ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lynk & Co 07 EM-P បំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបររបស់ Geely នឹង​ចេញ​លក់​នៅ​ខែ​កញ្ញា

រថយន្ដ Lynk & Co 07 EM-P Lidar Edition ទទួលបានការដាប់ដេតបំពាក់បន្ថែមជាមួយ​ប្រព័ន្ធ​បើកបរ​ឆ្លាតវៃ G-Pilot របស់ Geely គ្រោងនឹង​ចេញ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​នៅចុងខែ​កញ្ញាខាងមុខនេះ។ រថយន្ត Lynk & Co 07 EM-P ជាប់​ចំណាត់​ថ្នាក់​លេខ​១ ​ក្នុង​បញ្ជី​អត្រា​រក្សា​តម្លៃ​រយៈពេល​មួយ​ឆ្នាំ​សម្រាប់​រថយន្ត Plug-in Hybrid ប្រភេទ Sedans ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២៥ ​ចេញ​ផ្សាយ​ដោយ​សមាគម​អ្នក​ចែកចាយ​រថយន្ត​ចិន (CADA)។

ចំពោះរូបរាង​ខាងក្រៅ​នៃ​រថយន្ត​ថ្មី​នេះ​បន្ត​រក្សា​នូវ​ទស្សនទាន​រចនាបថ “Next Day” ដោយ​មាន​ការ​បន្ថែម​នូវ Lidar នៅ​លើ​ដំបូល ទឹកថ្នាំពណ៌​ថ្មីប្រភេទ “Aurora Silver” និង​ផ្នែក​ខាងមុខ​ខាងក្រោម​ត្រូវ​បាន​កែសម្រួល។ ប្រព័ន្ធ​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់ G-Pilot H7 ដែល​បំពាក់​នៅ​លើ​រថយន្ត គឺ​ដំណើរការ​ដោយ​បន្ទះឈីប NVIDIA Drive Thor មាន​ថាមពលគណនាបាន​ ៧០០ TOPS ដើម្បីគាំទ្រ​មុខងារ Highway NOA (Navigate on Autopilot នៅ​លើ​ផ្លូវ​ហាយវេ), City Streets NOA (Navigate on Autopilot នៅ​លើ​ផ្លូវ​ក្នុង​ទីក្រុង) និង​ការ​រុករក​ពី​ផ្ទះ​ទៅ​ផ្ទះ​ដោយ​មិន​ចាំបាច់​ប្រើ​ផែនទី HD។

Lynk & Co 07 EM-P Lidar Edition ជារថយន្ដប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid ​ដំណើរការដោយ​ម៉ាស៊ីនចំណុះ អាចផលិតម្លាំងបាន ១៦១សេះ រួមបញ្ចូលជាមួយម៉ូទ័រ​អគ្គិសនី និងបំពាក់មកជាមួយ​អាគុយ Lithium Iron Phosphate ទំហំ ១៨.៤ kWh ប្រើអគ្គិសនីអាចបើកបានចម្ងាយ ១០៣គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ ចំពោះកម្រិតត​ស៊ីសាំង​រថយន្ដនេះសុីត្រឹម ៤.៦៥ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជើងខ្លាំង Off-road របស់ Dongfeng លក់បានជិត ១ម៉ឺនគ្រឿង ក្នុងរយៈពេល ១ម៉ោង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់លក់ Pre-sale ជាផ្លូវការនៃរថយន្ត SUV​ ប្រភេទ Off-Road M-Hero M817 ជាមួយតម្លៃលក់ចាប់ពី ៤៦ ០០០ ដុល្លារ ដល់ ៥០ ០០០ ដុល្លារ ហើយទទួលបានការបញ្ជាទិញទុកមុន ៩ ៧១៣ គ្រឿង ក្នុងរយៈពេល ១ម៉ោងប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ ជាប្រភេទប្រើអគ្គិសនី លាយសាំង PHEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ៩១២ សេះ និងកម្លាំងរមួល ១២៨០ ញ៉ូតុនម៉ែត្រ ព្រមទាំងប្រើអាគុយប្រភេទ CATL battery ដែលអាចផ្តល់ចម្ងាយបាន ២០០ គីឡូម៉ែត្រ ពីការប្រើថាមពលអគ្គិសនីសុទ្ធ ។ លើសពីនេះ ក៏បានប្រើប្រព័ន្ធជើងក្រោម Air suspension ដែលអាចទម្លើង-ទម្លាក់ផងដែរ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ១០០ ម.ម ទទឹង ១ ៩៩៨ ម.ម កំពស់ ១ ៨៩៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០៥ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ផ្តល់នៅភាពហាប់ណែន និងអំណាច ដោយផ្នែកខាងមុខមានប៉ាណារាងជាសំណាញ៉ ជាប់ជាមួយកាងដែក ក៏ដូចជាសនុំចង្កៀងមុខ LED រាងស្រួច ព្រមទាំងប្រើប្រាស់ថាសកង់ស្រោបដោយសំបកកង់ក្រាស់ប្រភេទ Off-Road ជាដើម។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ បញ្ចូលនៅប្រព័ន្ធប្រតិបត្តិការ HarmonyOS Cockpit 5.0 system របស់ Huawei ក៏ដូចជាសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំង រួមទាំងព្រីភ្លើងចំនួន ១៣ កន្លែងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដ MPV FX Super One បំពាក់ជាមួយប៉ាណាខាងមុខប្រភេទ AI បង្ហាញខ្លួននៅអាមេរិក

ក្រុមហ៊ុន Faraday Future បាន​ធ្វើការដាក់បង្ហាញរថយន្ត Minivan ថ្មីម៉ូឌែល FX Super One បំពាក់មកជាមួយ​បច្ចេកវិទ្យា AI (បញ្ញា​សិប្បនិម្មិត) នៅប៉ាណាខាងមុខ ។ រថយន្ដម៉ូឌែល​ថ្មី​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ពិសេស​មួយ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ក្នុង​រដ្ឋ California។


រថយន្ត FX Super One ផលិតផ្អែក​លើ​លំនាំរថយន្ត Minivan ម៉ូឌែល Wey Gaoshan របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន Great Wall Motors។ ទោះជា​យ៉ាងណា វា​បាន​មក​ជាមួយ​នឹង​ការ​រចនា​ផ្នែក​ខាងមុខ​ឡើងវិញ ដោយបានបំពាក់ជាមួយឈុត​កង់​​ទំហំ ២០អុីញ​ដែល​ស្រស់​ស្អាត​ជាងមុន ហើយលេងបន្ថែមមកជាមួយគ្រឿង​តុបតែង​និងបច្ចេកវិទ្យា​បន្ថែម​ជាច្រើនទៀត។

ចំណុច​លេចធ្លោ​បំផុត​គឺ​អេក្រង់​ទំហំត្រូវបានបំពាក់នៅប៉ាណាខាងមុខ (grille) មាន​ឈ្មោះ​ថា Front AI Communication Ecosystem ហៅ​កាត់​ថា F.A.C.E.។ ប្រព័ន្ធ F.A.C.E. មិនមែន​គ្រាន់តែ​សម្រាប់​បង្ហាញ​ក្រាហ្វិក​ទេ ជាក៏បង្ហាញសម្រង់​ពាក្យ​បំផុសគំនិត និង​រូប​អារម្មណ៍​ អាចមើលឃើញ ស្តាប់និង​និយាយ​តប​វិញ​ដូច​ជា​អ្នកបើកបរ​ពិតប្រាកដ real co-pilot។


ជាមួយមុខងារនេះអ្នកអាច​ប្រើ​វា​សម្រាប់​ការ​ផ្សាយ​ពាណិជ្ជកម្ម ទោះបីជា​លក្ខណៈ​ពិសេស​អន្តរកម្ម​ទាំងនេះ​អាច​ដំណើរការ​បាន​តែ​នៅពេល​រថយន្ត​ចត​ស្ងៀមក៏ដោយ។ សម្រាប់​អ្នក​ដែល​មិន​ចូលចិត្ត​រូបរាង​បែប Sci-Fi ក្រុមហ៊ុន Faraday Future ក៏​នឹង​ផ្តល់​ជម្រើស​ប៉ាណាខាងមុខបែបធម្មតាបាន។

ចំណុចសំខាន់មួយទៀតគឺរថយន្ដនេះបានបំពាក់មកជាមួយស្ថាបត្យកម្ម EAI Embodied Intelligence AI Agent 6×4 ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Faraday Future ផ្ទាល់។ ប្រព័ន្ធនេះ​គ្រប់គ្រង​មិន​ត្រឹមតែមុខងារ F.A.C.E ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​គ្រប់គ្រង​ប្រព័ន្ធ​កម្សាន្ត​បច្ចេកវិទ្យា​កម្រិតខ្ពស់ ប្រព័ន្ធ​សម្គាល់​សំឡេង​ និង​ប្រព័ន្ធជំនួយការបើករ ADAS ដ៏​ទំនើប​ផង​ដែរ។

​ចូល​មកដល់ផ្នែកខាងក្នុង រថយន្ត Minivan នេះ​នឹង​មាន​ផ្តល់​ជូន​នូវ​ ៤កៅអី ៦កៅអី ឬ ៧កៅអី រចនាមកជាមួួយជម្រើសកៅអី២ជួរនិង​កៅអី៣ជួរ ផ្ដល់ជូនជាពិសេសសម្រាប់អតិថិជនគ្រប់វណ្ណៈ។ FX Super One ៤កៅអី​ត្រូវ​បាន​គេ​ហៅថាជាម៉ូឌែល GOAT Edition ហើយ​វា​បន្ថែម​អេក្រង់កម្សាន្ដបែប Panoramic ​អាចបញ្ជាបិទបើកទម្លាក់បាន ប្រព័ន្ធ​សំឡេង Dolby Atmos immersive audio, ប្រព័ន្ធ Super AP Platform បានធ្វើឲ្យតំបន់អង្គុយរបស់​អ្នកដំណើរ​នៅកៅអីជួរទី២កាន់តែ​ស្ងប់ស្ងាត់​ និង​បំពាក់មកជាមួយបរិក្ខារ​ពិសេសៗ​ជាច្រើន​ទៀត។ បន្ថែមពីនេះផ្នែកខាងក្នុងបំពាក់មកជាមួយស្បែកប្រណិត​ និង​កៅអីមានមុខងារ Zero-gravity ​ផ្តោត​លើ​ផាសុកភាព។

ទាក់ទង​នឹង​គ្រោងឆ្អឹងរថយន្ត FX Super One ប្រើប្រាស់ជាប្រភេទ​ដែក​ថែប​ដូចទៅនិងរថយន្ដ Wey Gaoshan។ រថយន្ដនេះគ្រោងនឹងផ្ដល់ជូនជម្រើសប្រើប្រាស់អគ្គិសនី​សុទ្ធ BEV និងជម្រើស Hybrid “AI Hybrid Extended Range” ​។ ម៉ាស៊ីន​ទាំង២ប្រភេទ​នេះ​នឹង​ផ្តល់​ជូន​ប្រព័ន្ធបើកបរប៉ុង២ AWD (All-Wheel Drive) ជា​ស្តង់ដារ ដោយដំណើរដោយ​ម៉ូទ័រ​អគ្គិសនីចំនួន​ពីរ។

ប្រសិនបើ​អ្វីៗ​ដំណើរការ​ទៅ​តាម​ផែនការ រថយន្ត FX Super One នឹង​ចាប់ផ្តើម​ចេញ​លក់​នៅ​ដើម​ឆ្នាំ ២០២៦។ ម៉ូឌែល​នេះ​នឹង​ត្រូវ​បាន​ដំឡើង​នៅ​រោងចក្រ Faraday Future ក្នុង​ទីក្រុង Hanford រដ្ឋ California ដោយ​ត្រូវ​បាន​គេ​អះអាង​ថា​ប្រើប្រាស់​គ្រឿងបន្លាស់​ដែល​ផលិត​ក្នុងស្រុក ៥០%។ ក្រុមហ៊ុន Faraday Future មិន​បាន​បង្ហាញ​ពី​តម្លៃ​នោះ​ទេ ប៉ុន្តែ​កំពុង​តែ​ទទួល​យក​ការ​កក់​ទុក​ជាមុន​សម្រាប់​ប្រាក់​កក់ ១០០ ដុល្លារ​អាមេរិក ហើយអាច​សង​ត្រឡប់ទៅវិញ​បាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei Stelato S9T Wagon សាកថ្មម្ដងបើកបាន៨០០គ.ម ត្រៀមដាក់លក់​នៅ​ខែ​កញ្ញា

Huawei ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន បាន​បង្ហាញ​រូបភាព និង​លក្ខណៈ​ពិសេស​នៃ​រថយន្ត Stelato S9T ប្រភេទ Wagon ដំបូង​បង្អស់​របស់​ម៉ាកយីហោ HIMA (Harmony Intelligent Mobility Alliance)។ រថយន្ត​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូល​ទីផ្សារ​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០២៥។

Huawei and BAIC enter a new niche with the Stelato S9T electric wagon - ArenaEVម៉ាកយីហោ HIMA (Harmony Intelligent Mobility Alliance) ជា​សម្ព័ន្ធភាព​​ផ្តួចផ្តើម និង​ដឹកនាំ​ដោយក្រុមហ៊ុន Huawei ។ រថយន្ដស្ថិតក្រោមបុត្រសម្ព័ន្ធ HIMA បច្ចុប្បន្ន​រួមមាន Aito, Luxeed, Maextro និង​ការ​បន្ថែម​ចុងក្រោយ​បំផុត​គឺ Shangjie។ រថយន្ត Stelato S9T ​ផ្ដល់ជូនជាជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយសាំង (PHEV) Plug-in Hybrid Electric Vehicle ខណៈម៉ូឌែលអគ្គិសនី​សុទ្ធ​មាន​រយៈ​ចម្ងាយ​បើកបរ ៨០១គីឡូម៉ែត្រ។ 

Stelato S9T nova vrsta električnog karavana iza kojeg stoje Huawei i BAIC – Racunalo.comStelato S9T ​មានប្រវែងតួខ្លួនសរុប ៥ ១៦០មម ទទឹង ២ ០០៥មម កម្ពស់ ១ ៤៩២មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៥០មម។ រថយន្តនេះ​ផ្ដល់ជូនជាជម្រើសប្រើប្រាស់បុងមួយនិងបុងពីរ ទាំងម៉ូឌែលប្រើប្រាស់អគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយសាំង (PHEV) ។

BAIC and Huawei develop EREV variant of the Stelato S9 sedanខាងក្រោមនេះជាកម្រិតសមត្ថភាពរបស់រថយន្ដ Huawei Stelato S9T

  • ម៉ូឌែលប្រើអគ្គិសនី
    • បំពាក់​មកជាមួយអាគុយ NMC ទំហំ ១០០ kWh របស់ក្រុមហ៊ុន CATL ។
    • ម៉ូឌែលប្រើបុងមួយ RWD ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន១ នៅផ្នែក​ខាងក្រោយ​អាចផលិតកម្លាំង បាន ២២៧ kW សាកថ្មមួយពេញ អាច​បើកបរបានចម្ងាយ ៨០១គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។
    • ម៉ូដែលប្រើបុងពីរ AWD ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ ម៉ូទ័រអគ្គិសនីផ្នែក​ខាងក្រោយ​អាចផលិតកម្លាំង បាន ២២៧ kW ម៉ូទ័រអគ្គិសនីនៅខាងមុខ​អាចផលិតកម្លាំងបាន ១៥៨kW អាច​បើកបរបានចម្ងាយ ៧២១គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។
  • ម៉ូឌែលប្រើអគ្គិសនីលាយសាំង (EREV)
    • ម៉ូដែល EREV (Extended-Range Electric Vehicle) ផ្ដល់ជូនមកជាមួយជម្រើស​អាគុយ LFP ទំហំ ៣៧ kWh និង NMC ទំហំ ៥៣.៤ kWh ប្រើ​អគ្គិសនី​សុទ្ធអាចបើកបានចម្ងាយ ៣៥៤គីឡូម៉ែត្រ ប៉ុន្តែបើប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ៣០៥គីឡូម៉ែត្រ។​ រថយន្ដដំណើរដោយ​ម៉ាស៊ីន​ភ្លើង ICE ចំណុះ ១.៥ លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនិអាចផលិតកម្លាំង ១១៨kW។ 

Leaked Images Reveal Stelato S9 Wagon with AITO M8 Inspired Taillightsរថយន្ដ​ទាំង២ម៉ូឌែលនេះ​នឹង​បំពាក់មកជាមួយប្រព័ន្ធជំនួយ​ការបើកបរចុងក្រោយ​បំផុត​របស់ Huawei គឺប្រព័ន្ធ ADS 4.0 គាំទទ្រឧបករណ៍​ចាប់សញ្ញា ៣២គ្រាប់ រួម​មាន Lidar ចំនួន ៤ (រួម​ទាំង Lidar ១៩២ ខ្សែ​របស់ Huawei) Radar រលក​មីល្លីម៉ែត្រ 4D ចំនួន ៥ កាមេរ៉ា​ខាងក្រៅ ១១គ្រាប់ និង Radar Ultrasonic ១២គ្រាប់នៅជុំវិញរថយន្ដ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru បញ្ចេញរថយន្តអគ្គិសនី EV ម៉ូដែលថ្មី សាកថ្មម្តងជិះបានជិត ៥០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្តប្រើថាមពលអគ្គីសនីសុទ្ធ EV ម៉ូដែលថ្មីប្រភេទ Crossover មានឈ្មោះថា Subaru Uncharted ស៊េរីឆ្នាំចុងក្រោយ គ្រោងនឹងចេញជាផ្លូវការក្នុងឆ្នាំ ២០២៦ នៅទីផ្សារសហរដ្ឋអាមេរិក។

Subaru Uncharted EV ផលិតឡើងនៅលើគ្រោងឆ្អឹងរបស់ Toyota គឺ e-TNGA- platform ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖

  • ប្រើម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២២១ សេះ ផ្គួបជាមួយអាគុយដែលអាចផ្តល់នៅចម្ងាយបើកបរបាន ៤៩២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង
  • ប្រើម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣៣៨ សេះ ផ្គួបជាមួយអាគុយទំហំ ៧៤,៧ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបាន ៤៨៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង បន្ថែមជាមួយ X-Mode driving ព្រមទាំងអាចប្រើស្ថានីយសាកថ្មល្បឿនលឿនរបស់ Tesla បានផងដែរ ។

ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ផ្តោតលើភាពស្ព័រស្រៀងទៅនឹង Toyota C-HR ដោយផ្នែកខាងមុខមានប៉ាណាបិទជិត អបសងខាងជាមួយសនុំចង្កៀងមុខ LED រាងស្រួច ក៏ដូចជាកាងរន្ធខ្យល់ទំហំធំ ផ្តល់នៅភាពអំណាច ព្រមទាំងប្រើថាសកង់ alloy wheels ទំហំ ២០អ៉ីញ ខណៈផ្នែកខាងក្រោយមានចង្កៀង LED ឌីស្សាញស៊ីគ្នានឹងផ្នែកខាងមុខ ។

ចំពោះនៅផ្នែកខាងក្នុង ក៏ទទួលបានការឌីស្សាញយកលំនាំពីម៉ូដែល Toyota C-HR ដោយបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៤អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ដំបូលកញ្ចក់ Panoramic moonroof និងប្រព័ន្ធជំនួយការអ្នកបើកបរ EyeSight Safety system ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញរូបភាពរបស់ FCB Tai 7 ត្រៀមប្រកាសចេញលក់នៅចុងឆ្នាំនេះ!

បន្ទាប់ពីមានការចែកចាយនូវរូបភាពជាច្រើននៅក្នុងបណ្តាញសង្គម ពេលនេះ ក្រុមហ៊ុន BYD បានធ្វើការប្រកាសបង្ហាញចេញនូវរថយន្តសេរ៊ីថ្មី Fang Cheng Bao Tai 7 របស់ខ្លួនហើយ ហើយគ្រោងនឹងប្រកាសចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះ ជាមួយតម្លៃលក់ខ្ទង់់ ៤១ ៧៨០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ រថយន្ត Fang Cheng Bao Tai 7 នេះ គឺមានការរចនាមកជាមួយរូបរាងបែប Off-Roads និងអំណាច ដែលរួមបញ្ជូលជាមួយកាងធំៗ ក៏ដូចជាសំបកកង់ប្រភេទ Off-Roads និងថាសកង់ទំហំ ២០អ៊ីញ ជាដើម។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការបើកបរ God Eye B ផងដែរ។

ជាមួយគ្នានេះ សម្រាប់ផ្នែកថាមពលវិញ គឺដំណើរការដោយម៉ាស៊ីន ១,៥ លីត្រ Turbo ផលិតកម្លាំងបាន ១៥៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ២១៥ និង ២៦៩សេះ ខណៈព័ត៌មានលម្អិតអំពីផ្នែកខាងក្នុង និងអាគុយ គឺមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Bronco ផលិតនៅចិនផ្ដល់ជូនជម្រើសប្រើអគ្គិសនីសុទ្ធនិងអគ្គិសនីលាយសាំង

ក្រុមហ៊ុន Ford China បាន​បង្ហាញ​រូបភាពជា​ផ្លូវការ​របស់រថយន្ត Ford Bronco ម៉ូឌែលប្រើ​អគ្គិសនី​សុទ្ធ (BEV) និង​ម៉ូឌែលប្រើអគ្គិសនីលាយសាំង EREV (Extended-Range Electric Vehicle) ផលិតនៅប្រទេសចិន។ រថយន្ត​នេះ​នឹង​ត្រូវ​ផលិត​ដោយ​ក្រុមហ៊ុន Jiangling Motors (JMC) ដែល​ជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​គ្នា​ជាមួយក្រុមហ៊ុន Ford ។

ខាងក្រោមនេះជាកម្រិតសមត្ថភាពរបស់រថយន្ដ Ford Bronco ផលិតនៅចិន៖

  • Bronco BEV (ប្រើអគ្គិសនី​សុទ្ធ)
    • បំពាក់​ប្រព័ន្ធ​បើកបរ​កង់​ទាំង​បួន (AWD) ​ម៉ូទ័រអគ្គិសនី​ខាងមុខអាចផលិតកម្លាំងបាន ១៣០kw ចំណែកម៉ូទ័រអគ្គិសនី​ខាងក្រោយអាចផលិតកម្លាំងបាន ២០២kw ដំណើររួមគ្នាអាចកម្លាំង​សរុប ២៣២kW អាចបើកបរល្បឿន​អតិបរមា ១៧០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។
    • ប្រើប្រាស់​អាគុយប្រភេទ Blade LFP (lithium-iron-phosphate) ទំហំ ១០៥.៤ kWh របស់ BYD។
    • អាចបើកបរបានរយៈ​ចម្ងាយ​ ៦៥០គីឡូម៉ែត្រ តាម​ស្តង់ដារវាស់ចម្ងាយ CLTC។
    • មាន​បំពាក់​មកជាមួយ Lidar នៅ​ពីលើ​កញ្ចក់​ខាងមុខ​ ដើម្បី​គាំទ្រ​ប្រព័ន្ធជំនួយការបើកបរ ADAS កម្រិត​ខ្ពស់។
  • Bronco EREV ប្រើអគ្គិសនីលាយសាំង Extended-Range Electric Vehicle
    • ដំណើរដារដោយម៉ាសុីនចំណុះ ១.៥ លីត្រ អាចផលិតកម្លាំងបាន កម្លាំង ១១០ kW ខណៈម៉ូទ័រ​អគ្គិសនីនៅផ្នែក​ខាងមុខ​ម៉ូទ័រអាចផលិតកម្លាំងបាន ១៣០kw ​​ម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយអាចផលិតកម្លាំងបាន ១៨០kW។
    • បំពាក់​អាគុយទំហំ ៤៣.៧ kWh ប្រើរ​អគ្គិសនី​សុទ្ធអាចបើបបរបានចម្ងាយ ២២០គីឡូម៉ែត្រ តែបើប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ២២០គីឡូម៉ែត្រ។

Ford Bronco ជា​រថយន្ត SUV ៥ កៅអី មានបណ្តោយប្រវែអ ៥ ០២៥ ម.ម, ទទឹង ១ ៩៦០ ម.ម, ​កម្ពស់ ១ ៨១៥ ម.ម និងប្រវែងគម្លាត​កង់មុខក្រោយ ២ ៩៥០ ម.ម។ រថយន្តនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដាក់​លក់​នៅ​ប្រទេស​ចិន​ក្នុង​ត្រីមាស​ទី ៤ នៃ​ឆ្នាំ​នេះ។ ក្រុមហ៊ុន Ford China មិន​ទាន់​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ថា​តើ​រថយន្ត​នេះ​នឹង​ត្រូវ​ដាក់​លក់​នៅ​ទីផ្សារ​ក្រៅ​ប្រទេស​នៅ​ពេល​ក្រោយ​ឬ​អត់​នោះ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Uber នឹងវិនិយោគ ៣០០លានដុល្លារបន្ថែម ដើម្បីពង្រីកសេវាកម្ម robotaxi របស់ខ្លួន!

Aachen, Germany September 2019: Uber driver holding his smartphone in car. Uber is an American company offering different online transportation services

ដើម្បីពង្រីកសេវាកម្ម robotaxi របស់ខ្លួន ពេលនេះ ក្រុមហ៊ុន Uber បានប្រកាសវិនិយោគនូវទឹកប្រាក់ចំនួន ៣០០ លានដុល្លារ របស់ខ្លួនទៀតហើយ ដែលក្នុងនោះ ការវិនិយោគមួយនេះគឺជាការសហការគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Lucid ។

នៅក្នុងការវិនិយោគនេះ ក្រុមហ៊ុន Uber នឹងទិញរថយន្ត Lucid Gravity របស់ក្រុមហ៊ុន Lucid ចំនួន ២០ ០០០ គ្រឿង ដើម្បីបំពាក់នូវបច្ចេកវិទ្យាបើកដោយខ្លួនឯង (AV) របស់ក្រុមហ៊ុន Nuro ហើយគ្រោងនឹងចាប់ផ្តើមសេវាកម្ម robotaxi នេះ នៅក្នុងទីក្រុងធំមួយរបស់សហរដ្ឋអាមេរិកនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។

គួរបញ្ជាក់ថា បើទោះបីជាមានការដកខ្លួនចេញពីសេវាកម្ម robotaxi នេះ នៅក្នុងឆ្នាំ ២០២០ ក៏ដោយ ក៏ក្រុមហ៊ុនមួយនេះនៅតែបង្ហាញពីការវិលត្រលប់មកធ្វើការប្រតិបត្តិការនៅក្នុងវិស័យ robotaxi នេះវិញផងដែរ ជាពិសេសគឺដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនរបស់ប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Smart #5 ម៉ូដែលប្រើអគ្គីសនី លាយសាំង PHEV អាចជិះបានជិត ២ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Smart បានធ្វើដាក់បញ្ចេញនៅរថយន្ត Smart #5 EHD ប្រភេទ midsize-SUV ប្រើថាមពលអគ្គិសនី លាយសាំង PHEV សម្រាប់នៅទីផ្សារប្រទេសចិន ខណៈតម្លៃក្រុមហ៊ុនមិនទាន់បង្ហាញទេ ប៉ុន្តែម៉ូដែលប្រើអគ្គីសនីសុទ្ធ BEV បច្ចុប្បន្នមានតម្លៃលក់ចាប់ពី ៣៣ ៤០០ ដុល្លារ ដល់ ៥១ ២០០ ដុល្លារ ។

សម្រាប់ Smart #5 EHD ប្រភេទ PHEV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៦១ សេះ ផ្គួបជាមួយអាគុយទំហំ ៤០ គីឡូវ៉ាត់ម៉ោង អាចបើលបរបានចម្ងាយ ២៥០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គីសនីសុទ្ធ ខណៈប្រើអគ្គីសនី លាយសាំង អាចបើកបរបាន ១ ៦០០ គីឡូម៉ែត្រ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧០៥ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៧១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅគឺដូចគ្នាទៅនឹងម៉ូដែលប្រើអគ្គីសនីសុទ្ធ មានបំពាក់ប៉ាណាបិទជិតរ អមជាមួយកាងរន្ធខ្យល់ទំហំធំធ្វើពីអាលុយមីញ៉ូម និងចង្កៀងមុខ-ក្រោយប្រភេទ LED អូសកាត់ពីម្ខាងទៅម្ខាងលេងការឌីស្សាញដូចគ្នា ។ ខណៈផ្នែកខាងក្នុង មិនទាន់មានព័ត៌មានលម្អិត ឬរូបភាពណាមួយបង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បញ្ចេញរថយន្តត្រកូល Starshine ថ្មី ជិះ ១០០គីឡូម៉ែត្រ ស៊ីសាំងតែ ៣លីត្រប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បញ្ចេញនៅរថយន្តម៉ូដែលថ្មីស្ថិតក្នុងត្រកូល Starshine ប្រភេទ sedan ប្រើប្រាស់ថាមពលអគ្គីសនី លាយសាំង PHEV ដែលមានឈ្មោះថា Geely Starshine 6 គ្រោងនឹងចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះ នៅប្រទេសចិន ខណៈតម្លៃ មិនទាន់បង្ហាញនៅឡើយទេ ។

Geely Starshine 6 ផលិតឡើងនៅលើគ្រោងឆ្អឹង Geely EM-I 2.0 AI Hybrid system ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៣៥ សេះ ផ្គួបជាមួយអាគុយទំហំ ១៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រ ពីការប្រើថាមពលអគ្គីសនីសុទ្ធ និងមានកម្រិតស៊ីប្រេងខ្ទង់ ៣លីត្រ/១០០ គីឡូម៉ែត្រ ។

រថយន្តប្រភេទ sedan នេះ មានប្រវែងតួខ្លួនសរុប ៤ ៨០៦ ម.ម ទទឹង ១ ៨៨៦ ម.ម កំពស់ ១ ៤៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥៦ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ផ្តោតសំខាន់លើភាពស្ព័រ ដោយផ្នែកខាងមុខមានប៉ាណាឌីស្សាញបញ្ឈរ អបសងខាងចង្កៀងមុខ bi-beam LED រាងស្រួច ព្រមទាំងប្រើប្រាស់នៅថាសកងស្ព័រ alloys wheel ទំហំ ១៧អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាង ទៅផ្នែកម្ខាង ខណៈផ្នែកខាងក្នុងមិនមានព័ត៌មានលម្អិតបង្ហាញទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+