ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Toyota bZ4X Touring សាកមួយពេញជិះបាន ៧៣៤ គ.ម ដាក់លក់នៅជប៉ុន​ជាមួយតម្លៃចាប់ពីជាង ៣មុឺនដុល្លារ

ក្រុមហ៊ុន Toyota Motor Corporation បានដាក់សម្ពោធរថយន្តអគ្គីសនី bZ4X Touring ម៉ូឌែលថ្មី រចនាឡើងដើម្បីផ្សារភ្ជាប់សមត្ថភាពបើកបរបានចម្ងាយឆ្ងាយរហូតដល់ ៧៣៤ គីឡូម៉ែត្រ ពេលសាកថ្មមួយពេញ និងបានអភិវឌ្ឍក្នុងពង្រីកលំហផ្ទុកអីវ៉ាន់កាន់តែធំទូលាយជាងមុន។

Toyota bZ4X Touring – den autentiska SUV:en för familjeäventyrជាមួយនេះ Toyota bZ4X Touring នេះបានចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសជប៉ុន ជាតម្លៃប្រហែល ៣៨,០០០ ដុល្លារ សម្រាប់ម៉ូឌែល Z FWD ប្រើប្រាស់ប៉ុងមុខ ខណៈម៉ូឌែល Z 4WD ប្រើប៉ុងពីរ មានតម្លៃប្រហែល ៤២,៥០០ ដុល្លារ។  មែនទែនរថយន្ដនេះត្រូវបានអភិវឌ្ឍបន្ថែមលើគ្រោងឆ្អឹងរបស់រថយន្ដ bZ4X ដែលមានស្រាប់ ដោយពង្រីកតួខ្លួនឲ្យវែងជាងមុន បង្កើនទំហំឃ្លុបដាក់អីវ៉ាន់ឲ្យកាន់តែធំ និងកែលម្អសមត្ថភាពនៃការសាកថ្មឲ្យកាន់តែប្រសើរក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់។ ក្រុមហ៊ុន Toyota បានបង្កើតរថយន្តនេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនទូទាំងពិភពលោក ដែលចង់បានរថយន្តអគ្គិសនីសមស្របសម្រាប់ការកម្សាន្តជាលក្ខណៈគ្រួសារ និងសកម្មភាពនៃការកម្សានន្ដក្រៅផ្ទះ (Outdoor)។

បើនិយាយពីទំហំរូបរាងខាងក្រៅរបស់រថយន្ត bZ4X Touring មានប្រវែងបណ្តោយ ៤ ៨៣០ មីលីម៉ែត្រ, ទទឹង ១ ៨៦០ មីលីម៉ែត្រ, កម្ពស់ ១ ៦៧៥ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ  ២ ៨៥០ មីលីម៉ែត្រ។ ទន្ទឹមគ្នាក្រុមហ៊ុន Toyota បានរចនាផ្នែកខាងក្នុង ដើម្បីផ្តល់ផាសុកភាពដល់អ្នកដំណើរ ដោយក្នុងនោះចន្លោះទំនេរពីក្បាលទៅដំបូលផ្នែកខាងក្រោយមានប្រវែង ១១៣ មីលីម៉ែត្រ ខណៈចម្ងាយចន្លោះកៅអីជួរមុខនិងជួរក្រោយមានប្រវែង ១ ០០០ មីលីម៉ែត្រ។ ជាលទ្ធផល កាប៊ីនរថយន្តអាចផ្ទុកអ្នកដំណើរបាន ៥ នាក់ ដោយមិនប៉ះពាល់ដល់ទំហំផ្ទុកអីវ៉ាន់នោះទេ។

Introducing the Toyota bZ4X Touring - Toyota UK Magazineងាកមើលកន្លែងដាក់អីវ៉ាន់ផ្នែកខាងក្រោយមានប្រវែងបណ្តោយ ១ ០៩២ មីលីម៉ែត្រ និងកម្ពស់ ៨៥០ មីលីម៉ែត្រ ចំពោះទំហំឥវ៉ាន់នៅផ្នែកខាងក្រោយ នៅពេលបត់កៅអីខាងក្រោយចុះកើនឡើងដល់ ១ ៨៥០ មីលីម៉ែត្រ។ បន្ថែមពីនេះ វាក៏មានដងថ្លឹងបញ្ជាដែលបំពាក់នៅក្បែរទ្វារបិទបើកខាងក្រោយ។

ចំពោះរថយន្ត Toyota bZ4X Touring ផ្ដល់មកជាមួយជម្រើសពីរម៉ូឌែលផ្សេងគ្នា។ ក្នុងនោះម៉ូឌែលប្រើប្រាស់ប៉ុងមុខ (FWD) ដំណើរដោយម៉ូទ័រអគ្គិសនីចំនួនមួយ ផ្គួបផ្សំជាមួយអាគុយលីចូម-អីយ៉ុង (Lithium-ion) ទំហំ ៧៤.៦៩ គីឡូវ៉ាត់ម៉ោង។ រីឯម៉ូឌែលប៉ុងពីរ (4WD) អាចផលិតកម្លាំងសរុបបាន ២៨០ គីឡូវ៉ាត់។

ជាមួយប្រព័ន្ធគ្រប់គ្រងប៉ុងពីរ (4WD) ថ្មីរបស់ Toyota ធ្វើការបែងចែកកម្លាំងរុញច្រានរវាងអ័ក្សកង់មុខ និងកង់ក្រោយ ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃសំបកកង់នីមួយៗ។ ការកំណត់នេះវាធ្វើការត្រួតពិនិត្យលើការបញ្ជាចង្កូត ព្រមទាំងល្បឿនវិលនៃកង់មុខ/ក្រោយ និងឆ្វេង/ស្តាំ។ មុខងារនេះជួយទប់ស្កាត់ភាពមិននឹងនរនៅលើផ្ទៃផ្លូវដែលមិនស្មើគ្នា និងជួយឲ្យការបត់បែនកាន់តែប្រសើរឡើងនៅលើផ្លូវដែលមានព្រិល និងផ្លូវលំបាកៗ (Off-road)។

Toyota bZ4X Touring – den autentiska SUV:en för familjeäventyrToyota bZ4X Touring មានមុខងារ Battery Preconditioning ជាមួយប្រព័ន្ធនេះវានឹងជួយកែសម្រួលសីតុណ្ហភាពរបស់កញ្ចប់អាគុយលីចូម-អីយ៉ុង មុនពេលរថយន្តទៅដល់កន្លែងសាកថ្មល្បឿនលឿន។ នៅពេលដែលទីតាំងស្ថានីយសាកថ្មត្រូវបានកំណត់ទុកជាមុននៅក្នុងប្រព័ន្ធ Navigation រថយន្តនឹងដំណើរការមុខងារកែសម្រួលសីតុណ្ហភាពនេះដោយស្វ័យប្រវត្តិ ផ្អែកលើពេលវេលាប៉ាន់ស្មាននៃការទៅដល់។ មុខងារនេះអនុញ្ញាតឲ្យសាកថ្មពី ១០% ទៅ ៨០% ក្នុងរយៈពេលប្រហែល ២៨ នាទី ជាមួយប្រើឆ្នាំងសាកល្បឿនលឿនកម្លាំង ១៥០ គីឡូវ៉ាត់ បើទោះបីជាស្ថិតក្នុងសីតុណ្ហភាព -១០ អង្សាសេ ក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមរូបភាពបែកធ្លាយអាចសន្និដ្ឋានបានថារថយន្ដ Toyota Celica ជំនាន់ថ្មីកំ​ពុងត្រូវបានធ្វើតេស្ដបែប Rally នៅតំបន់អឺរ៉ុប

រថយន្តប្រណាំងបែប Rally ទ្វារពីរដ៏អាថ៌កំបាំងមួយនេះរបស់ក្រុម Toyota Gazoo Racing ត្រូវបានគេប្រទះឃើញកំពុងបើកបរតេស្តសមត្ថភាពនៅក្នុងតំបន់អឺរ៉ុប ប្រហែលជាតម្រុយដំបូងបង្អស់នៃរថយន្តស្ព័រ Toyota Celica ដែលមានម៉ាស៊ីនដាក់នៅចំកណ្តាល បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាហូរហែរមក។

Driveមានរបាយការណ៍ជាច្រើនចេញផ្សាយពីប្រទេសជប៉ុនក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ បានអះអាងថា ក្រុមហ៊ុន Toyota កំពុងអភិវឌ្ឍរថយន្តស្ព័រកម្លាំងខ្លាំង ប្រភេទបំពាក់ជាមួយម៉ាស៊ីនកណ្តាល និងបើកបរដោយប៉ុងពីរ (All-wheel-drive) អាចនិងប្រើឈ្មោះ Celica សម្រាប់ម៉ូឌែលឆ្នាំ ២០២៧។

បើមើលតាមរូបភាពដែលថតបានដោយលោក Marcio Pereira និងត្រូវបានបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញពីរថយន្តប្រណាំងទ្វារពីរដែលរុំព័ទ្ធដោយស្រទាប់បិទបាំងពណ៌ក្រហម និងខ្មៅ ជាអត្តសញ្ញាណរបស់ក្រុម Toyota Gazoo Racing កំពុងធ្វើតេស្តនៅលើផ្លូវគ្រួសក្នុងប្រទេសព័រទុយហ្គាល់។

2027 Toyota Celica caught on camera? Mystery rally coupe spotted testingគេហទំព័រឯកទេសខាងរថយន្ត Rally ឈ្មោះ DirtFish បានអះអាងថា ខ្លួនបានផ្ទៀងផ្ទាត់រូបភាព និងវីដេអូដែលពាក់ព័ន្ធនៃរថយន្តគំរូដ៏អាថ៌កំបាំងនោះហើយថា ជាប្រភេទរថយន្តដែលនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ World Rally Championship (WRC) ឆ្នាំ ២០២៧ របស់ក្រុមហ៊ុន Toyota ពិតប្រាកដមែន ពោលគឺមិនមែនជារូបភាពដែលបង្កើតឡើងដោយ AI នោះទេ។

មើលតាមរូបភាពឃើញថាមានច្រកបឺតខ្យល់ដ៏ធំ និងរន្ធខ្យល់នៅលើគ្របម៉ាស៊ីននៃរថយន្តគំរូនេះ បានបង្ហាញឲ្យឃើញថា ត្រូវបំពាក់ជាមួយម៉ាស៊ីននៅផ្នែកខាងមុខ ដូចទៅនឹងរថយន្ត GR Yaris នាពេលបច្ចុប្បន្នដែរ ដែលជាមូលដ្ឋានគ្រិះនៃរថយន្តប្រណាំងរបស់ Toyota ប្រើសម្រាប់ចូលរួមប្រកួត WRC សព្វថ្ងៃនេះ ជាជាងប្រភេទរថយន្តបំពាក់ម៉ាស៊ីនដាក់នៅចំកណ្តាល។

Driveទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិរបស់ WRC អនុញ្ញាតឲ្យក្រុមហ៊ុនផលិតរថយន្ត អាចយកតួខាងក្រៅ ពីរថយន្តណាមួយក៏បាន មកបំពាក់លើគ្រោងឆ្អឹងដែលបានកំណត់ ជាក់ស្ដែងគ្រោងឆ្អឹងនោះត្រូវបំពាក់ជាមួយម៉ាស៊ីន Turbocharged ទំហំ ១.៦ លីត្រ នៅផ្នែកខាងមុខ និងមានវិមាត្រជាក់លាក់ដូចអ្វីដែលបានកំណត់ទុកជាមុន។

ជាមួយគ្នានេះវាមានន័យថា រថយន្ត Celica ប្រភេទប្រើប្រាស់លើផ្លូវទូទៅអាចជាប្រភេទម៉ាស៊ីនដាក់នៅចំកណ្តាល ចំណែកឯប្រភេទសម្រាប់ប្រណាំង Rally អាចជាប្រភេទម៉ាស៊ីនដាក់នៅខាងមុខ ប៉ុន្តែម៉ូឌែលទាំងពីរមានរូបរាងខាងក្រៅដូចគ្នា ដែលឆ្លុះបញ្ចាំងពីការរចនានៃរថយន្តសម្រាប់ប្រើប្រាស់លើផ្លូវគ្រប់លក្ខខណ្ឌ។

2021 Toyota GR Yaris and Celica ST205 GT-Fourគួរបញ្ជាក់ផងដែរ Celica គឺជាឈ្មោះម៉ូឌែលរថយន្តមួយក្នុងចំណោមរថយន្ត ដែលទទួលបានជោគជ័យបំផុតនៅក្នុងព្រឹត្តិការណ៍ WRC ត្រូវបានបញ្ចេញដោយក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុនមួយនេះ ដោយធ្លាប់បានឈ្នះជើងឯកផ្នែកអ្នកបើកបរ (Driver’s Championship) ក្នុងឆ្នាំ ១៩៩០, ១៩៩២, ១៩៩៣ និង ១៩៩៤ ព្រមទាំងឈ្នះពានរង្វាន់ផ្នែកក្រុមហ៊ុនផលិត (Manufacturers’ titles) ក្នុងឆ្នាំ ១៩៩៣ និង ១៩៩៤ ផងដែរ។

ទន្ទឹមគ្នារថយន្ដបានចាកចេញពីពិភពប្រណាំងឡាន Rally នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលម៉ូឌែល GT-Four ដ៏ល្បីល្បាញ (ដែលបំពាក់ម៉ាស៊ីន Turbo និងបើកបរដោយប៉ុងពីរ) ត្រូវបានជំនួសមកវិញដោយម៉ូឌែលជំនាន់ទី ៧ ដែលប្រើប្រាស់ត្រឹមតែប្រព័ន្ធបើកបរដោយកង់មុខ (Front-wheel-drive) ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រេងហ្វ្រាំងរថយន្តស្រាប់តែស្រកចុះ គឺបង្ហាញសញ្ញាព្រមាន២យ៉ាង ដោយមិនត្រូវបើកបរទាំងប្រថុយដាច់ខាត

ការត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំង ក៏មិនខុសពីប្រេងផ្សេងៗនៃរថយន្តដែរ គឺមានកម្រិត Minimum និង Maximum ដូចគ្នា។
កម្រិតប្រេងក្នុងក្រឡហ្វ្រាំង សម្រាប់ប្រតិបត្តិការរថយន្តជាទូទៅ គឺស្ថិតនៅចន្លោះរវាងគំនូស Minimum និង Maximum។ ប៉ុន្តែបើវាស្រាប់តែស្រកចុះស្ថិតក្រោមគំនូស Minimum នោះវាបង្ហាញពីសញ្ញាព្រមាន២យ៉ាង គឺ ការអស់ស្បែកហ្វ្រាំង ឬមានការលេចជ្រាប ដែលត្រូវយកចូលការ៉ាស់ត្រួតពិនិត្យជួសជុលឲ្យបានឆាប់បំផុត។
ប្រសិនបើអ្នកកំពុងបើកបរ ហើយមានការស្រកចុះប្រេងហ្វ្រាំងដល់កម្រិតទាប វាក៏នឹងលេចចេញសញ្ញាព្រមាន Brake System Warning ពណ៌ក្រហមក្នុងកុងទ័ររថយន្តផងដែរ។ ក្នុងស្ថានភាពនោះ អ្នកបើកបរត្រូវស្វែងរកកន្លែងឈប់ភ្លាមៗតាមដែលអាចធ្វើបាន ព្រោះបើបន្តបើកទៀត អាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ដោយសារជាន់ហ្វ្រាំងអត់ស៊ី។
យ៉ាងណាមិញ ប្រសិនបើអ្នកមិនអាចស្វែងរកកន្លែងសុវត្ថិភាពឈប់រថយន្តភ្លាមៗបានទេនោះ គឺត្រូវបើកបរក្នុងល្បឿនយឺតបំផុតរហូតដល់អាចរកកន្លែងជួសជុល ឬទីសុវត្ថិភាពដែលអាចឈប់បាន។
ក្រៅពីសញ្ញាព្រមាន Brake System Warning នេះ ក៏មានអាការៈផ្សេងៗទៀតដែរ ដែលបញ្ជាក់ពីកម្រិតប្រេងហ្វ្រាំងកំពុងស្រកចុះទាប ឬអស់គុណភាព ដូចជា ជាន់ហ្វ្រាំងផុងៗ ចំណាយពេលជាន់ហ្វ្រាំងយូរទើបបញ្ឈប់រថយន្តបាន ធុំក្លិនឆ្ងៀមចេញពីហ្វ្រាំងដែលឡើងកម្តៅខ្លាំង និងលាន់សំឡេងស្បែកហ្វ្រាំងពេលជាន់ហ្វ្រាំងម្តងៗ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Chery ត្រៀមនាំយកឡានភីកអាប់ប្រើម៉ាស៊ីនម៉ាស៊ូត PHEV ដំបូង ទៅវាយលុកនៅទីផ្សារអូស្ត្រាលី

Chery Automobile ត្រៀមចេញលក់ជាផ្លូវការនូវភីកអាប់កូនកាត់ PHEV ដែលប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតដំបូងគេ នៅទីផ្សារអូស្ត្រាលីនៅចុងឆ្នាំនេះ ជាមួយឈ្មោះ KP31 ខណ:នៅទីផ្សារប្រទេសចិនឈ្មោះ Rely P3X។

សម្រាប់រថយន្តនេះនឹងក្លាយជាភីកអាប់ដំបូងគេដែលនឹងដំណើរការដោយម៉ាស៊ីនម៉ាស៊ូត PHEV ដំបូងគេនៅលើពិភពលោក។ សម្រាប់ព័ត៌មានលម្អិត Chery ពុំទាន់បញ្ចេញនៅឡើយនោះទេ ប៉ុន្តែយោងតាមសារព័ត៌មានចិនបង្ហាញភីកអាប់នេះនឹងដំណើរការរួមគ្នារវាងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៥លីត្រ និងម៉ូទ័រអគ្គិសនី ដែលរំពឹងថានឹងផលិតកម្លាំងបាន ៣៤៨សេះ និងកម្លាំងរមួល ៦៨០ញ៉ូតុនម៉ែត្រ។ ព្រមជាមួយសម្ថភាពអាចដឹកបាន ១តោន និងអូសសណ្តោងបាន ៣,៥តោន។

គួរបញ្ជាក់ផងដែរថា  នៅទីផ្សារអូស្ត្រាលីអតិថិជនមានតម្រូវការរថយន្តភីកអាប់ដែលប្រើម៉ាស៊ីនម៉ាស៊ូតច្រើនជាងម៉ាស៊ីនសាំង ហើយនៅពេលបច្ចុប្បន្ននេះមានតែភីកអាប់កូនកាត់ PHEV នៅលើទីផ្សារប្រទេសនេះ ដោយមាន BYD Shark 6 និង GMW  Connon Alpha ដែលដំណើរការដោយម៉ាស៊ីនសាំងប៉ុណ្ណោះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ករណីរថយន្តដែលបើកដល់ល្បឿនដល់ ១៨៩គ.ម/ម៉ ត្រូវផាកពិន័យ និងកាត់ពិន្ទុបណ្ណបើកបរប៉ុន្មាន?

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយធ្វើការត្រួតពិនិត្យល្បឿន នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១០៩-១១០ ស្ថិតនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ចំណុចត្រួតពិនិត្យល្បឿននេះ ធ្វើនៅកន្លែងដែលមានស្លាកសញ្ញាកំណត់ល្បឿនអតិបរមា ៩០គ.ម/ម៉។

ក្នុងចំណោមរថយន្តដែលលើសល្បឿននេះ ក្នុងនោះគឺមានរថយន្ត១គ្រឿងត្រូវថតជាប់ល្បឿនដល់ ១៨៩គ.ម/ម៉ ពោលគឺលើសល្បឿនស្ទើរតែ ១០០គ.ម/ម៉ ទៅហើយ។ អ៊ីចឹង តើការលើសល្បឿនដ៏ខ្ពស់នេះ នឹងត្រូវទទួលការផាកពិន័យ និងកាត់បន្ថយពិន្ទុបណ្ណបើកបរចំនួនប៉ុន្មាន?

យោងតាមមាត្រា៧ ក្នុងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្របក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឲ្យដឹងថា ករណីលើសល្បឿនចាប់ពី ៤០គ.ម/ម៉ ឡើងទៅ ត្រូវពិន័យចំពោះយានយន្តធុនស្រាល ៣០ម៉ឺនរៀល។

ជាមួយគ្នានេះ បើយោងតាមប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ ចុះកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឲ្យដឹងផងដែរថា ក្នុងករណីបើកបរលើសល្បឿនកំណត់ចាប់ពី ៥០គ.ម/ម៉ ឡើងទៅ ត្រូវកាត់បន្ថយពិន្ទុបណ្ណបើកបរចំនួន ៦ពិន្ទុ។

សូមបញ្ជាក់ថា គ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុបចំនួន ១២ពិន្ទុ។ ក្នុងករណីអស់ពិន្ទុ បណ្ណបើកបរត្រូវទុកឃាមោឃៈ ដូច្នេះបើចង់បានបណ្ណបើកបរថ្មី គឺត្រូវរៀនបំប៉ន និងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច ៦ខែ ចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ក្រុមហ៊ុនផលិតអាគុយយក្សចិន ២ ដែលមានចំណែកចូលរួមជួយអោយឡានអគ្គិសនីបច្ចុប្បន្នបើកបានកាន់តែឆ្ងាយ!

ខាងក្រោមនេះគឺជាក្រុមហ៊ុនផលិតអាគុយយក្សចិនចំនួន ២ ដែលមានចំណែកចូលរួមជួយអោយឡានអគ្គិសនីបច្ចុប្បន្នបើកបានកាន់តែឆ្ងាយ។

១) ក្រុមហ៊ុន CATL (Contemporary Amperex Technology Co., Limited)

វាគឺជាក្រុមហ៊ុនផលិតថ្ម និងអាគុយរថយន្តអគ្គិសនីធំបំផុតនៅលើពិភពលោក និងនៅក្នុងប្រទេសចិន ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសចិនផ្ទាល់ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ។ ភាគច្រើន CATL គឺផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍនូវថ្មរថយន្តអគ្គិសនីជាច្រើនប្រភេទទាំងប្រភេទ LFP និង NMC ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនមួយនេះ គឺមានចំណែកទីផ្សារលើស ៤០% ឯណ្ណោះ នៅក្នុងប្រទេសចិន ក្លាយជាក្រុមហ៊ុនផលិតថ្មរថយន្តអគ្គិសនីធំបំផុត។ វាមានអតិថិជនសំខាន់ៗជាច្រើនដូចជា Tesla, BMW, Mercedes-Benz, Volkswagen, Ford, NIO និង XPeng ជាដើម។ ជាពិសេស គឺមានរោងចក្រផលិតផ្ទាល់ខ្លួនទាំងនៅប្រទេសចិន អឺរ៉ុប និងទីផ្សារជាច្រើន។

២) ក្រុមហ៊ុន FinDreams Battery របស់ BYD

វាគឺជាក្រុមហ៊ុនផលិតថ្ម និអាគុយរថយន្តអគ្គិសនីធំទី ២ បន្ទាប់ពី CATL។ ក្រុមហ៊ុននេះ កាន់កាប់ចំណែកទីផ្សារ ២៨% នៅក្នុងប្រទេសចិន។

ជាក់ស្តែងចំពោះថ្ម ឬអាគុយដែលមានភាពល្បីល្បាញជាងគេរបស់ក្រុមហ៊ុននេះវិញ គឺថ្ម Blade Battery ដែលជាថ្មប្រភេទ LFP ដែលត្រូវបានគេវាយតម្លៃថា មានសុវត្ថិភាពខ្ពស់បំផុតនៅលើពិភពលោក ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងរថយន្ត BYD ផ្ទាល់។ ជាពិសេស គឺមិនងាយឆេះ មានអាយុកាលយូរ និងថ្លៃដើមទាប។

គួរបញ្ជាក់ថា ក្រៅពីប្រើសម្រាប់ឡាន BYD ក្រុមហ៊ុន FinDreams ផ្ទាល់ក៏ផលិតអាគុយសម្រាប់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនផ្សេងៗដូចជា Tesla , Toyota និងក្រុមហ៊ុនឡានអគ្គិសនីជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មូលហេតុអ្វីខ្លះដែលបណ្តាលឲ្យរថយន្តស្រាប់តែឆេះក្នុងពេលបើកបរ ឬពេលចត?

ចាប់តាំងពីមានផ្លូវល្បឿនលឿនមក យើងសង្កេតឃើញមានករណីឆេះរថយន្តជាបន្តបន្ទាប់ ដោយមកទល់ពេលនេះ មិនទាន់មានលទ្ធផលស៊ើបអង្កេតច្បាស់លាស់អំពីមូលហេតុអគ្គិភ័យនេះឡើយ។ យ៉ាងណាមិញ បើយើងនិយាយពីកត្តាទូទៅវិញ ការឆេះរថយន្តគឺសុទ្ធតែមានមូលហេតុរបស់វា ដែលពាក់ព័ន្ធនឹងប្រព័ន្ធភ្លើង ម៉ាស៊ីន និងសាំងជាដើម រួមមានដូចខាងក្រោមនេះ៖

១. លេចសាំង៖ នេះជាករណីគ្រោះថ្នាក់បំផុតមួយដែលគេរកឃើញជាញឹកញាប់ ដោយនៅពេលសាំងបានលេចចេញពីធុងសាំង ឬទុយោចំណុចមួយ ហើយសាំងបានប៉ះជាមួយនឹងផ្នែកណាមួយនៃម៉ាស៊ីន ឬសំបុកឃ្មុំដែលកំពុងមានកម្តៅដ៏ខ្លាំង គឺអាចបង្កជាអគ្គិភ័យបាន។

២. ប្រព័ន្ធភ្លើង៖ នេះក៏ជាករណីដែលតែងកើតឡើងផងដែរ ដែលអាចមានការឆ្លងភ្លើង ឬខូចខ្សែភ្លើងណាមួយ ព្រមទាំងការបំពាក់គ្រឿង accessories ដែលមានការដោត ឬតខ្សែភ្លើងខុសបច្ចេកទេស ក៏អាចបង្កឲ្យអណ្តាតភ្លើងផងដែរ។

៣. ម៉ាស៊ីនឡើងកម្តៅខ្លាំង៖ នៅពេលប្រព័ន្ធបញ្ចុះកម្តៅ ឬប្រព័ន្ធទឹក មានបញ្ហាអ្វីមួយដែលបណ្តាលឲ្យកម្តៅម៉ាស៊ីនឡើងខ្ពស់ ហើយមានការលេចជ្រាបប្រេងម៉ាស៊ីនទៀតនោះ វាអាចនឹងប៉ះដល់គ្រឿងបង្គុំដែលក្តៅ អាចបង្កឲ្យមានភ្លើងឆេះបាន។

៤. បញ្ហាអាគុយ៖ សម្រាប់រថយន្ត Hybrid ឬ អគ្គិសនីសុទ្ធ ប្រសិនបើមានករណីការឡើងកម្តៅអាគុយខ្ពស់ខ្លាំង ក៏អាចបណ្តាលឲ្យផ្ទុះឆេះផងដែរ។

៥. សំបុកឃ្មុំ៖ ប្រសិនបើកបរក្នុងល្បឿនលឿនខ្លាំង ប្រព័ន្ធបញ្ចេញផ្សែងក្នុងនោះសំបុកឃ្មុំ ក៏នឹងកើនឡើងសីតុណ្ហភាពខ្ពស់ ពោលគឺសឹងតែដូចរងើកភ្លើងមួយទៅហើយ ប្រសិនបើមានសាំង ឬប្រេងដែលខ្ទាតចូលចំសំបុកឃ្មុំនេះ គឺនឹងឆេះតែម្តង។

៦. សម្រាប់រថយន្តដែលចតចោលក្រោមកម្តៅថ្ងៃ ក៏អាចមានហានិភ័យផ្ទុះឆេះផងដែរ តាមរយៈពន្លឺថ្ងៃដែលចាំងចូលក្នុងកាប៊ីនរថយន្ត ប៉ះជាមួយដបទឹក ក្រដាស ឬវត្ថុផ្សេងៗដែលងាយឆេះ។

 

 

ដូច្នេះ នៅក្នុងពេលកំពុងបើកបររថយន្ត លោកអ្នកត្រូវចាប់អារម្មណ៍លើសញ្ញាព្រមាននៃការឆាបឆេះរថយន្ត ដូចជា ការកើនឡើងកម្តៅម៉ាស៊ីនដ៏ឆាប់រហ័ស ផ្សែងហ៊ុយចេញពីប្លុកម៉ាស៊ីន ឬកង់ ធុំក្លិនឆ្ងៀមសាំង កៅស៊ូ ឬប្លាស្ទីក ក៏ដូចជាសញ្ញាព្រមាននានាក្នុងកុងទ័ររថយន្ត។ ប្រសិនបើប្រទះឃើញសញ្ញាព្រមានទាំងអស់នេះ ត្រូវបញ្ឈប់រថយន្តភ្លាមៗតាមដែលអាចធ្វើបាន ដើម្បីកាត់ផ្តាច់លំហូរសាំង និងជម្លៀសអ្នកនៅក្នុងរថយន្តចេញក្រៅឲ្យឆ្ងាយ ដើម្បីគិតគូពីសុវត្ថិភាពជាចម្បង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីសញ្ញាព្រមានក្នុងកុងទ័ររថយន្ត ដែលមានពណ៌ខុសៗគ្នា

រាល់សញ្ញាព្រមាន ឬភ្លើងព្រមាន ដែលបង្ហាញក្នុងកុងទ័ររថយន្ត គឺសុទ្ធតែបញ្ជាក់ពីបញ្ហាកំហូចនូវផ្នែកណាមួយរបស់រថយន្ត ដោយត្រូវការស្កេន និងឆែករកចំណុចដែលខូចនោះឲ្យបានពិតប្រាកដ។

ជាទូទៅ សញ្ញាព្រមានរបស់រថយន្ត ត្រូវបានបែងចែកជា ៣ពណ៌ រួមមាន ពណ៌ក្រហម ជាសញ្ញាកម្រិតធ្ងន់ ពណ៌លឿង ជាសញ្ញាដាស់តឿន និងពណ៌ខៀវ ឬបៃតង ដែលជាសញ្ញាផ្តល់ដំណឹង។

១. ពណ៌ក្រហម៖ សញ្ញាព្រមានពណ៌ក្រហមនេះ គឺបញ្ជាក់ពីកម្រិតធ្ងន់ធ្ងររបស់រថយន្ត ដែលតម្រូវឲ្យអ្នកបើកបរឈប់រថយន្តជាបន្ទាន់តាមដែលអាចធ្វើបាន ដើម្បីបង្ការកុំឲ្យម៉ាស៊ីនកាន់តែខូចធ្ងន់ធ្ងរ និងបញ្ចៀសគ្រោះថ្នាក់។ សញ្ញាព្រមាននេះរួមមាន ប្រព័ន្ធហ្វ្រាំង, សីតុណ្ហភាពម៉ាស៊ីនឡើងខ្ពស់ខ្លាំង កម្រិតប្រេងម៉ាស៊ីនទាប, ប្រព័ន្ធសាកអាគុយ និងពោងសុវត្ថិភាព។

២. ពណ៌លឿង៖ សញ្ញាព្រមានពណ៌លឿងនេះ មិនតម្រូវឲ្យឈប់រថយន្តភ្លាមៗនោះទេ ប៉ុន្តែក៏គួរយកចូលការ៉ាស់ឲ្យបានឆាប់ផងដែរ ដើម្បីត្រួតពិនិត្យជួសជុល។ សញ្ញាព្រមាននេះរួមមាន សញ្ញាឆេកម៉ាស៊ីន, ប្រព័ន្ធ ABS, សញ្ញាធុងសាំង, សេនស័រសម្ពាធខ្យល់កង់ និងប្រព័ន្ធគ្រប់គ្រងលំនឹង Traction Control ជាដើម។

៣. ពណខៀវ ឬបៃតង៖ ជាសញ្ញាផ្តល់ព័ត៌មានថា អ្នកបើកបរកំពុងប្រើប្រាស់មុខងារដូចជា បើកភ្លើងហ្វា, cruise control និងការវ៉ៃភ្លើងស៊ីញូជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើ Baojun មានប្រភពមកពីណា ហេតុអ្វីបានជាគេតែងតែហៅវាថាជារថយន្ដអគ្គិសនីកូនកាត់អាេមរិក?

ចូលមកដល់ឆ្នាំ២០២៦ នេះសង្កេតឃើញថារថយន្ដអគ្គិសនី បៅ ជូន កំពុងទទួលបានការគាំទ្រខ្លាំងនៅទីផ្សារប្រទេសកម្ពុជា បើក្រឡេកមើលនៅលើដងផ្លូវក្នុងរាជធានីភ្នំពេញឃើញមានរថយន្ដអគ្គិសនី បៅ ជូន បើកបរនៅលើដងផ្លូវច្រើន។ ទន្ទឹមគ្នានេះបងប្អូនច្បាស់ជាឆ្ងល់ ថាហេតុ Baojun មានប្រភពចេញពីណា ហេតុអ្វីបានជារថយន្ដនេះទទួលបានការគាំទ្រខ្លាំងនិងហៅវាថាជារថយន្ដអគ្គិសនីកូនកាត់អាមេរិក។

May be an image of jeep, car and textសម្រាប់ Baojun ជាម៉ាករថយន្តអគ្គិសនី របស់ក្រុមហ៊ុនមេ SGMW ដែលមាននភាគហ៊ុនធំ 50.1% កាន់កាប់ដោយ SAIC និង 44% កាន់កាប់ដោយ GM សហរដ្ឋអាមេរិក 🇺🇸 ឯ 5.9% ទៀត កាន់កាប់ដោយ Guangxi Automobile Group សហគ្រាសផលិតរថយន្តដែលគ្រប់គ្រងដោយរដ្ឋ ដូច្នេះជាហេតុធ្វើឲ្យរថយន្ដ Baojun ត្រូវអាចហៅរថយន្តអគ្គិសនីកូនកាត់អាមេរិក។


ជាមួយគ្នានេះ Baojun ត្រូវបាននាំចេញរថយន្ដខ្លួនទៅកាន់ទីផ្សារពិភពលោកជាច្រើនប៉ុន្តែនៅក្រោម ស្លាកយ៉ហោម៉ាកផ្សេង ដែលស្ថិតនៅក្រោមក្រុមហ៊ុនមេ
GM។ គុណតម្លៃរបស់រថយន្ដ Baojun គឺផលិតមកផ្តោតលើរូបរាងទំនើបទាន់សម័យ បច្ចេកវិទ្យាឆ្លាតវៃ ជាមួយនឹងតម្លៃសមរម្យ សម្រាប់មនុស្សទូទៅ។

ចំណុចពិសេសមួយទៀត​ ធ្វើឲ្យរថយន្ដ បៅ ជូន មានការគាំទ្រខ្លាំងនៅទីផ្សារប្រទេសកម្ពុជា ដោយសាររថយន្ដនេះត្រូវបាននាំចូលដោយក្រុមហ៊ុន SNKH Cambodia មានការធានាតត្រឹមត្រូវ។ សម្រាប់តម្លៃវិញកាន់តែពិសេស ដោយក្នុងនោះរថយន្ដអគ្គិសនី Baojun Yep Plus តម្លៃក្រោម២មុឺនដុល្លារ ខណៈ Baojun Cloud ប្រើអគ្គិសនី តម្លៃជាង២មុឺនដុល្លារ អាចបើកបរបានចម្ងាយ ៦០០គម។ ចំពោះព័ត៌មានលម្អិតបន្ថែមបងប្អូនទំនាក់ទំនងទៅកាន់ Baojun Cambodia

May be an image of car and text

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ភ្នំពេញ, ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយគ្រឿងចក្រធុនធ្ងន់ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការនូវផលិតផលជប៉ុនម៉ាកយីហោ YOKODA ដោយជោគជ័យ នៅភោជនីយដ្ឋាន ដឹ ព្រេមៀរ ផាលេស រាជធានីភ្នំពេញ ក្រោមបរិយាកាសដ៏អធិកអធម និងមានវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេ អិន​ អិន គ្រុប ដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុនសំណង់ អ្នកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ម្ចាស់អាជីវកម្មក្នុងវិស័យរ៉ែ ដៃគូអាជីវកម្ម អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគណៈគ្រប់គ្រងក្រុមហ៊ុន។ ក្នុងកម្មវិធីនេះ ក៏មានការដាក់តាំងបង្ហាញគ្រឿងចក្រ និងប្រេងរំអិល YOKODA ផ្ទាល់ សម្រាប់អតិថិជនទស្សនា សាកសួរព័ត៌មាន និងស្វែងយល់អំពីបច្ចេកវិទ្យា និងសមត្ថភាពប្រតិបត្តិការផងដែរ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា ជាម ឃុនណាត ​បានមានប្រសាសន៍ថា៖

“គ្រឿងចក្រជប៉ុនម៉ាកយីហោ YOKODA មានផលិតផលដូចជា អេស្កាវ៉ាទ័រ, សាស័រ, រ៉ូឡូ, អាប៊ុល, នីវ៉ាឡឺ, គ្រឿងចក្រលើកដាក់ទំនិញ និងគ្រឿងចក្រជាច្រើនប្រភេទទៀត។ គ្រឿងចក្រម៉ាកយីហោ YOKODA ត្រូវបានអភិវឌ្ឍ និងផលិតដោយ​ផ្តោតលើ គុណភាព សមត្ថភាព ភាពជាប់ធន់បានយូរ បច្ចេកវិទ្យាទំនើប​ សន្សំសំចៃប្រេងខ្ពស់បំផុត ដែលចំណេញរហូតដល់ទៅ៤០%​ បើប្រៀបធៀបទៅគ្រឿងចក្រម៉ាកផ្សេងទៀត។

ទន្ទឹមគ្នានេះដែរ ប្រេងរំអិលជប៉ុនម៉ាកយីហោ YOKODA ជាប្រភេទប្រេងកម្រិតPremium ទទួលបានការវាយតម្លៃ និងទទួលស្គាល់ពីស្ថាប័នកំណត់ស្តង់ដារប្រេងអន្តរជាតិចំនួន 63 ក្នុងនោះរួមមានស្ថាប័នធំៗចំនួន 3 គឺ ISO9001, ស្ថាប័នប្រេងរំអិលស្តង់ដារអាមេរិច ហៅកាត់ថា API, និងស្ថាប័នអន្តរជាតិផ្នែកឧស្សាហកម្មរថយន្ត ហៅកាត់ថា IATF ទៅលើកំហាប់ប្រេងខ្ពស់ជាងគេ អាចជួយបង្កើនប្រសិទ្ធភាពការងាររបស់ម៉ាស៊ីន ការពារភាពសឹករិចរិល និងកាត់បន្ថយចំណាយថ្លៃជួសជុល និងថែទាំ។ ប្រេងរំអិល YOKODA មានគ្រប់ប្រភេទសម្រាប់គ្រឿងចក្រដូចជា ប្រេងម៉ាស៊ីន 15W40 20W50 ប្រេងបូម VG68 ប្រេងប៉ុង 80W90 និងខ្លាញ់គោ ហើយក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុននឹងមាននាំចូល ប្រេងរំអិលគ្រប់ប្រភេទសម្រាប់រថយន្ត និងម៉ូតូទៀតផង។”

សូមបញ្ជាក់ផងដែរថា YOKODA មានដើមកំណើតនៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៦០ ដោយចាប់ផ្តើមពីការផលិតអេស្កាវ៉ាទ័រ ដែលរចនាឡើងសម្រាប់ការងារធុនធ្ងន់។ ឆ្លងកាត់បទពិសោធន៍ជាង ៦ទសវត្សរ៍ នៃការអភិវឌ្ឍបច្ចេកវិទ្យា បានធ្វើឱ្យ YOKODA ក្លាយជាម៉ាកសញ្ញាដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសជប៉ុន។​ ចាប់តាំងពីឆ្នាំ ១៩៩៩ YOKODA ក៏បានពង្រីកទៅវិស័យប្រេងរំអិល ដែលទទួលបានវិញ្ញាបនបត្រអន្តរជាតិជាច្រើន។

ការនាំចូល YOKODA មកកាន់ទីផ្សារកម្ពុជា គឺជាជំហានយុទ្ធសាស្ត្រសំខាន់ក្នុងគាំទ្រការអភិវឌ្ឍវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ប្រព័ន្ធធារាសាស្ត្រ កំពង់ផែ និងឧស្សាហកម្មរ៉ែនៅកម្ពុជា។

YOKODA នាំចូលដោយក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានផ្តល់ជូនការធានាគុណភាពរយៈពេលវែងដល់ទៅ ២​ ឆ្នាំ ឬ ៤០០០​ ម៉ោង កម្មវិធីផ្តល់សេវាថែទាំដោយឥតគិតថ្លៃ ការផ្គត់ផ្គង់គ្រឿងបន្លាស់គ្រប់គ្រាន់​ និងសេវាកម្មរហ័សទាន់ចិត្ត។

ក្នុងឱកាសសម្ពោធនេះ ក្រុមហ៊ុនបានដាក់ចេញនូវ កម្មវិធីប្រម៉ូសិនពិសេស ដូចខាងក្រោម៖

  • បញ្ជាទិញអេស្កាវ៉ាទ័រ YOKODA គ្រប់ម៉ូឌែល នឹងទទួលបានការបញ្ជុះតម្លៃ ៥០០០ ដុល្លារ និងថែមប្រេងរំអិលចំនួន ៦០០ លីត្រ
  • បញ្ជាទិញរូឡ៉ូ YOKODA គ្រប់ម៉ូឌែល នឹងទទួលបានការបញ្ជុះតម្លៃ ១៥០០ ដុល្លារ និងថែមប្រេងរំអិលចំនួន ៤០០ លីត្រ
  • រាល់ការបញ្ជាទិញសាស័រ YOKODA គ្រប់ម៉ូឌែល នឹងទទួលបានការបញ្ជុះតម្លៃ ១៥០០ ដុល្លារ និងថែមប្រេងរំអិលចំនួន ៤០០ លីត្រ

កម្មវិធីប្រម៉ូសិននេះ មានសុពលភាពរហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ៖ 𝟬𝟴𝟲 𝟴𝟴 𝟴𝟱 𝟴𝟱

default
default
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+