ផ្ទាំងផ្សាយពាណិជ្ជកម្ម

Voyah បញ្ចេញរថយន្តអគ្គិសនី EV សាកថ្ម ១៥នាទី ជិះបាន ៥០០គីឡូម៉ែត្រ តម្លៃខ្ទង់ ២ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Voyah ដែលស្ថិតនៅក្រោមក្រុមហ៊ុន Dongfeng បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Voyah Courage EV ស៊េរីថ្មីចុងក្រោយ បញ្ចូលនៅបច្ចេកវិទ្យាទំនើបៗជាច្រើន ហើយមានតម្លៃលក់ចាប់ពី ២៧ ៤០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៨៨ សេះ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ ព្រមទាំងទទួលបានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេលខ្ទង់ ២០នាទី ខណៈសាកថ្មត្រឹម ១៥នាទី អាចបើកបរបានចម្ងាយ ៥១៥ គីឡូម៉ែត្រ ។

រថយន្តប្រភេទ SUV ខ្នាតកណ្តាលនេះ មានប្រវែងតួខ្លួនសរុប ៤៧២៥ មម ទទឹង ១៩០០ មម កំពស់ ១៦៣៦ និងប្រវែងគម្លាតកង់មុខ-ក្រោយ ២៩០០ មម ។ សម្រាប់ផ្នែកខាងក្រៅ បំពាក់សេនស័រសរុប ៨គ្រាប់ កាមេរ៉ាចំនួន ១០គ្រាប់ រួមទាំងប្រព័ន្ធចាប់សញ្ញា LiDAR សម្រាប់ជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរ និងប្រព័ន្ធបើកបរស្វ័យប្រវត្តិ Autopilot system ផងដែរ ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ផ្តោតសំខាន់ទៅលើភាពស្ព័រ និងទាន់សម័យ ដោយប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅដៃទ្វារប្រភេទ flush-door ជាដើម ។

ចំពោះនៅផ្នែកខាងក្នុង មិនមានកុងទ័រព័ត៌មាននេះ ប៉ុន្តែជំនួសមកវិញនៅអេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ២៩អ៉ីញ ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ១៥ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8295 រួមទាំងប្រព័ន្ធប្រតិបត្តិការ Huawei Harmony system និងកៅអីស្បែកចុចអូតូ មុខងារខ្យល់ត្រជាក់-ក្តៅផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Zeekr 001 FR ជំនាន់ថ្មី ត្រូវបានគេរំពឹងថាមានកម្លាំងជាង២ពាន់សេះ

[បរទេស] លេចលឺព័ត៌មានបែកធ្លាយថាក្រុមហ៊ុន Zeekr កំពុងត្រៀមដាក់បង្ហាញរថយន្ត hypercar ម៉ូឌែល 001 FR ជំនាន់ថ្មី មានកម្លាំងលើសពី ២ ០០០សេះ។ ប្រសិនបើពាក្យចចាមអារ៉ាមទាំងនេះក្លាយជាការពិត នោះវានឹងធ្វើឲ្យរថយន្ដនេះក្លាយជារថយន្ដផលិតនៅប្រទេសចិនដំបូងគេដែលឈានដល់កម្រិតសមត្ថភាពខ្លាំងបែបនេះ។

ZEEKR launches 001 FR EV that's faster, more powerful, cheaperម៉ូឌែលថ្មីនេះក៏ត្រូវបានគេរំពឹងថានឹងបំពាក់មកជាមួយមានតួខ្លួនត្រូវបានកែសម្រួលដើម្បីកាត់បន្ថយទម្ងន់ និងការកែតម្រូវឡើងវិញប្រព័ន្ធហ្វ្រាំង និងសំបកកង់របស់វា ដើម្បីទប់ទល់នឹងកម្លាំងដ៏មហិមានេះ។ រថយន្ត Zeekr 001 FR គឺជាប្រភេទ hypercar អគ្គិសនីសុទ្ធដែលបានបង្ហាញខ្លួនដំបូងជាមួយនឹងតម្លៃចាប់ផ្តើម ១០៧,០០០ ដុល្លារអាមេរិក កាលពីខែតុលា ឆ្នាំ ២០២៣។ រថយន្ដម៉ូឌែលគឺជារថយន្ដដែលមានសមត្ថភាពខ្ពស់ស្រាប់ហើយ ដោយអាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ ២.០២ វិនាទីប៉ុណ្ណោះ មានសមត្ថភាពអាចផលិតកម្លាំងអតិបរមាបាន ១ ២៦៥ សេះ។

រថយន្ត 001 FR អាចផលិតកម្លាំងខ្លាំងបែបនេះ ពឹងផ្អែកលើម៉ូទ័រអគ្គិសនីចំនួន៤ (quad-motor distributed electric drive system) រថយន្ដនេះក៏បំពាក់មគជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចសាកថ្មពី ១០% ទៅ ៨០% ក្នុងរយៈពេល ១៥ នាទី។ រថយន្ដនេះផ្តល់ជូននូវរបៀបបើកបរពិសេសៗ រួមមាន “Raikkonen Mode” ត្រូវបានរចនាឡើងដើម្បីផ្តល់បទពិសោធន៍បើកបរស្រដៀងទៅនឹងការប្រណាំងរថយន្ដជើងឯក F1 និង “Overclocking Mode” សម្រាប់បង្កើនកម្លាំងថាមពលជាពិសេស។

Zeekr 001 FR to possibly have 4 electric motors. To debut on September 1កាលពីពីរឆ្នាំមុន នៅពេលដែលក្រុមហ៊ុន Zeekr បានដាក់បង្ហាញរថយន្ត 001 FR មានកម្លាំងដល់ ១ ៣០០ សេះ ជាលើកដំបូង ពួកគេបានប្រកាសយ៉ាងមោទនភាពនៅលើបណ្ដាញសង្គមថា “គូប្រជែងរបស់ខ្លួននឹងមិនអាចបង្កើតរថយន្តបែបនេះបានក្នុងរយៈពេល ៥ ឆ្នាំទេ”។

Xiaomi SU7 Ultra launched in China for 114K USD with 1,500hpទោះជាយ៉ាងណាក៏ដោយ កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុន Xiaomi បានបង្ហាញរថយន្ត SU7 Ultra ដែលមានកម្លាំងសដល់ ១,៥០០ សេះ។ រឿងនេះហើយជាចំណុចចាប់ផ្ដើមធ្វើឲ្យក្រុមហ៊ុន Zeekr កំពុងអភិវឌ្ឍរថយន្តជំនាន់ថ្មីដែលមានកម្លាំង ២,០០០ សេះ ដើម្បីយកឈ្នះក្រុមហ៊ុន Xiaomi។ ប្រសិនបើរថយន្ដ Zeekr 001 FR មានកម្លាំងលើសពី ២,០០០ សេះ លេចចេញជារូបរាង នេះបង្ហាញពីការអភិវឌ្ឍកាន់តែអស្ចារ្យនៅទីផ្សារប្រភេទឡាន hypercar ប្រើអគ្គិសនី ហើយនឹងបង្ហាញពីសមត្ថភាពដ៏អស្ចារ្យពីសំណាក់ក្រុមហ៊ុនផលិតរថយន្តរបស់ចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Onvo L90 មានកម្លាំង ៥៩០សេះ បើកបានចម្ងាយ ៦០៥គ.ម បើកទទួលកក់នៅថ្ងៃទី១០

រថយន្ត SUV អគ្គិសនី Onvo L90 របស់ក្រុមហ៊ុន Nio ដែលមានបច្ចេកវិទ្យាប្ដូរអាគុយ នឹងដាក់លក់នៅប្រទេសចិន ជាមួយនឹងតម្លៃចាប់ផ្ដើមក្រោម 41,870 ដុល្លារ។ រថយន្តលក្ខណៈគ្រួសារ ៦កៅអីនេះ គាំទ្រការសាកថ្ម 900V high-voltage មានកម្លាំង 590សេះ និងអាចបើកបរបានចម្ងាយ 605 គីឡូម៉ែត្រ គិតថាស្ដង់ដារវាស់ចម្ងាយ CLTC។

Regulatory filing: Onvo files for L90 electric SUV - CnEVPostOnvo គឺជាម៉ាករថយន្តសម្រាប់ដាក់លក់ទីផ្សារប្រទេសចិន ត្រូវបានដាក់បំបែកចេញពីក្រុមហ៊ុន Nio នៅខែឧសភា ឆ្នាំ ២០២៤ ដើម្បីបង្កើនបរិមាណលក់។ បច្ចុប្បន្នម៉ាកយីហោថ្មីនេះ ទើបតែដាក់លក់បានតែមួយម៉ូឌែលគត់គឺរថយន្ត Onvo L60 fastback crossover មានតម្លៃ 206,900 យ័ន ស្មើនិងប្រមាណ 28,875 ដុល្លារ។ យោងតាមទិន្នន័យពី China EV DataTracker ការលក់សរុបរបស់រថយន្ដចាប់ពីខែកញ្ញា ឆ្នាំ ២០២៤ ដល់ខែឧសភា ឆ្នាំ ២០២៥ លក់បាន 46,223 គ្រឿងនៅក្នុងប្រទេសចិន។ ក្នុងពេលឆាប់ៗនេះ ម៉ូឌែលទី2 ក្រោមម៉ាក Onvo នឹងមានវត្ដមានចូលមកក្នុងទីផ្សារក្នុងស្រុក។

នៅក្នុងការផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញ លោក William Li ជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nio បានថ្លែងថា តម្លៃរបស់រថយន្ត Onvo L90 នឹងដាក់ជាមួយតម្លៃចាប់ផ្ដើមក្រោម  41,870 ដុល្លារនៅទីផ្សារប្រទេសចិន។ គួររំលឹកផងដែរថា រថយន្ត L90 ផ្ដល់ជូននូវជម្រើសម៉ូឌែល ៥កៅអីជាមួយតម្លៃកាន់តែធូរថ្លៃគឺម៉ឌែល Onvo L80 រថយន្ដនេះត្រូវបានគេរំពឹងថានឹងដាក់លក់បន្ទាប់ពី L90។ ទោះជាយ៉ាងណាក៏ដោយ លោក William Li មិនបានបញ្ជាក់ពីតម្លៃចាប់ផ្តើមរបស់ L80 នៅក្នុងសុន្ទរកថារបស់លោកនោះទេ។

Onvo L90: The Electric SUV Your Garage Won't Forget | City Magazineរថយន្ត Onvo L90 នឹងត្រូវការប្រកួតប្រជែងខ្លាំងនៅទីផ្សារប្រទេសចិន ជាមួយដៃគូជាច្រើនស្ថិតក្នុង Range តម្លៃចន្លោះពី៤មុឺនទៅ៥មុឺនដុល្លារ។ ខាងក្រោមនេះជា រថយន្ត SUV ដែលជាដៃគូប្រជែងជាមួយរថយន្ដ L90៖

  • Deepal S09: ដាក់លក់ជាមួយតម្លៃចន្លោះពី 33,480 ដល់ 43,250 ដុល្លារ
  • GAC Hyptec HL: ដាក់លក់ជាមួយតម្លៃចន្លោះពី 37,650  ដល់ 45,630 ដុល្លារ
  • Wey 07: ដាក់លក់ជាមួយតម្លៃចន្លោះពី 41,840  ដល់ 45,610 ដុល្លារ
  • Aito M7: ដាក់លក់ជាមួយតម្លៃចន្លោះពី 34,860  ដល់ 46,030 ដុល្លារ
  • Lynk & Co 900: ដាក់លក់ជាមួយតម្លៃចន្លោះពី 43,235  ដល់ 58,170 ដុល្លារ
  • Li L8: ដាក់លក់ជាមួយតម្លៃចន្លោះពី 44,910  53,000 ដុល្លារ

Onvo L90 SUV breaks cover in China: 900V architecture with 598 hp, expected in Q3រថយន្ត Onvo L90 ម៉ូឌែលមូលដ្ឋាន ដំណើរការដោយម៉ូទ័រអគ្គិសនីតែមួយនៅផ្នែកខាងក្រោយ។ ព័ត៌មានលម្អិតនេះបានបង្ហាញថា ម៉ូឌែល 4WD នឹងមានតម្លៃលើសពី 41,870 ដុល្លារ ខណៈតម្លៃរបស់វាទំនងជានឹងឈានដល់ 48,850 ដុល្លារ។

រថយន្ត Onvo L90 គឺជាប្រភេទរថយន្ត SUV អគ្គិសនីខ្នាតធំ មានប្រវែងតួខ្លួនសរុប 5,145mm ទទឹង 1,998mm កម្ពស់ 1,766mm គម្លាតកង់មុខក្រោយ 3,110mm និងបំពាក់ជាមួយថាសកង់ទំហំ ២១ អុីង។ កៅអីនីនៅផ្នែកខាងក្នុងរបស់ Onvo L90 សុទ្ធតែជាកៅចុចអូតូ។ អ្វីកាន់តែពិសេសនៅកៅអីជួរទី២ មានបំពាក់មកជាមួយទូរទឹកកក និងអេក្រង់កម្សាន្ដនៅលើកំពូល។

Onvo L90 Interior Revealed Ahead Of July 10 Unveiling » Inside China Autoរថយន្ត Onvo L90 នឹងត្រូវបានផ្តល់ជូនជាមួយនឹងជម្រើសម៉ូទ័រអគ្គិសនីចំនួន២ប្រភេទ។ ក្នុងនោះម៉ូឌែលប្រើម៉ូទ័រ RWD ចំនួនមួយនៅផ្នែកខាងក្រោយ អាចផលិតម្លាំងបាន ៤៥៦សេះ ខណៈម៉ូដែលប្រើម៉ទ័រ 4WD ចំនួនពីរ អាចផលិតកម្លាំងសរុបរហូតដល់ ៥៩០សេះ។ រថយន្ត Onvo L90 បំពាក់មកជាមួយអាគុយទំហំ ៨៥គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរ ៥៧០ – ៦០៥ គីឡូម៉ែត្រ តាមស្តង់ដារវាស់ចម្ងាយ CLTC។ រថយន្ត L90 គាំទ្របច្ចេកវិទ្យាប្តូរថ្ម (battery swap)។ រថយន្ត Onvo L90 នឹងចាប់ផ្តើមទទួលការបញ្ជាទិញកក់មុននៅថ្ងៃទី ១០ ខែកក្កដា។ ក្រុមហ៊ុន Nio បានចាប់ផ្តើមបញ្ជូនរថយន្តទៅកាន់ទីផ្សារប្រទេសចិនរួចហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃក្រោម ២មុឺនដុល្លារ តែជិះបាន ២ពាន់គីឡូម៉ែត្រ!

បន្ទាប់ពីប្រកាសបង្ហាញចេញនូវរូបរាងអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុន BYD បានសម្រេចប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត BYD Seal 06 DM-i Wagon របស់ខ្លួនហើយ ជាមួយតម្លៃលក់ចាប់ពី ១៥ ៣២០ដុល្លារ ដល់ ១៨ ១១៥ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ដនេះ មានប្រវែង ៤ ៨៥០ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៥០៥ ម.ម និងប្រវែងគម្លាតកង់ ២ ៧៩០ ម.ម ដំណើរការដោយ៖

  • ម៉ាសុីនសាំងចំណុះ ១.៥លីត្រ ផលិតកម្លាំងបាន ៩៩សេះ ជាមួយម៉ូទ័រអគ្គិសនីមានចំនួន ១ ផលិតកម្លាំងបាន ១៦១សេះ ផ្គួបជាមួយអាគុយ LFP ទំហំ ១០,០៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុបជាង ២ ០០០គីឡូម៉ែត្រ មានកម្រិតសុីប្រេងត្រឹមតែ ៣,១៥លីត្រ ប៉ុណ្ណោះ នៅក្នុង ១០០គីឡូម៉ែត្រ។
  • ម៉ាសុីនសាំងចំណុះ ១.៥លីត្រ ដូចគ្នាអាចផលិតកម្លាំងបាន ៩៩សេះ ភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីមានចំនួន ១ អាចផលិតកម្លាំងបន្ថែមបាន ២១៥សេះ ផ្គួបជាមួយជាមួយអាគុយ LFP ទំហំ ១៨,៧១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ  ប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ១៥០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុបជាង ២ ០០០គីឡូម៉ែត្រ មានកម្រិតសុីប្រេងត្រឹមតែ ៤,២៥លីត្រ ប៉ុណ្ណោះ នៅក្នុង ១០០គីឡូម៉ែត្រ។

ចំពោះការរចនាផ្នែកខាងក្រៅ រថយន្ត Seal 06 DM-i wagon មានលក្ខណៈស្រដៀងនឹងរថយន្ត Seal 06 DM-i sedan ដែរ ប៉ុន្តែមានបំពាក់មកជាមួយចង្កៀងមុខរាងវែង ហើយមានភ្លើង Daytime កាត់ជា២ផ្នែក និងប៉ាណាខាងមុខមានរាងជារូបត្រីកោណ ខណៈផ្នែកខាងក្រោយវិញគឺមានបំពាក់មកជាមួយភ្លើង LED អូសកាត់ពេញផ្នែកខាងក្រោយ និង Spoiler ជាប់ដំបូលលយចេញមកខាងក្រៅជាដើម។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ទី ៣ ដែលរួមបញ្ចូលនូវមានសេនស័រ និងកាមេរ៉ាជាច្រើនសម្រាប់បង្កើនសុវត្ថិភាព និងភាពងាយស្រួលពេលចេញចូលចំណតផងដែរ។

សម្រាប់ផ្នែកខាងក្នុង ទទួលបាននូវកន្លែងសាកថ្មទូរស័ព្ទឥតខ្សែកម្លាំង ៥០វ៉ាត់ កុងទ័រឌីជីថលទំហំ ៨,៨អុីញ អេក្រង់កម្សាន្តទំហំ ១២,៨អុីញ បាសចំនួន ៦គ្រាប់ ពោងសុវត្ថិភាពចំនួន ៦ចំនុច កៅអីខាងមុខជាប្រភេទកៅអីចុចអូតូ មានមុខងារកម្ដៅ និងរន្ធភ្លើងទំហំ ១២វ៉ុលជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda HR-V ម៉ូដែលឆ្នាំ ២០២៦ ដាក់លក់ផ្លូវការនៅសហរដ្ឋអាមេរិក តម្លៃចាប់ពីខ្ទង់ ២ម៉ឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Honda HR-V ស៊េរីឆ្នាំ ២០២៦ ទទួលបានការអាប់ដេតបន្ថែម សម្រាប់នៅទីផ្សារប្រទេសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ២៦ ២០០ ដុល្លារ ដល់ ៣១ ៥៥០ ដុល្លារ ។

Honda HR-V ស៊េរីឆ្នាំ ២០២៦ នៅទីផ្សារសហរដ្ឋអាមេរិក មិនមានជម្រើសថាមពលកូនកាត់ Hybrid ដូចទីផ្សារដ៏ទៃនោះទេ ដោយទទួលបានតែជម្រើសម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ១៨៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ផ្តល់ទាំងជម្រើសប៉ុង ១ និងប៉ុង ២ ។ លើសពីនេះ ក៏បានប្រើប្រព័ន្ធជើងក្រោមខាងមុខប្រភេទ MacPherson Strut suspension ខាងមុខ និងខាងក្រោយប្រភេទ Multi-link suspension រួមទាំងដុំហ្វ្រាំងគៀបមុខ-ក្រោយផងដែរ ។

សម្រប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ទទួលបានប៉ាណា រួមជាមួយកាងរន្ធខាងមុខឌីស្សាញថ្មីពណ៌ខ្មៅ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ ខណៈចង្កៀងមុខ-ក្រោយប្រភេទ LED រក្សាការឌីស្សាញដដែល ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្រ្វាំងដៃអេឡិចត្រូនិច មុខងារ Auto Hold ព្រមទាំងប្រព័ន្ធសុវត្ថិភាព Honda Sensing Safety system ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ក្លាយជាម៉ាកយីហោចិនដំបូងគេ ដែលលក់ដាច់បំផុតនៅប្រទេសអូស្ត្រាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានក្លាយជាម៉ាកយីហោចិនដែលលក់ដាច់បំផុតទាំង ៥ ដំបូងគេនៅក្នុងទីផ្សារប្រទេសអូស្ត្រាលី ជាមួយនឹងចំនួន ៨ ១៥៦ ដែលបានលក់នៅក្នុងខែមិថុនា ឆ្នាំ ២០២៥ កើនឡើង ៣៦៧,៩% ច្រើនជាងខែមិថុនា កាលពីឆ្នាំ ២០២៤ ។

ជាមួយគ្នានេះ ក្រុមហ៊ុន BYD បានបំបែកកំណត់ត្រាលក់ប្រចាំខែដែលមានស្រាប់របស់ខ្លួនចំនួន ៤ ៨១១ គ្រឿងក្នុងខែមីនា ឆ្នាំ ២០២៥ ហើយកាលពីខែមុនទទួលបានចំណែកទីផ្សារ ៦,៤%។ លើសពីនេះ គួរឲ្យដឹងថា គិតត្រឹមចំនួន ៦ខែ ក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិននេះ លក់រថយន្តបានចំនួន ២០ ៤៥៨ គ្រឿង នឹងបានយកឈ្នះលើចំនួនសរុបរបស់ខ្លួនដែលលក់សរុបពេញមួយឆ្នាំ ២០២៤។

សម្រាប់រថយន្តដែលធ្វើឲ្យ BYD ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទីផ្សារប្រទេសអូស្រ្តាលី គឺំភីកអាប់ BYD Shark 6 ប្រភេទ PHEV ដែលលក់បានចំនួន ១០ ៤២៤ គ្រឿង ស្មើនឹង ៥១% នៃចំនួនសរុបនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Leapmotor បញ្ចេញឡាន EV ថ្មី សាកម្តងជិះបាន ៦៤០គ.ម

បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ ពេលនេះ ក្រុមហ៊ុន Leapmotor បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្តអាប់ឌែតថ្មី C11 របស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនហើយ ជាមួយតម្លៃលក់ខ្ទង់ ២មុឺនដុល្លារ តែប៉ុណ្ណោះ។

ក្នុងនោះ Leapmotor C11 ថ្មីនេះ គឺទទួលបាននូវការអាប់ឌែតថ្មីទៅលើចំណុចជាច្រើនដូចជា កាងផ្នែកមុខ និងចង្កៀងជាដើម។ ចំណែកផ្នែកខាងក្នុងរថយន្តវិញ ទទួលបាននូវអេក្រង់ទំហំ ១៧ អ៊ីញ កន្លែងសាកទូរស័ព្ទឥតខ្សែចំនួន ២ និងជម្រើសអេក្រង់ HUD, កៅអី Nappa និងបាសចំនួន ២១គ្រាប់ ជាដើម។

រថយន្តនេះ មានប្រវែង ៤ ៧៨០ ម.ម ទទឹង ១ ៩០៥ ម.ម និងកម្ពស់ ១ ៦៥៨ ម.ម ដំណើរការដោយ៖

  • (EREV) ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ៨៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២៦៨សេះ ផ្គួបជាមួយអាគុយទំហំ ៤១,៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២១០ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។
  • (BEV) ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំងបាន ២៩៥សេះ ផ្គួបជាមួយអាគុយទំហំ ៨១,៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៤០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បង្ហាញរូបភាព Teaser ផ្លូវការនៃរថយន្ត Stargazer ជាមួយរូបរាងថ្មីទាំងស្រុង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅទីផ្សារប្រទេសឥណ្ឌូនេស៊ី បានធ្វើការដាក់បង្ហាញចេញរូបភាព teaser ផ្លូវការ នៃរថយន្ត Hyundai Stargazer ស៊េរីថ្មីចុងក្រោយ ដែលទទួលបានផ្លាស់ប្តូររូបរាងថ្មី មុនពេលដាក់បញ្ចេញជាផ្លូវការនៅចុងឆ្នាំ ២០២៥ ។

បើយោងតាមរូបភាព Teaser ដែលបង្ហាញនេះ យើងអាចមើលឃើញថា រថយន្តនេះ ទទួលបានផ្លាសប្តូរការឌីស្សាញរូបរាងផ្នែកខាងក្រៅទាំងស្រុង ផ្តល់នៅភាពទាន់សម័យជាងមុន ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំង រួមទាំងចង្កៀងមុខ-ក្រោយ អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាងរាងជាអក្សរ H ស្រដៀងទៅនឹងម៉ូដែល Hyundai Santa-Fe ដែលការឌីស្សាញនេះឲ្យឈ្មោះថា Parametric Dynamics Design language ខណៈផ្នែកខាងក្នុងមិនមានរូបភាពបង្ហាញទេ ។

ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ រថយន្ត Hyundai Stargazer ថ្មីនេះ ត្រូវបានរំពឹងថា នឹងប្រើប្រាស់នៅម៉ាស៊ីនដដែល ពោលគឺម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៥ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។ លើសពីនេះ ក៏រំពឹងថា ទទួលបានកញ្ចប់ប្រព័ន្ធជំនួយការអ្នកបើកបរ ADAS អាប់ដេតថ្មីបន្ថែមផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda និង Sony បានប្រកាសខាតបង់ប្រាក់ជាង ៣៦២លានដុល្លារទាំងរថយន្ដខ្លួនមិនទាន់បានចេញលក់

ទោះបីជារថយន្ដអគ្គិសនីដំបូងរបស់ខ្លួនមិនទាន់បានចេញលក់ពិតមែន ប៉ុន្តែក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Honda និង Sony បានប្រកាសពីការខាតបង់ទឹកប្រាក់ចំនួន ៥២ពាន់លានយ៉េន ស្មើប្រមាណ ៣៦២លានដុល្លារ សម្រាប់គម្រោងរថយន្តអគ្គិសនីម៉ាក Afeela របស់ពួកគេ។

Sony Honda Afeela 1: Release date, price and all you need to know about the 2026 EV | The Independent

យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលបានចេញផ្សាយថ្មីៗនេះ ការខាតបង់បានកើនឡើងជាងទ្វេដង បើធៀបនឹងឱនភាពកាលពីឆ្នាំមុនមានចំនួនត្រឹមតែ ២០.៥ពាន់លានយ៉េន ស្មើប្រមាណ ១៤៣លានដុល្លារ។ ការខាតបង់ឈានដល់ ៣៦២លានដុល្លារ បានបញ្ជាក់យ៉ាងច្បាស់អំពីចំណាយដ៏ច្រើនលើការផលិតរថយន្ដអគ្គិសនីថ្មីរបស់ពួកគេ ដើម្បីដើរឲ្យតាមទាន់ទីផ្សាររថយន្តអគ្គិសដ៏ប្រណិត។

រថយន្តថ្មីរបស់ពួកគេមានឈ្មោះថា Afeela គ្រោងនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ ហើយដាក់លក់ជាមួយតម្លៃចាប់ពី ៨៩ ៩០០ដុល្លារ។ អ្នកវិភាគបានលើកឡើងថា សម្រាប់ការប្រកាសចេញរបស់ផលិតឡើងថ្មីទាំងស្រុងគឺសុទ្ធតែកើតមានការខាតបង់នៅដំណាក់កាលដំបូងៗ ជាការពិតជាក់ស្តែង។ ទោះបីជារថយន្តអគ្គិសនីប្រណិតមួយនេះ មានភាពទាក់ទាញខ្លាំង សម្រាប់អតិថិជនលំដាប់ខ្ពស់ក៏ដោយ ជាទូទៅវាត្រូវការចំណាយច្រើនក្នុងការអភិវឌ្ឍន៍៖ គិតទាំងថ្លៃចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏ទូលំទូលាយ (R&D) ការរួមបញ្ចូលកម្មវិធីស្មុគស្មាញ និងក្នុងការផលិតរថយន្ដគម្រូដើម។

The makers of the PlayStation have revealed an electric carផ្អែកលើការអ្នកវិភាគរបស់លោក Tatsuo Yoshida បានចង្អុលបង្ហាញថា ទោះបីជារថយន្ដអគ្គិសនី Afeela ដាក់លក់ក្នុងខ្ពស់ពិតមែន តែបើទូទាត់ការចំណាយទាំងអស់ រថយន្ដនេះអាចនឹងជួបបញ្ហាប្រឈម។ បន្ថែមពីនេះលើភាពស្មុគស្មាញធំបំផុត រថយន្ត Afeela នឹងត្រូវដាក់លក់ចូលទៅក្នុងទីផ្សាររួមមួួយ ដែលមានក្រុមហ៊ុន Tesla, Mercedes-Benz, BMW និងក្រុមហ៊ុនផ្សេងទៀតកំពុងគ្របដណ្តប់រួចទៅហើយ (ហើយនោះមិនទាន់និយាយដល់ក្រុមហ៊ុនចិនផង) ជាហេតុធ្វើឲ្យបេសកកម្មផលិតរថយន្ដរួមគ្នារបស់ Sony និង Honda ក្នុងការបង្កើតទីផ្សារពិសេសផ្ទាល់ខ្លួនកាន់តែពិបាក។ ប៉ុន្តែក្រុមហ៊ុនទាំងពីរនៅតែមានទំនុកចិត្ត ដោយពឹងផ្អែកលើការរួមបញ្ចូលគ្នានៃជំនាញវិស្វកម្មរបស់ Honda និងភាពខ្លាំងរបស់ Sony ក្នុងបច្ចេកវិទ្យាកម្មវិធី និងការកម្សាន្ត ដើម្បីទាក់ទាញអ្នកទិញ៕

The makers of the PlayStation have revealed an electric car

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណេញលើសចំណេញ! Changan និង Deepal នឹងមានប្រូម៉ូសិនពិសេស Mid-Year Sale ដ៏ធំមិនធ្លាប់មាន ប្រចាំឆ្នាំ ២០២៥

ChangAn បានចូលមកកាន់ទីផ្សារប្រទេសកម្ពុជាអស់ជាច្រើនឆ្នាំហើយ តាមរយ:ការនាំចូលផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia ជាមួយរត្តមានរថយន្តដែល ល្បីឈ្មោះគឺរថយន្ត SUV ប្រភេទ ៥កៅអី ChangAn CS55 Plus ដែលទទួលបាននូវការគាំទ្រ ក៏ដូចជាមានឈ្មោះបោះសម្លេងខ្លាំងនៅលើទីផ្សារកម្ពុជា រួមជាមួយម៉ូឌែលដែលទទួលបានការគាំទ្រខ្លាំង ផ្សេងៗទៀតផងដែរ។ ទន្ទឹមនឹងនេះ ChangAn ក៏កំពុងមានប្រូម៉ូសិនពាក់កណ្តាលឆ្នាំ Mid-Year Sale ដែលធំមិនធ្លាប់មានពីមុនមកផងដែរលើម៉ូឌែលរថយន្តរបស់ខ្លួនជាច្រើនម៉ូឌែល។ ដោយក្នុងនោះត្រកូល CS Series មានប្រូម៉ូសិនថែមកាតសាំងដែលស្មើនឹងទឹកប្រាក់ ១ ៥០០ដុល្លារភ្លាមៗ ដោយការផ្តល់ជូននេះ មានទាំងនៅលើរថយន្ត ChangAn CS15, CS35 Plus និង CS55 Plus។

ចំណែកម៉ូឌែលប្រណិតរបស់ Changan វិញក៏មានការផ្តល់ជូនពិសេសដូចគ្នាផងដែល គឺមានការថែមកាតសាំងដែលស្មើនឹងទឹកប្រាក់ចំនួន ២ ០០០ដុល្លារ ទៅលើត្រកូល UNI Series គឺរថយន្ត UNI-K និង UNI-T ដោយនេះជាឪកាសដ៏ល្អមួយសម្រាប់បងប្អូនដែលកំពុងតែស្រឡាញ់ ពេញចិត្ត ទៅលើរថយន្តរបស់ Changan ទាំងត្រកូល CS Series និង ត្រកូល UNI Series គឺពិសេសម្តង។

ក្រៅពីរថយន្តដែលដំណើរការដោយប្រេងឥន្ធន: ក្នុងនោះសម្រាប់រថយន្តអគ្គិសនីម៉ាក Deepal ដែលជាម៉ាកយីហោស្ថិតក្រោម Changan វិញក៏មានប្រម៉ូសិនពិសេសដូចគ្នាផងដែរសម្រាប់ម៉ូឌែលឆ្នាំ២០២៤ នៅពេលដែលបងប្អូនទិញរថយន្ត Deepal ម៉ូឌែលឆ្នាំ២០២៤ណាមួយ បងប្អូននឹងទទួលបានការផ្តល់ជូនពិសេសរហូតដល់ ៣ ០០០ដុល្លារភ្លាមៗ រួមជាមួយការធានារហូតដល់រយ:ពេល ៨ឆ្នាំឬ ២៤ម៉ឺនគីឡូម៉ែត្រផងដែរ។

កម្មវិធីប្រូម៉ូសិននេះនឹងចាប់ផ្តើមចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់អស់ពីស្តុក។ ដូច្នេះកុំអោយឱកាសដ៏កម្រនេះកន្លងផុតទៅអោយសោះ ប្រញ៉ាប់ឡើង មកទទួលយកការផ្តល់ជូនប្រូម៉ូសិនពិសេសនេះ រួសរាន់ឡើងស្តុកមានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ Changan Hotline: 011 999 375 | Deepal Hotline: 078 999 795៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+