ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំណត់ត្រាលក់ដាច់ជាងគេ ៤០ឆ្នាំជាប់ៗគ្នារបស់ Ford F-150 ត្រូវបញ្ចប់ដោយ Toyota RAV4

[បរទេស] អស់រយៈពេល​ជាង ៤០ ឆ្នាំ​មក​ហើយ​ ដែលភីកអាប់ Ford F-150 ជា​រថយន្ត​ដែលលក់ដាច់ជាងគេនៅទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែកំណត់ត្រានេះ ត្រូវបានបានបញ្ចប់ក្នុងឆ្នាំ ២០២៤ ដោយរថយន្ត Toyota RAV4 បានទម្លាក់ភីកអាប់នេះ ចេញពីចំណាត់ថ្នាក់កំពូល ។

ក្នុងនោះ ការលក់របស់ Toyota RAV4 នៅទីផ្សារសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បានចំនួនសរុប ៤៧៥ ១៩៣ គ្រឿង កើនឡើង ៩% ខណៈ ភីកអាប់ Ford F-150 លក់បានចំនួន ៤៦០ ៩១៥ គ្រឿង ធ្លាក់ចុះ ៥% នេះបើយោងតាមគេហទំព័រ Jato Dynamics Data shows ។

លើសពីនេះ តួលេខលក់គួរឲ្យកត់សម្គាល់ផ្សេងទៀតរួមមានដូចជា រថយន្ត Honda CR-V ការលក់កើនឡើង ១១% រីឯ Tesla Model Y ដែលធ្លាក់ចុះ ៣% ។ បន្ថែមពីនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota ក៏បានឈរនៅលើកំពូលតារាងម៉ាកដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ថា Forester Hybrid នឹងចេញលក់ក្នុងត្រីមាសក្រោយនេះ តម្លៃអាចខ្ទង់ ៣ ទៅ ៤មុឺនដុល្លារ

ក្រុមហ៊ុន Subaru បានប្រកាសថា រថយន្ត Forester Hybrid ឆ្នាំ២០២៥ នឹងចេញលក់នៅក្នុងនិទាឃរដូវខាងមុខនេះ ចន្លោះខែមិនា ដល់ខែមិថុនា ឆ្នាំ២០២៥។

ក្នុងនោះ រថយន្តនេះ នឹងទទួលបានប្រព័ន្ធ Hybrid ថ្មី ដូចគ្នាទៅនឹង Crosstrek Hybrid 2026 ដែរ ពោលគឺ Forester Hybrid នឹងប្រើប្រព័ន្ធ series-parallel hybrid system ក៏ដូចជាប្រព័ន្ធចែកថាមពលប៉ុង ២ (AWD) រួមជាមួយម៉ាស៊ីន ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ១៩៤ សេះ។ ទន្ទឹមនឹងនេះបើយោងទៅតាមព័ត៌មានបឋមបាននិយាយថា Subaru Forester Hybrid 2025 នឹងផ្តល់បទពិសោធន៍បើកបរកាន់តែប្រសើរ និងសន្សំសំចៃប្រេងបានល្អប្រសើរជាងមុន។

យោងតាមការប៉ាន់ស្មានដោយ EPA បង្ហាញថា Forester Hybrid 2025 អាចមានសមត្ថភាពប្រើប្រាស់ប្រេងត្រឹមតែ ៦,៧លីត្រ ប៉ុណ្ណោះ ក្នុង ១០០គីឡូម៉ែត្រ នៅក្នុងទីក្រុង និងលើផ្លូវហាយវេ ដែលប្រសើរជាងម៉ូដែល Forester មិនប្រើ Hybrid ។ លើសពីនេះ វាក៏នឹងទទួលបាននូវអេក្រង់ឌីជីថលទំហំ ១២,៣ អ៊ីញ និងប្រព័ន្ធ Multimedia Plus ទំហំ ១១,៦ អ៊ីញ ផងដែរ គាំទ្រការភ្ជាប់ Apple CarPlay និង Android Auto ។

គួរឲដឹងថា តម្លៃរបស់ Forester Hybrid 2025 គឺអាចចាប់ពី ៣៦ ៤២៥ ដុល្លារ សម្រាប់ជម្រើស Premium ដល់ ៤៣ ១១៥ ដុល្លារ សម្រាប់ជម្រើស Touring ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely និង DeepSeek ប្រកាសសហការគ្នារួមបញ្ចូលគំរូ AI DeepSeek R1 ទៅក្នុងប្រព័ន្ធបើកបរឆ្លាតវៃរបស់រថយន្តរបស់ពួកគេ

ក្រុមហ៊ុន Geely បានប្រកាសអំពីការរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអភិវឌ្ឍដោយខ្លួនឯង ជាមួយនឹងម៉ូដែល R1 របស់ DeepSeek ។ គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអន្តរកម្មរវាងមនុស្ស និងកុំព្យូទ័រ ហើយក៏ជួយពង្រឹងប្រព័ន្ធបើកបរឆ្លាតវៃនៅក្នុងរថយន្តរបស់ពួកគេផងដែរ។

ក្នុងនោះ ក្រុមហ៊ុន Geely មានផែនការធ្វើការបណ្តុះបណ្តាល AI FunctionCall របស់ពួកគេជាមួយរថយន្ត Xingrui ដោយប្រើប្រាស់នូវវិធីសាស្ត្រ Distillation ជាមួយ DeepSeek R1។ វិធីសាស្ត្រនេះ អាចអោយ AI ដែលមានសមត្ថភាពខ្ពស់ជាងបង្រៀន AI តូចៗ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនៃប្រព័ន្ធបើកបរឆ្លាតវៃ។

គួរបញ្ជាក់ថា Geely បានប្រកាសចេញម៉ូដែល Xingrui AI កាលពីថ្ងៃទី ១១ ខែមករា ដែលក្រុមហ៊ុនបានអះអាងថាជាគំរូ AI ដែលបង្កើតដោយខ្លួនឯងដំបូងបង្អស់នៅក្នុងឧស្សាហកម្មរថយន្ត។ ម៉ូដែល AI នេះ រួមបញ្ចូលបច្ចេកវិទ្យាចម្បងចំនួន ៣ គឺ ប្រព័ន្ធបញ្ជាសំឡេង (language model), ប្រព័ន្ធ multi-modal model និងប្រព័ន្ធ digital twin model ។

ជាមួយគ្នានេះ Geely ក៏បានដាក់ចេញយុទ្ធសាស្ត្រ “Smart Geely 2025” ដើម្បីពង្រឹងការអនុវត្តបច្ចេកវិទ្យា AI ជំនាន់ថ្មី ដូចជាប្រព័ន្ធ end-to-end voice interaction, ប្រព័ន្ធ AI digital twin និងប្រព័ន្ធបើកបរឆ្លាតវៃកម្រិតខ្ពស់ជាដើម។

គួរឲដឹងថា នៅក្នុងខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន Geely បានលក់រថយន្តបានចំនួន ២៦៦ ៧០០ គ្រឿង កើនឡើង ២៧ភាគរយ បើប្រៀបធៀបទៅនឹងខែមុន និង ២៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាពិសេសការលក់រថយន្តថាមពលថ្មី (NEV) មានចំនួន ១២១ ១០០ គ្រឿង កើនឡើង ៨៤ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep បន្ថែមម៉ូដែល​ EV ថ្មី សាកថ្មម្តងជិះបានជិត ៥០០គីឡូម៉ែត្រ ឯតម្លៃទាបជាងមុន ៥ពាន់ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បញ្ចេញនៅម៉ូដែលថ្មី នៃរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ខ្លួនមានឈ្មោះថា Jeep Wagoneer S Limited នៅឯពិព័រណ៍រថយន្ត Chicago Auto Show 2025 ជាមួយតម្លៃលក់ជាងម៉ូដែល Launch Edition ៥ ០០០ ដុល្លារ ពោលគឺមានតម្លៃ ៦៦ ៩៩៥ ដុល្លារ ។

Jeep Wagoneer S Limited បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦០០ សេះ និងកញ្ចប់អាគុយ ដែលអាចផ្តល់ចម្ងាយបើកបរបាន ៤៨២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយសាកថ្មពីស្ថានីយល្បឿនលឿនបាន ៣០-៨០% ប្រើរយៈពេល ២៣នាទី ។

សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED លេងជាមួយការឌីស្សាញរាងស្លីម ក៏ដូចជាប្រើប្រាស់នៅថាសកកង់ប្រភេទ​អាលុយមីញ៉ូមទំហំ ២០អ៉ីញជាដើម។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំសរុបដល់ទៅ ៤៥អ៉ីញ រួមជាមួយភ្លើង ambient light ក៏ដូចជាប្រព័ន្ធអាប់ដេត OTA និងប្រព័ន្ធផ្ទេរថាមពលចេញពីរថយន្តទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តរបស់ Tesla នៅតែបន្តធ្លាក់ចុះ ដោយសារកត្តាមកពីលោក Elon Musk ដោយផ្ទាល់

[បរទេស] ការលក់រថយន្តអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី បានបន្តធ្លាក់ចុះ ដោយសារតែលោក Elon Musk ជាប្រធានក្រុមហ៊ុន បានចូលរួមកាន់តែជ្រៅទៅក្នុងផ្នែកនយោបាយពិភពលោក ។

ក្នុងនោះ បើយោងតាមតួលេខដែលចេញផ្សាយដោយក្រុមប្រឹក្សាយានយន្តអគ្គិសនីបង្ហាញថា នៅក្នុងខែមករា ឆ្នាំ ២០២៥ ការលក់ Tesla នៅប្រទេសអូស្ត្រាលីបានចំនួន ៧៣៩ គ្រឿង បានធ្លាក់ចុះ ៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលលក់បានចំនួន ១ ១០៧ គ្រឿង ។ លើសពីនេះ Tesla Model 3 បានធ្លាក់ចុះ ៦២% ដោយលក់បានចំនួន ២៧៤ គ្រឿងប៉ុណ្ណោះ ខណៈ Tesla Model Y កើនឡើង ២១% ជាមួយនឹងការលក់ចំនួន ៤៦៥ គ្រឿង ។

គួរឲ្យដឹងថា ការលក់ជាសកលរបស់ Tesla បានធ្លាក់ចុះជាលើកដំបូងរបស់ម៉ាកយីហោនៅក្នុងឆ្នាំ ២០២៤ រួមទាំងបន្តការធ្លាក់ចុះ ១៧% នៅក្នុងប្រទេសអូស្ត្រាលី និងការធ្លាក់ចុះការលក់ក្នុងខែមករាឆ្នាំ ២០២៥ នៅទីផ្សារតំបន់អឺរ៉ុបចំនួន ១៣% ខណៈនៅទីផ្សារសហរដ្ឋអាមេរិក មិនមានទិន្ន័យបង្ហាញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានរបស់ Suzuki ចំនួនដល់ទៅ ៥ម៉ូដែល ត្រៀមអស់ជីវិតនៅអូស្រ្តាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki គ្រោងនឹងធ្វើកាបញ្ចប់ជីវិតរថយន្តរបស់ចំនួនដល់ទៅ ៥ម៉ូដែល នៅទីផ្សារប្រទេសអូស្ត្រាលីរួមមាន The Ignis, Swift Sport, Vitara, S-Cross និង Jimny ម៉ូដែលទា្វរ ៣ ដោយសារតែពួកគេមិនគោរពតាមច្បាប់រចនាអូស្ត្រាលីដែលបានធ្វើបច្ចុប្បន្នភាព ADR នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ ។

ហេតុផលដែលក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន សម្រេចបញ្ចប់ជីវិតរបស់ម៉ូដែលទាំង ៥ នេះ ដោយសារតែច្បាប់ថ្មីនៅប្រទេសអូស្រ្តាលី តម្រូវឲ្យមានប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ (AEB) ជាស្តង់ដារលើគ្រប់រថយន្តទាំងអស់ ។

គួរឲ្យដឹងថា សម្រាប់ច្បាប់ថ្មីនេះ មិនប៉ះពាល់ដល់ម៉ូដែល Suzuki Swift និង Suzuki Jimny ម៉ូដែល XL នោះទេ ។ បន្ថែមពីនេះ ក្រុមហ៊ុន Suzuki នឹងបន្តធ្វើការអាប់ដេតទៅលើ Jimny XL រួមទាំង អាចនាំយកនៅប្រភេទ Hybrid ជំនាន់ថ្មីនៃ Vitara និង S-Cross SUVs នៅក្នុងទីផ្សារប្រទេសអូស្ត្រាលីទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari នឹងបង្ហាញរថយន្តអគ្គិសនី (EV) ដំបូងរបស់ពួកគេនៅក្នុងខែតុលាខាងមុខនេះ

នៅក្នុងការបង្ហាញលទ្ធផលហិរញ្ញវត្ថុក្នុងឆ្នាំ២០២៤ របស់ក្រុមហ៊ុនកាលពីពេលថ្មីៗនេះ លោក Benedetto Vigna នាយកប្រតិបត្តិក្រុមហ៊ុន Ferrari បានបញ្ជាក់ថា ក្រុមហ៊ុន Ferrari នឹងបង្ហាញចេញនូវរថយន្តអគ្គិសនី (EV) ដំបូងគេរបស់ពួកគេនៅក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ខណៈព័ត៌មានលម្អិតមិនត្រូវបានបង្ហាញតាមរយៈការប្រកាសនេះនោះទេ។

ក្នុងនោះ រថយន្តអគ្គិសនីនេះ ត្រូវបានរំពឹងថានឹងមានរចនាបថប្លែក និងសមត្ថភាពល្អជាងរថយន្ត Ferrari ដែលប្រើប្រាស់នូវម៉ាសុីនចំហេះក្នុង ពោលគឺរថយន្តនេះនឹងមានការរចនាបែប Crossover និង Grand Tourer (GT) ។

គួរឲដឹងថា នៅក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន Ferrari បានលក់រថយន្តបានចំនួន ១៣ ៧៥២ គ្រឿង មានចំណូលប្រចាំឆ្នាំចំនួន ២,៣៨ ពាន់លានអឺរ៉ូ ឫ ២,៥៥ ពាន់លានដុល្លារ ហើយក្រុមហ៊ុនមានការរំពឹងថា ក្នុងឆ្នាំ២០២៥ នេះ នឹងកើនឡើងដល់ ២,៥០ ពាន់លានអឺរ៉ូ ជាមួយគម្រោងចេញលក់រថយន្តថ្មីៗចំនួន ៦ ម៉ូឌែល រួមទាំងរថយន្តអគ្គិសនីដំបូងរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen បង្ហាញឡានអគ្គិសនី EV ម៉ូដែលថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser របស់រថយន្តអគ្គិសនីសុទ្ធម៉ូដែលថ្មី ស្ថិតក្នុងត្រកូល ID ដែលមានតម្លៃលក់ខ្ទង់ ២ ម៉ឺនដុល្លារ គ្រោងនឹងមកដល់នៅឆ្នាំ ២០២៧ សម្រាប់ទីផ្សារតំបន់អឺរ៉ុប ។

តាមរូបភាព teaser បានបង្ហាញនៅរូបភាពផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត រួមទាំងចង្កៀងមុខប្រភេទ 3D-LED ស្រដៀងទៅនឹងគំរូរថយន្ត VW ID.Life concept រួមទាំងឡូហ្គោ VW មានភ្លើងបំភ្លឺ និងអំពូលបំភ្លឺពេលថ្ងៃ DRLs ក៏ជាប្រភេទ LED លេងការឌីស្សាញបែបបញ្ឈ ។

ID.2all

គួរឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធ Volkswagen ID.One អាចនឹងផលិតនៅលើគ្រោងឆ្អឹង MEB platform ផ្អែកនៅលើម៉ូដែល ID.2all ខណៈថាមពលអគ្គិសនី និងទំហំអាគុយ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រផលិតអាគុយតម្លៃ ១៤ ពាន់លានដុល្លារដំបូងគេរបស់ Toyota នៅសហរដ្ឋអាមេរិកបើកដំណើរការជាផ្លូវការ!

ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតក្នុងពិភពលោក បានប្រកាសចាប់ផ្តើមបើកដំណើររោងចក្រផលិតអាគុយ EV តម្លៃ ១៤ ពាន់លានដុល្លារនៅក្នុងរដ្ឋ North Carolina របស់ពួកគេជាផ្លូវការហើយ។ រោងចក្រថ្មីនេះ នឹងចាប់ផ្តើមផលិតអាគុយសម្រាប់រថយន្តអគ្គិសនីរបស់ពួកគេនៅក្នុងខែមេសាខាងមុខនេះ ដោយក្រុមហ៊ុនមួយនេះមានគម្រោងដើម្បីប្រកួតប្រជែងក្រុមហ៊ុន BYD និងក្រុមហ៊ុនផលិតរថយន្ត EV ផ្សេងៗទៀតផងដែរ។
ក្នុងនោះ រោងចក្រ Toyota Battery Manufacturing North Carolina (TBMNC) មានទំហំជាង ៧ លានហ្វីតការ៉េ ប្រើសម្រាប់ផលិតថ្មសម្រាប់រថយន្តអគ្គិសនី Toyota (EV) និង plug-in hybrid (PHEV) និងបានបង្កើតការងារប្រហែល ៥ ០០០កន្លែង នៅអាមេរិកខាងជើង។

គួរឲដឹងថា TBMNC គឺជារោងចក្រផលិតទី ១១ របស់តូយ៉ូតានៅសហរដ្ឋអាមេរិក និងជារោងចក្រផលិតអាគុយដំបូងគេនៅសហរដ្ឋអាមេរិក ខណៈនៅពេលបើកដំណើរការពេញលេញ ក្រុមហ៊ុន Toyota រំពឹងថាការផលិតថ្មនឹងមានចំនួនជាង ៣០ GWh ឫជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គម្រោងសាងសង់រោងចក្រផលិតថ្មធំដំបូងគេរបស់សហរដ្ឋអាមេរិកត្រូវបានសម្រេចលុបចោលជាផ្លូវការហើយ!

ក្រុមហ៊ុន KORE Power បានសម្រេចលុបចោលគម្រោងសាងសង់រោងចក្រផលិតថ្មតម្លៃ ១ ពាន់លានដុល្លារ នៅក្នុងទីក្រុង Buckeye រដ្ឋ Arizona ជាផ្លូវការហើយ។ គម្រោងនេះ មានឈ្មោះថា KOREplex ត្រូវបានរំពឹងថានឹងបង្កើតការងារចំនួន ៣ ០០០ កន្លែង និងក្លាយជារោងចក្រផលិតថ្ម NMC (Nickel Manganese Cobalt) និង LFP (Lithium Iron Phosphate) ធំបំផុតដំបូងគេក្នុងសហរដ្ឋអាមេរិក។

ក្នុងនោះ ក្រុមហ៊ុនមួយនេះ បានទទួលបានប្រាក់កម្ចីចំនួន ៨៥០ លានដុល្លារ ពីក្រសួងថាមពលអាមេរិកសម្រាប់ការសាងសង់ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានបោះបង់ផែនការនេះ ដោយអះអាងថាកំពុងធ្វើការរៀបចំរចនាសម្ព័ន្ធឡើងវិញ។

បន្ទាប់ពីការផ្លាស់ប្តូរនេះ នាយកប្រតិបត្តិ និងស្ថាបនិករបស់ក្រុមហ៊ុន KORE Power លោក Lindsay Gorrill ក៏បានប្រកាសលាលែងពីតំណែងផងដែរ និងត្រូវបានជំនួសដោយលោក Jay Bellows ។

គួរបញ្ជាក់ថា សហរដ្ឋ​អាមេរិក​មាន​រោងចក្រ​ផលិតថ្ម​ជា​ច្រើនដូចជា​រោងចក្រ​ផលិតថ្ម​របស់ក្រុមហ៊ុន Tesla, GM, Ford, Panasonic, LG Energy Solution និង SK On ប៉ុន្តែមិនមានខ្សែសង្វាក់ផ្គត់ផ្គង់ថ្មគ្រប់គ្រាន់ដោយខ្លួនឯងដូចប្រទេសចិននោះទេ ខណៈសមា្ភរៈផលិតថ្មជាច្រើនដូចជាលីចូម និងនីកែលនៅតែត្រូវបាននាំចូល ប៉ុន្តែរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកក៏កំពុងជំរុញឱ្យមានការជីកយករ៉ែក្នុងស្រុក និងកែច្នៃបន្ថែមទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសផ្សេងៗផងដែរ។

គួរឲដឹងថា ក្រុមហ៊ុន KORE Power ជាក្រុមហ៊ុនបច្ចេកវិទ្យាអភិវឌ្ឍន៍ថាមពលបៃតងដែលផលិតថាមពល ឫថ្មសម្រាប់រថយន្តអគ្គិសនី និងប្រព័ន្ធផ្ទុកថាមពល។ តែការលុបចោលគម្រោងនេះក៏បានបង្កជាប៉ះផលពាល់ដល់ការវិនិយោគ និងការងារជាច្រើននៅក្នុងរដ្ឋ Arizona ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+