុមហ៊ុន Lynk & Co បានប្រកាសបង្ហាញចេញជាផ្លូវការនូវជម្រើសថ្មីសម្រាប់រថយន្តអគ្គិសនីខ្នាតតូចសេរ៊ីថ្មី Z20 របស់ខ្លួនហើយ ដែលក្នុងនោះរួមមានជម្រើស Pro និង Plus ហើយមានតម្លៃលក់ចាប់ពី ១៥ ២០០ដុល្លារ ដល់ ១៦ ៥០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះការរចនា និងប្រវែង ក៏ដូចជាទំហំរបស់រថយន្ត Lynk & Co Z20 នេះ គឺមិនមានការផ្លាស់ប្តូរថ្មីខ្លាំងនោះឡើយ ពោលគឺនៅតែរក្សាភាសារចនា​ The Next Day ដដែល និងដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ ប៉ុង ១ (RWD) អាចផលិតកម្លាំងបាន ២៣៥សេះ និងបើកបរបានចម្ងាយ ៤៣០គីឡូម៉ែត្រ។

សម្រាប់ផ្នែកខាងក្នុងវិញ គឺទទួលបាននូវជម្រើសឧបករណ៍បំពងសម្លេងម៉ាក Harman Kardon ចំនួន ១៤ចំនុច, អេក្រង់កម្សាន្តទំហំ ១៥,៤ អ៊ីញ, អេក្រង់ HUD ទំហំ ១៣,៨ អ៊ីញ, កុងទ័រឌីជីថលទំហំ ១០,២ អ៊ីញ និងប្រព័ន្ធ ADAS ផ្សេងៗ ក៏ដូចជាការអាប់ដេត software ថ្មីៗមួយចំនួនជាដើម។ លើសពីនេះ ក៏ទទួលបាននូវចំណាត់ថ្នាក់សុវត្ថិភាពផ្កាយប្រាំ Euro NCAP ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Yangwang U8 ​ត្រូវបានរំពឹងថានឹងចូលក្រឡុក​ទីផ្សារ​អឺរ៉ុប​នៅ​ឆ្នាំ២០២៦

រថយន្ដ BYD Yangwang U8 នឹងត្រៀមបង្ហាញវត្ដមាននៅទីផ្សារអឺរ៉ុបនៅឆ្នាំក្រោយ ហើយត្រូវប្រជែងជាមួយរថយន្ដម៉ាក​ប្រណីត​ដូចជា៖ Bentley, Porsche, Lotus និង Ferrari។ រថយន្ដ Yangwang U8 SUV និង U9 Electric supercar ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយជា​ម៉ូឌែល​ដំបូង​ក្នុងត្រកកូល Yangwang ដែល​ចូល​ទីផ្សារ​អឺរ៉ុប។

BYD's YangWang aims at Range Rover and McLaren - carsales.com.au

ម៉ូឌែលលក់​ដាច់​បំផុត​បច្ចុប្បន្ន​របស់ត្រកូល Yangwang នៅ​ប្រទេស​ចិន គឺ​ជា​រថយន្តប្រភេទ EREV ប្រើអគ្គិសនីលាយសាំង (Extended Range Electric Vehicle) off-roader គឺ​ម៉ូឌែល Yangwang U8 មាន​សមត្ថភាព​ពិសេស​អាច​បើកក្នុងទឹកបាន លក្ខណៈ​ពិសេស​នេះ​ត្រូវបាន​រចនា​ឡើង​សម្រាប់​ការបើកបរក្នុងស្ថានភាព​អាសន្ន ដូចជា​ទឹកជំនន់ ជាជាង​ការ​ប្រើប្រាស់​ជា​លក្ខណៈ​កម្សាន្ត។

Yangwang គឺជាម៉ាកយីហោប្រណីតរបស់ BYD បានបង្ហាញខ្លួនកាលពីខែមករា ឆ្នាំ២០២៣ ក្នុងប្រទេសចិន។ ម៉ូឌែលដំបូងរបស់ខ្លួនគឺរថយន្ត SUV Yangwang U8 បានចាប់ផ្តើមលក់ក្នុងប្រទេសនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣។ រថយន្តនេះបានក្លាយជារថយន្តដែលផលិតច្រើនជាងគេ មានតម្លៃថ្លៃជាងគេរបស់ប្រទេសចិន ដោយដាក់លក់ជាមួយតម្លៃ ១៥១ ៧៥០ ដុល្លារ។

🔋BYD Yangwang U9 Features, Price, and Comparisons - Licarcoបន្ថែមពីកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ Yangwang U9 អគ្គិសនីជាប្រភេទ supercar ត្រូវបានដាក់លក់ជាមួយតម្លៃ ២៣៤ ១០០ ដុល្លារ។ ម៉ូដែលទីបីរបស់ត្រកូល Yangwang បានចូលទីផ្សារក្នុងស្រុកនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ ជារថយន្តប្រភេទ Sedan ដាក់លក់ជាមួយតម្លៃចន្លោញពី ៨៧ ៥២០ ដល់ ៩៨ ៦៦០ ដុល្លារ។

មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងរថយន្ដត្រកូល Yangwang របស់ BYD នឹងត្រូវដាក់លក់នៅទីផ្សារសកល។ ជាក់ស្ដែង BYD បានធ្លាប់បានពិភាក្សាអំពីគម្រោងក្នុងការនាំយករថយន្ត Yangwang U8 ទៅបង្ហាញជាសាធារណៈនៅឯពិព័រណ៍រថយន្ត Geneva Motor Show ឆ្នាំ២០២៤ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងប្រទេសស្វីស។ កាលពីខែកក្កដាឆ្នាំមុនរថយន្ដត្រកូល Yangwang ចំនួន២ម៉ូឌែល ត្រូវបានដាក់បង្ហាញនៅមហោស្រព Goodwood Festival of Speed ឆ្នាំ២០២៤ នៅក្នុងប្រទេសអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ BYD មិនបានចែករំលែកផែនការផ្លូវការអំពីការដាក់លក់នៅអឺរ៉ុបនោះទេ។

Yangwang U8 prototype review: the tank-turning, 1,180bhp goliath Reviews 2025 | Top Gearអនុប្រធានក្រុមហ៊ុន BYD អ្នកស្រី Stella Li បានប្រាប់ទស្សនាវដ្តីរថយន្តអង់គ្លេស Autocar កាលពីថ្ងៃទី ២១ ខែកក្កដា ថា ផែនការរបស់ក្រុមហ៊ុនគឺនាំយករថយន្ដត្រកូល Yangwang ចូលទីផ្សារអឺរ៉ុប។ វា​នឹង​ក្លាយជាម៉ូឌែលបន្ទាប់ពីត្រកូល Denza  ដែល​គ្រោង​នឹង​ដាក់​លក់​នៅតំបន់អឺរ៉ុបនៅ​ដើមឆ្នាំ ២០២៦។ យ៉ាងណាមិញមិនទាន់​មាន​ព័ត៌មាន​ស្ដីអំពី​កាលបរិច្ឆេទរបស់ Yangwang ​នឹង​ត្រៀមបង្ហាញខ្លួន​អឺរ៉ុប​ជាក់លាក់ពេលណាទេ។

World Car Awards: Stella Li named Personality of the Year 2025.Yangwang U8 ជារថយន្ដប្រភេទ PHEV ដំណើរដោយ​ម៉ាស៊ីន ICE ចំណុះ ២.០ រួមបញ្ចូលជាមួយ​ម៉ូទ័រ​អគ្គិសនីចំនួន៤ ​អាចផលិត​កម្លាំង​សរុប​បាន ១ ១៨០ សេះ កម្លាំង​រមួល ១ ២៨០Nm និងអាចជាន់ស្ទុះពីកុងទ័រ ០ ​ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​រយៈពេល ៣.៦ វិនាទី។ រថយន្ដនេះបំពាក់មកជាមួយ​​អាគុយ LFP ទំហំ ៤៩.០៥ kWh ប្រើអគ្គិសនី​សុទ្ធអាចបើកបរបានចម្ងាយ ១៨០ គីឡូម៉ែត្រ តែប្រើអគ្គិសនីលាយសាំងអាចបើកបាន ១ ០០០ គីឡូម៉ែត្រ។ លក្ខណៈ​ពិសេស​ដ៏​គួរ​ចាប់អារម្មណ៍បំផុត ​របស់​រថយន្ត​នេះ​គឺ​សមត្ថភាព​របស់​វា​ក្នុង​ការ​បើកក្នុងទឹក អាច​បើកបរក្នុង​ល្បឿន ៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោងពេលបើកក្នុងទឹក។

BYD's YangWang U8 received 4,000 orders in Chinaនៅ​ខាងក្នុង រថយន្ត Yangwang U8 ​បានបំពាក់មកជាមួយ​បរិក្ខាគុណភាព​ខ្ពស់​ដូចជា​ស្រោបជាមួយស្បែក Nappa, គ្រឿង​តុបតែង​ដោយឈើ ។ នៅផ្នែកខាងមុខបានរថយន្ដបំពាក់ជាមួយអេក្រង់ចំនួន៣ ក្នុងនោះអេក្រហ់កុងទ័រឌីជីថលទំហំ ២៣.៦ អុីញ, អេក្រង់​កម្សាន្ដនៅកណ្ដាល់ទំហំ ១២.៨ អុីញ និង​អេក្រង់​កម្សាន្ដសម្រាប់រួមមអ្នកដំណើរនៅផ្នែកខាងមុខ​ទំហំ ២៣.៦ អុីញ។ កៅអី​ខាងមុខ​មាន​មុខងារ​កម្តៅ បញ្ចេញ​ខ្យល់ និង​ម៉ាស្សា។ អ្វីកាន់តែពិសេសរថយន្ដក៏បានបំពាក់មកជាមួយ Head-up Display  (augmented reality) ទំហំ ៧០អ៊ីញ, និងបំពាក់មកជាមួយឧបករណ៍បំពងសម្លេង Dynaudio ចំនួន២២គ្រាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Royal Enfield សម្ពោធម៉ូតូស៊េរីថ្មី BEAR 650 នៅកម្ពុជា ស្អាត កម្លាំងខ្លាំង មានច្រើនពណ៌ សម្រាប់ជ្រើសរើស

  • Presenting the Bear 650 – ម៉ូតូ scrambler ទាន់សម័យជំនាន់ថ្មីជាមួយនឹងដួងព្រលឹងទសវត្សរ៍ឆ្នាំ 60 | ផ្អែកលើ Interceptor / INT 650 និងបំផុសគំនិតដោយ Eddie Mulder នៅឯ Big Bear Run ឆ្នាំ 1960
  • fuelled by gut feel និងបំពាក់ដោយម៉ាស៊ីនភ្លោះប៉ារ៉ាឡែល (parallel ) 650cc ដ៏ល្បីល្បាញរបស់ Royal Enfield, Bear 650 រួមបញ្ចូលគ្នានូវរចនាបថបេតិកភណ្ឌពិតប្រាកដ និងនិងភាពស៊ីសង្វាក់គ្នា។
  • កង់ខាងមុខ/ខាងក្រោយទំហំ 19 អ៉ីញ/17អ៉ីញ ជាមួយនឹងសំបកកង់ chunky ធំៗ ដែលមានមុខងារពិសេសដល់ទៅ ២យ៉ាង ,កន្លែងអង្គុយបែប scrambler, កាងក្រោយខ្ពស់ និងកម្ពស់ពីបាតម៉ាស៊ីនមកផ្ទៃដី 184mm ធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលស្វែងរកស្ទីល និងបង្ហាញទម្រង់ជិះបែបថ្មី។

ប្រទេសកម្ពុជា ថ្ងៃចន្ទ​​ ទី២២​ ខែកក្កដា ឆ្នាំ២០២៥៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យមថ្ងៃនេះ បានប្រកាសដាក់លក់ម៉ូតូស៊េរីថ្មី Bear 650 នៅក្នុងប្រទេសកម្ពុជាហើយ ។ The Bear 650 គឺជា  scrambler ស៊េរីថ្មីទាន់សម័យដែលត្រូវបានបំផុសគំនិតដោយ Eddie Mulder, aka Fast Eddie’s spirit។ ជាមួយគ្នានេះដែរ ភាពអង់អាច និងការផ្ដល់នូវតាមតម្រូវការរបស់អ្នកបើកបរ របស់ម៉ូតូស៊េរីថ្មីនេះ បង្ហាញយ៉ាងច្បាស់ និងលំអិតបំផុតអំពីផ្នត់គំនិតរបស់អ្នកប្រណាំងម៉ូតូម្នាក់ដែលកាលនោះមានអាយុ 16ឆ្នាំមកពីក្លឹប Checkers Motorcycle Club – Eddie Mulder ហើយនៅក្នុងឆ្នាំ 1960 គាត់បានក្លាយជាជើងឯកវ័យក្មេងជាងគេដែលប្រកួត និងយកឈ្នះនៅក្នុងការប្រកួត Big Bear Run នៅវាលខ្សាច់កាលីហ្វ័រញ៉ា។​

ចូលទៅកាន់ប្រវត្តិដើមបន្តិច នៅក្នុងឆ្នាំ 1960 វាលខ្សាច់ដែលមានឈ្មោះថា Mojave បានក្លាយជាទីលានប្រណាំងរបស់កម្មវិធី Big Bear Run ហើយវាលខ្សាច់នោះត្រូវបានគេស្គាល់ថា ជាវាលខ្សាច់ដែលធំ និងពិបាកបំផុតនៅកាលីហ្វ័រញ៉ាក្នុងការប្រកួតប្រណាំងម៉ូតូ ដែលគេមិនធ្លាប់បានឃើញ។ ប៉ុន្តែលោក Eddie Mulder បានធ្វើឱ្យពិភពប្រណាំងម៉ូតូមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលគាត់បាន ឆ្លងកាត់ទីផ្ដាច់ព្រ័ត្រមុនគេ ក្នុងរយៈពេល 4 ម៉ោងនិង 21 នាទី ដោយបញ្ឆេះម៉ូតូកេរ្តិ៍ដំណែលដែលវិលត្រលប់មកវិញតាមសម័យកាលរបស់គាត់គឺ Astride 500cc Royal Enfield Fury។ លោក Eddie គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតែ 197 នាក់ប៉ុណ្ណោះដែលបានបើកបរនៅក្នុងវាលខ្សាច់ដ៏លំបាករហូតដល់ចុងបញ្ចប់ទីព្រ័ត្រ ហើយ 64ឆ្នាំ ក្រោយមក រឿងរ៉ាវទាំងនោះ និងស្មារតីដែលគ្មានការភ័យខ្លាចនោះ បានជំរុញឱ្យមានការបំផុសគំនិតសម្រាប់ម៉ូតូដែលបង្កប់នូវភាពធន់ ហើយខ្លាំងដូចទៅនឹងម៉ូតូដែលលោក Eddie បើកបរក្នុងពេលប្រកួត ហើយម៉ូតូកំពុងលើកឡើងនេះ គឺជា Royal Enfield Bear 650 ដែលជាម៉ូតូដ៏ទាន់សម័យ និងបត់បែនបានល្អមែនទែន។ រចនាឡើងសម្រាប់អ្នកបើកបរដែលជឿជាក់លើសភាវគតិរបស់ពួកគេ និងលេចធ្លោជាងអ្នកដទៃ ម៉ូតូ Bear 650 គឺលើសពីម៉ូតូមួយគ្រឿង​ ព្រោះវាគឺជា ការធ្វើដំណើរ ជាកំណត់ត្រា និងការរំលឹកពីអ្វីដែលអ្នកចង់បាន។ មិនតែប៉ុណ្ណោះជាមួយនឹងសមត្ថភាពដ៏ប៉ិនប្រសព្វ វិស្វកម្មដ៏រឹងមាំ និងសោភ័ណភាពនៃអ្នកបើកបរ Bear 650 ត្រៀមនឹងកំណត់ឡើងវិញនូវបទពិសោធន៍បើកបរ សម្រាប់ ‘scrambler-ers’ ទូទាំងពិភពលោក ដោយអញ្ជើញពួកគេឱ្យបង្កើតផ្លូវផ្ទាល់ខ្លួនមួយ។

ម៉ូតូ Bear 650 ត្រូវបាន fuelled by gut feel និងដំណើរការដោយផ្លេតហ្វម 650-Twin ដ៏ល្បីល្បាញទូទាំងពិភពលោករបស់ Royal Enfield ។ ហើយ ផ្លេតហ្វមនេះ ត្រូវបានគេស្គាល់ថា សម្រាប់ដំណើរការបានល្អ និងរលូនមែនទែន ដោយម៉ាស៊ីននេះផ្តល់នូវកម្លាំង 47 bhp  (34.6 kW)  នៅ 7,250 rpm និងកម្លាំងបង្វិលអតិបរមា 56.5Nm @ 5150rpm ដែលបង្កើនកម្លាំងកណ្តាលនៅលើម៉ូតូ Bear 650 បើប្រៀបធៀបទៅនឹងម៉ូដែល Twin ផ្សេងទៀត។ ប្រព័ន្ធ exhaust system 2-1 ប្រកបដោយភាពច្នៃប្រឌិត បង្កើនកម្លាំងបង្វិលជុំ និងផ្តល់នូវខ្សែថាមពលកាន់តែទូលំទូលាយ ខណៈពេលដែលបំពង់ស៊ីម៉ាំងមានទំហំតូច ជួយបន្ថយទម្ងន់ កាត់បន្ថយសំលេងរំខានខ្លាំង តែហើយបន្ថែមសោភ័ណភាពឱ្យកាន់តែស្អាតដូច Scrambler ទៀតផង។

Scramble in style

បើនិយាយពីសំបកកង់ម៉ូតូ របស់ Bear 650 វិញ ជាប្រភេទសំបក Chunky ដែលត្រូវបានឌីហ្សាញក្រឡាកង់ជាឆ្នូតៗ និងជាដុំការ៉េតូចៗ មើលទៅគឺមាំមែនទែន។ អមជាមួយកែបប្រភេទពូក ដូចម៉ូតូ scrambler , 2-1 exhaust , ទម្រង់កាងក្រោយខ្ពស់ ហើយប្រវែងម៉ូតូ និងកម្ពស់ម៉ូតូ រួមទាំងគ្រឿងបង្គុំនីមួយៗរបស់ Bear 650 គឺជា DNA របស់ Scrambler ពិតៗ។ អ្វីដែលកាន់តែដូច scrambler បន្ថែមទៀតនោះ គឺពណ៌ដែលត្រូវបានរចនាឡើងដល់ទៅ 5ពណ៌ទាក់ទាញបំផុត ហើយត្រូវបានបំផុសគំនិតដោយស្មារតីរស់រវើកនៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងនោះរួមមាន៖ Boardwalk White, Petrol Green, Wild Honey, Golden Shadow និងពណ៌ពិសេសមួយប្រភេទ edition ដែលមានឈ្មោះថា Two Four Nine ដោយគោរពដល់ជ័យលាភីការប្រណាំងដ៏ល្បីរបស់ Eddie។ ទាំងអស់នេះហើយធ្វើឱ្យ Bear 650 ក្លាយជា scrambler ដែលបង្កប់នូវស្មារតី និងរចនាប័ទ្មនៃឈុតប្រណាំងវាលខ្សាច់នៃរដ្ឋកាលីហ្វ័រញ៉ាក្នុងទសវត្សរ៍ទី 60 ។

The quintessential ‘bad-roader’

ម៉ូតូ Bear 650 ត្រូវបានកែប្រែ និងរឹងមាំជាងមុន ដោយបូមមុខពីស្តុងធំៗ 2 ប្រភេទ Showa USD មុខជាមួយនឹងការធ្វើដំណើរ 130mm និង Showa Twin tube RSU នៅខាងក្រោយជាមួយនឹងជំនួយធ្វើដំណើរ 115mm ផ្តល់នូវបទពិសោធន៍ដ៏ល្អនៅពេលបើកបរ។ កម្ពស់បាតម៉ូតូ 184mm ខ្ពស់ជាងមុន គួបផ្សំជាមួយនឹងសម្រាប់អ្នកដែលចង់បានបទពិសោធន៍ ‘badass’ ដ៏គួរឱ្យចាប់អារម្មណ៍ Bear 650 ទទួលបានការកែប្រែ និងរឹងមាំជាងមុន ប្រអប់ស្តុងធំ Showa USD នៅខាងមុខជាមួយនឹងការធ្វើដំណើរ 130mm និង Showa Twin tube RSU នៅខាងក្រោយជាមួយនឹងជំនួយធ្វើដំណើរ 115mm ផ្តល់នូវបទពិសោធន៍ដ៏ល្អនៅពេលជិះលើម៉ាសុីន។ Higher ground clearance 184mm គួបផ្សំជាមួយនឹងទំហំកង់ខាងមុខ 19អ៉ីញ និង 17អ៉ីញ ដែលបំពាក់ជាមួយនឹងសំបកកង់ពីរជាន់ ផ្តល់នូវរូបរាងពិតប្រាកដរបស់ scrambler ធ្វើអោយការចាប់ហ្វ្រាំងកាន់តែល្អជាងមុន និងដំណើរការសម្រាប់ផ្លូវ off-road ក៏កាន់តែខ្លាំង។

Not so basic instinct | Modern scrambler essentials

ទោះបីត្រូវបានបំផុសគំនិតដោយកេរ្តិ៍ដំណែល ប៉ុន្តែ Bear 650 បំពាក់ឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗណាស់ ក្នុងនោះម៉ូតូនេះត្រូវបានបំពាក់ដោយ Tripper Dash អេក្រង់ TFT ថ្មីទាំងអស់ និងងាយស្រួលប្រើប្រាស់ ផ្ដល់នូវបទពិសោធន៍សម្រាប់ការយល់ដឹងយ៉ាងងាយស្រួលក្នុងការធ្វើដំណើរ។ មិនតែប៉ុណ្ណោះ ដៃចង្កូតអាលុយមីញ៉ូមពណ៌ខ្មៅ និងកុងតាក់ចុចបញ្ជា កាន់តែបង្កើនភាពងាយស្រួល នៅពេលដែលប្រើ Tripper Dash។

សម្រាប់តំលៃរបស់  Bear 650 នឹងត្រូវបានដាក់លក់នៅក្នុងប្រទេសកម្ពុជាដោយចាប់ផ្តើមពី $6640. លោកអ្នកអាចស្វែងរកម៉ូឌែល Bear 650 នេះបាននៅ អគារតាំងបង្ហាញនិងលក់របស់ Royal Enfield Cambodia ទាំងសាខាភ្នំពេញ​&សាខាសៀមរាប។

អំពី Royal Enfield

យីហោម៉ូតូចំនាស់ចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ 1901។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ1955 ដែលជាកន្លែងឈរជើងដែល Royal Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯង ទាំងនេះហើយដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។

ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន Guerrilla 450 modern roadster, Hunter 350, Meteor 350, Super Meteor 650, Interceptor 650  និង Continental GT 650 twins, the Shotgun 650, the all-new Himalayan adventure tourer, the Scram 411 ADV Crossover, the iconic Bullet 350 and Classic 350។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង 2000 នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត 850 នៅក្នុងប្រទេសជាង 60 ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួន ៥ រួមមាន នេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន និងកូឡុំប៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely នឹងបញ្ចេញ EX5 ថ្មី ដែលអាចជិះបាន ៦១០គ.ម នៅក្នុងពេលឆាប់ៗនេះ!

បន្ទាប់ពីប្រកាសចេញលក់ជាផ្លូវការអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុន Geely បានប្រកាសគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Geely EX5 ដែលទទួលបាននូវការអាប់ឌែតថ្មីរបស់ខ្លួនហើយ ដោយគ្រោងនឹងធ្វើឡើងនៅក្នុងថ្ងៃទី ២៤ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ សម្រាប់រថយន្ត Geely EX5 ថ្មីនេះ គឺទទួលបាននូវការអាប់ឌែតថ្មីទៅលើផ្នែកខាងក្រៅបន្តិចបន្តួច ក៏ប៉ុន្តែក៏ទទួលបាននូវជម្រើសពណ៌ថ្មីចំនួន ២ ផងដែរ រួមមានពណ៌ Dawn Blue និង Evening Forest Green ខណៈផ្នែកផ្សេងៗដូចជាទំហំ និងផ្នែកខាងក្នុងវិញហាក់ដូចជាមិនមានការអាប់ឌែតអ្វីឡើយ។

ជាមួយគ្នានេះ អ្វីដែលពិសេសជាងគេនោះគឺទាក់ទងទៅនឹងផ្នែកថាមពល ពោលគឺ Geely EX5 ថ្មីនេះគឺទទួលបាននូវកញ្ចប់ថ្មដែលមានទំហំធំដល់ទៅ ៦៨,៣៩គីឡូវ៉ាត់ម៉ោង ឯណ្ណោះ និងអាចបើកបរបានចម្ងាយ ៦១០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ដូចជាតម្លៃគឺមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Buick នឹងដាក់លក់ Electra L7 ជម្រើស EREV របស់ខ្លួននៅចុងឆ្នាំនេះហើយ!

បន្ទាប់ពីរង់ចាំអស់ជាយូរ ពេលនេះ Buick បានធ្វើការប្រកាសបង្ហាញចេញនូវរូបរាងរបស់រថយន្ត Electra L7 ស៊េរីថ្មីរបស់ខ្លួនហើយ ហើយគ្រោងនឹងប្រកាសចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះសម្រាប់ទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ប្រហែលតែ ៣៤ ៨០០ដុល្លារ ប៉ុណ្ណោះ។

ក្នុងនោះ រថយន្តនេះ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Xiao Yao EV ហើយមានប្រវែង ៥ ០៣២ ម.ម ទទឹង ១ ៩៥២ ម.ម កម្ពស់ ១ ៥០០ ម.ម និងប្រវែងគម្លាតកង់ ៣ ០០០ ម.ម ។ ទាក់ទងនឹងផ្នែកថាមពល វាគឺដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៥៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៦៣ និង ៣៣៧ សេះ ខណៈទំហំអាគុយ និងចម្ងាយបើកបរគឺមិនទាន់បង្ហាញចេញនៅឡើយទេ។

លើសពីនេះ សម្រាប់ផ្នែកប្រព័ន្ធប្រតិបត្តិការនៅក្នុងកាប៊ីន និងប្រព័ន្ធសុវត្ថិភាពវិញ នឹងដំណើរដោយបន្ទះឈីប Qualcomm Snapdragon 8775 ហើយក៏នឹងទទួលបាននូវប្រព័ន្ធរ៉ាដាផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតគឺមិនទាន់ប្រកាសចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដ SUV ៧កៅអីរបស់ Mitsubishi ដាក់នៅឥណ្ឌូនេស៊ីជាមួយតម្លៃជាង២មុឺនដុល្លារ

កាលថ្មីៗនេះក្រុមហ៊ុន Mitsubishi ទើបតែបានដាក់បង្ហាញជាផ្លូវការនូវរថយន្ត Mitsubishi Destinator SUV ៧កៅអីថ្មីផលិតឡើងជាពិសេសសម្រាប់ទីផ្សារតំបន់អាស៊ីអាគ្នេយ៍និងទីផ្សារប្រទេសឥណ្ឌូនេស៊ី។

Mitsubishi Motors Gelar Peluncuran Perdana All-New Destinator di Indonesia  – Sebuah SUV Tiga Baris yang Nyaman untuk Semua Penumpang | Mitsubishi  Motors Indonesiaរថយន្ត Mitsubishi Destinator ដំណើរការដោយម៉ាស៊ីនចំណុះ 1.5  Turbocharged អាច​ផលិត​កម្លាំង ១៦០ សេះ និងកម្លាំង ២៥០ Nm។ ចំពោះរូបរាងនៅផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប 4,680mm ទទឹង 1,840mm កម្ពស់ 1,780mm ប្រវែងគម្លាតកង់មុខក្រោយ  2,815mm។ ជាមួយទំហំនេះ Mitsubishi Destinator គឺធំជាង Mitsubishi Xforce ហើយតូចជាង Pajero Sport បន្តិច។

រថយន្ដនេះមានកម្ពស់ពីបាតដីប្រវែថ 214mm រួមផ្សំជាមួយនឹងយ៉ាន់ស្ព័រទំហំ 18 អុីញ ជួយឲ្យ Mitsubishi  Destinator អាចបើកបរក្នុងស្ថានភាពផ្លូបពិបាក ជាពិសេសនៅក្នុងស្ថានភាពទឹកលិចល្មមៗបានយ៉ាងស្រួល ជាមួយជម្រើសនៃការបើកបរចំនួន ៥គឺ Normal (ធម្មតា), Wet (ផ្លូវ​សើម), Gravel (ផ្លូវ​ក្រួស), Mud (ផ្លូវ​ភក់) និង​អាច​មាន Tarmac (ផ្លូវ​កៅស៊ូ)។

No photo description available.ចូលមកដល់ផ្នែកខាងក្នុង Mitsubishi Destinator ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្តល់​ផាសុកភាព​សម្រាប់​អ្នក​ដំណើរ​នៅកៅអីទាំង៣ជួរ ដោយ​មាន​រន្ធបញ្ចេញខ្យល់ម៉ាសុីនត្រជាក់ ជា​ពិសេស​សម្រាប់អ្នករួមដំណើរនៅ​ជួរ​ទី៣។ នៅផ្នែកខាងមុខរថយន្ដនេះបានបំពាក់ដោយប្រព័ន្ធភ្លើង Abmienlight ចំនួន 64 ពណ៌ កុងសូលកណ្តាលដែលត្រូវបានរចនាឡើងយ៉ាងស៊ីមេទ្រីជាមួយនឹងអេក្រង់ប៉ះទំហំ 12.3 អុីញ និងកុងទ័រឌីជីថលទំហំ 8 អុីញ។ រថយន្ត SUV 7 កៅអីថ្មីនះបំពាក់ជាមួយឧបករណ៍បំពងសំឡេងម៉ាក់ Yamaha និងដំបូលកញ្ចក់បែប Panoramic Sunroof។

2025 Mitsubishi Destinator debuts in and for Indonesia - carsales.com.auរថយន្ដនេះត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់ Mitsubishi Motors Safety Sensing (MMSS) ADAS រួម​មាន៖ ប្រព័ន្ធព្រមានពីការប៉ះទង្គិច, ប្រព័ន្ធជំនួយរក្សាគន្លងផ្លូវ,  ប្រព័ន្ធចាប់ហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ, ប្រព័ន្ធគ្រប់គ្រងការបើកបរឆ្លាតវៃនិងប្រព័ន្ធការបើកបរជា​ច្រើន​ទៀត។ បច្ចុប្បន្ន ក្រុមហ៊ុន Mitsubishi មិនទាន់​បាន​ប្រកាស​តម្លៃ​ផ្លូវការ​សម្រាប់​រថយន្ត Mitsubishi Destinator នៅ​គ្រប់​ទីផ្សារ​នៅ​ឡើយ​ទេ។

Mitsubishi Motors Premieres the All-New Destinator in Indonesiaទោះជា​យ៉ាងណា សម្រាប់​ទីផ្សារ​ឥណ្ឌូនេស៊ី  Mitsubishi Destinator នឹងចាប់ផ្តើម​ដាក់លក់ក្នុង​ខែចុងខែ​កក្កដា ឆ្នាំ ២០២៥ នេះ បើតាមការប៉ាន់ស្មាន​រថយន្ដអាចនឹងដាក់លក់ជាមួយតម្លៃចន្លោះពី  24,300 ដុល្លារ​ដល់ 33 400 ដុល្លារ​អាស្រ័យតាម Speces របស់វា។ តម្លៃ​ទាំងនេះ​អាច​ប្រែប្រួល​នៅពេល​ដែល​វា​ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវការ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឬ​ទីផ្សារ​ផ្សេង​ទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឃើញរាងចឹងមែនតែរថយន្ដ Volkswagen មួយនេះត្រូវ​ដាក់​ដេញថ្លៃ​ចន្លោះពី១៥មុឺនទៅ២០មុឺនដុល្លារ

ព្រឹត្តិការណ៍ Monterey Car Week គឺជា​កន្លែង​ប្រមូលផ្តុំ​ការ​ដេញថ្លៃ​រថយន្ត​ដ៏​អស្ចារ្យ​បំផុត​មួយ នៅ​រដ្ឋ California នៅទីនោះ​អ្នក​នឹង​បាន​ឃើញ​រថយន្ត​កម្រ​និង​ត្រូវ​បាន​ជួសជុលឆ្នៃបន្ថែម​យ៉ាង​ល្អ​ឥតខ្ចោះ​រាប់​មិន​អស់ រួម​ទាំង​រថយន្ត​មួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​បានឃើញពីមុន​មក។ ក្នុងព្រឹត្តិការណ៍នោះក៏មានវត្ដមានរថយន្ត Volkswagen Beetle limousine ឆ្នាំ ១៩៦៩ ជា​រថយន្ត​ដ៏​កម្រមួយផងដែរ។


តាម​ការ​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន Porsche និង​ក្រុមហ៊ុន​ចែកចាយ Volkswagen West Coast លោក John von Neumann ត្រូវ​បាន​គេ​រាយការណ៍​ថា​រថយន្ដនោះមានតម្លៃត្រឹមតែ ៣៤ ៤៩៩ ដុល្លារ​អាមេរិក។ ជាមួយតម្លៃប៉ុណ្ណឹង​ប្រហែល​ជា​មិន​ស្តាប់​ទៅ​ដូចជា​ច្រើន​ទេ​នៅ​សម័យ​នេះ ប៉ុន្តែ​រថយន្ត Beetle មាន​តម្លៃ​លក់​រាយ​ត្រឹមតែ ២ ០៦៣ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។


​​រថយន្ត Volkswagen Beetle ​ត្រូវ​បាន​កែប្រែ​​ក្រុមហ៊ុន Troutman-Barnes ដែល​ល្បីល្បាញ​ខាង​ផលិតរថយន្ត​ប្រណាំង Chaparral និង Scarab។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​នេះ​ក៏​ធ្លាប់ឆ្នៃរថយន្ត Porsche 911 បួន​ទ្វារ​ផង​ដែរ ដូច្នេះសម្រាប់​រថយន្ត Volkswagen limousine គឺ​ជា​ការងារ​ដែល​ពួក​គេមានបទពិសោធស្រាប់។

រថយន្ដនេះត្រូវបានក្រុម​ការងារ​បាន​ប្រើប្រាស់​គ្រឿងបន្លាស់របស់ Volkswagen ពិតប្រាកដ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ វានេះ​មាន​ន័យ​ថារថយន្ត limousine នេះ​គឺ​ពិតជា​រក្សា​បាន​នូវ​លក្ខណៈ​ដើម​របស់​វា ទោះបីជា​មាន​គម្លាត​កង់​ត្រូវ​បាន​ពង្រីក ៤០ អុីញក៏ដោយ។

​ជាមួយ​ប្រវែងគម្លាតកង់​ដែល​ ក្រុមហ៊ុន Troutman-Barnes អាចធ្វើឆ្នៃទ្វារ​ក្រោយ​បានយ៉ាងពិសេស និងកន្លែង​​អ្នកដំណើរ​នៅផ្នែកខាងក្នុងកាន់តែមានភាពទាក់ទាញ។ នៅកន្លែងងអ្នកដំណើរ​នោះ​មាន​កៅអី​វែង​ពណ៌​ប្រផេះ ក៏ដូចជា​កៅអី​បម្រុង​ពីរ​ដែល​ត្រូវ​បាន​បំបែក​ដោយ​ Mini-bar និង​មាន​តុ​អាច​បត់​ចេញ​បាន។

ក្រៅពី​នោះ នៅ​មាន​ការ​តុបតែង​ដោយ​ឈើ​មហាហ្គូណី និង​ជញ្ជាំង​បែងចែក​ជាមួយ​កញ្ចក់​បិទបើក​ដោយ​ថាមពល​អគ្គិសនី។ ពួកវា​ត្រូវ​បាន​ភ្ជាប់​ដោយ​ប្រព័ន្ធ​ទំនាក់ទំនង​ផ្ទៃក្នុង (intercom), ប្រព័ន្ធ​ការពារ​សំឡេង​រំខាន និង​បង្អួច​អគ្គិសនី។ ម៉ូឌែល​នេះ​ក៏​មាន​បំពាក់​ឧបករណ៍បំពង​សំឡេង Phillips ចំនួន៥គ្រាប់និង​ឧបករណ៍​ចាក់​កាសែត​ផង​។

នៅកន្លែងអ្នកបើកបរផ្នែកខាងមុខ​​មាន​លក្ខណៈ​សាមញ្ញ ប៉ុន្តែ​មាន​កៅអី​ស្រោប​ដោយ​ស្បែក​វីនីល​ពណ៌​ខ្មៅ ​ភ្ជាប់​ដោយ​ប្រអប់លេខ​ដៃ ៤វគ្គ ​ជា​អ្វី​ដែល​អ្នក​មិន​ឃើញ​នៅ​ក្នុង​រថយន្ត Limousine ទំនើបៗ​សព្វថ្ងៃ​នេះ​ឡើយ។ Volkswagen Beetle limousine ត្រូវបានដាក់​​ដេញថ្លៃ​បាន​ត្រូវបានគេលើកថាបានដោះចេញម៉ាសុីន​ចំណុះ ១.៥ ជាម៉ាសុីនដើមចេញ ជំនួស​ដោយ​ម៉ាស៊ីនចំណុះ ១.៦។ 


​Volkswagen Beetle limousine ​ជារថយន្ដដ៏​ល្បីល្បាញ ហើយ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ឯ​ពិព័រណ៍​រថយន្ត​ក្រុង Los Angeles Auto Show។ វា​ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផង​ដែរ ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ប្រើ​សម្រាប់​ដឹក John Wayne ទៅ​កាន់​កម្មវិធី Academy Awards ឆ្នាំ ១៩៧០។

រថយន្ដ​ត្រូវ​បាន​គេ​គ្រោង​នឹង​ដាក់​ដេញថ្លៃ​នៅ​ខែ​ក្រោយ​ដោយ​គ្មាន​តម្លៃ​កក់ (without reserve)។  ក្រុមហ៊ុន RM Sotheby’s បាន​កំណត់​តម្លៃ​ប៉ាន់ស្មាន​ក្នុង​ការ​ដេញថ្លៃ​ចន្លោះ​ពី ១៥០ ០០០ ទៅ ២០០ ០០០ ដុល្លារអាេមរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

XPeng នឹងប្រកាសចេញនូវរថយន្ត P7 ជំនាន់ទី ២ របស់ខ្លួននៅខែក្រោយនេះហើយ!

បន្ទាប់ពីមានការរចែកចាយនូវរូបភាពជាច្រើន ពេលនេះ ក្រុមហ៊ុន XPeng ផ្ទាល់បានប្រកាសគ្រោងនឹងប្រកាសចេញជាផ្លូវការនូវរថយន្តអគ្គិសនី XPeng P7 ជំនាន់ទី ២ របស់ខ្លួនហើយ ដោយគ្រោងនឹងធ្វើឡើងនៅក្នុងខែសីហាខាងមុខនេះ ជាមួយតម្លៃចាប់ពី ២៨ ០០០ដុល្លារ ដល់ ៤២ ០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្តជំនាន់ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៥ ​០១៧ ម.ម ទទឹង ១ ៩៧០ ម.​ម កម្ពស់ ១ ៤២៧ ម.ម និងប្រវែងគម្លាតកង់ ៣ ០០៨ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំងបាន ៣៦១សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ (AWD) ផលិតកម្លាំងបាន ៥៨៦សេះ

លើសពីនេះ ក៏ទទួលបាននូវជម្រើសអាគុយទំហំធំ ៧៤,៩ និង ៩២,២គីឡូវ៉ាត់ម៉ោង ផងដែរ និងអាចបើកបរបានចម្ងាយដល់ទៅ ៨២០គីឡូម៉ែត្រ ឯណ្ណោះ នៅពេលសាកថ្មពេញម្តង។

ក្នុងនោះ ចំពោះការរចនារបស់ XPeng P7 ជំនាន់ទី ២ នេះ គឺមានការរចនាតួខ្លួនបែប fastback ស្រដៀងនឹងរថយន្តរបស់ Tesla ដែរ ពោលគឺបានភ្ជាប់មកជាមួយ spoiler ប្រភេទអគ្គិសនី អាចបើក-បិទដោយស្វ័យប្រវត្តិ មានចង្កៀងមុខ-ក្រោយ LED ថ្មី រចនាជុំវិញផ្នែកខាងមុខ និងខាងក្រោយនៃរថយន្ត មានជម្រើសថាសកង់ទំហំ ២០ និង ២១អ៊ីញ រចនាថ្មី និងបំពាក់មកជាមួយទ្វារស្លាបប្រភេទបើកឡើងលើដែលដំណើរការដោយអគ្គិសនីជាដើម។

ចំពោះផ្នែកខាងក្នុងវិញ XPeng P7 នឹងទទួលបាននូវប្រព័ន្ធជំនួយការបើកបរដែលប្រើប្រាស់នូវបច្ចេកវិទ្យា AI ដែលដំណើរការដោយបន្ទះឈីប Orin-X របស់ក្រុមហ៊ុន Nvidia និងប្រព័ន្ធកាមេរ៉ា/រ៉ាដាដល់ទៅ ២៧ ចំណុច ឯណ្ណោះ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD នឹងប្រកាសដាក់លក់​ Sealion 06 នៅចិនឆាប់ៗនេះ ជាមួយតម្លៃតែ ២មុឺនដុល្លារ ប៉ុណ្ណោះ!

បន្ទាប់ពីប្រកាសបង្ហាញចេញនៅក្នុងពិព័រណ៍រថយន្តសៀងហៃឆ្នាំ ២០២៥ កាលពីពេលថ្មីៗនេះ ពេលនេះ ក្រុមហ៊ុន BYD បានប្រកាសគ្រោងនឹងប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Sealion 06 ជំនាន់ថ្មីរបស់ខ្លួនហើយ ដោយគ្រោងនឹងធ្វើឡើងនៅក្នុងថ្ងៃទី ២៤ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ២២ ២៩០ដុល្លារ​ ដល់ ២៧ ៨៦០ដុល្លារ នៅក្នុងប្រទេសចិន។

ក្នុងនោះ សម្រាប់ការរចនារបស់រថយន្តមួយនេះ គឺមានភាពខុសគ្នាខ្លាំងពីជំនាន់មុន ដោយទទួលបាននូវការអាប់ថ្មីស្ទើរតែមួយជុំរថយន្តតែម្តង ហើយរូបរាងវិញក៏កាន់តែមានភាពស្ព័រផងដែរ ​ប៉ុន្តែផ្នែកប្រព័ន្ធសុវត្ថិភាព និងខាងក្នុងវិញ គឺទទួលបាននូវប្រព័ន្ធ God Eye C និងការអាប់ថ្មីមួយចំនួន។

បើនិយាយពីផ្នែកថាមពលវិញ រថយន្តនេះគឺទទួលបាននូវជម្រើសចំនួន ២ ដែលមួយក្នុងនោះគឺដំណើរដោយបច្ចេកវិទ្យា plug-in hybrid ហើយមួយទៀតគឺដំណើរដោយថាមពលអគ្គិសនីសុទ្ធ ខណៈព័ត៌មានលម្អិតគឺមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lynk & Co 07 EM-P បំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបររបស់ Geely នឹង​ចេញ​លក់​នៅ​ខែ​កញ្ញា

រថយន្ដ Lynk & Co 07 EM-P Lidar Edition ទទួលបានការដាប់ដេតបំពាក់បន្ថែមជាមួយ​ប្រព័ន្ធ​បើកបរ​ឆ្លាតវៃ G-Pilot របស់ Geely គ្រោងនឹង​ចេញ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​នៅចុងខែ​កញ្ញាខាងមុខនេះ។ រថយន្ត Lynk & Co 07 EM-P ជាប់​ចំណាត់​ថ្នាក់​លេខ​១ ​ក្នុង​បញ្ជី​អត្រា​រក្សា​តម្លៃ​រយៈពេល​មួយ​ឆ្នាំ​សម្រាប់​រថយន្ត Plug-in Hybrid ប្រភេទ Sedans ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២៥ ​ចេញ​ផ្សាយ​ដោយ​សមាគម​អ្នក​ចែកចាយ​រថយន្ត​ចិន (CADA)។

ចំពោះរូបរាង​ខាងក្រៅ​នៃ​រថយន្ត​ថ្មី​នេះ​បន្ត​រក្សា​នូវ​ទស្សនទាន​រចនាបថ “Next Day” ដោយ​មាន​ការ​បន្ថែម​នូវ Lidar នៅ​លើ​ដំបូល ទឹកថ្នាំពណ៌​ថ្មីប្រភេទ “Aurora Silver” និង​ផ្នែក​ខាងមុខ​ខាងក្រោម​ត្រូវ​បាន​កែសម្រួល។ ប្រព័ន្ធ​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់ G-Pilot H7 ដែល​បំពាក់​នៅ​លើ​រថយន្ត គឺ​ដំណើរការ​ដោយ​បន្ទះឈីប NVIDIA Drive Thor មាន​ថាមពលគណនាបាន​ ៧០០ TOPS ដើម្បីគាំទ្រ​មុខងារ Highway NOA (Navigate on Autopilot នៅ​លើ​ផ្លូវ​ហាយវេ), City Streets NOA (Navigate on Autopilot នៅ​លើ​ផ្លូវ​ក្នុង​ទីក្រុង) និង​ការ​រុករក​ពី​ផ្ទះ​ទៅ​ផ្ទះ​ដោយ​មិន​ចាំបាច់​ប្រើ​ផែនទី HD។

Lynk & Co 07 EM-P Lidar Edition ជារថយន្ដប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid ​ដំណើរការដោយ​ម៉ាស៊ីនចំណុះ អាចផលិតម្លាំងបាន ១៦១សេះ រួមបញ្ចូលជាមួយម៉ូទ័រ​អគ្គិសនី និងបំពាក់មកជាមួយ​អាគុយ Lithium Iron Phosphate ទំហំ ១៨.៤ kWh ប្រើអគ្គិសនីអាចបើកបានចម្ងាយ ១០៣គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ ចំពោះកម្រិតត​ស៊ីសាំង​រថយន្ដនេះសុីត្រឹម ៤.៦៥ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+