ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនចិន Xiaomi លូកកាន់តែជ្រៅក្នុងវិស័យយានយន្ដ

ក្រុមហ៊ុន Xiaomi បានទិញដីឧស្សាហកម្មមួយកន្លែងនៅតំបន់ Yizhuang New Town ក្រុងប៉េកាំង ក្នុងតម្លៃប្រហែល ៦៣៥ លានយន់ ស្មើប្រមាណ ៨៧.៥ លានដុល្លារ នេះបើយោងតាមការបង្ហាញព័ត៌មានពីគណៈកម្មការផែនការ និងធនធានធម្មជាតិក្រុងប៉េកាំង។ ដីនេះត្រូវបានទិញដោយក្រុមហ៊ុន Xiaomi Jingxi Technology Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដោយ Xiaomi Smart Technology។

One Car Every 76 Seconds: Inside Xiaomi's Smart Super Factory -  autoevolutionទីតាំងស្ថិតនៅក្នុងប្លុក YZ00-0606 មានផ្ទៃដីសរុប ៤៨៥,១០០ ម៉ែត្រការ៉េ ហើយត្រូវបានកំណត់សម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ជាមួយនឹងកិច្ចសន្យាជួលរយៈពេល ៥០ឆ្នាំ។ ដីមួយកន្លែនេះក្រមហ៊ុនគ្រោងនឹងសាងសង់រោងចក្រផលិត យានយន្តអគ្គិសនីថ្មី (NEVs) និងគ្រឿងបន្លាស់ពាក់ព័ន្ធរថយន្ដអគ្គិសនី។ អ្នកសង្កេតការណ៍បានប៉ាន់ស្មានថា នេះអាចជាដំណាក់កាលទីបីនៃកិច្ចខិតខំប្រឹងប្រែងផលិតយានយន្តរបស់ក្រុមហ៊ុន Xiaomi។

ដោយឡែកចំពោះផ្នែកអាជីវកម្មរថយន្តរបស់ក្រុមហ៊ុន Xiaomi បានពង្រីកប្រតិបត្តិការរបស់ខ្លួនដោយបង្កើតក្រុមហ៊ុនថ្មីមួយនៅទីក្រុងសៀងហៃ។ ក្រុមហ៊ុន Xiaomi បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងសៀងហៃ ជាមួយនឹងដើមទុនចុះបញ្ជី ១លានយន់ ស្មើនិងប្រមាណ ១៣៧ ០០០ ដុល្លារ។

Xiaomi buys US$116 million site for electric car production in Beijing |  South China Morning Postក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយ Xiaomi ដែលបង្ហាញពីការបន្តនូវវិធីសាស្រ្តរបស់ Xiaomi ក្នុងការអភិវឌ្ឍន៍អាជីវកម្មពាក់ព័ន្ធនឹងរថយន្ត និងសេវាកម្មផ្សេងៗ។ ការបង្កើតក្រុមហ៊ុនថ្មីរបស់ Xiaomi នេះធ្វើឡើងបន្ទាប់ពីជំហានដំបូងៗដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុងវិស័យពាក់ព័ន្ធនឹងរថយន្ត ក្រៅពីការផលិត។

ការអភិវឌ្ឍន៍ថ្មីៗរបស់ក្រុមហ៊ុន Xiaomi នៅទីក្រុងប៉េកាំង និងសៀងហៃ ឆ្លុះបញ្ចាំងពីសកម្មភាពបន្តនៃវិស័យ យានយន្តអគ្គិសនីថ្មី (NEV) និង ការចល័តឆ្លាតវៃ។ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររថយន្តរបស់ខ្លួននៅប្រទេសចិន ក្រុមហ៊ុនបន្តចូលរួមទាំងគម្រោងផ្តោតលើការផលិត និងផ្នែកអាជីវកម្មទាក់ទងនឹងសេវាកម្ម។

Xiaomi Introduces Four New Executives Onto Its Partners Board As Company  Focuses On AI and IoT - Caixin Globalនាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានប្រកាសនៅលើ Weibo ថា រថយន្តបន្ទាប់របស់ក្រុមហ៊ុនគឺ Xiaomi YU7 នឹងត្រូវដាក់បង្ហាញជាផ្លូវការនៅចុងខែមិថុនា។ ការត្រៀមលក្ខណៈសម្រាប់ការផលិតទ្រង់ទ្រាយធំត្រូវបានរាយការណ៍ថា កំពុងដំណើរការ ដោយរំពឹងថានឹងចាប់ផ្តើមដឹកជញ្ជូននៅខែកក្កដា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត MG ត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន TF Motors តែមួយគត់

[ក្នុងស្រុក] ក្រុមហ៊ុន TF Motors Cambodia Co., Ltd ដែលជាក្រុមហ៊ុនផ្លូវការតែមួយគត់ដែលមានសិទ្ធនាំចូល ចែកចាយ និងលក់ចេញរថយន្ត MG នៅព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយ ក្នុងការបញ្ជាក់ឡើងវិញម្ដងទៀតនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងខ្ញុំ ចំពោះសេវាកម្មប្រកបដោយគុណភាព និងការពេញចិត្តជូនដល់អតិថិជន។

ក្នុងនាមជាក្រុមហ៊ុនផ្លូវការតែមួយគត់ដែលមានសិទ្ធនាំចូល និងលក់ចេញរបស់ MG នៅក្នុងព្រះរាជាណាចក្រកម្ពុជា, ក្រុមហ៊ុន TF Motors យើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអនុវត្តន៍តាមស្តង់ដារអន្តរជាតិនៃម៉ាកយីហោ MG ទាំងផ្នែកលក់ និងផ្នែកសេវាកម្ម ដើម្បីធានាជូនដល់អតិថិជននូវរថយន្តថ្មីមានគុណភាព និងផ្នែកសេវាកម្មដែលមាននស្តង់ដារខ្ពស់។ យើងខ្ញុំសូមណែនាំដល់អតិថិជនទាំងអស់ ឱ្យជ្រើសរើសការទិញរថយន្ត MG ពីក្រុមហ៊ុនផ្លូវការទាំង៤សាខារបស់យើងខ្ញុំ ដើម្បីទទួលបានសេវាកម្មថែទាំក្រោយពេលទិញ និងទទួលបានការធានាយ៉ាងកក់ក្ដៅ។

បើសិនលោកអ្នកមានចម្ងល់ ឬ​ ត្រូវការព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្លូវការដោយផ្ទាល់រៀងរាល់ម៉ោងធ្វើការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដអាចបើកបរក្នុងទឹករបស់ Jetour ជិតចេញលក់ជាផ្លូវការ

Jetour Zongheng G700 បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណលក់ជាផ្លូវការ។ រថយន្តថ្មីនេះត្រូវបានគេរំពឹងថានឹងក្លាយជាគូប្រជែងជាមួយរថយន្ត BYD Yangwang U8។ រថយន្តប្រភេទ PHEV off-road SUV មានសមត្ថភាពបើកបរក្នុងទឹក មួយនេះ ត្រូវបានគេរំពឹងនឹងដាក់លក់ក្នុងពេលឆាប់ៗខាងមុខនេះ។

រថយន្ត Zongheng G700 បានរក្សាការរចនារូបរាងបែបប្រអប់ជ្រុងដូចទៅនិងរូបរាងរបស់រថយន្ដ off-road ជាច្រើនទៀតផងដែរ។ ចំពោះទំហំរូបរាងផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ១៩៨មម ទទឹង ២ ០៥០មម កម្ពស់ ១ ៩៥៦មម ប្រវែងគម្លាតកង់មុខក្រោយ ២ ៨៧០មម និងកម្ពស់ពីបាតដីប្រវែង ៣២០មម។

រថយន្ដដំណើរការដោយប្រព័ន្ធ Kunpeng super-performance electric hybrid CDM-O របស់ក្រុមហ៊ុន Chery ដំណើរដោយម៉ូទ័រអគ្គិសនីចំនួនពីរ រួមបញ្ចូលជាមួយម៉ាស៊ីនចំណុះ ២.០Tឲ អាចផលិតកម្លាំងសរុប ៧៥១សេះនិងកម្លាំងរមួល ៧៩៥ ញូតុនម៉ែត្រ អាចជាន់ស្ទុះពីកុងទ័រ ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ៤.៦ វិនាទី និងមានសមត្ថភាពអូសសណ្តោងអតិបរមាដល់ ២ ៥០០គីឡូក្រាម។ ។ Zongheng G70 បំពាក់មកជាមួយអាគុយ 4C Shenxing (LFP) ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL  គាំទ្រដល់ការសាកថ្មលឿន 800V អាចសាកថ្មពី ២០% ទៅ ៨០% ប្រើពេលត្រឹមតែ ១០នាទី។

자동차-역대급 크기에 ''강도 가로질러 지나갈 수 있다는'' 오프로터 끝판왕 SUV 등장រថយន្ត Zongheng G700 អាចបើកបរបានរយៈចម្ងាយ ១ ៤០០គីឡូម៉ែត្រ ពេលប្រើប្រាស់ថាមពលអគ្គិសនីលាយសាំង។ រថយន្តនេះស៊ីប្រេងត្រឹមតែ ១.៣៩ លីត្រ ក្នុង ១០០គីឡូម៉ែត្រ ដោយសារវាជារថយន្ដប្រភេទ plug-in hybrid។ យ៉ាងមិញក្រុមហ៊ុន Chery ក៏បានបង្ហាញផងដែរថា ម៉ូឌែល BEV បំពាក់មកជាមួយម៉ូទ័រអគ្គិសនីចំនួន៤ នឹងត្រូវបានដាក់លក់នៅពេលក្រោយ។

ចំពោះការឌីស្សាញរូបរាងខាងក្រៅ Zongheng G700 រចនាមកជាមួយរូបរាងទ្រវែងស្រដៀងទៅនិងរថយន្ដ Toyota Land Cruiser Prado និង Land Rover Defender។ ផ្នែកខាងមុខរចនាមកជាមួយមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ LED បន្ថែមជាមួយ សំបកកង់បែប off-road ។ នៅ្នផ្នែកខាងក្រោយបានបំពាក់មកជាមួយទ្វារបើកពីចំហៀង។ នៅលើដំបូលរថយន្ដបានភ្ជាប់មកជាមួួយកោងលើដំបូលជាស្រេច ដើម្បីសម្រួលដល់ការដឹកអីវ៉ាន់។ រថយន្ដនេះក៏បានបំពាក់មកជាមួយបូម ខ្យល់ (air suspension) អនុញ្ញាតឲ្យវាលើកកម្ពស់ផុសពីដីបាន ៣៥០មម និងអាចបន្ថយចុះមកបានដល់ ១៥០មមពីបាតដី ចំណុចនេះជាពិតជាពិសេស ផល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។

Jetour T7: The 1,572hp Amphibious SUV Ready to Make a Splash in the UAEចូលមកដល់ផ្នែកខាងក្នុងរថយន្ត Jetour Zongheng G700 រចនាបែប (2+2+2) បានបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗ ។ នៅផ្នែកខាងបំពាក់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១៥.៦អុីញ កន្លែងសាកថ្មឥតប្រើខ្សែប្រព័ន្ធជំនួយការអ្នកបើកបររបស់ក្រុមហ៊ុន Huawei។ អ្វីកាន់តែពិសេស រថយន្ដនេះត្រូវបានរចនាមកអាចបើកបរទាំងលើគោក និងក្នុងទឹក ជាក់ស្ដែងក្នុងការធ្វើតេស្ស វាបើកបរក្នុងទឹកបានរហូរតដល់ ៤០នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Suzuki e-Vitarra EV សាកថ្មម្តងជិះបាន ៥០០គីឡូម៉ែត្រ ដាក់លក់ជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើដាក់លក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Suzuki e Vitarra EVស៊េរីថ្មីចុងក្រោយ ប្រភេទ Mid-size SUV ជាមួយតម្លៃលក់ចាប់ពី ៤០ ២៩០ ដុល្លារ ដល់ ៥០ ៧៦៥ ដុល្លារ នៅទីផ្សារចក្រភពអង់គ្លេស ។

រថយន្ត ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ រួមមាន៖

  • ប្រើម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧៤ សេះ និងកម្លាំងរមួល ១៨៩ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤២៨ គីឡូម៉ែត្រ
  • ប្រើម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយខ្ទង់ ៥០០ គីឡូម៉ែត្រ គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ២៧៥ ម.ម វែងជាងម៉ូដែលប្រើចំហេះក្នុង ១០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយវែង ២០០ ម.ម គឺមានប្រវែង ២ ៧០០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមើលទៅមានភាពហាប់ណែន និងទាន់សម័យ បំពាក់ប៉ាណាមុខបិទជិត តែមានកាងសម្រាប់លំហូរខ្យល់ដើម្បីបញ្ចុះកំដៅអាគុយ ចង្កៀងមុខ-ក្រោយ LED លេងការឌីស្សាញរាងជាអក្សរ Y ព្រមទាំងថាសកង់ស្ព័រប្រភេទ alloy wheels ទំហំ ២០អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញទទួលបានការតុបតែងថ្មីទាន់សម័យជាងមុន ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាប្រភេទភ្លោះ ទំហំសរុប ២៤,៦អ៉ីញ ក៏ដូចជាហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ រួមទាំងប្រព័ន្ធជំនួយការអ្នកបើករ ADAS ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Wuling បញ្ចេញ MPV ថ្មី មានជម្រើសថាមពល ៣ ផ្សេងគ្នា!

ក្រុមហ៊ុនផលិតរថយន្ត SGMW បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត MPV សេរ៊ីថ្មីរបស់ខ្លួនហើយ មានឈ្មោះថា Wuling Xingguang 730 ប្រភេទ ៧កៅអី ហើយគ្រោងប្រកាសចេញជាផ្លូ​វការនៅក្នុងពេលឆាប់នេះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩១០ ម.ម ទទឹង ១ ៨៥០ ម.ម កម្ពស់ ១ ៧៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩១០ ម.ម ដំណើរការដោយ៖
  • (BEV) ម៉ូទ័រអគ្គីសនីចំនួន ១ ផលិតកម្លាំងបាន ១៣៤ សេះ មានល្បឿនអតិបរមា ១៦០គ.ម/ម៉ោង
  • (ICE) ម៉ាសុីនសាំងចំណុះ ១,៥លីត្រ ផលិតកម្លាំងបាន ១៧៤ សេះ មានល្បឿនអតិបរមា ១៨០គ.ម/ម៉ោង
  • (PHEV) ម៉ាសុីនសាំងចំណុះ ១,៥លីត្រ ផលិតកម្លាំងបាន ១០៤ សេះ និងម៉ូទ័រអគ្គីសនី (កម្លាំងមិនទាន់បញ្ជាក់) មានល្បឿនអតិបរមា ១៨០គ.ម/ម៉ោង
សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ រថយន្តនេះ ទទួលបានការឌីស្សាញថ្មី ដោយមានប៉ាណាមុខបិទជិតសម្រាប់ជម្រើសប្រើអគ្គិសនីសុទ្ធ ចង្កៀងមុខ-ក្រោយ LED ចំនួន ២ជាន់ ត្រួតសុីគ្នា ព្រមទាំងប្រើប្រាសនូវថាសកង់ស្ព័រទំហំ ១៧អ៊ីញ និងកាង Spoiler ជាប់ដំបូលលយចេញមកក្រៅជាដើម។ ចំពោះព័ត៌មាននៅផ្នែកខាងក្នុង និងតម្លៃវិញ មិនទាន់បង្ហាញចេញនៅឡើយទេ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Wuling បញ្ចេញរថយន្តអគ្គិសនីសុទ្ធត្រកូល Bingo ថ្មី ជាមួយតម្លៃខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បញ្ចេញនៅរថយន្តម៉ូដែលថ្មីរបស់ខ្លួនមានកឈ្មោះថា Wuling Bingo S EV ប្រើថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំ ២០២៥ នេះ ក្នុងប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១១ ១០០ ដុល្លារ ដល់ ១៣ ៩០០ ដុល្លារ ។

Wuling Bingo S ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ១០១ សេះ ខណៈទំហំអាគុយ រួមទាំងចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ២៦៥ ម.ម ទទឹង ១ ៧៨៥ ម.ម កំពស់ ១ ៥៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦១០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈស្រដៀងនៅនឹងមូដែល Bingo ដ៏ទៃ ដោយផ្នែកខាងមុខមានកាងសម្រាប់លំហូរខ្យល់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៦អ៉ីញ ។ ខណៈផ្នែកខាងក្នុង មិនមានព័ត៌មានលម្អិតបង្ហាញទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ Geely បញ្ចេញឡានអគ្គិសនី EV ថ្មី សាកថ្មជិះបានជិត ៧០០ គីឡូម៉ែត្រ ឯតម្លៃ ១ម៉ឺនដុល្លារជាង

[បរទេស] ក្រុមហ៊ុន Ruilan គឺជាក្រុមហ៊ុនថ្មីដែលបង្កើតឡើងដោយ Geely ហើយនេះគឺជារថយន្តអគ្គីសនីសុទ្ធដំបូងគេគឺម៉ូដែល RL7 EV ស៊េរីថ្មីចុងក្រោយ ប្រភេទ Mid-size SUV ដែលមានតម្លៃលក់ត្រឹមតែ ១៦ ១០០ ដុល្លារ ប៉ុណ្ណោះ ហើយ Geely នឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំ ២០២៥ នេះ នៅប្រទេសចិន។

រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២០០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ និងផ្គួបជាមួយអាគុយ ដែលអាចផ្តល់នៅចម្ងាយបើកបរដល់ទៅ ៦៦០ គីឡូម៉ែត្រ សាកថ្មល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ៤០នាទី ព្រមទាំងគាំទ្រដោយបច្ចេកវិទ្យាផ្លាស់ប្តូរអាគុយ Battery swap ក្នុងរយៈពេលតិចជាង ១នាទីប៉ុណ្ណោះ ។

ផ្នែកខាងក្រោយទទួលបានប្រព័ន្ធចាប់សញ្ញា LiDAR នៅដំបូលខាងមុខ ដំណើរការស្របជាមួយនឹងកាមេរ៉ា និងសេនស័រជាច្រើន ក្នុងការជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ ADAS ដែលអភិវឌ្ឍឡើងដោយ Geely ផ្ទាល់ ។ ក្រឡេកទៅមើលរូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ផ្តោតលើភាពស្ព័រ និងទាន់សម័កាល ឌីស្សាញចង្កៀងមុខ-ក្រោយរាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងប្រភេទ LED ជាពិសេសគឺដៃទ្វាលឹបចេញ-ចូលព្រោះកំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន ។

ផ្នែកខាងក្នុងទទួលបានអេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកៅអីស្បែកចុចអូតូមានមុខងារខ្យល់ត្រជាក់-ក្តៅ កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ និងដំបូលកញ្ចក់ប្រភេទ Panoramic sunroof ។ លើសពីនេះ បានបំពាក់ឈីបឲ្យឈ្មោះថា E04 Chip ដែលអភិវឌ្ឍឡើងដោយ Geely ផ្ទាល់ផងដែរ ហើយក្រុមហ៊ុនអះអាងមានសមត្ថិភាពខ្ពស់ឈីប Snapdragon 8155 ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Elexio បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណលក់ជាផ្លូវការនៅក្នុងប្រទេសចិន

រថយន្ត Hyundai Elexio បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណលក់នៅក្នុងប្រទេសចិន។ រថយន្តនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ Hyundai ជាមួយ BAIC នៅក្នុងប្រទេសចិន។

The Hyundai Elexio Is a New Eye-Catching Electric SUV for ChinaHyundai Elexio ជារថយន្ត SUV ៥កៅអី មានទំហំធំទូលាយ មានជម្រើសប្រើប្រាស់ទាំងប៉ុង១ (FWD) និងប៉ុង២ (AWD)។ រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៦១៥ម.ម ទទឹង ១ ៨៧៥ម.ម កម្ពស់ ១ ៦៧៣ ម.ម និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៧៥០ម.ម។ Hyundai Elexio ជារថយន្តដំបូងគេដែលបានផលិតនៅលើគ្រោងឆ្អឹងផ្តោតសំខាន់លើរថយន្តប្រើអគ្គិសនីសុទ្ធរបស់ Hyundai គឺគ្រោងឆ្អឹង E-GMP platform។

Exclusive: Hyundai Elexio electric SUV headed to Australia - carsales.com.auHyundai Elexio បំពាក់មកជាមួួយអាគុយ Lithium iron phosphate (LFP) ហើយត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន FinDream ដែលជាបុត្រសម្ព័ន្ធពេញលេញរបស់ BYD។ ចំណុះរបស់កញ្ចប់អាគុយមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែ Hyundai អះអាងថា ចម្ងាយបើកបរនឹងមានរហូតដល់ ៧០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ ចំពោះការសាកថ្មនៅស្ថានីយល្បឿនលឿន រថយន្ដអាចសាកពី ៣០-៨០% ប្រើរយៈពេល ២៧នាទី ។

រថយន្ត Hyundai Elexio ត្រូវបានបង្ហាញក្នុងខែមេសា នៅឯពិព័រណ៍រថយន្តសៀងហៃ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតនៅឡើយ។ ក្រុមហ៊ុននេះក៏ប្រកាសផងដែរថា ខ្លួនមានគម្រោងផលិតបន្ថែមរថយន្តប្រភេទ BEV, PHEV និង EREV ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ រថយន្ត Hyundai Elexio រំពឹងថាវានឹងដាក់លក់នៅត្រីមាសទី ៣នៃឆ្នាំនេះ ជាមួយនឹងតម្លៃប្រហែល ១៤០ ០០០ យន់ ឬស្មើនិង ១៩ ៥០០ ដុល្លារអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បញ្ចេញរថយន្ត SUV លំដាប់ខ្ពស់ថ្មី ប្រើ PHEV អាចបើកបានចម្ងាយ ១ពាន់គីឡូម៉ែត្រជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បញ្ចេញនៅរថយន្តម៉ូដេលថ្មីប្រភេទ flagship SUV មានឈ្មោះថា Geely Galaxy M9 ប្រើថាមពលអគ្គីសនី លាយសាំង PHEV គ្រោងនឹងដាក់លក់បជាផ្លូវការនៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦ ខណៈតម្លៃក្រុមហ៊ុនមិនទាន់បង្ហាញទេ ។

Geely Galaxy M9 ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៦១ សេះ ផ្គួបជាមួយអាគុយទំហំ ៤១,៤៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៨៥គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនីលាយសាំង អាចបើកបរបានចម្ងាយ ១ ៥០០គីឡូម៉ែត្រ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២០៥ ម.ម ទទឹង ១ ៩៩៩ ម.ម កំពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៣០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈបែបជ្រុង ដោយបានលេងការឌីស្សាញចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ HUD ព្រមទាំងបញ្ចូលនៅបច្ចេកវិទ្យា Ai Intelligent ជំ​នាន់ថ្មី និងប្រព័ន្ធជំនួយការអ្នកបើកបរ G-Pilot H5 ADAS ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជា Global Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ

ការប្រើប្រាស់រថយន្តអគ្គីសនីកាន់តែមានការតម្រូវកាច្រើនឡើងៗនាពេលបច្ចុប្បន្ន ដោយសាររថយន្តអគ្គីសនីមានភាពសន្សំសំចៃខ្ពស់ ហើយទីតាំងសាកថាមពលអគ្គីសនីមានស្ទើរតែគ្រប់ខេត្តក្រុងទៅហើយ ជាពិសេសរថយន្តអគ្គីសនីជា
រថយន្តមួយប្រភេទ ដែលមិនប៉ះពាល់ទៅដល់បរិស្ថាននោះទេ ព្រោះវាមិនមានបញ្ចេញជាផ្សែងពុលផ្សេងៗ មកកាន់បរិយាកាសវិញ ដូចរថយន្តដែលប្រើប្រាស់ឥន្ធនៈឡើយ ហើយបើអនាគត រថយន្តអគ្គីសនីកាន់តែរីកដុះដាលឡើងដូច្នេះវានឹងជួយកាត់បន្ថយខ្យល់មិនល្អចេញពីផែនដីយើងបានមួយផ្នែកធំ។ ហេតុនេះទើបក្រុមហ៊ុន RMA Cambodia បាននាំចូលរថយន្តអគ្គីសនី DEEPAL មកកាន់ទីផ្សារប្រទេសកម្ពុជាផងដែដើម្បីស្របតាមទីផ្សារនាពេលបច្ចុប្បន្ន។ មុនពេលលោកអ្នកសម្រេចចិត្តទិញរថយន្តអគ្គីសនីយកទៅប្រើប្រាស់ គួរតែស្វែងយល់អំពីប្រភពនាំចូលរថយន្តអោយបានច្បាស់លាស់។​

ការទិញរថយន្តអគ្គិសនីដែលមិនមែនជារថយន្តផលិតសម្រាប់ទីផ្សារអន្តរជាតិ Global Version និងនាំ ចូលគ្មានប្រភពច្បាស់លាស់លោកអ្នកនិងប្រឈមជួបបញ្ហាជាច្រើនដូចជា

-ប្រភពនាំចូល មិនច្បាស់លាស់ដោយអ្នកនាំចូលក្រៅផ្លូវការ អាចនឹងមិនមានឯកសារផ្លូវច្បាប់ ច្បាស់លាស់ និងមិនមានការត្រួតពិនិត្យត្រឹមត្រូវតាមស្តង់ដារ នេះអាចមានហានិភ័យ

-ប្រឈមការបិទដំណើរការរថយន្តដោយរោងចក្រផ្ទាល់តែម្តង

-ភាសាប្រព័ន្ធ គឺភាសាដើមជាភាសាចិន ទោះបីជាបានបម្លែងទៅអង់គ្លេសក៏ដោយ ការបកប្រែ អាច មិនពេញលេញ នឹងអាចជួបប្រទះការគាំងពេលប្តូរភាសា

-ត្រូវបុកប្រូក្រាម / Program ដើម្បីអាចប្រើប្រាស់ System សម្រាប់ការបញ្ជារប្រព័ន្ធគ្រប់គ្រងរថយន្ត

-មានបញ្ហា System រថយន្តមិនដំណើរការ ដែលត្រូវបានបិទប្រព័ន្ធដោយក្រុមហ៊ុន Global

-មិនមានសេវាកម្មជួសជុល និងមិនមានគ្រឿងបន្លាស់សុទ្ធដែលនាំចូលពីរោងចក្រ

-ស្ថិរភាពនៃប្រព័ន្ធដំណើរការរថយន្ត អាចមានបញ្ហា, គាំងប្រព័ន្ធបញ្ជារក្នុងរថយន្ត, Screenមិនដំណើរការ ការប្រើប្រាស់ APPLE CAR Play និង ANDRIOD AUTO មិនមានភាពរលូន ឧស្សាហ៍ លោតចេញ ជាពិសេសក្រោយពីប្តូរភាសា។

-ប្រព័ន្ធអាប់ដេត System ការអាប់ដេតអាចជួបបរាជ័យ ឬអាចធ្វើឲ្យរថយន្តមានការគាំង System ដែលធ្វើឲ្យ រថយន្តមិនដំណើរការ។

-កម្មវិធីប្រើប្រាស់ទូទៅ ប្រើកម្មវិធីដែលបានកែប្រែ អាចបណ្តាលឱ្យមានបញ្ហាប្រព័ន្ធដំណើរការនៃរថយន្ត ។

-ប្រព័ន្ធបញ្ជាដោយសំលេង មិនស្គាល់ពាក្យបញ្ជាជាភាសាអង់គ្លេស ឬមិនដំណើរការឡើយ

-មិនមានប្រព័ន្ធផែនទីសម្រាប់មើលផ្លូវក្នុងប្រទេសកម្ពុជាទេ។

-តម្លៃលក់ដូរក្នុងទីផ្សារ មានតម្លៃទីផ្សារទាបជាង តែអាចជួបបញ្ហាជាច្រើនពេលប្រើប្រាស់។

ហើយនេះជាហេតុផលដែលលោកអ្នកគួរតែទិញរថយន្តអគ្គិសនី DEEPAL ពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជា Global Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ។

-រថយន្តអគ្គិសនី DEEPAL នាំចូលផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេលើវិស័យយានយន្តនៅកម្ពុជា

-មានការធានារហូតដល់ 8 ឆ្នាំ ឬ 24 ម៉ឺនគីឡូម៉ែត្រវែងជាងគេ

-ផ្តល់ជូនដោយឥតគិតថ្លៃជាមួយនឹង ដុំសាកនៅផ្ទះ 7KW/H, ដុំសាកចល័ត3.5KW/H និងដុំ V2L សម្រាប់ការទាញយកភ្លើងពីរថយន្តមកប្រើប្រាស់ផ្សេងៗ

-មានសេវាកម្មជួសជុល 24 ម៉ោង

-ជាងជំនាញបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ Changan

-ប្រព័ន្ធដំណើរការមានភាសាអង់គ្លេសពេញ (100%) និងគ្មានបញ្ហាភាសា

-ស្ថិរភាពនៃប្រព័ន្ធដំណើរការរថយន្ត

-ដំណើរការយ៉ាងរលូន អាចដំណើរការជាមួយ APPLE CAR Play និង ANDRIOD AUTO មិន មានការគាំងឬលោតចេញពេលកំពុងប្រើប្រាស់

-Update System បានយ៉ាងងាយស្រួលតាមរយ: WiFi ឬនៅមជ្ឈមណ្ឌលសេវាកម្មសម្រាប់ Global Version ស្តង់ដារអន្តជាតិ

-អាចប្រើប្រាស់ផែនទី GPS Google Map មានភាពត្រឹមត្រូវច្បាស់លាស់ សម្រាប់ការប្រើប្រាស់ក្នុង ប្រទេសកម្ពុជា

-ប្រព័ន្ធដោយបញ្ជាសំលេងដំណើរការបានត្រឹមត្រូវជាភាសាអង់គ្លេស

-ដំណើរការបានល្អដោយមិនមានពាណិជ្ជកម្មរំខានក្នុងពេលប្រើប្រាស់កម្មវិធីផ្សេងៗ

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចមកបើកបរសាកល្បងរថយន្តអគ្គិសនី Deepal ដោយផ្ទាល់នៅទីតាំង Showroom Deepal ដែលស្ថិតនៅផ្លូវព្រះមុន្នីវង្ស ទល់មុខក្រសួងអភិវឌ្ឍន៍ជនបទ ឬទំនាក់ទំនងតាមរយះ លេខទូរស័ព្ទ 078 999 795

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+