ផ្ទាំងផ្សាយពាណិជ្ជកម្ម

Li Auto i8 សាកមួយពេញជិះបាន៧២០គ.ម បើកទទួលការទិញ​កក់​ទុកជាមួយតម្លៃជាង៤មុឺនដុល្លារ

រថយន្តអគ្គិសនី Li i8 បាន​ចាប់ផ្តើម​បើកទទួល​ការទិញ​កក់​ទុកមុន (presales) នៅ​ប្រទេស​ចិន ជាមួយ​នឹង​តម្លៃ​ចន្លោះ​ពី ៤៨ ៧៥០ ដល់ ៥៥ ៧២០ ដុល្លារ​។ រថយន្តនេះជាប្រភេទរថយន្ដ SUV Crossover ៦ កៅអី ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ (4WD) អាចផលិតកម្លាំង ៥៣៦សេះ និងអាចបើកបរបាន ៧២០ គីឡូម៉ែត្រ។

Regulatory filing: Li Auto files for Li i8 electric SUV - CnEVPostរថយន្ត Li i8 មានប្រវែងតួខ្លួនសរុប ៥ ០៨៥មម ទទឹង ១ ៩៦០មម កម្ពស់ ១ ៧៤០មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៥០មម។ រថយន្ដនេះមាន​មេគុណ​អូសទាញ (drag coefficient) ០.២១៨ Cd បើប្រៀបទៅនិង Tesla Model Y  មាន​មេគុណ​អូសទាញ ០.២២០ Cd។ តម្លៃ Cd ដូច្នេះ Li i8 មានគុណ​អូសទាញ ​ទាប​ជាង​ ជាហេតុធ្វើឲ្យវា អាច​បើកបរ​ស្ងាត់​ជាង និង​ការ​ប្រើប្រាស់​ថាមពល​ទាប​ជាង​ សម្រាប់ការបើកបរនៅ​លើ​ផ្លូវ​ហាយវេ។ រថយន្ដនេះនឹង​ចេញ​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៩ ខែ​កក្កដា ហើយដឹកជញ្ជូនឲ្យអតិថិជនរបស់ខ្លួននៅខែសីហាខាងមុខ។

Li Auto i8 Unveiled in China as Brand's First All-Electric SUV | Carz  Automedia Malaysiaរថយន្ត i8 បាន​ក្លាយ​ជា​ម៉ូឌែលដំបូងរបស់ត្រកូល Li ដំបូង​គេ​ដែល​ប្រើ​ចង្កូត​ពណ៌​ស។ នៅផ្នែក​ខាងក្នុង​រថយន្ត​នេះ​ បានបំពាក់មកជាមួយអេក្រង់​កម្សាន្ដទំហំ ១៥.៧ អុីញ​ចំនួន២ កន្លែង​សាក​ថ្ម​ឥត​ខ្សែ​​មានមុខងារបញ្ចុះកម្ដៅ ​​ ឧបករណ៍​បំពង​សំឡេង​បំពាក់នៅ​ពីមុខ​អ្នកបើកបរ ​ដំបូល​កញ្ចក់ (sunroof) មានសមត្ថភាពរារាំង​កាំរស្មី UV បាន ៩៩.៩% ភ្លើង​ (ambient lighting)។ ចំពោះកៅអី​របស់រថយន្ដ Li i8 បំពាក់មកជាមួួយ​ស្នោកម្រាស់ ៣០មីលីម៉ែត្រ​ជួយ​បង្កើន​ភាព​ទន់​ល្មើយនិងផាកសុខភាព។

កៅអី​ជួរ​ទីពីរ​ខាងស្តាំ​នៃ i8 អាច​ចុះឲ្យផ្ដេត​ដល់ ១៤៥ដឺក្រេ ​និងមាន​កន្លែង​ដាក់​ជើង​ដែល​អាច​ពន្លូត​បាន ដំណើរការ​ថាមពល​អគ្គិសនី​ជាមួយ​មុំ​អតិបរមា ៧៨ ដឺក្រេ មានអេក្រង់កម្សាន្ដបំពាក់នៅដំបូលសម្រាប់អ្នករួមដំណើរនៅផ្នែកខាងក្រោយនិងមានតុបត់ចំនួន២។

The new Li Auto i8 is gearing up to make its debut in the Chinese market by  late Julyរថយន្ត i8 បំពាក់មកជាមួយ​អាគុយ​ពីរ​ជម្រើសក្នុងនោះរួមមានអាគុយទំហំ ៩០.១ kWh និង ៩៧.៨ kWh រថយន្ដក៏គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 5C សាកថ្ម១០នាទី ​បើកបានចម្ងាយ ៥០០គីឡូម៉ែត្រ។ រថយន្តនេះ​ដំណើរដោយម៉ូទ័រ​អគ្គិសនីចំនួនពីរ 4WD ស្តង់ដារ។ ចំពោះម៉ូទ័រ​អគ្គិសនី​ខាងមុខ​របស់​វា​មាន​កម្លាំង​អតិបរមា ២០១ សេះ ខណៈម៉ូទ័រ​អគ្គិសនី​ខាងក្រោយ​អាចផលិតកម្លាំង ៣៣៥សេះ។ រថយន្ថនេះអាចបើកបរល្បឿន​អតិបរមា​រ ១៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

The new Li Auto i8 is gearing up to make its debut in the Chinese market by  late July

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model 3+ សាកថ្មមួយពេញបើកបាន៨០០គីឡូម៉ែត្រត្រៀមដាក់លក់នៅចិន

កាលពីថ្មីនេះ Tesla បាន​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​លក់​រថយន្ត Model 3 ជំនាន់ថ្មី​របស់ខ្លួននៅ​ប្រទេស​ចិន មានសមត្ថភាពអាចបើកបាន​ចម្ងាយ ៨០០គីឡូម៉ែត្រ។ ​រថយន្ដនេះអាច​នឹង​ក្លាយ​ជា​រថយន្ត Tesla ដែល​មាន​រយៈ​ចម្ងាយ​បើកបរ​ឆ្ងាយ​បំផុត​របស់​ពួកគេរហូត​មក​ដល់​បច្ចុប្បន្ន។ បើ​ការស្នើរសុំត្រូវបានអនុម័ត ​ក្រោយ​ការ​ពិនិត្យ​របស់​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន (MIIT) របស់​ចិន Tesla Model 3+ នឹងត្រូវបានចាប់ផ្ដើមដាក់លក់នៅ​ប្រទេស​ចិន​នៅខែ​កញ្ញា​ខាង​មុខ​នេះ។

នៅផ្នែកខាងក្រោយរថយន្ដនេះភ្ជាប់មកជាមួយអក្សរ Model 3+ ជាឈ្មោះរបស់រថយន្ដនេះ។ Tesla Model 3+ ​ដំណើរដោយ​ម៉ូទ័រ​ចំនួនមួយ នៅផ្នែកខាងក្រោយនិងបានបំពាក់មកជាមួយអាគុយ NMC (nickel manganese cobalt) បច្ចុប្បន្ន​នេះ អាគុយ NMC LG ត្រូវ​បាន​ប្រើ​សម្រាប់​តែ​ម៉ូឌែល Model 3 Long Range AWD និង Performance ប៉ុណ្ណោះ។

ចំពោញកំណែទម្រង់ដាក់ឲ្យដំណើរការតែម៉ូទ័រអគ្គិសនីចំនួននៅផ្នែកខាងក្រោយ (RWD) មានការប្រើប្រាស់ថាមពលទាបជាងម៉ូឌែលប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន២ (AWD) ដូច្នេះបានជាងរថយន្ដ Model 3+ បំពាក់មកជាមួយអាគុយ NMC LG អាចបើកបរបានរយៈចម្ងាយឆ្ងាយមិនធ្លាប់មាន។ យោងតាមប្រភពព័ត៌មានចិន Cailian រថយន្ត Tesla Model 3+ ត្រូវ​បាន​កំណត់​ពេល​ដាក់​លក់​នៅ​ដើម​ខែ​កញ្ញា​នៅ​ប្រទេស​ចិន ជាមួយតម្លៃចាប់ផ្តើម​ពី​ ៣៧ ៦០០ដុល្លារ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Alibaba នឹងបញ្ចេញឡានថ្មីរបស់ខ្លួននៅចុងឆ្នាំនេះ អាចជិះបាន ៤៥០គ.ម ដោយអគ្គិសនីសុទ្ធ!

បន្ទាប់ពីមានការបង្ហាញចេញមួយចំនួនកាលពីដើមខែមិថុនា ពេលនេះ ក្រុមហ៊ុន IM Motors ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង SAIC និង Alibaba បានប្រកាសគ្រោងនឹងប្រកាសចេញជាផ្លូវការនូវរថយន្ត IM LS9 របស់ខ្លួន នៅចុងឆ្នាំ២០២៥ នេះហើយ។

ក្នុងនោះ រថយន្ត IM LS9 នេះ គឺមានប្រវែង ៥ ២៧៩ ម.ម ទទឹង ២ ០០០ ម.ម កម្ពស់ ១ ៨០៦ ម.ម និងប្រវែងគម្លាតកង់ ៣ ១៦០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ Turbo ផលិតកម្លាំងបាន ១៥៣សេះ និងម៉ូទ័rអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ២១៥ និង ៣០៨ សេះ មានល្បឿនអតិបរមា ២២០គីឡូម៉ែត្រក្នុងមួយម៉ោង ផ្គួបជាមួយអាគុយ Freevoy របស់ CATL អាចបើកបរបានចម្ងាយដល់ ៤៥០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។

ចំពោះការរចនារបស់រថយន្តសេរ៊ីថ្មីនេះ គឺមានការរចនាស្រដៀងនឹងរថយន្តផ្សេងៗដែរ ប៉ុន្តែអ្វីដែលពិសេសនោះគឺរថយន្ត IM LS9 នេះ គឺទទួលបាននូវបច្ចេកវិទ្យា X-by-Wire ជំនាន់ទី ៣ របស់ IM Motors ។ លើសពីនេះ ក៏ទទួលបាននូវជម្រើសថាសកង់ទំហំ ២០ ដល់ ២២អ៊ីញ ផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ដូចជាតម្លៃមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ឈរលេខ១ ជាក្រុមហ៊ុនរថយន្តមានចំណូលខ្ពស់ជាងគេនៅប្រទេសចិន

[បរទេស] កាលពីនេះថ្មីៗនេះ ផ្អែកលើទិន្នន័យចុងក្រោយបំផុតនៃប្រាក់ចំណូលគិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៥ ក្រុមហ៊ុនផលិតរថយន្ត BYD ជាក្រុមហ៊ុនផលិតរថយន្តដែលមានប្រាក់ចំណេញខ្ពស់បំផុតឈានដល់ ៩,១៥៥ ពាន់លានយន់ ស្មើនឹង ១,២៨ ពាន់លានដុល្លារ ។

ជាមួយទិន្នន័យនេះ ធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តយក្សរបស់ប្រទេសចិន BYD នេះ ឈរលើកំពូលតារាង ដោយសម្រេចបានប្រាក់ចំណេញសរុបក្នុងត្រីមាសតែមួយនៃ ២០,៧% តាមពីក្រោយដោយក្រុមហ៊ុន Geely ដែលមានចំនួន ៥,៦៧២ ពាន់លានយន់ ស្មើនឹង ៧៩១ លានដុល្លារ ខណៈការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ R&D របស់ Geely ចំនួន ៤៦៤ លានដុល្លារ ខណៈ BYD ចំនាយដល់ទៅ ១,៩៨ ពាន់លានដុល្លារ ។

ជាមួយគ្នានេះ ក្រុមហ៊ុន SAIC Group ទទួលបានចំណាត់ថ្នាក់លេខ ៣ ដោយទទួលបានប្រាក់ចំណេញ ៣,០២៣ ពាន់លានយន់ ស្មើនឹង ៤២២ លានដុល្លារអាមេរិក ខណៈការ​ចំណាយ​លើ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ R&D ចំនួន ៥៤១ លាន​ដុល្លារ ។ ខាងក្រោមនេះ គឺតារាងកំពូលទាំង ១០ នៃប្រាក់ចំណេញ និងការចំណាយ R&D របស់ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ចិន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន RMA Cambodia ដែលបាននាំចូលផ្តាច់មុខនៅរថយន្តម៉ាក CHANGAN បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T នៅម្តុំចម្ការដូង ត្រូវនឹងថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៥ ដោយយោងតាមព័ត៌មាននៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ (មានវីដេអូ)

ក្រុមហ៊ុន​ RMA Cambodia គឺជាក្រុមហ៊ុនល្បីឈានមុខគេ​ ដែលបាននាំចូលនូវរថយន្តទំនើបៗ និងម៉ាកល្បីៗជាច្រើននៅលើពិភពលោកនៅក្នុងនោះដែរ ក្រុមហ៊ុន RMA Cambodia ក៏បាននាំចូល និងចែកចាយផ្តាច់មុខសម្រាប់រថយន្ត​ CHANGAN និងរថយន្ត​អគ្គិសនី DEEPAL ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនៅក្នុងពិភពលោក។ CHANGAN AUTOMOBILE គឺជាក្រុមហ៊ុនរថយន្តដល់ធំមួយក្នុងចំណោមក្រុមហ៊ុនរថយន្តចិនធំៗចំនួន៤ ជាមួយនិងបទពិសោធន៍ផលិតរថយន្តរយៈពេលជាង៤០ឆ្នាំ ដែលមានមូលដ្ឋានផលិតកម្មចំនួន១៤​ និងរោងចក្រចំនួន៣៤ នៅទូទាំងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេសចិន ក្រុមហ៊ុន CHANGAN AUTOMOBILE មានម៉ាកសញ្ញាដែលគ្រប់គ្រងដោយខ្លួនឯងរួមមាន៖ CHANGAN, NEVO, DEEPAL និង AVATR ។ នៅឆ្នាំ២០២១ ការលក់សរុបម៉ាកយីហោផ្ទាល់ខ្លួនរបស់​ CHANGAN បានកើនឡើងលើសពី 20 លានគ្រឿង​ រហូតមកដល់ខែមេសា ឆ្នាំ២០២៤ ការលក់បន្តរនៃម៉ាកយីហោចិនក្រោម CHANGAN បានកើនឡើងលើសពី 26.33 លានគ្រឿង។

យោងតាមការបកស្រាយបំភ្លឺពីក្រុមហ៊ុន RMA Cambodia ៖ ជុំវិញរឿងករណីមានការឆាបឆេះរថយន្តម៉ាក Changan UNI-T ដែលបានកើតឡើងនៅម្តុំចម្ការដូង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការថតបង្ហោះវីឌីអូឆាបឆេះនៅលើប្រព័ន្ធបណ្តាញសង្គមសាធារណៈ។ នៅក្នុងហេតុការនេះក្រុមហ៊ុនបានពិភាក្សាសាកសួរជាមួយនឹងម្ចាស់រថយន្តអំពីបញ្ហារនេះកើតឡើងដោយសារតែម្ចាស់រថយន្តបានយករថយន្តរបស់ខ្លួនទៅ​ Modify បំពាក់គ្រឿងភ្លើងបន្ថែម ដោយមិនបានឆ្លងកាត់ការអនុញ្ញាត និងទទួលស្គាល់ពីក្រុមបច្ចេកទេសរថយន្ត Changan ហើយយកទៅប្រើប្រាស់រហូតដល់ឆ្លងប្រព័ន្ធភ្លើងដែលបណ្តាលអោយមានអគ្គិភ័យឆាបឆេះនាពេលថ្មីៗនេះ។​ ជាចុងក្រោយមុននឹងបងប្អូនសម្រេចចិត្តយករថយន្តទៅជួសជុល ឬធ្វើការ Modify បំពាក់គ្រឿងលេងបន្ថែម សូមបងប្អូនអតិថិជនមកធ្វើការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនជាមុនសិន ដើម្បីជៀសវាងមានការខូចខាត បាត់បង់ គ្មានសុវត្ថិភាព និងគ្មានការធានា ពីក្រុមហ៊ុន ដូចករណីខាងលើនេះ ព្រោះថាក្រុមហ៊ុនមានជាងជំនាញដែលបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ CHANGAN បានច្បាស់លាស់។

យ៉ាងណាមិញជុំវិញករណីខាងលើនេះ ក្រុមហ៊ុនបានប្រឹក្សាជាមួយម្ចាស់រថយន្តដោយបានដោះស្រាយសម្របសម្រួល ទៅតាមលក្ខខណ្ឌដែលបានពិភាក្សាជាមួយម្ចាស់រថយន្តខាងលើរួចរាល់អស់ហើយ។ នេះគឺជាអត្ថប្រយោជន៍ដែលបងប្អូនគួរតែទិញរថយន្តពីក្រុមហ៊ុន ព្រោះថានៅពេលដែលបងប្អូនជួបបញ្ហា ក្រុមហ៊ុនតែងតែនៅក្បែបងប្អូនជានិច្ច នេះជាទំនុកចិត្តខ្ពស់ដែលបងប្អូនទទួលបានពីក្រុមហ៊ុន។

រាល់ការទិញរថយន្ត Changan អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពិសេស 𝟴 ចំណុច៖

  1. នាំចូលផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (𝗥𝗠𝗔 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮)
  2. ​ការធានារយៈពេល 𝟱ឆ្នាំ ឬ 𝟭𝟱ម៉ឺនគីឡូម៉ែត្ររួមទាំងការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ
  3. សេវាកម្មត្រួតពិនិត្យ ថែទាំ ប្តូរប្រេងម៉ាស៊ីន និងជួសជុលចល័ត 𝟮𝟰ម៉ោង និង𝟮𝟱ខេត្តក្រុង លើសពីក្រុមហ៊ុនដ៏ទៃ (Ford OSC)
  4. ​​ការប្តូរប្រេង 𝟯ដង ឬ 𝟮𝟱𝟬𝟬𝟬 គីឡូម៉ែត្រដោយឥតគិតថ្លៃ
  5. Trade-In Service សេវាកម្មយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី
  6. ផ្តល់ជូនការបង្រៀនពីរបៀបប្រើប្រាស់ និងថែទាំរថយន្ត Changan ដោយឥតគិតថ្លៃ
  7. ជាងជំនាញបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ Changan
  8. គ្រឿងបន្លាស់សុទ្ធ តម្លៃសមរម្យ និងគ្រប់គ្រាន់ពីរោងចក្រ Changan

សម្រាប់ព័ត៌មានលម្អិតផ្នែកលក់សូមទំនាក់ទំនង៖ 011 999 375

សម្រាប់ព័ត៌មានលម្អិតផ្នែកសេវាកម្មសូមទំនាក់ទំនង៖ 077 999 615

សូមទស្សនាវីដេអូបកស្រាយលម្អិត៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes CLA Shooting Brake 2026 សាកថ្មមួយពេញបើកបាន ៧៦១គីឡូម៉ែត្រ

ក្រុមហ៊ុន Mercedes បានធ្វើការដាក់​បង្ហាញ​រថយន្តត្រកូល CLA ជំនាន់​ទី ៣ ស៊េរីឆ្នាំ ២០២៦ ជារថយន្ដប្រើប្រាស់អគ្គិសនីប្រភេទ Wagon ដំបូងរបស់ខ្លួន។

News: 2026 Mercedes‑Benz CLA Shooting Brake with EQ Tech: Up to 761km (WLTP) | CarSifuតាមការរំពឹងទុករថយន្ត Mercedes-Benz CLA Shooting Brake នឹង​ចាប់ផ្តើម​ដាក់​លក់​នៅ​អឺរ៉ុប​នៅ​មីនានៅឆ្នាំក្រោយ ប៉ុន្តែ​វា​នឹង​មិន​ត្រូវ​បាន​លក់​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ។ នៅផ្នែកខាងមុងរថយន្ដនេះមាន​ការរចនា​ដូច​ទៅ​នឹង​រថយន្ត Mercedes-Benz CLA ប្រភេទ Sedan ដែរដោយមានការឌីស្សាញអំពូលអូសកាត់ជារបា​ ចង្កៀងខាងមុខជាប្រភេទ LED នៅផ្នែកចំហៀងបានរចនាមកជាមួួយដៃទ្វាររាបស្មើ ខណៈស្ដុបការក្រោយឌីស្សាញបែបបន្ទាត់អូសកាត់ពេញទទឹងផ្នែកខាងមុខ និងបំពាក់បន្ថែមជាមួយ Spoiler នៅជាប់ដំបូលផ្នែកខាងក្រោយ។

2026 mercedes benz cla shooting brakeចំណុចពិសេសគួរឲ្យចាប់អារម្មណ៍រថយន្ត Mercedes CLA Shooting Brake បានបំពាក់​មកជាមួយដំបូលកញ្ចក់​ Panoramic ​រួម​បញ្ចូលជាមួយ​ស្រទាប់​ការពារ​កម្ដៅ ដើម្បី​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ថាមពលកម្ដៅ​ថ្ងៃ​ចូលមកផ្នែកខាងក្នុងនៃរថយន្ដ។ លើសពីនេះ ដំបូល​កញ្ចក់នេះ​ក៏​អាច​ផ្លាស់ប្ដូរ​ពី​ថ្លា​ទៅ​ជា​ស្រអាប់​បាន​ដោយ​គ្រាន់តែ​ចុច​ប៊ូតុងបញ្ជានៅក្នុងរថយន្ដ។ ចំពោះដំបូលកញ្ចក់​នេះ​ក៏មានលេងជាមួយរូប​ផ្កាយចំនួន ១៥៨គ្រាប់ ហើយ​អាច​បញ្ចេញ​ពន្លឺ​ជា​ពណ៌​ផ្សេងៗតាមរយៈការបញ្ជា។

Mercedes CLA Shooting Brake ​ផ្ដល់ជូនទំហំផ្ទុកអីវ៉ាន់បាន ៤៦ ហ្វីតគូប​នៅ​ពេល​កៅអី​ខាងក្រោយ​បត់​រាបស្មើ ខណៈផ្នែក​ខាងមុខបាន​បន្ថែម​កន្លែង​ផ្ទុក​ឥវ៉ាន់ ៤ហ្វីតគូប​ ផ្ដល់ភាពងាយស្រួលក្នុងការទុកដាក់អីវ៉ាប់។ សម្រាប់​ម៉ូឌែល CLA250+ ដំណើរការដោយម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយ អាចផលិតកម្លាំង ២៦៨សេះ និង​អាច​បើកបរ​បាន ៧៦១គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTP ។ ចំណែក​ឯ​ម៉ូឌែល CLA350 ដំណើរដោយ​ម៉ូទ័រ​អគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៣៤៩សេះ និងអាចបើកបរបានចម្ងាយ ៦២១គីឡូម៉ែត្រ។

រថយន្ដ Mercedes CLA Shooting Brake អាចជាន់ស្ទុះ​ពីកុងទ័រ ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ៦.៨ វិនាទី និងអាចបើកបរល្បឿន​អតិបរមា​ន ២១០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ រថយន្ដទាំង​ពីរម៉ូឌែល​នេះ​បំពាក់​ដោយ​អាគុយទំហំ ៨៥kWh គាំទ្រការសាកថ្ម ៨០០វ៉ុល ហើយការសាកថ្មល្បឿនលឿិនទំហំ ៣២០គីឡូវ៉ាត់ ​សាក​ថ្ម ១០នាទី​អាចបើកបរបានចម្ងាយ ៣០០គីឡូម៉ែត្រ។ បន្ថែមពីនេះក្រុមហ៊ុន Mercedes បានបញ្ជក់ថាក្រៅពីជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធ ពួកគេនឹងបន្ថែមមកជាមួយជម្រើ់សម៉ាស៊ីន Hybrid ដូច​ទៅ​នឹង​ម៉ូឌែល Sedan ដែរនៅឆ្នាំក្រោយ។

2026 Mercedes-Benz CLA Is A Super Efficient Electric Car Designed With No Compromisesនៅ​ខាងក្នុងរថយន្ដនេះបានរចនាបែប MBUX បំពាក់មកជាមួយ​អេក្រង់ចំនួន៣ ក្នុងនោះបានបំពាក់មកជាមួយអេក្រង់កុងទ័រទំហំ ១០.២៤ អុីញ អេក្រង់កម្សាន្ដទំហំ ១៤អុីញ និង​អេក្រង់​ ១៤ អុីញ​សម្រាប់​អ្នកដំណើរ​ខាងមុខ។ លើស​ពី​នេះ វាក៏បានបំពាក់មកជាមួយ​មុខងារ​ Head-up Display ទំហំ ១២.២ អុីញ​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei​ នឹងប្រកាសចេញ Aito M8 ជម្រើសប្រើ EV នៅខែសីហាខាងមុខនេះ!

ទីបំផុត! បន្ទាប់ពីទន្ទឹងរង់ចាំអស់ជាយូរ​ ពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសគ្រោងនឹងប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Aito M8 សេរ៊ីថ្មី ជម្រើសប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ ឬ EV របស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនក្នុងខែសីហាខាងមុខនេះហើយ។

ក្នុងនោះ សម្រាប់ការរចនារបស់រថយន្ត M8 BEV ថ្មីនេះ នឹងរក្សានូវការរចនាដូចគ្នានឹងជម្រើស EREV ដែរ ប៉ុន្តែមានភាពខុសគ្នាបន្តិចបន្តួចត្រង់ប៉ាណា និងទំហំជាដើម ប៉ុន្តែអ្វីដែលពិសេសនោះគឺនឹងទទួលបាននូវប្រព័ន្ធបើកបរស្វ័យដោយប្រវត្តិ ADS 4 រួមជាមួយថ្មទំហំធំដល់ ១០០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយដល់ទៅ ៧០៥គីឡូម៉ែត្រ ឯណ្ណោះ។

គួរបញ្ជាក់ថា ក្រៅពីជម្រើសអគ្គិសនីថ្មីនេះ រថយន្ត Aito M8 នេះ ក៏ទទួលបាននូវជម្រើស​ EREV ផងដែរ ដែលក្នុងនោះជម្រើសអគ្គិសនីលាយសាំងនេះគឺអាចបើកបរបានចម្ងាយសរុប ១ ៥០០គីឡូម៉ែត្រ និងបានប្រកាសចេញកាលពីដើមឆ្នាំ២០២៥ នេះ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតអំពីរថយន្ត Aito M8 ជម្រើសប្រើថាមពលអគ្គិសនីនេះ ក៏ដូចជាតម្លៃគឺមិនទាន់ប្រកាសបង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia បញ្ចេញឡានអគ្គិសនី EV ម៉ូដែលថ្មី សាកថ្មម្តងជិះបានជិត ៥០០ គីឡូម៉ែត្រ តម្លៃខ្ទង់ ២ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តប្រើថាមពលអគ្គីសនីសុទ្ធ EV ម៉ូដែលថ្មី សម្រាប់នៅទីផ្សារប្រទេសឥណ្ឌាដែលមានឈ្មោះថា Kia Carens Clavis EV ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ២០ ៩២៥ ដុល្លារ ដល់ ២៩ ០៦៥ ដុល្លារ ។

រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ១៧១ សេះ និងកម្លាំងរមួល ២៥៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥១,៤ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤៩០ គីឡូម៉ែត្រ អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ៣៩នាទី ។

រថយន្តប្រភេទ Crossover នេះ មានប្រវែងតួខ្លួនសរុប ៤ ៥៥០ ម.ម ទទឹង ១ ៨០០ ម.ម កំពស់ ១ ៧៣០ ម.ម និងប្រវែងគម្លតកង់មុខ-ក្រោយ ២ ៧៨០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ឃើញមានភាពស្រដៀងម៉ូដែល Kia EV5 ជាមួយចង្កៀងមុខ-ក្រោយ LED ឌីស្សាញរាងស្លីប ប៉ុន្តតែនៅប្រើប្រាស់ដៃទ្វារខុសពីម៉ូដែលប្រើអគ្គីសនីសុទ្ធរបស់ Kia ដ៏ទៃ ។

ចំពោះនៅផ្នែកខាងក្នុង រថយន្តនេះជាប្រភេទកាប៊ីន ៣ជួរ មាន ៦កៅអី ហើយទទួលបានកុងទ័របង្ហាញព៍ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះទំហំសរុប ២៤,៦ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក BOSE ភ្លើង Ambient Light ចំនួន ៦៤ ពណ៌ និងដំបូលកញ្ចក់ Panoramic sunroof ជាដើម ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធ ADAS កម្រិតទី ២ ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Li Auto បញ្ចេញឡានអគ្គីសនី EV ថ្មី សាកថ្មតែ ១០នាទី ជិះបាន ៥០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Li Auto បានបញ្ចេញនៅម៉ូដែលបន្ថែមថ្មីផ្សេងទៀតដែលឲ្យឈ្មោះថា Li i6 ប្រភេទ Mid-size SUV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលមានតម្លៃលក់ចាប់ពី ២៧ ៩០០ ដុល្លារ នឹងគ្រោងនឹងចេញលក់ជាផ្លូវការក្នុងទីផ្សារប្រទេសចិន នៅចុងឆ្នាំ ២០២៥ នេះ ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង 800V high-voltage architecture ដំ​ណើរការដោយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣៣៥ សេះ ផ្គួបជាមួយអាគុយ ដែលសាកថ្មត្រឹម ១០នាទី អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៥០ ម.ម ទទឹង ១ ៩៣៥ ម.ម កំពស់ ១ ៦៥៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈស្រដៀងទៅនឹងម៉ូដែល Li i8 ជាមួយប៉ាណាបិទជិត និងចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រព័ន្ធចាប់សញ្ញា LiDAR លើដំបូល ក្នុងការជំនួយទៅដល់ប្រព័ន្ធ ADAS ផងដែរ ។ ខណៈផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បង្ហាញទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia នឹងបញ្ចេញឡាន EV ថ្មី​ នៅឆ្នាំ២០២៦ ជាមួយតម្លៃលក់ក្រោម ៣មុឺនដុល្លារ!

បើយោងទៅតាមការបញ្ជាក់របស់លោក Song Ho-Sung ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kia គឺបានឲដឹងថា ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់ខ្លួនបាន និងកំពុងធ្វើការអភិវឌ្ឍនូវរថយន្តអគ្គិសនីជំនាន់ថ្មីហើយ ដែលក្នុងនោះ រថយន្តនេះនឹងមានតម្លៃក្រោយ ២៧ ០០០ដុល្លារ តែប៉ុណ្ណោះ​ ហើយគ្រោងនឹងប្រកាសចេញនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងនោះ ចំពោះមូលហេតុនៃការបង្ហាញរថយន្តម៉ូឌែលថ្មីនេះ គឺដើម្បីទាក់់ទាញទីផ្សារពីអតិថិជនរបស់ខ្លួនដែលកំពុងតែត្រូវការថយន្តដែលមានតម្លៃធូរ និងមានគុណភាព។

លើសពីនេះ ក្រុមហ៊ុនមួយនេះ ក៏កំពុុងនឹងបង្ហើតនូវរថយន្តថ្មីៗជាច្រើនដែលប្រើប្រភពថាមពលខុសៗគ្នាផងដែរ។ជាមួយគ្នានេះ ក្រុមហ៊ុន Kia ផ្ទាល់ ក៏គ្រោងនឹងផ្លាស់ប្តូរនូវប្រព័ន្ធ Software ថ្មីីសម្រាប់រថយន្តរបស់ខ្លួននាពេលអនាគតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+