ផ្ទាំងផ្សាយពាណិជ្ជកម្ម

Smart #3 ម៉ូដែលឆ្នាំ ២០២៦ ប្រភេទអគ្គិសនី EV សាកថ្មម្តងជិះបានជិត ៦០០ គីឡូម៉ែត្រ តម្លៃខ្ទង់ ២ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Smart បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគញគិសនីសុទ្ធ Smart #3 ស៊េរីឆ្នាំ ២០២៦ សម្រាប់នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៣ ០០០ ដុល្លារ ដល់ ២៩ ៣០០ ដុល្លារ ។

រថយន្ត Smart #3 ថ្មីនេះ ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖

  • បំពាក់ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉តុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៥៥៥ គីឡូម៉ែត្រ ។
  • បំពាក់ម៉ូទ័រអគ្គិសនី ២ អាចផលិតកម្លាំងបាន ៣៥០ សេះ ផ្កួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រ ។ ទាំង ២ នេះ អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ ។

រថយន្តប្រភេទ Crossovers នេះមានប្រវែងតួខ្លួនសរុប ៤ ៤០០ ម.ម ទទឹង ១ ៨៤៤ ម.ម កំពស់ ១ ៥៥៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៨៥ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ផ្តោតសំខាន់លើភាពស្ព័រ ដោយលេងការឌីស្សាញចង្កៀងមុខ-ក្រោយរាងពងក្រពើអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ២០អ៉ីញ ជាមួយសេនស័រសរុបដល់ទៅ ២៣គ្រាប់ ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩,២ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Ioniq 6 N ជារថយន្ដអគ្គិសនី ផលិតមកផ្ដោតលើអ្នកបើកបរចូលចិត្តប្រើម៉ាសុីចំហេះខាងក្នុង

ក្រុមហ៊ុន Hyundai បានបង្ហាញជាផ្លូវការនូវរថយន្ត Hyundai Ioniq 6 N Super Sedan ស៊េរីឆ្នាំ 2026 ជាប្រភេទប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ (EV) មានកម្លាំងខ្លាំង ប៉ុន្តែពួកគេក៏បានគិតគូរដល់អ្នកនិយមប្រើប្រាស់ម៉ាសុីនចំហេះខាងក្នុងដែរ។


កន្លងមកបើនិយាយពីរថយន្ដអគ្គិសនី ច្បាស់ណាស់គឺគេតែងតែនិយាយដល់ផាកសុខភាពក្នុងការបើកបរ ដូចជាការបើកបរគ្មានសម្លេងរំខាន ការបើកបរដោយផាសខុភពា គ្មានការរំខានដោយការបញ្ចូលលេខជាដើម។ ប៉ុន្តែងាកមកមើលរថយន្ដ
Hyundai Ioniq 6 N ជារថយន្ដអគ្គិសនីពិតមែន ប៉ុន្តែត្រូវបានរចនាឡើង ដើម្បីផ្តល់នូវបទពិសោធន៍បើកបរកាន់ពិសេសមួយជំនាញបត់បែនបានល្អ នៅលើផ្លូវប្រណាំង ហើយគិតគូរដល់អារម្មណ៍អ្នកបើបបរចូលចិត្តប្រើម៉ាសុីនចំហេះខាងក្នុង។

Hyundai Motor IONIQ 6 N Debuts at Goodwood Festival of Speed, Setting New Benchmark for High-Performance Evs
ដើម្បីបំពេញតាមអារម្មណ៍អ្នកចូលចិត្តប្រើម៉ាសុីនចំហេះខាងក្នុង Hyundai Ioniq 6 N ត្រូវបានបំពាក់ដោយមុខងារឌីជីថលជាច្រើន ដើម្បីបង្កើនបទពិសោធន៍នៃការបើកបរដូចជា៖

  • មុខងារ N e-Shift មានតួនាទីបង្កើតសំឡេង និងអារម្មណ៍នៃការប្ដូរលេខ ដូចជាម៉ាស៊ីនរថយន្តប្រើប្រេងឥន្ធនៈ។ 
  • មុខងារ N Active Sound+ ដើតួនាទីជាប្រព័ន្ធនេះផ្តល់នូវសំឡេងម៉ាស៊ីនក្លែងក្លាយជាច្រើនជម្រើស ដើម្បីបង្កើនបទពិសោធន៍នៃការបើកបរ EV កាន់តែរំភើប នេះជាអ្វីអ្នកបើកបរចង់បាន។
  • មុខងារ N Drift Optimizer មុខងារនេះអនុញ្ញាតឲ្យ អ្នកបើកបរគ្រប់គ្រងលក្ខណៈនៃការបើកបរបែប drift ដោយផ្តល់ជាមួយការចាប់មុំ (angle) និងការបង្វិលកង់ (wheel spin)។
  • មុខងារ N Track Manager អនុញ្ញាតឲ្យអ្នកប្រើប្រាស់វិភាគ និងតាមដានសមត្ថភាពបើកបរនៅលើទីលានប្រណាំង។

រថយន្ត Ioniq 6 N ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន (dual-motor)  AWD អាចផលិតកម្លាំងសរុប 601 សេះពេលបើកបរធម្មតា។ ប៉ុន្តែនៅពេលប្រើប្រាស់មុខងារ “N Grin Boost” រយៈពេល 10វិនាទី កម្លាំងនឹងកើនឡើងដល់ 641 សេះ មុខងារប្រើសម្រាប់អ្នកចូលចិត្ដការ Performnace និងបើកបរបែបប្រណាំង។  បន្ថែមពីជាមួយនឹងមុខងារ N Launch Control រថយន្ត Ioniq 6 N អាចធ្វើឲ្យរថយន្ដនេះជាន់ស្ទុះពីកុងទ័រ 0 ទៅ 100 គីឡូម៉ែត្រ/ម៉ោងប្រើពេលត្រឹមតែ 3.2 វិនាទី ប៉ុណ្ណោះរថយន្ដនេះអាចបើកបរល្បឿនអតិបរមាបានប្រមាណ 256 គីឡូម៉ែត្រ/ម៉ោង)។ ថយន្ត Ioniq 6 N បានបំពាក់ដោយអាគុយទំហំ 84 kWh សាកមួយពេញអាចបើកបរបានចម្ងាយ 469 គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ WLTP។

Ioniq 6 N ត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Goodwood Festival of Speed នៅចក្រភពអង់គ្លេស ហើយត្រូវបានគេរំពឹងថានឹងដាក់លក់នៅឆ្នាំ 2026។ ទោះបីជាតម្លៃផ្លូវការមិនទាន់ត្រូវបានប្រកាសក៏ដោយ វាត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃជិត ឬខ្ពស់ជាងបន្តិចពីតម្លៃរបស់ Ioniq 5 N (ប្រហែល 65,000 ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet បញ្ចេញរថយន្តប្រើអគ្គីសនី EV ថ្មី សាកថ្មម្តង ជិះបាន ៥១០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅរូបភាពនៃរថយន្តម៉ូដែល Captiva EV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ សម្រាប់នៅទីផ្សារអាមេរីកឡាទីន គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៥ ខណៈតម្លៃ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

សម្រាប់ Chevrolet Captiva EV ត្រូវបានផលិតឡើងដោយផ្អែកលើម៉ូដេល Wuling Starlight S ដោយសារក្រុមហ៊ុនទាំង ២ នេះ គឺដៃគូរបណ្តាក់ទុនរួមគ្នា ខណៈថាមពល ក៏រំពឹងថាដូចគ្នាផងដែរ នឹងអាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចសាកថ្មបានពី ៣០-៨០% ប្រើរយៈពេល ២០នាទី ។

Wuling Starlight S

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ គឺយកលំនាំតាមរថយន្ត Wuling Starlight S ទាំងស្រុង ដោយគ្រាន់តែប្តូរឡូហ្គោពី Wuling ទៅ Chevrolet ប៉ុណ្ណោះ ដោយផ្នែកខាងមុខមានរន្ធខ្យល់ធំ ចង្កៀងមុខ-ក្រោយ LED រាងស្រួចជាដើម ។ ខណៈផ្នែកខាងក្នុង ដូចគ្នាទៅនឹងម៉ូដែល Wuling Starlight S ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei បញ្ចេញប្រេនរថយន្តថ្មីរបស់ខ្លួន ត្រៀមប្រកាសចេញនៅចុងឆ្នាំនេះ!

បន្ទាប់ពីប្រកាសសហការគ្នា ពេលនេះ ក្រុមហ៊ុន SAIC និង Huawei បានប្រកាសបង្ហាញចេញនូវម៉ាក ឬប្រេនរថយន្តថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះគឺមានឈ្មោះថា Shangjie ហើយគ្រោងនឹងប្រកាសចេញជាផ្លូវការនូវរថយន្តម៉ូឌែលដំបូងនៅចុងឆ្នាំនេះ។

បើយោងតាមរូបភាពដែលបានបង្ហាញ រថយន្តថ្មីនេះ គឺជារថយន្តបែបអនាគត ដែលមានភ្ជាប់មកជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជាប្រព័ន្ធបច្ចេកវិទ្យា LiDAR នៅលើដំបូល និងប្រព័ន្ធកាប៊ីនឆ្លាតវៃ ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ក្រុមហ៊ុន Huawei និងប្រព័ន្ធ AI សម្រាប់បញ្ជាសម្លេង និងអេក្រង់ជាដើម។

គួរបញ្ជាក់ថា រថយន្តថ្មីនេះ គឺត្រូវបានរំពឹងថានឹងមានតម្លៃលក់ចន្លោះពី ២០ ៧០០ដុល្លារ ទៅ ៣៤ ៥០០ដុល្លារ តែប៉ុណ្ណោះ ​នៅក្នុងទីផ្សារប្រទេសចិន ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នឹងបញ្ចូលបច្ចេកវិទ្យា AI ថ្មីទៅក្នុងរថយន្តខ្លួននៅសប្ដាហ៍ក្រោយនេះ!

បើយោងតាមការបង្ហោះនៅក្នុងបណ្តាញផ្សព្វផ្សាយ X របស់លោក Elon Musk ផ្ទាល់បានឲដឹងថា បច្ចេកវិទ្យា AI ថ្មី Grok AI របស់លោកនឹងបញ្ជូលទៅក្នុងរថយន្ត Tesla នៅសប្ដាហ៍ក្រោយនេះហើយ។

ក្នុងនោះ ចំពោះមូលហេតុនៃការបញ្ចូលបច្ចេកវិទ្យា AI ថ្មីនេះ គឺដើម្បីធ្វើឲ្យប្រព័ន្ធខាងក្នុងរបស់រថយន្តកាន់តែមានភាពឆ្លាតវៃជាងមុន ដោយជួយឲអ្នកបើកបរអាចសួរព័ត៌មាន ឬស្វែងរកទិន្នន័យរបស់រថយន្តបានភ្លាមៗតែម្តង។

គួរឲដឹងថា Grok AI គឺជាបច្ចេកវិទ្យា AI ដែលបង្កើតឡើងដោយក្រុមហ៊ុន xAI របស់លោក Elon Musk ផ្ទាល់ ហើយក៏កំពុងទទួលបាននូវការចាប់អារម្មណ៏យ៉ាងខ្លាំងនៅជុំវិញពិភពលោកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi ចែកចាយរថយន្តបាន ៣០ម៉ឺនគ្រឿង ក្នុងរយៈពេល ១ឆ្នាំជាងប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសថា ក្រុមហ៊ុនចែកចាយរថយន្តបានចំនួនដល់ទៅ ៣០០ ០០០ គ្រឿងក្នុងរយៈពេល ១៥ ខែបន្ទាប់ពីការចេញលក់ជាលើកដំបូងទីផ្សារក្នុងប្រទេសចិន ហើយគិតជាមធ្យមក្នុងមួយថ្ងៃ ចែកចាយរថយន្តចំនួនបាន ៦៤៧ គ្រឿង។

ក្នុងនោះ ក្រុមហ៊ុន Xiaomi AUto ត្រូវបានបានបង្កើតសាខាផ្នែកយានយន្តនៅឆ្នាំ ២០២១ ដោយស្ថាបនិក និងជាប្រធានក្រុមហ៊ុន Xiaomi លោក Lei Jun ដោយផ្ទាល់ ហើយបច្ចុប្បន្ន មាន ៣ម៉ូដែល គឺរថយន្តអគ្គិសនីសុទ្ធ Xiaomi SU7, SU7 Ultra និងទី ៣ គឺម៉ូដែល Xiaomi YU7 ដែលទើបដាក់លក់ផ្លូវការថ្មីៗនេះ ។

គួរឲ្យដឹងថា គោលដៅរបស់ Xiaomi Auto ក្នុងឆ្នាំ ២០២៥ គ្រោងនឹងលក់រថយន្តឲ្យបាន ៣៥០ ០០០ គ្រឿង ហើយក្រុមហ៊ុនសម្រេចបាន ៤៥,៧% នៃគោលដៅនេះគិតត្រឹមថ្ងៃទី ១០ ខែកក្កដា។ លើសពីនេះ ការបើកដំណើរការរោងចក្រដំណាក់កាលទីពីរ (F2) នៅទីក្រុងប៉េកាំង នឹងអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើនបរិមាណផលិតកម្ម និងឈានដល់គោលដៅរបស់ខ្លួន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Leapmotor C11 ស៊េរីឆ្នាំ2026 មានទាំងជម្រើស BEV និង EREV ដាក់លក់ក្នុងតម្លៃ២មុឺនដុល្លារ

ក្រុមហ៊ុន Leapmotor បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្តប្រភេទ SUV ម៉ូឌែល C11 ស៊េរីឆ្នាំ2026 នៅប្រទេសចិន ផ្ដល់ជូនជាមួយជម្រើសពីរប្រភេទគឺ BEV (រថយន្តអគ្គិសនីសុទ្ធ) និង EREV (រថយន្តអគ្គិសនីលាយម៉ាស៊ីនសាំង) ដាក់លក់ជាមួយតម្លៃចាប់ពី 20,870 ដុល្លារ។


រថយន្ត Leapmotor C11 ស៊េរីឆ្នាំ2026 នេះទទួលបានការអាប់ដេតជាច្រើនទាំងរូបរាង ផ្នែកខាងក្នុង និងប្រព័ន្ធថាមពល។

  • ប្រភេទ BEV (រថយន្តអគ្គិសនីសុទ្ធ): ដាក់លក់ជាមួយតម្លៃចាប់ពី 20,870 ដល់ 23,090 ដុល្លារ អាចបើកបរបានចម្ងាយ 640 គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។
  • ប្រភេទ EREV (រថយន្តអគ្គិសនីបន្ថែមម៉ាស៊ីនសាំង): ដាក់លក់ជាមួយតម្លៃចាប់ពី 20,870 ដល់ 22,260 ដុល្លារអាមេរិក អាចបើកបរបានចម្ងាយ 300 គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនីសុទ្ធ និងបើកបរបានចម្ងាយសរុប 1,220 គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

រថយន្ត Leapmotor C11 មានប្រវែង 4780 ម.ម ទទឹង 1905 ម.ម កំពស់ 1658 ម.ម និងមានប្រវែង wheelbase (គម្លាតកង់មុខទៅកង់ក្រោយ) 2930 ម.ម។ មេគុណអូសទាញ (drag coefficient) ត្រូវបានកាត់បន្ថយពី 0.286 Cd មកនៅត្រឹម 0.28 Cd ។

រថយន្តមួយចំនួនត្រូវបានបំពាក់ដោយ Lidar 128-line នៅលើដំបូល មានសមត្ថភាពចាប់សញ្ញាក្នុងចម្ងាយ 300 ម៉ែត្រ និងមានទំហំមុំមើល 140°។ ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ (advanced driving assistance system) នេះ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8650 សម្រាប់ប្រព័ន្ធបើកបរឆ្លាតវៃ ហើយអាចផ្តល់មុខងារបើកបរដោយស្វ័យប្រវត្តិ (autopilot) ចំនួន 27 មុខងារ ទាំងនៅលើផ្លូវហាយវេ និងក្នុងទីក្រុង ព្រមទាំងមុខងារជំនួយក្នុងការចតរថយន្តផងដែរ។

Updated Leapmotor C11 crossover started presales in China

  • ប្រភេទ EREV (រថយន្តប្រើអគ្គិសនីលាយសាំង):
    • ម៉ាស៊ីនសាំង 1.5L កម្លាំង 70 kW (94 សេះ)
    • ដំណើរកាដោយម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយ (permanent magnet synchronous motor) កម្លាំង 200 kW (268 សេះ) កម្លាំងបង្វិល 320 Nm
    • អាគុយប្រភេទ lithium iron phosphate ទំហំ 41.7 kWh
    • ល្បឿនអតិបរមា 170 គីឡូម៉ែត្រ/ម៉ោង
    • ចម្ងាយបង្កើនល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 7.6 វិនាទី
    • ទម្ងន់រថយន្ត (curb weight) 2,090 គីឡូក្រាម
  • ប្រភេទ BEV (រថយន្តអគ្គិសនីសុទ្ធ):
    • ដំណើរការដោយម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយ (permanent magnet synchronous motor) កម្លាំង 220 kW (295 សេះ) កម្លាំងបង្វិល 360 Nm
    • ល្បឿនអតិបរមា 190 គីឡូម៉ែត្រ/ម៉ោង
    • ចម្ងាយបង្កើនល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 6.1 វិនាទី
    • ទម្ងន់រថយន្ត (curb weight) 2,110 គីឡូក្រាម

រថយន្តទាំង២ម៉ូឌែល គាំទ្រការសាកថ្ម 800V high-voltage platform អាចសាកថ្មពី 30% ទៅ 80% ប្រើពេលត្រឹមតែ 18 នាទីប៉ុណ្ណោះ។ លើសពីនេះ សម្រាប់ប្រភេទ BEV បំពាក់មកជាមួយអាគុយ lithium iron phosphate ទំហំ 78.5 kWh និង 81.9 kWh អាចបើកបរបានចម្ងាយ 580 ដល់ 640 គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

នៅផ្នែកខាងក្នុងត្រូវបានបំពាក់ដោយដៃចង្កូតរាងសំប៉ែតបាត (flat-bottom) អេក្រង់កុងទ័រឌីជីថលទំហំ 10.25 អុីញ និងអេក្រង់កម្សាន្ដទំហំ 17.3 អុីញ កម្រិត 2K រួមបញ្ចូលជាមួយបន្ទះឈីប Qualcomm Snapdragon SA8295P និងប្រព័ន្ធប្រតិបត្តិការ Leapmotor OS 4.0 Plus៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Urus ជំនាន់ក្រោយនឹងប្រើប្រាស់ប្រព័ន្ធ PHEV ជំនួសឲ្យការប្រើអគ្គិសនីសុទ្ធ

ក្រុមហ៊ុន Lamborghini ធ្លាប់បាន​និយាយ​អំពី​គម្រោង ផលិតរថយន្ត​អគ្គិសនី​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ហាក់​ដូចជាមិនទាន់ចេញជាផ្លៃផ្កាសោះ។ ថ្មីៗនេះពួកគេបានបញ្ជាក់ថា  Lamborghini Urus ជំនាន់ក្រោយនឹងប្រើប្រាស់ Plug-in Hybrid ជំនួសការប្រើអគ្គិសនីសុទ្ធ ដោយសារអតិថិជនរបស់រថយន្ត​ប្រណិត​មួយនេះ ​មិន​ចង់​បាន​ជម្រើសប្រើប្រាស់អគ្គិសនី​សុទ្ធ​នោះ​ទេ។

Lamborghini Urus Interior Layout & Technology | Top Gearក្នុងសម្ភាសជាមួយសារព័ត៌មាន Autocar នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lamborghini លោក Stephan Winkelmann បានមាននិយាយថា៖ «យើងចង់បានរថយន្តជំនាន់ថ្មីជាប្រភេទ Plug-in Hybrid វិញម្ដង។ នេះជាអ្វីដែលសំខាន់ណាស់សម្រាប់យើង និងសម្រាប់អតិថិជន»។ លោកបានបន្ថែមថា អតិថិជននឹងរីករាយជាខ្លាំងនៅពេលបានឮដំណឹងនេះ។

វាមិនទាន់ច្បាស់ថាពេលណាដែលរថយន្ត Crossover ជំនាន់ទីពីរនឹងមកដល់នោះទេ ប៉ុន្តែលោក Winkelmann បានបញ្ជាក់ថាវាអាចនឹងមកដល់ប្រហែលឆ្នាំ ២០២៩។ នោះជាពេលដ៏ឆ្ងាយ ប៉ុន្តែក្រុមហ៊ុននៅតែបន្តធ្វើការលើម៉ូឌែលថ្មីៗ និងម៉ូឌែលច្ចុប្បន្ន រួមទាំងកំណែទម្រង់ Plug-in Hybrid នៃរថយន្ត Urus Performante ផងដែរ។

Stephan Winkelmann says that India can sell 100 Lamborghinis in a year |  Autocar Professionalចំពោះរថយន្ត Lamborghini Urus ប្រើអគ្គិសនីសុទ្ធ គេអាចនឹងឃើញវត្តមានរបស់វានៅឆ្នាំ ២០៣៥។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាកាលបរិច្ឆេទច្បាស់លាស់នោះទេ ដោយសារនាយកប្រតិបត្តិបានកត់សម្គាល់ថា ក្រុមហ៊ុនមានពេលវេលាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ។ នេះមានន័យថា ពួកគេអាចរង់ចាំមើលពីបទប្បញ្ញត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងការទទួលយកមានការផ្លាស់ប្ដូរក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខសិន ទើបអាចសម្រេចចិត្តជាក់លាក់ក្នុងការអភិវឌ្ឍនរថយន្ដ Lamborghini Urus ប្រើអគ្គិសនីសុទ្ធ ។ 

ក្រឡេកមើលមករថយន្ត Lanzador EV ជាប្រភេទរថយន្ដប្រើអគ្គសិនីសុទ្ធ អាចនឹងត្រូវពន្យារពេលក្នុងការដាក់ឲ្យដំណើរលើទីផ្សារផងដែរ ចំពោះសម្រេចចិត្តក្នុងការដាក់ដំណើរជាផ្លូវនូវរថយន្ដម៉ូឌែលនេះ ត្រូវបានគេរំពឹងថានឹងធ្វើឡើងម្ដងទៀតនៅដើមឆ្នាំក្រោយ។ ទោះបីជាយ៉ាងនេះក្តី លោក Winkelmann បានបង្ហាញការគាំទ្ររបស់លោក ចំពោះការដាក់ឲ្យដំណើរការរថយន្ដនេះនៅចុងទសវត្សរ៍តែម្ដង។ មិនថានឹងមានអ្វីកើតឡើងនោះទេ ម៉ូឌែលនេះត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០២៨ ទៅ ២០២៩។

10 Facts About Lamborghini Lanzador That You Might Not Have Heard About -  LamboCarsយ៉ាងណាមិញរថយន្តគម្រូ Lanzador ធ្លាប់ត្រូវបានដាក់បង្ហាញនៅ Monterey Car Week ក្នុងឆ្នាំ ២០២៣ ក្នុងទម្រង់ជារថយន្ត crossover ប្រភេទ 2+2 ដំណើរការដោយមានប្រព័ន្ធបើកបរកង់បួន dual-motor និងផ្ទៃខាងក្នុងដែលស្ទើរតែទាំងស្រុងផលិតចេញពីវត្ថុធាតុដើមប្រកបដោយនិរន្តរភាព៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Li i8 នឹង​ដាក់លក់​នៅចុងខែនេះ ជាមួយតម្លៃខ្ទង់ ៥មុឺនដុល្លារ អាចជិះបាន ៧២០គ.ម

បន្ទាប់ពីប្រកាសចេញនៅក្នុងមេសា ពេលនេះ ក្រុមហ៊ុន Li Auto បានប្រកាសឲដឹងហើយថា រថយន្តអគ្គិសនីសេរ៊ីថ្មី Li Auto i8 របស់ពួកគេនឹងប្រកាសចេញលក់ជាផ្លូវការនៅចុង​ខែ​កក្កដា ខាងមុខនេះហើយ ដោយនឹងធ្វើឡើងនៅក្នុងថ្ងៃទី ២៩ ជាមួយតម្លៃលក់ចាប់ពី ៤៨ ៨០០ ដុល្លារ ដល់ ៥៥ ៨០០ ដុល្លារ​ នៅក្នុងទីផ្សារ​ប្រទេស​ចិន​។

Li Auto i8 មានប្រវែងតួខ្លួនសរុប ៥ ០៨៥ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៧៤០ម.ម និងប្រវែងគម្លាត​កង់មុខ-ក្រោយ ៣ ០៥០ ម.ម ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន​ ២ ប៉ុង ២ (AWD) អាចផលិតកម្លាំងសរុបបាន ៥៣៦សេះ មានល្បឿន​អតិបរមា​រ ១៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ផ្គួបជាមួយជម្រើសអាគុយ NMC ទំហំ ៩០,១​ និង ៩៧,៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៧០ និង ៧២០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការសាកល្បឿនលឿន 5C អាចជិះបានចម្ងាយ ៥០០គីឡូម៉ែត្រ ដោយគ្រាន់តែសាក ១០នាទី ប៉ុណ្ណោះ។

ចំពោះផ្នែកខាងក្រៅ គឺមានការរចនាស្រដៀង​គ្នា​ទៅ​នឹង​រថយន្ត​ម៉ាក Li ផ្សេងៗទៀតដែរ ប៉ុន្តែផ្នែកខាងក្នុងគឺទទួលបាននូវ​អេក្រង់​ចំនួន ២ ទំហំ ១៥,៧ អុីញ​ ក៏ដូចជា​កន្លែង​សាក​ថ្ម​ឥត​ខ្សែចំនួន​ ២ និងកន្លែង​ដាក់​កែវ​ទឹកជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចង់ប្តូរផែនការផ្តោតលើរថយន្ត EV ហើយងាកមកអភិវឌ្ឍន៍រថយន្ត Hybrid វិញ

[បរទេស] ឧស្សាហកម្មរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការលំបាក ដោយសារការលក់មិនរីកចម្រើនខ្លាំង ហើយការលើកទឹកចិត្តពន្ធសហព័ន្ធនឹងត្រូវផ្អាកក្នុងពេលឆាប់ៗនេះ កត្តានេះបានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនពិចារណាឡើងវិញនៅផែនការរថយន្តអគ្គិសនីរបស់ពួកគេ ជាពិសេសគឺក្រុមហ៊ុន Honda ហាក់ដូចជាបានបញ្ឈប់ការផលិតរថយន្តអគ្គិសនី EV មួយចំនួនផងដែរ។

ក្នុងនោះ ក្រុមហ៊ុន Honda ធ្លាប់បាននិយាយថា ខ្លួននឹងបញ្ចេញរថយន្តអគ្គិសនី EV ចំនួន ៧ម៉ូដែលនៅក្នុងឆ្នាំ ២០៣០ ប៉ុន្តែវាមិនទាន់ច្បាស់ថាតើរថយន្តទាំងនោះកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ឬយ៉ាងណានោះទេ ដោតសារ Honda កំពុងផ្លាស់ប្តូរផ្តោតរសំខាន់ទៅកាន់រថយន្តកូនកាត់ Hybrid សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

គួរឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធប្រភេទ SUV របស់ Honda ដែលគ្រោងនឹងចេញលក់នៅឆ្នាំ ២០២៧ ក៏ត្រូវបានផ្អាក ហើយក្រុមហ៊ុនផលិតរថយន្តជប៉ុនក៏បានកាត់បន្ថយការចំណាយដែលបានគ្រោងទុកលើរថយន្តអគ្គិសនីរហូតដល់ឆ្នាំ ២០៣០ វិញ នេះយោងតាមគេហទំព័រ Nikkei Asia ។

ជាមួយគ្នានេះ មូលនិធិអភិវឌ្ឍន៍រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Honda នឹងត្រូវកាត់បន្ថយពី ៦៨,៦ ពាន់លានដុល្លារ ទៅ ៤៨ ពាន់លានដុល្លារ តែទោះជាយ៉ាងណាក៏ដោយ Honda នៅតែគ្រោងនឹងចេញលក់រថយន្តអគ្គិសនី EV ប្រភេទ Sedan និងប្រភេទ SUV ស្ថិតក្រោមត្រកូល 0 Series ដែលរំពឹងទុកនៅឆ្នាំ ២០២៦ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+