ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk ថា នៅចុងឆ្នាំនេះនឹងមានការអាប់ឌែតធំមួយសម្រាប់រថយន្ត Tesla របស់ពួកគេ!

បើយោងតាមការបង្ហោះមួយលើបណ្តាញសង្គម X កាលពីយប់មិញនេះ របស់លោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla បានឲដឹងថា នៅចុងឆ្នាំនេះពួកគេនឹងបង្ហាញចេញនូវការអាប់ឌែតធំមួយសម្រាប់រថយន្ត Tesla របស់ពួកគេ ដែលក្នុងនោះអាប់ឌែតនេះ​នឹងក្លាយជាការអាប់ឌែតដ៏ធំបំផុតរបស់រថយន្ត Tesla ។

ក្នុងនោះ ក្រុមហ៊ុន Tesla ផ្ទាល់ក៏អាចនឹងប្រកាសចេញជាផ្លូវការនូវរថយន្ត Tesla Roadster ដែលពួកគេបានប្រកាសបង្ហាញចេញកាលពីឆ្នាំ២០១៧ ផងដែរ។

ជាមួយគ្នានេះ ការអាប់ឌែតថ្មីនេះ ក៏អាចនឹងមាននូវការរួមបញ្ជូលនូវបច្ចេកវិទ្យាថ្មីៗដូចជាប្រព័ន្ធ AI និងប្រព័ន្ធ ADAS ផងដែរ ខណៈព័ត៌មានលម្អិតមានតែរង់ចាំការប្រកាសចេញជាផ្លូវការពីខាងក្រុមហ៊ុនផ្ទាល់តែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW នឹងប្រើប្រព័ន្ធ ADAS របស់ចិន នៅក្នុងរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ខ្លួន!

បន្ទាប់ពីបានធ្វើការពិភាក្សាអស់រយៈពេលជាយូរ និងជាច្រើនដង ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត BMW បានសម្រេចសហការគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន Momenta ជាដៃគូផ្លូវការសម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធជំនួយអ្នកបើកបរ (ADAS) សម្រាប់រថយន្តអគ្គិសនីជំនាន់ថ្មីក្នុងត្រកូល Neue Klasse របស់ខ្លួនហើយ។

ក្នុងនោះ ប្រព័ន្ធជំនួយអ្នកបើកបរឆ្លាតវៃដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Momenta នេះ ក៏នឹងរួមបញ្ជូលនូវមុខងារដែលអាចឲរថយន្តធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយបានដោយខ្លួនឯងទាំងនៅលើផ្លូវធម្មតា និងផ្លូវល្បឿនលឿនផងដែរ។

ចំពោះរថយន្តអគ្គិសនីជំនាន់ថ្មីៗដូចជា i3 និង iX3 ដែលស្ថិតនៅក្នុងត្រកូល Neue Klasse នេះវិញ គឺគ្រោងនឹងចាប់ផ្តើមផលិតកម្មនៅក្នុងឆមាសទី ២ នេះហើយ ហើយនឹងប្រកាសចេញលក់នៅក្នុងទីផ្សារអឺរ៉ុបនៅចុងឆ្នាំនេះ ហើយនឹងបន្តទៅកាន់ទីផ្សារប្រទេសចិននៅឆ្នាំ២០២៦ ជាមួយតម្លៃលក់ខ្ទង់តែ ៣៥ ០០០ ដុល្លារ ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG Maxus 9 Plus EV ប្រភេទ MPV សាកថ្មម្តងជិះបានជិត ៦០០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ៥ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់បញ្ចញនៅរថយន្តប្រភេទ MPV ប្រើថាមពលអគ្គិសនីសុទ្ធគឺម៉ូដែល Maxus 9 Plus ស៊េរីថ្មីចុងក្រោយ ដែលមានតម្លៃលក់ចាប់ពី ៥៥ ០៧៥ ដុល្លារឡើងទៅ សម្រាប់នៅទីផ្សារថៃ ។

ការមកដល់នៃជម្រើសម៉ូដែលថ្មី MG MAXUS 9 PLUS នេះ ត្រូវបានធ្វើឲ្យប្រសើរឡើងទាំងខាងក្នុង និងខាងក្រៅ ដោយទទួលបានការឌីស្សាញថ្មី ភ្ជាប់មកជាមួយចង្កៀងបំភ្លឺពេលថ្ងៃ DRL ដែលលាតសន្ធឹងពេញខាងមុខ ដាច់ចេញពីសនុំចង្កៀងបំភ្លឺផ្លូវ ជាមួយរន្ធខ្យល់ទំហំធំ ក៏ដូចជាប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ អ៉ីញថ្មី និងមានប្រព័ន្ធផ្ទេរថាមពលចេញពីរថយន្ត V2L ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ  បំពាក់ជាមួយកៅអីស្បែក និងកៅអីស្បែក Captain seat នៅជួរទី ២ បន្ថែមជាមួយតុ, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ឧបករណ៍បំពងសំឡេង ៨ ចំនុច និងដំបូលកញ្ចក់ Panoramic sunroof ចំនួន ២ ទីតាំងជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនី ១ មានកម្លាំង ២៤៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៤០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដូចគ្នាទៅនឹងម៉ូដែល Maxus 9 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ក្រុមហ៊ុន Geely លក់រថយន្តបានជិត ២លានគ្រឿង នៅត្រីមាសទី១ ឆ្នាំនេះ

[បរទេស] ក្រុមហ៊ុន Geely Holding Group បានធ្វើការប្រកាសអំពីទិន្ន័យនៃការលក់នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ ជាមួយនឹងការលក់បានចំនួនសរុបរហូតដល់ទៅ ១ ៩៣១ ៦៩៨ គ្រឿង កើនឡើង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ ។

ជាមួយគ្នានេះ ការលក់រថយន្តអគ្គិសនីប្រភេទ NEVs ក៏ឃើញមានការកើនឡើងគួរឲ្យគត់សម្គាល់ផងដែរ ដោយលក់បានចំនួន ១ ០០១ ៤៩៦ គ្រឿង កើនឡើងដល់ទៅ ៧៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៥ បើគិតតែការលក់របស់ក្រុមហ៊ុន Geely Group គឺលក់បានចំនួន ៩៨៥ ១០៥ គ្រឿង ខណៈរថយន្តប្រភេទ NEVs បានចំនួន ៥៣៨ ១២៤ គ្រឿង ។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមហ៊ុន Geely Holding Group រួមមានក្រុមហ៊ុនផលិតរថយន្ត Geely, Lynk & Co, Zeekr, Smart, Volvo និងមួយចំនួនទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda នឹងផលិតរថយន្តនៅរោងចក្ររបស់ Nissan នៅសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយពន្ធ

[បរទេស] ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងសម្ពាធពីភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងលទ្ធភាពនៃការដំឡើងពន្ធនាំចូលរថយន្តខ្ពស់ដល់ទៅ ២៥% ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ តទៅ បានធ្វើឲ្យក្រុមហ៊ុន Nissan និង Honda កំពុងពិចារណាកិច្ចសហប្រតិបត្តិការរួមគ្នាឡើងវិញដើម្បីបង្កើនផលិតកម្មកនៅសហរដ្ឋអាមេរិក ដោយកាត់បន្ថយហានិភ័យពន្ធគយ។

ក្នុងនោះក្រុមហ៊ុន Nissan នឹងផលិតរថយន្តប្រភេទភីកអាប់សម្រាប់ក្រុមហ៊ុន Honda នៅរោងចក្ររបស់ខ្លួននៅឯសហរដ្ឋអាមេរិក ដែលជាកន្លែងផលិតម៉ូដែល Frontier ប៉ុន្តែក្រោមការពិភាក្សា Nissan នឹងផលិតរថយន្ត Pickup ក្រោមម៉ាក Honda ហើយ Honda នឹងលក់ពួកគេនៅទីផ្សារសហរដ្ឋអាមេរិក។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនទាំង ២ ធ្លាប់បានពិភាក្សាគ្នាអំពីការរួមបញ្ចូលគ្នាដែលនឹងបង្កើតក្រុមរថយន្តធំជាងគេទី ៣ របស់ពិភពលោក ប៉ុន្តែការពិភាក្សាបានដួលរលំនៅពេលដែល Nissan បានច្រានចោលសំណើរបស់ Honda ។ ខណៈពេលនេះ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើពន្ធគយ ភាគីទាំងពីរកំពុងឆ្ពោះទៅរកភាពជាដៃគូក្នុងការកសាងទំនាក់ទំនងរបស់ពួកគេឡើងវិញ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំង ២ នេះ ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយ Nissan មានចំនួន ៤៧% នៃការលក់នៅសហរដ្ឋអាមេរិក និង Honda ចំនួន ៣២% ហើយគេរំពឹងថានឹងប៉ះពាល់ដល់ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន Honda ៤,៤២ ពាន់លានដុល្លារ ខណៈ Nissan ប៉ះពាល់ចំនួន ៣,០៦ ពាន់លានដុល្លារ ប្រសិនបើបន្តពឹងផ្អែកលើការនាំចេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! YU7 Ultra ត្រូវបាន Xiaomi ដាក់តេស្តសាកល្បងនៅលើផ្លូវហើយ

បន្ទាប់ពីប្រកាសចេញលក់រថយន្តសេរ៊ីថ្មី​ YU7 របស់ខ្លួនមិនទាន់បានប៉ុន្មានផង ពេលនេះ ក្រុមហ៊ុន Xiaomi បាន និងកំពុងធ្វើតេស្តសាកល្បងនូវរថយន្ត YU7 Ultra របស់ខ្លួនហើយ ដែលក្នុងនោះគឺមានការប្រទះឃើញនៅលើផ្លូវមួយខ្សែនៅក្នុងប្រទេសចិន។

ចំពោះរថយន្ត YU7 Ultra នេះ គឺត្រូវបានគេរំពឹងថានឹងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ ដូចគ្នានឹង SU7 Ultra ដែរ ហើយអាចផលិតកម្លាំងបាន ១ ៥២៦ សេះ និងកម្លាំងរមួល ១ ៧៧០ ញ៉ុតុនម៉ែត្រ។ លើសពីនេះ ក៏អាចនឹងទទួលបាននូវប្រព័ន្ធថ្ម Qilin 2.0 NMC ទំហំ ៩៣,៧ គីឡូវ៉ាត់ម៉ោង ដែលផលិតដោយ CATL ក៏ដូចជាថាសកង់ទំហំ ២១ អ៊ីញ និងប្រព័ន្ធហ្វ្រាំងកម្រិតខ្ពស់ដែលអាចធន់នឹងកម្តៅបានដល់ ១ ៣០០°C ផងដែរ។

គួរបញ្ជាក់ថា បើទោះបីជារូបភាពផ្លូវការ និងព័ត៌មានលម្អិតរបស់រថយន្តនេះ មិនទាន់បានបង្ហាញចេញជាផ្លូវការក៏ដោយ ក៏ប៉ុន្តែអាចនឹងប្រកាសចេញនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះហើយ ដើម្បីបន្តប្រកួតប្រជែងជាមួយរថយន្តជើងចាស់របស់ Tesla, Lotus និង BYD ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Big Dog ជំនាន់ថ្មីរបស់ Haval នឹងប្រកាសចេញនៅចុងសប្តាហ៍នេះហើយ!

បន្ទាប់ពីធ្វើការរង់ចាំអស់ជាយូរ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Haval បានធ្វើការប្រកាសគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Haval Big Dog សេរ៊ីឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយគ្រោងនឹងធ្វើឡើងនៅក្នុងថ្ងៃទី​១៧ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ រថយន្តជំនាន់ថ្មីនេះនឹងទទួលបាននូ​​វការកែលម្អទៅលើប៉ាណាផ្នែកខាងមុខ ប៉ុន្តែការរចនាចង្កៀងមុខ-ក្រោយវិញ គឺនឹងរក្សាទុកនៅដដែល តែនឹងអាប់់ឌែតឲមានគុណភាពខ្លាំង ឬល្អជាងជំនាន់មុន។ លើសពីនេះ សម្រាប់ប្រវែង និងទំហំ ក៏ដូចជាផ្នែកផ្សេងៗទៀតក៏ទំនងជារក្សានៅដដែលផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ នឹងទទួលបាននូវកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ ដែលដំណើរការដោយប្រព័ន្ធ Coffee OS 3 ខណៈព័ត៌មានលម្អិតផ្សេងទាក់ទងនឹងតម្លៃ ម៉ាសុីន ថាមពល មិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei បញ្ចេញរថយន្តដំបូងក្នុងប្រេនថ្មីរបស់ខ្លួន តម្លៃតែ ២មុឺនដុល្លារប៉ុណ្ណោះ!

បន្ទាប់ពីប្រកាសសហការគ្នា ពេលនេះ ក្រុមហ៊ុន SAIC និង Huawei បានប្រកាសបង្ហាញចេញនូវរូបរាង ក៏ដូចជារូបភាពរបស់រថយន្តដំបូងគេនៅក្នុងត្រកូល ម៉ាក ឬប្រនថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះរថយន្តនេះគឺមានឈ្មោះថា Shangjie H5 ហើយគ្រោងនឹងប្រកាសចេញជាផ្លូវការនៅចុងឆ្នាំនេះ ជាមួយតម្លៃលក់ចាប់ពី ២០ ៧០០ដុល្លារ ដល់ ៣៤ ៥០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះការរចនារបស់រថយន្ត Shangjie H5 នេះ គឺមានការរចនាបែបអនាគត លាយលំជាមួយភាពស្ព័រ និងឆើតឆាយ ដែលមានភ្ជាប់មកជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជាប្រព័ន្ធបច្ចេកវិទ្យា LiDAR នៅលើដំបូល ប្រព័ន្ធជំនួយការបើកបរ Huawei Qiankun ADS 4.0 និងប្រព័ន្ធកាប៊ីនឆ្លាតវៃដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS និងប្រព័ន្ធ AI សម្រាប់បញ្ជាសម្លេង និងអេក្រង់ជាដើម ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ។

គួរបញ្ជាក់ថា Shangjie គឺជាម៉ាករថយន្តទី ៥ ដែលស្ថិតនៅក្រោម Harmony Intelligent Mobility Alliance (HIMA) បន្ទាប់ពី Aito (Seres), Luxeed (Chery), Stelato (BAIC) និង Maextro (JAC) ដែលបង្កើតឡើងដោយ SAIC និង Huawei ជាមួយនឹងការវិនិយោគដំបូងចំនួន ៨៣៧ លានដុល្លារ ហើយរថយន្ត Shangjie H5 ដែលជារថយន្តម៉ូដែលដំបូងរបស់ម៉ាកនេះ គឺត្រូវបានរំពឹងថានឹងក្លាយជាគូរប្រកួតប្រជែងជាមួយរថយន្ត BYD Song Plus, Leapmotor C11, Deepal S07 និង Xpeng G6 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Voyah បញ្ចេញរថយន្តប្រើអគ្គិសនី លាយសាំង ជិះបានលើស ១ពាន់គីឡូម៉ែត្រ តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនរថយន្ត Voyah ដែលស្ថិតក្រោមក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Voyah Free+ ប្រើថាមពលអគ្គិសនី លាយសាំង EREV ជាមួយតម្លៃលក់ចាប់ពី ៣០ ៦៥០ ដុល្លារ ដល់ ៣៩ ០០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៨៨ សេះ ផ្គួបជាមួយអាគុយទំហំ ៤៣,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៣១៨ គីឡូម៉ែត្រ ពីថាមពលអគ្គីសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំង អាចបើករបានចម្ងាយ ១ ៤៥៨ គីឡូម៉ែត្រ អាចសាកបានពី ២០-៨០% ប្រើរយៈពេល ២០ នាទី ។

រថយន្តប្រភេទ SUV ខ្នាតកណ្តាលនេះ មានប្រវែងតួខ្លួនសរុប ៤ ៩១៥ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៦០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៦០ ម.ម ហើយផ្នែកខាងក្រៅបំពាក់សេនស័រចំនួន ២៩ គ្រាប់ កាមេរ៉ា ១១ ទីតាំង រួមទាំងប្រព័ន្ធចាប់សញ្ញា LiDAR ដែលទាំងអស់នេះ ជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតទី ៤ របស់ក្រុមហ៊ុន Huawei ។

ផ្នែកខាងក្នុងទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Huawei HarmonySpace 5 cockpit system ក៏ដូចជាកុងទ័របង្ហាញលើកញ្ចក់ប្រភេទ AR-HUD ទំហំ ២៩អ៉ីញ និងដំបូលកញ្ចក់ Panoramic sunroof ប្រវែងជិត ២ម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គិតមកពីពេលនេះ Xpeng បានចែកចាយ​រថយន្ដខ្លួននៅទីផ្សារបានចំនួនជាង៨០មុឺនគ្រឿង

កាលពីថ្ងៃទី ១១ ខែកក្កដា ក្រុមហ៊ុន Xpeng បានប្រកាសថាពួកគេចែកចាយ​រថយន្ដខ្លួននៅទីផ្សារបានចំនួនជាង ៨០០ ០០០ គ្រឿង ក្រោយចំណាយពេលជាង ៦ឆ្នាំ។ គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ការដឹកជញ្ជូនសរុបរបស់ Xpeng បានលើសពី ៤០០ ០០០ គ្រឿង។ បច្ចុប្បន្ន Xpeng មានរថយន្ដចំនួន ៧ម៉ូឌែកនៅលើទីផ្សារ រួមមាន G7, Mona M03, X9, G6, G9, P7+ និង P7i។

XPeng CEO plans to launch 30-ish new, refreshed EVs by 2027កាលពីខែមិថុនា ក្រុមហ៊ុន Xpeng បានចែកចាយ​រថយន្ដខ្លួននៅទីផ្សារបានចំនួន ៣៤ ៦១១ គ្រឿង ហើយជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តថាមពលថ្មីនៅប្រទេសចិន កើនឡើង ២២៤% បើធៀបនឹងឆ្នាំមុន។ នៅឆមាសទីមួយនៃឆ្នាំ ២០២៥ ក្រុមហ៊ុន Xpeng បានចែកចាយ​រថយន្ដខ្លួននៅទីផ្សារបានចំនួនសរុបចំនួន ១៩៧ ១៨៩ គ្រឿង ដែលលើសពីបរិមាណចែកចាយពេញមួយឆ្នាំ ២០២៤ របស់ខ្លួនមានចំនួនត្រឹមតែ ១៩០ ០៦៨គ្រឿង។

ក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន Xpeng មានគោលដៅលក់ប្រចាំឆ្នាំឲ្យបានយ៉ាងហេចណាស់ ៣៨០ ០០០គ្រឿង។ លើសពីនេះ ក្រុមហ៊ុន Xpeng គ្រោងនឹងពង្រីកខ្លួនចូលទីផ្សារប្រទេស និងតំបន់ចំនួន ៦០ទូទាំងពិភពលោកនៅដំណាច់ឆ្នាំ ២០២៥ រួមទាំងការបង្កើតមជ្ឈមណ្ឌលសេវាកម្មក្រោយពេលលក់នៅក្រៅប្រទេសជាង ៣០០កន្លែង។

Xpeng releases official images of its ultra-sleek luxury electric coupeថ្មីៗនេះ ក្រុមហ៊ុន Xpeng បានដាក់បង្ហាញរថយន្ត SUV អគ្គិសនី G7 មានមេគុណអូសទាញ (drag coefficient) ០.២៣៨ Cd ជាមួយរយៈចម្ងាយនៃការបើកបរសរុប ៧០២គីឡូម៉ែត្រ និងកម្លាំង ២៩២ សេះ។ គួរ​កត់​សម្គាល់​ថា ៩ នាទី​ក្រោយ​ការ​ដាក់​បង្ហាញ រថយន្ត Xpeng G7 បានទទួលការកក់ទុក (firm orders) ចំនួន ១០ ០០០គ្រឿង។

ក្រុមហ៊ុន Xpeng ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយលោក He Xiaopeng។ វាក៏​ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដំបូងគេនៅប្រទេសចិនដែលផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍រថយន្តអគ្គិសនីឆ្លាតវៃ ដោយត្រូវបានគេស្គាល់ថាជាកម្លាំងសំខាន់ក្នុងការផលិតរថយន្តថ្មីនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+